តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Amir-Abdollahian បានឲ្យដឹងថា វត្តមានរបស់កងកម្លាំង បរទេសនៅក្នុងប្រទេសស៊ីរី គឺមិនមានការរួមចំណែក ដល់ស្ថិរភាពនៅក្នុងរដ្ឋអារ៉ាប់ និងក្នុងតំបន់ នេះបើយោងតាមទីភ្នាក់ងារ ព័ត៌មានផ្លូវការ IRNA ។ លោកបានធ្វើការកត់សម្គាល់ នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយសមភាគីស៊ីរីលោក Faisal Mekdad បន្ទាប់ពីកិច្ចប្រជុំរបស់ពួកគេ នៅក្នុងរដ្ឋធានីតេអេរ៉ង់ របស់អ៊ីរ៉ង់...
ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម បានប្រកាសពីតម្លៃប្រេងចាប់ពីថ្ងៃទី១-១០ ខែសីហា ឆ្នាំ២០២៣ ដោយសាំងធម្មតាតម្លៃ ៤.៥៥០រៀលឡើងថ្លៃ៤០០រៀល ខណៈម៉ាស៊ូតតម្លៃ៤.៤៥០រៀលឡើងថ្លៃ៤៥០រៀល បើប្រៀបធៀបនឹង១០ថ្ងៃមុន ៕
កម្មវិធីបទសម្ភាសន៍ ពិសេសថ្នាក់ខ្ពស់ គឺជាកម្មវិធីបទសម្ភាសន៍ ជាមួយឥស្សរជន ដែលផលិតដោយអគ្គស្ថានីយ វិទ្យុនិងទូរទស្សន៍មជ្ឈិមចិន។ កម្មវិធីពេលនេះ បានធ្វើបទសម្ភាសន៍ ជាមួយលោក Eide ប្រធានស្តីទី សហព័ន្ធកីឡា សកលវិទ្យាល័យ អន្តរជាតិ ។ថ្ងៃទី២៨ ខែកក្កដា ការប្រកួតកីឡា សកលវិទ្យាល័យពិភពលោកក្រុងChengdu ដែលទាក់ទាញក្រសែភ្នែក ពិភពលោកជាច្រើន បានរៀបចំឡើង នៅទីក្រុងChengdu...
ភ្នំពេញ ៖ បន្ទាប់ពីការប្រកាស លទ្ធផលបោះឆ្នោត ជាបណ្តោះអាសន្ន ក្នុងរយៈពេល៧២ម៉ោង យ៉ាងយូរ គ្រប់គណបក្ស នយោបាយ ដែលបានឈរឈ្មោះបោះឆ្នោត ដែលមិនពេញចិត្ត អាចប្តឹងតវ៉ាអំពីលទ្ធផលមួយផ្នែក ឬលទ្ធផលទាំងអស់នៃការបោះឆ្នោត មកកាន់គណៈកម្មាធិការជាតិ រៀប ចំការបោះ ឆ្នោត (គ.ជ.ប) ឬទៅក្រុមប្រឹក្សាធម្មនុញ្ញដោយផ្ទាល់ក៏បាន ។ នេះបើតាមសេចក្តីជូន ដំណឹងរបស់គ.ជ.ប...
ភ្នំពេញ ៖ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ បានលើកទឹកចិត្ត ដល់ក្រុមនិស្សិតកម្ពុជា ទៅសិក្សានៅក្រៅប្រទេស ដែលទទួលបានអាហារូបករណ៍ក្តី ត្រូវចូលរួមលើកកម្ពស់កិត្តិយសជាតិកម្ពុជា ពង្រឹងសាមគ្គីជាមួយគ្នា ពិសេសត្រូវខិតខំសិក្សាយកចំណេះជំនាញ ដើម្បីវិលមកប ម្រើជាតិវិញឲ្យកាន់តែរីកចម្រើនទៅមុខ ។ ក្នុងឱកាសជួបសំណេះសំណាល និងផ្ដល់អនុសាសន៍ណែនាំ ដល់ក្រុមនិស្សិតកម្ពុជា២៤នាក់ ទទួលអាហារូបករណ៍ពីរដ្ឋាភិបាលជប៉ុនឆ្នាំ២០២៣...
បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់មីយ៉ាន់ម៉ា បានរាយការណ៍នៅថ្ងៃអង្គារថា អតីតមេដឹកនាំមីយ៉ាន់ម៉ាលោកស្រី អ៊ុងសាន ស៊ូជី នឹងត្រូវលើកលែងទោសចំពោះបទល្មើសចំនួន ៥ ក្នុងចំណោមបទល្មើសជាច្រើន ដែលលោកស្រីត្រូវបានជាប់ពន្ធនាគារសរុបចំនួន ៣៣ ឆ្នាំ។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងថា ម្ចាស់ជ័យលាភីណូបែល លោកស្រី អ៊ុងសាន ស៊ូជី...
បរទេស ៖ ប្រទេសបារាំង មានមនុស្សជាប់ពន្ធនាគារច្រើន ជាងពេលមុនៗចំនួន ៧៤.៥១៣ នាក់, នេះបើយោងតាមស្ថិតិផ្លូវការ ដែលចេញផ្សាយដោយក្រសួងយុត្តិធម៌បារាំងកាលពីថ្ងៃចន្ទ។ ប្រទេសនេះបានបំបែកកំណត់ត្រា អ្នកទោសរបស់ខ្លួនចំនួនប្រាំមួយដង ស្ទើរតែរៀងរាល់ខែ ចាប់តាំងពីចុងឆ្នាំ ២០២២ ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា តួលេខនេះតំណាងឱ្យការកើនឡើងចំនួន...
យ៉ាំងហ្គោន ៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានរាយការណ៍ថា យោធាដែលកំពុងកាន់អំណាច របស់ប្រទេសមីយ៉ាន់ម៉ា បានពង្រីកភាពអាសន្នរបស់ខ្លួន ដែលនឹងត្រូវផុតកំណត់នៅថ្ងៃអង្គារនេះ សម្រាប់រយៈពេល ៦ខែទៀត ដោយបង្ខំឱ្យមានការពន្យារពេល នៃការបោះឆ្នោតជាំតិ ដូចដែលបានសន្យា។ ជាមួយនឹងការពន្យាពេលលើកទី៤ ការបោះឆ្នោត ដែលមានបំណងវិលត្រឡប់ទៅកាន់ការ គ្រប់គ្រងស៊ីវិលវិញ បន្ទាប់ពីរដ្ឋប្រហារខែកុម្ភៈ ឆ្នាំ២០២១ ដែលបានទម្លាក់រដ្ឋាភិបាល ស៊ីវិលរបស់ប្រទេសនេះ នឹងមិនកើតឡើង...
លោក បណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ និងបុគ្គលិក ទាំងអស់ សូមគោរពអនុញ្ញាតសម្តែងនូវអំណរសាទរ និងគោរពជូនពរចំពោះ លោកជំទាវ សាយ សំអាត ក្នុងឱកាសដែលត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងជា អគ្គទេសាភិបាលរងធនាគារជាតិនៃកម្ពុជា មានឋានៈស្មើ រដ្ឋមន្រ្តី។ សូមលោកជំទាវ...
សេនហ្សេន ៖ គម្រោងកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចចំនួន៧ ដែលមានតម្លៃ ១២,១ពាន់លានយន់ (ប្រហែល ១,៧ ពាន់លានដុល្លារអាមេរិក) រវាងតំបន់ Guangdong-Hong Kong-Macao Greater Bay Area និងបណ្តាប្រទេសអាស៊ាន ត្រូវបានចុះហត្ថលេខា កាលពីថ្ងៃអាទិត្យនៅទីក្រុងសេនហ្សេន ភាគខាងត្បូងប្រទេសចិន ។ ការចុះហត្ថលេខានេះ ត្រូវបានបញ្ចប់ក្នុងអំឡុង...
វ៉ាស៊ីនតោន ៖ ក្រសួងការពារជាតិអាមេរិក បានប្រកាសនៅក្នុង ការចេញផ្សាយមួយថា កងទ័ពអាមេរិក បានផ្តល់ឲ្យក្រុមហ៊ុន General Dynamics Land Systems (GDLS) នូវទឹកប្រាក់បន្ថែមកិច្ចសន្យាជិត ៣៤ លានដុល្លារ ដើម្បីផ្តល់ការគាំទ្រ ផ្នែកបច្ចេកទេស សម្រាប់រថក្រោះ Abrams Main Battle Tanks...
បរទេស៖ នៅក្នុងសេចក្តីថ្លែងការណ៍រួមលើកដំបូងមិនធ្លាប់មានកាលពីថ្ងៃចន្ទ រដ្ឋាភិបាលយោធានៅក្នុងប្រទេសម៉ាលី និងប៊ូគីណា ហ្វាសូ បានព្រមានលោកខាងលិច និងរដ្ឋអាហ្វ្រិកផ្សេងទៀត ប្រឆាំងនឹងការធ្វើអន្តរាគមន៍នៅក្នុងប្រទេសនីហ្សេ ដែលនៅជិតខាងពួកគេ។ ប្រទេសទាំងពីរបានឱ្យដឹងថា ម៉ាលី និងប៊ូគីណា ហ្វាសូ នឹងចាត់ទុកសកម្មភាពបែបនេះថា ជាការវាយប្រហារលើប្រទេសរបស់ពួកគេផ្ទាល់។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា ចំណុចទីបួននៃសេចក្តីថ្លែងការណ៍រួម...
ភ្នំពេញ ៖ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំឆ្លងសេចក្ដីព្រាងអនុក្រឹត្យ ស្ដីពីឯកសណ្ឋាន ស្លាកសញ្ញា និងសញ្ញាសក្តិ របស់មន្ដ្រីពន្ធនាគារក្រសួងមហាផ្ទៃ ។ សម្ដេច ស ខេង បានណែនាំដល់អគ្គនាយកដ្ឋានពន្ធនាគារ ត្រូវជ្រើសរើសពណ៌ឯកសណ្ឋាន របស់មន្ដ្រីពន្ធគារក្រសួងមហាផ្ទៃឲ្យបានសមស្រប មុនចេញអនុក្រឹត្យជាផ្លូវការ។...
បរទេស៖ អភិបាលក្រុងរបស់រុស្ស៊ី លោក ស័រហ្គេ សូប៊ីយ៉ានីន បានបញ្ជាក់នៅព្រឹកថ្ងៃអង្គារនេះថា យន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន បានកំណត់គោលដៅម្តងទៀតទៅលើតំបន់ហិរញ្ញវត្ថុ និងអាជីវកម្មរបស់រដ្ឋធានីរុស្ស៊ី បន្ទាប់ពីមានការវាយប្រហារស្រដៀងគ្នាកាលពីចុងសប្តាហ៍។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក សូប៊ីយ៉ានីន បាននិយាយនៅក្នុងសារ Telegram នៅម៉ោងទៀបភ្លឺថា យន្តហោះគ្មានមនុស្សបើកមួយគ្រឿង...
បរទេស៖ អ៊ុយក្រែន បានចាប់ផ្តើមការវាយលុកដ៏សន្ធឹករបស់ខ្លួនកាលពីដើមខែមិថុនា បន្ទាប់ពីបានពន្យារពេលយុទ្ធនាការម្តងហើយម្តងទៀត ជុំវិញការខ្វះខាតការផ្គត់ផ្គង់យោធាពីម្ចាស់ជំនួយរបស់លោកខាងលិច នៅក្នុងនោះអ៊ុយក្រេន បានបាត់បង់ទាហានជាង ២០០០០ នាក់ក្នុងអំឡុងពេលសមរភូមិក្នុងខែកក្កដា។ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergei Shoigu បានឲ្យដឹងថា ប្រទេសអ៊ុយក្រែន បានបាត់បង់ទាហាន ២០៨២៤នាក់ និងសម្ភារៈយោធាចំនួន ២២២៧ គ្រឿង ក្នុងអំឡុងពេលប្រយុទ្ធគ្នាក្នុងខែកក្កដា នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក...
ភ្នំពេញ ៖ គណៈប្រតិភូយុវជនកាយរឹទិ្ធជាតិកម្ពុជា៤៧រូប នាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ បានធ្វើទៅដល់ប្រទេសកូរ៉េ ដើម្បីចូលរួមកម្មវិធី បោះជំរំកាយរឹទិ្ធពិភពលោក លើកទី២៥ នៅខេត្តប៊ូអាន ក្នុងគោលបំណង ផ្លាស់ប្ដូរបទពិសោធន៍ ការសិក្សា វប្បធម៌ ពង្រឹងចំណងមិត្តភាពរវាងកាយរឹទ្ធិ មកពីបណ្តាប្រទេសជាច្រើន ទូទាំងពិភពលោក។ គណៈប្រតិភូយុវជនកាយរឹទិ្ធទាំងអស់ ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ ពីសំណាក់គណៈកម្មការបដិសណ្ឋារកិច្ច របស់សមាគមកាយរឹទិ្ធកូរ៉េ...
ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា និងស្ថានទូតបារាំងប្រចាំកម្ពុជាបានចុះកិច្ចព្រមព្រៀង ស្ដីពីកិច្ចសហប្រតិបត្តិការ ក្នុងវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការភាពជាដៃគូ អ៊ុយបែរ៍ គួរ្យៀង (Huber Curien) «ទន្លេសាប» ដើម្បីអភិវឌ្ឍន៍ និងបន្ដគម្រោងស្រាវជ្រាវលើ «ការស្រាវជ្រាវដើម្បីអភិវឌ្ឍន៍»។ គម្រោងនេះ ផ្ដោតលើអាទិភាពចំនួន ៨ចំណុច រួមមាន៖...
ភ្នំពេញ ៖ គណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ បានអំពាវនាវ ដល់ប្រជាពលរដ្ឋ រស់នៅតាមដងទន្លេស្រែពក និងទន្លេសេសាន នៃខេត្តរតនគិរី ឲ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រោះមហន្តរាយនានា ដែលអាចកើតឡើងជាយថាហេតុ ។ តាមរយៈសេចក្ដីអំពាវនាវគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយឲ្យដឹងថា «ដោយសារមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ រយៈពេលប៉ុន្មានថ្ងៃមកនេះ ធ្វើឲ្យទឹកទន្លេ មានការហក់ឡើង...
ភ្នំពេញ ៖ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឲ្យដឹងថា នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ កងសង្រ្គោះគ្រោះមហន្តរាយលេខ៧០៨ បញ្ជាការដ្ឋានការពារកោះឆ្នេរ បានជម្លៀសប្រជាពលរដ្ឋ ចំនួន១៥០នាក់ ចេញពីតំបន់ជំនន់ទឹកភ្លៀង នៅភូមិឈើនាងខ្ពស់ ឃុំតាំងខ្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ យោងតាមរបាយការណ៍បឋមពីកងសង្គ្រោះគ្រោះមហន្តរាយលេខ៧០៨ ឲ្យដឹងថាសកម្មភាពនាពេលនោះគឺបានដាក់កំលាំងរួម៤៥នាក់ , រថយន្តចំនួន៨គ្រឿង , អូប័រចំនួន៤គ្រឿង...
ភ្នំពេញ៖ ភេសជ្ជៈប៉ូវកម្លាំង វើក របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានធ្វើរឿងដ៏អស្ចារ្យពីរ ជូនដល់ក្រុមស័្មគ្រចិត្តបាល់ទាត់ ផ្ការីកគ្រប់រដូវ របស់នាយពាក់មី ដោយបានយក Helicopter របស់ខ្លួនជូនដំណើរកីឡាករបាល់ទាត់ទៅកាន់ខេត្តបាត់ដំបង និងព្រមទាំងឧបត្ថម្ភការប្រកួតទាំងមូលផងដែរ ដើម្បីប្រមូលមូលិធិទៅបរិចាក ដល់មុន្ទីរពេទ្យគុន្ធបុប្ផា ចូលរួមជាចំណែកជួយកុមារនៅកម្ពុជា។ ក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទាត់នោះផងដែរ ភេសជ្ជៈប៉ូវកម្លាំង វើក ក៏បានធ្វើការប្រគល់រង្វាន់ម៉ូតូ Honda...
ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ផ្នែកខ្លះនៃកំណាត់ផ្លូវដែក ភ្នំពេញ-ព្រះសីហនុ ចាប់ពីគ.ម 135 ដល់ គ.ម 148 ត្រូវបានកាត់ផ្តាច់ ដោយជំនន់ទឹកភ្លៀង ដែលធ្វើឲ្យអាក់ខានការដឹកជញ្ជូនតាមផ្លូវដែក។ បច្ចុប្បន្នក្រសួងសាធារណការ និងក្រុមហ៊ុនរ៉ូយ៉ាល់ រ៉េលវេ កំពុងចាត់វិធានការណ៍ចាំបាច់បន្ទាន់ និងធ្វើការជួសជុល ដើម្បីឈានទៅរកការបើកដំណើរការដឹកជញ្ជូនតាមផ្លូវដែកនេះឡើងវិញឲ្យឆាប់បំផុត ៕
ភ្នំពេញ ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តប្រាក់កម្ចីចំនួន ១០០លានដុល្លារ ដើម្បីជួយលើកកម្ពស់សមត្ថភាព កម្លាំងពលកម្មរបស់កម្ពុជា ដោយដោះស្រាយគម្លាត និងកង្វះខាតជំនាញ។ ការងារនេះ នឹងធ្វើឡើងតាមរយៈកំណែទម្រង់ និងការវិនិយោគលើវិស័យអប់រំ និងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) រួមជាមួយនឹងការចូលរួមពីវិស័យឯកជន ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ADB នៅថ្ងៃទី១ ខែសីហា...
ថ្ងៃទី៣១ ខែកក្កដា នៅវិមានសភាប្រជាជននៅក្រុងប៉េកាំង ក្រសួងការពារជាតិចិនបានរៀបចំ ពិធីបដិសណ្ឋារកិច្ចយ៉ាងឱឡារិក ដើម្បីអបអរសាទរខួបទី៩៦ នៃការបង្កើតកងទ័ពរំដោះប្រជាជនចិន ។ លោក Li Shangfu សមាជិកនៃគណៈកម្មាធិការយោធាមជ្ឈិមចិន សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋ និងជារដ្ឋមន្ត្រីក្រសួងការពារជាតិចិន បានថ្លែងសុន្ទរកថា ។ លោក Li Shangfu បានលើកឡើងថា ក្នុងយុគសម័យថ្មីនិងដំណើរថ្មី យើងត្រូវអនុវត្តដោយគ្រប់ជ្រុងជ្រោយ...
ម៉ូស្គូ៖ យោធាអ៊ុយក្រែន តាមសេចក្តីរាយការណ៍ បានប្រឈមនឹង បញ្ហាជាមួយនឹងប្រព័ន្ធទំនាក់ទំនង Starlink ដែលទទួលបានការ កោតសរសើរយ៉ាងខ្លាំង នាពេលកន្លងមក ហើយ តើមានអ្វីអាចនៅ ពីក្រោយបញ្ហានេះ? របាយការណ៍បានលេចឡើង ដែលបង្ហាញថា ផ្កាយរណប Starlink បានឈប់ ដំណើរ ការនៅ ក្នុងផ្នែកខ្លះ នៃតំបន់ជម្លោះអ៊ុយក្រែន ។...
ម៉ូស្គូ៖ ចាប់តាំងពីការកើនឡើង នៃជម្លោះអ៊ុយក្រែន ក្នុងខែកុម្ភៈ ឆ្នាំ២០២២ របបទីក្រុងគៀវ បានស្វាគមន៍ទាហាន ស៊ីឈ្នួលបរទេសជាច្រើនពាន់នាក់ ដើម្បីប្រយុទ្ធជាមួយកង ទ័ពអ៊ុយក្រែន ជាមួយគ្នានេះដែរទាហានស៊ីឈ្នូល ជាច្រើនបានបាត់បង់ជីវិត នៅលើសមរភូមិ។ ខណៈពេលដែលសម្ភារៈដែលគាំទ្រសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តណាតូ ផ្តល់ដល់អ៊ុយក្រែន ត្រូវបានពិភាក្សា ដោយបើកចំហដោយអ្នកនយោបាយ និង ប្រព័ន្ធផ្សព្វផ្សាយ លោកខាងលិច ពួកសកម្មប្រយុទ្ធបរទេស...
បរទេស៖ ប្រទេសចិនបានពន្លឿន នៃការស្តុកទុកប្រេងឆៅរបស់ខ្លួន តាមរយៈការបញ្ជាទិញយ៉ាងច្រើន ពីសំណាក់ប្រទេសរុស្សី ដែលកំពុងតែធ្វើការបញ្ចុះតម្លៃ។ យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថា ការនាំចូលប្រេងឆៅរុស្សី មកកាន់ប្រទេសចិននៅពេលនេះ បានឈានមកដល់ចំនួនកំណត់ត្រា មិនធ្លាប់មានឡើយក្នុងរយៈពេល ៣ឆ្នាំ ចុងក្រោយគិតត្រឹមខែមិថុនា។ ខែមិថុនាក៏ត្រូវបានចាត់ទុកថា ជាការនាំចូលប្រេងឆៅច្រើន ជាងគេបំផុតផងដែរពីប្រទេសរុស្សី ក្នុងទំហំដល់ទៅ២,១លានបារ៉ែល ក្នុងមួយថ្ងៃទាំងប្រេងសម្រាប់កម្មវិធី ជាយុទ្ថសាស្ត្រនិងកម្មវិធីបម្រុងជាតិ។ គួរឲ្យដឹងដែរថា...
បរទេស ៖ មន្ត្រីជាន់ខ្ពស់មួយរូប របស់ប្រទេសប៉ូឡូញ បានថ្លែងប្រាប់ក្រុមអ្នកកាសែត កាលពីថ្ងៃម្សិលមិញថា សកម្មជនប្រយុទ្ធ របស់ក្រុមទាហាន ស៊ីឈ្នួល Wagner ដែលឆ្លងកាត់ តំបន់ព្រំដែន ដាច់ខាត នឹងត្រូវជួបជាមួយនឹងក្រុមទាហាន អាមេរិកនិង ប៉ូឡូញជាមិនខាន។ យោងតាមការចេញផ្សាយ របស់ RT បានឲ្យដឹងថាក្រុមប្រយុទ្ធរបស់ Wagner ជាច្រើនពាន់នាក់បានឆ្លង...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT កាលពីថ្ងៃម្សិលមិញនេះ បានឲ្យដឹងថា ក្រុមជ្រុលនិយមអ៊ីស្លាម ISIS បានចេញមកអះអាងថា ខ្លួនគឺជាអ្នករៀបចំផែនការបំផ្ទុះដោយគ្រាប់បែកអត្តឃាតនៅក្នុងខេត្ត Khyber Pakhatunkhwa កាលពីពេលថ្មីៗកន្លងមកនេះ។ ក្រុមដែលត្រូវបានស្គាល់ឈ្មោះថាហៅកាត់ថា ISIS-K បានប្រកាសសំដៅហេតុការណ៍បំផ្ទុះគ្រាប់បែកអត្តឃាត ដែលបានធ្វើឡើងកាលពីថ្ងៃចន្ទដែលក្នុងនោះប៉ូលីសប៉ាគីស្ថាន ក៏មានការសង្ស័យថាមានការជាប់ពាក់ព័ន្ធជាមួយនឹងក្រុមតាលីបង់ផងដែរ។ គួរឲ្យដឹងដែរថាមនុស្សប្រហែល ១០០០ នាក់បានស្ថិតនៅក្នុងទីតាំងមួយក្នុងទីក្រុង Khar នៅពេលដែលអ្នកបំផ្ទុះគ្រាប់បែកបានបំផ្ទុះអាវកាក់អត្តឃាតរបស់គាត់...
ភ្នំពេញ ៖ លទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតតំណាងរាស្ត្រនីតិកាលទី៧ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) សម្រេចប្រកាសនៅព្រឹកថ្ងៃ១ សីហានេះ បង្ហាញថា គណបក្សប្រជាជនកម្ពុជា ទទួលការគាំទ្រចំនួន៦,៣៩៨,៣១១សំឡេង ចំណែកគណបក្សហ៊្វុនស៊ិនប៉ិច ទទួលការគាំទ្រចំនួន ៧១៦,៤៩០សំឡេង។ ការគណនាក្រៅផ្លូវការ គឺគណបក្សប្រជាជនកម្ពុជាទទួលបានចំនួន១២០អាសនៈ និងគណបក្សហ៊្វុនស៊ិនប៉ិចទទួលបាន៥ អាសនៈ។ ក្នុងនោះភ្នំពេញ ១ , កណ្តាល...
បរទេស៖ រដ្ឋមន្ត្រីសេដ្ឋកិច្ចបារាំង លោក Bruno Le Maire បានច្រានចោលការអំពាវនាវឱ្យប្រទេសបារាំង “បំបែក” ពីទីក្រុងប៉េកាំង ដោយសារតែការព្រួយបារម្ភអំពីសន្តិសុខ។ ជំនួសមកវិញ លោកបានរំលឹកឡើងវិញកាលពីថ្ងៃអាទិត្យថា ទីក្រុងប៉ារីសចង់បានការចូលទៅកាន់ទីផ្សារចិន កាន់តែប្រសើរ និងទំនាក់ទំនងពាណិជ្ជកម្មកាន់តែប្រសើរឡើងជាមួយប្រទេសនេះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣១ ខែក្កដា ឆ្នាំ២០២៣ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់លោក Le...