បាងកក ៖ តុលាការធម្មនុញ្ញ របស់ប្រទេសថៃ បានប្រកាសកាលពីថ្ងៃពុធថា ខ្លួនគ្រោងនឹងកាត់ក្តីលើករណី នៃការកំណត់អាណត្តិ របស់លោក ប្រាយុទ្ធ ចាន់អូឆា ជានាយករដ្ឋមន្ត្រីនៅថ្ងៃទី៣០ ខែកញ្ញា ។ តុលាការធម្មនុញ្ញ បានឲ្យដឹងនៅក្នុង សេចក្តីថ្លែងការណ៍មួយ ចេញផ្សាយកាលពីថ្ងៃពុធថា “តុលាការមានភស្តុតាងគ្រប់គ្រាន់ ដើម្បីធ្វើសេចក្តីសម្រេច” ដោយបន្ថែមថា ការពិនិត្យត្រូវបានបញ្ចប់ ហើយតុលាការគ្រោង...
តូក្យូ ៖ ប្រមុខការពារជាតិជប៉ុន និងសហរដ្ឋអាមេរិក កាលពីថ្ងៃពុធបានព្រមព្រៀងគ្នាថា ប្រជាជាតិរបស់ពួកគេនឹង ធ្វើការស្រាវជ្រាវ ផ្នែកបច្ចេកវិទ្យារួមគ្នា ដើម្បីទប់ទល់នឹងអាវុធ ដែលមានល្បឿនលឿន ជាងសំឡេង ខណៈដែលពួកគេធ្វើការ ដើម្បីតម្រឹមយុទ្ធសាស្ត្រ សន្តិសុខជាតិ របស់ពួកគេយ៉ាងជិតស្និទ្ធ ចំពេលមានឥទ្ធិពល កាន់តែខ្លាំងឡើងរបស់ចិន នៅក្នុងតំបន់ ។ កិច្ចពិភាក្សារវាងរដ្ឋមន្ត្រី ការពារជាតិជប៉ុន លោក...
វ៉ាស៊ីនតោន ៖ គណៈកម្មាធិការព្រឹទ្ធសភាកាលពីថ្ងៃពុធ បានអនុម័តច្បាប់មួយ ក្នុងគោលបំណងពង្រឹងការគាំទ្រ របស់សហរដ្ឋអាមេរិក ចំពោះតៃវ៉ាន់ រួមទាំងតាមរយៈជំនួយ សន្តិសុខរាប់ពាន់លានដុល្លារ ចំពេលមានសម្ពាធកាន់តែខ្លាំងឡើងរបស់ចិន លើកោះដែលគ្រប់គ្រង ដោយខ្លួនឯងមួយនេះ។ រដ្ឋបាលសហរដ្ឋអាមេរិក របស់ប្រធានាធិបតីលោក ចូ បៃដិន បានឲ្យដឹងថា ខ្លួនស្វាគមន៍ចំពោះការគាំទ្រទ្វេភាគីសម្រាប់តៃវ៉ាន់ ហើយថាខ្លួនចង់ធ្វើការ ជាមួយសភា ដើម្បីពង្រឹងវាបន្ថែមទៀត ប៉ុន្តែបានប្រតិកម្ម...
ភ្នំពេញ៖ ខណៈកងទ័ពកម្ពុជា-ឡាវ និងវៀតណាម កំពុងរៀបចំលំហាត់ហ្វឹកហ្វឺន គ្រោះមហន្តរាយរួមគ្នា សម្តេច ទៀ បាញ់ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានលើកឡើងថា ការហ្វឹកហ្វឺនរួមគ្នានេះ បានផ្តល់ឱកាសដល់កងទ័ពប្រទេសទាំងបី ពង្រឹងទំនាក់ទំនងមិត្តភាព សាមគ្គីភាពជាប្រពៃណី ក្នុងនាមជាអ្នកជិតខាងល្អ លើមូលដ្ឋានកិច្ចសហប្រតិបត្តិការ “ដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ” ។ សម្តេចបន្តថា ការផ្តល់ផលប្រយោជន៍ទៅវិញទៅមក តាមកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល និងក្រសួងការពារប្រទេសទាំងបីបានកំណត់...
ព្រុចសែល៖ ស្នងការថាមពលសហភាពអឺរ៉ុប លោក Kadri Simson បានឲ្យដឹងថា ផែនការ “អន្តរាគមន៍បន្ទាន់” ថ្មីរបស់គណៈកម្មការអឺរ៉ុប មានគោលបំណងដោះស្រាយបញ្ហា ថ្លៃថាមពលកើនឡើង សម្រាប់ទាំងគ្រួសារ និងអាជីវកម្មនៅទូទាំងសហភាពអឺរ៉ុប តាមរយៈវិធានការ កាត់បន្ថយតម្រូវការអគ្គិសនីពិសេស។ ផែនការនេះក៏ស្វែងរកការចែកចាយឡើងវិញ នូវប្រាក់ចំណូលអតិរេកនៃវិស័យថាមពល ដល់អតិថិជនចុងក្រោយផងដែរ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ គណៈកម្មការស្នើសុំកាតព្វកិច្ច កាត់បន្ថយការប្រើប្រាស់អគ្គិសនី...
ប៉េកាំង ៖ បេសកជនចិន បានអំពាវនាវឱ្យភាគីទាំងអស់ នៅក្នុងកិច្ចចរចា នុយក្លេអ៊ែរអ៊ីរ៉ង់ បង្កើតលក្ខខណ្ឌចាំបាច់ សម្រាប់ការឈាន ដល់កិច្ចព្រមព្រៀងមួយ ជំនួសឱ្យការនិយាយ បំផ្លើសអំពីបញ្ហាការពារ នុយក្លេអ៊ែរ ដ៏លេចធ្លោរបស់អ៊ីរ៉ង់ ។ លោក Wang Chang អនុប្រធានបេសកកម្មអចិន្ត្រៃយ៍ របស់ប្រទេសចិន ប្រចាំអង្គការ សហប្រជាជាតិ នៅទីក្រុងវីយែន...
បរទេស ៖ ប្រជាជននៅក្នុងទីក្រុង ភាគខាងត្បូងអ៊ុយក្រែន កំពុងត្រូវបានជំរុញឱ្យជម្លៀសខ្លួន ដោយសារតែហានិភ័យ នៃទឹកជំនន់ បន្ទាប់ពីមីស៊ីល បានវាយប្រហារ ចំទំនប់អាងស្តុកទឹកដ៏សំខាន់មួយ។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា ប្រធានក្រុង Oleksandr Vilkul បានព្រមាន កាលពីថ្ងៃពុធថា ផ្លូវចំនួន...
ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២នេះ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក ប.ស.ស. បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំពិនិត្យលើវឌ្ឍនភាពការងារសម្រេចបាន និងបញ្ហាប្រឈមផ្សេងៗ ប្រចាំខែសីហា ដោយមានវត្តមានចូលរួម ពីថ្នាក់ដឹកនាំ ព្រមទាំងលោក លោកស្រី ជាប្រធាន អនុប្រធាននាយកដ្ឋាន សាខា ប.ស.ស....
នាព្រឹកថ្ងៃ០៤រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខណ្ឌដង្កោ បានដឹកនាំក្រុមការងារ និងមានការចូលរួមពីលោក អ៊ុយ សុន សមាជិកក្រុមប្រឹក្សាខណ្ឌដង្កោ លោកចៅសង្កាត់ព្រែកកំពឹស លោក លោកស្រីជាប្រធាន អនុប្រធានភូមិ...
ក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន (Orkide Development) ប្រកាសផ្តល់ជូននូវឳកាសចំណេញ ដ៏សន្ធឹកសន្ធាប់ដែលគិត ជាទឹកប្រាក់អាចរហូតទៅដល់ 15 ម៉ឺនដុល្លារ ស្មើទៅនឹងប្រមាណជា 13% នៃតម្លៃផ្ទះ ដែលគម្រោង អភិវឌ្ឍន៍ទីក្រុង អ័រគីដេ ដឹ ប៊ូតានិច ស៊ីធី ផ្លូវជាតិលេខ 6A ខណ្ឌជ្រោយចង្វា...
បរទេស ៖ ប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែន បានរាយការណ៍ថា ក្បូនរថយន្តរបស់ប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky បានជួបគ្រោះថ្នាក់ នៅក្នុងទីក្រុងគៀវ កាលពីល្ងាចថ្ងៃពុធ ប៉ុន្តែលោកមិនបានរងរបួសធ្ងន់ធ្ងរនោះទេ នេះបើយោងតាមការលើកឡើង របស់លេខាធិការសារព័ត៌មាន របស់លោក Sergei Nikiforov ។ ចំណែកអ្នកបើកបររថយន្តម្ខាងទៀត ត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។ លោក...
បរទេស ៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានព្រមានថា ទីក្រុងមូស្គូ នឹងត្រូវបង្ខំចិត្តបង្កើនការ វាយលុកផ្នែកយោធា របស់ខ្លួនក្នុងប្រទេសអ៊ុយក្រែន បន្ទាប់ពីទីក្រុងគៀវបានចេញផ្សាយ សំណើអំពីរបៀប ដែលសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត អាចធានាសន្តិសុខរបស់ខ្លួន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២...
បរទេស ៖ សហរដ្ឋអាមេរិក កំពុងរៀបចំបញ្ចេញ មូលនិធិពាក់កណ្តាល នៃទឹកប្រាក់ចំនួន ៧ ពាន់លានដុល្លារ នៃធនាគារកណ្តាល អាហ្វហ្គានីស្ថាន ដែលរឹបអូស ហើយផ្ទេរ វាទៅធនាគារ នៅប្រទេសស្វីស សម្រាប់ការទូទាត់បន្ថែម ។ ចំណែកក្រុមតាលីបង់វិញ គឺបានទាមទារប្រាក់នេះ ឲ្យរដ្ឋាភិបាលអាហ្វហ្គានីស្ថាន ។ យោងតាម សារព័ត៌មាន...
ភ្នំពេញ៖ តុលាការឧទ្ធរណ៍ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ១៥ ខែ កញ្ញា ឆ្នាំ ២០២២ នេះ បានប្រកាសសាលដីកា តម្កល់ទោស យុវជនជាប់ចោទម្នាក់ ជាប់គុក ៥ឆ្នាំ ជាប់ពាក់ព័ន្ធនឹងការ រួមភេទជាមួយក្មេងស្រីម្នាក់ អាយុ ១៣ឆ្នាំ ដែលត្រូវជាសង្សារនឹងគ្នា និង ស្គាល់គ្នា...
បរទេស៖ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាមកដល់ពេលនេះ ប្រធានាធិបតីរុស្សីលោក Vladimir Putin នៅតែមិនទទួលយកទេថាការឈ្លានពាន ទៅលើប្រទេសអ៊ុយក្រែន គឺជាកំហុសរបស់រុស្សី។ ការលើកឡើងនេះត្រូវបានធ្វើឡើង ដោយលោកអធិកាបតីអាល្លឺម៉ង់ Olaf Scholz ពោលគឺនៅបន្ទាប់ពីបានពិភាក្សាគ្នា តាមទូរស័ព្ទជាមួយនឹងលោក Putin កាលពីថ្ងៃអង្គារកន្លងមក។ លោកអធិកាបតីអាល្លឺម៉ង់ ក៏បានធ្វើការអំពាវនាវឲ្យរុស្សី ក្នុងការគោរពដល់ដែនអធិបតេយ្យភាពរបស់អ៊ុយក្រែនផង ដែរហើយបញ្ជាក់ថាសម្រាប់ភាគីអាល្លឺម៉ង់វិញ...
បរទេស៖នាថ្ងៃទី១៥ខែកញ្ញានេះ ប្រធានាធិបតីចិនលោក Xi Jinping និងលោកប្រធានាធិបតីរុស្សី Vladimir Putin នឹងជួបពិភាក្សាគ្នាដោយផ្ទាល់ នៅក្នុងកម្មវិធីនៃកិច្ចប្រជុំរបស់អង្គការ Shanghai Cooperation Organization នៅក្នុងទីក្រុង Samarkand ។ របៀបវារៈនៃកិច្ចប្រជុំត្រូវបានប្រកាសប្រាប់ ដោយប្រឹក្សាផ្ទាល់របស់ប្រធានាធិបតីរុស្សីលោក Yury Ushakovថាលោក Putin និងលោក Xi...
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី នៅព្រឹកថ្ងៃទី១៥កញ្ញានេះ បានអញ្ជើញក្នុងពិធីបុណ្យកាន់បិណ្ឌ វេនទី៥ នៅវត្តលង្កាព្រះកុសុមារាម ស្ថិតក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង ដើម្បីឧទ្ទិសកុសល ផលបុណ្យជូនដល់បុព្វកាលរីជន មានមាតា បិតា ញាតិការទាំង៧សន្តានដែលបានចែកឋាន ទៅកាន់លោកខាងមុខ ជាមួយនឹងការវេបច្ច័យប្រគេនទៅព្រះសង្ឃ បានប្រមាណជាង៣៥លានរៀល សំរាប់កសាងទីអារាមវត្តនេះផងដែរ។ ក្នុងពិធីនោះ...
កោះកុង៖ លោកឧត្តមសេនីយ៍ឯក មាស ប៑ុនឡីជំនួយការផ្ទាល់សម្ដេចតេជោ ហ៊ុន សែន និងជាអគ្គនាយករងសម្ភារៈបច្ចេកទេស នៃក្រសួងការពារជាតិបានថ្លែងថា តម្លៃនៃសុខសន្តិភាពធ្វើឲ្យពលរដ្ឋ មានសិទ្ធិគ្រប់បែបយ៉ាង ក្នុងការប្រកបរបររកស៊ីនិងធ្វើបុណ្យទាន តាមជំនឿសាសនារៀងៗខ្លួន ដូច្នេះត្រូវថែរក្សា សន្តិភាពឱ្យបានគង់វង្សយុវង្វែង ដើម្បីមានឱកាសក្នុងការអភិវឌ្ឍប្រទេស ឲ្យមានភាពរីកចម្រើនជាបន្តបន្ទាប់ទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្ដេចតេជោហ៊ុន សែន ជាប្រមុខដឹកនាំ។ ការថ្លែងបែបនេះរបស់លោក ឧត្តមសេនីយ៍ឯក...
អ៊ីស្លាម៉ាបាដ៖ ប្រធានសភាជាតិប៉ាគីស្ថាន លោក Raja Pervaiz Ashraf បានឲ្យដឹងថា ការប្រែប្រួលអាកាសធាតុសកល កំពុងដើរតួជាការគំរាមកំហែង យ៉ាងពិតប្រាកដ ចំពោះសន្តិសុខមនុស្សជាតិ ហើយវិធានការប្រកបដោយប្រសិទ្ធភាព គួរតែត្រូវបានចាត់វិធានការ ដើម្បីទប់ទល់នឹងវា។ ថ្លែងសុន្ទរកថាក្នុងសិក្ខាសាលា រយៈពេលពីរថ្ងៃរួមគ្នា ដោយសហភាពអន្តរសភា (IPU) និងរដ្ឋសភាប៉ាគីស្ថាន លោក Ashraf បានឲ្យដឹងថា...
បរទេស៖ រដ្ឋមន្ត្រីការបរទេសនៃតំបន់កូសូវ៉ូ ដែលជាខេត្តផ្តាច់ខ្លួន ពីប្រទេសស៊ែប៊ី នោះកាលពីថ្ងៃពុធម្សិលមិញ បានថ្លែងប្រាប់ទៅកាន់បណ្តា ក្រុមអ្នកសារព័ត៌មានថា កូសូវ៉ូនឹងធ្វើការផ្ញើលិខិតជាផ្លូវការមួយ ទៅកាន់សហភាពអឺរ៉ុប ក្នុងការស្នើសុំជាសមាជិកពេញសិទ្ធ នៅត្រឹមដំណាច់ឆ្នាំ២០២២នេះ។ រដ្ឋមន្ត្រីការបរទេសលោកស្រី Gervalla-Schwarz បានប្រាប់ទៅកាន់សារព័ត៌មាន KlanKosova បានបញ្ជាក់បែបនេះថា៖ ពួកយើងនឹងធ្វើការដាក់ពាក្យស្នើសុំ នៅក្នុងឆ្នាំនេះ ហើយយើងបានធ្វើការរៀបរាប់ប្រាប់ ទៅកាន់ដៃគូជាអន្តរជាតិរបស់យើងរួចរាល់ហើយ ដែរអំពីគោលបំណង នៃការដាក់ពាក្យក្នុងឆ្នាំនេះ។...
ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន៦នាក់ ខណៈជាសះស្បើយ ចំនួន១២នាក់ និងគ្មានអ្នកស្លាប់ ។ គិតត្រឹមព្រឹក ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១៣៧ ៧៤៥នាក់ អ្នកជាសះស្បើយចំនួន ១៣៤ ៦៣៣នាក់ និងអ្នកស្លាប់ចំនួន ៣ ០៥៦នាក់៕
បរទេស៖ ប្រធានាធិបតីរុស្សីលោក Vladimir Putin កាលពីថ្ងៃពុធម្សិលមិញនេះ បានធ្វើការជួបពិភាក្សាគ្នាតាមទូរស័ព្ទ ជាមួយនឹងអគ្គលេខាធិកា អង្គការសហប្រជាជាតិ លោក Antonio Guterres ទៅលើប្រធានបទមួយចំនួន ដូចជាសន្តិសុខស្បៀងសកល កិច្ចព្រមព្រៀងធញ្ញជាតិ ព្រមទាំងបញ្ហាជម្លោះនៅអ៊ុយក្រែន។ ក្នុងនោះផងដែរលោក Guterres ក៏បានថ្លែងប្រាប់ទៅកាន់លោក Putin ផងដែរអំពីលទ្ធផល នៃការត្រួតពិនិត្យរបស់យូអិន ក្នុងការរៀបចំការដកទណ្ឌកម្ម...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅព្រឹកថ្ងៃព្រហស្បតិនេះ បានឲ្យដឹងថានាយករដ្ឋមន្ត្រីស៊ុយអែត លោកស្រី Magdalena Andersson បានប្រកាសលាលែងពីតំណែង របស់លោកស្រីហើយ កាលពីថ្ងៃពុធម្សិលមិញនេះ។ លោកស្រី Andersson ក៏ជាមេដឹកនាំ នៃបក្សកាន់អំណាច Social Democratic ផងនោះបានប្រកាសចេញពីតំណែង នៅក្រោយពេលដែលបាន ទទួលស្គាល់បរាជ័យ ការបោះឆ្នោតកាលពីថ្ងៃអាទិត្យ។ លោកស្រីបានបញ្ជាក់ថា នឹងបញ្ជូនលិខិតលាលែងតំណែង...
អង់គ្លេស៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ថា មនុស្សរាប់ពាន់នាក់ កំពុងតម្រង់ជួរ តាមដងផ្លូវជុំវិញវិមាន Buckingham សម្រាប់ដង្ហែដែលកំពុងយកមឈូស របស់ព្រះមហាក្សត្រិយានី ទៅកាន់សាល Westminster ។ ព្រះអង្គម្ចាស់ William និង Harry រួមជាមួយព្រះរាជា Charles III...
កំពង់ចាម៖ សាខាកាកបាទក្រហម ខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២នេះ នៅសាលសន្និសីទ សាលាខេត្តកំពង់ចាម ត្រូវបានក្រុមប្រតិបត្តិសាខា រៀបចំពិធីសំណេះសំណាល និងបំពាក់កន្សែង ជូនយុវសិស្ស ចំនួន ២០០នាក់ ដើម្បីបំពេញសិទ្ធិ ជាយុវជនកាកបាទក្រហមកម្ពុជា បន្ទាប់ពីបានឆ្លងកាត់ វគ្គបណ្តុះបណ្តាលជាមូលដ្ឋានរួចហើយ កាលពីដើមឆ្នាំ២០២២កន្លងទៅ ។ ពិធីនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់...
ភ្នំពេញ៖ សម្តេច សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃកម្ពុជា មានជំនឿថា ឯកអគ្គរដ្ឋទូតបេឡារុស ទើបតែងតាំងថ្មីប្រចាំកម្ពុជា នឹងខិតខំរួមចំណែក ពង្រឹងពង្រីកទំនាក់ទំនង មិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ។ នាឱកាសអនុញ្ញាតឱ្យលោក Uladzimir BARAVIKOU ឯកអគ្គរដ្ឋទូតបេឡារុស ទើបតែងតាំងថ្មី ប្រចាំកម្ពុជាចូលជួបជូនសារតាំង នាថ្ងៃទី១៥ ខែកញ្ញា...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានសម្រេចបញ្ចេញរឿងសម្ងាត់ របស់សម្តេចប្រមាណ ជា៧០-៨០ភាគរយ នៅក្នុងសៀវភៅមួយក្បាល ដែលសរសេររៀបរាប់អំពីសម្តេច ដែលមនុស្សភាគច្រើនមិនបានដឹង។ សៀវភៅសម្តេចបញ្ចេញជាសាធារណៈ ក្នុងបណ្តាញសង្គមហ្វេសប៊ុក អមដោយសំណេរខ្លីល្មម នាថ្ងៃ១៥ កញ្ញានោះ មានចំណងជើងថា “សម្តេចតេជោ ហ៊ុន សែន អ្នកគូសវាស ជោគវាសនាកម្ពុជា”...
ភ្នំពេញ៖ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានស្នើធនាគារវិនិយោគអឺរ៉ុប (European Investment Bank – EIB) បន្តគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ក្នុងការវិនិយោគលើវិស័យអាទិភាព តាមរយៈចូលរួមជាឥណទានសម្បទាន ហិរញ្ញប្បទានឥតសំណង។ នេះយោងតាមសេក្ដីប្រកាសព័ត៌មាន ក្រសួងសេដ្ឋកិច្ច។ នាឱកាសទទួលជួបលោក Kriss Peeters...
ភ្នំពេញ: លោកកុល កំពូល ជាចៅក្រមជំនុំជម្រះ នៃ សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ១៥ ខែ កញ្ញា ឆ្នាំ ២០២២ នេះ បានប្រកាសសាលក្រម ផ្តន្ទាទោស កំបាំងមុខ បុរសជាពាណិជ្ជករម្នាក់ ដាក់ពន្ធនាគារ កំណត់ ២ ឆ្នាំ និង...
ភ្នំពេញ៖ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ សម្តេច សាយ ឈុំ ប្រមុខរដ្ឋស្តីទីកម្ពុជា បានអនុញ្ញាតឲ្យលោក Uladzimir BARAVIKOU ឯកអគ្គរដ្ឋទូត តែងតាំងថ្មី នៃសាធារណរដ្ឋបេឡារុស ប្រចាំកម្ពុជា ចូលជួបជូនសារតាំង នៅវិមានព្រឹទ្ធសភា។ ក្នុងព្រះបរមនាម ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម...