បរទេស៖ ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergei Shoigu កាលពីថ្ងៃអាទិត្យបានធ្វើការហៅទូរស័ព្ទដ៏កម្រជាមួយសមភាគីណាតូ ដោយបានពិភាក្សាអំពីអ៊ុយក្រែន។ យោងតាមសារព័ត៌មាន The Moscow Times ចេញផ្សាយនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងដោយផ្អែកតាមក្រសួងការពារជាតិរុស្ស៊ីថា “ស្ថានភាពនៅក្នុងប្រទេសអ៊ុយក្រែនដែលមាននិន្នាការស្ថិរភាពឆ្ពោះទៅរកការកើនឡើងបន្ថែមទៀតដែលមិនអាចគ្រប់គ្រងបានត្រូវបានពិភាក្សា” ដោយលោក Shoigu និងរដ្ឋមន្ត្រីការពារជាតិបារាំង Sebastien Lecornu ។...
ភ្នំពេញ៖ លោក នាយឧត្ដមនាវី ទៀ វិញ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងទឹក និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ នៅថ្ងៃទី២៤ តុលានេះ បានអញ្ចើញចូលរួមកិច្ចប្រជុំបូកសរុបរបាយការណ៍ លទ្ធផលការងារខែតុលា និងទិសដៅអនុវត្តខែវិច្ចិកា ឆ្នាំ២០២២ របស់អគ្គលេខាធិការដ្ឋាន គ.ជ.ស.ស និងបានប្រកាសតែងតាំងផ្លាស់ប្ដូរមុខតំណែង នាយទាហាន អគ្គលេខាធិការដ្ឋាន គ.ជ.ស.ស. នៅសាលប្រជុំ អគ្គលេខាធិការដ្ឋាន គ.ជ.ស.ស.៕
ភ្នំពេញ៖ ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) – RMA Cambodia ដែលជាក្រុមហ៊ុននាំចូល និងចែក ចាយផ្តាច់មុខនូវរថយន្ត Ford មកកាន់ទីផ្សារព្រះរាជាណាចក្រកម្ពុជា បានរៀបចំកម្មវិធីការបើកបរសាកល្បងដ៏ពិសេសខ្នាតធំជាមួយរថយន្ត Ford ស៊េរីឆ្នាំ 2023 ដែលប្រព្រឹត្តឡើងនៅថ្ងៃទី 22 និងថ្ងៃទី 23...
បរទេស ៖ វីដេអូរបស់អតីតមេដឹកនាំចិន លោក Hu Jintao ដែលត្រូវបានស្នើ ឱ្យចាកចេញ ពីឆាកនៅឯមហាសាលប្រជាជន ក្នុងទីក្រុងប៉េកាំង ក្នុងអំឡុងពេលសមាជបក្ស កុម្មុយនិស្ត កំពុងទាក់ទាញការចាប់អារម្មណ៍ ជាសកល នៅពេលដែលមនុស្ស ព្យាយាមស្វែង យល់ពីអ្វីដែល ទើបតែបានកើតឡើង។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយកាលពីថ្ងៃទី២៣ ខែតុលា...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី បានស្នើឲ្យរដ្ឋមន្ត្រីក្រសួងកសិកម្ម ធ្វើការសិក្សារៀបចំយុទ្ធសាស្ត្រ ត្រៀមផលិតពូជស្រូវសម្រាប់ ប្រជាជនពេលមានតម្រូវការ និងឲ្យប្រជាជនចំណាយពូជតិច ទទួលប្រាក់ចំណេញច្រើន។ ថ្លែងក្នុងពិធីសំណេះសំណាលជាមួយប្រជាកសិករ ដែលរងគ្រោះ ដោយទឹក ជំនន់ចំនួន ១១.៥២៨ គ្រួសារ ក្នុងខេត្តបាត់ដំបងនាព្រឹក ថ្ងៃទី២៤តុលាឆ្នាំ២០២២ សម្តេច តេជោបានលើកឡើងថា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ...
តួអង្គដ៏សំខាន់ នៅពីក្រោយការអភិវឌ្ឍ ដ៏ឆាប់រហ័ស ទាំងផ្នែកសេដ្ឋកិច្ច សង្គម និង វប្បធម៌ របស់ប្រទេសចិន ក្នុងរយៈពេលមួយ ទស្សវត្សរ៍ចុងក្រោយនេះ គឺបក្សកុម្មុយនីស្តចិន ដែលកំពុងប្រាព្ធធ្វើមហាសន្និបាត ថ្នាក់ជាតិលើកទី២០ របស់ខ្លួន នៅពេលថ្មីៗនេះ ។ បើយើងប្រៀបធៀបប្រទេសចិន ទៅនឹងរាងកាយ របស់មនុស្សម្នាក់ រដ្ឋាភិបាលចិន ប្រៀបដូចជាប្រព័ន្ធសរសៃឈាម ចំណែកឯបក្សកុម្មុនីស្តចិន...
បរទេស៖ អតីតនាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson បានដកខ្លួនចេញពីការប្រណាំងប្រជែង ភាពជាអ្នកដឹកនាំរបស់គណបក្ស Tory ដូច្នេះការដកខ្លួននេះ បានត្រួសត្រាយផ្លូវឆ្ពោះទៅកាន់តំណែង ជានាយករដ្ឋមន្ត្រីរបស់ចក្រភពអង់គ្លេស សម្រាប់អតីតអធិការបតីគឺលោក Rishi Sunak ដែលបច្ចុប្បន្នជាបេក្ខភាពជាទីពេញចិត្ត។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយកាលពីល្ងាចថ្ងៃអាទិត្យ...
ភ្នំពេញ ៖ តបតាមការអញ្ជើញរបស់ លោក វឿង ឌិញហ្វេ ប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម សម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការ នៅសាធារណរដ្ឋ សង្គមនិយមវៀតណាម ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែតុលា...
បរទេស៖ ប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky បានបដិសេធការចោទប្រកាន់ របស់ទីក្រុងមូស្គូ ដែលថា រដ្ឋាភិបាលទីក្រុងគៀវ កំពុងរៀបចំការវាយប្រហារ ដោយយោធាជាមួយនឹងការប្រើប្រាស់ “គ្រាប់បែកដែលមានវិទ្យុសកម្ម” ហើយបានចង្អុលទៅកាន់ប្រទេសរុស្ស៊ីជំនួសវិញ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Zelensky កំពុងអត្ថាធិប្បាយលើអ្វីដែលគាត់ហៅថា...
បរទេស៖ កាលពីថ្ងៃអាទិត្យម្សិលមិញនេះ ប្រធានាធិបតីបារាំងលោក Emmanuel Macron បានធ្វើការអំពាវនាវ សុំមានការពន្លឿននៃកិច្ចព្រមព្រៀង សន្តិភាពនៅអ៊ុយក្រែន ប៉ុន្តែបញ្ជាក់ថា រដ្ឋាភិបាលទីក្រុងគៀវចាំបាច់ត្រូវតែ ត្រៀមខ្លួនទុកជាមុនសម្រាប់ លក្ខខណ្ឌមួយចំនួន នៅក្នុងកិច្ចព្រមព្រៀងនេះ។ ទោះបីជាយ៉ាងណាក្តី គេបានដឹងហើយថា កន្លងមកប្រទេសអ៊ុយក្រែន តែងតែធ្វើការបដិសេធថា មិនទទួលយកការសម្របសម្រួលណាមួយ ជាមួយនឹងប្រទេសរុស្សី នោះឡើយខណៈដែលលោកMacron បានអះអាងហើយថា នៅពេលខាងមុខសហគមន៍អន្តរជាតិ...
បរទេស៖ រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃប្រទេសអង់គ្លេសលោក Ben Wallace កាលពីថ្ងៃអាទិត្យម្សិលមិញនេះ បានប្រកាសអង់គ្លេស គឺបានត្រៀមខ្លួនរួចរាល់ហើយ ក្នុងការជួយគាំទ្រ Ready to assist ដើម្បីស្វែងរកដំណោះស្រាយ ចំពោះជម្លោះរវាងរុស្សីនិងអ៊ុយក្រែន។ សេចក្តីថ្លែងការណ៍របស់លោក Wallace បានធ្វើឡើងនៅក្រោយពេលដែល ជំនួបគ្នាតាមទូរស័ព្ទ រវាងលោករដ្ឋមន្ត្រីការពារជាតិរូបនេះ ជាមួយនឹងរដ្ឋមន្ត្រីក្រសួងការពារជាតិរុស្សីលោក Sergey Shoigu...
បរទេស៖ យោងតាមការចេញផ្សាយរបស់ rt.com កាលពីម្សិលមិញនេះ បានឲ្យដឹងថា រុស្សីនិងអ៊ីរ៉ង់បានឈានទៅដល់ កិច្ចព្រមព្រៀងថ្មីមួយដែលអ៊ីរ៉ង់ នឹងអាចធ្វើការផ្គត់ផ្គង់ម៉ាស៊ីនតួប៊ី ជាច្រើនគ្រឿងប្រើប្រាស់ សម្រាប់ធ្វើការបញ្ជូន និងចែកចាយហ្គាស។ ប្រភពដដែលបានឲ្យដឹងដែរថា រដ្ឋាភិបាលក្រុងតេហរ៉ង់ ជាផ្នែកនៃកិច្ចព្រមព្រៀងនេះនឹងធ្វើ ការផ្គត់ផ្គង់ម៉ាស៊ីនតួប៊ីន ដែលមានចំនួនសរុប ៤០គ្រឿង ទៅឲ្យរុស្សីខណៈដែល អ៊ីរ៉ង់បច្ចុប្បន្នត្រូវបានគេដឹងថាគឺអាចមានសមត្ថភាព ក្នុងការផលិតឧបករណ៍សម្រាប់ វិស័យឧស្សាហកម្មដោយខ្លួនឯង ដល់ទៅ...
បរទេស៖ យោងតាមការស្រាវជ្រាវ ដោយក្រុមហ៊ុនប្រឹក្សា Henley&Partners និងក្រុមហ៊ុន New World Wealth បានរកឃើញថា មកដល់ពេលនេះ ប្រទេសរុស្សីនៅតែបន្ត មានឈ្មោះជាប្រទេសដែលសំបូរ ទៅដោយសេដ្ឋីច្រើនជាងគេ នៅក្នុងចំណោមប្រទេសទាំង១០ កំពូលលើសកលលោក។ របាយការណ៍បានបង្ហាញថា ទោះបីជាបន្តទទួលរងទណ្ឌកម្ម និងការបង្កកទ្រព្យសម្បត្តិជាច្រើនក្តី ប៉ុន្តែរុស្សីពេលនេះមានចំនួន អ្នកមានទ្រព្យច្រើនឬហៅថា Centimillionaire ដែលជាមនុស្សមានលុយច្រើនជាង...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានប្រកាសថា ដើម្បីធានាសុខសន្ដិភាពជម្រើសតែមួយគត់ គឺបោះឆ្នោតឱ្យគណបក្សប្រជាជនកម្ពុជា ព្រោះគណបក្សប្រជាជនបានរកសន្ដិភាព ឱ្យប្រទេសជាតិ។ នាឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយប្រជាកសិកររងគ្រោះ ដោយទឹកជំនន់ចំនួន ១១.៥២៨ គ្រួសារ ក្នុងខេត្តបាត់ដំបង នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន...
បរទេស៖ យោងតាមការប្រកាស ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន IRNA កាលពីថ្ងៃអាទិត្យម្សិលមិញនេះបានឲ្យដឹងថា កងកម្លាំងយោធានៃប្រទេសអ៊ីរ៉ង់ គឺបានចាប់ផ្តើមសមយុទ្ធយោធា ដែលមានរយៈពេល៣ថ្ងៃ នៅភាគពាយ័ព្យក្បែរទៅនឹងព្រំដែនភាគខាងលិច នៃប្រទេសអាស៊ែបៃហ្សង់។ សមយុទ្ធយោធាដែលមានឈ្មោះថា Battalion’s Role Model ធ្វើឡើងនៅក្នុងតំបន់ Piranshahr ក្នុងគោលបំណងដើម្បីអាចវាយតម្លៃ និងធ្វើការបង្ហាញពីសមត្ថភាពប្រយុទ្ធ នៃកងកម្លាំងយោធាអ៊ីរ៉ង់ផង។ ប្រតិបត្តិការយោធាដែលមាន ទាំងការលោតឆ័ត្រយោងការត្រូតពិនិត្យ និងគ្រប់គ្រងលើផ្លូវសម្រាប់ប្រយុទ្ធ...
បរទេស៖ អ្នកជំនាញខាងយោធា និងជាអតីតមេទ័ពអាមេរិក បានប្រាប់ Newsweek ឲ្យដឹងថា សហរដ្ឋអាមេរិក គួរតែដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការផ្គត់ផ្គង់ និងសម្របសម្រួលការវាយប្រហារ ដោយយន្តហោះដ្រូនរបស់រុស្ស៊ី លើគោលដៅជនស៊ីវិលអ៊ុយក្រែន។ អ៊ុយក្រែន បានរាយការណ៍ជាលើកដំបូង អំពីការវាយប្រហារដោយអាវុធ ជាយន្ដហោះដ្រូបនធុន Shahed-136 ដែលផ្គត់ផ្គង់ដោយអ៊ីរ៉ង់ កាលពីថ្ងៃទី១៣ ខែកញ្ញា ហើយពួកគេត្រូវបានរាយការណ៍ថា បានធ្វើឱ្យមានការបំផ្លិចបំផ្លាញ...
តូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida និងសមភាគីអូស្ត្រាលីលោក Anthony Albanese បានសន្យាថា នឹងរួមដៃគ្នា ដើម្បីដោះស្រាយឧប្បត្តិហេតុ ដែលអាចប៉ះពាល់ដល់អធិបតេយ្យភាព នៃប្រទេសរបស់ពួកគេ ចំពេលមានការអះអាងកាន់តែខ្លាំងឡើង របស់ប្រទេសចិននៅ ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ នៅក្នុងសេចក្តីថ្លែងការណ៍រួម ស្តីពីកិច្ចសហប្រតិបត្តិការសន្តិសុខ ដែលត្រូវបានចុះហត្ថលេខា ដោយប្រជាជាតិទាំងពីរជា លើកដំបូងក្នុងរយៈពេល ១៥ឆ្នាំ ជប៉ុន...
ស្វាយរៀង ៖ បន្ទាប់ពីហែអង្គកឋិនទានចូលវត្តបាក្រុង ស្ថិតនៅក្នុងឃុំស្វាយចេក ស្រុករំដួល ខេត្តស្វាយរៀងដែលប្រមូលបច្ច័យបានប្រមាណជិត១០០លានរៀល ដើម្បីកសាងព្រះវិហារ លោកស្រីហ៊ឹម ម៉ាលី ក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុករំដួល ខេត្តស្វាយរៀង បានបន្តជួបសំណេះសំណាលនិងចែកអំណោយដល់ប្រជាពលរដ្ឋចំនួនជិត២០០ គ្រួសារនាព្រឹកថ្ងៃទី ២៣ខែតុលាឆ្នាំ២០២២។ ពិធីចែកអំណោយរបស់លោកស្រីហុឹម ម៉ាលីនិងក្រុមការងារក៏មានការចូលរួមពីលោកហែម ស៊ីណា អភិបាលស្រុករំដួលនិងមន្ត្រីរាជការប្រជាពលរដ្ឋជាច្រើននាក់ផងដែរ។លោកហែម ស៊ីណា អភិបាលស្រុករំដួលបានថ្លែងអំណរគុណនិងកោតសរសើរចំពោះស្រីហុឹម ម៉ាលី ដែលជាក្រុមការងារថ្នាក់កណ្ដាលចុះជួយឃុំ...
ភ្នំពេញ៖ ថ្លែងក្នុងឱកាសអញ្ជើញចែកស្រូវពូជ និងស្បៀងអាហារ ដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ក្នុងខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន បានប្រកាសថា រយៈពេល៤ថ្ងៃជាប់គ្នាហើយ ដែលកម្ពុជា គ្មានករណីឆ្លងជំងឺកូវីដ១៩។ ក្នុងករណីនេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងសារអរគុណដល់ប្រជាពលរដ្ឋ ទាំងអស់ដែលបានចូលរួម ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩...
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអញ្ជើញសំណេះសំណាល និងផ្តល់ស្រូវពូជ ព្រមទាំងស្បៀងអាហារ ដល់ប្រជាកសិករដែលរងគ្រោះដោយទឹកជំនន់ នៅខេត្តបាត់ដំបងចំនួន ១១.៥២៨ គ្រួសារ។ ពិធីសំណេះសំណាលជាមួយប្រជាកសិករ និងចែកស្រូវពូជនេះ ធ្វើឡើងនៅព្រលានយន្តហោះខេត្តបាត់ដំបង។ កន្លងទៅថ្មីៗនេះ នៅភូមិសាស្ត្រខេត្តបាត់ដំបង បានជួបប្រទះគ្រោះទឹកជំនន់ដោយទឹកភ្លៀង...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ ស្អែកនេះ នឹងអញ្ជើញសំណេះសំណាល និងផ្តល់ស្រូវពូជ ព្រមទាំងស្បៀងអាហារ ដល់ប្រជាកសិករ ដែលរងគ្រោះដោយទឹកជំនន់ នៅខេត្តបាត់ដំបងចំនួន ១១.៥២៨ គ្រួសារ។ ពិធីសំណេះសំណាលជាមួយប្រជាកសិករ និងចែកស្រូវពូជនេះ ធ្វើឡើងនៅព្រលានយន្តហោះខេត្តបាត់ដំបង។ កន្លងទៅថ្មីៗនេះ នៅភូមិសាស្ត្រខេត្តបាត់ដំបង...
ភ្នំពេញៈ សមត្ថកិច្ចនគរបាលខេត្តពោធិ៍សាត់ កាលពីថ្ងៃទី ២២ ខែ តុលា ឆ្នាំ ២០២២ បានធ្វើការបង្ក្រាប និង ចាប់ខ្លួនជនសង្ស័យ ជាតិចិនចំនួន៣នាក់ ជាប់ពាក់ព័ន្ធករណីធ្វើទារុណកម្ម និងចាប់ជំរិតជនជាតិចិនដូចគ្នា នូវ ទឹកប្រាក់ជាង ៣០ម៉ឺនដុល្លារ ប្រព្រឹត្តនៅក្នុងខេត្តពោធិ័សាត់។ មន្ត្រីនគរបាលព្រហ្មទណ្ឌ ខេត្តពោធិ៍សាត់ឱ្យដឹងថា ជនសង្ស័យចិនទាំង៣នាក់ ដែលត្រូវបានឃាត់ខ្លួន...
ភ្នំពេញ៖ ក្រុមកីឡាករ កីឡាការនី អុំទូក មកពីបណ្ដាភូមិចំនួន២២ ក្នុងឃុំរវៀង នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២នេះ បានចាប់ផ្ដើមហាត់សម លើទីលាន ដើម្បីត្រៀមក្រកួតជាផ្លូវការ នៅថ្ងៃទី៧-៩ ខែវិច្ឆិកា ឆ្នាំ២០២២ខាងមុខនេះ។ ការហាត់សមនេះ ដឹកនាំដោយ លោក កឹម ពន្លក មេឃុំរវៀង ព្រមទាំងសមាជិក...
ភ្នំពេញ៖ ចៅក្រមស៊ើបសួរ នៃ សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៣ ខែ តុលា ឆ្នាំ ២០២២ បានបង្គាប់អោយឃុំខ្លួន ស្រ្តីពាណិជ្ជករវ័យក្មេងម្នាក់ នៅក្នុងពន្ធនាគារ ជាបណ្តោះ ដើម្បីរងចាំ ដោះស្រាយ តាមផ្លូវច្បាប់ ជាប់ពាក់ព័ន្ធនឹងការចេញសែកស្អុយ និង រំលោភលើទំនុកចិត្ត នូវទឹកប្រាក់ចំនួន ៦...
ក្នុងពេលផ្តល់កិច្ចសម្ភាសន៍ជូនវិទ្យុមិត្តភាព កម្ពុជា-ចិន នាព្រឹកថ្ងៃទី២៣ តុលា ២០២២ លោក សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលជាអ្នកតាមដាន យ៉ាងយកចិត្តទុកដាក់។ លើសមាជបក្សកុម្មុយនីស្តចិន លើកទី២០ បានមានប្រសាសន៍ថា សមាជនេះគឺជាសមាជដ៏មានសារៈសំខាន់ ដែលមិនត្រឹមតែកម្ពុជាទេ ដែលកំពុងតាមដាន...
សមាជបក្សកុម្មុយនីស្តចិន លើកទី២០ ដែលបានបិទបញ្ចប់នៅថ្ងៃទី២២ ខែតុលា បានអនុម័តលេី «លក្ខនិ្តកៈបក្សកុម្មុយនីស្តចិន (សេចក្តីព្រាងច្បាប់វិសោធនកម្ម) » បានឯកភាពបន្ថែមលទ្ធផលអភិវឌ្ឍថ្មី នៃគំនិតសង្គមនិយមលក្ខណៈពិសេសចិន ក្នុងយុគសម័យថ្មីរបស់លោក Xi Jinping បន្ទាប់ពីសមាជបក្សលើកទី១៩ទៅក្នុង «លក្ខនិ្តកៈបក្សកុម្មុយនីស្តចិន» (ហៅកាត់ លក្ខន្តិកៈបក្ស) ហេីយបានសម្រួលបន្ថែមការរៀបរាប់អំពីគោលដៅតស៊ូ ដោយយោងតាមភារកិច្ចស្នួល ដែលសមាជបក្សលើកទី២០ បានលើកឡេីង...
ភ្នំពេញ៖ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច នៅរសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២នេះ បានផ្ញើសារអបអរសាទរដល់លោក ស៊ី ជីនពីង ប្រធានាធិបតីចិន ដែលត្រូវបានជាប់ឆ្នោតសារជាថ្មី ជាអគ្គលេខាធិការគណបក្សកុម្មុយនីស្តចិន(CPC) នៅក្នុងសមាជជាតិរបស់គណបក្សកុម្មុយនីស្តចិន លើកទី២០ កាលពីពេលថ្មីៗនេះ។
ភ្នំពេញ៖ គណៈកម្មាធិការជាតិ រៀបចំបុណ្យជាតិ និងអន្តរជាតិ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២នេះ បានចេញផែនការណែនាំ ស្ដីពីការរៀបចំ ខួបអនុស្សាវរីយ៍លើកទី៦៩ នៃទិវាបុណ្យឯករាជ្យជាតិ៩ វិច្ឆិកា និងទិវាកំណើត នៃ កងយោធពលខេមរភូមិន្ទ ឆ្នាំ ២០២២។ តាមរយៈ ផែនការណែនាំ បានឱ្យដឹងថា ពិធីបុណ្យខួបអនុស្សាវរីយ៍លើកទី៦៩ នៃទិវាបុណ្យឯករាជ្យជាតិ...
បរទេស៖ យោងតាមរបាយការណ៍របស់កាសែត Washington Post ចេញផ្សាយកាលពីថ្ងៃសុក្រ បានឱ្យដឹងថា ការការពារប្រឆាំងយន្តហោះរបស់អ៊ុយក្រែន បានតានតឹងដោយការកើនឡើង នៃការវាយប្រហារដោយកាំជ្រួច Cruise និង យន្តហោះគ្មានមនុស្សបើក kamikaze ដោយប្រទេសរុស្ស៊ី។ ពេលនេះប្រទេសនេះ ត្រូវបានគេរាយការណ៍ថា កំពុងស្ថិតក្នុងហានិភ័យ នៃការអស់មីស៊ីលបាញ់ពីដីទៅអាកាសទាំងស្រុង។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី២១ ខែតុលា...
បរទេស៖ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តអាចនឹងធ្វើអន្តរាគមន៍ដោយផ្ទាល់ នៅក្នុងជម្លោះដែលកំពុងបន្តរវាងរដ្ឋាភិបាលទីក្រុងមូស្គូ និង រដ្ឋាភិបាលទីក្រុងគៀវ បើទោះបីជាគ្មានការគំរាមកំហែង ដល់រដ្ឋសមាជិកណាតូក៏ដោយ។ នេះតាម ឧត្តមសេនីយ៍កងទ័ពអាមេរិក ចូលនិវត្តន៍ លោក David Petraeus បានប្រាប់កាសែត L’Express ប្រចាំសប្តាហ៍របស់ប្រទេសបារាំងកាលពីថ្ងៃសៅរ៍។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២...