ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជួន បានប្រកាសថា ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ បច្ចុប្បន្ន មិនទាន់អនុញ្ញាត ឱ្យប្រេីប្រាស់ជាសាធារណៈ នោះឡេីយដោយរង់ចាំរហូតដល់ថ្ងៃទី១ ខែតុលា ឆ្នាំ២០២២ខាងមុខ ទេីបអាចប្រេីប្រាស់បាន។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងសាធារណការ នាថ្ងៃទី២៦ កញ្ញា នេះ បានបញ្ជាក់ថា “សូមជម្រាបជូនថា ផ្លូវល្បឿនលឿន...
ភ្នំពេញ៖ នៅវេលាម៉ោង ១៨និង៣០នាទី(ម៉ោងនៅតូក្យូ) ត្រូវនឹងម៉ោង ១៦និង៣០នាទី(ម៉ោងនៅរាជធានីភ្នំពេញ) ល្ងាចថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា ធ្វើដំណើរដល់ទីក្រុងតូក្យូប្រទេសជប៉ុន ប្រកបដោយសុវត្ថិភាពហើយ។ យោងតាមគេហទំព័រហ្វេសប៊ុក របស់សម្ដេចតេជោ ហ៊ុន សែនបានឱ្យដឹងថា ដំណើរអញ្ជើញដល់របស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីនៅទីក្រុងតូក្យូ...
បរទេស៖ អាជ្ញាធររុស្ស៊ី អាចបិទព្រំដែនឱ្យបានឆាប់ ក្នុងសប្តាហ៍នេះ ដែលអាចរំខានដល់ការភៀសខ្លួន របស់ប្រជាជនរុស្ស៊ីយ៉ាងច្រើន ដែលគ្រប់អាយុចូលបម្រើយោធា ដែលភៀសខ្លួនចេញពីសេចក្តីព្រាងច្បាប់ របស់ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន, នេះបើយោងតាមរបាយការណ៍ ប្រព័ន្ធផ្សព្វផ្សាយដែលដកស្រង់ប្រភពពីរដ្ឋាភិបាល។ យោងតាមសារព័ត៌មាន The Moscow Times ចេញផ្សាយនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា កាលពីថ្ងៃពុធ...
បរទេស៖ គណៈកម្មាធិការ ស៊ើបអង្កេតរបស់រុស្សី បាននិយាយថា មនុស្ស៩នាក់បានស្លាប់ និងជាច្រើននាក់ទៀត រងរបួស ខណៈដែលការបាញ់ប្រហារ បានកើតឡើងនៅសាលារៀនមួយក្នុងទីក្រុង Izhevsk ក្នុងតំបន់ Urals របស់ប្រទេសរុស្ស៊ី នៅថ្ងៃចន្ទ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងដោយផ្អែកតាម ការលើកឡើងរបស់ប៉ូលិសថា សាកសពរបស់ជន...
បរទេស៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាននិយាយថា រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក Joe Biden មានផែនការប្រតិកម្ម ចំពោះការប្រើប្រាស់អាវុធនុយក្លេអ៊ែរដោយរុស្ស៊ី ប៉ុន្តែនឹងមិនបង្ហាញព័ត៌មានលម្អិត របស់ខ្លួនឡើយ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Blinken បាននិយាយនៅក្នុងបទសម្ភាសន៍មួយជាមួយកម្មវិធី...
ឆ្នាំនេះ ជាឆ្នាំចាប់ផ្តើមនៃទំនាក់ទំនង ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងចិននិងអាស៊ាន ហើយក៏ជាឆ្នាំទីមួយ នៃការចូលជាធរមាន និងចាប់ផ្តើមអនុវត្តជាផ្លូវការ នៃកិច្ចព្រមព្រៀង RCEP ផងដែរ ។ កាលពីមុន ចិននិងបណ្តាប្រទេសនានារបស់អាស៊ាន បានធ្វើកិច្ចសហប្រតិបតិ្តការជាក់ស្តែងយ៉ាងទូលំទូលាយ ជាបន្តបណ្តាប់ ហើយទទួលបានសមិទ្ធផលជាផ្លែផ្កា ដែលគួរឱ្យកត់សម្គាល់លើវិស័យកិច្ចកសាងហេដ្ឋារចនាសម័្ពន្ធ ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល និងការប្រាស្រ័យទាក់ទង រវាងបុគ្គលិកជាដើម ។ តាមស្ថិតិរបស់ភាគីចិន...
លោក Li Peisheng ជាកម្មករទម្លាក់ខ្សែពួរ រើសសំរាមមួយរូបនៅតំបន់រមណីយដ្ឋានទេសចរណ៍ភ្នំ Huangshan ខេត្តAnhui ។ ជារៀងរាល់ថ្ងៃ មិនទាន់មានភ្ញៀវឡើងភ្នំផង លោកបានចាប់ផ្តើមដើររើសសំរាម តាមចំណោទភ្នំ ឬជួយរើសអីវ៉ាន់ដែលគេជ្រុះបាត់ ជូនភ្ញៀវទេសចរវិញ។ រយៈពេល ២៥ឆ្នាំកន្លងមក ខ្សែពួរដែលលោកបានទម្លាក់ ដើម្បីឡើងចុះចំណោទភ្នំ សុរបមានប្រវែង១៨០០ គីឡូម៉ែត្រហើយ ស្មើនឹងឡើងភ្នំអេវើរេស ចំនួន...
ក្នុងអំឡុងពេលមហាសន្និបាត អង្គការសហប្រជាជាតិ កាលពីថ្ងៃទី២២ ខែកញ្ញា តាមម៉ោងក្នុងតំបន់ លោក Blinken រដ្ឋមន្ត្រីការបរទេសអាមេរិក បានធ្វើជាអធិបតី ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃ “ដៃគូនៅមហាសមុទ្រប៉ាស៊ីហិ្វកពណ៌ខៀវ”ហៅកាត់PBP ។ ក្នុងកិច្ចប្រជុំលើកនេះ លោកបានអះអាងថា អាមេរិក នឹងខិតខំប្រឹងប្រែងយ៉ាងពេញទំហឹង ដើម្បីអភិវឌ្ឍតំបន់មហាសមុទ្រប៉ាស៊ីហ្វិក ព្រមនិងធ្វើកិច្ចសហប្រតិបតិ្តការលើវិស័យឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុ និងបង្កើនកិច្ចកសាងហេដ្ឋារចនាសម័្ពន្ធជាដើម ។ មជ្ឈដ្ឋានខាងក្រៅសម្គាល់ឃើញថា នេះជាការត្រៀមរៀបចំសម្រាប់...
ភ្នំពេញ៖ ជនជាតិវៀតណាម ត្រូវចោទចំនួន៤នាក់ កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២២ ត្រូវបានចៅក្រមស៊ើបសួរ នៃ សាលាដំបូងរាជធានី ធ្វើការឃុំខ្លួនបណ្ដោះអាសន្ន នៅក្នុងពន្ធនាគារម១ ដើម្បីរង់ចាំដោះស្រាយតាមផ្លូវច្បាប់ ជាប់ពាក់ព័ន្ធនឹងចាបឃុំឃាំងខ្លួនបុរសវៀតណាមម្នាក់ ដែលជំពាក់លុយពួកគេ និងចាញ់ល្បែងកាស៊ីណូ និងចាប់បង្ខាំងខ្លួន ធ្វើទារុណកម្ម និងជំរិតទារប្រាក់ ចំនួន១០០០០ដុល្លារអាមេរិក ពីក្រុមគ្រួសាររបស់ជនរងគ្រោះ ជាថ្នូរនឹងការដោះលែង។ យោងតាមដីកាតុលាការ បានឱ្យដឹងថា ជនត្រូវចោទទាំង៤នាក់នេះ...
ភ្នំពេញ៖ សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង បានឃាត់ខ្លួនជនសង្ស័យ ដែលបានសម្លាប់ស្ត្រីម្នាក់ រួចយកដាកសពទៅទុកក្នុងរថយន្តម៉ាកព្រូស ហើយប្លុងចោលនៅក្រោយផ្សារទំនើបភូពុយ នៅក្នុងក្រុងបាត់ដំបងហើយរត់គេចខ្លួននោះ ឥឡូវនេះត្រូវបានសមត្ថកិច្ចនគរបាលជំនាញខេត្ត សហការជាមួយសមត្ថកិច្ចនគរបាលថៃ ចាប់ខ្លួនបានហើយ នៅប្រទេសថៃ កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ ២០២២។ ឥឡូវនេះ ជនសង្ស័យត្រូវបានបញ្ជូនខ្លួន មកដល់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងហើយ ដើម្បីធ្វើការសាកសួរចម្លើយ និង ចាត់ការ តាមនីតិវិធីច្បាប់។ សមត្ថកិច្ចនគរបាលបានឲ្យដឹងថា:...
ភ្នំពេញ៖ លោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ បានអំពាវនាវឱ្យប្រជាជនរស់នៅ រាជធានីភ្នំពេញ ត្រូវចូលរួមសហការជាពលរដ្ឋល្អ ក្នុងយុទ្ធនាការ បោសសម្អាតកុងស៊ី បញ្ចាំខុសច្បាប់ ដើម្បីលុបបំបាត់អំពើចោរកម្មនានា លុបបំបាត់ល្បែងស៊ីសងខុសច្បាប់ ការចែកចាយ ប្រើប្រាស់គ្រឿងញៀន ទូទាំងរាជធានី។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២នេះ លោក ឃ្លាំង...
សេអ៊ូល៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ របស់កូរ៉េខាងជើង បានផ្សាយនៅថ្ងៃចន្ទថា ប្រទេសកូរ៉េខាងជើង បានបើកកិច្ចប្រជុំ ការិយាល័យនយោបាយ របស់គណបក្សកម្មករ ដែលកំពុងកាន់អំណាច ដើម្បីពិភាក្សាអំពីបញ្ហា នៃការកែលម្អស្ថានភាព កសិកម្ម របស់ប្រទេសនេះ។ យោងតាមសារព័ត៌មាន Yonhap ចេញផ្សាយនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Jo Yong-won...
បរទេស៖ រដ្ឋមន្ត្រីការពារជាតិ អង់គ្លេស លោក Ben Wallace បានបង្ហាញឱ្យដឹងថា ចក្រភពអង់គ្លេសនឹងបង្កើន ការចំណាយយោធារបស់ខ្លួន ឱ្យបានច្រើនក្នុងប៉ុន្មានឆ្នាំ ខាងមុខនេះ បើទោះបីជាប្រទេសនេះ កំពុងប្រឈមមុខនឹង វិបត្តិសេដ្ឋកិច្ច ដែលបណ្តាលមកពីវិធានការ Covid-19 និងការដាក់ទណ្ឌកម្ម របស់ទីក្រុងឡុង ដ៍មកលើទីក្រុងមូស្គូក៏ដោយ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៥...
ភ្នំពេញ ៖ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញទស្សនកិច្ចទៅកាន់មជ្ឈមណ្ឌល Fidel Castro ក្នុងរដ្ឋធានីហាវ៉ាណា នៃសាធារណរដ្ឋគុយបា។ សម្តេចតេជោ នាយករដ្ឋមន្ត្រី និងគណៈប្រតិភូ ត្រូវបានការធ្វើគារវកិច្ចស្វាគមន៍ យ៉ាងស្និទ្ធស្នាលរ៉ាក់ទាក់បំផុត ពីថ្នាក់ដឹកនាំ...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែនាំដល់និស្សិតកម្ពុជា ផ្នែកសុខាភិបាល ត្រូវខិតខំសិក្សា ព្រោះគុយបា ជាប្រទេសមានភាពជឿនលឿន លើការបណ្តុះបណ្តាលលើវិស័យសុខាភិបាល។ នាឱកាសអនុញ្ញាតឲ្យនិស្សិតកម្ពុជា ចំនួន ៦នាក់ កំពុងរស់នៅ និងសិក្សានៅឯប្រទេសគុយបា បានជួបសំណេះសំណាល សម្តេចតេជោ នាយករដ្ឋមន្រ្តី បានបញ្ជាក់ថា «ណែនាំដល់និស្សិតកម្ពុជាទាំងអស់ ត្រូវខិតខំសិក្សា...
បរទេស៖ ក្រសួងការពារជាតិរុស្ស៊ី បាននិយាយកាលពីថ្ងៃអាទិត្យថា យន្តហោះចម្បាំងរុស្ស៊ី បានបាញ់ទម្លាក់យន្តហោះចម្បាំង MiG-29 របស់អ៊ុយក្រែន ចំនួនពីរគ្រឿងដែលត្រូវបានកែប្រែ ដើម្បីបាញ់អាវុធប្រឆាំងរ៉ាដាដែលផលិតដោយ សហរដ្ឋអាមេរិក។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា យោងតាមក្រសួងការពារជាតិរុស្ស៊ី គឺ យន្តហោះដែលត្រូវបានស្ទាក់ចាប់នៅតំបន់ Nikolaev ភាគខាងត្បូងនៃប្រទេសអ៊ុយក្រែន មានសមត្ថភាពផ្ទុកមីស៊ីលប្រឆាំងវិទ្យុសកម្មល្បឿនលឿន...
បរទេស៖ ប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky បានប្រាប់ CBS News កាលពីថ្ងៃអាទិត្យថា លោកជឿថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin អាចប្រើប្រាស់អាវុធនុយក្លេអ៊ែរ។ លោក ពូទីន បាននិយាយមុននេះថា រុស្ស៊ីនឹងប្រើប្រាស់ “គ្រប់មធ្យោបាយដែលមានសម្រាប់យើង” ដើម្បីការពារទឹកដីរុស្ស៊ី។ យោងតាមសារព័ត៌មាន...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានប្រកាសថា ពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំ២០២២នេះ ប្រារព្ធធ្វើឡើងប្រកបដោយជោគជ័យ ព្រមទាំងរក្សាបានសុវត្ថិភាពគ្រប់ផ្នែក ជាពិសេស ការពារមិនឱ្យមានការរីករាលដាល នៃជំងឺកូវីដ-១៩។ តាមរយៈសារសំឡេង នាថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២ ពេល សម្ដេចតេជោ ហ៊ុន សែន...
បរទេស៖ កាសែត Wall Street Journal បានរាយការណ៍កាលពីថ្ងៃសុក្រថា ចំពេលមានភាពតានតឹងកាន់តែខ្លាំងជាមួយប្រទេសចិន រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក Joe Biden កំពុងស្វែងរកការពន្លឿន ការផលិតនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ សម្រាប់ប្រទេសអូស្ត្រាលី ដោយការសាងសង់នាវា “ពីរបីដំបូង” នៅលើដីសហរដ្ឋអាមេរិក។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា...
ស៊ីនជាំង គឺជាប្រធានបទដ៏ពេញនិយមដែលបស្ចិមលោកនិងប្រព័ន្ធផ្សព្វផ្សាយរបស់ពួកគេបានប្រើប្រាស់ជាប្រចាំដើម្បីវាយប្រហារប្រទេសចិន បំផ្លាញកេរ្ដិ៍ឈ្មោះនិងធ្វើឲ្យប្រទេសចិនឯកោនៅលើឆាកអន្តរជាតិ និងផ្ដល់ជាលេសដើម្បីដាក់ទណ្ឌកម្មនិងរារាំងបន្ទុចបង្អាក់វឌ្ឍនភាពរបស់ប្រទេសចិន។ ការចោទប្រកាន់គ្មានមូលដ្ឋាន ស្ដីពីការរំលោភបំពានសិទ្ធិមនុស្ស ពលកម្មដោយបង្ខំ និងរហូតទៅដល់អំពើប្រល័យពូជសាសន៍នៅតំបន់ស៊ីនជាំង ត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយនៅលើប្រព័ន្ធផ្សព្វផ្សាយបស្ចិមលោក។ យុទ្ធនាការចោទប្រកាន់បែបនេះ ធ្វើឲ្យយើងនឹកឃើញទៅដល់ការចោទប្រកាន់ដែលសហរដ្ឋអាមេរិកបានប្រើប្រាស់ធ្វើជាលេស ដើម្បីប្រើប្រាស់កម្លាំងយោធាផ្ដួលរំលំរបបគ្រប់គ្រងរបស់លោក សាដាម ហ៊ូសេន កាលពីឆ្នាំ២០០៣ ក៏ប៉ុន្តែរហូតមកដល់ពេលនេះ ពុំមានអាវុធមហាប្រល័យណាមួយត្រូវបានរកឃើញនៅក្នុងប្រទេសអ៊ីរ៉ាក់នោះឡើយ។ ជាក់ស្ដែង ស្ថានភាពពិតនៅស៊ីនជាំង ខុសស្រឡះពីរូបភាពដែលប្រព័ន្ធផ្សព្វផ្សាយបស្ចិមលោក ព្យាយាមបង្ហាញទៅកាន់សាធារណជន ។...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា ប្រជាពលរដ្ឋខ្មែរ មិនភ្លេចនោះឡើយ នូវអ្វីដែលគុយបា ជួយដល់ប្រទេសកម្ពុជា ក្នុងគ្រាដ៏លំបាកក្រោយរំដោះចេញ ពីរបបប្រល័យពូជសាសន៍ប៉ុលពត។ នាឱកាសអញ្ជើញជួបសម្ដែងការគួរសម ជាមួយលោក រ៉ាអ៊ួល កាស្រ្តូ អតីតប្រធានាធិបតី នៃសាធារណរដ្ឋគុយបា ត្រូវជាប្អូនប្រុសបង្កើតរបស់ លោក ហ្វីដែល កាស្រ្តូ...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានចាត់ទុកការសិក្សាស្រាវជ្រាវ លើវិស័យកសិកម្ម គឺជាចំណែកមួយ សម្រាប់ធានាដល់សន្តិសុខស្បៀង រវាងកម្ពុជា និងគុយបា។ ក្នុងជំនួបពិភាក្សាការងារ នាថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន និងលោក ប្រធានាធិបតីគុយបា បានជជែកគ្នាពីការរៀបចំឱ្យមានទស្សនកិច្ច របស់ក្រុមអ្នកបច្ចេកទេសផ្នែកកសិកម្ម...
បរទេស៖ ក្រសួងការពារជាតិរុស្ស៊ី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃសៅរ៍ថា វរសេនីយ៍ឯក Mikhail Mizintsev ត្រូវបានតែងតាំងជាអនុរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី ទទួលបន្ទុកផ្នែកគាំទ្រ”ជំនួយសម្ភារៈ និងបច្ចេកទេស”។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៤ ខែកញ្ញាឆ្នាំ២០២២ បានឱ្យដឹងថា លោក Mizintsev បានជំនួសឧត្តមសេនីយ៍ Dmitry Bulgakov ដែលក្រសួងការពារជាតិបាននិយាយថា កំពុងផ្លាស់ប្តូរទៅតំណែងដែលមិនបានបញ្ជាក់។...
បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃសៅរ៍ បានផ្តល់ឱ្យនិស្សិតសាកលវិទ្យាល័យ និងមហាវិទ្យាល័យវិជ្ជាជីវៈ នូវសេចក្តីព្រាងច្បាប់ ពន្យាពេលកេណ្ឌពួកគេឱ្យចូលប្រយុទ្ធ។ ការផ្តល់នេះកើតឡើងបីថ្ងៃ បន្ទាប់ពីការកេណ្ឌទ័ពដោយផ្នែកខ្លះនៃក្រុមបម្រុង ត្រូវបានប្រកាសនៅក្នុងប្រទេសរុស្ស៊ី។ ការពន្យាពេលអនុវត្ត ចំពោះអ្នកដែលចូលរៀន នៅសាកលវិទ្យាល័យរដ្ឋ និងមហាវិទ្យាល័យវិជ្ជាជីវៈ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២...
បរទេស៖ រដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi បាននិយាយក្នុងអំឡុងកិច្ចប្រជុំជាមួយសមភាគីអាមេរិកលោក Antony Blinken នៅទីក្រុងញូវយ៉កកាលពីថ្ងៃសុក្រថា សហរដ្ឋអាមេរិកត្រូវតែផ្លាស់ប្តូរអាកប្បកិរិយារបស់ខ្លួនចំពោះប្រទេសចិន ដើម្បីឱ្យមហាអំណាចទាំងពីរអាចចុះសម្រុងគ្នានៅលើឆាកពិភពលោក។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងដោយផ្អែកតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសចិនថា លោក Wang បានប្រាប់លោក Blinken ថា “ទំនាក់ទំនងចិន-អាមេរិក...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់ រាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញទស្សនកិច្ចនៅមជ្ឈមណ្ឌលវិស្វកម្មហ្សេន និងជីវបច្ចេកវិទ្យា ដែលជាវិទ្យាស្ថានមួយបង្កើតឡើងក្រោមគំនិតផ្តួចផ្តើមរបស់ ឯកឧត្តម ហ្វីដែល កាស្រ្តូ អតីតប្រធានាធិបតី នៃសាធារណរដ្ឋគុយបា។ បើតាមការបញ្ជាក់ពីអ្នកគ្រប់គ្រងវិទ្យាស្ថានបានឲ្យដឹងថា ក្នុងក្តីស្រមៃរបស់លោក ហ្វីដែល កាស្រ្តូ អតីតប្រធានាធិបតី...
ភ្នំពេញ ៖ បន្ទាប់ពីបានបញ្ចប់នូវជំនួបកំពូលទ្វេភាគីរួចមក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក ប្រធានាធិបតីគុយបា បានអញ្ជើញធ្វើជាសាក្សី នៃពិធីចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន៣។ ពិធីចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន៣ រួមមាន៖ ទី១- អនុស្សារណៈយោគយល់គ្នា រវាងក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងសុខាភិបាលសាធារណៈគុយបា ភាគីកម្ពុជា ដែលចុះហត្ថលេខាដោយលោក ម៉ម ប៊ុនហេង...
បរទេស៖ ក្រសួងការពារជាតិរុស្ស៊ី បានអះអាងកាលពីថ្ងៃសៅរ៍ថា អ្នកប្រយុទ្ធជាជនបរទេសរហូតដល់ ៣០០នាក់ ដែលប្រយុទ្ធដើម្បីក្រុងគៀវប្រឆាំងនឹងទីក្រុងមូស្គូ ត្រូវបានសម្លាប់នៅក្នុងតំបន់ Nikolayev ភាគខាងត្បូងប្រទេសអ៊ុយក្រែន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា អ្នកនាំពាក្យក្រសួងការពារជាតិក រុស្ស៊ី លោកឧត្តមសេនីយឯក Igor Konashenkov បានប្រកាសក្នុងអំឡុងពេលសន្និសីទប្រចាំថ្ងៃថា “ក្រុមសកម្មប្រយុទ្ធរហូតដល់...
បរទេស៖ អាជ្ញាធររុស្ស៊ីកាលពីថ្ងៃសៅរ៍ បានឃុំខ្លួនមនុស្សជាង ៧០០នាក់នៅក្នុងការតវ៉ា ប្រឆាំងនឹងការកេណ្ឌដោយផ្នែកដែលបញ្ជាដោយប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន នៅក្នុងសប្តាហ៍នេះ នេះបើយោងតាមក្រុមឃ្លាំមើលឯករាជ្យមួយ។ យោងតាមសារព័ត៌មាន The Moscow Times ចេញផ្សាយនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រុមឃ្លាំមើលប៉ូលីស OVD-Info បានរាប់មនុស្សយ៉ាងហោចណាស់ ៧២៦ នាក់ដែលត្រូវបានឃុំខ្លួន...
ភ្នំពេញ៖ យោងតាមសេចក្តីជូនដំណឹង ស្តីពី ស្ថានភាពអាកាសធាតុ របស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២២នេះ បានឲ្យដឹងថា យោងតាមការវិវត្តជាក់ស្តែងជាបន្តបន្ទាប់ នៃស្ថានភាពអាកាសធាតុ បានបង្ហាញឲ្យឃើញថា ៖ កម្លាំងស្រូបនៃឥទ្ធិពលព្យុះទី ១៦ ឈ្មោះ ណូរុ ” NORU ” ដែលកើតនៅភាគខាងកើតប្រទេសហ្វីលីពីន នឹងធ្វើឲ្យប្រព័ន្ធសម្ពាធទាប...