ញូវដេលី៖ នាយករដ្ឋមន្ត្រីឥណ្ឌាលោក ណារិនដ្រា មូឌី កាលពីថ្ងៃអង្គារបានជំរុញឱ្យមានដំណោះស្រាយការទូត សម្រាប់វិបត្តិអ៊ុយក្រែនដែលកំពុងបន្ត។ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក មូឌី បានប្រាប់សន្និសីទសារព័ត៌មានរួមមួយបន្ទាប់ពីជួបជាមួយសមភាគីដាណឺម៉ាកលោក Mette Frederiksen ថា “កិច្ចសន្ទនា និងការទូតគួរតែដោះស្រាយបញ្ហាបាន” ។ លោក មូឌី បាន បញ្ជាក់ ជាថ្មី...
គៀវ៖ សេវាកម្មសារព័ត៌មាន របស់រដ្ឋាភិបាលបានឲ្យដឹងថា នាយករដ្ឋមន្ត្រីអ៊ុយក្រែន លោក Denys Shmyhal បានឲ្យដឹងថាអ៊ុយក្រែន បានទទួល ៤,៥ពាន់លានអឺរ៉ូ (ប្រហែល ៤,៧៣ ពាន់លានដុល្លារអាមេរិក) ជាជំនួយអន្តរជាតិហិរញ្ញវត្ថុ ចាប់តាំងពីការចាប់ផ្តើម នៃជម្លោះជាមួយ ប្រទេសរុស្ស៊ី។ លោក Shmyhal បានលើកឡើងថា ក្នុងរយៈពេលមួយសប្តាហ៍កន្លងមកនេះ ប្រទេសអ៊ុយក្រែន...
យូអិន៖ អគ្គលេខាធិការអង្គការ សហប្រជាជាតិ លោក Antonio Guterres កាលពីថ្ងៃអង្គារបានស្វាគមន៍ ការជម្លៀសដោយសុវត្ថិភាព របស់ជនស៊ីវិល ពីរោងចក្រដែក Azovstal ក្នុងទីក្រុង Mariupol នៃប្រទេសអ៊ុយក្រែន។ មន្ត្រីជាន់ខ្ពស់របស់អង្គការសហប្រជាជាតិ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ខ្ញុំរីករាយដែលជនស៊ីវិលជាង១០០នាក់ ត្រូវបានជម្លៀសដោយជោគជ័យ ពីរោងចក្រដែក Azovstal ក្នុងទីក្រុង Mariupol...
ភ្នំពេញ ៖ ដើម្បីកុំឲ្យមានការភាន់ច្រឡំ ឬយកតម្លៃមិនប្រក្រតី ពីការធ្វើប័ណ្ណព្រំដែនកម្ពុជា-ថៃ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានចេញសេចក្ដីប្រកាសព័ត៌មាន ដោយបានបញ្ជាក់យ៉ាងច្បាស់ៗ អំពីតម្លៃនិងសុពលភាព សម្រាប់ប្រជាពលរដ្ឋ ដែលមានអាស័យដ្ឋាន ស្នាក់នៅក្នុងខេត្តបន្ទាយមានជ័យ។ តម្លៃទាំងនោះរួមមាន៖ –តម្លៃធ្វើប័ណ្ណព្រំដែនថ្មី ២០,០០០រៀល-តម្លៃការបន្តធ្វើសៀវភៅប័ណ្ណព្រំដែន ២០,០០០រៀល-តម្លៃបន្តធ្វើប័ណ្ណព្រំដែន ១០,០០០រៀល ជាមួយគ្នានេះ រដ្ឋបាលខេត្តក៏បានផ្ដាំថា កុំប្រើប្រាស់សេវារត់ការ ត្រូវទៅផ្ទាល់ដែលមានទីតាំង ការិយាល័យច្រកចេញចូលតែមួយក្រុងប៉ោយប៉ែត...
ភ្នំពេញ ៖ បុគ្គលម្នាក់អាងអំណាច បានប្រើសិទ្ធិអំណាចរបស់ខ្លួនធ្វើតូប (កញ្ចុះលំហែកាយ)ជាលក្ខណៈទ្រង់ទ្រាយធំល្មម នៅលើដីរដ្ឋជាប់មាត់ទន្លេ ស្ថិតនៅភូមិព្រែកក្របៅទី៣ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដោយគ្មានកោតញញើតអាជ្ញាធរមូលដ្ឋានឡើយ ។ យោងតាមស្រ្តីម្នាក់ឈ្មោះ ឈន នីបូរាណ ដែលមានដីជាប់នឹងបុគ្គលប្រើអំណាចសង់កញ្ចុះលើដីរដ្ឋ បានរៀបរាប់ឲ្យដឹងថា បុគ្គលនេះ មានឈ្មោះ ទេស វិបុល នៅភូមិព្រែកក្របៅទី៣...
ភ្នំពេញ៖ លោក ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យលទ្ធផលការងារសម្រេចបានប្រចាំខែ របស់នាយកដ្ឋានសេវាអតិថិជន និងទំនាក់ទំនងសាធារណៈ នៃ ប.ស.ស. នាព្រឹកមិញនេះ បានរំលឹកឡើងថា បើទោះបីជាការអនុវត្តការងារ របស់ថ្នាក់ដឹកនាំ មន្រ្តីបុគ្គលិក នៃនាយកដ្ឋានមួយនេះ ទទួលបានលទ្ធផលល្អប្រសើរ យ៉ាងណាក៏ដោយ តែបញ្ហាប្រឈមមួយចំនួន ដែលនៅសេសសល់ ក៏ត្រូវតែខិតខំរួមគ្នាដោះស្រាយ ឱ្យបានលឿនផងដែរ ដើម្បីបន្តអនុវត្តការងាររបស់ខ្លួន ឲ្យកាន់តែល្អប្រសើរទៅមុខទៀត។ ជាមួយគ្នានឹងការលើកឡើង ខាងលើនេះផងដែរ លោកអគ្គនាយករង ក៏បានផ្តល់ជាអនុសាសន៍ ណែនាំសំខាន់ៗទៅកាន់ថ្នាក់ដឹកនាំមន្ត្រីបុគ្គលិក នៃនាយកដ្ឋានខាងលើ ដើម្បីរៀបចំនូវផែនការ សកម្មភាពការងារបន្ត និងត្រូវអនុវត្តការងាររបស់ខ្លួន ប្រកបដោយទំនួលខុសត្រូវ និងយកចិត្តទុកដាក់ខ្ពស់ ជាមួយនឹងភាពទន់ភ្លន់ ម៉ឺងមាត់ក្នុងការងារ និងត្រូវខិតខំបន្ថែមទៀត ទៅលើការងារ ដែលសម្រេចបាន ធ្វើយ៉ាងណាឲ្យការអនុវត្តការងារ កាន់តែមានប្រសិទ្ធភាព និងទទួលបានលទ្ធផលខ្ពស់។ សូមបញ្ជាក់ថា៖ កិច្ចប្រជុំខាងលើប្រព្រឹត្តទៅ នាព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២ នៅសាលប្រជុំធំនៃ ប.ស.ស. ស្នាក់ការកណ្តាលរាជធានីភ្នំពេញ ដោយមានវត្តមានចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីបុគ្គលិកនៃនាយកដ្ឋាន សេវាអតិថិជន និងទំនាក់ទំនងសាធារណៈ នៃប.ស.ស. សរុបប្រមាណជាង ២០រូប៕
អូតាវ៉ា ៖ រដ្ឋាភិបាលកាណាដា បានប្រកាស កាលពីថ្ងៃអង្គារអំពីការវិនិយោគមួយ ដើម្បីគាំទ្រដល់កំណើន នៃការនាំចេញគ្រាប់ធញ្ញជាតិ របស់ប្រទេសនេះ នៅពេលដែលតម្រូវការ សម្រាប់ផលិតផលគ្រាប់ ធញ្ញជាតិកាណាដា កំពុងកើនឡើងនៅលើទីផ្សារ ពិភពលោក។ រដ្ឋមន្ត្រីក្រសួងកសិកម្ម និងកសិ-ចំណីអាហារ Marie-Claude Bibeau បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា “អ្នកផលិតគ្រាប់ធញ្ញជាតិកាណាដា គឺជាតំណភ្ជាប់ដ៏សំខាន់មួយ នៅក្នុងសន្តិសុខស្បៀងពិភពលោក។ ជាមួយនឹងមូលនិធិ...
កំពង់ចាម ៖ លោក ឃឹម សិរីវង្ស រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជា អនុប្រធានក្រុមការងារ ថ្នាក់កណ្ដាលគណបក្ស ប្រជាជនកម្ពុជា ចុះជួយស្រុកព្រៃឈរ បានរំពឹងទុកថា ក្រុមប្រឹក្សាឃុំ និងបេក្ខជនឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ស្រុកព្រៃឈរ និងខិតខំប្រឹងប្រែងធ្វើការងារអស់ពីលទ្ធភាព ដើម្បីសម្រេចបានលទ្ធផលល្អ ជូនគណបក្សប្រជាជនកម្ពុជា។ លោក...
យូអិន ៖ ក្រុមប្រឹក្សាសន្តិសុខអង្គការ សហប្រជាជាតិ កាលពីថ្ងៃអង្គារ បានថ្កោលទោស “ក្នុងលក្ខខណ្ឌខ្លាំងបំផុត” ចំពោះការបន្តការ វាយប្រហារភេរវកម្ម ដ៏សាហាវឃោរឃៅលើជនស៊ីវិល ក្នុងប្រទេសអាហ្វហ្គានីស្ថាន ។ ក្រុមប្រឹក្សាបាន ចេញសេចក្តីថ្លែងការណ៍មួយ ដើម្បីថ្កោលទោស ការវាយប្រហារភេរវកម្ម រួមទាំងការវាយប្រហារ ប្រឆាំងនឹងវិហារអ៊ីស្លាម Mawlawi Sekander នៅ Kunduz...
ម៉ូស្គូ ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចុះហត្ថលេខាលើក្រឹត្យ មួយកាលពីថ្ងៃអង្គារ ស្តីពីការដាក់ទណ្ឌកម្ម សងសឹកប្រឆាំងនឹងបុគ្គល និងអង្គភាព ដើម្បីឆ្លើយតបទៅនឹង “សកម្មភាពមិនរាក់ទាក់” របស់ពួកគេជុំវិញជម្លោះរុស្ស៊ី និងអ៊ុយក្រែន ។ វិធានការនេះ នឹងត្រូវធ្វើឡើងនៅក្នុងការសងសឹកចំពោះ “សកម្មភាពមិនរាក់ទាក់ របស់សហរដ្ឋអាមេរិក រដ្ឋបរទេស និងអង្គការអន្តរជាតិ...
ភ្នំពេញ៖ លោក សយ សុភាព អគ្គនាយកនាយកមជ្ឈមណ្ឌលសារព័ត៌មាន ដើមអម្អិល និងជាប្រធានសមាគមអ្នកសារព័ត៌មាន កម្ពុជា-ចិន នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២នេះ បានទទួលស្វាគមន៍ លោក ម៉ម សូណង់ដូ ប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ នៅចំការ (រមណីយ៍ដ្ឋានទេសចរណ៍ព្រៃស្នួល) ដែលមានទីតាំងស្ថិត នៅក្នុងភូមិព្រៃស្នួល ឃុំរវៀង ស្រុកសំរោង...
ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម នាថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២ បានរៀបចំពិធីអបអរសាទរកម្ពុជា ទទួលបានពានរង្វាន់ប្រាក់ ពិភពលោក ពីគណៈកម្មការរៀបចំ ពិព័រណ៍ពិភពលោក និងការិយាល័យពិព័រណ៍ អន្តរជាតិ (BIE) ក្រោមអធិបតីភាព លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធាន គណៈកម្មការអន្តរក្រសួង ដើម្បីរៀបចំនិងចូលរួម...
ភ្នំពេញ៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើឲ្យទីភ្នាក់ងារអភិវឌ្ឍន៍បារាំង ពិនិត្យលទ្ធភាពឡើងវិញ លើការសិក្សាប្រព័ន្ធឡានដឹកជញ្ជូនប្រើផ្លូវដែក (Tramways) ក្នុងរាជធានីភ្នំពេញ ដើម្បីចូលរួមកាត់បន្ថយការកកស្ទះចរាចរណ៍ ។ កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Jacques...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ AP កាលពីល្ងាចថ្ងៃអង្គារម្សិលមិញនេះ បានឲ្យដឹងថា នាវាផ្ទុកយន្តហោះចម្បាំងចិន Liaoning បានចូលរួមក្នុង សមយុទ្ធយោធាមួយ ដែលមានឈ្មោះថា realisitc combat នៅតំបន់ភាគខាងលិច នៃឈូងសមុទ្រប៉ាស៊ីហ្វិក ។ ការប្រកាស ដែលត្រូវបានធ្វើឡើង ដោយកងកម្លាំងយោធារបស់ចិន និងត្រូវបានបង្ហោះនៅលើបណ្តាញ សង្គមផងនោះបានឲ្យដឹងទៀតដែរថា...
ទំហំ 10ម x 20ម ទំហំសរុប 200 ម៉ែត្រការ៉េ សំភារៈ និង ចង្រ្កានបែប អឺរ៉ុប ទីតាំងស្ថិតនៅក្បែរផ្សារថ្មី មានសម្ភារៈគ្រប់គ្រាន់អាចស្នាក់នៅបាន បន្ទប់គេង 03 បន្ទប់ទឹក 04 ចង្រ្កានបាយធំទូលាយ បន្ទប់ទទួលភ្ញៀវធំទូលាយ មានវេរង់ដា តម្លៃលក់ 145.000$ទំនាក់ទំនង...
ភ្នំពេញ: តុលាការកំពូល កាលពីព្រឹក ថ្ងៃទី ៤ ខែ ឧសភា ឆ្នាំ ២០២២ នេះ បានប្រកាសសាលដីកា តម្កល់ទោស អតីតសមាជិកក្រុមប្រឹក្សាស្រុក នៃ អតីតគណបក្សសង្គ្រោះជាតិម្នាក់ ជាប់គុក កំណត់ ៧ ឆ្នាំ ជាប់ពាក់ព័ន្ធនឹងការញុះញង់ឱ្យមហាជន ប្រឆាំង និង...
ភ្នំពេញ ៖ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយថ្នាក់ដឹកនាំក្រសួង លោកប្រធានមុខព្រួញរាជធានីភ្នំពេញ ខេត្តកណ្តាល រួមជាមួយមន្រ្តីបច្ចេកទេស និងតំណាងក្រុមហ៊ុនសំណង់ The Consortium of Guangdong Foreign Construction Co., Ltd & Guangdong...
Ford EcoSport បានចូលខ្លួនមកអង្រួនទីផ្សារប្រទេសកម្ពុជាអស់រយៈពេលជាច្រើនឆ្នាំមកហើយ មកទល់នឹងពេលនេះ Ford EcoSport ក៏បានក្លាយជារថយន្ត SUV មួយដែលមានប្រជាប្រិយភាពពីសំណាកអ្នកប្រើប្រាស់រថយន្តថ្មីផងដែរ ដើម្បីឆ្លើយតបទៅនឹងកំណើននៃតម្រូវការ Ford EcoSport។ ក្រុមហ៊ុន អ អិម អេ ខេមបូឌា បានសម្រេចបន្តនាំចូលរថយន្ត Ford EcoSport ស៊េរីថ្មីឆ្នាំ 2022...
បរទេស ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន គ្រោងនឹងទទួលការព្យាបាល ជំងឺមហារីក ក្នុងអំឡុងពេល ដែលលោកនឹងផ្ទេរអំណាច ជាបណ្តោះអាសន្ន ទៅឱ្យអតីតមេប៉ូលិស សហព័ន្ធ ដែលមាននិន្នាការរឹងរូស នេះបើយោងតាមរបាយការណ៍ ព័ត៌មានដែលមិនបានបញ្ជាក់ ។ របាយការណ៍មួយនៅក្នុងកាសែត New York Post បាននិយាយថា...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីម្នាក់ទៀត ខណៈជាសះស្បើយចំនួន១២នាក់ និងគ្មានអ្នកស្លាប់ ។ គិតត្រឹមព្រឹក ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១៣៦ ២៥៨នាក់ អ្នកជាសះស្បើយចំនួន ១៣៣ ១៥៦នាក់ និងអ្នកស្លាប់ចំនួន ៣ ០៥៦នាក់៕
សៀមរាប ៖ ស្ត្រីម្នាក់ជាកូនបំណុល ក្នុងសំណុំរឿងអនុវត្តលេខ៦០ ចុះថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៦ របស់អាជ្ញាសាលា នៃសាលាដំបូងខេត្តសៀមរាប ដែលមាន លោក យិត ខាវ សមាជិកក្រុមប្រឹក្សា ខេត្តសៀមរាប ជាម្ចាស់បំណុលបានសុំឲ្យ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា...
-ទំហំដី: 1800 ម៉ែត្រការ៉េ-មានកូនផ្ទះលំហែ មួយ-ធ្វើប្លង់រឹងជូនលក់ក្នុងតម្លៃ 185,000$ (ចរចារបាន) *លក្ខណៈពិសេសរបស់ផ្ទះលំហែ៖+មានដីចំការនៅខាងក្រោយ+មានអូរនៅខាងក្រោយ+ជាទីប្រជុំជនអាចប្រកបអាជីវកម្មបាន+ជាតំបន់កំពុងអភិវឌ្ឍ+មានគម្រោងបុរី និង ដីឡូតិ៍នៅក្បែរ+ដីភូមិមានប្រជាពលរដ្ឋរស់នៅកុះករ+នៅក្បែរតំបន់កម្សាន្តសម្រាប់ព័ត៌មានលំអិត: 095 600 400 (Cellcard)096 500 6 500 (Smart)Telegram Account: 095 600 400Website :...
បរទេស ៖ យោងតាមការរបាយការណ៍មួយ ដែលត្រូវបានបង្ហាញ ដោយអង្គការ RAND Corporation របស់អាមេរិក បានឲ្យដឹងថា មកដល់ពេលនេះ គ្មានសម្ព័ន្ធមិត្តអាមេរិក ណាមួយនៅក្នុងតំបន់ប៉ាស៊ីហ្វិក ដែលហ៊ាន ទទួលយកការតម្លើងអាវុធ ប្រភេទមីស៊ីល ចំងាយឆ្លាយពីអាមេរិកឡើយ។ របាយការណ៍ ដដែល ក៏បានសរសេរ បែបជាការផ្តល់យោបលជំនួសវិញថា រដ្ឋាភិបាលវ៉ាស៊ិនតោន គួរប្រើប្រាស់យុទ្ធសាស្ត្រថ្មី...
បរទេស ៖ យោងតាមការចេញ ផ្សាយរបស់ rt.com កាលពីថ្ងៃម្សិលមិញនេះ បានឲ្យដឹងថា ក្រសួងការពារជាតិ នៃកោះតៃវ៉ាន់ កំពុងបង្ខំចិត្តក្នុងការរៀបចំ ក្រុមការងាររបស់ខ្លួនឡើងវិញ នៅក្នុងកងកម្លាំង នៃកងកាំភ្លើងធំក្រោយពេល ដែលបានទទួលព័ត៌មាន ពីខាងភាគីអាមេរិកថា ប្រព័ន្ធកាំភ្លើងធំ Howitzer ចំនួន៤០គ្រឿង ដែលនឹងត្រូវដឹកជញ្ជូនមកកោះតៃវ៉ាន់ នាឆ្នាំ២០២៣នោះ នឹងត្រូវពន្យារពេលវិញ រយៈពេល៣ឆ្នាំក្រោយពី...
បរទេស ៖ ថ្លែងទៅកាន់ប្រធានាធិបតីបារាំង លោក Emmanuel Macron កាលពីថ្ងៃអង្គារលោកប្រធានាធីបតីរុស្សី Vladimir Putin បានធ្វើការលើកឡើងថា បណ្តាប្រទេសលោកខាងលិច គឺអាចជួយបញ្ចប់ឧក្រិដ្ឋកម្មសង្គ្រាម ដែលកំពុងប្រព្រឹត្ត ទៅនៅក្នុងប្រទេសអ៊ុយក្រែន ដោយកងកម្លាំង យោធាអ៊ុយក្រែន ប្រសិនបើពួកគេប្រើប្រាស់ ឥទ្ធិពល ដែលមានព្រមទាំងបញ្ចប់ទៅ នៃការផ្គត់ផ្គង់អាវុធ ទៅឲ្យប្រទេសនេះ ។...
ភ្នំពេញ ៖ កម្ពុជា ឥណ្ឌូនេស៊ី និងថៃ ទទួលបានឯកសិទ្ធិធ្វើជាម្ចាស់ផ្ទះ កិច្ចប្រជុំមេដឹកនាំសំខាន់ៗចំនួនបី នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ក្នុងឆ្នាំនេះ ។ កិច្ចប្រជុំទាំង៣នោះរួមមាន ៖ កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅថ្ងៃទី១១-១៣ វិច្ឆិកា , កិច្ចប្រជុំកំពូលក្រុម G20 នៅថ្ងៃទី១៥-១៦ វិច្ឆិកា និងកិច្ចប្រជុំមេដឹកនាំសេដ្ឋកិច្ច APEC...
បរទេស៖សម្តេចសង្ឃ Pope Francis កាលពីថ្ងៃម្សិលមិញនេះត្រូវបាន rt.com ចេញផ្សាយថា បានលើកឡើង អំពីសកម្មភាពពង្រីកខ្លួន របស់អង្គការណាតូ ឆ្ពោះទៅកាន់តំបន់ភាគខាងកើត គឺអាចជាមូលហេតុសំខាន់ ដែលនាំឲ្យរុស្សីបើកការ វាយប្រហារទៅលើប្រទេសអ៊ុយក្រែនបែបនេះ ។ នៅក្នងបទសំភាសមួយ ដែលធ្វើឡើងកាលពីថ្ងៃអង្គារ ដោយកាសែតអ៊ីតាលី Corriere Della Sera សម្តេចសង្ឃអង្គនេះបានថ្លែង ទៀតថា...
ឡុងដ៏ ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២ថា ក្រុមហ៊ុនថាមពលយក្ស របស់អង់គ្លេស BP បានលើកឡើងនៅថ្ងៃអង្គារនេះថា ការសម្រេចចិត្តរបស់ខ្លួន ក្នុងការដកខ្លួនចេញពីប្រទេសរុស្ស៊ី ដែលជាលទ្ធផល នៃសង្រ្គាម នៅអ៊ុយក្រែន បានរុញច្រានក្រុមហ៊នឱ្យធ្លាក់ជ្រៅទៅក្នុងចំណុចក្រហម ក្នុងរយៈពេល៣ខែដំបូងនៃឆ្នាំនេះ ។ ក្រុមហ៊ុន...
ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និង ដឹកជញ្ជូន បានថ្លែងថា មជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ នឹងបង្កើតប្រព័ន្ធ អេកូឡូជីស្ទីក ប្រកបដោយប្រសិទ្ធភាព និងកាត់បន្ថយថ្លៃដើម ដឹកជញ្ជូន ដើម្បីលើកកម្ពស់កំណើន សេដ្ឋកិច្ចជាតិផងដែរ។ ក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈ (MOU) រវាងក្រុមហ៊ុន YCH...
បរទេស៖ ប្រធានាធិបតីរុស្សីលោក Vladimir Putin នៅថ្ងៃអង្គារនេះបានប្រកាសបង្ហាញ នូវកញ្ចប់ផែនការសកម្មភាពសេដ្ឋកិច្ចមួយចំនួន ដែលនឹងត្រូវប្រើប្រាស់ សម្រាប់ជាការសងសឹក និងប្រឆាំងទៅទណ្ឌកម្មសេដ្ឋកិច្ច ពីសំណាក់បណ្តាប្រទេសលោកខាងលិច។ នៅក្នុងសេចក្តីប្រកាសបង្ហាញ ដែលមានបង្ហោះលើវេបសាយរបស់ វិមានក្រមឡាំងផងដែរបានសរសេរថា៖ ក្រឹត្យថ្មីនេះធ្វើឡើងដើម្បី អាចការពារផលប្រយោជន៍ជាតិរបស់រុស្ស៊ី ហើយត្រូវបានអនុម័តទៅលើភាគី ដែលពាក់ព័ន្ធនឹងសកម្មភាពមិនគួរ ឲ្យរាប់អានរបស់ប្រទេសមួយចំនួន ជាពិសេសអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនដែលកន្លងមកពួកគេបាន បំពានច្បាប់អន្តរជាតិ និងមានបំណងដកហូត...