ព្រុចសែល ៖ អ៊ុយក្រែន និងសម្ព័ន្ធមិត្តរបស់ខ្លួនបានថ្កោលទោសផែនការរបស់ទីក្រុងមូស្គូ ក្នុងការធ្វើប្រជាមតិថាតើតំបន់កាន់កាប់ចំនួន៤ នៃប្រទេសនេះចង់ចូលរួម ជាមួយរុស្ស៊ីដែរឬទេ នៅក្នុងការប្រឈមទៅនឹងប្រទេសលោកខាងលិច ដែលអាចបង្កើនសង្រ្គាមកាន់តែខ្លាំង។ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba បានឲ្យដឹងនៅឯអង្គការសហប្រជាជាតិថា “ប្រជាជនរុស្ស៊ី អាចធ្វើអ្វីគ្រប់យ៉ាង ដែលពួកគេចង់បាន។ វានឹងមិនផ្លាស់ប្តូរអ្វីទាំងអស់” ។ លោក Kuleba បានបន្ថែមនៅក្នុងសារមួយថា...
យូអិន ៖ អគ្គលេខាធិការ អង្គការ សហប្រជាជាតិលោក Antonio Guterres បានព្រមានថា “ភាពមិនដំណើរការ ជាសកល” កំពុងរារាំងដល់ កិច្ចខិតខំប្រឹងប្រែង ឆ្ពោះទៅរកការ ដោះស្រាយបញ្ហា អសន្តិសុខស្បៀងអាហារ និងបម្រែបម្រួល អាកាសធាតុ ខណៈដែលមេដឹកនាំពិភពលោក បានប្រមូលផ្តុំគ្នា ដើម្បីថ្លែងទៅកាន់អង្គការ សហប្រជាជាតិ ចំពេលមានភាពតានតឹងជុំវិញ...
ការ៉ាកាស ៖ រដ្ឋមន្ត្រីក្រសួងការងារ វ៉េណេស៊ុយអេឡា លោក Francisco Torrealba បានប្រាប់ក្រុមប្រឹក្សាសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ កាលពីថ្ងៃអង្គារថា ទណ្ឌកម្ម ដែលដាក់ ដោយសហរដ្ឋអាមេរិក កំពុងជំរុញឱ្យជនជាតិ វេណេស៊ុយអេឡាកាន់តែច្រើន ធ្វើចំណាកស្រុកទៅកាន់ ប្រទេសជិតខាង។ មន្ត្រីរូបនេះ បានធ្វើការកត់ សម្គាល់ពេលបង្ហាញ របាយការណ៍ របស់...
តេអេរ៉ង់ ៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Amir-Abdollahian បានជំរុញឱ្យសហរដ្ឋអាមេរិក ដក “អំពើភេរវកម្មសេដ្ឋកិច្ច” របស់ខ្លួនប្រឆាំងនឹងជនជាតិអ៊ីរ៉ង់ ជំនួសឱ្យការយំ “ទឹកភ្នែកក្រពើ” ចំពោះការស្លាប់របស់ស្ត្រីអ៊ីរ៉ង់។ ការកត់សម្គាល់នៅក្នុងប្រតិកម្ម ចំពោះការព្រួយបារម្ភរបស់ទីក្រុង វ៉ាស៊ីនតោន ចំពោះការស្លាប់នាពេលថ្មីៗនេះរបស់ Mahsa Amini ស្ត្រីអាយុ ២២ឆ្នាំនៅក្នុងមន្ទីរឃុំឃាំង របស់ប៉ូលីស...
ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ ប៊ិន ឈិន នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២នេះ បានជួបជាមួយឧបការី អគ្គលេខាធិការ អ.ស.ប. ទទួលបន្ទុកកិច្ចការច្បាប់ របស់អង្គការសហប្រជាជាតិ លោក Stephen Mathias ដើម្បីពិភាក្សាអំពីវឌ្ឍនភាព ការងារ របស់អង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជា ហៅកាត់ថា (អ.វ.ត.ក.) និងមុខងារសេសសល់ក្រោយតុលាការដែលនឹងមកដល់...
ភ្នំពេញ ៖ លោក Jean-Pierre Marcelli នាយកទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (The Agence Francaise de Développement-AFD) ថ្មី ប្រចាំតំបន់អាស៊ីអាគ្នេយ៍ បានថ្លែងថា រដ្ឋាភិបាលបារាំង នៅតែរក្សាកិច្ចសហប្រតិបត្តិការហិរញ្ញប្បទានក្នុងទំហំឥណទានសម្បទានប្រចាំឆ្នាំ ចន្លោះពី ១០០-១២០ លានអឺរ៉ូ សម្រាប់រួមចំណែក ក្នុងការអភិវឌ្ឍ និងស្តារសេដ្ឋកិច្ចកម្ពុជា...
ភ្នំពេញ៖ តុលាការកំពូលកាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២នេះ បានប្រកាសសាលដីកា តម្កល់ទោស ពិរុទ្ធជន ជា ខ្មែរឥស្លាមម្នាក់ ជាប់គុកកំណត់ ២០ឆ្នាំ ជាប់ពាក់ព័ន្ធនឹងការចាប់រំលោភ និង សម្លាបក្មេងស្រីរងគ្រោះម្នាក់ ប្រព្រឹត្តនៅត្រង់ចំណុច ចំណោតដីខ្មៅ ស្ថិតនៅភូមិទំនាប ឃុំ ត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង កាលពីអំឡុងឆ្នាំ...
បរទេស៖ រដ្ឋមន្ត្រីក្រសួងកិច្ចការងារ ថាមពល របស់ប្រទេសអ៊ីរ៉ង់ បានប្រកាសកាលពីថ្ងៃអង្គារម្សិលមិញនេះថា រដ្ឋាភិបាលទីក្រុងតេហរ៉ង់ នឹងឆាប់ៗនេះ ធ្វើការនាំចូលហ្គាស ពីប្រទេសរុស្ស៊ី ប្រមាណជា៩លានម៉ែត្រគូបជារៀងរាល់ថ្ងៃ ពីប្រទេសរុស្ស៊ី តាមរយៈប្រទសអាស៊ែបៃហ្សង់។ យោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន ក្នុងស្រុក Fars News បានឲ្យដឹងដែរថាផែនការនេះ ត្រូវបានបង្ហាញឡើង នៅក្នុងរបាយការណ៍មួយ ស្តីអំពីកិច្ចព្រមព្រៀង ដែលមានតម្លៃដល់ទៅ៤០ពាន់លានដុល្លាររវាងក្រុមហ៊ុនប្រេង...
កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ ព្រឹត្តិការណ៍ “សុខភាព ឱសថបុរាណចិន វប្បធម៌” ត្រូវបានប្រារព្ធឡើងដោយជោគជ័យ នៅសាកលវិទ្យាល័យអាស៊ី-អឺរ៉ុប ក្នុងប្រទេសកម្ពុជា។ ព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំឡើង ដោយក្រុមគ្រូពេទ្យជំនាញ វេជ្ជសាស្ត្របុរាណចិន និងសហការរៀបចំដោយវិទ្យាស្ថាន ខុងជឺ នៃរាជបណ្ឌិត្យសភាកម្ពុជា ព្រមទាំង សាកលវិទ្យាល័យអាស៊ី-អឺរ៉ុប ដោយមាននិស្សិតជាង១០០នាក់ មកពីសាកលវិទ្យាល័យ អាស៊ីអឺរ៉ុប...
ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានរក្សាការព្យាករកំណើនសេដ្ឋកិច្ចរបស់ខ្លួន សម្រាប់កម្ពុជានៅកម្រិត៥.៣% ក្នុងឆ្នាំ២០២២ បន្ទាប់ការព្យាករឆ្នាំ២០២៣ មកនៅត្រឹម៦.២% ពី៦.៥% ដោយសារការចុះខ្សោយ នៃកំណើនសេដ្ឋកិច្ចពិភពលោក។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ADB នាពេលថ្មីៗនេះ បានបញ្ជាក់ថា យោងតាមការធ្វើបច្ចុប្បន្នភាព នៃទស្សនវិស័យអភិវឌ្ឍន៍អាស៊ី ឆ្នាំ២០២២ ចេញផ្សាយនៅថ្ងៃ២១ កញ្ញា គឺការនាំចេញផលិតផលសម្លៀកបំពាក់ ទំនិញធ្វើដំណើរ...
ឆ្នាំ២០២២នេះ គឺជាខួបលើកទី៣១ នៃការបង្កើតទំនាក់ទំនងសន្ទនា រវាងចិននិងអាស៊ាន ក៏ស្របពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ាន ថាតើរយៈពេល៣១ឆ្នាំនេះ អាស៊ានទាំងមូល ក៏ដូចជា កម្ពុជាទទួលបានអត្ថប្រយោជន៍ធំៗអ្វីខ្លះ ពីការបង្កើតទំនាក់ទំនងសន្ទនានេះ? ថ្លែងប្រាប់វិទ្យុមិត្តភាពកម្ពុជា-ចិន លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជាបានសង្កេតឃើញថា រយៈជាង៣១ឆ្នាំមកនេះ ទំនាក់ទំនងអាស៊ាន-ចិនគឺមានការវិវឌ្ឍជាវិជ្ជមានជាខ្លាំង ផ្តល់ផលប្រយោជន៍ ដ៏មហាសាល សម្រាប់ទាំងភាគីអាស៊ាននិងចិន ហើយបានរួមចំណែកយ៉ាងសំខាន់...
ភ្នំពេញ៖ ក្នុងអំឡុងពេលស្នាក់នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ចាប់ពីថ្ងៃ២១-២៣ កញ្ញា ដើម្បីចូលរួមកិច្ចប្រជុំមហាសន្និបាត អង្គការសហប្រជាជាតិលើកទី៧៧ នៅសហរដ្ឋអាមេរិក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងមានជំនួបបន្តបន្ទាប់ជាមួយ ថ្នាក់ដឹកនាំកំពូលរបស់ អង្គការសហប្រជាជាតិ(UN) EU នាយករដ្ឋមន្រ្តីបង់ក្លាដែស និងទីម័រ។ បើតាមកម្មវិធីផ្សាយកក្នុងហ្វេសប៊ុក សម្តេចតេជោ ក្នុងឱកាសសម្តេចដឹកនាំ គណៈប្រតិភូចូលរួមក្នុងមហាសន្និបាត...
កាលពីថ្ងៃទី ១៧ ខែកញ្ញា “សន្និសីទផ្សព្វផ្សាយក្វាងស៊ីស្តីពី ការរួមគ្នាកសាងច្រករបៀងថ្មី ភ្ជាប់ផ្លូវដែកផ្លូវគោក នឹងផ្លូវសមុទ្រភាគខាងលិច ប្រកបដោយកម្រិតខ្ពស់” បានប្រព្រឹត្តទៅនៅទីក្រុងណាននីង ភូមិភាគក្វាងស៊ីប្រទេសចិន។ កំឡុងពេលសន្និសីទ គេក៏មានរៀបចំពិធីសម្ពោធ ដំណើរការខ្សែរថភ្លើងសាកល្បង នៃរថភ្លើងភ្ជាប់ផ្លូវគោកនឹងសមុទ្រ ឈូងសមុទ្រBeibu ភូមិភាគក្វាងស៊ី-ទីបេ ដែលនេះជាសញ្ញា បញ្ជាក់ថាខ្សែផ្លូវដែកច្រករបៀងថ្មី ភ្ជាប់ផ្លូវដែកផ្លូវគោកនឹងផ្លូវសមុទ្រ នៅភាគខាងលិចប្រទេសចិន សម្រេចបានការគ្របដណ្តប់ ទូទាំងតំបន់ភាគខាងលិច...
បរទេស៖ យោងតាមការលើកឡើង របស់ប្រធានគណកម្មការយោធា របស់អង្គការណាតូ លោក Robert Bauer កាលពីថ្ងៃអង្គារម្សិលមិញនេះ បានបញ្ជាក់ថាអង្គការណាតូ មិនបានចូលរួមពាក់ព័ន្ធទៅនឹង សង្គ្រាមដែលប្រឆាំងជាមួយនឹង រុស្ស៊ី នោះឡើយ ទោះបីជាខ្លួនបានផ្គត់ផ្គង់ អាវុធទ្រង់ទ្រាយធំ ទៅឲ្យប្រទេសអ៊ុយក្រែន នាពេលកន្លងមកក្តី។ នៅអំឡុងពេល នៃការថ្លែងការណ៍ជាមួយនឹង ក្រុមអ្នកកាសែតរបស់ប្រទេសអេស្តូនី ERR លោក...
ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញប្រកាសសម្រេចដំឡើងប្រាក់ខែ ចំនួន២០០ដុល្លារក្នុងមួយខែសម្រាប់ឆ្នាំ២០២៣ ខណៈឆ្នាំ២០២២ ប្រាក់ខែគោល១៩៨ដុល្លារ ដូច្នេះឆ្នាំ២០២៣នេះ បានសម្រេចបន្ថែម២ដុល្លារទៀត៕
ដើម្បីអបអរពិធីបុណ្យភ្ជុំបិណ្ឌ ដែលនឹងមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ ទឹកក្រូចអាយស៍ IZE នឹងមាន កម្មវិធីប្រម៉ូសិនពិសេសជាមួយនឹងការថែមជូនអាវយឺត និងកែវទឹកយ៉ាងស្រស់ស្អាតភ្លាមៗ រាល់ពេលអតិថិជនទិញទឹកក្រូចអាយស៍ IZE កំប៉ុងចំណុះ២៥០មីលីលីត្រចាប់ពី១កេសឡើង ទៅពីស្តង់សរុបចំនួន៦៦ស្តង់ ក្នុងរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តទូទាំងប្រទេស។ រាល់ការទិញទឹកក្រូចអាយស៍ IZE កំប៉ុងចំណុះ២៥០មីលីលីត្ររសជាតិ អាយស៍ កូឡា ឬអាយស៍ ក្រូចឆ្មារ ឬអាយស៍ រសជាតិផ្លែឈើចម្រុះចំនួន១កេស លោកអ្នកនឹងទទួលបាន អាវយឺតដ៏ស្រស់ស្អាតមួយ ឬទិញ២កេស លោកអ្នកនឹងទទួលបានកែវទឹកយ៉ាងឡូយមួយភ្លាមចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី...
បរទេស៖ ប្រសិនបើអាមេរិកសម្រេចចិត្ត ផ្តល់យន្តហោះចម្បាំង F-16 ដល់អ៊ុយក្រែន វាអាចចំណាយពេលពីរទៅបីឆ្នាំ មុនពេលដែលទីក្រុងគៀវអាចទទួលបាន។ នេះបើតាមរបាយការណ៍ Politico ដែលបានដកស្រង់សំដី របស់ឧត្តមសេនីយ៍ James Hecker របស់កងទ័ពអាកាសអាមេរិក។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Hecker...
បរទេស៖ រដ្ឋមន្ត្រីការបរទេសសេដ្ឋកិច្ចលោក Robert Habeck កាលពីថ្ងៃអង្គារម្សិលមិញនេះ បានឲ្យដឹងថា ប្រទេសអាល្លឺម៉ង់នឹងអាច ប្រឈមមុខទៅនឹងការផ្គត់ផ្គង់ ហ្គាសអស់ពីក្នុងស្តុក ទោះបីជាបានព្យាយាម ធ្វើការសន្សំនិងកាត់បន្ថយ នៅតាមទីតាំងជាច្រើន កន្លែងកន្លងមកក្តី។ បច្ចុប្បន្នស្តុករបស់ប្រទេស មានចំនួនច្រើនជាង ៩០ភាគរយ យោងតាមការបញ្ជាក់ដោយទិន្នន័យ AGSI ប៉ុន្តែអះអាងថាចំនួនហ្គាស ទាំងនោះនឹងអាចថយ ចុះយ៉ាងខ្លាំងជាបន្តបន្ទាប់ នៅត្រឹមចុងរដូវរងារខាងមុខនេះ...
បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃពុធនេះ បានឲ្យដឹងថា តំបន់ចំនួន៤ ស្ថិតនៅក្នុងប្រទេសអ៊ុយក្រែន ដែលកំពុងស្ថិតនៅក្រោម ការគ្រប់គ្រងរបស់រុស្សី បានធ្វើការប្រកាសអំពីផែនការ តាមរយៈការធ្វើប្រជាមតិដើម្បីចូលរួម ជាមួយនឹងរដ្ឋាភិបាលក្រុងមូស្គូ។ ការវាយលុកដោយប្រទេសរុស្សី បានបន្តធ្វើឡើង អស់រយៈពេលជាច្រើនខែកន្លងមកហើយ ហើយអ៊ុយក្រែនក៏បានវាយលុក យកដែនអធិបតេយ្យ មួយចំនួនរបស់ខ្លួនមកវិញផងដែរ ទាំងនៅតំបន់ភាគខាងជើង និងតំបន់ភាគខាងកើត។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី មន្ត្រីស្ថិតនៅក្នុងតំបន់ស្ថិតនៅ...
បរទេស៖ សមាជិកសភារុស្ស៊ី បានអនុម័តច្បាប់ដ៏ទូលំទូលាយ កាលពីថ្ងៃអង្គារ ដោយដាក់ពន្ធនាគាររហូតដល់ ១៥ ឆ្នាំសម្រាប់សកម្មភាព ក្នុងសម័យសង្រ្គាម រួមទាំងការចុះចាញ់ ខណៈដែលកងកម្លាំង របស់ប្រទេសនេះប្រឈមមុខ នឹងការបរាជ័យក្នុងសមរភូមិដ៏ធំជិត ៧ខែ បន្ទាប់ពីការលុកលុយអ៊ុយក្រែន។ យោងតាមសារព័ត៌មាន The Moscow Times ចេញផ្សាយនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា...
បរទេស៖ រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi កាលពីថ្ងៃចន្ទបានព្រមានថា សង្រ្គាមត្រជាក់រវាងចិន និងអាមេរិក នឹងក្លាយជា “គ្រោះមហន្តរាយ” សម្រាប់ប្រទេសទាំងពីរ និងសម្រាប់ពិភពលោកទាំងមូល។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា ក្នុងអំឡុងពេលកិច្ចប្រជុំរបស់ពួកគេនៅទីក្រុងញូវយ៉ក លោក Wang Yi...
តូក្យូ៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ថា បុគ្គលិកជួយសង្គ្រោះ ក្នុងប្រទេសជប៉ុន បានព្រមានអំពីការ គ្រោះបាក់ដី និងគ្រោះទឹកជំនន់ ខណៈដែលព្យុះដ៏ធំបំផុតមួយ ក្នុងប៉ុន្មានទសវត្សរ៍ថ្មីៗនេះ បានវាយលុកប្រទេសនេះ ។ ព្យុះទីហ្វុង Nanmadol បានសម្លាប់មនុស្សយ៉ាងហោចណាស់ ២នាក់និង៩០នាក់ ផ្សេងទៀតរងរបួស ចាប់តាំងពីព្យុះបានបោកបក់ លើកោះ...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា នៅឆ្នាំ២០២២នេះ កម្ពុជារំពឹងនឹងមានកំណើនសេដ្ឋកិច្ចក្នុងរង្វង់ ៥,៤% ជាមួយនឹងអត្រាអតិផរណាប្រមាណ ៥% ទោះបីជាសង្គ្រាមរវាង រុស្ស៊ី- អ៊ុយក្រែន កំពុងបង្កផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក និងតំបន់ ក៏ដោយ។ តាមរយៈសារលិខិត ក្នុងឱកាសទិវាសន្ដិភាពអន្ដរជាតិ នាថ្ងៃទី២១ កញ្ញា...
ភ្នំពេញ ៖ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញ ក្ដី សង្ឃឹមយ៉ាងមុតមាំថា ធនាគារវឌ្ឍនៈអាស៊ីចំកាត់ ហៅកាត់ថា ធនាគារ ABA នឹងបន្តផ្ដល់ការគាំទ្រ និងសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា សំដៅរួមចំណែកដល់ការ អភិវឌ្ឍសេដ្ឋកិច្ចឌីជីថលកម្ពុជា។ នេះបើយោងតាម សេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងសេដ្ឋកិច្ច។...
ភ្នំពេញ៖ ដើម្បីកាត់បន្ថយការចំណាយមួយ គ្រាសមាគមមិត្តយើងចាប់ផ្តើម បើកយុទ្ធនាការ “សក់ និងសម្រស់របស់មិត្តយើង” ដើម្បីផ្តល់សេវាកម្មកាត់សក់ ដល់អ្នកដែ លមានជីវភាពខ្វះខាត ដោយពុំគិតប្រាក់។ ថ្លែងក្នុងយុទ្ធនាការនារសៀលថ្ងៃទី២០ កញ្ញា ឆ្នាំ២០២២ នៅកោះពេជ្រលោក ហេង សួរ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈលើកឡើងថា កម្មវិធី “សក់ និងសម្រស់របស់មិត្តយើង” នេះ...
ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក និងគណៈប្រតិភូអមដំណើរ នារសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ បានអញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយនឹង លោកនាយឧត្តមសេនីយ៍ ប្រាយុទ្ធ ចន្ទអូចា រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅទីស្តីការក្រសួងការពារជាតិ នៃព្រះរាជាណាចក្រថៃ នៅមុនដំណើរនិវត្តន៍ មកកាន់មាតុប្រទេសវិញ បន្ទាប់ពីបានបំពេញទស្សនកិច្ចផ្លូវការ រយៈពេលពីរថ្ងៃ នៅរាជធានីបាងកក។ ក្នុងជំនួបនេះ លោក ប្រាយុទ្ធ...
អ៊ីស្តង់ប៊ុល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ថា លោក Recep Tayyip Erdogan ប្រធានាធិបតីតួកគី បានប្រាប់ដល់ទូរទស្សន៍អាមេរិកថា រុស្ស៊ី និងអ៊ុយក្រែន បានយល់ព្រមផ្លាស់ប្តូរ អ្នកទោសចំនួន ២០០នាក់ នៅក្នុងការដោះដូរដ៏ធំបំផុតមួយ នៃសង្រ្គាមរយៈពេល៧ខែ ។...
រ៉ងហ្គូន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ថា យ៉ាងហោចណាស់មាន សិស្សសាលាចំនួន ១១នាក់បានស្លាប់ នៅក្នុងការវាយប្រហារតាមអាកាស និងការបាញ់ប្រហារទៅលើ ភូមិមួយរបស់មីយ៉ាន់ម៉ា ដែលជាការវាយប្រហារមួយរបស់ របបយោធារបស់ប្រទេសបានឲ្យដឹងថា ក្រុមឧទ្ទាមជាគោលដៅ ដែលលាក់ខ្លួននៅក្នុងតំបន់នោះ ។ គេបានដឹងថា ប្រទេសមីយ៉ាន់ម៉ា បានស្ថិតក្នុងភាពចលាចល...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញចូលរួមមហា សន្និបាតអង្គការសហប្រជាជាតិ (UN) លើកទី៧៧ នៅអាមេរិក ព្រមទាំងបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋគុយបា និងចូលរួមពិធីបុណ្យសពថ្នាក់ជាតិរបស់ លោក អាបេស៊ីនហ្សូ អតីតនាយករដ្ឋមន្ត្រីជប៉ុន...
បរទេស៖ ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan បាននិយាយកាលពីថ្ងៃចន្ទនៅក្នុងបទសម្ភាសន៍ជាមួយកម្មវិធី PBS NewsHourថា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ចង់ឃើញការសន្និដ្ឋានយ៉ាងឆាប់រហ័សចំពោះជម្លោះនៅអ៊ុយក្រែន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Erdogan បាននិយាយថា លោកបានបើក...