ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានស្នើឲ្យគ្រប់អភិបាលរាជធានី-ខេត្តត្រូវបង្កើតប្រព័ន្ធឆេណែលតេឡេក្រាម ដើម្បីផ្សព្វផ្សាយព័ត៌មាន ដើម្បីសម្តេចយកមកផ្សាយបន្តក្នុងបណ្តាញតេឡេក្រាមសម្តេច ព្រោះតេឡេក្រាមសម្តេចមានអ្នកចូលច្រើនជិត១០ម៉ឺននាក់ ។ សម្តេចតេជោបន្តថា ប្រព័ន្ធតេឡេក្រាមទទួលព័ត៌មានបានរហ័សផងដែរ ។ សម្តេចថា បើខេត្តណាមួយបង្កើតរួចហើយ ត្រូវផ្ញើមកសម្តេច ដើម្បីសម្តេចទាញចូលក្នុងតេឡេក្រាមសម្តេច ៕
បរទេស ៖ អភិបាលក្រុង Kharkov របស់អ៊ុយក្រែន លោក Igor Terekhov ត្រូវបានគេរកឃើញថា បានប្រើប្រាស់ភាសារុស្សី នៅលើគណនី ប្រព័ន្ធផ្សព្វផ្សាយសង្គមផ្លូវការ របស់លោក ។ នេះជាបទល្មើសលើកទីពីររបស់លោក ដែលបានរាយការណ៍ដោយប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុកដែលទទួល បានច្បាប់ចម្លង ឯកសារច្បាប់កាលពីថ្ងៃពុធ ។ យ៉ាងណាក៏ដោយ អភិបាលក្រុងរូបនេះ...
បរទេស៖ យោងតាមក្រសួងការពារជាតិរុស្ស៊ី បានឱ្យដឹងថា សមយុទ្ធត្រីភាគី “Mosi II” បានចាប់ផ្តើមជាផ្លូវការហើយនៅឆ្នេរកំពង់ផែ Richards Bay នៅអាហ្វ្រិកខាងត្បូងកាលពីថ្ងៃពុធ។ នាវាចម្បាំងមកពីកងទ័ពជើងទឹករុស្ស៊ី ចិន និងអាហ្វ្រិកខាងត្បូង ក៏គ្រោងនឹងធ្វើសមយុទ្ធកាំភ្លើងធំផងដែរ នៅមហាសមុទ្រឥណ្ឌានៅចុងសប្តាហ៍នេះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា ពិធីបើកសមយុទ្ធនេះត្រូវបានត្រួតពិនិត្យដោយមន្ត្រីកំពូលៗ...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា នៅរសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ បានអញ្ជើញបិទសន្និបាតត្រួតពិនិត្យលទ្ធផលការងារ ប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារ ឆ្នាំ២០២៣ របស់ក្រសួងមហាផ្ទៃ ។ យោងតាមរបាយការណ៍ របស់ក្រសួងមហាផ្ទៃ បានឲ្យដឹងថា សភាពការណ៍សន្ដិសុខ និង សមិទ្ធផលធំៗ ដែលក្រសួងមហាផ្ទៃ...
យូអិន ៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានព្រមានកាលពីថ្ងៃពុធថា ការកើនឡើងនៃជម្លោះក្នុងប្រទេសអ៊ុយក្រែន គឺជា “គ្រោះថ្នាក់ច្បាស់លាស់ និងបច្ចុប្បន្ន” ។ លោកបានប្រាប់អ្នកសារព័ត៌មាន នៅក្នុងសម័យប្រជុំពិសេសបន្ទាន់ នៃមហាសន្និបាតអង្គការសហប្រជាជាតិថា “ក្នុងរយៈពេលមួយឆ្នាំ កន្លងមកនេះ មិនត្រឹមតែយើងឃើញការរងទុក្ខ និងការបំផ្លិចបំផ្លាញកើនឡើងប៉ុណ្ណោះទេ វាក៏កាន់តែបង្ហាញឱ្យឃើញកាន់តែច្បាស់ថា តើវាកាន់តែអាក្រក់ទៅៗប៉ុណ្ណា”។ លោកបានលើកឡើងថា...
ភ្នំពេញ ៖ ហាក់ស្ងប់ស្ងាត់មួយ រយៈកាលដ៏យូរអំពីជំងឺផ្តាសាយបក្សីមក ជំងឺនេះបានសម្លាប់ក្មេងស្រីម្នាក់នៅខេត្តព្រៃវែងកាលពីថ្ងៃ២២ កុម្ភៈ ក្រោយស្លាប់លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានប្រកាសថា ជំងឺផ្ដាសាយបក្សីH5N1 នៅបន្ដគំរាមកំហែងដល់សុខភាពប្រជាជនខ្មែរ និងកើតមានច្រើនលើកុមារ ដែលជាក្រុមមានហានិភ័យខ្ពស់ និងមានភាពងាយរងគ្រោះច្រើន។ ការលើកឡើងរបស់ លោករដ្ឋមន្ដ្រី បែបនេះបន្ទាប់ ពីមានករណី ជំងឺផ្តាសាយបក្សីចំនួន ១ករណី...
ហ្សាកាតា៖ ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ បានជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសចិន លោក Qin Gang នៅថ្ងៃពុធម្សិលមិញនេះ ខណៈដែលភាគីទាំងពីរបានសន្យាថា នឹងរួមគ្នារក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់។ លោក វីដូដូ ក្នុងជំនួបនោះក៏បានជូនពរលទ្ធផលជោគជ័យនៃសម័យប្រជុំនាពេលខាងមុខនៃសភាប្រជាជនជាតិចិន (NPC) និងគណៈកម្មាធិការជាតិនៃសន្និសីទប្រឹក្សានយោបាយប្រជាជនចិន (CPPCC) ផងដែរ។ លោករំពឹងថាភាគីទាំងពីរនឹងបង្កើនការអនុវត្តការឯកភាពគ្នាដែលសម្រេចបាននៅក្នុងកិច្ចប្រជុំកោះបាលីរវាងប្រមុខរដ្ឋទាំងពីរ និងរៀបចំឱ្យបានត្រឹមត្រូវ...
បរទេស ៖ ក្រសួងការបរទេស សហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃអង្គារថា ខ្លួនបានដកមូលនិធិពី សន្ទស្សន៍ព័ត៌មាន មិនពិតសកល (GDI) ដែលគាំទ្រ ដោយមហាសេដ្ឋីលោក George Soros បន្ទាប់ពីវាត្រូវបានគេបង្ហាញថា អង្គការនេះកំពុងធ្វើការ ដើម្បីដកហូតប្រព័ន្ធផ្សព្វផ្សាយ អភិរក្សនៃប្រាក់ចំណូល ពីការផ្សាយពាណិជ្ជកម្ម ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយ...
សាកលវិទ្យាល័យបៀលប្រាយ មានកិត្ដិយសសូមជម្រាបជូន ដំណឹងដល់និស្សិតទាំងអស់ឲ្យបានជ្រាបថា សាកលវិទ្យាល័យនឹងរៀបចំពិធីបិទវគ្គប្រគល់សញ្ញាបត្រជូននិស្សិត កម្រិតបរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត ទាំង៤ សាខាខេត្ត-រាជធានី នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត វេលាម៉ោង ៦:០០ព្រឹក...
ភ្នំពេញ៖ ពិធីសិក្ខាសាលា បូកសរុបលទ្ធផលការងារយោធា-សន្តិសុខឆ្នាំ២០២២ និងទិសដៅការងារយោធា-សន្តិសុខ ឆ្នាំ២០២៣ ធ្វើឡើងក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការកងពលតូចលេខ៧០ ថ្ងៃទី២៣ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីបញ្ជាការកងពលតូចលេខ៧០ ។ ក្នុងពិធីនេះដែរ លោកមេបញ្ជាការកងពល បានមានប្រសាសន៍ថា ការងារទទួលបានលទ្ធផលល្អ គឺកើតចេញពីការសហការរួមគ្នា របស់យោធិនយើងទាំងអស់គ្នា ខិតខំអស់ពីកម្លាំងកាយ...
ភ្នំពេញ ៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងឲ្យដឹងថា គម្រោងសាងសង់ផ្លូវជាតិលេខ១០ មានប្រវែង ១៩៧,៦៩៧គីឡូម៉ែត្រ សម្រេចការសាងសង់បានជាង ៥៦%ហើយ។ នាឱកាសចុះត្រួតពិនិត្យបច្ចេកទេស និងវឌ្ឍនភាពការងារ គម្រោងសាងសង់ផ្លូវជាតិលេខ១០ ពីស្រុកសំឡូត ខេត្តបាត់ដំបង កាត់តាមស្រុកវាលវែង ខេត្តពោធិ៍សាត់ រហូតដល់ខេត្តកោះកុង នាថ្ងៃទី២២...
ភ្នំពេញ ៖ លោកស្រី មិណាមិណុ យ៉ូកុ (Minamino Yoko) តារាចម្រៀងរបស់ជប៉ុន និងជាម្ចាស់បទ «ឥន្ធធនូសម្រាប់ថ្ងៃស្អែក» ដែលធ្លាប់មកបំពេញ ទស្សនកិច្ច នៅកម្ពុជា ជាលើកដំបូងកាលពីអំឡុងឆ្នាំ១៩៨៩ បានបញ្ជាក់ប្រាប់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាថា លោកស្រីនឹងប្រឹងប្រែង ធ្វើយ៉ាងណា ជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ ឲ្យកាន់តែខ្លាំងឡើងថែមទៀត...
ភ្នំពេញ៖ លោក តាកេ ហ្ស៊ឺនសឹកិ (TAKEI Shunsuke) រដ្ឋលេខាធិការក្រសួងការបរទេសជប៉ុន បានថ្លែងឲ្យដឹងថា នៅថ្ងៃខាងមុខនេះ រដ្ឋាភិបាលជប៉ុន នឹងបញ្ជូនអាជ្ញាកណ្ដាលចំនួន ៤០នាក់ ដើម្បីជួយដល់កម្ពុជា ក្នុងការរៀបចំកីឡាស៊ីហ្គេម។ ក្នុងឱកាសចូលជួបសម្តែងការគួរសម និងពិភាក្សាលើការងារ ជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នាថ្ងៃទី២៣ កុម្ភៈនេះ...
ប៉េកាំង៖ ប្រទេសអ៊ឺរ៉ុបចំនួន៣ ដែលកំពុងសម្លឹងមើលព័ត៌មានលម្អិត ជុំវិញការផ្ទុះបំពង់បង្ហូរឧស្ម័ន Nord Stream កាលពីខែកញ្ញា ឆ្នាំមុន បានឲ្យដឹងថា ពួកគេមិនប្រាកដថានៅពេលណា ដែលការស៊ើបអង្កេតរបស់ពួកគេនឹងបញ្ចប់នោះទេ ទោះបីជាមានការចោទប្រកាន់ថា សហរដ្ឋអាមេរិកប្រហែលជាទទួលខុសត្រូវ ចំពោះការបំផ្ទុះនៅក្រោមទឹកមួយនេះ។ អ្នកវិភាគអឺរ៉ុប ឈានមុខគេបានប្រាប់ កាសែតស៊ិនហួ កាលពីថ្ងៃអង្គារ ភស្តុតាងសក្តានុពល នៃការចូលរួមរបស់សហរដ្ឋអាមេរិក នឹងប៉ះពាល់ដល់របៀប ដែលភាគីនីមួយៗនៃវិបត្តិអ៊ុយក្រែន...
ប៉េកាំង៖ ចិនជំរុញឱ្យភាគី អាមេរិកបង្ហាញភាពស្មោះត្រង់ កែតម្រូវកំហុសរបស់ខ្លួន និងទទួលស្គាល់ និងដោះស្រាយការខូចខាត ដែលបំពានដោយបង្ខំរបស់ខ្លួន បានធ្វើចំពោះទំនាក់ទំនងចិន-អាមេរិក។ អ្នកនាំពាក្យក្រសួងការបរទេសលោក Wang Wenbin បានឆ្លើយតបទៅនឹងសំណួរអំពីសេចក្តីថ្លែងការណ៍នាពេលថ្មីៗនេះ របស់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken ទាក់ទងនឹងបញ្ហាបាឡុងស៊ីវិលរបស់ប្រទេសចិន។ លោក បានលើកឡើងថា ប្រទេសចិន បានប្រាប់សហរដ្ឋអាមេរិកយ៉ាងច្បាស់ លាស់ជាច្រើនដងថា...
បរទេស ៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាប្រធានាធិបតី សហរដ្ឋអាមេរិកលោក Joe Biden បានធ្វើការលើកឡើង អំពីការសម្រេចចិត្ត របស់រុស្សីក្នុងការដកខ្លួនចេញ ពីសន្ធិសញ្ញាកាត់បន្ថយអាវុធ នុយក្លេអ៊ែរ New Start nuclear arms treatyថាគឺជាកំហុសដ៏ធ្ងន់ធ្ងរមួយ។ ប្រធានាធិបតីរុស្សី លោក Vladimir Putin...
បរទេស ៖ យោងតាមការ ចេញផ្សាយរបស់ rt.com កាលពីថ្ងៃម្សិលមិញនេះ បានឲ្យដឹងថា សហភាពអឺរ៉ុប បានបរាជ័យ ក្នុងការព្រមព្រៀង ទៅលើការដាក់ចេញ នូវទណ្ឌកម្មថ្មីប្រឆាំង ទៅនឹងប្រទេសរុស្សី ដែលជាទណ្ឌកម្មគេជឿជាក់ថា នឹងប្រើប្រាស់សម្រាប់អនុវត្តឲ្យចំ ពេលនៃខួប១ឆ្នាំនៃការចាប់ផ្តើមប្រតិបត្តិការ យោធាដោយប្រទេសរុស្សី។ ប្រភពដែល សុំមិនបញ្ចេញឈ្មោះ បានបញ្ជាក់ប្រាប់ ក្រុមអ្នកកាសែតថា ៖...
ភ្នំពេញ ៖ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិ រៀបចំការប្រកួតកីឡា អាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ បានលើកឡើងថា ក្នុងព្រឹត្តិការណ៍ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ នៅក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ កម្ពុជាដាក់ចេញគោលដៅ ក្នុងការសន្សំលើការចំណាយ ធ្វើយ៉ាងណាឲ្យទាបជាង ប្រទេសគេ ដែលបានរៀបចំនាពេលកន្លងមក ខណៈកម្ពុជា គ្រោងចំណាយប្រមាណ១២៤លានដុល្លារ ។...
នាពេលថ្មីៗនេះ លោកXi Jinpingបានឆ្លើយតបសំបុត្រ របស់សាស្រ្តាចារ្យ នៃសាកលវិទ្យាល័យ Athens និងបញ្ញវន្តក្រិក ផ្សេងទៀត ព្រមទាំងសម្តែង ការអបអរសាទរ ចំពោះការបង្កើតមជ្ឈមណ្ឌល សិក្សារៀនសូត្រ អរិយធម៌ចិន-ក្រិកទៅវិញទៅមក ។ លោកXi Jinpingបានលើកឡើងថា អរិយធម៌ចិនមានប្រវត្តិសាស្ត្រយូរលង់ ហើយអរិយធម៌ក្រិកបុរាណ មានឥទ្ធិពលយ៉ាងទូលំទូលាយ ។ នៅក្នុងសំបុត្រឆ្លើយតប លោកXi...
ភ្នំពេញ៖ នៅក្នុងស្ថានភាពនយោបាយកម្ពុជា បច្ចុប្បន្ន គណបក្សប្រជាជនកម្ពុជា កំពុងកាន់អំណាច និងបក្សនយោបាយជាច្រើនទៀត បានប្រកាសត្រៀមខ្លួនរួចជាស្រេច ដើម្បីចូលរួមប្រកួតប្រជែង ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត និតិកាលទី៧ ដែលនឹងប្រព្រឹត្តិទៅ នៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ។ ក្នុងនោះបក្សនយោបាយ ដែលគេសម្លឹងឃើញថា ជាដៃគូប្រកួតប្រជែងយ៉ាងស្រួចស្រាល ជាមួយគណបក្សកាន់អំណាចនោះ គឺគណបក្សភ្លើងទៀន ដែលមិនទាន់...
ភ្នំពេញ ៖ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានបញ្ជាអាជ្ញាធររួមគ្នា ថែរក្សាពង្រឹងសន្តិភាព ស្ថេរភាពនយោបាយ និងការពារឯករាជ្យ ដើម្បីបន្តអភិវឌ្ឍប្រទេសជាតិ ឲ្យមានការរីកចម្រើនលើគ្រប់វិស័យ។ នាឱកាសអញ្ជើញបូកសរុបលទ្ធផល នៃអង្គសន្និបាត របស់ក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ សម្ដេច ស ខេង...
បរទេស៖ ការិយាល័យតម្រួតតំបន់ Orange County បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្មាន់កាំភ្លើងម្នាក់នៅក្នុងរដ្ឋ Florida ត្រូវបានគេអះអាងថា បានបាញ់សម្លាប់មនុស្ស ៣នាក់ ក្នុងនោះ រួមទាំងអ្នកយកព័ត៌មានទូរទស្សន៍ម្នាក់ និងក្មេងស្រីអាយុ ៩ ឆ្នាំម្នាក់ និង ពីរនាក់ផ្សេងទៀតបានរងរបួស។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣...
ភ្នំពេញ ៖ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានស្ដីបន្ទោសអភិបាលរាជធានី-ខេត្ត មួយចំនួនថា ស្ងាត់ដូចចោលលួចសេះ ដោយមិនខ្ចីរាយការណ៍ មកក្រសួងមហាផ្ទៃវិញ ពាក់ព័ន្ធទៅនឹងបណ្ដឹងរបស់ប្រជាពលរដ្ឋ។ សម្ដេច ស ខេង លើកឡើងបែបនេះ ក្រោយពីក្រសួងមហាផ្ទៃ ទទួលបានពាក្យបណ្ដឹងពីប្រជាពលរដ្ឋ រួចហើយ ក្រសួងធ្វើលិខិត ទៅបណ្ដាខេត្តសាមី...
ភ្នំពេញ ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងឲ្យដឹងថា កម្ពុជាចង់រៀបចំឲ្យមានការសម្តែង ក្បាច់គុនល្បុកត្តោ និងក្បាច់គុនសៅលិញរួមគ្នា នៅរាជធានីភ្នំពេញ ឆាប់ៗខាងមុខនេះ មុនព្រឹត្តិការណ៍ស៊ីហ្គេមមកដល់ ។ ក្នុងជំនួបទ្វេភាគីជាមួយលោក សិន តានយ៉ាង (Shen Danyang) អភិបាលរងខេត្តហៃណាន នៃប្រទេសចិន នៅថ្ងៃទី២២...
បរទេស ៖ អ្នកនាំពាក្យ របស់ក្រសួងការបរទេសរុស្សី លោកស្រី Maria Zakharova កាលពីថ្ងៃពុធម្សិលមិញនេះ បានលើកឡើងថា រដ្ឋមន្ត្រីការបរទេសរុស្សីលោក Sergey Lavrov និងសមភាគីលោករដ្ឋមន្ត្រី ការបរទេសចិន Wang Yi មិនបានធ្វើការពិភាក្សា ទៅលើសំណើរជាកិច្ចព្រមព្រៀង ដែលរៀបចំឡើងដោយទីក្រុងប៉េកាំងនោះទេ ចំពោះមុខបញ្ហាជម្លោះ នៅអ៊ុយក្រែន។ លោកស្រី...
បរទេស៖ ចាប់តាំងពីរុស្ស៊ីបានឈ្លានពានអ៊ុយក្រែននៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ប្រជាជនរុស្ស៊ីកាន់តែច្រើនឡើងបានសម្លឹងទៅប្រទេសថៃជាសំបុត្រសម្រាប់ជីវិតថ្មីរបស់ពួកគេ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន អាលហ្សាហ្ស៊ីរ៉ា។ ប្រជាជនរុស្សីរាប់ម៉ឺននាក់ ដែលសង្ឃឹមថានឹងជៀសវាងការគំរាមកំហែងនៃការធ្វើទាហាន និងការបំផ្លិចបំផ្លាញសេដ្ឋកិច្ចនៃសង្រ្គាម បានធ្វើដំណើរទៅកាន់នគរក្នុងឆ្នាំចាប់តាំងពីការលុកលុយមក ពួកគេភាគច្រើនកំពុងស្វែងរកផ្ទះថ្មី។ នៅភូកេត ដែលជាកោះរមណីយដ្ឋានដ៏ពេញនិយម ប្រជាជនរុស្ស៊ីកំពុងទិញខុនដូក្រៅគម្រោងក្នុងតម្លៃកន្លះលានដុល្លារ ឬច្រើនជាងនេះ ដើម្បីជួយសម្រួលដល់ការផ្លាស់ប្តូរទីតាំងរបស់ពួកគេ ឬផ្តល់កន្លែងចុះចតសម្រាប់ពេលអនាគត នៅពេលដែលពួកគេអាចមានអារម្មណ៍ថាត្រូវបង្ខំចិត្តចាកចេញពីស្រុកកំណើតរបស់ពួកគេ។ យោងតាមទិន្នន័យពីអាកាសយានដ្ឋានអន្តរជាតិភូកេត បានឱ្យដឹងថា នៅចន្លោះថ្ងៃទី០១...
ភ្នំពេញ ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃធនាគារ ARDB និងសហការី បានបន្តអញ្ជើញ ចុះសំណេះសំណាល ជាមួយសមាជិកសមាគមន៍ទុនរេនសំឡូត នៅភូមិបឹងរុន ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់នាល្ងាចថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ ។ ក្នុងនោះក៏មានវត្តមានលោក អ៊ុក គង់...
ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ថា លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានថ្លែងនៅក្នុងអំឡុងកិច្ចប្រជុំជាមួយអ្នកការទូតកំពូលរបស់ចិន នៅថ្ងៃពុធនេះថា កិច្ចសហប្រតិបត្តិការរវាងក្រុងប៉េកាំង និងក្រុងម៉ូស្គូ មានសារៈសំខាន់ណាស់ ដើម្បី “ស្ថិរភាពស្ថានភាពអន្តរជាតិ” ។លោក ពូទីន បានថ្លែងនៅក្នុងកិច្ចប្រជុំជាមួយលោក Wang Yi ថា...
ភ្នំពេញ ៖ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានបន្តអញ្ជើញជាអធិបតី ក្នុងពិធីបូកសរុបលទ្ធផល នៃអង្គសន្និបាត របស់ក្រសួងមហាផ្ទៃ នៅសណ្ឋាគារសុខាភ្នំពេញ។ សូមបញ្ជាក់ថា អង្គសន្និបាតត្រួតពិនិត្យ លទ្ធផលការងារឆ្នាំ២០២២ និងទិសដៅការងារ ឆ្នាំ២០២៣ របស់ក្រសួងមហាផ្ទៃ បានបែងចែកក្រុម...
ភ្នំពេញ៖ លែកពិបាកក្នុងការបើកបរ ដោយខ្លួនឯងទៀតហើយ ឥឡូវនេះក្រុមហ៊ុនវីរៈប៊ុនថាំ សូមែណនាំប្រភេទសេវាកម្មរថយន្ត Air bus វីអាយភីថ្មីទំនើបដំបូងគេ សម្រាប់ជួលបែបលក្ខណៈគ្រួសារ មិត្តភក្តិ និងផ្ទាល់ខ្លួនទៅកាន់ទូទាំងប្រទេសកម្ពុជា ថៃ និងវៀតណាម ។ នៅក្នុងកញ្ចប់សេវាកម្មនេះផងដែរ មានបំពាក់សម្ភារៈទំនើបៗដូចជា កៅអីម៉ាស្សា កៅអីអាចបង្វិលបាន 360ដឺក្រេ និងតុ ទូទឹកកក ទូរទស្សន៍...