ភ្នំពេញ៖ នៅចំពោះមុខ រដ្ឋមន្ត្រីការពារជាតិ មកពីបណ្តាប្រទេសជាសមាជិកអាស៊ាន និង ប្រទេសដៃគូអាស៊ានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០២២ បានប្រកាសថា កម្ពុជា ស្វាគមន៍ចំពោះគំនិតផ្តួចផ្តើម ឥណ្ឌូ-ប៉ាស៊ីហ្វិកដរាបណាគំនិតផ្តួចផ្ដើមទាំងនេះ មិនត្រូវបានប្រើប្រាស់ ដើម្បីប្រឆាំងប្រទេសណាមួយ នោះទេ។ ថ្លែងចេញពីទឹកដីនៃខេត្តសៀមរាប នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ក្នុងពិធីបើកកិច្ចប្រជុំ...
ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅវិមានព្រឹទ្ធសភា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា បានទទួលជួបលោក Rachid Talbi EL Alami ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រម៉ារ៉ុក ក្នុងឱកាសដែលលោក ដឹកនាំគណៈប្រតិភូអញ្ជើញមកចូលរួមមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣ នៅកម្ពុជា។ សូមបញ្ជាក់ថា ដំណើរទស្សនកិច្ច និងការចូលរួមមហាសន្និបាត...
ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីកម្ពុជាបានបញ្ជាក់ ថាកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិ អាស៊ាន ធ្វើឡើងស្របពេលកំពុងមានការកើនឡើងនៃភាព មិនប្រាកដប្រជា ការផ្លាស់ប្តូរឆាប់រហ័ស, ភាពស្មុគស្មាញ និង ភាពមិនប្រក្រតីនៃសន្តិសុខសកល និង បរិស្ថានសេដ្ឋកិច្ច។ សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីបានថ្លែង ក្នុងពិធីបើកកិច្ចប្រជុំ រដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក លើកទី៩នាព្រឹកថ្ងៃទី២៣ វិច្ឆិកា ឆ្នាំ២០២២ នៅសណ្ឋាសុខាសៀមរាប យ៉ាងដូច្នេះថា៖...
កម្រងរូបភាព៖ អាហ្សង់ទីន ស្រក់ទឹកភ្នែក ក្រោមថ្វី ជើងរបស់អារ៉ាប់ប៊ីសាអូឌីត ១ទល់នឹង២។ រូបភាព៖ (AFP, Xinhua)
បរទេស៖ លោកអធិកាបតីអាល្លឺម៉ង់ Olaf Scholz កាលពីថ្ងៃអង្គារម្សិលមិញនេះ បានធ្វើការលើកឡើងអំពី មតិយល់ឃើញរបស់លោកថា បញ្ហាកូវីដនិងបញ្ហានៃ ជម្លោះរវាងអ៊ុយក្រែននិងរុស្សី គឺមិនមែនជាឬគល់សំខាន់នៃ ការធ្លាក់ចុះសេដ្ឋកិច្ច នៅក្នុងប្លុកអឺរ៉ុបឡើយ ។ លោកបានបន្តពន្យល់ថា ផ្ទុយទៅវិញបញ្ហានៃការកើនឡើង នៃសេដ្ឋកិច្ចក្នុងតំបន់អាស៊ីនោះទេ ដែលបានធ្វើឲ្យមានផលប៉ះពាល់ ធ្ងន់ធ្ងរទៅដល់កំណើនសេដ្ឋកិច្ចរបស់អឺរ៉ុប។ ថ្លែងទៅកាន់កិច្ចប្រជុំនាទីក្រុងប៊ែរឡាំង កាលពីថ្ងៃម្សិលមិញនេះគឺជា កម្មវិធីសេដ្ឋកិច្ចលោក Scholz...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានបញ្ជាក់ថា កាលពី១០ឆ្នាំមុនគ្មានគ្មានរដ្ឋសមាជិកអាស៊ានណាមួយបានគិត អំពីការកើតមានឡើងវិញនៃសង្គ្រាមស៊ីវិលនៅក្នុងតំបន់នោះទេ ខណៈសម្តេចបានស្នើឲ្យគិតពីរកណីនេះ។ ក្នុងពិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក លើកទី៩នាព្រឹក ថ្ងៃទី២៣ វិច្ឆិកាឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ានបានបញ្ជាក់យ៉ាងដូច្នេះថា៖ «កាលពី១០ឆ្នាំមុន ខ្ញុំបានស្នើឱ្យមាន «តំបន់ដែលគ្មានសង្គ្រាមស៊ីវិល» ឬ...
អង់ការ៉ា៖ ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan បានឲ្យដឹងថា ប្រតិបត្តិការយោធាជើងគោក នឹងធ្វើតាមរលកនៃការវាយប្រហារ តាមអាកាសនៅភាគខាងជើងប្រទេសស៊ីរី និងភ្នំនៃប្រទេសអ៊ីរ៉ាក់។ ការវាយប្រហាររបស់តួកគី បានសម្លាប់មនុស្សរាប់សិបនាក់ ភាគច្រើនជាយុទ្ធជនជីវពលឃឺដ ដែលទីក្រុងអង់ការ៉ា បានស្តីបន្ទោស ចំពោះការវាយប្រហារដោយ គ្រាប់បែកនៅអ៊ីស្តង់ប៊ុល ក្នុងខែនេះ។ ការផ្ទុះនៅផ្លូវ Istiklal ដែលជាកន្លែងលក់ទំនិញដ៏មមាញឹក បានសម្លាប់មនុស្ស៦នាក់ និងរបួសជាង៨០នាក់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន...
បរទេស៖ ស្ត្រីវ័យចំណាស់ម្នាក់ និងបុរសម្នាក់ក្នុងវ័យ ៥០ ឆ្នាំ បានស្លាប់ ចំពេលមានការវាយឆ្មក់ ជាបន្តបន្ទាប់ដែលធ្វើឡើង ដោយយោធាមីយ៉ាន់ម៉ា លើភូមិនានាក្នុងបន្ទាយតស៊ូរបស់តំបន់ Sagaing នៃទីប្រជុំជន Khin-U កាលពីថ្ងៃទី ១៩ ខែវិច្ឆិកា។ យោងតាមសារព័ត៌មាន Myanmar Now ចេញផ្សាយនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២...
យូអិន៖ ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ បានបរាជ័យ នៅក្នុងកិច្ចខិតខំប្រឹងប្រែងនាពេលថ្មីៗនេះ ដើម្បីចាត់វិធានការបង្រួបបង្រួម ជុំវិញការបាញ់សាកល្បងមីស៊ីល អន្តរទ្វីបចុងក្រោយបង្អស់ ដោយប្រទេសកូរ៉េខាងជើង ខណៈដែលជំហរ របស់សមាជិកភាគច្រើន ទាំងចិន និងរុស្ស៊ី បន្ដស្ថិតនៅឆ្ងាយពីគ្នានៅឡើយ។ ក្រុមប្រឹក្សាសន្តិសុខបានកោះប្រជុំជាបន្ទាន់មួយ ដើម្បីដោះស្រាយការបាញ់បង្ហោះ ICBM របស់ទីក្រុងព្យុងយ៉ាង កាលពីសប្តាហ៍មុន បន្ទាប់ពីក្រុមប្រទេសឧស្សាហកម្មទាំង៧ បានអំពាវនាវ ឱ្យក្រុមប្រឹក្សាចាត់វិធានការ...
តូក្យូ៖ គណៈកម្មាការរដ្ឋាភិបាល នៅថ្ងៃអង្គារនេះបានជំរុញ “ប្រជាជាតិទាំងមូល” ឱ្យដាក់បន្ទុកកាន់តែធ្ងន់ ក្នុងការកសាងសមត្ថភាពការពារ របស់ប្រទេស ចំពេលមានការកើនឡើង នូវបញ្ហាប្រឈមផ្នែកសន្តិសុខ ដោយស្នើសុំឱ្យមានការតម្លើងពន្ធ យ៉ាងមានប្រសិទ្ធភាព ជំនួសឱ្យការចេញសញ្ញាប័ណ្ណជាតិថ្មី។ នៅក្នុងសំណើរបស់ខ្លួន ដែលបានដាក់ជូននាយករដ្ឋមន្ត្រីលោក ហ្វូមីអូ គីស៊ីដា គណៈកម្មាធិកាក៏បានគាំទ្រ នូវផែនការដ៏ចម្រូងចម្រាស របស់គណបក្សប្រជាធិបតេយ្យសេរី ដែលកំពុងកាន់អំណាច សម្រាប់ប្រទេសជប៉ុន ក្នុងការទទួលបានសមត្ថភាព...
ភ្នំពេញ៖ លោក រចនា ស៊ីង (Rajnath Singh) រដ្ឋមន្ត្រីក្រសួងការពារជាតិឥណ្ឌា បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹង ចំពោះបេក្ខភាពរបស់លោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់ពេលអនាគត ។ ការថ្លែងគាំទ្ររបស់ប្រមុខការពារជាតិឥណ្ឌា បែបនេះ ធ្វើឡើងក្នុងជំនួបជាមួយលោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ...
ភ្នំពេញ៖ នាល្ងាចថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានជួបសម្តែងការគួរសមជាមួយ លោក រចនា ស៊ីង (Rajnath Singh) រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃសាធារណរដ្ឋឥណ្ឌា ក្នុងឱកាសនៃកិច្ចប្រជុំ រដ្ឋមន្ត្រីការពារជាតិអាស៊ានបូក (ADMM Plus)...
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ាន បានអញ្ជើញបើកកិច្ចប្រជុំ រដ្ឋមន្ត្រីការពារជាតិអាស៊ាន ដែលប្រព្រឹត្តទៅនៅសណ្ឋាគារសុខា ខេត្តសៀមរាប។ នៅក្នុងពិធីបើកកិច្ចប្រជុំនេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញថ្លែងសុន្ទរកថាគន្លឹះ ក្នុងពិធីបើកជាផ្លូវការ នៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក...
ភ្នំពេញ ៖ កម្ពុជា គ្រោងនាំអង្ករចេញទៅកាន់ប្រទេសបង់ក្លាដេសលើបរិមាណជំហានដំបូងចំនួន ២៥០០០តោន ក្នុងរយៈពេលដ៏ខ្លីខាងមុខនេះស្រមតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។ យោងតាមសេចក្តីប្រកាសព័ត៌មានរួម របស់សហព័ន្ធស្រូវអង្ករកម្ពុជា និងក្រុមហ៊ុនហ្គ្រីនត្រេដ របស់ក្រសួងពាណិជ្ជកម្ម នាថ្ងៃទី២២ វិច្ឆិកា ស្ដីពីលទ្ធផល នៃកិច្ចប្រជុំពិភាក្សាលើការងារនាំចេញអង្ករទៅប្រទេសបង់ក្លាដេស បានបញ្ជាក់ថា «កិច្ចប្រជុំបានបញ្ចប់ប្រកបដោយលទ្ធភាពផ្លែផ្កា និងសុទិដ្ឋិនិយមខ្ពស់ ក្នុងការចាប់ផ្តើមនាំអង្ករចេញ ទៅកាន់ប្រទេសបង់ក្លាដេស លើបរិមាណជំហានដំបូងចំនួន ២៥០០០តោន នូវរយៈពេលដ៏ខ្លីខាងមុខ...
ភ្នំពេញ ៖ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ប្រកាសជ្រើសរើសនិស្សិតឱ្យចូលសិក្សាថ្នាក់បណ្ឌិត និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅថ្ងៃទី11 ខែ01 ឆ្នាំ2023 ខាងមុខនេះ, សិក្សាជាមួយសាស្រ្តាចារ្យបណ្ឌិតជាតិនិងអន្តរជាតិល្បីៗ ដែលមានបទពិសោធន៍ និងចំណេះដឹងខ្ពស់ ។ ឱកាសពិសេសបញ្ចុះតម្លៃជូន 3០% សម្រាប់អតីតនិស្សិតសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប មន្រ្តីរាជការ និងប្រធាន...
សៀមរាប៖ លោក Raksha Mantri Rajnath Singh រដ្ឋមន្រ្តីការពារជាតិឥណ្ឌា និងសម្តេចពិជ័យសេនា ទៀ បាញ់ រដ្ឋមន្ត្រីការពារជាតិកម្ពុជា បានកត់សម្គាល់ ពីទំនាក់ទំនងវប្បធម៌ និងប្រវត្តិសាស្ត្រដ៏សម្បូរបែបរវាងប្រទេសឥណ្ឌា និងកម្ពុជា។ ក្រសួងការពារជាតិឥណ្ឌា បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានថា មេដឹកនាំទាំងពីរ បានទទួលស្គាល់ប្រាសាទអង្គរវត្តដែលជាប្រាសាទបុរាណនៅក្នុងប្រទេសកម្ពុជាថាជានិមិត្តសញ្ញានៃ “ទំនាក់ទំនងដ៏យូរអង្វែង” រវាងប្រជាជាតិទាំងពីរ។ យោងតាមសារព័ត៌មាន...
១សប្តាហ៍ខាងមុខនេះ! កម្ពុជារងឥទ្ធិពល សម្ពាធទាបអាចមានភ្លៀង ពីតិចទៅបង្គួរ លាយផ្គររន្ទះhttps://dap-news.com/national/2022/11/22/294284/ លោក ចូ ដៃឌិន ជួបជាមួយសម្ដចតេជោ គ្មាននិយាយរឿង ដោះលែង សេង ធារីhttps://dap-news.com/national/2022/11/22/294309/ សម្ដេចតេជោ ហ៊ុន សែន៖ ជំនួបជាមួយ លោក ចូ បៃដិន មានការជជែករឿងបញ្ជូនពលរដ្ឋខ្មែរ ជាប់ទោសនៅអាមេរិក...
ភ្នំពេញ ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការ ចំពោះកិច្ចចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា បានក្រើនរំលឹកដល់ប្រជាពលរដ្ឋបង្កេីនការប្រុងប្រយ័ត្នខ្ពស់ ពីការពារការចម្លងជំងឺកូវីដ-១៩ ក្នុងអំឡុងពេលបុណ្យគ្រីស្ទម៉ាស់ និងក្នុងឱកាសចូលឆ្នាំសកល ឆ្នាំ២០២៣ ខាងមុខនេះ។ យោងតាមសេចក្តីក្រើនរំលឹក ពីការការពារការចម្លងជំងឺកូវីដ-១៩ របស់លោកស្រី ឱ វណ្ណឌីន...
សៀមរាប៖ រដ្ឋមន្ត្រីក្រសួងការពារជាតិរបស់ប្រទេសឥណ្ឌា លោក Rajnath Singh នៅថ្ងៃអង្គារ បានជួបសមភាគីអូស្ត្រាលី និងសហរដ្ឋអាមេរិក នៅខេត្តសៀមរាប ប្រទេសកម្ពុជា។ លោក Singh បានជួបពិភាក្សាការងារជាមួយឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិអូស្ត្រាលី Richard Marles នៅកម្ពុជា។ យោងតាមសារព័ត៌មាន The Print ចេញផ្សាយនៅថ្ងៃទី២២ ខែវិច្ឆិកា...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាស៊ាន នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ ស្អែកនេះ នឹងអញ្ជើញជាអធិបតីភាព នៅក្នុងពិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន ដែលប្រព្រឹត្តទៅនៅសណ្ឋាគារសុខា ខេត្តសៀមរាប។ នៅក្នុងពិធីបើកកិច្ចប្រជុំនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញថ្លែងសុន្ទរកថាគន្លឹះក្នុងពិធីបើកជាផ្លូវការ នៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក...
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងការពារជាតិវៀតណាម គឺ នាយឧត្តមសេនីយ៍ Phan Van Giang ពេលនេះស្ថិតនៅព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន (ADMM) Retreat ដែលជាកិច្ចប្រជុំក្រៅផ្លូវការរបស់រដ្ឋមន្ត្រីការពារជាតិអាស៊ាន-អាមេរិក និងអាស៊ាន-ឥណ្ឌា លើកទី៩ គឺបានជួបជាមួយសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីការពារជាតិ កម្ពុជា កាលពីថ្ងៃទី២១ ខែវិច្ឆិកា។...
ភ្នំពេញ៖ ឆ្លៀតក្នុងឱកាសអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការពារជាតិអាស៊ាន និងកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន-បូក លើកទី៩ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា នាយឧត្តមសេនីយ៍ ចាន់សាម៉ន ចាន់ញ៉ាឡាត រដ្ឋមន្រ្តីក្រសួងការពារជាតិឡាវ និង នាយឧត្តមសេនីយ៍ ហ្វាង វ៉ាន់យ៉ាង រដ្ឋមន្រ្តីក្រសួងការពារជាតិវៀតណាម បានចុះហត្ថលេខារួមគ្នា៣ប្រទេស កម្ពុជា-ឡាវ-វៀតណាម លើកំណត់ហេតុលើកកម្ពស់សមត្ថភាព...
ភ្នំពេញ៖ នៅក្នុងជំនួបពិភាក្សាការងារទ្វេភាគី រវាងសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា ជាមួយលោក ឡយ អូស្ទីន រដ្ឋមន្រ្តីការពារជាតិសហរដ្ឋអាមេរិក ភាគីទាំងពីរកម្ពុជា-អាមេរិក បានផ្តោតសំខាន់ទៅលើកិច្ចសហប្រតិបត្តិការវិស័យការពារជាតិ និងសន្តិសុខ ដើម្បីបម្រើឱ្យផលប្រយោជន៍ទៅវិញទៅមក។ នេះបើយោងតាម ហ្វេសប៊ុកផេក សម្ដេចពិជ័យសេនា ទៀ បាញ់។
សេអ៊ូល៖ ក្រសួងការពារជាតិរបស់ទីក្រុងសេអ៊ូលបាននិយាយថា ប្រមុខការពារជាតិកូរ៉េខាងត្បូង និងប្រមុខការពារជាតិនៃប្រទេសអូស្ត្រាលី បានជួបពិភាក្សាគ្នាក្នុងប្រទេសកម្ពុជា នៅថ្ងៃអង្គារ ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងឧស្សាហកម្មអាវុធ និងផ្នែកសន្តិសុខផ្សេងៗទៀត។ យោងតាមសារព័ត៌មាន Yonhap ចេញផ្សាយនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Lee Jong-sup រដ្ឋមន្ត្រីក្រសួងការពារជាតិកូរ៉េខាងត្បូង និងសមភាគីអូស្ត្រាលី លោក Richard Marles...
ក្រុមហ៊ុន អ័រគីដេ នឹងរៀបចំកម្មវិធីជប់លៀង Black Friday Pool Party នៅថ្ងៃ សុក្រ សប្តាហ៍នេះ ត្រូវជាថ្ងៃទី 25 វិច្ឆិកា ចាប់ពីម៉ោង 5ល្ងាច នៅគម្រោងខុនដូ Orkide the Royal Condominium ស្ថិតនៅលើផ្លូវ 2004...
សៀមរាប៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានជំរុញឱ្យប្រទេសចិន ជៀសវាង “សកម្មភាពអស្ថិរភាព” ឆ្ពោះទៅរកកោះតៃវ៉ាន់ នៅក្នុងជំនួបទល់មុខគ្នាជាលើកដំបូងជាមួយរដ្ឋមន្ត្រីការពារជាតិចិន គឺលោក Wei Fenghe ចាប់តាំងពីដំណើរទស្សនកិច្ចរបស់ប្រធានសភាលោកស្រី Nancy Pelosi ទៅកាន់ទីក្រុងតៃប៉ិក្នុងខែសីហា។ យោងតាមសារព័ត៌មាន The Traits Times ចេញផ្សាយនៅថ្ងៃទី២២...
ភ្នំពេញ៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បានលើកជាសំណួរ ថា «ហេតុអ្វីបានជាសត្វស្លាបហើរជាក្រុមរួមគ្នា?» សត្វស្លាបបង្កើតជាក្រុម ដែលយើងហៅថាហើរជាហ្វូង ដោយសារហេតុផលជាច្រើន គឺដើម្បីបង្កើនឱកាសរស់រានមានជីវិត និងមានសុវត្ថិភាព ដើម្បីបង្កើនលទ្ធភាពស្វែងរកអាហារ និងការពារគ្នាទៅវិញទៅមកពីបញ្ហា និងពីសត្វបក្សីដែលរកស៊ីដោយការឆាបឆក់។ មនុស្សមិនខុសពីសត្វបក្សីនោះទេ។ យើងរស់នៅក្នុងសហគមន៍ដ៏ធំមួយ ប៉ុន្តែ...
ភ្នំពេញ៖ លោក ដួង តារា ដ្ឋលេខាធិការទីស្តីការ និងជំនួយការផ្ទាល់សម្តេចតេជោ បានលើកឡើងថា នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ &៤១ កន្លងទៅដែល កម្ពុជាជាប្រធាន ប្រទេសយើងបានទទួលមេដឹកនាំជាច្រើន ដែលក្នុងនោះរួមទាំងលោកប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk-yeol និង លោកជំទាវភរិយា Kim Keon-hee។ លោកបានឲ្យដឹងតាមរយៈបណ្ដាញសង្គមហ្វេសប៊ុករបស់លោកថា “វត្តមានលោកជំទាវប្រធានាធិបតីនៅកម្ពុជា...
ភ្នំពេញ: សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ កាលពី ពីព្រឹកថ្ងៃទី ២២ ខែ វិច្ឆិកា ឆ្នាំ ២០២២នេះ បានប្រកាសសាលដីកា តម្កល់ ជនជាប់ចោទចំនួន៧ នាក់ដែលជាអតីតមន្ត្រី និង អ្នកគាំទ្រប្តូរផ្តាច់ នៃ អតីតគណបក្សសង្គ្រោះជាតិ ជាប់គុក ក្នុងម្នាក់ៗ កំណត់ពី ១៨ខែ...
រូម៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ថា ការសម្រាកព្យាបាល នៅមន្ទីរពេទ្យដោយសារជំងឺកូវីដ១៩ កំពុងតែកើនឡើងម្តងទៀត នៅក្នុងប្រទេសអ៊ីតាលី ។ នេះបើយោងតាមទិន្នន័យផ្លូវការ ដែលចេញផ្សាយកាលពីថ្ងៃចន្ទ ។ នេះអាចបង្ហាញពីការកើនឡើងសក្តានុពល នៃករណីឆ្លងជំងឺក្នុងអំឡុងរដូវរងាខាងមុខនេះ ។ មូលនិធិ Gimbe ដែលជាអង្គភាពត្រួតពិនិត្យសុខភាពបានឲ្យដឹងថា ចំនួនអ្នកជំងឺនៅក្នុងអង្គភាពថែទាំបង្អែកបានកើនឡើងជិត២២ភាគរយ ក្នុងអំឡុងសប្តាហ៍ដែលបញ្ចប់នៅថ្ងៃទី១៧ ខែវិច្ឆិកា ។ ការកើនឡើងនៃការចូលមកដល់បន្ទប់ថែទាំបង្អែក គឺលឿនជាងការចូលមកមន្ទីរពេទ្យដែលទាក់ទងនឹងមេរោគឆ្លង ដែលបានកើនឡើង ជិត១០ភាគរយក្នុងរយៈពេលដូចគ្នា ។ ការឆ្លងមេរោគឆ្លងសរុប ក៏បានកើនឡើងផងដែរ ដោយមានប្រហែល២០៨.០០០នាក់ ត្រូវបានរាយការណ៍ក្នុងរយៈពេលដូចគ្នាហើយបានកើនឡើង ពី១៨១.០០០នាក់ កាលពីសប្តាហ៍មុន ។ នេះតំណាងឱ្យការកើនឡើង១៥ភាគរយ ។ ទោះជាយ៉ាងណាក៏ដោយការស្លាប់ប្រចាំសប្តាហ៍ បានធ្លាក់ចុះ២,៩ភាគរយ ។ លោក Nino Cartabellotta ប្រធានមូលនិធិ Gimbe បានលើកឡើងថា “ជាមួយនឹងការចរាចរនៃមេរោគកើនឡើង យើងរំពឹងថារដ្ឋាភិបាលនឹងដាក់ចេញ នូវផែនការសកម្មភាព សម្រាប់រដូវរងាឆាប់ៗនេះ” ។ លោក Cartabellotta និងមន្ត្រីសុខាភិបាលផ្សេងទៀតបាននឹងកំពុងជំរុញឱ្យមានការប្រុងប្រយ័ត្ន ខណៈដែលអាកាសធាតុត្រជាក់និងសកម្មភាពកាន់តែច្រើនផ្លាស់ទីក្នុងផ្ទះ បង្កើតលក្ខខណ្ឌអំណោយផលបន្ថែមទៀត សម្រាប់ការរីករាលដាលនៃមេរោគ ។ ទោះបីជាយ៉ាងណាក៏ដោយ រដ្ឋមន្ត្រីក្រសួងសុខាភិបាល Orazio Schillaci បានថ្លែងកាលពីសប្តាហ៍មុនថា មេរោគឆ្លងបានឈានចូលដល់ “ដំណាក់កាលឆ្លង” នៅក្នុងប្រទេសអ៊ីតាលី ដែលមានន័យថា ទោះបីជាវានឹងមិនរលាយបាត់ក៏ដោយ វានឹងនៅតែស្ថិតក្រោមការគ្រប់គ្រង ។ លោក Schillaci បានថ្លែងថា មេរោគឆ្លងមានលក្ខណៈដូចគ្នាទៅនឹងជំងឺគ្រុនផ្តាសាយ ដោយកត់សម្គាល់ថា មនុស្សជាច្រើនបានធ្វើតេស្តវិជ្ជមាន ខណៈដែលមិនមានរោគសញ្ញា ។ ទោះជាយ៉ាងណាក៏ដោយ លោក Schillaci បានជំរុញឱ្យអ្នកដែលងាយនឹងឆ្លងមេរោគត្រូវពាក់ម៉ាស់ គួរបញ្ជាក់ថា ប្រទេសអ៊ីតាលី បាននិងកំពុងចែកចាយវ៉ាក់សាំងលើកទី៤ ទោះបីជាទិន្នន័យបង្ហាញថា អត្រានៃការចែកចាយមានការថយចុះ បើប្រៀបធៀបទៅនឹងជុំមុនៗនៃកម្មវិធីចាក់វ៉ាក់សាំងក៏ដោយ ។ គិតត្រឹមថ្ងៃចន្ទ ប្រទេសនេះបានចែកចាយថ្នាំចំនួន១៤២.៥លានដូស ប្រហែល៨៨,៦ភាគរយ នៃអ្នកស្រុកនៃប្រទេសនេះ ដែលមានអាយុលើសពី១២ឆ្នាំ ឬស្មើនឹង៤២,៣លាននាក់ បានទទួលវដ្តនៃការចាក់ថ្នាំបង្ការពេញលេញ បូករួមទាំងការចាក់ថ្នាំបង្ការយ៉ាងហោចណាស់១ដង ឬបានជាសះស្បើយពីការឆ្លងមេរោគឆ្លង ក្នុងរយៈពេល៤ខែមុន ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា