ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានអំពាវនាវដល់យុវជន និងប្រជាជនទាំងអស់ កុំជឿតាមការឃោសនាថា បារីអេឡិចត្រូនិក ជាមធ្យោបាយផ្ដាច់បារី ផ្ទុយទៅវិញបារីអេឡិចត្រូនិក នាំឲ្យអ្នកជក់បារីធម្មតា ឈានទៅរកការប្រើប្រាស់គ្រឿងញៀន នាពេលអនាគត ។ យោងតាមសេចក្ដីជូនព័ត៌មានរបស់ ក្រសួងសុខាភិបាល នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ បានឲ្យដឹងថា បារីអេឡិចត្រូនិច (e-cigarette) គឺជាប្រព័ន្ធបញ្ចូន...
តេអេរ៉ង់ ៖ ទូរទស្សន៍រដ្ឋបានរាយការណ៍ថា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Amir-Abdollahian កាលពីថ្ងៃព្រហស្បតិ៍ បានសម្តែងក្តីសង្ឃឹម សម្រាប់កិច្ចចរចា នុយក្លេអ៊ែរ នៅទីក្រុងវីយែន ដើម្បីបន្ត “នាពេលអនាគត ដ៏ខ្លីខាងមុខនេះ” ។ លោក Amir-Abdollahian បានប្រាប់សន្និសីទ សារព័ត៌មានរួមមួយ តាមទូរទស្សន៍ជាមួយសមភាគីរុស្ស៊ី ដែលកំពុងធ្វើទស្សនកិច្ចរបស់លោក...
រ៉ាម៉ាឡា៖ ប៉ាឡេស្ទីនកាលពីថ្ងៃព្រហស្បតិ៍ បានព្រមានប្រឆាំងនឹងការពង្រីកការ តាំងទីលំនៅរបស់អ៊ីស្រាអែលនៅតំបន់ West Bank ដោយលើកឡើងថា វានឹងធ្វើឱ្យខូចដល់ការរំពឹងទុក សម្រាប់ដំណោះស្រាយរដ្ឋពីរ និងឱកាសនៃការបង្កើតសន្តិភាព។ ក្រសួងការបរទេសប៉ាឡេស្ទីន បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការពង្រីកការតាំងទីលំនៅរបស់អ៊ីស្រាអែល នៅក្នុងទឹកដីប៉ាឡេស្ទីន “នឹងមានឥទ្ធិពលមហន្តរាយលើ ការអនុវត្តគោលការណ៍នៃ ដំណោះស្រាយរដ្ឋទាំងពីរ និងការសម្រេចបាននូវសន្តិភាពដ៏ត្រឹមត្រូវ និងទូលំទូលាយ”។ ការព្រមាននេះបានកើតឡើងបន្ទាប់ពី អង្គការតាំងទីលំនៅរបស់អ៊ីស្រាអែល បានប្រកាសកាលពីថ្ងៃអង្គារថា...
វ៉ាស៊ីនតោន៖ ព្រឹទ្ធសភាអាមរិក បានអនុម័តច្បាប់កាំភ្លើង ដែលសម្រុះសម្រួល ក្នុងការបោះឆ្នោត ៦៥-៣៣ នៅយប់ថ្ងៃព្រហស្បតិ៍ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ច្បាប់នេះនឹងពង្រឹងការត្រួតពិនិត្យ ប្រវត្ដិរូបសម្រាប់អ្នកទិញកាំភ្លើង ដែលមានអាយុក្រោម ២១ឆ្នាំ ផ្តល់ប្រាក់ដើម្បីគ្រប់គ្រងច្បាប់ “ទង់ក្រហម” ឬ Red Flag និងបង្ក្រាបអ្នកទិញអាវុធ។ សភាតំណាងរាស្រ្ត ត្រូវបានគេរំពឹងថា នឹងលើកយកច្បាប់នេះ...
បរទេស៖ ប្រធានាធិបតីបារាំងលោក Emmanuel Macron បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការផ្តល់ឱ្យអ៊ុយក្រែន និងប្រទេសម៉ុលដាវ៉ា នូវឋានៈជាបេក្ខភាពសម្រាប់ សមាជិកភាពសហភាពអឺរ៉ុបគឺជា “កាយវិការនយោបាយ” ដែលបញ្ជូន “សញ្ញាខ្លាំង” ដល់ប្រទេសរុស្ស៊ី។ ទោះបីជាទីក្រុងគៀវ និងទីក្រុង Chisinau បានឆ្លងក៏ដោយ មេដឹកនាំសហភាពអឺរ៉ុបផ្សេងទៀត បានព្រមានថាស្ថានភាពនេះមានលក្ខណៈ ជានិមិត្តរូបយ៉ាងទូលំទូលាយ ជាមួយនឹងកំណែទម្រង់ និងការចរចាជាច្រើនឆ្នាំ...
ប៉េកាំង ៖ បេសកជន ចិន បានអំពាវនាវ ដល់សហគមន៍ អន្តរជាតិ ឲ្យបង្កើនការគាំទ្រ ដល់ប្រទេស អាហ្វហ្គានីស្ថាន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។ អាហ្វហ្គានីស្ថាន ស្ថិតក្នុងដំណាក់កាលសំខាន់ នៃការផ្លាស់ប្តូរពីភាពវឹកវរ ទៅជាអភិបាលកិច្ច ។ លោក Zhang Jun តំណាងអចិន្ត្រៃយ៍របស់ប្រទេសចិន...
ប៉េកាំង ៖ គោលនយោបាយ អាមេរិក ឆ្ពោះទៅរកប្រទេសចិន គឺ ជាផ្លូវទៅរកការបំផ្លិចបំផ្លាញ ដោយខ្លួនឯង នេះបើតាមការលើកឡើង របស់មតិមួយ ដែល បានចុះផ្សាយនៅលើគេហទំព័រ Asia Times។ រដ្ឋបាល អាមេរិក ហាក់ដូចជាព្រងើយកន្តើយ ចំពោះការលុបបំបាត់ របស់សហរដ្ឋអាមេរិក ។ ឋានៈជាមេដឹកនាំ ពិភពលោក...
បរទេស៖ នាយករដ្ឋមន្រ្តីបែលហ្ស៊ិក លោក Alexander De Croo បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការផ្តល់ឱ្យអ៊ុយក្រែននូវឋានៈ ជាបេក្ខជនសហភាពអឺរ៉ុបគឺជា “សារនិមិត្តសញ្ញា” ដ៏សំខាន់មួយដើម្បីគាំទ្រទីក្រុងគៀវ ចំពេលមានជម្លោះដែលកំពុងបន្តជាមួយរុស្ស៊ី។ លោកបានដាស់តឿនថា ទោះបីជាយ៉ាងណាក៏ដោយ ការបញ្ចូលប្រទេសពិតប្រាកដ ទៅក្នុងប្លុកនឹងចំណាយពេល “ច្រើនឆ្នាំ” និង “កំណែទម្រង់ជាច្រើន” ។ យោងតាមសារព័ត៌មាន RT...
ភ្នំពេញ ៖ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) បានបង្ហាញលទ្ធផល នៃកិច្ចប្រជុំ ដែលដឹកនាំដោយ លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ដើម្បីពិនិត្យ និងសម្រេចលើឯកសារ ពាក់ព័ន្ធនឹងការប្រកាស លទ្ធផលផ្លូវការ នៃការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២...
Breaking: ធ្លាក់យន្តហោះដឹកសម្ភារយោធារុស្ស៊ី ស្លាប់៤នាក់៖ អាជ្ញាធរមូលដ្ឋាន។ នេះបើតាមការផ្សាយ របស់ទីភ្នាក់ងារព៍ត៑មាន បារាំង AFP នៅមុននេះបន្តិច។ ប្រែសម្រួលដោយ៖ សយ សុភា
ថ្ងៃទី២១ ខែ មិថុនា តាមម៉ោងតំបន់ខាងកើត របស់អាមេរិក អនុលោម តាមអ្វីដែលហៅថា «ច្បាប់ស្តីពីការបង្ការ កុំឱ្យមានការបង្ខិតបង្ខំ ឱ្យជនជាតិ វៃវូអឺធ្វើពលកម្ម» រដ្ឋបាលគយ និងការពារព្រំដែន របស់ សហរដ្ឋអាមេរិក បានធ្វើសន្និដ្ឋានថា ផលិតផល ដែលផលិត នៅតំបន់ស៊ីនជាំង នៃប្រទេសចិន ទាំងអស់ ជាផលិតផលពាក់ព័ន្ធ...
ភ្នំពេញ ៖ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ប្រកាសជ្រើសរើសនិស្សិតឱ្យចូលសិក្សាថ្នាក់បណ្ឌិត និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចូលរៀនថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ សម្រាប់ថ្ងៃសៅរ៍-អាទិត្យ ។ ដោយឡែក ចូលរៀនថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២ សម្រាប់ថ្ងៃពុធ-សុក្រ ហើយសិក្សាជាមួយសាស្រ្តាចារ្យ បណ្ឌិតជាតិ និងអន្តរជាតិល្បីៗ ដែលមានបទពិសោធន៍ និងចំណេះដឹងខ្ពស់...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា បានអញ្ជើញជាអធិបតីក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី ៥ ឆ្នាំ ២០២២ ធ្វើឡើងនៅព្រឹកថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលយៀកថៃ កំពង់ចាម ក្នុងសង្កាត់សំបួរមាសក្រុងកំពង់ចាម ។ បើតាមប្រធានគណៈកម្មការ...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បន្តប្រកាសថា កម្ពុជាមិនមានអ្នកឆ្លង ស្លាប់ និងជាសះស្បើយ ពីជំងឺកូវីដ១៩ថ្មីទៀតទេ ក្នុងរយៈពេល៤៨ថ្ងៃចុងក្រោយនេះ ។ គិតត្រឹមព្រឹក ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១៣៦ ២៦២នាក់ អ្នកជាសះស្បើយចំនួន ១៣៣ ២០៦នាក់ និងអ្នកស្លាប់ចំនួន ៣...
ភ្នំពេញ ៖ លោក Robert William Forden បច្ចុប្បន្នជាទីប្រឹក្សាជាន់ខ្ពស់ នៅការិយាល័យកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិកនៃក្រសួងការបរទេស ត្រូវបានជ្រើសរើសជាបេក្ខជន ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា ជំនួសលោក Patrick Murphy នៅពេលឆាប់ខាងមុខនេះ ។ ប៉ុន្តែមុននឹងត្រូវតែងតាំងលោក ត្រូវបានបញ្ជាក់ ពីសមាជិកនៃព្រឹទ្ធសភាអាមេរិក ជាមុនសិន ។ នេះបើតាមឲ្យដឹងពីកញ្ញា...
US senators advanced a bipartisan bill late Thursday addressing the epidemic of gun violence convulsing the country, approving a narrow package of...
London-UK: Beleaguered British Prime Minister Boris Johnson suffered two crushing parliamentary by-election defeats on Friday, including in a southwest English seat previously...
European Union leaders on Thursday unanimously agreed to put Ukraine on the path to EU membership, granting the country candidate status. Ukrainian...
ភ្នំពេញ៖ សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការ សម្របសម្រួលថ្នាក់ជាតិ ប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទាន ដល់ការរីកសាយភាយអាវុធមហាប្រល័យ (គ.ស.ហ) បានថ្លែងថា លទ្ធផលសម្រេចបាន ក្នុងការប្រឆាំងការសម្អាតប្រាក់នេះ គឺជាបេសកកម្មដ៏មានសារៈសំខាន់បំផុត សម្រាប់ប្រទេសជាតិ ហើយក៏ឆ្លើយតបតាមអនុសាសន៍របស់អន្តរជាតិ ផងដែរ។ ក្នុងកិច្ចប្រជុំលើកទី៤ របស់...
យប់ថ្ងៃទី២៣ ខែមិថុនា លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញជាអធិបតីក្នុងកិច្ចជំនួបថ្នាក់ដឹកនាំប្រទេស BRICS លើកទី ១៤ តាមប្រព័ន្ធវីដេអូនៅទីក្រុងប៉េកាំង។ លោកXi Jinping បានគូសបញ្ជាក់ថា ក្នុងឋានៈជាទីផ្សារងើបឡើងថ្មីដ៏សំខាន់និងប្រទេសកំពុងអភិវឌ្ឍន៍ដ៏ធំ ប្រទេស BRICS ត្រូវតែហ៊ានទទួលខុសត្រូវ ហ៊ានធ្វើការជាក់ស្តែង ដើម្បីបំពេញបន្ថែមកម្លាំងវិជ្ជមាន ដែលប្រកបដោយស្ថិរភាព និងលក្ខណៈស្ថាបនា ដល់ពិភពលោក។...
ភ្នំពេញ ៖ អង្គការភ្លែនអន្តរជាតិកម្ពុជា និងមូលនិធិព្រីនស៍ សហការជាមួយក្រសួងអប់រំ យុវជន និងកីឡាបានរៀបចំពិធីប្រគល់ស្ថានីយ៍លាងដៃប្រើឈ្នាន់ជើងចំនួន ១៩៨ ដល់សាលារៀនក្នុងក្រុងព្រះសីហនុ ។ ពិធីប្រគល់នេះ ធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ និងមានការចូលរួមពីមន្ត្រីមន្ទីរអប់រំ យុវជន និងកីឡាខេត្តជាច្រើនរូប។...
ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសអំពីកាលវិភាគ នៃការចរចាប្រាក់ឈ្នួល អប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប នៅកម្ពុជា សម្រាប់ឆ្នាំ២០២៣ ខាងមុខ។ យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងការងារ នាថ្ងៃទី២៣ មិថុនា បានឲ្យដឹងថា ការពិភាក្សាប្រាក់ឈ្នូលអប្បបរមា សម្រាប់ឆ្នាំ២០២៣ ត្រូវអនុវត្តតាមប្រតិទិន ដូចជា...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានសម្រេចប្តឹងទៅតុលាការ ដើម្បីដូរថ្ងៃកំណើតពិតប្រាកដសម្តេចវិញ ក្រោយតុលាការបានចេញដីកា សម្រេចប្តូរពីថ្ងៃទី៤ ខែមេសា ឆ្នាំ១៩៥១ មកថ្ងៃទី៥ ខែសីហា ឆ្នាំ១៩៥២វិញ មានអ្នករិះគន់សម្តេចថា បានខ្ចះខ្ចាយលុយជាតិ តែលោក សុខ ឥសាន បានតបថា ការដូរនេះជាសិទ្ធិឯកជនរបស់សម្តេច គ្មានប៉ះពាល់ដល់ថវិកាជាតិនោះទេ...
ភ្នំពេញ ៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអំពាវនាវដល់ប្រជាពលរដ្ឋរស់នៅតាមដងផ្លូវ កុំចាក់ឬលើកដីផ្ទះខ្ពស់ជាងផ្លូវ ព្រោះនាំឲ្យផ្លូវឆាប់ខូច ហើយក៏កុំយកផ្លូវធ្វើជាកន្លែងទីផ្សារ កន្លែងលក់ដូរបង្កឲ្យមានការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍ផងដែរ។ នាឱកាសអញ្ជើញ ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ គម្រោងធ្វើឲ្យប្រសើរឡើងវិញ កំណាត់ផ្លូវជាតិលេខ៥ ភាគខាងត្បូង (ព្រែកក្តាម-ធ្លាម្អម) នាថ្ងៃទី២៣ មិថុនា លោកទេសរដ្ឋមន្ត្រី...
បរទេស៖ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ លោកប្រធានាធិបតីរុស្សី Vladimir Putin បានធ្វើការលើកឡើងយ៉ាងខ្លាំងៗ អំពីភាពកំណាញ់របស់លោកខាងលិច ដែលតែងតែធ្វើការស្តីបន្ទោសគ្រប់គ្នា ចំពោះកំហុសរបស់ខ្លួន ឯងនោះគឺជាកត្តាសំខាន់ដែលនាំឲ្យ ពិភពលោកជួបវិបត្តិសេដ្ឋកិច្ច។ ថ្លែងនៅក្នុងកិច្ចប្រជុំកំពូល BRICS ជាលើកទី១៤ តាមរយៈវិដេអូខលម្សិលមិញនេះដែរលោក Putin ក៏បានគូសបញ្ជាក់អំពីវិធីសាស្ត្រ ក្នុងការដោះស្រាយវិបត្តិសេដ្ឋកិច្ច តាមរយៈកិច្ចសហប្រតិបត្តិការគ្នា ដោយភាពស្មោះត្រង់កិច្ច សហប្រតិបត្តិការគ្នាដោយ ផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមកគឺជា...
បរទេស៖ រដ្ឋាភិបាលនៃប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃព្រហស្បតិ៍ បានប្រកាសអាសន្ន ដំណាក់កាលទី២ របស់ខ្លួន ចំពោះផែនការប្រើប្រាស់ ធនធានហ្គាស របស់ប្រទេស បន្ទាប់ពីរុស្ស៊ី បានធ្វើការកាត់បន្ថយការផ្គត់ផ្គង់ហ្គាស តាមបំពង់បង្ហូរហ្គាស Nort Stream 1 ដល់ទៅ៤០ភាគរយ។ សេចក្តីប្រកាស ដែលត្រូវបានធ្វើឡើង ដោយលោករដ្ឋមន្ត្រីកិច្ចការងារ សេដ្ឋកិច្ចនិងអាកាសធាតុ Robert Habeck...
ភ្នំពេញ ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីការបរទេសកម្ពុជា បានផ្ញើលិខិតអបអរសាទរជូនលោក Bui Thanh Son រដ្ឋមន្រ្ដីការបរទេសនៃ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៥៥ នៃការបង្កើតទំនាក់ទំនងការទូត រវាងប្រទេសកម្ពុជា និងវៀតណាម៕
អង់ការ៉ា៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាប្រទេសតួគីនិងអង់គ្លេស បាននឹងកំពុងធ្វើការជាមួយគ្នា ក្នុងការបង្កើនកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងគ្នា ក្នុងគោលបំណងសំខាន់ ធ្វើការយ៉ាងណាជុំរុញ ចំណងទំនាក់ទំនង សេដ្ឋកិច្ចទ្វេភាគី ឲ្យកាន់តែជិតស្និទិ្ធ។ ការប្រកាសដែលធ្វើឡើង ដោយលោករដ្ឋមន្ត្រីការបរទេស តួគី Mevlut Cavusoglu បានឲ្យដឹងទៀតដែរថា ប្រទេសទាំងពីរ នឹងធ្វើឲ្យកាន់តែធំឡើង នៃទំហំពាណិជ្ជកម្មសេរីរវាងគ្នា ហើយពេលនេះកំពុងធ្វើការជាមួយគ្នា...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីកម្ពុជា ផ្ញើលិខិតអបអរសាទរជូនលោក Pham Minh Chinh នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសខួបអនុស្សាវរីយ៍ លើកទី៥៥ នៃការបង្កើតទំនាក់ទំនងការទូត រវាងប្រទេសកម្ពុជា និងវៀតណាម ៕
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានដាក់ចេញនូវវិធានការបន្ទាន់មួយ ដើម្បីបង្ក្រាបរាល់អាជីវកម្ម បូមខ្សាច់ ដែលអនុវត្តផ្ទុយ ពីច្បាប់អនុញ្ញាត ។ ការដាក់ចេញវិធានការ បង្រ្កាបអាជីវកម្មបូមខ្សាច់ ល្មើសច្បាប់ខាងលើ ធ្វើឡើង នារសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ នៅសាលាខេត្តកំពង់ចាម បន្ទាប់ពីអភិបាលខេត្តកំពង់ចាម លោក...