សេអ៊ូល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ថា កាលពីថ្ងៃអាទិត្យប្រទេសកូរ៉េខាងជើង បានចោទប្រកាន់សហរដ្ឋអាមេរិក ពីការផលិតអាវុធជីវសាស្រ្ត នៅក្នុងប្រទេសអ៊ុយក្រែន ដោយបានបន្ទរការទាមទាររបស់រុស្ស៊ី ដែលត្រូវបានច្រានចោលដោយអង្គការ សហប្រជាជាតិកាលពីខែមីនា ។ គួរបញ្ជាក់ថា ក្រុងព្យុងយ៉ាងដែលជាសម្ព័ន្ធមិត្ត របស់ទីក្រុងម៉ូស្គូ កាលពីខែកុម្ភៈបានឲ្យដឹងថា គោលនយោបាយរបស់សហរដ្ឋអាមេរិកគឺជា “ដើមហេតុនៃវិបត្តិអ៊ុយក្រែន”...
ម៉ានីល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ថា ប៉ូលិសបានឲ្យដឹងថា មនុស្ស៣នាក់បានស្លាប់ នៅក្នុងការបាញ់ប្រហារនៅឯពិធីបញ្ចប់ការសិក្សា នៅសកលវិទ្យាល័យមួយ ក្នុងតំបន់រដ្ឋធានីរបស់ប្រទេសហ្វីលីពីន កាលពីថ្ងៃអាទិត្យ រួមទាំងអតីតអភិបាលក្រុង មកពីភាគខាងត្បូង នៃប្រទេសដែលងាយនឹងបង្ក ជាហេតុផងដែរ។ មេប៉ូលិសក្នុងតំបន់ Quezon City លោក...
បរទេស៖ កាលពីថ្ងៃអាទិត្យម្សិលមីញនេះ លោករដ្ឋមន្ត្រីក្រសួងការបរទេសរុស្សី Sergey Lavrov បានធ្វើការលើកឡើងថា រដ្ឋាភិបាលទីក្រុងមូស្គូ មិនបានធ្វើការស្នើសុំណាមួយ ដើម្បីឲ្យមានការដកទណ្ឌកម្ម ពីសំណាក់លោកខាងលិច ដែលកំពុងប្រឆាំងទៅនឹងប្រទេសរុស្សីឡើយ ប៉ុន្តែលោកបានអំពាវនាវ ឲ្យលោកខាងលិច គួរតែធ្វើការដោះស្រាយបញ្ហានិងវិបត្តិ ដែលពួកគេបានសាងឡើង និងកំពុងធ្វើឲ្យមានបញ្ហាកើនឡើង នៃតម្លៃម្ហូបអាហារ នៅក្នុងទីផ្សារសកលលោក។ លោករដ្ឋមន្ត្រីបានថ្លែងបែបនេះថា៖ ពួកយើងមិនបានស្នើសុំឲ្យមាន ការដកចេញនូវទណ្ឌកម្មឡើយ ហើយបញ្ហាទាំងនោះ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ rt.com នៅថ្ងៃនេះបានឲ្យដឹងថា ប្រទេសចិនបានធ្វើការព្រមានចំៗ ទៅលើរដ្ឋាភិបាលនៃទីក្រុងវ៉ាស៊ិនតោន ចំពោះផែនការបំពេញទស្សនកិច្ចរបស់លោកស្រី Nancy Pelosi មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលអាមេរិក ទៅកាន់កោះតៃវ៉ាន់ តាមរយៈការប្រើប្រាស់យោធា ជាការឆ្លើយតបជាមិនខាន ប្រសិនបើលោកស្រី នឹងនៅតែធ្វើដំណើរទស្សនកិច្ច មកកាន់ទីនេះ។ ការព្រមានចុងក្រោយនេះ ត្រូវបានធ្វើឡើងដោយផ្ទាល់ ចំពោះមន្ត្រីជាន់ខ្ពស់របស់សមាជិករដ្ឋាភិបាល នៃប្រធានាធិបតីអាមេរិកលោក Joe Biden...
បរទេស៖ រដ្ឋមន្ត្រីក្រសួងការបរទេសរុស្សីលោក Sergei Lavrov កាលពីថ្ងៃអាទិត្យម្សិលមិញនេះបានធ្វើការអះអាងប្រាប់ទៅកាន់ក្រុមកាសែត និងភាគីពិភាក្សាខាងអេហ្ស៊ីបថា រុស្សីមិនមែនជាអ្នកដែលបានរុញច្រាន ឲ្យពិភពលោកធ្លាក់ចូលទៅក្នុងវិបត្តិស្បៀងអាហារនោះទេ។ ការចេញផ្សាយដោយទូរទស្សន៍ BBC បានឲ្យដឹងទៀតដែរថាលោករដ្ឋមន្ត្រីនៅ ក្នុងសេចក្តីថ្លែងការណ៍នាទីក្រុង Cario បានសង្កត់ធ្ងន់ថាបណ្តាប្រទេស លោកខាងលិចកំពុងព្យាយាមបង្កាច់បង្ខូចព័ត៌មាន មិនពិតអំពីទណ្ឌកម្មសេដ្ឋកិច្ចរបស់ពួកគេសម្រាប់បញ្ហាសន្តិសុខស្បៀងរបស់ពិភពលោក។ លោករដ្ឋមន្ត្រីក៏បានធ្វើការចោទប្រកាន់ទៅ លើប្រទេសលោកខាងលិចផងដែរថា បានព្យាយាមដាក់ឥទ្ធិពលរបស់ខ្លួនឯងទៅលើបណ្តាប្រទេស ដទៃផ្សេងទៀតហើយវាបានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងទៅ លើពិភពលោក ជាពិសេសបច្ចុប្បន្នបណ្តាប្រទេសក្នុង...
ភ្នំពេញ៖ សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបករណី រក្សាទុក ជួញដូរគ្រឿងញៀន ចាប់ខ្លួនជនសង្ស័យជនជាតិចិនម្នាក់ និងរឹបអូសគ្រឿងញៀនជាង ៤៥គីឡូក្រាម ។ ជាក់ស្ដែងកាលពីថ្ងៃទី២១ កក្កដា កម្លាំងជំនាញ(ក១០) នៃមន្ទីរប្រឆាំងគ្រឿងញៀន ដឹកនាំដោយ លោក ឧត្ដមសេនីយ៍ទោ សារី បុត្រសត្យា លោក វរសេនីយ៍ឯក យឹម សែនឧត្តម...
ភ្នំពេញ៖ សមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបករណីរក្សាទុក ជួញដូរគ្រឿងញៀន ចាប់ខ្លួនជនសង្ស័យម្នាក់ និងរឹបអូសគ្រឿងញៀនជាង ៤៥គីឡូក្រាម ។ កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ កម្លាំងជំនាញ(ក៥) នៃមន្ទីរប្រឆាំងគ្រឿងញៀន ដឹកនាំដោយ លោក ឧត្ដមសេនីយ៍ទោ សាន សុទ្ធី លោក វរសេនីយ៍ឯក មាស...
តូក្យូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ថា កាលពីល្ងាចថ្ងៃអាទិត្យភ្នំភ្លើងមួយនៅលើកោះ Kyushu ភាគខាងលិចដ៏សំខាន់របស់ប្រទេសជប៉ុនបានផ្ទុះឡើង ដោយបញ្ចេញផ្សែងខ្មៅហុយឡើងលើអាកាស ប៉ុន្តែមិនមានការរាយការណ៍ភ្លាមៗអំពីការខូចខាត ឬរបួសណាមួយឡើយ ហើយអាជ្ញាធរបានបញ្ជាក់ថា ពួកគេមិនរំពឹងថា នឹងមានគ្រោះមហន្តរាយធំដុំនោះទេចំពោះការផ្ទុះនេះ ។ ទីភ្នាក់ងារឧតុនិយមជប៉ុន ហៅកាត់ (JMA) បានឲ្យដឹងថា...
បរទេស៖ប្រធានរតនាគារជាតិអាមេរិកលោកស្រី Janet Yellen បានធ្វើការបដិសេធថា សេដ្ឋកិច្ចអាមេរិកបច្ចុប្បន្នគឺមិនមែនស្ថិតនៅ ក្នុងកម្រិតដែលធ្លាក់ចូល ក្នុងវិបត្តិសេដ្ឋកិច្ចនៅឡើយទេទោះបីជាមានរបាយការណ៍ កាលពីសប្តាហ៍កន្លងមកថាអត្រាអតិផរណានិងវិបត្តិបច្ចុប្បន្ន គឺមានកម្រិតស្មើទៅនឹងនិយមន័យ របស់វិបត្តិសេដ្ឋកិច្ចទៅហើយក្តី។ ការប្រកាសបដិសេធរបស់លោកស្រី ធ្វើឡើងជាមួយនឹងកាសែត NBC news ហើយដោយបានបន្តពនុ្យល់ទៀតថាបច្ចុប្បន្ននេះអាមេរិកមិនមែនធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ចទេវា គ្រាន់តែជាដំណាក់កាលយឺតយ៉ាវ នៃដំណើរការសេដ្ឋកិច្ចក្នុងប្រទេសប៉ុណ្ណោះឬ necessary and appropriate slowdown។ លោកស្រីទទួលស្គាល់ថាសេដ្ឋកិច្ចអាមេរិក...
បរទេស៖ រដ្ឋមន្ត្រីក្រសួងការពារជាតិនៃប្រទេសប៉ូឡូញលោក Mariusz Blaszczak កាលពីថ្ងៃអាទិត្យ ម្សិលមិញ ជា មួយនឹងក្រុមអ្នកកាសែត បានធ្វើការលើកឡើងថា មកដល់ពេលនេះប៉ូឡូញ បានបង្កើតបានជាកងកម្លាំងការពារដ៏មានថាមពលមួយក្នុង ចំណោមសមាជិកអឺរ៉ុប នៃអង្គការណាតូទាំងអស់។ មន្ត្រីរូបនេះបានបញ្ចាក់ទៀតថាយោធារ បស់ប៉ូឡូញ គួរតែមានទំហំធំសមល្ម មកនិងកម្លាំងខ្លាំងល្មមក្នុងការ ប្រយុទ្ធប្រឆាំង ទៅនឹងសត្រូវនិងការឈ្លានពាន ទាំងឡាយណាហើយ ក្នុងនោះលោកសង្កត់ធ្ងន់ថា ក្រៅតែពីរុស្សីហើយនោះ...
ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ បានក្រើនរំលឹកសារជាថ្មី ពីកម្រៃសេវា គ្រប់គ្រងសំរាមសំណល់រឹង (ថ្មី) នៅរាធានីភ្នំពេញ ។ ការក្រើនរំលឹកនេះ ក្រោយពីសង្កេតឃើញថា ប្រជាពលរដ្ឋជាម្ចាស់លំនៅឋាន ម្ចាស់អាជីវកម្ម សេវាកម្ម ស្ថាប័នរដ្ឋ និងឯកជនមួយចំនួនធំ បានអនុវត្តការបង់ថវិកា តាមតារាង កម្រៃថ្មីយ៉ាងល្អប្រសើរ ប៉ុន្តែនៅមានមួយចំនួនតូចទៀត នៅមិនទាន់បានអនុវត្ត ការបង់ថវិកាតាមតារាងកម្រៃថ្មី...
ភ្នំពេញ ៖ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ប្រកាសជ្រើសរើសនិស្សិតឱ្យចូលសិក្សាថ្នាក់បណ្ឌិត និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចូលរៀនថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ សម្រាប់ថ្ងៃសៅរ៍-អាទិត្យ ។ ដោយឡែក ចូលរៀនថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២ សម្រាប់ថ្ងៃពុធ-សុក្រ ហើយសិក្សាជាមួយសាស្រ្តាចារ្យ បណ្ឌិតជាតិ និងអន្តរជាតិល្បីៗ ដែលមានបទពិសោធន៍ និងចំណេះដឹងខ្ពស់...
បរទេស៖ អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា សហរដ្ឋអាមេរិកមានបញ្ហាផ្ទាល់ខ្លួនច្រើនពេកក្នុងការប្រគល់លុយ និងអាវុធទៅឱ្យអ៊ុយក្រែន សម្រាប់ជម្លោះជាមួយរុស្ស៊ី។ លោកបានទទូចថា វាជាអឺរ៉ុបដែលគួរតែផ្តល់ជំនួយបន្ថែមទៀតដល់ក្រុងគៀវ ដោយសារវារងឥទ្ធិពលខ្លាំងពីស្ថានការណ៍។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២ បានឲ្យដឹងថា ថ្លែងនៅឯកិច្ចប្រជុំកំពូលសកម្មភាពនិស្សិតនៅទីក្រុង Tampa រដ្ឋ Florida...
បរទេស៖ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan បាននិយាយកាលពីថ្ងៃសុក្រថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនព្រួយបារម្ភអំពីសុវត្ថិភាពផ្ទាល់ខ្លួន របស់ប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky ។ លោក Sullivan បានបន្ថែមថា សហរដ្ឋអាមេរិកកំពុងជួយលោក Zelensky ជាមួយនឹងសន្តិសុខរបស់លោក។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៣ ខែកក្កដា...
ភ្នំពេញ ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានថ្លែងថា គិតត្រឹមល្ងាច ថ្ងៃទី២៤ ខែកក្កដា រកឃើញអ្នកពាក់ព័ន្ធចំនួន ៥នាក់ហើយ បានប៉ះពាល់ជាមួយបុរសជនជាតិនីហ្សេរីយ៉ា កើតជំងឺអុតស្វា។ តាមរយ:សារតេឡេក្រាម នាល្ងាចថ្ងៃទី២៤ កក្កដា នេះលោកស្រី ឱ វណ្ណឌីន បានបញ្ជាក់ថា...
បរទេស៖ រុស្ស៊ីនិយាយថា ខ្លួនបានវាយប្រហារគោលដៅយោធា អំឡុងពេលការវាយប្រហារកាលពីថ្ងៃសៅរ៍លើទីក្រុងកំពង់ផែ Odessa របស់អ៊ុយក្រែន។ ការវាយប្រហារនេះបានកើតឡើងមួយថ្ងៃបន្ទាប់ពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងដែលសម្របសម្រួលដោយអង្គការសហប្រជាជាតិ ដើម្បីដោះស្រាយការនាំចេញគ្រាប់ធញ្ញជាតិពីកំពង់ផែអ៊ុយក្រែន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២ បានឲ្យដឹងថា អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova បានសរសេរនៅលើ Telegram កាលពីថ្ងៃអាទិត្យថា “មីស៊ីលប្រភេទ Kalibr...
បរទេស៖ CNN បានរាយការណ៍កាលពីថ្ងៃសៅរ៍ថា រដ្ឋាភិបាលសហរដ្ឋអាមេរិកបានជាប់គាំង ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងការដកឧបករណ៍ទូរគមនាគមន៍ Huawei ដែល FBI អះអាងថា អាចធ្វើចារកម្ម និងរំខានដល់ការប្រាស្រ័យទាក់ទង នៅឯមូលដ្ឋានយោធាអាមេរិក រួមទាំងនៅកន្លែងមានកាំជ្រួចនុយក្លេអែរទាំងនោះផងដែរ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា ចំពេលមានការបង្រ្កាបយ៉ាងទូលំទូលាយលើបច្ចេកវិទ្យារបស់ចិនក្រោមការគ្រប់គ្រងរបស់លោក Trump...
បរទេស៖ កាសែត Basler Zeitung បានរាយការណ៍នៅសប្តាហ៍នេះថា ប្រទេសស្វីសបានបង្កើតផែនការ សង្គ្រោះបន្ទាន់មួយក្នុងករណីមានវិបត្តិថាមពល ប្រសិនបើការផ្គត់ផ្គង់ឧស្ម័នធម្មជាតិ និងអគ្គិសនី អាចដំណើរការបានក្នុងរយៈពេលខ្លី។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២ បានឲ្យដឹងថា យោងតាមកាសែតនេះ រដ្ឋាភិបាលស្វីសបានធ្វើការរួមគ្នាជាមួយក្រុមហ៊ុនឧស្សាហកម្មជាច្រើនខែលើផែនការនេះ។ វារួមបញ្ចូលជំហានជាច្រើន រាប់ចាប់ពីយុទ្ធនាការផ្សព្វផ្សាយ ការយល់ដឹងជាសាធារណៈ ជាមួយនឹងការអំពាវនាវ...
SARAJEVO៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២ថា ការិយាល័យរដ្ឋអាជ្ញានៃប្រទេសបូស្នៀ និងហឺហ្សេហ្គោវីណា (BiH) បានឲ្យដឹងកាលពីថ្ងៃសៅរ៍ថា មនុស្ស២នាក់បានស្លាប់ នៅគ្រាដែលយន្តហោះធុនតូច១គ្រឿង បានធ្លាក់នៅជិតអាកាសយានដ្ឋានកីឡាក្នុងទីក្រុង Nisici ចម្ងាយប្រហែល៣០គីឡូម៉ែត្រ ភាគខាងជើង នៃរដ្ឋធានី Sarajevo ។ យោងតាមការិយាល័យបានឱ្យដឹងថា ជនរងគ្រោះជាពលរដ្ឋសហភាពអឺរ៉ុប ។ ក្រសួងកិច្ចការផ្ទៃក្នុងនៃទីក្រុង...
អង់ការ៉ា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២ថា លោក Hulusi Akar រដ្ឋមន្ត្រីការពារជាតិតួកគី បានលើកឡើងកាលពីថ្ងៃសៅរ៍ថា មន្ត្រីរុស្ស៊ីបានប្រាប់ដល់ក្រុងអង់ការ៉ាថា រុស្ស៊ីមិនមានអ្វីដែលត្រូវធ្វើជាមួយនឹងការវាយប្រហារលើកំពង់ផែសមុទ្រខ្មៅ Odessa ដ៏សំខាន់របស់ប្រទេសអ៊ុយក្រែននោះទេ ។ លោក Akar បានប្រាប់ដល់ទីភ្នាក់ងារព័ត៌មាន Anadolu ដែលគ្រប់គ្រងដោយរដ្ឋរបស់តួកគីថា “នៅក្នុងការទំនាក់ទំនងរបស់យើងជាមួយរុស្ស៊ី ជនជាតិរុស្ស៊ី...
ភ្នំពេញ៖ លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានលើកឡើងថា វិស័យអចលនទ្រព្យ គឺជាជន្ទល់ដ៏សំខាន់មួយ នៃកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ម្ល៉ោះហើយការសម្រេចចិត្ត វិនិយោគក្នុងវិស័យសំណង់លំនៅឋាន និងពាណិជ្ជកម្ម ពិតជាមានតម្រូវការខ្ពស់ ខណៈដែលគម្រោងអភិវឌ្ឍលំនៅឋាន ឡាម៉េហ្សុង ផ្លាហ្សា នឹងក្លាយជាជម្រើសថ្មីបន្ថែមទៀត សម្រាប់បំពេញតម្រូវការទីផ្សារអចលនទ្រព្យ ជូនដល់ពាណិជ្ជករ ធុរជន វិនិយោគគិន ជនបរទេស...
ភ្នំពេញ៖ លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានលើកឡើងថា រដ្ឋបាលរាជធានីភ្នំពេញ គ្រោងបង្កើតច្រកចេញចូលតែមួយ នៅតាមសង្កាត់ទាំង១០៥ ដែលអាចផ្តល់សេវាសាធារណៈ កាន់តែខិតជិតដល់ប្រជាពលរដ្ឋ និងបានអះអាងថា ប្រជាពលរដ្ឋដែលទៅស្វែងរក សេវាសាធារណៈ នៅតាមច្រកចេញចូលតែមួយ នៅសង្កាត់ទាំង១០៥នោះ នឹងមិនអស់ថវិកា ចំណាយក្រៅផ្លូវការទៀតនោះទេ ។ ការលើកឡើងខាងលើនេះ ក្នុងឱកាសដែលលោក កើត...
គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២ថា កាលពីថ្ងៃសៅរ៍ គណៈប្រតិភូជាន់ខ្ពស់សភាអាមេរិក បានជួបជាមួយលោក Volodymyr Zelenskyy ប្រធានាធិបតីអ៊ុយក្រែន ក្នុងទីក្រុង គៀវ ហើយបានសន្យាថា នឹងព្យាយាមធានានូវការគាំទ្រ បន្តក្នុងសង្គ្រាមប្រឆាំងនឹងរុស្ស៊ី ។ គណៈប្រតិភូ ដែលរួមបញ្ចូលតំណាង...
ប៉េកាំង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២ថា ទូរទស្សន៍រដ្ឋ CCTV បានរាយការណ៍ថា មនុស្ស១០នាក់ បានស្លាប់ និង៧នាក់ទៀតរងរបួសកាលពីថ្ងៃសៅរ៍ បន្ទាប់ពីមានករណីបាក់ដីភ្នំនៅឯអណ្តូងរ៉ែធ្យូងថ្ម នៅក្នុងប្រទេសចិន ។ ទូរទស្សន៍ CCTV បានផ្សាយថា ឧបទ្ទវហេតុនេះបានកើតឡើងប្រហែលម៉ោង១១និង១៥នាទីព្រឹក ម៉ោងក្នុងស្រុក...
ហ្សឺណែវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២ថា អង្គការសុខភាពពិភពលោក ហៅកាត់ (WHO) កាលពីថ្ងៃសៅរ៍បានប្រកាសថា ការផ្ទុះជំងឺអុតស្វា ដែលបានប៉ះពាល់ដល់មនុស្សជិត ១៧.០០០នាក់ នៅក្នុងប្រទេសចំនួន៧៤ ដោយថាបង្កឲ្យមានអាសន្នធំសម្រាប់សុខភាពសកល ដែលជាការជូនដំណឹងខ្ពស់បំផុត ដែលវាអាចកើតឡើង ។ លោក Tedros...
បរទេស៖ ក្នុងរយៈពេលត្រឹមតែ១២ម៉ោងបន្ទាប់ ពីទីក្រុងម៉ូស្គូបានចុះហត្ថលេខា លើកិច្ចព្រមព្រៀងជាមួយអ៊ុយក្រែន ដើម្បីអនុញ្ញាតឱ្យមានការតាមដាន ការនាំចេញគ្រាប់ធញ្ញជាតិពីកំពង់ផែភាគខាងត្បូង របស់អ៊ុយក្រែនមកនោះ ស្រាប់តែ ប្រទេសរុស្ស៊ីបានកំណត់គោលដៅ លើកំពង់ផែ Odesa ដ៏សំខាន់របស់អ៊ុយក្រែន – តាមរយៈនោះការនាំចេញគ្រាប់ធញ្ញជាតិនឹងប្រព្រឹត្តទៅ ជាមួយនឹងការវាយប្រហារ ដោយមីស៊ីលទៅវិញ។ យោងតាមសារព័ត៌មាន The Guardian ចេញផ្សាយនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២...
បរទេស៖ ទីភ្នាក់ងារសារព័ត៌មាន Nikkei បានរាយការណ៍កាលពីថ្ងៃសុក្រថា រដ្ឋាភិបាលជប៉ុន ត្រូវបានគេរំពឹងថានឹងរារាំងប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន ពីការចូលរួមក្នុងពិធីបុណ្យសពរដ្ឋ របស់អតីតនាយករដ្ឋមន្ត្រី Shinzo Abe ប្រសិនបើលោក ពូទីន ចង់ធ្វើចូលរួម។ លោក អាបេ ដែលជានាយករដ្ឋមន្ត្រីកាន់អំណាចយូរបំផុត របស់ប្រទេសជប៉ុន ត្រូវបានគេធ្វើឃាត កាលពីដើមខែនេះ។...
ភ្នំពេញ ៖ ក្រសួងសុខាភិបាល អំពាវនាវដល់ អ្នកប៉ះពាល់ផ្ទាល់ ជាមួយអ្នកជំងឺអុតស្វា ជនជាតិនីហ្សេរីយ៉ាទាំងអស់ ដាក់ខ្លួននៅដោយឡែក ហើយស្វែងរកការពិនិត្យសុខភាព ដើម្បីចូលរួមកាត់ផ្ដាច់ខ្សែចម្លងវិរុសអុតស្វានេះបានទាន់ពេលវេលា។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២ បានឲ្យដឹងថា បុរសជនជាតិនីហ្សេរីយ៉ារូបនេះមានឈ្មោះ អូសម៉ុង ហ៊ឺហាហ្ស៊ីរឹម (OSMOND CHIHAZIRIM) អាយុ ២៧ឆ្នាំ...
ប៉េកាំង៖ រុស្ស៊ីនិងអ៊ុយក្រែន បានចុះហត្ថលេខា ដោយឡែកពីគ្នាក្នុងកិច្ចព្រមព្រៀង នៅទីក្រុងអ៊ីស្តង់ប៊ុល កាលពីថ្ងៃសុក្រ ជាមួយតួកគី និងអង្គការសហប្រជាជាតិ ដើម្បីបន្តការនាំចេញគ្រាប់ធញ្ញជាតិ ពីកំពង់ផែអ៊ុយក្រែន ទៅកាន់ទីផ្សារអន្តរជាតិ តាមរយៈសមុទ្រខ្មៅ។ កិច្ចព្រមព្រៀងដែលហៅថា “គំនិតផ្តួចផ្តើមគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ” ត្រូវបានចុះហត្ថលេខាដំបូងដោយរដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergei Shoigu ជាមួយសមភាគីតួកគីលោក Hulusi Akar និងអគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio...