មុនពេលពិធីបើកកីឡាប៉ារ៉ាឡាំពិក រដូវរងាក្រុងប៉េកាំង លោក Andrew Parsons ប្រធានគណៈកម្មាធិការ ប៉ារ៉ាឡាំពិកអន្តរជាតិបានបង្ហាញពីការរំពឹងទុកតាមប្រព័ន្ធវីដេអូ ចំពោះព្រឹត្តិការណ៍កីឡាប៉ារ៉ាឡាំពិក រដូវរងាក្រុងប៉េកាំង ។ លោក Andrew Parsons បានថ្លែងថា ប្រទេសចិន បានខិតខំប្រឹងប្រែងពេញទំហឹង ដើម្បីផ្តល់នូវបរិយាកាសសុវត្ថិភាពសម្រាប់ការប្រកួត ។ អត្តពលិកមិនចាំបាច់ព្រួយបារម្ភអំពីជំងឺឆ្លងនោះទេ ពួកគេគ្រាន់តែត្រូវផ្តោតលើការប្រកួត ដើម្បីបញ្ចេញសមត្ថភាពប្រកួតរបស់ខ្លួនដ៏ល្អបំផុត និងរីករាយចូលរួមការ...
បរទេស៖ វីដេអូឃ្លីបមួយដែលត្រូវបានផ្សព្វផ្សាយ យ៉ាងទូលំទូលាយដោយប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែន ដែលបានរាយការណ៍ថា អគ្គីភ័យកំពុងឆាបឆេះនៅឃ្លាំង ស្តុកប្រេងក្នុងទីក្រុង Vasilkov ដែលមានទីតាំងនៅភាគនិរតី នៃទីក្រុងគៀវ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា នៅក្នុងសារដែលបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម រដ្ឋបាលក្រុងគៀវបានអំពាវនាវ ដល់អ្នកស្រុកឱ្យបិទទ្វារបង្អួចរបស់ពួកគេ ដោយព្រមានអំពីការរីករាលដាល នៃផ្សែងពុលនៅក្នុងតំបន់ជុំវិញភ្លើង។ ទីក្រុង Vasilkov...
ភ្នំពេញ៖ កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន បានចាប់ខ្លួនជនជាតិម្នាក់ ដកហូតថ្នាំញៀនជាង ៥គីឡូក្រាម ។ ប្រតិបត្តិការបង្ក្រាបនេះធ្វេីឡេីង កាលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ ២០២២ នៅចំណុច បន្ទប់លេខ១២បេ ជាន់ទី១២ ខុនដូ MSK ផ្លូវលេខ 450 សង្កាត់ទួលទំពូង១ ខណ្ឌចំការមន ។ ប្រតិបត្តិការនេះធ្វេីឡេីងដោយអនុវត្តតាមបញ្ជា...
ហ្សឺណែវ៖ អង្គការសហប្រជាជាតិ បាននិយាយថា ខ្លួនបានបញ្ជាក់ពីជនរងគ្រោះ ជនស៊ីវិល យ៉ាងតិច ២៤០នាក់ រួមទាំងមនុស្សយ៉ាងតិច ៦៤នាក់ ត្រូវបានសម្លាប់ នៅក្នុងការប្រយុទ្ធគ្នា ក្នុងប្រទេសអ៊ុយក្រែន ដែលបានផ្ទុះឡើង ចាប់តាំងពីការឈ្លានពាន របស់រុស្ស៊ី កាលពីថ្ងៃព្រហស្បតិ៍ បើទោះបីជា ខ្លួនជឿថា “តួលេខពិតប្រាកដ គឺខ្ពស់ជាងគួរឱ្យកត់សម្គាល់” ដោយសារតែរបាយការណ៍ ជាច្រើននៃ...
អង្គការសហប្រជាជាតិ – គណៈកម្មាធិការអន្តរជាតិ នៃកាកបាទក្រហម និយាយថា ខ្លួនដឹងពីសំណើរបស់ឯកអគ្គរដ្ឋទូតអ៊ុយក្រែន និងអ្នកដទៃទៀត ក្នុងការធ្វើមាតុភូមិនិវត្តន៍ សាកសពទាហានរុស្ស៊ី ដែលត្រូវបានសម្លាប់ ក្នុងសកម្មភាព នៅក្នុងប្រទេសអ៊ុយក្រែន ប៉ុន្តែមិនមានចំនួនទេ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានអាមេរិកាំង AP (Associated Press) នៅមុននេះបន្តិច។ ឯកអគ្គរដ្ឋទូត Sergiy Kyslytsya បានសរសេរនៅលើ...
ហ្សឺណែវ៖ ទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ បាននិយាយថា ចំនួនចុងក្រោយបំផុតនៃជនជាតិអ៊ុយក្រែន ដែលមកដល់ប្រទេសជិតខាង ឥឡូវនេះមានលើសពី ២០០.០០០នាក់។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានអាមេរិកាំង AP (Associated Press) នៅមុននេះបន្តិច។ ឧត្តមស្នងការ អង្គការសហប្រជាជាតិ ទទួលបន្ទុកជនភៀសខ្លួន បាននិយាយនៅលើ Twitter ថាចំនួនអ្នករត់ភៀសខ្លួន ដែលចូលឈ្លានពានរបស់ទាហានរុស្ស៊ី កំពុងផ្លាស់ប្តូរឥតឈប់ឈរ ហើយការអាប់ដេតមួយផ្សេងទៀត នឹងត្រូវចេញផ្សាយ...
Breaking: UN ជនភៀសខ្លួន ពីអ៊ុយក្រែនឡើងដល់២០ម៉ឺននាក់ហើយ, នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន អាមេរិកាំង AP នៅមុននេះបន្តិច
បរទេស៖ Facebook និង Twitter បាននិយាយកាលពីថ្ងៃសៅរ៍ថា ពួកគេបានរារាំងប្រព័ន្ធផ្សព្វផ្សាយ ដែលភ្ជាប់ដោយរដ្ឋរបស់រុស្ស៊ីពីការផ្សាយពាណិជ្ជកម្ម ឬរកប្រាក់ចេញ ពីវេទិការបស់ពួកគេ ដើម្បីឆ្លើយតបទៅនឹងប្រតិបត្តិការយោធា របស់ទីក្រុងម៉ូស្គូទៅលើប្រទេសអ៊ុយក្រែន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា Nathaniel Gleicher ប្រធានផ្នែកសន្តិសុខគោលនយោបាយនៅ Meta ដែលជាក្រុមហ៊ុនមេរបស់...
បរទេស៖ ក្រសួងការពារជាតិរុស្ស៊ី បាននិយាយកាលពីថ្ងៃសៅរ៍ថា ទាហានឆត្រយោងរុស្ស៊ី កំពុងឃ្លាំមើលរោងចក្រថាមពលនុយក្លេអ៊ែរ Chernobyl រួមជាមួយនឹងឆ្មាំជាតិអ៊ុយក្រែន។ ក្រសួងការពារជាតិរុស្ស៊ី បាននិយាយកាលពីថ្ងៃសៅរ៍ ខណៈដែលខ្លួនបានផ្សព្វផ្សាយវីដេអូដែលសន្មតថា បង្ហាញពីទាហានមកពីកងកម្លាំងទាំងពីរ ដែលយាមបរិវេណនោះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា សេវាសារព័ត៌មានរបស់ក្រសួងការពារជាតិរុស្ស៊ី បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា កងកម្លាំងរុស្ស៊ី...
Update: ប្រធានាធិបតីអ៊ុយក្រែន ប្រកាសថា ត្រៀមចរចា តែមិនមែននៅ ប៊ែលឡារូស ទេ, គួរតែនៅប្រទេសផ្សេងវិញ។ នេះបើតាមទីភ្នាក់ងារព័ត៌មាន អាមេរិកាំង AP នៅមុននេះបន្តិច។ លោក បានលើកឡើងតបវិញភ្លាមៗ តាមសារជាវីដេអូថា ដោយបានលើកឡើង ឈ្មោះទីក្រុងមួយចំនួន សម្រាប់ចរចារ ដូចជា ទីក្រុងវ៉ាសាវ, ប្រាទីស្លាវ៉ា របស់ប៉ូឡូញ...
Breaking: ប្រធានាធិបតីអ៊ុយក្រែន ប្រកាសថា ត្រៀមចរចា តែមិនមែននៅ ប៊ែលឡារូស ទេ, គួរតែនៅប្រទេសផ្សេងវិញ, បើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន អាមេរិកាំង AP នៅមុននេះបន្តិច។ ប្រែសម្រួលដោយ៖ សយ សុភា
Update: ប្រទេសហ្វាំងឡង់ ដែលមានព្រំដែន ១.៣០០ គីឡូម៉ែត្រ (៨០០ ម៉ាយ) ជាមួយរុស្ស៊ី “ត្រូវបានរៀបចំដើម្បីបិទដែនអាកាសរបស់ខ្លួន ចំពោះចរាចរណ៍ផ្លូវអាកាសរុស្ស៊ី” រដ្ឋមន្ត្រីដឹកជញ្ជូន Timo Harakka បានសរសេរនៅលើ Twitter ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារ ព័ត៌មានបារាំង AFP នៅមុននេះបន្តិច។ ប្រែសម្រួលដោយ៖ សយ...
Update: ប្រតិភូចរចាមួយក្រុមរបស់ប្រទេសរុស្ស៊ី បានធ្វើដំណើរទៅដល់ប្រទេសប៊ែលឡារូសហើយ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន អាមេរិកាំង AP នៅមុននេះបន្តិច។ អ្នកនាំពាក្យវិមានក្រឹមឡាំង Dmitry Peskov បាននិយាយថា គណៈប្រតិភូនោះ មានមន្រ្តី យោធានិងអ្នកការទូតផងដែរ។ មិនមានអត្ថាធិប្បាយណាមួយ ចេញពីប្រទេសអ៊ុយក្រែននៅឡើយទេ ដែលមុននេះ បាននិយាយថា ខ្លួនត្រៀមខ្លួនជាស្រេច សម្រាប់ការចរចារ ប៉ុន្តែមិនបានបញ្ជាក់លំអិតនោះទេ ថាតើនៅកន្លែងណា...
Breaking: ប្រតិភូចរចារបស់រុស្ស៊ី ទៅដល់បែលឡារូសហើយ! នេះបើតាមទីភ្នាក់ងារព័ត៌មានអាមេរិកាំង AP នៅមុននេះបន្តិច។ ប្រែសម្រួលដោយ៖ សយ សុភា
បរទេស៖ កាសែតស្វីសដ៏គួរឱ្យគោរពមួយ បានផ្សាយថា ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy កាលពីថ្ងៃសៅរ៍ បានស្នើឱ្យសមភាគីគឺប្រទេសស្វីស ដើម្បីដើរតួជាអ្នកសម្របសម្រួលអព្យាក្រឹត រវាងអ៊ុយក្រែននិងរុស្ស៊ី និងជួយធ្វើការឆ្ពោះទៅរក បទឈប់បាញ់រវាងប្រទេសទាំងពីរ។ យោងតាមវែបសាយ Market Bet ចេញផ្សាយកាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា កាសែតស្វីស Daily Tages...
Breaking: ហ្វាំងឡង់ ក្បែរខាងរុស្ស៊ី នឹងបិទដែនអាកាសចំពោះយន្តហោះរុស្ស៊ី, នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន បារាំង AFP នៅមុននេះបន្តិច។
បរទេស៖ ទោះបីជាការដាក់ទណ្ឌកម្មលើរុស្ស៊ី និងអ្នកជំនួញរបស់រុស្ស៊ី ដោយចក្រភពអង់គ្លេសជុំវិញប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែនក៏ដោយ ក៏គ្មានការរឹតបន្តឹងថ្មីណាមួយត្រូវបានដាក់លើលោក Abramovich ដែលជាមហាសេដ្ឋីជនជាតិរុស្ស៊ី ផ្ទាល់ក្នុងសប្តាហ៍នេះដែរ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា យោងតាមសេចក្តីថ្លែងការណ៍ផ្លូវការចេញផ្សាយកាលពីថ្ងៃសៅរ៍ មហាសេដ្ឋីរុស្ស៊ី លោក Roman Abramovich បានជ្រើសរើសការផ្ទេរកម្មសិទ្ធិក្លឹប Chelsea FC...
Update: អ្នកកាសែត AFP ម្នាក់បាននិយាយថា ការបាញ់កាំភ្លើងយន្ត និងការផ្ទុះបានអង្រួនទីក្រុង Kharkiv នៅពេលដែលការប្រយុទ្ធគ្នា តាមដងផ្លូវបានផ្ទុះឡើង បន្ទាប់ពីកងកម្លាំងឈ្លានពានរបស់រុស្ស៊ី បានវាយលុកចូលទៅក្នុងទីក្រុង។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន បារាំង AFP នៅមុននេះបន្តិច។ បំណែករថពាសដែករុស្ស៊ីមួយគ្រឿង បានឆាបឆេះនៅតាមផ្លូវមួយ និងជាច្រើនទៀត ត្រូវបានគេបោះចោល។ ប្រែសម្រួលដោយ៖ សយ សុភា
Breaking: ការប្រយុទ្ធគ្នា តាមដងផ្លូវក្នុងទីក្រុង Kharkov ទីពីររបស់អ៊ុយក្រែន៖ AFP ប្រែសម្រួលដោយ៖ សយ សុភា
Breaking: វិមានក្រឹមឡាំងនិយាយថា ត្រៀមខ្លួនរួចជាស្រេច សម្រាប់កិច្ចពិភាក្សា ជាមួយអ៊ុយក្រែន នៅបេឡារុស្ស៖ ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី, នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន បារាំង AFP នៅមុននេះបន្តិច។ ប្រែសម្រួលដោយ៖ សយ សុភា
Breaking: លោក ពូទីន លើកសរសើរ “វីរភាព” របស់កងកម្លាំងពិសេសរុស្ស៊ី ដែលកំពុងប្រយុទ្ធ នៅអ៊ុយក្រែន, នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន បារាំង AFP នៅមុននេះបន្តិច។ ប្រែសម្រួលដោយ៖ សយ សុភា
Breaking: រុស្ស៊ី អះអាងថា ឡោមព័ទ្ធទីក្រុងធំៗ ចំនួនពីរ នៅភាគខាងត្បូង និងភាគអាគ្នេយ៍ នៃអ៊ុយក្រែនហើយ, នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន បារាំង AFP នៅមុននេះបន្តិច។ ប្រែសម្រួលដោយ៖ សយ សុភា
Update: ប្រមុខរដ្ឋបាលតំបន់ បាននិយាយថា កងទ័ពរុស្ស៊ីបានចូលទៅក្នុងទីក្រុង Kharkiv ទីពីររបស់អ៊ុយក្រែន ហើយការវាយប្រយុទ្ធគ្នា កំពុងកើតឡើង។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន បារាំង AFP នៅមុននេះបន្តិច។ លោកបាននិយាយថា “រថយន្តធុនស្រាលរបស់សត្រូវរុស្ស៊ី បានវាយលុកចូលទីក្រុង Kharkiv… កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន កំពុងកម្ចាត់សត្រូវ” ។ ប្រែសម្រួលដោយ៖ សយ សុភា
ម៉ូស្គូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នំា២០២២ថា លោក ឌីមេទ្រី ម៉េវ៉េឌីវ (Dmitry Medvedev) អតីតប្រធានាធិបតីរុស្ស៊ី បានលើកឡើងកាលពីថ្ងៃសៅរ៍ថា រុស្ស៊ី ពិតជាមិនត្រូវការទំនាក់ទំនងការទូត ជាមួយលោកខាងលិចទៀតទេ អតីតប្រធានាធិបតី និងជាមន្ត្រីសន្តិសុខកំពូល បានថ្លែងកាលពីថ្ងៃសៅរ៍ ដោយចង់បានការដកទណ្ឌកម្មដាក់លើក្រុងម៉ូស្គូ...
Breaking: ទាហានរុស្ស៊ី ចូលទីក្រុងទីពីររបស់អ៊ុយក្រែន, ការប្រយុទ្ធគ្នា កំពុងដំណើរការ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន បារាំង AFP នៅមុននេះបន្តិច។
បរទេស៖ អតីតប្រធានាធិបតីអាមេរិកគឺលោក Donald Trump បានអះអាងថា ប្រធានាធិបតី Joe Biden និង អង្គការ NATO បានធ្វើទង្វើ “ល្ងង់” បើប្រៀបធៀបទៅនឹង ភាព “ឆ្លាត” របស់ប្រធានាធិបតីរុស្ស៊ី Vladimir Putin ហើយបានអះអាងថា ជម្លោះរបស់រុស្ស៊ីនៅអ៊ុយក្រែននឹងមិនកើតឡើងឡើយ ក្រោមអាណត្តិប្រធានាធិបតីរបស់លោក។ ...
តូក្យូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នំា២០២២ថា លោក Yoshimasa Hayashi រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសជប៉ុន បានថ្លែងនៅថ្ងៃអាទិត្យនេះថា ប្រទេសជប៉ុន នឹងសម្របសម្រួលយ៉ាងជិតស្និទ្ធ ជាមួយសមភាគីក្រុម G7 របស់ខ្លួនក្នុងការសម្រេចចិត្ត ថាតើ ត្រូវដាក់ទណ្ឌកម្មបន្ថែមទៀតប្រឆាំងនឹងរុស្ស៊ីដែរឬទេ ។ គួររំលឹកថា...
បរទេស៖ វីដេអូពីខាងក្នុងនៃប្រទេសរុស្ស៊ី ហាក់ដូចជាបង្ហាញពីការបាញ់បង្ហោះគ្រាប់រ៉ុក្កែតបំផ្លាញសិរីរាង្គ ដែលត្រូវបានដាក់ពង្រាយឆ្ពោះទៅព្រំដែនអ៊ុយក្រែន នេះបើយោងតាមកាសែត The Guardian ។ យោងតាមសារព័ត៌មាន Business Insider ចេញផ្សាយកាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា វីដេអូដែលត្រូវបានចែករំលែកនៅលើ Twitter ដោយអ្នកឆ្លើយឆ្លងព័ត៌មាន CNN លោក Frederik Pleitgen...
បរទេស៖ នាវា USS Ralph Johnson ដែលជានាវាពិឃាតបំពាក់មីស៊ីល ដឹកនាំនៃកងនាវាចរទី 7 របស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក បានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់កាលពីថ្ងៃសៅរ៍។ មន្ទីរបញ្ចកោណបាននិយាយថា សមយុទ្ធនេះគឺជា “ទម្លាប់” ប៉ុន្តែចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើងនៅអឺរ៉ុបជុំវិញអ៊ុយក្រែន ចំណែក ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិន បានចោទប្រកាន់សហរដ្ឋអាមេរិក ពីបទបង្កជម្លោះ “លើភាគីទាំងពីរនៃពិភពលោក” ។ យោងតាមសារព័ត៌មាន RT...
ម៉ូស្គូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នំា២០២២ថា យោធារបស់ប្រទេស រុស្ស៊ី បានបំផ្ទុះបំពង់បង្ហូរឧស្ម័នធម្មជាតិនៅក្នុងទីក្រុង Kharkov របស់អ៊ុយក្រែន ។ សេវារដ្ឋនៃការទំនាក់ទំនងពិសេស និងការការពារព័ត៌មានរបស់ប្រទេសអ៊ុយក្រែនបាននិយាយកាលពីថ្ងៃអាទិត្យនេះ ។ ការបំផ្ទុះនេះមានសណ្ឋានដូចផ្សិត ត្រូវបានបង្ហាញនៅក្នុងវីដេអូដែលគេបានបង្ហោះលើកម្មវិធីផ្ញើសារ Telegram ។ ភ្លាមៗនោះដែរ...