យាំងហ្គន៖ កាសែតរដ្ឋមួយបាន រាយការណ៍នៅថ្ងៃសុក្រថា សមាជិកសភាដែល កំពុងកាន់អំណាចរបស់ប្រទេសជប៉ុន បានជួបជាមួយមេដឹកនាំ របបយោធាមីយ៉ាន់ម៉ា ប៉ុន្មានថ្ងៃបន្ទាប់ពីអ្នកផលិតភាពយន្ត ឯកសារជប៉ុនម្នាក់ ត្រូវបានចោទប្រកាន់ពាក់ព័ន្ធ នឹងការតវ៉ាប្រឆាំងរដ្ឋប្រហារ នៅទីក្រុងយ៉ាំងហ្គោន។ យោងតាមសារព័ត៌មាន Kyodo News ចេញផ្សាយនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា ជាក់ស្តែង នេះជាជំនួបលើកដំបូង រវាងសមាជិកសភាជប៉ុន...
អង់ការ៉ា៖ រដ្ឋមន្ត្រីការបរទេសតួកគី កាលពីថ្ងៃព្រហស្បតិ៍ បានជំរុញប្រទេសហ្វាំងឡង់ និងស៊ុយអែត ឱ្យចាត់វិធានការជាក់ស្តែង អំពីការប្តេជ្ញាចិត្តរបស់ពួកគេ ដែលគួរតែត្រូវបានបំពេញ មុនពេលពួកគេចូលជា សមាជិកអង្គការណាតូ។ លោក Mevlut Cavusoglu បានប្រាប់សន្និសីទ ឯកអគ្គរដ្ឋទូតប្រចាំឆ្នាំ ដែលរៀបចំនៅរដ្ឋធានីអង់ការ៉ា ដើម្បីពិភាក្សាអំពីគោល នយោបាយការបរទេស តួកគីថា “ពួកគេមិនទាន់បានបំពេញការសន្យា របស់ពួកគេ ដែលបានធ្វើក្នុងឯកសារ...
បរទេស៖ ការកសាងប្រទេសអ៊ុយក្រែនឡើងវិញ នឹងត្រូវចំណាយអស់រាប់ពាន់លានដុល្លារ បើយោងតាមអធិការបតីអាល្លឺម៉ង់លោក Olaf Scholz ដែលបានប៉ាន់ប្រមាណ អំពីទំហំនៃកិច្ចខិតខំប្រឹងប្រែង ក្នុងអំឡុងពេលសន្និសីទសារព័ត៌មាន នៅទីក្រុងប៊ែរឡាំង កាលពីថ្ងៃព្រហស្បតិ៍។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងដោយផ្អែកតាមការ លើកឡើងរបស់មេដឹកនាំអាល្លឺម៉ង់ថា គម្រោងនេះនឹងមានមហិច្ឆតា ច្រើនជាងផែនការ Marshall ដែលឧបត្ថម្ភដោយសហរដ្ឋអាមេរិកឆ្នាំ...
ប៉េកាំង៖ ប្រទេសចិនបានថ្កោលទោស ចំពោះដំណើរទស្សនកិច្ចរបស់ មន្ត្រីលីទុយអានីទៅកាន់កោះតៃវ៉ាន់ និងបានប្តេជ្ញាឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ដែលខ្លួនពិពណ៌នាថា ជាការប្រមាថចំពោះគោលការណ៍ “ចិនតែមួយ” នេះបើយោងតាមសេចក្តីថ្លែងការណ៍ របស់អ្នកនាំពាក្យក្រសួងការបរទេសចិន កាលពីថ្ងៃព្រហស្បតិ៍។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា កាលពីសប្តាហ៍មុន ក្រសួងការបរទេសរបស់ កោះតៃវ៉ាន់បានប្រកាសថា អនុរដ្ឋមន្ត្រីដឹកជញ្ជូន និងទំនាក់ទំនងរបស់ប្រទេស...
បរទេស៖ យោធាអ៊ុយក្រែនបានចេញ ការគំរាមកំហែងដ៏អាក្រក់ ប្រឆាំងនឹងអ្នកទេសចររុស្ស៊ី ដែលចង់ធ្វើដំណើរទៅកាន់ តំបន់គ្រីមៀនៅរដូវក្តៅនេះ ដោយទទូចថាតំបន់នេះ ជាកម្មសិទ្ធិរបស់អ៊ុយក្រែន ហើយបានណែនាំថា អ្នកទេសចរទាំងនោះអាចត្រូវបាន សម្លាប់ដោយការបាញ់ផ្លោង ឬការវាយប្រហារតាមអាកាស។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រសួងការពារជាតិអ៊ុយក្រែន បានបង្ហោះនៅលើ Twitter កាលពីថ្ងៃព្រហស្បតិ៍ជាថា...
បរទេស៖ ប្រទេសឡាតវី និង ប្រទេសអេស្តូនី បានដើរតាមគន្លងនៃប្រទេសបាល់ទិក គឺប្រទេសលីទុយអានីមួយទៀត ហើយបានប្រកាសដកខ្លួនចេញពី ក្រុមសហប្រតិបត្តិការរវាងប្រទេសចិន និងបណ្តាប្រទេសនៅអឺរ៉ុបខាងកើត និងកណ្តាល។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា ត្រូវបានគេស្គាល់ថាជាទម្រង់ 16+1 វាមានតាំងពីឆ្នាំ ២០១២ ហើយបានសន្យាថា នឹងលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធ...
បរទេស៖ មេដឹកនាំប្រឆាំងរបស់ ប្រទេសអូស្ត្រាលីបានជំរុញប្រជាជនឱ្យ “កាត់បន្ថយការឃោសនា” ដែលមកពីប្រទេសចិន ចំពេលមានភាពតានតឹងខ្ពស់ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ហើយមើលឃើញ “សារពិត” ដែលថា ការវាយប្រហារលើកោះតៃវ៉ាន់ គឺជាលទ្ធភាពពិតប្រាកដមួយ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Peter Dutton ដែលធ្លាប់បម្រើការជា...
តៃប៉ិ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ថាលោកស្រី Tsai Ing-wen ប្រធានាធិបតីកោះតៃវ៉ាន់ បានថ្លែងកាលពីថ្ងៃព្រហស្បតិ៍ថា ការគំរាមកំហែងនៃកម្លាំងរបស់ចិន គឺគ្មានការថយចុះឡើយ ទោះបីជាសមយុទ្ធយោធា ដ៏ធំបំផុត មិនធ្លាប់មានរបស់ទីក្រុងប៉េកាំង នៅជុំវិញកោះនេះ ហាក់ដូចជាកំពុងធ្លាក់ ចុះក៏ដោយ ។ ដោយមានការខឹងសម្បារ...
ភ្នំពេញ: តបតាមការអញ្ជើញរបស់ នាយឧត្តមសេនីយ៍ វ៉ី ហ្វឹងហឺ (WEI FENG HE) សមាជិកក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួងការពារប្រទេសនៃសាធារណរដ្ឋប្រជាមានិតចិន សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃកងយោធពលខេមរភូមិន្ទ ទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាមានិតចិន រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៦ ខែសីហា ឆ្នាំ២០២២។...
ភ្នំពេញ ៖ អគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាប ការក្លែងបន្លំ «ក.ប.ប.» នៅរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ បានសហការជាមួយរដ្ឋបាល ខេត្តកណ្តាល បានរៀបចំសិក្ខាសាលា ផ្សព្វផ្សាយ “ច្បាប់ និង ការអនុវត្តច្បាប់ និងបទប្បញ្ញត្តិ ពាក់ព័ន្ធនឹងការធ្វើធុរកិច្ច ប្រេងឥន្ធនៈ” ជូនដល់អាជីវករ...
តេអេរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់លោក Nasser Kanaani បានថ្កោលទោសមន្ត្រីតុលាការអាមេរិក ចំពោះការចោទប្រកាន់ថ្មីប្រឆាំងនឹងទីក្រុងតេអេរ៉ង់ ដោយគ្មានភស្តុតាងគួរឱ្យទុកចិត្តណាមួយដោយលើកឡើងថា ការផ្លាស់ប្តូរនេះគឺជាការបន្តនៃគោលនយោបាយបរាជ័យរបស់ទីក្រុងវ៉ាស៊ីនតោន។ លោក Kanaani បានធ្វើការកត់សម្គាល់នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើគេហទំព័ររបស់ក្រសួងការបរទេសជាប្រតិកម្មទៅនឹងក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក ដែលបានចោទប្រកាន់កាលពីថ្ងៃពុធសមាជិកនៃកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) ជាមួយនឹងការគ្រោងធ្វើឃាតលោក John Bolton ដែលបានបម្រើការជាទីប្រឹក្សាសន្តិសុខជាតិរបស់អតីតប្រធានាធិបតីលោក ដូណាល់ ត្រាំ។ អ្នកនាំពាក្យរូបនេះបានបន្ដថា ការអះអាងដែលគ្មានមូលដ្ឋានបែបនេះ គឺជាហេតុផលនយោបាយ...
គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ថា កាលពីថ្ងៃព្រហស្បតិ៍ប្រទេសរុស្ស៊ី និងអ៊ុយក្រែន បានចោទប្រកាន់គ្នាទៅវិញទៅមកពីការបាញ់ផ្លោងមកលើរោងចក្រថាមពលនុយក្លេអ៊ែរដ៏ធំបំផុតរបស់អឺរ៉ុប ខណៈដែលអគ្គលេខាធិការនៃអង្គការសហប្រជាជាតិ (អ.ស.ប) បានស្នើឱ្យមានតំបន់គ្មានយោធានៅកន្លែងនោះចំពេលមានការភ័យខ្លាចនៃគ្រោះមហន្តរាយ ។ ទីភ្នាក់ងារ Energoatom របស់អ៊ុយក្រែនបានឲ្យដឹងថា អគារ Zaporizhzhia ត្រូវបានវាយប្រហារចំនួន៥លើកកាលពីថ្ងៃព្រហស្បតិ៍ រួមទាំងនៅជិតកន្លែងដែលផ្ទុកសារធាតុវិទ្យុសកម្មផងដែរ...
តេអេរ៉ង់៖ គេហទំព័រ Noor News របស់អ៊ីរ៉ង់បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា អ្នកជំនាញអ៊ីរ៉ង់ បានចាប់ផ្តើមពិនិត្យឡើងវិញនូវសំណើរបស់សហភាពអឺរ៉ុប ដើម្បីស្តារឡើងវិញនូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ២០១៥ បន្ទាប់ពីគណៈប្រតិភូអ៊ីរ៉ង់ បានត្រឡប់មកពីទីក្រុងវីយែនវិញ។ របាយការណ៍នេះបានឲ្យដឹងថា “មិនទាន់មានកិច្ចប្រជុំកម្រិតខ្ពស់ណាមួយត្រូវបានធ្វើឡើង ដើម្បីពិនិត្យឡើងវិញនូវគំនិតរបស់អ្នកសម្របសម្រួលសហភាពអឺរ៉ុបនៅទីក្រុងតេអេរ៉ង់នោះទេ” ដោយបន្ថែមថាលទ្ធផលបឋមនៃការត្រួតពិនិត្យកម្រិតអ្នកជំនាញនឹងត្រូវបានបង្ហាញដល់ស្ថាប័នធ្វើការសម្រេចចិត្តពាក់ព័ន្ធ សម្រាប់ការសម្រេចចិត្តជាចុងក្រោយ។ សហភាពអឺរ៉ុប កាលពីថ្ងៃចន្ទបានដាក់បញ្ជូនអត្ថបទចុងក្រោយនៃសេចក្តីសម្រេចសេចក្តីព្រាងស្តីពីការស្តារឡើងវិញនូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ខណៈពេលដែលកំពុងរង់ចាំការសម្រេចចិត្តផ្នែកនយោបាយពីអ្នកចូលរួមកិច្ចចរចានៅទីក្រុងវីយែន។ កិច្ចពិភាក្សាស្តីពីការស្តារឡើងវិញនូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ២០១៥ ដែលត្រូវបានគេស្គាល់ជាផ្លូវការថាជាផែនការសកម្មភាពទូលំទូលាយរួម (JCPOA) បានចាប់ផ្តើមនៅក្នុងខែមេសា...
ជុំវិញករណីដែលលោក Joe Biden ប្រធានាធិបតីអាមេរិកចុះហត្ថលេខាលើ《សេចក្តីព្រាងច្បាប់ស្តីពីបន្ទះឈីបនិងវិទ្យាសាស្ត្រ》 នៅពេលថ្មីៗកន្លងទៅនេះ មតិមហាជនអាមេរិកបាននាំគ្នាសម្តែងថា គ្នានសុទិដ្ឋិនិយមអីនោះទេ ។ កាសែត《The New York Times》 បានបង្ហាញថា មើលទៅសេចក្តីព្រាងច្បាប់នេះមានមហិច្ឆតាខ្លាំងណាស់ ប៉ុន្តែប្រហែលពិបាកទទួលបានប្រសិទ្ធភាពក្នុងពេលច្រើនឆ្នាំខាងមុខទេ ។ហេតុអ្វីបានជាសេចក្តីព្រាងច្បាប់ដែលមានចំនួនជាង១ពាន់ទំព័រនេះត្រូវបានគេសង្ស័យជាទូទៅ?ពីព្រោះវាខុសប្រក្រតីទាំងខ្លឹមសារនិងគោលដៅ។ ខ្លឹមសារសំខាន់របស់វាមានបីចំណុច គឺ ទីមួយ ផ្តល់ការគាំទ្រជាទឹកប្រាក់ចំនួន៥ម៉ឺន២ពាន់៧រយលានដុល្លារអាមេរិកដល់ឧស្សាហកម្មវត្ថុពាក់កណ្តាលចម្លង ទីពីរ លុបចោលពន្ធដារ២៥ភាគរយដែលមានទំហំប្រហែល២ម៉ឺន៤ពាន់លានដុល្លារអាមេរិកចំពោះសហគ្រាសដែលបានវិនិយោគលើវិស័យនេះ...
ភ្នំពេញ: សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ១២ ខែ សីហា ឆ្នាំ ២០២២ បានបើកសវនាការជំនុំជម្រះ លើបណ្ដឹងឧទ្ធរណ៍របស់ជនជាប់ចោទ ចំនួន ៤ នាក់ ក្នុងនោះ រួមមានបុរសជនជាតិនីហ្សេរីយ៉ាចំនួន២នាក់, ស្រ្តីហ្វីលីពីនម្នាក់ និងស្រ្តីខ្មែរម្នាក់ ជាប់ពាក់ព័ន្ធនឹងការដឹកជញ្ជូន និង ជួញដូរគ្រឿងញៀនឆ្លងដែន ចំនួនន...
ភ្នំពេញ៖ បុរសជាប់ចោទគ្រឿងញៀន ម្នាក់ កាលពីថ្ងៃទី ១១ ខែ សីហា ឆ្នាំ ២០២២ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ផ្តន្ទាទោស ដាក់ពន្ធនាគារ រយៈពេល ២០ ឆ្នាំ និង ពិន័យ ជាប្រាក់ ចំនួន ២០ លានរៀល សម្រាប់បង់ចូលថវិការដ្ឋ...
កាន់តែថ្មី និងទំនើបជាងមុន ជាមួយមុខងារក្នុងកម្មវិធីទូរសព្ទដៃថ្មីរបស់ CamboJob នេះអាចជួយដល់យុវជនគ្រប់រូបស្វែងរកការងារបានយ៉ាងងាយស្រួល រហ័ស និងសុវត្ថិភាពបំផុត ដោយអាចទាញយកកម្មវិធីតាមរយៈ Link: https://play.google.com/store/apps/details?id=com.cambojob.app (android) ការងារក្លែងក្លាយ ដែលកេងកម្លាំងពលកម្ម លើបុគ្គលិកគ្រប់រូបពីក្រុមហ៊ុនដែលមិនស្របច្បាប់នានា និង ការងារដែលមិនពិត បានបោកបញ្ឆោត យុវជនជាច្រើននាក់ ធ្វើការមិនបានប្រាក់កម្រៃ កំពុងផ្សព្វផ្សាយលើបណ្ដាញសង្គម ដែលជាហេតុបានធ្វើឱ្យក្រុមហ៊ុន CamboJob...
អាមេរិក៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ថា មន្ត្រីបានលើកឡើងថា បុរសប្រដាប់អាវុធម្នាក់ដែលបានព្យាយាមទម្លុះអគារ FBI នៅទីក្រុង Cincinnati រដ្ឋ Ohio ក្រោយមកត្រូវបានបាញ់សម្លាប់ នៅក្នុងការបាញ់ប្រហារជាមួយប៉ូលិស កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីការដេញតាមរថយន្ត និងការប្រឈមមុខដាក់គ្នា យ៉ាងយូរនៅក្នុងវាលពោត ។...
ទូនីស៖ អ្នកជំនាញខាងនយោបាយទុយនេស៊ី បានប្រាប់ស៊ីនហួថា ពាក្យស្លោកនៃ “ការពារសិទ្ធិមនុស្ស” ដែលលើកឡើងដោយសហរដ្ឋអាមេរិក គឺគ្មានអ្វីក្រៅតែពីឆ័ត្រ ដើម្បីបិទបាំងការរំលោភ សិទ្ធិមនុស្សដ៏ធ្ងន់ធ្ងររបស់ខ្លួន នៅក្នុងប្រទេស និងជុំវិញពិភពលោកនោះឡើយ។ លោក Zouhair Maghzaoui អគ្គលេខាធិការ នៃចលនាប្រជាជនទុយនេស៊ី បានប្រាប់ស៊ីនហួក្នុងបទសម្ភាសន៍ថ្មីៗនេះថា សហរដ្ឋអាមេរិកតែងតែត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើការចោទប្រកាន់ លើប្រទេសផ្សេងទៀត ដោយមិនបង្ហាញពីការគោរពសិទ្ធិមនុស្សជាមូលដ្ឋានរបស់ពួកគេ។ លោក...
គៀវ៖ ឧបនាយករដ្ឋមន្ត្រីរបស់ប្រទេា សម្រាប់សមាហរណកម្មអឺរ៉ុប និងអាត្លង់ទិក Olha Stefanishyna បានឲ្យដឹងថា អ៊ុយក្រែនត្រូវអនុវត្តបទប្បញ្ញត្តិ និងការណែនាំចំនួន ១០៧ ក្រោមកិច្ចព្រមព្រៀង សមាគមជាមួយសហភាពអឺរ៉ុប។ លោក Stefanishyna ត្រូវបានដកស្រង់សម្តីដោយសេវាកម្មសារព័ត៌មាន របស់រដ្ឋាភិបាលដែលបានលើកឡើងថា សកម្មភាពនីតិប្បញ្ញត្តិភាគច្រើន ដែលត្រូវការសម្រាប់ការធ្វើសមាហរណកម្ម កាន់តែជិតស្និទ្ធរបស់អ៊ុយក្រែន ជាមួយសហភាពអឺរ៉ុបត្រូវបានប្រគល់ទៅឱ្យសភាដើម្បីពិចារណា។ លោក Stefanishyna...
វីយែន៖ ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) គាំទ្រដំណោះស្រាយពាក់ព័ន្ធ នៃមហាសន្និបាត អង្គការសហប្រជាជាតិ និងប្រកាន់ខ្ជាប់នូវគោលការណ៍ ចិនតែមួយ នេះបើតាមអគ្គនាយក របស់ទីភ្នាក់ងារលោក Rafael Grossi បានឲ្យដឹងជាថ្មី កាលពីថ្ងៃព្រហស្បតិ៍។ លោក Grossi បានធ្វើការកត់សម្គាល់នេះ អំឡុងពេលសន្ទនាតាមទូរស័ព្ទ ជាមួយតំណាងអចិន្ត្រៃយ៍ របស់ប្រទេសចិន ប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងវីយែន...
សែលកាត បន្តនូវបេសកម្ម ធ្វើឱ្យសុបន្តិក្លាយជាការពិតតាមរយៈ កម្មវិធីដែលឈរជើងយ៉ាងយូរគឺ ឈ្នះ១ម៉ឺនដុល្លាររាល់ថ្ងៃ។ ក្នុងខែមិថុនានិងកក្កដា រង្វាន់ទឹកប្រាក់សរុបចំនួន $220,000 ត្រូវបានផ្ដល់ជូនទៅដល់អ្នកឈ្នះទាំង៥រូប ដែលមកពីរាជធានីភ្នំពេញ ខេត្តក្រចេះ និងខេត្តបន្ទាយមានជ័យ។ រង្វាន់ទឹកប្រាក់យ៉ាងធំ ដែលមានចំនួនរហូតដល់ $80,000 ត្រូវបានប្រគល់ដល់ អ្នកនាង ឡាង កញ្ញារ៉ា ដែលជាមន្រ្តីរាជការម្នាក់រស់នៅក្នុងខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ដែលបានឈ្នះរង្វាន់នៅថ្ងៃទី11 ខែ កក្កដា ឆ្នាំ 2022 ។ អ្នកនាងមានប្រសាសន៍ថា ខ្ញុំមិននឹកស្មានដល់ទាល់តែសោះថា អាចមានរឿងល្អបែបនេះកើតឡើងចំពោះខ្ញុំ...
គៀវ៖ ទីភ្នាក់ងារសារព័ត៌មាន Ukrinform បានរាយការណ៍ថា រដ្ឋមន្ត្រីការបរទេស អ៊ុយក្រែន លោក Dmytro Kuleba កាលពីថ្ងៃព្រហស្បតិ៍ បានអំពាវនាវឱ្យ មានបេសកកម្មអន្តរជាតិមួយ ទៅកាន់រោងចក្រ ថាមពលនុយក្លេអ៊ែរ Zaporizhzhia (NPP) ដើម្បីវាយតម្លៃការគំរាមកំហែង ដល់សុវត្ថិភាពនុយក្លេអ៊ែរ។ លោក Kuleba បានប្រាប់សន្និសីទសារព័ត៌មានថា “ខ្ញុំបានអំពាវនាវ...
រ៉ូម៖ សេដ្ឋវិទូនាំមុខគេបានឲ្យដឹងថា ការកែសម្រួលគោលនយោបាយរូបិយវត្ថុរបស់សហរដ្ឋអាមេរិកដោយ Federal Reserve កំពុងមានផលប៉ះពាល់អវិជ្ជមានយ៉ាងធំធេងលើតំបន់រូបិយប័ណ្ណអឺរ៉ូទាំង ១៩ ជាពិសេសប្រទេស ដែលមានបំណុលខ្ពស់ដូចជាប្រទេសអ៊ីតាលី។ លោក Marcello Messori នាយកសាលាសេដ្ឋកិច្ចនយោបាយអ៊ឺរ៉ុបនៅសាកលវិទ្យាល័យ LUISS នៃទីក្រុងរ៉ូមបានឲ្យដឹងថា នៅក្នុងប្រទេសអ៊ីតាលី និងក្នុងតំបន់ចាយប្រាក់អឺរ៉ូ កាន់តែទូលំទូលាយ ការកើនឡើងរយៈពេលខ្លីតំណាងដោយរូបិយប័ណ្ណអឺរ៉ូ ដែលខ្សោយ ដូចជាធ្វើឱ្យការនាំចេញអ៊ីតាលី មានតម្លៃថោក...
ភ្នំពេញ៖ លោក សយ សុភាព អគ្គនាយកព័ត៌មានដើមអម្ពិល និងជាប្រធានសមាគម អ្នកសារព័ត៌មាន កម្ពុជា-ចិន បានផ្ដាំទៅកាន់ក្រុមអគតិមួយចំនួន ដែលតែងតែបើកការវាយប្រហារ លើការអភិវឌ្ឍន៍ នៅក្នុងប្រទេសកម្ពុជា កុំឱ្យឆន្ទាលើការអភិវឌ្ឍន៍ កំពង់ផែថ្មី ក្នុងទឹកដីខេត្តកំពត។ ជាមួយនឹងការផ្ដាំផ្ញើនេះ លោក សយ សុភាព ក៏នឹងធ្វើអធិប្បាយលម្អិត នៅក្នុងកម្មវិធី «សន្ទនាថ្ងៃចន្ទ...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសឲ្យដឹងថា មានជនខិលខូចកំពុងក្លែងបន្លំតេឡេក្រាម (Telegram) ជារូបសម្ដេចដោយដាក់រូបសម្ដេច និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី១២ សីហានេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «មានជនខឹលខូចបាននិងកំពុង ក្លែងតេឡេក្រាម (telegram) របស់ខ្ញុំ...
វីយែន៖ អង្គការនៃប្រទេសនាំចេញប្រេង (OPEC) កាលពីថ្ងៃព្រហស្បតិ៍ បានកែប្រែការព្យាករណ៍របស់ខ្លួន សម្រាប់កំណើនសេដ្ឋកិច្ចពិភពលោក និងតម្រូវការប្រេងនៅឆ្នាំនេះ បន្ទាប់ពីការកែប្រែធ្លាក់ចុះ កាលពីមុនកាលពីខែឧសភា។ សម្ព័ន្ធប្រេងបានឲ្យដឹងនៅក្នុង របាយការណ៍ប្រចាំខែរបស់ខ្លួនថា សេដ្ឋកិច្ចពិភពលោកត្រូវបានគេរំពឹងថា នឹងកើនឡើង ៣,១ ភាគរយក្នុងឆ្នាំ២០២២ បើធៀបនឹងការព្យាករណ៍របស់ខ្លួន ដែលមានចំនួន ៣,៥ ភាគរយក្នុងរយៈពេល ៣ខែមុន។ ដោយពន្យល់ពីការកែសម្រួលធ្លាក់ចុះ OPEC...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃនេះបានឲ្យដឹងថា អនុប្រធានក្រុមប្រឹក្សាសន្តិសុខ របស់ប្រទេសរុស្សីលោក Dmitry Medvedevកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានធ្វើដំណើរបំពេញទស្សនកិច្ច ទៅកាន់តំបន់ Donbass ក្នុងគោលបំណងដើម្បីធ្វើការវាស់វែង និងធនាអំពីបញ្ហាសន្តិសុខ និងការត្រឡប់ទៅរស់នៅជីវិត ជាធម្មតាវិញពីសំណាក់ ពលរដ្ឋនៅក្នុងតំបន់។ លោក Medvedev បានសរសេរនៅលើបណ្តាញសង្គម Telegram របស់លោកថាបានជួបជាមួយ នឹងមេដឹកនាំរបស់តំបន់ Donbass...
បាងកក៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ថា កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ លោក Gotabaya Rajapaksa អតីតប្រធានាធិបតីស្រីលង្កា បានមកដល់ប្រទេសថៃឡង់ដ៏ នេះបើយោងតាមសាក្សីទីភ្នាក់ងារ Reuters ៣នាក់ ខណៈដែលគាត់ស្វែងរក ទីជំរកបណ្តោះអាសន្ននៅក្នុងប្រទេសទី២ នៅអាស៊ីអាគ្នេយ៍ បន្ទាប់ពីបានភៀសខ្លួនចេញពី ប្រទេសដែនកោះរបស់គាត់កាលពីខែមុន...
បរទេស៖ អធិកាបតីអាល្លឺម៉ង់លោក Olaf Scholz កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ក្នុងឱកាសនៃការចូលរួមសន្និសិទកាសែតមួយ លោកបានធ្វើការលើកឡើង អំពីការព្យាករណ៍របស់ខ្លួនថា អ៊ុយក្រែននឹងត្រូវការលុយ ដើម្បីចំណាយក្នុងទំហំដល់ទៅ រាប់ពាន់លានដុល្លារ ដើម្បីអាចស្តារប្រទេសឡើងវិញបាន។ មេដឹកនាំអាល្លឺម៉ង់រូបនេះ ក៏បាននិយាយដែរថា គម្រោងកសាងអ៊ុយក្រែនឡើងវិញ នឹងធ្វើឡើងដោយមាន ការតាំងចិត្តខ្ពស់ណាស់ ពោលគឺជាគម្រោងដែលគាំទ្រ ដោយសហរដ្ឋអាមេរិកកាលពីឆ្នាំ១៩៤៧ មានឈ្មោះថា Marshall Plan...