ព័ត៌មានជាតិ

សម្តេចធិបតី ៖ ក្នុង១ថ្ងៃមានជើង ហោះហើរ ចូលកម្ពុជា ចំនួន៣៦ជើង

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសថា ក្នុងរយៈពេលចុងក្រោយនេះវិស័យ ទេសចរណ៍កម្ពុជាមានការកើនឡើង ខុសប្លែកពីពេលបញ្ចប់បញ្ហាកូវីដ កាលពីអំឡុងឆ្នាំ២០២២ ដោយសម្តេចបញ្ជាក់ថា រយៈពេលនេះ មានជើងហោះហើរចូលដែនដីកម្ពុជា មានប្រមាណជា៣៦ជើងហោះហើរ ។

សម្តេចក៏បានលើកពីការកើនឡើង ដោយសារខេត្តសៀមរាប ជាតំបន់ទេសចរណ៍ ដ៏សំខាន់របស់កម្ពុជា ជាក់ស្តែងប៉ុន្មានខែនាឆ្នាំនេះ មានការទិញសំបុត្រចូលទស្សនា តំបន់អង្គរពីសំណាក់ភ្ញៀវ ទេសចរណ៍ជាតិ-អន្តរជាតិ ជាង១ពាន់លានដុល្លារ ៕

To Top