សិង្ហបុរី ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ថា កាលពីថ្ងៃអង្គារលោក Ong Ye Kung រដ្ឋមន្ត្រីក្រសួងសុខាភិបាលថា រលកបច្ចុប្បន្ន នៃជំងឺកូវីដ-១៩ បានហក់ឡើង ដល់កំពូលកាលពី២ សប្តាហ៍មុន ហើយករណីនេះ បានធ្លាក់ចុះមកនៅត្រឹម ប្រហែល៣.០០០នាក់ក្នុង១ថ្ងៃ...
ទោះបីជា លទ្ធផលអត្តពលិកកីឡាបាល់ទះកម្ពុជា មិនអាចដណ្ដើមបានមេដាយមាស បានត្រឹមមេដាយប្រាក់ នៅវគ្គផ្តាច់ព្រ័ត្រក្ដី ប៉ុន្តែឈរលើស្មារតីក្ដីស្រឡាញ់ និងទិសដៅតែមួយដែល ខ្មែរ ប៊ែវើរីជីស ជាក្រុមហ៊ុនខ្មែរ បង្កើតផលិតផលគុណភាពស្តង់ដាពិភពលោក ខិតខំបង្កើតកេរ្តិ៍ឈ្មោះល្បីល្បាញ ដល់កម្ពុជាដូចគ្នា ទើបធ្វើឲ្យក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នាថ្ងៃទី០៩ ឧសភានេះ បានប្រកាសផ្តល់ប្រាក់ឧបត្ថម្ភ ដល់កីឡាករបាល់ទះជម្រើសជាតិ ក្នុងម្នាក់ $១,០០០...
Breaking: មេដឹកនាំអាស៊ាននិយាយថា “មានការព្រួយបារម្ភយ៉ាងខ្លាំង” អំពីអំពើហិង្សាមីយ៉ាន់ម៉ា, នេះបើតាមទីភ្នាក់ងារព័ត៌មាន បារាំង AFP នៅមុននេះបន្តិច។
ភ្នំពេញ៖ ភាពអត់ធ្មត់ និងមិនបោះបង់ការប្រកួត តស៊ូដល់នាទីចុងក្រោយរបស់អត្តពលិកខ្មែរ កញ្ញា ប៊ូ សំណាង បានអង្រួនបេះដូងប្រជាជនកម្ពុជា ទូទាំងប្រទេស ទាំងមន្រ្តីរាជការ រហូតដល់ព្រះរាជាខ្មែរផងដែរ។ តាមរយៈហ្វេសប៊ុកផេក Royal Du Cambodge ព្រះមហាក្សត្រកម្ពុជា សម្តេចព្រះបរមនាថ នរោត្តម សីហមុនី មានព្រះរាជបន្ទូលថា៖ «កីឡា គឺលើសពីភាពឈ្នះ...
ភ្នំពេញ ៖ លោក ចាន់ សីហា អគ្គនាយករងតំណាងលោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួល បន្ទុកជាអគ្គនាយក ធនាគារ អភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហការីបានចូលរួមក្នុង “ពិធីបិទការប្រកួតបាល់ទាត់ជ្រើសរើស ជើងឯកពានរង្វាន់ប្រចាំសាកល វិទ្យាល័យភូមិន្ទ កសិកម្មសម្រាប់ឆ្នាំ២០២៣-២០២៤” នាថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣ នៅតារាងបាល់ទាត់ប្រចាំ...
បរទេស៖ រដ្ឋមន្ត្រីការបរទេសនៃប្រទេសចិនលោក Qin Gang បានធ្វើការបានថ្កោលទោសបេសកជន របស់សហរដ្ឋអាមេរិក ប្រចាំទីក្រុងប៉េកាំង ចំពោះអ្វីដែលលោកយល់ថា ជាការគាំទ្ររបស់ក្រុងវ៉ាស៊ីនតោន ចំពោះតៃវ៉ាន់។ ក្នុងពេលជាមួយគ្នានេះផងដែរលោកក៏បាននិយាយដែរថា ប្រទេសរបស់លោកនឹងមិនយល់ព្រមក្នុងការ ពង្រឹងបណ្តាញ ទំនាក់ទំនងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំងឡើយហើយនឹងមិនទទួល បានសម្បទាននយោបាយ ណាមួយពីសេតវិមានជាមុនដា់ខាត។ យោងតាមការចេញផ្សាយរបស់ RT លោករដ្ឋមន្ត្រីបានបន្តទៀតថា៖សហរដ្ឋអាមេរិក មិនគួរនិយាយអំពីការប្រាស្រ័យ ទាក់ទងគ្នានោះទេ...
ភ្នំពេញ ថ្ងៃទី ១០ស ឧសភា ឆ្នាំ២០២៣៖ ថ្មីៗនេះ ក្រុមជ័យលាភីចំនួនបីក្រុមបានធ្វើបទបង្ហាញគំនិតច្នៃប្រឌិតចុង ក្រោយរបស់ខ្លួនអំពីរបៀបពិសាក្នុងកម្រិតសមល្មម និងលើកកម្ពស់ការពិសាដោយការទទួលខុសត្រូវក្នុងអំឡុងកម្មវិធី ប្រកួតប្រជែង HEINEKEN SUSTAINATHON លើកដំបូងរបស់ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា។ ដោយបើកដំណើរការក្រោមកិច្ចសហការរវាងក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា និងក្រុមហ៊ុន Startup Factory Cambodia កម្មវិធី HEINEKEN...
បរទេស៖អគ្គលេខាអង្គការសហប្រជាជាតិលោក Antonio Guterres កាលពីថ្ងៃអង្គារម្សិលមិញនេះ បានធ្វើការថ្លែង ប្រាប់ទៅកាន់ ក្រុមអ្នកកាសែត El Pais ថាមកដល់ពេលនេះ ឱកាសមានតិចតួចណាស់ សម្រាប់ប្រទេសអ៊ុយក្រែន និងរុស្សី ក្នុងការចូលរួមអង្គុយតុចរចាដើម្បីសន្តិភាព។ ថ្លែងបន្តទៀតដែរថា៖សំណាងមិនល្អសោះពីព្រោះខ្ញុំជឿជាក់ថា កិច្ចចរចាដើម្បីសន្តិភាពគឺជារឿងដែលមិនអាចទៅរួចនោះ ឡើយក្នុងពេលនេះហើយក្នុងនោះលោកអគ្គលេខាធិកាបានពន្យល់ថាភាគីខាងរុស្សី ហាក់ដូចជាមិនមានបំណងដើម្បីចរចា ឡើយឬដកខ្លួនចេញពីទឹកដីដែលខ្លួនបានកាន់កាបខណៈដែលអ៊ុយក្រែន បានតាំងចិត្តថានឹងដណ្តើមយកតំបន់ទាំង នោះមកវិញដោយប្រើប្រាស់កម្លាំងទ័ព។ អ្នកការទូតរូបនេះបានបន្ថែមថា...
ភ្នំពេញ ៖ ក្នុងការប្រកួតលើផ្នែកស្នូកឃ័រ រវាងកីឡាករ Woo Dong Hoon របស់កម្ពុជាគឺបានយកឈ្នះស្តេច ស្នូកឃ័រហ្វីលីពីន លោក Efren Reyes ដែលមានវ័យ៦៨ឆ្នាំ លើវិញ្ញាសាការ៉ុមបីបាំង ក្នុងលទ្ធផល៤០ទល់នឹង១៥ នាថ្ងៃ៩ ឧសភា ។ សូមបញ្ជាក់ថា លោក Woo Dong...
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បានចេញសេចក្ដីណែនាំស្ដីពី កិច្ចសហការការងារសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ សម្រាប់ដំណើរការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ៕
វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ថា កាលពីថ្ងៃអង្គារ សហរដ្ឋអាមេរិក បានប្រកាសកញ្ចប់ជំនួយសន្តិសុខថ្មី ដែលមានទឹកប្រាក់ចំនួន ១,២ពាន់លានដុល្លារអាមេរិក សម្រាប់អ៊ុយក្រែន ដើម្បីបង្កើនការការពារដែនអាកាសរបស់ប្រទេស និងផ្តល់ឱ្យប្រទេសនេះនូវគ្រាប់កាំភ្លើងធំបន្ថែម ។ គេបានដឹងថា អ៊ុយក្រែន កំពុងត្រៀមខ្លួនសម្រាប់ការវាយលុក និទាឃរដូវដែលរំពឹងទុកខ្ពស់ប្រឆាំងនឹង ការឈ្លានពានរបស់កងទ័ពរុស្ស៊ី...
ព្រឹកថ្ងៃទី៨ ខែឧសភា លោក Xi Jinping អគ្គលេខាធិការនៃ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាប្រធានរដ្ឋចិន បានជួបសំណេះសំណាលយ៉ាងស្និទ្ធស្នាល ជាមួយប្រតិភូដែលចូលរួមមហាសន្និបាត មិត្តភាពនៃសមាគមជនជាតិចិន និងអាណិកជនចិនពិភពលោកលើកទី១០ នៅវិមានសភាប្រជាជនក្រុងប៉េកាំង ព្រមទាំងតំណាងឱ្យមជ្ឈិមបក្សកុម្មុយនីស្តចិន និងក្រុមប្រឹក្សាកិច្ចការរដ្ឋចិន សម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះអ្នកទាំងអស់គ្នា ក៏ដូចជាសម្តែងការសួរសុខទុក្ខ យ៉ាងស្មោះចំពោះជនជាតិចិន និងអាណិកជនចិនលើពិភពលោក ។ លោក...
នៅថ្ងៃទី៩ ខែឧសភា រដ្ឋាភិបាលកាណាដាបានប្រកាសថា មន្រ្តីការទូតមួយរូបនៃស្ថានអគ្គកុងស៊ុលចិន ប្រចាំនៅទីក្រុងតូរ៉ុនតូជា “បុគ្គលមិនត្រូវបានស្វាគមន៍” ។ ប្រទេសចិនបានសម្តែងការថ្កោលទោស យ៉ាងខ្លាំងនិងប្រឆាំងយ៉ាងម៉ឺងម៉ាត់ ចំពោះរឿងនេះ ហើយបានលើកឡើងការ តវ៉ាយ៉ាងម៉ឺងម៉ាត់និងខ្លាំងក្លា ចំពោះភាគីកាណាដារួចហើយ ។ សំដៅចំពោះទង្វើគ្មានហេតុផល របស់ប្រទេសកាណាដា ប្រទេសចិនបានសម្រេចចិត្តចាត់ វិធានការតបតវិញដោយចាត់ទុកលោកស្រី Jennifer Lalonde កុងស៊ុលនៃស្ថានអគ្គកុងស៊ុលកាណាដា ប្រចាំនៅទីក្រុងសៀងហៃជា...
ភ្នំពេញ ៖ ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរង កងទ័ពជើងទឹក និងជាអគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ តំណាងដ៏ខ្ពង់ខ្ពស់ នាយឧត្តមនាវី ទៀ វិញ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងទឹក និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ ដឹកនាំប្រតិភូកងទ័ពជើងទឹកកម្ពុជានាថ្ងៃ៩ ឧសភាបានអញ្ជើញចូលជួបសម្តែងការគួរសមជាមួយ មេបញ្ជាការកងទ័ពជើងទឹកហ្វីលីពីន និងជំនួបទ្វេភាគីជាមួយ...
យោងតាមទិន្នន័យដែលប្រកាស ដោយរដ្ឋបាលជាតិស្ថិតិចិននាពេលថ្មីៗ កន្លងទៅនេះឱ្យដឹងថា ទន្ទឹមនឹងផលប៉ះពាល់នៃជំងឺកូវីដ ១៩ បានរលាយសាបសូន្យជាសន្សឹមៗ ព្រមទាំងគោលនយោបាយនិងវិធានការ សម្រាប់ជំរុញការប្រើប្រាស់នៃតំបន់នានា របស់ប្រទេសចិនមានប្រសិទ្ធភាព និងត្រូវបានអនុវត្តជាបន្តបន្ទាប់ សក្ដានុពលនៃការប្រើប្រាស់របស់ ប្រជាជនត្រូវបានបញ្ចេញជាសន្សឹមៗ ហើយចំណាយខាងការប្រើប្រាស់ ក៏កំពុងពន្លឿនការស្តារឡើងវិញផងដែរ ។ ការវិនិយោគ ការប្រើប្រាស់និងការនាំចេញបានក្លាយជា “ក្បាលម៉ាស៊ីនទាំងបី” សម្រាប់ជំរុញកំណើនសេដ្ឋកិច្ចរបស់ចិន ។ តាមការផ្សាយដំណឹងនៃ ប្រព័ន្ធសារព័ត៌មានបរទេសជាច្រើនឱ្យដឹងថា...
កណ្ដាល ៖ នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣នេះ សម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្ដីទី បានអញ្ជើញបិទវគ្គសុក្រឹតការថ្នាក់ដឹកនាំនគរបាល កម្រិត១ និងកម្រិត២ ជំនាន់ទី៣ នៅបណ្ឌិត្យសភានគរបាលកម្ពុជា។ នាឱកាសនោះ នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានលើកឡើងថា អនុវត្តតាមមតិដឹកនាំដ៏ខ្ពង់ខ្ពស់របស់...
បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយនៅក្នុងសុន្ទរកថា ក្នុងទិវាជ័យជំនះ នៅទីលាន Red Square ក្នុងទីក្រុងមូស្គូថា ឥស្សរជនលោកខាងលិចបានភ្លេចពីផលវិបាកនៃ “មហិច្ឆតាឆ្កួតៗ” របស់ពួកណាស៊ី។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា ប្រធានាធិបតីរុស្ស៊ីបានចង្អុលបង្ហាញថា “មនោគមវិជ្ជានៃឧត្តមភាពណាមួយគឺដោយធម្មជាតិរបស់វាដែលគួរឱ្យស្អប់ខ្ពើម...
ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣ថា ការប៉ះទង្គិចគ្នារវាងជនជាតិភាគតិចនៅរដ្ឋ Manipur ភាគឦសាន នៃប្រទេសឥណ្ឌា បានឆក់យកជីវិតមនុស្សប្រហែល៦០នាក់ ។ នេះបើយោងតាមមន្ត្រីជាន់ខ្ពស់ម្នាក់ ។ នាយករដ្ឋមន្រ្តីនៅរដ្ឋ Manipur លោក N. Biren Singh បានប្រាប់ដល់ប្រព័ន្ធផ្សព្វផ្សាយថា ការស៊ើបអង្កេតកម្រិតខ្ពស់នឹងត្រូវបានធ្វើឡើងចំពោះអំពើហិង្សា ដើម្បីកំណត់អត្តសញ្ញាណមនុស្សដែលទទួលខុសត្រូវចំពោះអំពើហិង្សានេះ...
ឡុងដ៏៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣ថា លោកស្រី Liz Trussអតីតនាយករដ្ឋមន្ត្រីអង់គ្លេស នឹងធ្វើទស្សនកិច្ចនៅកោះតៃវ៉ាន់ នៅសប្តាហ៍ក្រោយ និងជួបជាមួយសមាជិកជាន់ខ្ពស់នៃរដ្ឋាភិបាល ដែលការិយាល័យលោកស្រីបានថ្លែងនៅថ្ងៃអង្គារនេះ ខណៈដែលលោកស្រីធ្វើសំណុំរឿង សម្រាប់លទ្ធិប្រជាធិបតេយ្យ លោកខាងលិច ដើម្បីពង្រឹងជំហរ របស់ពួកគេចំពោះប្រទេសចិន ។ សូមបញ្ជាក់ថា...
ប៉ារីស៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣ថា អង្គការសុខភាពសត្វពិភពលោក ហៅកាត់ថា (WOAH) បានឲ្យដឹងនៅថ្ងៃអង្គារនេះថា ប្រទេសឥណ្ឌូនេស៊ី បានរាយការណ៍ពីការផ្ទុះឡើង នៃជំងឺប៉េស្តជ្រូកអាហ្រ្វិក នៅក្នុងកសិដ្ឋានមួយ នៅលើកោះ Riau ក្បែរប្រទេសសិង្ហបុរី ។ ការផ្ទុះឡើងនេះ ត្រូវបានគេសម្លាប់សត្វជ្រូក...
TAOYUAN៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣ថា នៅថ្ងៃអង្គារនេះ គេឃើញក្រុមទាហាន បានដេកនៅលើសួនកុមារ ដោយមានរបាំងឧស្ម័ន ដោយមានកាំភ្លើង សំដៅទៅកាន់គោលដៅ របស់ខ្លួននៅក្នុងអំឡុងពេល ការហ្វឹកហាត់បម្រុងជាលើកដំបូង របស់កោះតៃវ៉ាន់ សម្រាប់យោធាស្ត្រី ខណៈដែលដែនកោះមួយនេះ ពង្រឹងការការពាររបស់ខ្លួន ប្រឆាំងនឹងប្រទេសចិន។ ក្រុងប៉េកាំង...
ភ្នំពេញ៖ លោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៍ បានពន្យល់បញ្ជាក់យ៉ាងច្បាស់ថា លោក រ៉ុង ឈុន មិនទាន់មាននីតិសម្បទាឡើងវិញ ដោយពេញលក្ខណៈច្បាប់ឡើយ ដោយសារពុំទាន់ ផុតរយៈពេល៥ឆ្នាំ គិតចាប់ពីថ្ងៃអនុវត្តទោសរួច ចាប់តាំងពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២។ តាមរយៈលិខិតផ្ញើរជូនលោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត កាលពីថ្ងៃទី៨...
ស្រួង ភាវី ៖ ក្តីសុបិន្ត១០ឆ្នាំ របស់ខ្ញុំ យកមេដាយមាសជូនជាតិ ធ្វើបានហើយhttps://dap-news.com/?p=330600 គ.ជ.ប ទុកពេល៥ថ្ងៃ ឲ្យបក្សភ្លើងទៀន បំពេញលក្ខខណ្ឌខ្វះខាត ចុះឈ្មោះបោះឆ្នោត ខណៈ មិនទទួលយកបេក្ខជនលោក រ៉ុង ឈុនhttps://dap-news.com/?p=330633 សម្ដេចតេជោ ជឿជាក់ថា កម្ពុជា-អឺរ៉ុប នឹងបន្ដពង្រឹងទំនាក់ទំនង ដើម្បីជាប្រយោជន៍ ទៅវិញទៅមកhttps://dap-news.com/?p=330642...
ភ្នំពេញ ៖ បច្ចុប្បន្នភាពមេដាយ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ គិតត្រឹមម៉ោង៨និង២ នាទីក្នុងរាត្រីថ្ងៃទី៩ខែឧសភា ឆ្នាំ២០២៣។ ដោយវៀតណាមនាំមុខគេទទួលបានមេដាយចំនួន១២៤គ្រឿង ខណៈកម្ពុជាទទួលមេដាយ១១៧គ្រឿង ចំណែកថៃទទួលបានមេដាយ១១៣គ្រឿង ៕
ឡុងដ៌៖ កាសែត The Guardian បានរាយការណ៍ថា អ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ (UN) បានជំរុញឱ្យសហរដ្ឋអាមេរិក ដោះស្រាយភាពឃោរឃៅរបស់ប៉ូលិស និងការរើសអើងនៃការអនុវត្តច្បាប់ប្រឆាំងនឹងជនជាតិស្បែកខ្មៅ បន្ទាប់ពីពួកគេបានបញ្ចប់ដំណើរទស្សនកិច្ចនៅសហរដ្ឋអាមេរិករបស់ពួកគេ ដោយផ្តោតលើយុត្តិធម៌ពូជសាសន៍ និងប៉ូលីស។ អ្នកជំនាញរបស់អង្គការសហប្រជាជាតិបានបញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការលើកដំបូងរបស់ពួកគេទៅកាន់សហរដ្ឋអាមេរិក ដែលជាផ្នែកមួយនៃប្រព័ន្ធនៃការស៊ើបអង្កេតជាសកល ដែលបង្កើតឡើងដោយក្រុមប្រឹក្សាសិទ្ធិមនុស្សបន្ទាប់ពីការសម្លាប់របស់ប៉ូលីសលើកលោក George Floyd កាលពីខែឧសភាឆ្នាំ២០២០។ អ្នកជំនាញបានអំពាវនាវឱ្យមានការប្តេជ្ញាចិត្តទូទាំងប្រទេសក្នុងការដោះស្រាយការរើសអើង ដែលរងគ្រោះដោយជនជាតិអាមេរិកស្បែកខ្មៅ។ កាសែតអង់គ្លេសបានឲ្យដឹងថា...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានថ្លែងថា កម្ពុជាមានបំណងទិញ អគ្គិសនីពីប្រទេសឡាវ ចេញមកកាន់កម្ពុជា ហើយបន្តលក់ទៅកាន់ ប្រទេសសិង្ហបុរី ។ ក្នុងជំនួបពិភាក្សាការងារជាមួយ លោក ផាម មិញជិញ (Pham Minh Chinh) នាយករដ្ឋមន្រ្តីវៀតណាម...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ប្រសិនបើប្រទេសទីម័រឯកភាព កម្ពុជានឹងបញ្ជូនអ្នកជំនាញផ្នែកកសិកម្មទៅសិក្សាដីនៅឯទីម័រខាងកើត ថាតើស្ថានភាពដីនៅទីនោះ អាចដាំដុះទៅលើដំណាំអ្វីបានផលច្រើន។ ក្នុងជំនួបពិភាក្សាការងារជាមួយ លោក ថូរ ម៉ាតាន់ រួក (Taur Matan Ruak) នាយករដ្ឋមន្រ្តីនៃប្រទេសទីម័រខាងកើត ក្នុងឱកាសប្រមុខរដ្ឋាភិបាល...
តេអេរ៉ង់៖ អ៊ីរ៉ង់បានឲ្យដឹងថា ខ្លួនពិតជានឹងឆ្លើយតបទៅនឹង ទង្វើនៃការឈ្លានពាន ណាមួយ ជាមួយនឹងវិធានការ “សម្រេចចិត្ត និងសោកស្តាយ” បន្ទាប់ពីមន្ត្រីជាន់ខ្ពស់ សហរដ្ឋអាមេរិក បានឲ្យដឹងកាលពីសប្តាហ៍មុនថា ទីក្រុងវ៉ាស៊ីនតោន នឹងទទួលស្គាល់សិទ្ធិ របស់អ៊ីស្រាអែលសម្រាប់ “សេរីភាពនៃសកម្មភាព” ប្រសិនបើទីក្រុងតេអេរ៉ង់ ព្យាយាមទទួលបានអាវុធនុយក្លេអ៊ែរ។ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់លោក Nasser Kanaani បានធ្វើការកត់សម្គាល់នៅក្នុងសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍នៅទីក្រុងតេអេរ៉ង់ នៅពេលដែលគាត់ត្រូវបានស្នើសុំឱ្យឆ្លើយតបទៅនឹងការអត្ថាធិប្បាយរបស់ទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក...
ឥស្លាម៉ាបាដ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣ថា នៅថ្ងៃអង្គារនេះ លោក Imran Khan អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថាន ត្រូវបានចាប់ខ្លួន នៅក្នុងអំឡុងពេលបង្ហាញខ្លួន នៅតុលាការក្នុងរដ្ឋធានី សម្រាប់សំណុំរឿងមួយ ក្នុងចំណោមសំណុំរឿង ជាច្រើន ដែលមិនទាន់សម្រេចចាប់តាំង ពីលោកត្រូវបានបណ្តេញចេញ ពីតំណែងកាលពីឆ្នាំមុន...
Breaking: ប៉ូលិសប៉ាគីស្ថាន បានបាញ់កាណុងបាញ់ទឹក និងឧស្ម័នបង្ហូរទឹកភ្នែក ប្រឆាំងក្រុមបាតុករ ក្រោយចាប់ខ្លួនអតីតនាយករដ្ឋមន្រ្តី Imran Khan។ AFP