ភ្នំពេញ ៖ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ប្រកាសជ្រើសរើសនិស្សិត ឱ្យចូលសិក្សាថ្នាក់បណ្ឌិត និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ ខាងមុខនេះ, សិក្សាជាមួយសាស្រ្តាចារ្យបណ្ឌិតជាតិ និងអន្តរជាតិល្បីៗ ដែលមានបទពិសោធន៍ និងចំណេះដឹងខ្ពស់ ។ ឱកាសពិសេសបញ្ចុះតម្លៃជូន 3០% សម្រាប់អតីតនិស្សិត សាកលវិទ្យាល័យ អាស៊ី...
បរទេស៖ ឃ្លាំងស្តុកអាវុធលោកខាងលិច កាន់តែតានតឹងបន្ទាប់ពីការផ្ទេរអាវុធ រាប់មិនអស់ទៅកាន់ប្រទេសអ៊ុយក្រែន ដែលធ្វើឱ្យវាកាន់តែពិបាកសម្រាប់យោធា របស់អង្គការណាតូ ក្នុងការធ្វើតាមការសន្យារបស់អ្នកនយោបាយ ដើម្បីបន្តគាំទ្រទីក្រុងគៀវជាមួយនឹងអ្វីដែលខ្លួនត្រូវការ ឱ្យបានយូរតាមដែលវាត្រូវការ , នេះបើតាមកាសែត New York Times បានរាយការណ៍កាលពីថ្ងៃសៅរ៍។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា កាសែត...
បរទេស៖ យ៉ាងហោចណាស់ទាហានរុស្ស៊ី ៩ ៣១១នាក់បានស្លាប់ចាប់តាំងពីរុស្ស៊ី ចាប់ផ្តើមការលុកលុយរបស់ខ្លួនលើអ៊ុយក្រែនកាលពី ៩ ខែមុន, នេះបើយោងតាមការស៊ើបអង្កេតឯករាជ្យដែលធ្វើឡើងរួមគ្នាដោយ BBC Russian Service និងសារព័ត៌មានឯករាជ្យរបស់រុស្ស៊ី MediaZona ។ យោងតាមសារព័ត៌មាន The Moscow Times ចេញផ្សាយកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា...
ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ នៃគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ចំនួនពីររូប ក្នុងនោះរួមមានលោក យ៉ង សាំង កុមារ ប្រធានគណៈកម្មាធិការនាយក នៃគណបក្សប្រជាធិបតេយ្យមូលដ្ឋាន និងលោក ឡឹក សុធារ អគ្គលេខាធិការរង និងជាអ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានស្នើសុំចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា ដែលកំពុងគ្រប់គ្រងអំណាច។ បើតាមលិខិតស្នើសុំចូលរួម ជីវភាពនយោបាយនេះ លោកទាំងពីរ បានគូសបញ្ជាក់ពីមូលហេតុ ដែលនាំឱ្យលោកស្នើសុំចូលរួមជីវភាព...
បរទេស៖ របបយោធាមីយ៉ាន់ម៉ា បានកាត់ទោសបុគ្គលបួននាក់ឱ្យជាប់ពន្ធនាគារយ៉ាងហោចណាស់ ៩៥ ឆ្នាំក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ បន្ទាប់ពីតុលាការដែលគ្រប់គ្រង ដោយរបបយោធាបានកំណត់ថា ពួកគេជាប់ពាក់ព័ន្ធក្នុងចលនាតស៊ូប្រដាប់អាវុធ, នេះបើយោងតាមប្រភពដែល ដឹងពីករណីរបស់ពួកគេ។ យោងតាមសារព័ត៌មាន Myanmar Now ចេញផ្សាយកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា ក្នុងចំណោមនោះ មានអតីតសមាជិកសភា មកពីគណបក្សសម្ព័ន្ធជាតិ ដើម្បីប្រជាធិបតេយ្យ (NLD)...
បរទេស៖ ក្រុមហ៊ុនទូរគមនាគមន៍យក្សឈ្មោះ Hikvision របស់ចិនបានច្រានចោល ការអះអាងដែលថា ទីក្រុងប៉េកាំងអាចប្រើប្រាស់ផលិតផលរបស់ខ្លួន សម្រាប់ការធ្វើចារកម្ម បន្ទាប់ពីការសម្រេចចិត្តរបស់ចក្រភពអង់គ្លេស ក្នុងការរឹតបន្តឹងការប្រើប្រាស់កាមេរ៉ាសុវត្ថិភាពរបស់ខ្លួន នៅកន្លែងរដ្ឋាភិបាល។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍មួយ ផ្ញើទៅកាន់ភ្នាក់ងារសារព័ត៌មាន គឺក្រុមហ៊ុន Hikvision ដែលជាក្រុមហ៊ុនផ្តល់សេវា CCTV...
បរទេស៖ ទីភ្នាក់ងារព័ត៌មាន Belta បានរាយការណ៍ដោយដកស្រង់សម្តី អ្នកនាំពាក្យរបស់ក្រសួងគឺលោក Anatoly Glaz ថា រដ្ឋមន្ត្រីការបរទេសរបស់ប្រទេស បេឡារុស លោក Vladimir Makey បានទទួលមរណភាពភ្លាមៗ កាលពីថ្ងៃសៅរ៍ ។ លោក Anatoly Glaz បានកាន់តំណែងជារដ្ឋមន្រ្តីការបរទេសនេះ អស់រយៈពេលមួយទសវត្សរ៍។ យោងតាមសារព័ត៌មាន...
បរទេស៖ ទីក្រុងវ៉ាស៊ីនតោនបានហាមឃាត់ការនាំចូល និងលក់ឧបករណ៍ទូរគមនាគមន៍ថ្មី ពីក្រុមហ៊ុនផលិតដ៏ធំបំផុត របស់ប្រទេសចិន ដោយសារតែ “ហានិភ័យដែលមិនអាចទទួលយកបាន” ដែលអាមេរិកចោទថា បានបង្កគ្រោះថ្នាក់ដល់សន្តិសុខជាតិ របស់សហរដ្ឋអាមេរិក។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា យោងតាមសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃសុក្រពីគណៈកម្មការទំនាក់ទំនងសហព័ន្ធអាមេរិក (FCC) ការហាមឃាត់នេះ ផ្តោតលើផលិតផលបច្ចេកវិទ្យា ដែលផលិតដោយក្រុមហ៊ុនទូរគមនាគមន៍យក្សរបស់ចិន...
តេអេរ៉ង់៖ មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក Ayatollah Ali Khamenei បានឲ្យដឹងថា បញ្ហារបស់ប្រទេសអ៊ីរ៉ង់ ជាមួយសហរដ្ឋអាមេរិក នឹងមិនត្រូវបានដោះស្រាយ តាមរយៈការចរចានោះទេ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានផ្លូវការ IRNA ។ ថ្លែងសុន្ទរកថានៅពេលថ្លែងទៅកាន់សមាជិក នៃកងកម្លាំងស្ម័គ្រចិត្ត Basij របស់អ៊ីរ៉ង់ លោក Khamenei បានពន្យល់ថា មានតែតាមរយៈ...
ស្ដុកហូម៖ អ្នកជំនាញមកពីទីភ្នាក់ងារថាមពលស៊ុយអែត បានព្រមានកាលពីថ្ងៃសៅរ៍ថា ស្ថានភាពថាមពលនឹងកាន់តែអាក្រក់ នៅរដូវរងាក្រោយ នៅក្នុងប្រទេសស៊ុយអែត នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ស៊ុយអែត ដែលធ្លាប់មានបទពិសោធន៍ តម្លៃថាមពលខ្ពស់ ពិសេសរួចហើយ អាចរំពឹងថា នឹងមានតម្លៃខ្ពស់ជាងនៅរដូវរងាបន្ទាប់ កាសែត Dagens Nyheter (DN) បានរាយការណ៍ដោយដកស្រង់សម្តីលោក Anders Wallinder ប្រធានផ្នែកសន្តិសុខ...
ភ្នំពេញ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថា ក្រដាស់ប៉ុន្មានសន្លឹកនេះ គឺស្ថិតក្នុងចំណោមឯកសារមួយចំនួន ដែលកាលពីជាងសាមសិបឆ្នាំមុនបានធ្វើអោយរូបខ្ញុំ ក៏ដូចជាឪពុកម្តាយរបស់ខ្ញុំមានសេចក្តីរំភើបរីករាយជាខ្លាំងពេលបានទទួលវាម្តងៗ។ លោក បានបញ្ចេញនូវមនោសញ្ចេតនា តាមfacebook ថា “ថ្ងៃនេះខ្ញុំអាចបង្ហាញវាទៅកូនៗរបស់ខ្ញុំ ហើយសង្ឃឹមថាសាមសិបឆ្នាំខាងមុខ ខ្ញុំនឹងអាចបង្ហាញវាទៅចៅៗរបស់ខ្ញុំដែរ”។ លោក បន្តថា “សូមអរគុណសហការីរបស់ខ្ញុំដែលបានរកឃើញឯកសារដែលនៅសេសសល់មួយចំនួនតូចនេះ ហើយបានរក្សាទុកជាងដប់ឆ្នាំកន្លងមក ហើយទើបបានផ្ញើរមកអោយខ្ញុំ។ ឯកសារកាលនៅរៀនពីថ្នាក់បឋមរហូតដល់ថ្នាក់វិទ្យាល័យមួយចំនួនធំមិនត្រូវបានរក្សាទុកឬបាត់...
ស៊ីចាង៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២ថា ពលរដ្ឋចំនួន១០នាក់បានស្លាប់ នៅក្នុងហេតុការណ៍ភ្លើងឆេះផ្ទះល្វែង ក្នុងទីក្រុង Urumqi រដ្ឋធានីនៃតំបន់ស៊ីចាង (Xinjiang) ភាគខាងលិចនៃប្រទេសចិន ។ ហេតុការណ៍នេះបានធ្វើឱ្យផ្ទុះកំហឹងយ៉ាងខ្លាំង នៅតាមប្រព័ន្ធអ៊ីនធើរណេត ។ ទីក្រុងនេះស្ថិតនៅក្រោម ការរឹតបន្តឹងពីជំងឺកូវីដ-១៩ យ៉ាងតឹងរ៉ឹងចាប់តាំងពីដើមខែសីហា ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានឲ្យដឹងថា...
ម៉ូហ្គាឌីស៊ូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២ថា កាលពីថ្ងៃសៅរ៍ ក្រុមសកម្មប្រយុទ្ធ al-Shabab ប្រមាណជាង១០០នាក់ត្រូវបានសម្លាប់ នៅក្នុងអំឡុងពេលប្រតិបត្តិការ ដោយកងទ័ពជាតិរបស់ប្រទេសសូម៉ាលី ។ មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់មួយរូប បានបញ្ជាក់ប្រាប់ដល់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក កាលពីថ្ងៃសៅរ៏ថា ក្រុមសកម្មប្រយុទ្ធ al-Shabab ជាង១០០នាក់ ត្រូវបានសម្លាប់នៅក្នុងអំឡុងពេលប្រតិបត្តិការ ដែលបានគ្រោងទុកដោយកងទ័ពជាតិសូម៉ាលី និងដៃគូអន្តរជាតិរបស់ខ្លួន នៅឯព្រំដែននៃតំបន់...
ឥស្លាម៉ាបាដ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២ថា នាយកដ្ឋានប្រឆាំងភេរវកម្ម ហៅកាត់ (CTD) បានឲ្យដឹងកាលពីថ្ងៃសៅរ៍ថា ភេរវករចំនួន៩នាក់ ត្រូវបានចាប់ខ្លួន នៅក្នុងប្រតិបត្តិការដែលមានមូលដ្ឋាន លើផ្នែកចារកម្មដាច់ដោយឡែក នៅក្នុងខេត្ត Punjab ភាគខាងកើតនៃប្រទេសប៉ាគីស្ថាន ។ បើយោងតាម CTD ក្នុងរដ្ឋ Punjab បុគ្គលិក...
ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២ថា មន្ត្រីជាន់ខ្ពស់នៃទីភ្នាក់ងារគ្រោះមហន្តរាយ របស់ប្រទេស បានលើកឡើងកាលពីថ្ងៃសៅរ៍ថា ចំនួនអ្នកស្លាប់ដោយសារ ការរញ្ជួយដីដ៏ខ្លាំងក្លានៅក្នុងខេត្ត ជ្វាខាងលិច (West Java) របស់ប្រទេសឥណ្ឌូនេស៊ី បានកើនឡើង ដល់៣១៨នាក់ហើយ ខណៈ១៤នាក់ផ្សេងទៀត នៅតែបាត់ខ្លួននៅឡើយ ។ គួរបញ្ជាក់ថា គ្រោះរញ្ជួយដី កម្រិត៥,៦រ៉ិចទ័របានវាយប្រហារកោះជ្វាខាងលិច កាលពីថ្ងៃចន្ទ ។ សាកសពចំនួន៨នាក់ទៀត ត្រូវបានរកឃើញនៅក្នុងប្រតិបត្តិការរុករកកាលពីថ្ងៃសៅរ៍ ដែលនាំឱ្យចំនួនអ្នកស្លាប់កើនឡើងដល់៣១៨នាក់ នេះបើតាមអនុប្រធានផ្នែកឆ្លើយតបបន្ទាន់ នៃទីភ្នាក់ងារគ្រប់គ្រង និងកាត់បន្ថយគ្រោះមហន្តរាយជាតិ Fajar Setiawan បានប្រាប់ដល់សន្និសីទសារព័ត៌មានមួយយ៉ាងដូច្នេះ ។ លោក Setiawan បានលើកឡើងថា គ្រោះរញ្ជួយដីនេះក៏បានធ្វើឱ្យមនុស្សចំនួន៧.៧២៩នាក់ បានរងរបួសនៅក្នុងស្រុក Cianjur ដែលជាតំបន់មួយ ក្នុងចំណោមតំបន់ដែលរងគ្រោះខ្លាំងបំផុតនោះ បានបំផ្លាញផ្ទះ ចំនួន៥៨.០៤៩ខ្នង និងមនុស្សចំនួន៧៣.៦៩៣នាក់ត្រូវបានផ្លាស់ទីលំនៅ ។ លោក Joshua Banjarnahor អ្នកនាំពាក្យការិយាល័យស្វែងរក និងជួយសង្គ្រោះនៃខេត្ត West Java បានឲ្យដឹង នៅក្នុងសន្និសីទសារព័ត៌មានថា ភ្លៀងបានបង្អាក់ដល់បេសកកម្មស្វែងរក និងជួយសង្គ្រោះជនរងគ្រោះ ដោយសារគ្រោះរញ្ជួយដី។ យោងតាមទីភ្នាក់ងារឧតុនិយម អាកាសធាតុ និងភូគព្ភសាស្ត្រ បានឱ្យដឹងថា ភ្លៀងត្រូវបានគេរំពឹងថា នឹងមាននៅក្នុងស្រុក Cianjur ក្នុងរយៈពេល៣ថ្ងៃបន្ទាប់ទៀត ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា
តៃប៉ិ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២ថា លោកស្រី Tsai Ing-wen ប្រធានាធិបតីកោះតៃវ៉ាន់ បានលាលែងពីតំណែងជាប្រធានគណបក្សវឌ្ឍនភាព ប្រជាធិបតេយ្យដែលកំពុងកាន់អំណាច បន្ទាប់ពីចាញ់ការបោះឆ្នោត ក្នុងតំបន់កាលពីថ្ងៃសៅរ៍ ។ អ្នកបោះឆ្នោតនៅកោះតៃវ៉ាន់ យ៉ាងច្រើនលើសលប់បានជ្រើសរើសយក គណបក្សប្រឆាំង Kuomintang ឬ ហៅកាត់ថា KMT នៅក្នុងការប្រជែងសំខាន់ៗជាច្រើននៅទូទាំងកោះ ដែលគ្រប់គ្រងដោយខ្លួនឯង នៅក្នុងការបោះឆ្នោតមួយ ដែលការព្រួយបារម្ភដ៏យូរអង្វែង អំពីការគំរាមកំហែងពីប្រទេសចិន បានដណ្តើមយកអាសនៈ ខណៈបញ្ហាក្នុងស្រុក បន្តកើតមានបន្ថែមទៀត ។ គួររំលឹកថា លោកស្រី Tsai ធ្លាប់បានថ្លែងជាច្រើនដងអំពី “ការប្រឆាំងចិន និងការពារកោះតៃវ៉ាន់” នៅក្នុងដំណើរការនៃការធ្វើយុទ្ធនាការសម្រាប់គណបក្សរបស់លោកស្រី ។ ប៉ុន្តែបេក្ខជនបក្ស លោក Chen Shih-chung ដែលចាញ់ការប្រជែងតំណែងជាអភិបាលក្រុងតៃប៉ិ បានតែលើកពីបញ្ហានៃការគំរាមកំហែងរបស់បក្សកុម្មុយនិស្ត២-៣ដងមុនពេលលោកប្តូរទៅបញ្ហាក្នុងស្រុកវិញភ្លាមៗព្រោះមានការចាប់អារម្មណ៍តិចតួច ។ លោកស្រី Tsai បានធ្វើការលាលែងពីតំណែង កាលពីល្ងាចថ្ងៃសៅរ៍ ដែលជាប្រពៃណីមួយ បន្ទាប់ពីការបាត់បង់ដ៏ធំមួយ នៅក្នុងសុន្ទរកថាខ្លីមួយ ដែលលោកស្រីក៏បានថ្លែងអំណរគុណដល់អ្នកគាំទ្រផងដែរ ។ លោកស្រីបានថ្លែងថា “ខ្ញុំត្រូវតែទទួលខុសត្រូវទាំងអស់ ។ ប្រឈមនឹងលទ្ធផលបែបនេះ មានវិស័យជាច្រើនដែលយើងត្រូវពិនិត្យឲ្យស៊ីជម្រៅ” ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា
ម៉ូស្គូ៖ អ្នកផ្តល់ព័ត៌មាន នៅក្នុងសេវាសន្តិសុខសហព័ន្ធ (FSB) របស់រុស្ស៊ី បានដាក់ស្លាកសញ្ញាប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ថាជាមនុស្សញៀនថ្នាំ នៅក្នុងអ៊ីមែលដែលចែករំលែក ជាមួយ Newsweek។ អ៊ីមែលចុះថ្ងៃទី០៥ ខែមីនា បានគូររូបភាពអំពីរបៀប ដែលមេដឹកនាំរុស្ស៊ី ត្រូវបានមើលដោយអ្នកខ្លះនៅឯ FSB ។ វាគឺជាការបញ្ជូនលើកទីពីរដោយភ្នាក់ងារ ដែលមានឈ្មោះថា ខ្យល់នៃការផ្លាស់ប្តូរ ទៅកាន់លោក Vladimir...
បរទេស៖ លោកប្រធានាធិបតីវ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីថ្ងៃសុក្រថា ឧស្សាហកម្មការពារជាតិយក្ស Rostec ដើរតួយ៉ាងសំខាន់ក្នុងការធានា “អធិបតេយ្យភាពបច្ចេកវិទ្យា” របស់រុស្ស៊ី ប៉ុន្តែចាំបាច់ត្រូវប្រើបទពិសោធន៍ប្រយុទ្ធពិតប្រាកដក្នុងការទប់ទល់នឹងសព្វាវុធរបស់លោកខាងលិចនៅអ៊ុយក្រែន ដើម្បីធ្វើឱ្យប្រព័ន្ធក្នុងស្រុកមួយចំនួនកាន់តែប្រសើរឡើង។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា Rostec បានទទួលខុសត្រូវចំពោះការអភិវឌ្ឍន៍ ការផលិត និងការនាំចេញផលិតផលបច្ចេកវិទ្យាខ្ពស់ មិនត្រឹមតែសម្រាប់យោធាប៉ុណ្ណោះទេ...
បរទេស៖ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Oleg Syromolotov បានប្រាប់អ្នកសារព័ត៌មាន កាលពីថ្ងៃសុក្រថា ប្រទេសរុស្ស៊ី នឹងមិនកំណត់ប្រទេសអ៊ុយក្រែនជា “រដ្ឋភេរវករ” ទោះបីជាមានការរំលោភបំពានច្បាប់ មនុស្សធម៌អន្តរជាតិដោយ “ឃោឃៅ” ក៏ដោយ។ លោកបាននិយាយថា ទីក្រុងមូស្គូបានច្រានចោលគោលលទ្ធិណាមួយដែលបង្ហាញថា ប្រជាជាតិមួយអាចត្រូវបានប្រកាសថាជា “ភេរវករ” ហើយមិនឃើញហេតុផលដើម្បីប្រកាន់ខ្ជាប់នូវគោលនយោបាយ “មានកំហុស” ដែលត្រូវបានប្រើប្រាស់ដោយលោកខាងលិចនោះទេ។ យោងតាមសារព័ត៌មាន...
អ.ស.ប៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ថា ប្រជាជនប្រមាណ៩,៤លាននាក់ កើនឡើង៥០ម៉ឺននាក់ នឹងត្រូវការជំនួយ និងការការពារនៅក្នុងប្រទេសស៊ូដង់ខាងត្បូង នៅក្នុងឆ្នាំក្រោយ ។ ការិយាល័យអង្គការសហប្រជាជាតិ (UN) សម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ ហៅកាត់ថា (OCHA) បានឲ្យដឹងថា អំពើហឹង្សាជាសកល ជម្លោះ ឧបសគ្គក្នុងការចូលដំណើរការ ការជ្រៀតជ្រែកក្នុងប្រតិបត្តិការ បញ្ហាប្រឈមសុខភាពសាធារណៈ...
លោក ចូ ដៃឌិន ជួបជាមួយសម្ដចតេជោ គ្មាននិយាយរឿង ដោះលែង សេង ធារីhttps://dap-news.com/national/2022/11/22/294309/ សម្ដេចតេជោ ៖ សង្រ្គាម១៨ឆ្នាំ ធ្វើឱ្យកម្ពុជា ដោះមីន៣០ឆ្នាំ មិនអស់https://dap-news.com/national/2022/11/22/294399/ ជំនួបទល់មុខគ្នា រវាងរដ្ឋមន្រ្តី ការពារជាតិ អាមេរិក និងចិន នៅកម្ពុជា បានកើតឡើងជាលើកដំបូង ចាប់ពីប្រធានសភាអាមេរិក...
G7 ជំរុញឲ្យអង្គការសហប្រជាជាតិ ឆ្លើយតបចំពោះការសាកល្បង មីស៊ីលកូរ៉េខាងជើងhttps://dap-news.com/international/2022/11/21/294095/ សញ្ញាល្អ! ចិន ប្រកាសថា នឹងបើកចំហសម្រាប់កិច្ចប្រជុំ ជាមួយរដ្ឋមន្ត្រីការពារជាតិអាមេរិកhttps://dap-news.com/international/2022/11/21/294104/ ឥណ្ឌូនេស៊ី សង្កត់ធ្ងន់លើអព្យាក្រឹតភាព បន្ទាប់ពីពិភាក្សាជាមួយរដ្ឋមន្រ្តីការពារជាតិរបស់អាមេរិក ខណៈអាមេរិក និយាយអំពីការពង្រឹងទំនាក់ទំនងការពារជាតិឱ្យកាន់តែស៊ីជម្រៅជាមួយឥណ្ឌូនេស៊ីhttps://dap-news.com/international/2022/11/22/294468/ ជំនួបទល់មុខគ្នា រវាងរដ្ឋមន្រ្តី ការពារជាតិ អាមេរិក និងចិន នៅកម្ពុជា បានកើតឡើងជាលើកដំបូង ចាប់ពីប្រធានសភាអាមេរិក...
អង់ការ៉ា៖ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ថា ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំប្រទេសតួកគីបានថ្លែងកាលពីនៅថ្ងៃសុក្រថា ក្រុងម៉ូស្គូ បានបញ្ជូនអ្នកតំណាងរបស់ខ្លួនទៅត្រួតពិនិត្យកប៉ាល់កាន់តែច្រើនក្នុងទីក្រុងអ៊ីស្តង់ប៊ុលក្នុង១ថ្ងៃៗជាជាងការបង្គាប់បញ្ជាក្រោមកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ ដោយច្រានចោលពីការចោទប្រកាន់របស់អ៊ុយក្រែនថា រុស្ស៊ីកំពុងធ្វើឱ្យដំណើរការយឺតយ៉ាវ ។ ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា ការនាំចេញគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែន បានដំណើរការយឺតជាងមុនចាប់តាំងពីកិច្ចព្រមព្រៀងដែលសម្របសម្រួលដោយអង្គការសហប្រជាជាតិ ត្រូវបានបន្តកាលពីសប្តាហ៍មុនដើម្បីជួយបន្ធូរបន្ថយភាពអត់ឃ្លានរបស់សកលលោក ។ លោក Vasyl...
ឡាហ្គោស៖ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ថា មន្ត្រីក្នុងតំបន់បានឲ្យដឹងកាលពីថ្ងៃសុក្រថា មនុស្សសរុបចំនួន១៥នាក់បានស្លាប់ និង១១នាក់ផ្សេងទៀតបានរងរបួសនៅក្នុងការវាយប្រហារដោយកាំភ្លើងនាពេលថ្មីៗនេះនៅភាគខាងជើងប្រទេសនីហ្សេរីយ៉ា ។ លោក Samuel Aruwan ស្នងការសន្តិសុខផ្ទៃក្នុង និងកិច្ចការផ្ទះរបស់រដ្ឋ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការវាយប្រហារដ៏សាហាវនេះ បានចាប់ផ្តើមដោយខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណធ្វើដំណើរទៅកាន់ភូមិចំនួន៤ ក្នុងរដ្ឋ Kaduna ។ ការវាយប្រហារនេះបានកើតឡើងកាលពីថ្ងៃព្រហស្បតិ៍ នៅគ្រាដែលខ្មាន់កាំភ្លើងបានលុកលុយភូមិនានាដើម្បីដណ្តើមយកប្រាក់ ប៉ុន្តែត្រូវបានអ្នកភូមិធ្វើការតបតវិញ...
បរទេស ៖ អតីតអធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel និយាយថា លោកស្រីមិនភ្ញាក់ផ្អើលទេ នៅពេលដែលជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន បានផ្ទុះឡើង កាលពីចុងខែកុម្ភៈ ។ មេដឹកនាំចូលនិវត្តន៍ របស់អាល្លឺម៉ង់រូបនេះ បាននិយាយបែបនេះ ទៅកាន់សារព័ត៌មាន Der Spiegel នៅក្នុងបទសម្ភាសន៍មួយ ដែលបានចេញផ្សាយ កាលពីថ្ងៃព្រហស្បតិ៍...
បរទេស ៖ ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan បានប្រកាសកាលពីថ្ងៃសុក្រថា តួកគីប្តេជ្ញាថានឹង «កំចាត់ក្រុមភេរវករ» មិនថាពួកគេនៅទីណា ឬអ្នកណា ដែលពួកគេចាត់ទុកជាដៃ គូនោះទេ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា ការអត្ថាធិប្បាយ...
ប៉េកាំង ៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បានឲ្យដឹងថា សហរដ្ឋអាមេរិក ចាំបាច់ត្រូវស្តាប់សំឡេងក្នុងស្រុក ដែលអំពាវនាវរកហេតុផល ហើយបញ្ឈប់ការរារាំង និងធ្វើឱ្យខូតចខាតដល់ក្រុមហ៊ុនចិន ។ យោងតាមរបាយការណ៍ សម្ព័ន្ធឧស្សាហកម្ម អាមេរិក បានផ្ញើលិខិតមួយច្បាប់ ទៅកាន់លោក Jack Reed ប្រធានគណៈកម្មាធិការ ព្រឹទ្ធសភា សហរដ្ឋអាមេរិក ស្តីពីសេវាប្រដាប់អាវុធ និង...
បរទេស ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានជួបប្រជុំផ្ទាល់ខ្លួន កាលពីថ្ងៃសុក្រ ជាមួយម្តាយរបស់ទាហានរុស្ស៊ី។ លោកថា ការដឹកនាំប្រទេស ហើយលោកផ្ទាល់ បានចាត់ទុកកូនប្រុស របស់ពួកគេជាវីរបុរស ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា នៅក្នុងជំនួបនោះ...
កណ្តាល ៖ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងជាប្រធានក្រុមការងារ ចុះមូលដ្ឋានស្រុកពញាឮ ខេត្តកណ្តាល បានចាត់ឱ្យក្រុមការងារ នាំយកអង្ករ និងថវិកា ចែកជូនដល់ក្រុមប្រជាការពារប្រមាណជាង២ពាន់នាក់ នៅទូទាំងស្រុកពញាឮ ខេត្តកណ្តាល ដោយក្នុងម្នាក់ៗ ទទួលបានអង្ករ៥០ គីឡូក្រាម និងថវិកា ៥០,០០០រៀល ។ នៅស្រុកពញាឮ...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានកោតសរសើរចំពោះមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំងអស់បានរួមគ្នាទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ និងទប់ស្កាត់នូវទង្វើបង្កចលាចលនានាក្នុងសង្គម។ នាឱកាសអញ្ជើញជួបសំណេះសំណាលជាមួយ មន្ត្រីគណបក្សប្រជាជនកម្ពុជាជាង៣ពាន់នាក់ ក្នុងរាជធានីភ្នំពេញ នាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ សម្ដេចតេជោ បានបង្ហាញនូវក្តីរីករាយ បានជួបសំណេះសំណាលជាមួយ សមាជិក សមាជិកាគណបក្ស...