ភ្នំពេញ៖ តបតាមការអញ្ជើញរបស់ សម្តេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា, លោក វឿង ឌីញ ហ្វ (VUONG DINH HUE) ប្រធានរដ្ឋសភាវៀតណាម នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ រដ្ឋសភាវៀតណាម មកបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅកម្ពុជា រយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី១៩-២៣...
បរទេស៖ មេបញ្ជាការកំពូល របស់សហរដ្ឋអាមេរិក លោក Mark Milley កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានធ្វើការព្រមានចំៗទៅលើស្ថានភាព នៅក្នុងប្រទេសអ៊ុយក្រែន និងជាពិសេសអ្វីទៅដែលអ៊ុយក្រែន បានកំណត់ថាជាភាពជោគជ័យរបស់ខ្លួននោះ គឺនឹងមិនអាចកើតឡើង ក្នុងរយៈពេលឆាប់ៗនោះឡើយ ទោះបីជាបច្ចុប្បន្នកំពុងដណ្តើមបាន ទីតាំងមួយចំនួនពីរុស្សីវិញក្តី។ ថ្លែងទៅកាន់សន្និសិទសារព័ត៌មានមួយ នៅឯសេតវិមានកាលពីថ្ងៃម្សិលមិញនេះ លោក Milley បានបញ្ជាក់ថាលទ្ធភាពនៃជ័យជំនះ របស់អ៊ុយក្រែន ដែលកន្លងមករដ្ឋាភិបាលទីក្រុងគៀវ...
បរទេស៖ ប្រធានាធិបតីអ៊ុយក្រែនលោក Vladimir Zelensky បានថ្លែងប្រាប់ទៅកាន់ ក្រុមអ្នកយកព័ត៌មាន របស់របស់កាសែត The Bloomberg កាលពីថ្ងៃម្សិលមិញនេះថា អំពើពុករលួយនៅក្នុងប្រទេសអ៊ុយក្រែន ត្រូវបានលុបបំបាត់ចោលទាំងស្រុង និងក៏ដូចជាឥទ្ធិពលទាំងឡាយរបស់រុស្សីផងដែរ។ លោកប្រធានាធិបតីបានបន្តបែបនេះថា៖ គ្មានអ្នកណាម្នាក់អាចលើកលែងទោសឡើយ សម្រាប់អំពើពុករលួយ សម្រាប់អនាគតរបស់អ៊ុយក្រែនហើយ ពីព្រោះថាអំពើពុករលួយ និងក្រុមមនុស្សពុករលួយទាំងនោះ គឺបានចាកចេញពីប្រទេសអស់ហើយ ក្នុងអំឡុងពេលនៃការចាប់ផ្តើមលុកលុយ ដោយរុស្សីកាលពីខែកុម្ភៈមកម្ល៉េះ។...
កំពង់ចាម៖ នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ ២០២២នេះ នៅសាលាខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានទទួលអំណោយ ពីសមាគមន៍សាសនាចក្រ នៃព្រះយេស៊ូគ្រឹះ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ដើម្បីប្រើប្រាស់កិច្ចការមនុស្សធម៌ ។ គ្រឿងឧបភោគ បរិភោគ ដែលជាអំណោយ ពីសមាគមន៍សាសនាចក្រនៃព្រះយេស៊ូគ្រឹះ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ មានដូចជា...
គៀវ៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ថា ការវាយប្រហារបន្ថែមទៀត ត្រូវបានរាយការណ៍ នៅទូទាំងប្រទេសអ៊ុយក្រែន នៅប៉ុន្មានថ្ងៃបន្ទាប់ពីការ ទម្លាក់គ្រាប់បែកដ៏ខ្លាំងក្លាបំផុតមួយ របស់រុស្ស៊ីក្នុងសង្គ្រាម ។ ក្រុមមន្ត្រីបានលើកឡើងថា រោងចក្រផលិតឧស្ម័ន នៅភាគខាងកើត និងរោងចក្រផលិតមីស៊ីលនៅ Dnipro គឺជាគោលដៅចុងក្រោយបង្អស់ ។ ផ្នែកខ្លះនៃអ៊ុយក្រែន បានឃើញការធ្លាក់ព្រិលជាលើកដំបូង...
នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រុមហ៊ុន foodpanda បានរៀបចំព្រឹត្តិការណ៍ដ៏ធំមួយ ដែលមានឈ្មោះថា “ពិធីសម្ពោធជាផ្លូវការ panda pro” ដើម្បីប្រកាសបង្ហាញគម្រោងសមាជិកថ្មីរបស់ខ្លួន ដោយធ្វើឡើងនៅក្នុងអគារ GIA កោះពេជ្រក្នុងវេលាម៉ោង ៩ ព្រឹកដល់ ១១ ព្រឹក។ ក្នុងបទបង្ហាញនេះផងដែរ ក៏មានវត្តមានរបស់ដៃគូសហការរបស់ foodpanda អ្នកជំនាញជាតារាកិត្តិយស...
អង់ការ៉ា៖ ទីភ្នាក់ងារព័ត៌មានពាក់កណ្តាលផ្លូវការ Anadolu បានរាយការណ៍ថា ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា កិច្ចប្រជុំរវាងសហរដ្ឋអាមេរិក និងរុស្ស៊ី នៅទីក្រុងរបស់តួកគីបានបង្ហាញថា ភាគីទាំងពីរនឹងមិនប៉ុនប៉ងប្រើប្រាស់អាវុធនុយក្លេអ៊ែរនោះទេ។ លោក Erdogan បានប្រាប់ក្រុមអ្នកយកព័ត៌មាននៅលើជើងហោះហើរត្រឡប់ទៅកាន់តួកគី ពីប្រទេសឥណ្ឌូណេស៊ីថា “ព័ត៌មានដែលខ្ញុំទទួលបានពីនាយកចារកម្មរបស់ខ្ញុំថាតើរុស្ស៊ី និងសហរដ្ឋអាមេរិក នឹងងាកទៅរកអាវុធនុយក្លេអែរឬអត់ គឺថា រហូតមកដល់ពេលនេះ...
បរទេស៖ រដ្ឋមន្ត្រីក្រសួងបង្រួបបង្រួមរបស់ប្រទេសកូរ៉េខាងត្បូង លោក Kwon Young-se បាននិយាយថា កូរ៉េខាងត្បូងប្រហែលជាត្រូវពិចារណាទិញអាវុធនុយក្លេអ៊ែរ ឬដាក់ពង្រាយអាវុធនុយក្លេអ៊ែររបស់អាមេរិកនៅលើទឹកដីរបស់ខ្លួន ប្រសិនបើភាពតានតឹងជាមួយកូរ៉េខាងជើងកាន់តែកើនឡើងថែមទៀត។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Kwon ដែលជាមន្ត្រីកំពូលរបស់ទីក្រុងសេអ៊ូល ទទួលបន្ទុកទំនាក់ទំនងជាមួយកូរ៉េខាងជើង បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Yonhap កាលពីថ្ងៃព្រហស្បតិ៍ថា...
ភ្នំពេញ៖ យោងតាមលិខិត របស់ក្រសួងព្រះបរមរាជវាំង ជម្រាបជូនទៅលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ បានឲ្យដឹងថា ក្រសួងព្រះបរមរាជវាំង នឹងបើកឲ្យដំណើរការឡើងវិញ សម្រាប់ភ្ញៀវទេសចរជាតិ-អន្តរជាតិ ចូលទស្សនាព្រះបរមរាជវាំង ចាប់ពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ខាងមុខនេះ ។
ភ្នំពេញ៖ នាវាពិឃាតស្វ័យការពារ កងទ័ពជើងទឹកជប៉ុន ១គ្រឿង ឈ្មោះ JS HARUSAME (DD.102) ដែលដឹកនាំដោយលោកវរនាវីឯក KUDO MASANORI ប្រធានបេសកកម្ម បានចូលសំចតនៅកំពង់ផែ ស្វយ័តក្រុងព្រះសីហនុ នៅព្រឹកថ្ងៃទីទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២។ ក្នុងដំណើរទស្សនកិច្ច នៅព្រះរាជាណាចក្រកម្ពុជា រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៨ដល់ថ្ងៃទី២០ ខែវិច្ឆិកា...
បរទេស៖ តំណាងអចិន្ត្រៃយ៍របស់រុស្ស៊ី ប្រចាំនៅអង្គការសហប្រជាជាតិ លោក Vassily Nebenzia បាននិយាយកាលពីថ្ងៃពុធថា ប្រតិកម្មរបស់ប៉ូឡូញ និងអ៊ុយក្រែន ចំពោះការផ្ទុះដ៏ខ្លាំងក្លានៅព្រំដែន រវាងរដ្ឋទាំងពីរអាចត្រូវបានគេមើលឃើញថា ជាការប៉ុនប៉ងដើម្បីបង្កឱ្យមានការប៉ះទង្គិច ដោយផ្ទាល់រវាងរុស្ស៊ី និងអង្គការណាតូ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា ថ្លែងនៅក្នុងសម័យប្រជុំ នៃក្រុមប្រឹក្សាសន្តិសុខអង្គការ...
ភ្នំពេញ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត បេក្ខភាពបន្តវេននាយករដ្ឋមន្រ្តី នាថ្ងៃអនាគត បានលើកឡើងថា ការបោសសម្អាតមីន មនុស្សធម៌ទ្រង់ទ្រាយធំនៅកម្ពុជា ជាមួយនឹងការអភិវឌ្ឍដ៏លឿននេះ កម្ពុជា បានប្រែក្លាយ ពី«ដីមីន»ទៅជា«ដីមាស» ។ ថ្លែងក្នុងពិធីប្តូរឈ្មោះ របស់សមាគមរោងចក្រកាត់ដេរ នៅកម្ពុជា និងការប្រមូលថវិកាជួយ ដល់គម្រោងសម្តេចតេជោ សម្រាប់សកម្មភាពមីន នៅថ្ងៃទី១៧ ខែវិច្ឆិកា...
កូឡាឡំាពួរ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ថា ភ្លៀងត្រូវបានគេរំពឹងថា នឹងមាននៅក្នុងរដ្ឋជាច្រើន នៃប្រទេសម៉ាឡេស៊ី នៅព្រឹកថ្ងៃបោះឆ្នោត គឺថ្ងៃសៅរ៍ ។ ទីភ្នាក់ងារគ្រោះមហន្តរាយ បានបញ្ជាឱ្យមានការប្រុងប្រយ័ត្ន ចំពោះខ្យល់មូសុង និងគ្រោះទឹកជំនន់កើតឡើងភ្លាមៗ ។ ព្យុះផ្គររន្ទះក៏ត្រូវបានព្យាករណ៍ថា នឹងកើតឡើង នៅពេលល្ងាចផងដែរ...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានជំទាស់នឹងសេចក្តីថ្លែងការណ៍ របស់សមភាគីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី អំពីប្រភពដើមនៃមីស៊ីល ដែលបានធ្លាក់ នៅក្នុងប្រទេសប៉ូឡូញ។ ពិភពលោកមានភាពស្រពិចស្រពិល កាលពីថ្ងៃអង្គារ បន្ទាប់ពីកាំជ្រួចមួយគ្រាប់ បានធ្លាក់ក្នុងទីក្រុង Przewodow ភាគខាងកើតប្រទេសប៉ូឡូញ ដោយបានសម្លាប់មនុស្សពីរនាក់ និងឧបទ្ទវហេតុដំបូង ពីសង្រ្គាមនៅអ៊ុយក្រែន ដែលបានប៉ះពាល់ ដោយផ្ទាល់ដល់សមាជិកណាតូ។ នៅក្រោមមាត្រាទី៥...
ភ្នំពេញ៖ លោក សយ សុភាព អគ្គនាយកព័ត៌មាន ដើមអម្ពិល និងជាប្រធានសមាគម អ្នកកាសែតកម្ពុជា-ចិន បានលើកឡើងចោទជាសំនួរថា តើអង្គការខុមហ្រ្វែល (COMFREL) និងបក្ខពួក នៅតែចិញ្ចឹមចិត្ត ធ្វើបដិវត្តន៍ពណ៌ លើទឹកដីកម្ពុជា ឬយ៉ាងណា? ការលើកឡើងរបស់លោក សយ សុភាព បែបនេះ បន្ទាប់ពីនាយកប្រតិបត្តិអង្គការខុមហ្រ្វែល (COMFREL)...
គៀវ៖ ចាប់តាំងពីការដកខ្លួនចេញពីតំបន់ Kherson នៅថ្ងៃទី១១ ខែវិច្ឆិកា ទីតាំងរបស់រុស្ស៊ី នៅត្រើយម្ខាងនៃទន្លេ បានទទួលរងការវាយប្រហារញឹកញាប់ កាន់តែខ្លាំងឡើង។ ដូចដែលវាបានធ្វើបន្ទាប់ពីការវាយប្រហារ ដោយជោគជ័យរបស់អ៊ុយក្រែន នៅលើស្ពាន Kerch Strait កាលពីខែតុលា ប្រទេសរុស្ស៊ី បានឆ្លើយតបជាមួយនឹងរលក នៃមីស៊ីលសំដៅ ទៅលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល របស់ប្រទេសនេះ។ បន្ទាប់ពីបានរុល ទៅមុខពាសពេញទឹកដីដ៏ធំ នៅដើមសប្តាហ៍នៃ “ប្រតិបត្តិការយោធាពិសេសរបស់ខ្លួន”...
គៀវ៖ ACenter for Naval Analysis (CNA) អ្នកវិភាគកម្មវិធីសិក្សា ផ្នែកយោធារបស់រុស្ស៊ី បានវាយតម្លៃយុទ្ធសាស្ត្រសង្គ្រាមរបស់រុស្ស៊ី នៅក្នុងបទសម្ភាសន៍ជាមួយ The Kyiv Independent ដោយលោក Michael Kofman បានរិះគន់យុទ្ធសាស្ត្ររបស់រុស្ស៊ី ដោយហៅការដកថយ របស់រុស្ស៊ីពីតំបន់ Kherson ថាជារឿងដ៏គួរឱ្យភ្ញាក់ផ្អើល។ ឧត្តមសេនីយរុស្ស៊ី...
ភ្នំពេញ៖ សាខាក្រុមហ៊ុន ថៃ សាមសុង អេឡិចត្រូនិក ប្រចាំប្រទេសកម្ពុជាបាន ចូលរួមក្នុងកម្មវិធីតាំងពិព័រណ៌ “CAMBUILD” ដើម្បីធ្វើការដាក់តាំងបង្ហាញ ទស្សនវិស័យចេរភាពនៃបរិស្ថាន (Sustainability of Environment) របស់ក្រុមហ៊ុនសាមសុង និងការបង្ហាញពីផលិតផលសាមសុងព្រមទាំង បច្ចេកវិទ្យាទំនើបផ្សេងៗរបស់សាមសុងផងដែរ ។ ក្នុងកម្មវិធីដាក់តាំងបង្ហាញនេះដែរ ក៏ទទួលបានការអញ្ជើញចូលរួមពី ឯកឧត្តម ថោង ខុង...
ភ្នំពេញ៖ ក្នុងនាមធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ចូលរួមអបអរសាទរយ៉ាងក្រៃលែង ដែលអង្ករកម្ពុជា បានឈ្នះជ័យលាភីជា “អង្ករល្អដាច់គេ” របស់ពិភពលោកប្រចាំឆ្នាំ២០២២ ក្នុងវេទិកាសន្និសីទអង្ករពិភពលោក ដែលធ្វើឡើងនៅខេត្តភូកេត ប្រទេសថៃ នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២។ បើយោងតាម លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានថ្លែងប្រាប់...
ភ្នំពេញ៖ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានសម្ដែងការអបអរយ៉ាងក្លៀវក្លា ចំពោះអង្ករកម្ពុជាពូជ “ផ្ការំដួល” ដែលទទួលបានជ័យលាភីលេខ១ សម្រាប់ឆ្នាំ២០២២ ជា “អង្ករល្អដាច់គេ” លំដាប់ថ្នាក់ពិភពលោក នៅក្នុងការប្រកួតប្រជែងនៃវេទិកាស្រូវ-អង្ករពិភពលោក នៅខេត្តភូកេត ប្រទេសថៃ នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ ។ លោកថា...
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាសេនាធិការ នឹងខិតខំប្រឹងប្រែងឱ្យអស់ ពីលទ្ធភាព ដើម្បីស្វែងរកយុត្តិធម៌ ជូនប្រធាននាយកដ្ឋានសត្វព្រៃ និងជីវចម្រុះនៃរដ្ឋបាលព្រៃឈើ ដែលត្រូវបានសហរដ្ឋអាមេរិក ធ្វើការឃាត់ខ្លួន ក្នុងកំឡុងពេលបំពេញបេសកកម្ម នៅក្រៅប្រទេស។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ក្រសួងកសិកម្ម មានការភ្ញាក់ផ្អើលនិងក្ដីទោមនស្សយ៉ាងខ្លាំង...
លោក ខូយ រីដា នឹងត្រូវតែងតាំង ជាអភិបាលខេត្តពោធិ៍សាត់ ជំនួសលោក ជាវ តាយhttps://dap-news.com/national/2022/11/17/293221/ តម្លៃស្រូវផ្ការំដួល ប្រភេទលេខ១ ត្រូវបានដាក់តម្លៃទិញគោល មិនឱ្យក្រោម១០៤០រៀល/គីឡូក្រាមhttps://dap-news.com/national/2022/11/17/293225/ ACU ប្រាប់ពលរដ្ឋរស់នៅ សង្កាត់តាខ្មៅ មិនទាន់ទទួលប្រាក់ឧបត្ថម្ភ ត្រូវផ្ដល់ព័ត៌មានជាបន្ទាន់https://dap-news.com/national/2022/11/17/293238/ក្រសួង ពិនិត្យការធ្វើឱ្យប្រសើរឡើងលើការគ្រប់គ្រងចេញចូលផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ តាមយន្តការបច្ចេកវិទ្យា DIPhttps://dap-news.com/national/2022/11/17/293275/ ប្រមុខការពារជាតិអាមេរិក...
ម៉ូស្គូ៖ យោងតាមអ្នកជំនាញជាច្រើនបានឲ្យដឹងថា រុស្ស៊ី កំពុងវិវឌ្ឍយុទ្ធសាស្ត្រយោធារបស់ខ្លួន ជាមួយនឹងការដកថយចេញពីតំបន់ Kherson ដែលជាតំបន់សំខាន់ដែលក្រុងម៉ូស្គូ បានគ្រប់គ្រង នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Newsweek។ រុស្ស៊ីបានបញ្ចប់ការដកទ័ពរបស់ខ្លួនចេញពីតំបន់ Kherson កាលពីថ្ងៃសុក្រ ក្រោមការដឹកនាំរបស់ឧត្តមសេនីយ៍រុស្ស៊ីលោក Sergey Surovikin ដែលជាលើកដំបូងបានគូសបញ្ជាក់អំពីផែនការដកកងទ័ពចេញពីតំបន់នេះភ្លាមៗ បន្ទាប់ពីលោកបានក្លាយជាប្រមុខកងកម្លាំងរុស្ស៊ីនៅអ៊ុយក្រែនក្នុងខែតុលា។ គេហទំព័រ Kyiv Independent បានសម្ភាស លោក Michael Kofman...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិនបានឲ្យដឹងថា ប្រទេសចិនជំរុញឱ្យសហរដ្ឋអាមេរិកបញ្ឈប់ការចោទប្រកាន់ ដែលមិនទទួលខុសត្រូវចំពោះប្រទេសដទៃទៀតលើបញ្ហាសន្តិសុខអ៊ីនធឺណិត នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ អ្នកនាំពាក្យលោកស្រី Mao Ning បានធ្វើការកត់សម្គាល់នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃនៅពេលឆ្លើយសំណួរ ស្តីពីការអះអាងថា សហគមន៍ស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិក បានចាប់ផ្តើមកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ឈប់អ្នកស៊ើបការណ៍ និងពួក Hacker ពីប្រទេសចិន និងកន្លែងផ្សេងទៀតពីការចូលប្រើការស្រាវជ្រាវសិក្សាលើបច្ចេកវិទ្យា ដែលកំពុងរីកចម្រើន។ លោកស្រីបានបន្តថា រដ្ឋាភិបាលចិនតែងតែប្រឆាំងនឹងការវាយប្រហារដោយការលួចចូល និងបំពានបច្ចេកវិទ្យាព័ត៌មាន។ ដោយកត់សម្គាល់ថាសហរដ្ឋអាមេរិក គឺជាប្រទេសដែលមានបច្ចេកវិទ្យា...
បាលី៖ មេដឹកនាំនៃក្រុមប្រទេសទាំង (G20) បានអះអាងជាថ្មីម្តងទៀតនៅទីនេះកាលពីថ្ងៃពុធ ពីការប្តេជ្ញាចិត្ត ចំពោះកិច្ចសហប្រតិបត្តិការ ដើម្បីដោះស្រាយបញ្ហាប្រឈមសេដ្ឋកិច្ចពិភពលោកដ៏ធ្ងន់ធ្ងរ។ នៅក្នុងសេចក្តីប្រកាសដែលត្រូវបានអនុម័តនៅចុងបញ្ចប់នៃកិច្ចប្រជុំកំពូល G20 លើកទី១៧ មេដឹកនាំ G20 បានឲ្យដឹងថា ការរួមគ្នាអនុវត្តការទទួលខុសត្រូវ ហើយកិច្ចសហប្រតិបត្តិការគឺចាំបាច់សម្រាប់ការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោក ដោះស្រាយបញ្ហាប្រឈមជាសកល និងដាក់មូលដ្ឋានគ្រឹះ សម្រាប់កំណើនដ៏រឹងមាំ និរន្តរភាព និង តុល្យភាព។ ក្រុមប្រទេសនេះបានឲ្យដឹងថា...
បរទេស៖ យោងតាមអភិបាលក្នុងតំបន់ លោក Andrey Klychkov បាននិយាយថា យន្តហោះគ្មានមនុស្សបើកមួយគ្រឿងបានវាយប្រហារស្ថានីយប្រេងក្នុងតំបន់ Oryol របស់ប្រទេសរុស្ស៊ី ដែលមានចម្ងាយប្រហែល ២០០ គីឡូម៉ែត្រ ពីព្រំដែនជាមួយប្រទេសអ៊ុយក្រែន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា តំបន់នេះមិននៅជាប់នឹងអ៊ុយក្រែនទេ ប៉ុន្តែមានព្រំប្រទល់ជាប់តំបន់ Kursk...
ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ជា តារា ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាសាកលវិទ្យាធិការ សាកលវិទ្យាល័យ ការពារជាតិ បានលើកឡើងថា សម្តេចតេជោ ហ៊ុន សែន បានកសាងស្នាដៃជាប្រវត្តិសាស្ត្រកម្ពុជា មិនធ្លាប់មានជាង៥០០ឆ្នាំមកនេះ ដែលមាតុភូមិយើងត្រូវបានពិភពលោក ទទួលស្គាល់ តាមរយៈកិច្ចប្រជុំកំពូលអាស៊ាន៣ លើកមកហើយ អាស្រ័យកត្តា...
ភ្នំពេញ: លោកហុក ពៅ ជាចៅក្រមជំនុំជម្រះ នៃ សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ១៧ ខែ វិច្ឆិកា ឆ្នាំ ២០២២នេះ បានប្រកាសសាលក្រម និង ផ្តន្ទាទោស ជនជាប់ចោទ ប្រុស-ស្រី ចំនួន ៧នាក់ ដែលជា អតីតមន្ត្រីធនាគារកាណាឌីយ៉ា និង...
បរទេស៖ ក្រុងប៊ែរឡាំងបាននិយាយកាលពីថ្ងៃពុធថា ប្រទេសអាល្លឺម៉ង់ និងដៃគូអង្គការណាតូ មិនមានគម្រោងព្យាយាមបិទដែនអាកាសអ៊ុយក្រែន បន្ទាប់ពីមានការបំផ្ទុះមីស៊ីលដ៏ខ្លាំងក្លានៅក្នុងភូមិមួយនៅជិតព្រំដែនប៉ូឡូញ-អ៊ុយក្រែន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា ថ្លែងទៅកាន់អ្នកសារព័ត៌មាន អ្នកនាំពាក្យលោក Wolfgang Buchner បានកត់សម្គាល់ថា ទង្វើបែបនេះអាចបង្កឱ្យមានការប៉ះទង្គិចគ្នាដោយផ្ទាល់រវាងកងកម្លាំងរុស្ស៊ី និងអង្គការណាតូ។ លោកបាននិយាយថា «រួមជាមួយសម្ព័ន្ធមិត្តរបស់យើងទាំងអស់ យើងបានយល់ស្របថាយើងចង់បញ្ចៀសការកើនឡើងបន្ថែមទៀតនៃសង្គ្រាមនេះនៅអ៊ុយក្រែន»។...
ភ្នំពេញ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២៖ កម្មវិធីដ៏អស្ចារ្យរបស់ក្រុមហ៊ុនស្រាបៀរ ABC គឺកម្មវិធី «បុគ្គលល្អឯក» បានត្រឡប់មកវិញហើយ ជាមួយបុគ្គលល្អឯកចំនួន ១០រូប នៅកម្ពុជាមកពីវិស័យ៥ផ្សេងៗគ្នា។ ដោយសារប្រទេសកម្ពុជាចេះតែវិវឌ្ឍន៍ទៅមុខ យុវជនជំនាន់ក្រោយ កាន់តែខ្មៀតខ្មីក្នុងការសម្រេចជោគជ័យ ហើយស្វែងរកឱកាសថ្មីជាច្រើន។ កម្មវិធីនេះបានបង្កើតឡើងក្នុងគោលបំណង ដើម្បីចែករំលែករឿរ៉ាវរបស់បុគ្គលដែលហ៊ានសុបិន្ដ ហើយសម្រេចជោគជ័យដែលខ្លួនប្រាថ្នា ដើម្បី បំផុសទឹកចិត្តដល់យុវជនកម្ពុជាជំនាន់ក្រោយ។ ក្នុងរដូវកាលទី១...