ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ថា ប្រជាជនឥណ្ឌាជិត២.០០០ នាក់ បានចុះចតនៅក្នុងប្រទេសឥណ្ឌា ឬកំពុងស្ថិតក្នុងដំណើរការជម្លៀសចេញ បន្ទាប់ពីត្រូវបាននាំចេញដោយសុវត្ថិភាពពីតំបន់ជម្លោះក្នុងប្រទេសស៊ូដង់ ដែលហែកហួរដោយជម្លោះ ចំពេលមានបញ្ហាប្រឈមផ្នែកដឹកជញ្ជូនធ្ងន់ធ្ងរ ។ រដ្ឋមន្ត្រីការបរទេសឥណ្ឌា លោក Vinay Mohan Kwatra បានថ្លែងយ៉ាងដូច្នេះនៅទីនេះ នៅថ្ងៃព្រហស្បតិ៍នេះ ។ អ្នកសារព័ត៌មានបានសង្ខេបអំពី...
ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការ កងពលតូចដឹកជញ្ជូនលេខ៩៩ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហាន ទាំងអស់សូមចូលរួមអបអរសាទរ ជូនចំពោះ ឧត្តមសេនីយ៍ទោ ម៉ឹង កុម្ភៈ ក្នុងឱកាសដែល ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សព្វព្រះរាជហឬទ័យដំឡើងឋានន្តរស័ក្តិជា ឧត្តមសេនីយ៍ឯក និងតែងតាំងមុខតំណែងជា អនុរដ្ឋលេខាធិការ ក្រសួងការពារជាតិ។ ក្នុងឱកាសនេះដែរ យើងខ្ញុំទាំងអស់គ្នា...
ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញបំពេញទស្សនកិច្ចការងារនៅទីក្រុងប៉េកាំង ប្រទេសចិន ចាប់ពីថ្ងៃទី២៨-៣០ ខែមេសា ឆ្នាំ២០២៣ ខាងមុខនេះ។ យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងមហាផ្ទៃ នាថ្ងៃទី២៧ មេសា នេះ បានឱ្យដឹងថា «តបតាមការអញ្ជើញរបស់ ឯកឧត្តម...
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ បណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញ បិទវគ្គបណ្តុះបណ្តាល-ហ្វឹកហ្វឺនឆ្នាំ២០២២ និងបើកវគ្គបន្តឆ្នាំ២០២៣ និងពិធីសម្ពោធ ដាក់ឱ្យប្រើប្រាស់អគារ បដិសណ្ឋារកិច្ចថ្នាក់ដឹកនាំ និងបណ្ណាល័យ នៃសាកលវិទ្យាល័យការពារជាតិ (រាជធានីភ្នំពេញ, ថ្ងៃទី២៦...
ភ្នំពេញ ៖ គណៈកម្មការជាតិ ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើស ធនធានធម្មជាតិបានបង្ក្រាប និងរឹបអូសឈើបានច្រើន ព្រមទាំងឃាត់ខ្លួន អ្នកពាក់ព័ន្ធ១២នាក់ ប្រគល់ទៅមន្ត្រីរដ្ឋបាលព្រៃឈើ បន្តនីតិវិធី។ ការចុះបង្រ្កាបភ្លាមៗនេះ ដោយសារនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និង ជាប្រធានគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ស្រែកជាសំឡេង...
បរទេស ៖ អ្នកនាំពាក្យក្រសួងការ បរទេសរុស្ស៊ីលោកស្រី Maria Zakharova បាននិយាយថា ការទាមទារ “មិនប្រាកដនិយម” របស់អ៊ុយក្រែន កំពុងស្ថិតនៅជំហរ នៅក្នុងវិធី នៃការចរចាសន្តិភាព។ លោកស្រីបានធ្វើការ អត្ថាធិប្បាយបែបនេះ ជាការឆ្លើយតបទៅនឹងសំណួរ អំពីការហៅទូរស័ព្ទ រវាងប្រធានាធិបតី អ៊ុយក្រែនលោក Vladimir Zelensky និងប្រធានាធិបតីចិនលោក...
ភ្នំពេញ ៖ ក្រុមឧកញ៉ា ជា សារ៉ន និងបក្ខពួកជិត១០នាក់ ត្រូវបានឃុំខ្លួន ពាក់ព័ន្ធករណីឆបោក ប្រជាពលរដ្ឋជាង២ពាន់គ្រួសារ សរុបជាទឹកប្រាក់ជិត៤០លានដុល្លារ ក្រោមរូបភាព វិនិយោគដីឡូតិ៍ នៅលើទឹកដីនៃខេត្តកំពត។ យោងតាមស្នងការដ្ឋាន នគរបាលខេត្តកំពត បានឲ្យដឹងថា ក្រុមឧកញា ជា សារ៉ន និងបក្ខពួកដែលបានឆបោក ប្រជាពលរដ្ឋរាប់ពាន់នាក់ ត្រូវបានចៅក្រមស៊ើបសួរ...
បរទេស ៖ ប្រព័ន្ធផ្សព្វផ្សាយជាតិ របស់អ៊ីរ៉ង់បានរាយការណ៍ថា មេដឹកនាំសាសនាជាន់ខ្ពស់អ៊ីរ៉ង់ គឺលោក Abbas-Ali Soleimani ត្រូវបានគេបាញ់សម្លាប់ នៅក្នុងឧបទ្ទវហេតុនៅធនាគារ មួយក្នុងទីក្រុង Babolsar កាលពីព្រឹកថ្ងៃពុធ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងដោយផ្អែកតាមមន្ត្រីសន្តិសុខក្នុងតំបន់ក្នុងខេត្ត Mazandaran បានប្រាប់ទីភ្នាក់ងារព័ត៌មាន IRNA...
ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានត្រាស់បង្គាប់តែងតាំងនិងផ្តល់ឋានៈលោកនាយឧត្តមសេនីយ៍ សែម សុវណ្ណនី ជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការបញ្ជូនកងកម្លាំងចូលរួមបេសកកម្មថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ មានឋានៈស្មើទេសរដ្ឋមន្ត្រី បន្ថែមលើមុខងារបច្ចុប្បន្ន៕
ភ្នំពេញ៖ ក្រុមហ៊ុនចំនួន ៧បន្ថែមទៀត សម្រេចបោះទុនជាង ៦០លានដុល្លារអាមេរិក ដើម្បីវិនិយោគបង្កើតរោងចក្រនៅកម្ពុជា ព្រមទាំងបង្កើតឱកាសការងារជាង ១ម៉ឺនកន្លែង ។ យោងតាមហ្វេសប៊ុកក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នាថ្ងៃទី២៧ មេសានេះ បានឲ្យដឹងថា តាមសំណើសុំវិនិយោគ របស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោង វិនិយោគជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖ ១- “CAMBODIAN GOLDEN...
បរទេស ៖ អនុរដ្ឋមន្ត្រីការពារជាតិអាមេរិក លោកស្រី Kathleen Hicks បាននិយាយថា មន្ទីរបញ្ចកោណ នឹងប្រើប្រាស់មេរៀន ដែលទទួលបានពីការផ្គត់ផ្គង់ជំនួយយោធា ដល់អ៊ុយក្រែន ដើម្បីជួយកោះតៃវ៉ាន់ ក្នុងជម្លោះដ៏មានសក្តានុពល ជាមួយប្រទេសចិន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា លោកស្រី Hicks...
ហេលហ្សេនគី ៖ កងទ័ពបេឡារុស្ស បាននិងកំពុងហ្វឹកហ្វឺន ដើម្បីប្រើប្រាស់កាំជ្រួច មីស៊ីលផ្លោង Iskander ដែលមានសមត្ថភាពនុយក្លេអ៊ែរ ខណៈដែលទីក្រុងមូស្គូ តាមសេចក្តីរាយការណ៍ កំពុងស្វែងរកការរំខានដល់កងទ័ពអ៊ុយក្រែន នៅព្រំដែនភាគខាងជើង របស់ប្រទេស។ ក្រសួងការពារជាតិរុស្ស៊ី បានប្រកាសនៅលើបណ្តាញ Telegram ផ្លូវការរបស់ខ្លួនកាលពីថ្ងៃពុធថា នាវិកបេឡារុស្ស បានហ្វឹកហាត់ជាមួយ ស្រុកយោធាភាគខាងត្បូង របស់រុស្ស៊ីតាំងពីដើមខែមេសា ដោយត្រូវបានណែនាំក្នុងការប្រើប្រាស់មីស៊ីលផ្លោងរយៈចម្ងាយខ្លី...
គៀវ ៖ យោងតាមទីប្រឹក្សារបស់ប្រធានការិយាល័យប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី បានឱ្យដឹងថា សហរដ្ឋអាមេរិក បានបន្តគោលនយោបាយនុយក្លេអ៊ែរ “ខុស” ដែលនាំឱ្យមានសង្គ្រាមនៅអឺរ៉ុប នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Newsweek។ ដោយសរសេរនៅលើ Twitter លោក Mykhailo Podolyak បានឲ្យដឹងថា សហរដ្ឋអាមេរិក និងប្រទេសលោកខាងលិច ផ្សេងទៀតបានលើកទឹកចិត្ត...
ភ្នំពេញ ៖ សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា បានថ្លែងថា បច្ចុប្បន្ន និងទៅអនាគត រាជរដ្ឋាភិបាលកម្ពុជាបន្តអនុវត្តដោយខ្ជាប់ខ្ជួន ក្នុងការគោរពសេរីភាពខាងជំនឿ ការប្រណិប័តន៍ខាងផ្លូវសាសនា លើកស្ទួយព្រះពុទ្ធសាសនា។ នាឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបញ្ចុះខណ្ឌសីមា និងសម្ពោធសមិទ្ធផលនានា ក្នុងវត្តលុម្ពិនីសាលវ័ននារាម ហៅវត្តអូរសោម ស្ថិតក្នុងឃុំអូសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ នាថ្ងៃទី២៧...
វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានយល់ព្រមជាមួយសមភាគីកូរ៉េខាងត្បូង លោក Yoon Suk Yeol លើផែនការ សម្រាប់ទីក្រុងវ៉ាស៊ីនតោន ក្នុងការបញ្ជូននាវាមុជទឹក នុយក្លេអ៊ែរទៅកាន់សម្ព័ន្ធមិត្ត ដ៏សំខាន់របស់ខ្លួន ជាលើកដំបូងក្នុងរយៈពេល ៤ ទសវត្សរ៍ ដែលជាផ្នែក នៃកិច្ចខិតខំប្រឹងប្រែង ដើម្បីពង្រឹងវិធានការ ទប់ស្កាត់បន្ថែមទៀត...
ប៉េកាំង ៖ របាយការណ៍ដែលបានចេញផ្សាយ កាលពីថ្ងៃច័ន្ទ ដោយវិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិស្ដុកហូម (SIPRI) បានបង្ហាញថា ការចំណាយយោធានៅអឺរ៉ុប បានកើនឡើង ១៣ ភាគរយក្នុងឆ្នាំ២០២២ ដែលជាការកើនឡើង យ៉ាងខ្លាំង ពីមួយឆ្នាំទៅមួយឆ្នាំ ក្នុងរយៈពេលយ៉ាងហោចណាស់ ៣០ឆ្នាំ។ សេដ្ឋវិទូលោក Pierre de Gaulle ចៅប្រុសរបស់អតីតប្រធានាធិបតីបារាំងលោក Charles...
ភ្នំពេញ ៖ ដោយទទួលបានចំណាត់តាំង ដ៏ខ្ពង់ខ្ពស់ពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា, លោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានគណៈកម្មាធិការជាតិ រៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ហៅកាត់ថា CAMSOC និងជាប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក...
ភ្នំពេញ ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានក្រើនរំលឹក ក្នុងការត្រៀម លក្ខណៈផ្តល់សេវាព្យាបាល និងជួយសង្គ្រោះ នៅតាមមន្ទីរពេទ្យសាធារណៈ ក្នុងអំឡុងពេលប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ាន ប៉ារ៉ាហ្គេម លើកទី១២។ តាមរយៈលិខិតរបស់ ក្រសួងសុខាភិបាល នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣នេះ លោករដ្ឋមន្ដ្រី...
តេអេរ៉ង់៖ តុលាការស៊ីវិលអ៊ីរ៉ង់ ក្នុងទីក្រុងតេអេរ៉ង់ បានសម្រេចថា សហរដ្ឋអាមេរិក ត្រូវបង់ប្រាក់សំណងចំនួន ៣១២,៩៥ លានដុល្លារអាមេរិក ដល់គ្រួសារជនរងគ្រោះ នៃការវាយប្រហារភេរវកម្មពីរលើក ដែលបានកើតឡើងនៅក្នុងសភារបស់ប្រទេសអ៊ីរ៉ង់ និងទីសក្ការបូជា Imam Khomeini ក្នុងទីក្រុងតេអេរ៉ង់កាលពីខែមិថុនា ឆ្នាំ២០១៧ ។ យោងតាមទីភ្នាក់ងារ សារព័ត៌មាន Mizan នៃតុលាការរបស់ប្រទេសអ៊ីរ៉ង់ សេចក្តីសម្រេចនេះត្រូវបានចេញកាលពីថ្ងៃពុធ...
វ៉ាស៊ីនតោន ៖ សភាតំណាងរាស្រ្ត ដែលដឹកនាំដោយគណបក្ស សាធារណរដ្ឋបានអនុម័តច្បាប់ ដែលនឹងជំរុញកម្រិតបំណុលសហព័ន្ធចំនួន ៣១,៤ ពាន់ពាន់លានដុល្លារ របស់សហរដ្ឋអាមេរិក ជាថ្នូរនឹងការកាត់បន្ថយ ការចំណាយ របស់រដ្ឋាភិបាល រួមទាំងកម្មវិធីដែលគាំទ្រ ដោយប្រធានាធិបតី ប្រជាធិបតេយ្យលោក ចូ បៃដិន ។ ឆ្លងកាត់ដោយការបោះឆ្នោតតាមជួរគណបក្សពី ២១៧ ដល់ ២១៥...
ប៉េកាំង ៖ អ្នកនាំពាក្យក្រសួង ការបរទេសចិន ជាថ្មីម្តងទៀត បានជំរុញឱ្យប្រទេសជប៉ុន ដោះស្រាយ ឱ្យបានត្រឹមត្រូវ នូវបញ្ហាពាក់ព័ន្ធនឹងការរុះរើរោងចក្រ ថាមពលនុយក្លេអ៊ែរ Fukushima នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។ យោងតាមរបាយការណ៍ លោក Shinsuke Yamanaka ប្រធានអាជ្ញាធរ បទប្បញ្ញត្តិនុយក្លេអ៊ែររបស់ប្រទេសជប៉ុន បានឲ្យដឹងនៅក្នុងសន្និសីទ សារព័ត៌មានមួយកាលពីថ្ងៃទី...
ភ្នំពេញ ៖ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានសម្រេចលុបចោល នូវអនុក្រឹត្យថ្មី ចុះថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ ស្ដីពីការកំណត់តំបន់គ្រប់គ្រង សត្វផ្សោតទន្លេមេគង្គ នៅខេត្តក្រចេះ និងខេត្តស្ទឹងត្រែង ។ ក្នុងអនុក្រឹត្យរបស់របស់រាជរដ្ឋាភិបាល ចុះហត្ថលេខា នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ បានដាក់ឲ្យអនុវត្តឡើងវិញ នូវអនុក្រឹត្យចុះថ្ងៃទី២៥...
នៅថ្ងៃទី ២៦ ខែមេសា ទីស្នាក់ការទូទៅនៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន (CMG) ប្រចាំនៅខេត្ត Guangdong និងមហាតំបន់ឈូង សមុទ្រក្វាងទុង-ហុងកុង-ម៉ាកាវបានបើកស្លាកនៅទីក្រុង Guangzhou ប្រទេសចិន ។ ថ្លែងក្នុងសុន្ទរកថា លោក Shen Haixiong អគ្គនាយកនៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនបានលើកឡើងថា ការសាងសង់ទីស្នាក់ការទូទៅ ប្រចាំនៅខេត្ត Guangdong...
ប៉េកាំង ៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បានឲ្យដឹងថា ប្រទេសចិន ជំរុញឱ្យចក្រភពអង់គ្លេស មានការប្រុងប្រយ័ត្នចំពោះពាក្យសម្ដី និងសកម្មភាពរបស់ខ្លួន បញ្ឈប់ការចោទប្រកាន់ ដោយគ្មានមូលដ្ឋានលើប្រទេសចិន និងការជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេស។ យោងតាមរបាយការណ៍ រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក James Cleverly បានឲ្យដឹងនៅក្នុងសុន្ទរកថារបស់លោក ស្តីពីគោលនយោបាយការបរទេស និងគោលជំហរលើប្រទេសចិនកាលពីថ្ងៃទី២៥ ខែមេសាថា វានឹងជាការក្បត់ផលប្រយោជន៍ជាតិ ដើម្បីប្រកាសសង្រ្គាមត្រជាក់ថ្មីមួយចំនួន...
នៅរសៀលថ្ងៃទី២៦ ខែមេសា លោក Xi Jinping ប្រធានរដ្ឋចិន បានជួបសន្ទនា តាមទូរស័ព្ទជាមួយ លោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែន តាមការណាត់ ដើម្បីផ្លាស់ប្តូរទស្សនៈ ស្តីពីទំនាក់ទំនងចិន-អ៊ុយក្រែន និងវិបត្តិអ៊ុយក្រែន ។ លោក Xi Jinping បានលើកឡើងថា ការគោរពអធិបតេយ្យភាព...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា មានអ្នកខ្លះព្យាយាម ដុតឲ្យខ្លោច រោចឲ្យឆៅ រឿងយកភាស៊ី អនាម័យ ពេលចូលទឹកដីខេត្តកែប ដោយទាមទារឲ្យដកតំណែង លោកអភិបាលខេត្ត លោក សោម ពិសិដ្ឋ ។ ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២២ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២៣ របស់សាលាភូមិន្ទរដ្ឋបាល...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានស្នើឲ្យកងកម្លាំងមានសមត្ថកិច្ចគ្រប់ប្រភេទ រក្សាសណ្តាប់ធ្នាប់ពេល ប្រកួតស៊ីហ្គេមឲ្យបានម៉ឺងម៉ាត់បំផុតដើម្បីជៀសវាងកើតមានករណីឧបទ្ទេវហេតុកើតឡើងណាមួយដូចនៅកោះពេជ្រកាលពីប្រមាណជាង១០ឆ្នាំមុន។ ក្នុងហេតុការណ៍រត់ជាន់គ្នានៅកោះពេជ្រកើតឡើង នៅថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទូក នាថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១០បណ្តាលឲ្យស្លាប់ជាង៣០០នាក់ និងរបួសជិត៤០០នាក់ផងដែរ។ សម្តេចតេជោបានថ្លែងក្នុងពិធីបិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២២ និងបើកវគ្គបណ្តុះ បណ្តាលឆ្នាំ២០២៣ របស់សាលា ភូមិន្ទរដ្ឋបាល(ERA) នាព្រឹកថ្ងៃទី២៧ មេសា ថា...
កាលពីថ្ងៃទី២៤ខែមេសា រដ្ឋាភិបាលជប៉ុនបានប្រកាសថា នឹងដាក់ពង្រាយប្រព័ន្ធគ្រាប់មីស៊ីលការពារដែនអាកាស PAC-3 នៅលើកោះចំនួនពីរនៃស្រុក Okinawa ។ ប្រព័ន្ធសារព័ត៌មានក្នុងតំបន់បានរិះគន់ថា ទង្វើរបស់រដ្ឋាភិបាលជប៉ុន ដែលពង្រីកសព្វាវុធឥត ឈប់ឈរគឺល្មើសនឹង “រដ្ឋធម្មនុញ្ញសន្តិភាព” ហើយក៏នាំមកនូវការគំរាមកំហែងដល់សន្តិសុខនិងស្ថិរភាពក្នុងតំបន់ផងដែរ ។ ដើម្បីបង្ហាញពីការទាមទារសន្តិភាព នៅថ្ងៃទី២៤និងថ្ងៃទី២៥ខែមេសាកន្លងទៅនេះ គណៈប្រតិភូសមាជិកសភានៃស្រុក Okinawa បានដាក់លិខិតសម្រេចចិត្តស្តីពីមតិយោបល់ការទូតប្រកបដោយ សន្តិភាពដែលអនុម័តដោយ សភាស្រុកជូនចំពោះ ក្រសួងការពារជាតិ...
បរទេស៖កាលពីដើមសប្តាហ៍កន្លងមកនេះកាសែត The Bloomberg បានចេញផ្សាយថាបណ្តាប្រទេសក្នុង តំបន់អឺរ៉ុបខាងកើតមួយចំនួន បានធ្វើការនាំគ្នាខ្ចីលុយក្នុងទំហំយ៉ាងច្រើនដល់ទៅ៣២ពាន់លានដុល្លារ គិតត្រឹម៣ខែដើមឆ្នាំនេះប៉ុណ្ណោះ ពោលគឺទៅដល់៣ដងច្រើន ជាងពេលវេលាដូចគ្នាកាលពីឆ្នាំទៅ។ ក្នុងនោះប៉ូឡូញត្រូវបានគេពិនិត្យឃើញថា ជាប្រទេសដែលមានសេដ្ឋកិច្ចខ្ពស់ និងធ្វើកំចីនេះច្រើនជាងគេរហូតទៅដល់ ៩ពាន់លានដុល្លារឬស្ថិតនៅក្នុងចំណាត់ថ្នាក់លេខរៀងទី២ ប្រទេសដែលធ្វើកំចីច្រើនជាងគេបំផុតលើពិភពលោក បន្ទាប់ពី ប្រទេសអារ៉ាប៊ិសាអូឌីត។ ក្នុងពេលជាមួយគ្នានេះប្រទេសរ៉ូមេនី និងប្រទេសហុងគ្រីគឺជាអ្នកធ្វើកំចីច្រើន ជាងគេប្រមាណជា៦ពាន់លានដុល្លារនិង ៥ពាន់លានដុល្លាររៀងគ្នាឈរនៅលេខ រៀងទី៤និងទី៥ មានកំចីខ្លាំងជាងគេបំផុត។...
បរទេស៖ប្រធានាធិបតីអាមេរិកលោក Joe Biden កាលពីថ្ងៃពុធបានធ្វើការប្រកាសព្រមាន ខ្លាំងៗថាប្រសិន បើកូរ៉េខាងជើង ហ៊ានបើកការវាយប្រហារណាមួយមកលើសហរដ្ឋអាមេរិក ឬកូរ៉េខាងត្បូងនោះ វានឹងក្លាយទៅជាផលវិនាសដ៏អាក្រក មួយជាមិនខានសម្រាប់ខ្លួនឯង។ យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថាការប្រកាសនេះបានធ្វើឡើងនៅក្រោយជំនួប រវាងមេដឹកនាំអាមេរិក និងកូរ៉េខាងត្បូង ដោយភាគីទាំងពីរបានឈាន ទៅដល់ការចុះកិច្ចព្រមព្រៀងគ្នាទៅលើការត្រៀម ខ្លួនជាមុនចំពោះមុខ ការវាយ ប្រហារណាមួយដោយកូរ៉េខាងជើងហើយបញ្ជាក់ថាអាមេរិក នឹងធ្វើការឆ្លើយតបជាមួយនឹងការប្រើប្រាស់ អាវុធនុយក្លេអ៊ែរថែមទៀតផងក្នុងករណីចាំបាច់។...