បរទេស៖ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា នាយករដ្ឋមន្ត្រី ស្រីលង្កា លោក Ranil Wickremesinghe បានចេញមកធ្វើការបញ្ជាក់អំពី ភាពជោគជ័យ នៅក្នុងកិច្ចពិភាក្សាគ្នារវាងស្រីលង្កា ជាមួយនឹងមូលនិធិរូបិយវត្ថុ អន្តរជាតិ IMFដើម្បីស្វែងរកជំនួយ ផ្នែកសេដ្ឋកិច្ច។ លោក Wickremesinghe បានបញ្ជាក់បែបនេះថា៖ កិច្ចពិភាក្សា ដែលមានភាពវិជ្ជមាន និងផ្លែផ្កាត្រូវបានធ្វើឡើង ហើយជឿជាក់ថា...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានយល់ព្រមតាមសំណូមពរប្រជាពលរដ្ឋដែលជាម្ចាស់រថយន្តចង្កូតស្តាំទាំងអស់ មិនអនុញ្ញាតឲ្យប្តូរមកឆ្វេងទេ ប៉ុន្តែត្រូវនាំគ្នាមកបង់ពន្ធ រួចហើយទៅធ្វើផ្លាកលេខឲ្យបានត្រឹមត្រូវ ។ ដោយសម្តេចបានដាក់កំហិត អនុញ្ញាតឲ្យទៅបង់ពន្ធត្រឹមតែមួយថ្ងៃនេះទេ គឺពោរថ្ងៃ៦ កក្កដានេះ បើហួសមកដល់ថ្ងៃ៧ កក្កដា មិនលើកលែងឲ្យនោះទេ ។ ការលើកឡើងរបស់សម្ដេចតេជោបែបនេះ ក្រោយពីម្ចាស់រថយន្ដចង្កូតស្ដាំជាច្រើនរយនាក់ បាននាំធ្វើការតវ៉ា...
បរទេស៖ កាលពីថ្ងៃអង្គារម្សិលមិញនេះ រដ្ឋមន្ត្រីកំពូល២រូប របស់អង់គ្លេស គឺរដ្ឋមន្ត្រីក្រសួងសុខាភិបាល និងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ បានដាក់ពាក្យស្នើសុំលាលែង ពីតំណែង ជាបន្តបន្ទាប់គ្នា នៅចំពេលដែលមានភាពចម្រូងចម្រាស នៅក្នុងបក្សព្រមទាំងតំណែង របស់នាយករដ្ឋមន្ត្រី លោក Boris Johnson ផង។ នៅមុនការសម្រេចចិត្តលាលែង ពីតំណែងនេះផងដែរ រដ្ឋមន្ត្រីទាំងពីររូប ក៏បានធ្វើការអំពាវនាវឲ្យ មានការលាលែងចេញ ពីតំណែងរបស់លោកនាយករដ្ឋមន្ត្រីអង់គ្លេស...
បរទេស៖ មន្ត្រីជាន់ខ្ពស់ ផ្នែកកិច្ចការងារ នៃក្រុមប្រឹក្សាសន្តិសុខជាតិ របស់រុស្ស៊ី លោក Nikolay Patrushev ថ្លែងនៅក្នុងកិច្ចប្រជុំមួយ កាលពីថ្ងៃអង្គារម្សិលមិញនេះ បាន បញ្ជាក់ថាអាវុធទាំងឡាយ ដែលអាមេរិកនិងសម្ព័ន្ធមិត្ត កំពុងបន្តផ្គត់ផ្គង់ ទៅឲ្យប្រទេសអ៊ុយក្រែននោះ គឺនឹងមិនអាចមានឥទ្ធិពលឡើយ ចំពោះលទ្ធផល ដែលរុស្ស៊ី ធ្លាប់បានដាក់ផែនការរួចមកហើយនោះ ចំពោះប្រតិបត្តិការយោធាពិសេស លើកនេះ។ លោកបន្តបែបនេះថា៖...
បរទេស៖ មន្ត្រីប្រេសិតពិសេស សហរដ្ឋអាមេរិក លោក Robert Malley កាលពីថ្ងៃអង្គារម្សិលមិញនេះ បានធ្វើការលើកឡើងថា កិច្ចចរចាគ្នាលើ ការធ្វើឲ្យរស់ឡើងវិញ នៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ឆ្នាំ២០១៥ គឺមិនទទួលបានលទ្ធផល និងដំណើរការល្អឡើយ ពីព្រោះដោយសារតែ អ៊ីរ៉ង់ គឺជាអ្នកមិនយល់ព្រមទាំង ការចង់បានកន្លងមក។ ជាមួយគ្នានេះដែរ រដ្ឋាភិបាលទីក្រុងតេហ៉រង់ វិញបានធ្វើការលើកឡើងថា មានតែការដកចេញទាំងអស់...
បរទេស៖ តុលាការនៃប្រទេសអ៊ុយក្រែន កាលពីថ្ងៃអង្គារម្សិលមិញនេះ បានឈានទៅដល់ការសម្រេចចិត្ត ប្រកាសបិទសកម្មភាព របស់បក្សនយោបាយចំនួន២ទៀត ដែលក្នុងនោះមានបក្សកុម្មុយនីស CPU ផងដែរ។ ការសម្រេចចិត្តនេះ បានធ្វើឲ្យការលប់ចោល បក្សនយោបាយ នៅទូទាំងប្រទេសអ៊ុយក្រែន សរុបមានចំនួន ទៅដល់១៥មកហើយ ដែល ភាគច្រើនសុទ្ធតែ ជាអ្នកមានគំនិតគាំទ្ររុស្សី។ គួរឲ្យដឹងដែរថាការងាររារាំង និងបិទសកម្មភាពនយោបាយ និងបិទបក្សនយោបាយបែបនេះ ត្រូវបានគេមើលឃើញថា...
បរទេស៖ អ្នកបើកយន្តហោះ និងអ្នករួមដំណើរ នៃជើងហោះហើរ Emirates ដែលហោះពីទីក្រុង Dubai ទៅកាន់ទីក្រុង Brisbane ប្រទេសអូស្ត្រាលី មានការភ្ញាក់ផ្អើលដែលបានរកឃើញថា ពួកគេបានធ្វើដំណើររយៈពេល ១៤ ម៉ោង ជាមួយនឹងប្រហោងធ្លុះ ដ៏ធំនៅផ្នែកម្ខាង នៃយន្តហោះ Airbus A380 ដែលពួកគេបានធ្វើដំណើរនោះ។ យោងតាមសារព័ត៌មាន RT...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានយល់ព្រមតាមសំណើ របស់ក្រុមអ្នកបើកបរចង្កូតស្តាំទាំងអស់ ដែលទាមទារមិនដូរ តែពួកគេត្រូវតែមកបង់ពន្ធជាដាច់ខាត។ ចំពោះសុពលភាព នៃការយល់ព្រមរបស់សម្តេចនេះ មានតែមួយថ្ងៃប៉ុណ្ណោះ គឺនៅថ្ងៃទី៦ កក្កដានេះ ។ ប៉ុន្តែចាប់ពីថ្ងៃស្អែកទៅ ករណីនាំចូលរថយន្តចង្កូតស្តាំ គឺមិនអនុញ្ញាតឲ្យដូរចង្កូត និងបង់ពន្ធទេ គឺចាប់យកតែម្តង ។ ការឆ្លើយតប...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា សម្ដេចជាជនពិការម្នាក់ ហើយក៏មានលទ្ធភាពអាចធ្វើជានាយករដ្ឋមន្ដ្រី មិនមែនជានាយករដ្ឋមន្ដ្រី ត្រឹមតែឆក់កណ្តៀតនោះទេ គឺជិត៤ទស្សវត្ស រួចស្រេចទៅហើយ។ ក្នុងពិធីជួបសំណេះសំណាល ក៏ដូចជា ផ្តល់ដំបូន្មានមួយចំនួនជូនដល់គណៈប្រតិភូកីឡា អាស៊ានប៉ារ៉ាហ្គេម (ASEAN Para Games) មុននឹងពួកគេចេញទៅប្រកួតកីឡាពិការអាស៊ាន ឬអាស៊ានប៉ារ៉ាហ្គេមលើកទី១១...
ភ្នំពេញ ៖ ក្នុងពិធីសំណេះសំណាលជាមួយគណៈប្រតិភូកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១១ មុននឹងចេញទៅប្រកួតកីឡាពិការអាស៊ាន ឬអាស៊ានប៉ារ៉ាហ្គេមលើកទី១១ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី នៅព្រឹកថ្ងៃទី៦ កក្កដានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានលើកឡើងថា ការប្រើប្រាស់សារធាតុដែលហាមឃាត់ក្នុងការប្រកួតកីឡា ពិតជាធ្វើឲ្យប៉ះពាល់ដល់មុខមាត់ប្រទេសជាតិ ដូច្នេះហាមដាច់ខាតមិនឲ្យប្រើប្រាស់សារធាតុណាមួយឡើយ ៕
បរទេស៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov បាននិយាយកាលពីថ្ងៃចន្ទថា ការយាយីអ្នកកាសែត រុស្ស៊ីនៅសហរដ្ឋអាមេរិក អឺរ៉ុប និងអ៊ុយក្រែន បានឈានដល់ “ទ្រង់ទ្រាយធំ” ។ លោកថា ទីក្រុងមូស្គូមិនដែលចង់ ចាត់វិធានការណាមួយដែលនឹងប៉ះពាល់ដល់សេរីភាពអ្នកសារព័ត៌មានឡើយ ប៉ុន្តែទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្ត បានផ្តល់ឱ្យប្រទេសរុស្ស៊ីជាមួយនឹងភាពគ្មានជម្រើស ក្រៅពីការតបស្នង។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី៤...
បរទេស៖ នាយករដ្ឋមន្ត្រី គឺលោក Boris Johnson បាននិយាយថា ចក្រភពអង់គ្លេសនឹងមិនដាក់ពង្រាយនាវា ចម្បាំងទៅកាន់សមុទ្រខ្មៅ ដើម្បីជួយដល់ការដឹកជញ្ជូនគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែននោះទេ។ ការនាំចេញពីប្រទេសអ៊ុយក្រែនដែលជាអ្នកនាំចេញគ្រាប់ធញ្ញជាតិធំមួយត្រូវបានរំខានបន្ទាប់ពីការវាយលុករបស់រុស្ស៊ីប្រឆាំងនឹងប្រទេសនេះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា ថ្លែងនៅក្នុងសភាកាល ពីថ្ងៃចន្ទ លោក Johnson ត្រូវបានសួរឱ្យបញ្ជាក់ថាតើលោកកំពុងសម្លឹងមើលការរំលោភលើអនុសញ្ញា Montreux...
បរទេស៖ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergey Shoigu បាននិយាយកាលពីថ្ងៃអង្គារថា ទាហានស៊ីឈ្នួល បរទេសជាច្រើននាក់ត្រូវបានសម្លាប់នៅក្នុងប្រទេសអ៊ុយក្រែនក្នុងរយៈពេលដប់ថ្ងៃកន្លងមកនេះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា ថ្លែងនៅក្នុងកិច្ចប្រជុំ របស់ក្រសួង លោក Shoigu បាននិយាយថា “ជាលទ្ធផលនៃការវាយលុកប្រកបដោយជោគជ័យ” ដោយកង កម្លាំង...
បរទេស៖ អតីតយុទ្ធជនអាមេរិក មួយចំនួនត្រូវបានគេរាយការណ៍ថា បានបណ្តុះបណ្តាលទាហានអ៊ុយក្រែន នៅជិតជួរមុខនៃជម្លោះរុស្ស៊ី-អ៊ុយក្រែន ទោះបីជាមន្ទីរបញ្ចកោណបានជំរុញពួកគេមិនឱ្យធ្វើដូច្នេះក៏ដោយ, នេះបើតាមកាសែត New York Times បានអះអាងនៅក្នុងអត្ថបទមួយកាលពីថ្ងៃអាទិត្យ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា សារព័ត៌មានដដែល បានបញ្ជាក់ថា «ជនជាតិអាមេរិកស្ថិតនៅក្នុងប្រទេសអ៊ុយក្រែន» ដោយកត់សម្គាល់ថា ចំនួនពិតប្រាកដ...
ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋម្ត្រីការបរទេសកម្ពុជា និងជាប្រេសិតពិសេសរបស់ ប្រធានអាស៊ាន ស្ដីពីបញ្ហាមីយ៉ាន់ម៉ា បានបង្ហាញនូវក្ដីសង្ឃឹមថា លោកនឹងត្រឡប់ទៅបំពេញទស្សនកិច្ច នៅមីយ៉ាន់ម៉ា ក្នុងពេលឆាប់ៗ ដើម្បីបន្តបេសកកម្មដើម្បីប្រទេស និងប្រជាជនមីយ៉ាន់ម៉ា ។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី៥ កក្កដា ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ បានអញ្ជើញជួបសំណេះសំណាលជាមួយប្រតិភូកីឡាអាស៊ានប៉ារ៉ាហ្គេម មុននឹងចេញទៅប្រកួតកីឡាពិការអាស៊ាន ឬអាស៊ានប៉ារ៉ាហ្គេមលើកទី១១ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី ។ ការប្រកួតកីឡាពិការអាស៊ាន ឬអាស៊ានប៉ារ៉ាហ្គេម ដែលជាការប្រកួតរវាងកីឡាករ កីឡាការិនី ជាជនពិការក្នុងចំណោមប្រទេសសមាជិកអាស៊ាន ត្រូវបានធ្វើឡើងជាទៀងទាត់រៀងរាល់២ឆ្នាំម្តង។ ការប្រកួតបានធ្វើចំនួន១០លើករួចមកហើយ...
តបតាមការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន ខ្ញុំ និងភរិយាខ្ញុំ ព្រមទាំងក្រុមហ៊ុនទាំងអស់របស់រ៉ូយ៉ាល់គ្រុប បានចូលរួមបរិច្ចាគថវិកាចំនួន១លានដុល្លារជូនដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីដោះស្រាយបញ្ហាមីននៅទូទាំងប្រទេសកម្ពុជា។ យើងខ្ញុំសូមថ្លែងអំណរគុណចំពោះសម្ដេចតេជោ ដែលបានផ្ដល់ឱកាសនេះដល់វិស័យឯកជនឱ្យចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការបោសសម្អាតមីននៅកម្ពុជា។ ការអំពាវនាវនេះធ្វើឡើង បន្ទាប់ពីសម្តេចតេជោទទួលបានរបាយការណ៍ ពីស្ថានភាពនៃការគំរាមកំហែងយ៉ាងខ្លាំងដោយគ្រាប់មីនទៅលើប្រជាពលរដ្ឋ ក្នុងឱកាសសម្តេចតេជោអញ្ជើញលែងកូនត្រី នៅឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ កាលពីព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២។ កម្លាំងដោះមីនត្រូវបានដាក់ពង្រាយដើម្បីពន្លឿនការបោសសម្អាតមីន ដោយចាប់ផ្តើមពីថ្ងៃចន្ទ...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកទឹកចិត្តដល់អគ្គនាយកដ្ឋាន និងអង្គភាពពាក់ព័ន្ធចំណុះក្រសួងមហាផ្ទៃ ក្នុងការបង្កើនការបញ្ជូនមន្ត្រីឱ្យទៅទទួលការបណ្ដុះបណ្ដាល ទាំងក្នុង និងក្រៅប្រទេស ដើម្បីពង្រឹងសមត្ថភាព និងប្រសិទ្ធភាពការងារ។ ក្នុងពិធីជួបសំណេះសំណាលជាមួយ កម្មសិក្សាការី វគ្គវិក្រឹត្យការមន្ដ្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ សម្រាប់ឆ្នាំ២០២១ នារសៀលថ្ងៃទីអង្គារ ទី០៥ ខែកក្កដា ឆ្នាំ២០២២...
សេអ៊ូល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២ថា យន្តហោះចម្បាំងបំបាំងកាយ F-35A របស់កងទ័ពអាកាសសហរដ្ឋអាមេរិក បានមកដល់ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃអង្គារនេះនៅក្នុងដំណើរទស្សនកិច្ចដែលបានប្រកាសជាសាធារណៈលើកដំបូងចាប់តាំងពីឆ្នាំ២០១៧ ខណៈដែលសម្ព័ន្ធមិត្ត និងកូរ៉េខាងជើង ប្រដាប់ដោយអាវុធនុយក្លេអ៊ែរ ចូលរួមក្នុងវដ្តនៃការបង្ហាញអាវុធកាន់តែកើនឡើង ។ សមយុទ្ធយោធារួមគ្នាត្រូវបានពង្រីកជាសាធារណៈក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលលើកទីមួយធ្វើឡើងនៅក្នុងឆ្នាំ២០១៨ ដោយសារតែកិច្ចខិតខំប្រឹងប្រែងក្នុងការធ្វើទំនាក់ទំនងការទូតជាមួយកូរ៉េខាងជើង និងក្រោយមកដោយសារជំងឺរាតត្បាតជំងឺកូវីដ-១៩...
ពីថ្ងៃ៦-១២ កក្កដា កម្ពុជា នឹងមានភ្លៀងធ្លាក់ពីតិចទៅច្រើន លាយឡំផ្គរ រន្ទះ និងខ្យល់កន្ត្រាក់https://dap-news.com/national/2022/07/05/259376/ ប្រមុខការទូតមេគង្គ-ឡានឆាង ប្តេជ្ញាយ៉ាងម៉ឺងម៉ាត់ ពង្រឹងសាមគ្គីភាព ឆ្ពោះទៅរកគោលដៅរួមhttps://dap-news.com/national/2022/07/05/259383/ បារាំង អាមេរិក អឺរ៉ុប និងអូស្ត្រាលីសរសើរ កម្ពុជា ស្នើឲ្យមេដឹកនាំយោធាភូមា ផ្ទេរលោកស្រី អោង សានស៊ូជី ត្រឡប់ទៅឃុំក្នុងផ្ទះវិញ (Video)https://dap-news.com/national/2022/07/05/259397/...
ភ្នំពេញ៖ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញឱ្យក្រុមការងារ នៃមន្ទីរសាធារណការ និង ដឹកជញ្ជូនរាជធានីភ្នំពេញ និងមន្ទីរធនធានទឹក និងឧត្តុនិយម រាជធានីភ្នំពេញ ត្រូវពន្លឿនការស្ដារប្រឡាយ បឹងត្របែក និងបើកទឹកហូរឲ្យបានលឿន ទៅដល់ស្ថានីយបឹងត្របែក ដើម្បីឱ្យស្ថានីយនេះ អាចបូមទឹកចេញបានឆាប់រហ័ស កាត់បន្ថយបាននូវការលិចលង់លំនៅដ្ឋាន បងប្អូនប្រជាពលរដ្ឋ នៅក្នុងរដូវវស្សានេះ ។ ការជំរុញរបស់លោកឃួង...
ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ នេះ ជាថ្ងៃអបអរសាទរខួបទី២៥ឆ្នាំ ដែលហុងកុង វិលត្រឡប់ចូលប្រទេសចិនវិញ និងថ្ងៃធ្វើពិធីចូលកាន់មុខតំណែង របស់អភិបាល នៃតំបន់រដ្ឋបាលពិសេស ហុងកុង អាណត្តិទី៦ ។ ក្នុងពិធីលោក Xi Jinping ប្រធានរដ្ឋចិនបានបង្ហាញ ពីការសួរសុខទុក្ខ ការជូនពរ និងការថ្លែងអំណរគុណ លោកបានគូសបញ្ជាក់ថា កម្មវត្ថុមូលដ្ឋាន...
កណ្តាល ៖ អភិបាលរងខេត្តកណ្តាល លោក ណុប ដារ៉ា បញ្ជាក់ថា ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សានៅថ្នាក់ឃុំ សង្កាត់ គឺជាការជំរុញ កិច្ចដំណើរការអនុវត្ត កំណែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ ។ ថ្លែងនៅក្នុងពិធីប្រកាស សុពលភាពក្រុមប្រឹក្សា អាណត្តិទី៥ នៃរដ្ឋបាលឃុំព្រែកអំបិល ស្រុកស្អាង...
មន្ត្រីជាន់ខ្ពស់ នៃរដ្ឋលេខាធិការដ្ឋាន អាកាសចរស៊ីវិល និងអ្នកធ្វើការក្នុងវិស័យ ទេស ចរណ៍នៅកម្ពុជា បានរំពឹងថា ការបើក«ជើងហោះហើរ» ដោយត្រង់រវាងកម្ពុជា និងចិនឡើងវិញ នឹងជំរុញកំណើន ភ្ញៀវ ទេសចរ ព្រមទាំងអ្នកវិនិយោគ ឱ្យមកកម្ពុជាកាន់តែច្រើន បន្ទាប់ពីមានការ កាត់បន្ថយអស់មួយ រយៈដោយសារតែការ វាយលុកពីជំងឺកូវីដ-១៩ នៅលើសកលលោក ។ ការផ្តល់ក្តីរំពឹងបែបវិជ្ជមាននេះ...
ភ្នំពេញ ៖ សាលា ប៊ែលធី អន្តរជាតិ នារសៀលថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២ បានរៀបចំកម្មវិធី “ប្រកួតប្រជែងនិយាយជាសាធារណៈកម្រិតប៊ែលធី (BELTEI Level) លើកទី៧ ឆ្នាំ២០២២ សម្រាប់សិស្សចំណេះទូទៅ ថ្នាក់ទី៣ ទី៦ ទី៩ និង ទី១២ ដែលមានបេក្ខជនចំណាត់ថ្នាក់លេខ១ ចំនួន...
គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល ត្រូវបានស្នើឡើង ដោយប្រធានរដ្ឋចិន Xi Jinping ក្នុងមហាសន្និបាត អង្គការសហប្រជាជាតិ លើកទី៧៦ នាទីក្រុងប៉េកាំង ក្នុងពេលកន្លងមក ។ លោក Xi បានដាក់ចេញនូវគំនិតផ្តួចផ្តើមនេះ ដើម្បីប្រកាន់ខ្ជាប់នូវអាទិភាព នៃការអភិវឌ្ឍ ប្រកាន់ខ្ជាប់នូវប្រជាជនជាកណ្តាល ប្រកាន់ខ្ចាប់នូវបរិយាប័ន្ន និងបរិយាប័ន្ន ប្រកាន់ខ្ជាប់នូវការច្នៃប្រឌិតថ្មី ព្រមទាំង ប្រកាន់ខ្ជាប់នូវភាពសុខដុមរមនា...
បរទេស ៖ អេស្ប៉ាញ បានរឹបអូស យាន្ដដ្រូនក្រោមទឹក ចំនួន ៣គ្រឿង ដែលមានសមត្ថភាព ដឹកជញ្ជូនគ្រឿងញៀន ក្នុងបរិមាណដ៏ច្រើនពីប្រទេសម៉ារ៉ុក ទៅកាន់ប្រទេសអេស្ប៉ាញ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន The National ។ ប៉ូលិសអេស្ប៉ាញបានឲ្យដឹងថា ពួកគេបានរឹបអូសដ្រូនក្រោមទឹក និងបំបែកក្រុមមួយ ដែលត្រូវបានគេជឿថា ផលិតពួកវានេះ។ ប៉ូលិសបានឲ្យដឹងថា...
ភ្នំពេញ៖ បុរសជាអង្គរក្សយាមផ្ទះវីឡា ម្នាក់ ត្រូវបានខ្មាន់កាំភ្លើង មិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូមកបាញ់រះជាច្រើនគ្រាប់ ខណៈ ជនរងគ្រោះ កំពុងតែអង្គុយយាម បណ្ដាលឲ្យស្លាប់ភ្លាមៗ នៅប៉ុស្ដិ៍យាមខាងមុខផ្ទះ ។ បន្ទាប់ពី បាញ់ប្រហារទៅលើ ជនរងគ្រោះ ជនដៃដល់ បានជិះម៉ូតូ ខ្លួនដោយសុវត្ថិភាព។ ករណីឃាតកម្មនេះ កើតឡើង នៅវេលាម៉ោង២រសៀល ថ្ងៃទី០៥...
តូក្យូ ៖ ប្រធាននៃកិច្ចប្រជុំលើកដំបូង នៃភាគីនៃសន្ធិសញ្ញា ស្តីពីការហាមឃាត់អាវុធ នុយក្លេអ៊ែរបានជំរុញឱ្យ ប្រទេសជប៉ុន ដែលជាប្រទេសតែមួយគត់ ដែលបានជួបប្រទះការ វាយប្រហារនុយក្លេអ៊ែរ ផ្លាស់ប្តូរជំហររបស់ខ្លួន លើសន្ធិសញ្ញានេះ ។ ឯកអគ្គរដ្ឋទូត Alexander Kmentt ជាអ្នកការទូតជាន់ខ្ពស់អូទ្រីស បានធ្វើជាប្រធានសន្និសីទអង្គការ សហប្រជាជាតិរយៈពេល ៣ថ្ងៃបានប្រាប់ Kyodo News...
ភ្នំពេញ៖ កម្លាំងជំនាញ (ក១០) នៃមន្ទីរប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី២៩ មិថុនា បានបើកប្រតិបត្តិការស្រាវជ្រាវ និងបង្ក្រាបទីតាំងប៉ុនប៉ងផលិត កែច្នៃសារធាតុញៀនចំនួន២ទីតាំង ចាប់ខ្លួនជនជាតិតៃវ៉ាន់៦នាក់ ព្រមទាំងដកហូតសារធាតុគីមីផ្សំជាង ១៤តោន នៅខេត្តព្រះសីហនុ ។ ទីតាំងប៉ុនប៉ងផលិត ដោយខុសច្បាប់នូវសារធាតុញៀនចំនួន ២ទីតាំងនេះរួមមាន៖ ទីតាំងទី១.នៅចំណុចឃ្លាំងលើ ស្ថិតក្នុងភូមិ៣ សង្កាត់លេខ៣...