ហ្សាកាតា៖ រដ្ឋាភិបាលឥណ្ឌូណេស៊ី បានសម្រេចចិត្តធ្វើឱ្យប្រសើរឡើង នូវពិធីការរឹតបន្តឹងការចល័ត សាធារណៈដែលត្រូវបាន គេស្គាល់ថា ជា PPKM ទៅកាន់ស្ថានភាពប្រកាសអាសន្នកម្រិត ៣ បន្ទាប់ពីរលកនៃជំងឺកូវីដ-១៩ ទម្រង់ថ្មីអូមីក្រុង កំពុងរីករាលដាលខ្លាំង ។ រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសមុទ្រ និងការវិនិយោគរបស់ប្រទេស លោក Luhut Binsar Pandjaitan បានប្រាប់សន្និសីទសារព័ត៌មានកាលពីថ្ងៃចន្ទថា ការរឹតបន្តឹងកម្រិត...
តេអេរ៉ង់ ៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់លោក Saeed Khatibzadeh បានលើកឡើងថា អារ៉ាប៊ីសាអូឌីត គួរតែសម្រេចចិត្តលើការ បន្តកិច្ចចរចា ដែលមានគោលបំណង ធ្វើឱ្យទំនាក់ទំនងទ្វេភាគី មានលក្ខណៈធម្មតាឡើងវិញ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។ លោក Khatibzadeh បានឲ្យដឹងក្នុងអំឡុងសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍របស់លោកថា “យើងត្រៀម ខ្លួនរួចជាស្រេច ដើម្បីបន្តកិច្ចចរចាទាំងនេះ នៅក្នុងទីក្រុងបាកដាដ...
ភ្នំពេញ៖ ថ្មីៗនេះ រដ្ឋាភិបាលជប៉ុន បានបន្តបញ្ចេញទឹកប្រាក់ចំនួន ២២០.០០០ដុល្លារ ជាវិភាគទានរបស់ខ្លួន ដើម្បីផ្ដល់ជូនភាគី អង្គការសហប្រជាជាតិ នៃថវិកាអង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជា (អ.វ.ត.ក) ។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ស្ថានទូតជប៉ុន ប្រចាំកម្ពុជា នាថ្ងៃទី៧ កុម្ភៈ បានបញ្ជាក់ថា «រដ្ឋាភិបាលជប៉ុន បានសម្រេចចិត្តផ្តល់វិភាគទាននេះ ដើម្បីទ្រទ្រង់ដំណើរការ របស់សាលាក្ដីខ្មែរក្រហម»...
វ៉ាស៊ីនតោន៖ វិនិយោគិនអាមេរិកដ៏ល្បីល្បាញ លោក Jim Rogers បានលើកឡើងថា បំណុលជាតិរបស់សហរដ្ឋអាមេរិក ទំនងជាខ្ពស់ជាងដែល រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ទទួលស្គាល់ ហើយប្រទេសនេះមិនមាន ឱកាសងើបចេញពីរន្ធបំណុល បច្ចុប្បន្នរបស់ខ្លួនឡើយ។ លោក Rogers ត្រូវបានដកស្រង់សម្តី ដោយទូរទស្សន៍រុស្ស៊ី RT ដែលបានឲ្យដឹងនាពេលថ្មីៗនេះថា បំណុលជាតិរបស់សហរដ្ឋអាមេរិក បានលើសពី ៣០...
ភ្នំពេញ៖ ក្រោយប្រជាពលរដ្ឋខ្មែរ រស់នៅសហរដ្ឋអាមេរិក ប្រកាសត្រៀមធ្វើបាតុកម្ម ប្រឆាំងវត្តមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងក្នុងនាមជាប្រធានអាស៊ាន ប្តូរវេននៅឆ្នាំ២០២២ សម្រាប់ដំណើរចូលរួមប្រជុំពិសេស អាស៊ាន-អាមេរិក នៅរដ្ឋធានីវ៉ាស៊ីនតោន នៅអំឡុងខែមីនា ខាងមុខនេះ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា ស្មើនឹងធ្វើបាតុកម្មប្រឆាំងលោក ចូ...
វីយែន៖ សេវាការទូតរបស់សហភាពអឺរ៉ុប បានឲ្យដឹងថាកិច្ចពិភាក្សា ស្តីពីការស្តារឡើងវិញនូវ កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ឆ្នាំ២០១៥ ដែលត្រូវបានគេស្គាល់ជាផ្លូវការថា ជាផែនការសកម្មភាពទូលំទូលាយរួម (JCPOA) នឹងបន្តនៅទីនេះនៅថ្ងៃទី៨ ខែកុម្ភៈ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ សេវាសកម្មភាពខាងក្រៅរបស់អឺរ៉ុប (EEAS) បានឲ្យដឹងថា អ្នកចូលរួមក្នុងការចរចាលើកទី៨ នឹង “បន្តការពិភាក្សាលើការរំពឹងទុកនៃ ការវិលត្រឡប់របស់សហរដ្ឋអាមេរិកទៅ JCPOA និងរបៀបដើម្បីធានាឱ្យបាន នូវការអនុវត្តពេញលេញ...
ប៉េកាំង៖ បេសកជនចិន បានជំរុញឱ្យក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ អនុម័តវិធីសាស្រ្តប្រកប ដោយការប្រុងប្រយ័ត្ន និងទំនួលខុសត្រូវចំពោះទណ្ឌកម្ម ខណៈពេលដែលលើកឡើង ពីបញ្ហានៃទណ្ឌកម្ម ដែលដាក់លើកូរ៉េខាងជើង និងទណ្ឌកម្មឯកតោភាគី។ លោក Zhang Jun តំណាងអចិន្ត្រៃយ៍របស់ប្រទេសចិន ប្រចាំនៅអង្គការសហប្រជាជាតិ បានលើកឡើងថា “វាជាជំហរជាប់លាប់ របស់ប្រទេសចិន ដែលថា ខណៈពេលដែលប្រទេសសមាជិក យូអិន...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានបញ្ជាក់ជាថ្មីថា គម្រោងបំពង់បង្ហូរឧស្ម័ន រួមគ្នារវាងអាល្លឺម៉ង់ និងរុស្ស៊ី នឹងមិនរីកចម្រើនទេ ប្រសិនបើរុស្ស៊ីឈ្លានពានអ៊ុយក្រែន ដោយឈប់ពន្យល់ពីរបៀប ដែលវានឹងសម្រេចបាន ប្រសិនបើអាល្លឺម៉ង់ មានការកក់ទុក សម្រាប់ការសម្រេចចិត្តនោះ ជាការរារាំងប្រឆាំងនឹងទីក្រុងម៉ូស្គូ។ ជាមួយនឹងការមកសួរសុខទុក្ខ អធិការបតីអាល្លឺម៉ង់លោក Olaf Scholz លោក បៃដិនបានប្រាប់សន្និសីទ...
មូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានជួបជាមួយប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បានជួបពិភាក្សាគ្នា អំពីវិបត្តិអ៊ុយក្រែន និងបញ្ហាសន្តិសុខនៅអឺរ៉ុប នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោកពូទីន បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មាន រួមគ្នាជាមួយលោក ម៉ាក្រុង បន្ទាប់ពីកិច្ចពិភាក្សារយៈពេលជាច្រើនម៉ោង របស់ពួកគេនៅក្នុងវិមានក្រឹមឡាំងថា កិច្ចប្រជុំនេះ គឺមានលក្ខណៈអាជីវកម្ម...
ប៉េកាំង៖ ប្រទេសចិន បានសម្តែងការប្រឆាំងយ៉ាងម៉ឺងម៉ាត់ ចំពោះសេចក្តីព្រាងច្បាប់ របស់សហរដ្ឋអាមេរិក ដែលមានខ្លឹមសារអវិជ្ជមាន ទាក់ទងនឹងប្រទេសចិន ដោយជំរុញឱ្យភាគីសហរដ្ឋអាមេរិក មើលការអភិវឌ្ឍន៍របស់ប្រទេសចិន និងទំនាក់ទំនងចិន-សហរដ្ឋអាមេរិក តាមគោលបំណង និងសមហេតុផល។ យោងតាមរបាយការណ៍ ប្រព័ន្ធផ្សព្វផ្សាយ កាលពីថ្ងៃទី០៥ ខែកុម្ភៈ សភាតំណាងរាស្រ្តសហរដ្ឋអាមេរិក បានអនុម័តអ្វីដែលគេហៅថា “ច្បាប់ប្រកួតប្រជែងអាមេរិក ឆ្នាំ២០២២” នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។...
បរទេស៖ ទីក្រុង Baise ព្រំដែនភាគនិរតីនៃប្រទេសចិន បានបញ្ជាឱ្យប្រជាជនប្រមាណ ៣,៥ លាននាក់ ស្នាក់នៅក្នុងផ្ទះ និងជៀសវាងការធ្វើដំណើរ ដែលមិនសំខាន់ចាប់ពីថ្ងៃចន្ទ ដើម្បីប្រយុទ្ធប្រឆាំងនឹងការកើនឡើង នៃការឆ្លងមេរោគកូវីដ១៩ ក្នុងសហគមន៍។ យោងតាមប្រព័ន្ធផ្សព្វផ្សាយបានឱ្យដឹងថា ចន្លោះពី៧០ ទៅ៩៩ករណី ត្រូវបានកត់ត្រាក្នុងរយៈពេល បីថ្ងៃកន្លងមកនេះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៧ ខែកុម្ភៈ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ CGTN នៅថ្ងៃចន្ទនេះបានឲ្យដឹងថា អធិកាបតីថ្មីអាល្លឺម៉ង់លោក Olaf Scholz បានធ្វើការលើកឡើងថា លោកបានត្រៀមរួចទៅហើយ ដើម្បីអាចធ្វើការដាក់ពង្រាយ កងកម្លាំងរបស់អាល្លឺម៉ង់ ទៅកាន់ប្រទេសលីទុយនេស៊ី។ លោកអធិកាបតីរូបនេះ ក៏បានបញ្ជាក់ដែរថា ការដាក់ពង្រាយទ័ពនេះធ្វើឡើង ក្នុងគោលបំណងសំខាន់ ដើម្បីអាចធ្វើការពង្រឹងភាពរឹងម៉ាំ របស់អឺរ៉ុបជាពិសេស សម្ព័ន្ធមិត្តរបស់ណាតូ និងជាការឆ្លើយទៅនឹងសកម្មភាពបង្កើន ចំនួនយោធារបស់រុស្សី នៅក្បែរព្រំដែនអ៊ុយក្រែន។...
ញ៉ូដេលី៖ ទូរស្សន៍ BBC បានផ្សព្វផ្សាយព័ត៌មាននៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២ថា ប្រទេសឥណ្ឌា បានអនុម័តវ៉ាក់សាំងថ្មីតែ១ដូសទេ ដោយពង្រីកកម្មវិធីរបស់ខ្លួន ចំពេលមានការធ្លាក់ចុះនៃករណីកូវីដ-១៩ថ្មី ។ លោក Mansukh Mandaviya រដ្ឋមន្ត្រីសុខាភិបាល បានសរសេរថា វ៉ាក់សាំងថ្មី Sputnik Light បានទទួលការអនុញ្ញាត ឱ្យប្រើប្រាស់ជាបន្ទាន់ ។...
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានបញ្ជាអាជ្ញាធរគ្រប់ជាន់ថ្នាក់ ត្រូវបង្កលក្ខណៈងាយស្រួល ដល់គ្រប់គណបក្សនយោបាយ ក្នុងប្រកួតប្រជែងដំណើរការបោះឆ្នោត ឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ និងបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ អាណត្តិទី៧ ឆ្នាំ២០២៣ ខាងមុខ។ យោងតាមលិខិតរបស់ ក្រសួងមហាផ្ទៃ នាថ្ងៃទី៧ កុម្ភៈ សម្ដេច...
ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រាប់ក្រុមការងារពាក់ព័ន្ធ ពន្លឿការគូរប្លង់ទីតាំងសាលាក្រុងបូកគោ ផ្នែកខាងក្រោម ដើម្បីរៀបចំកសាងកន្លែងធ្វើការងារ ឲ្យបានត្រឹមត្រូវ និងសមរម្យដូចបណ្តា ក្រុងផ្សេងៗ ។ កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២ សម្តេចក្រឡាហោម ស ខេង បានអញ្ជើញចុះពិនិត្យទីតាំងសាងសង់ អគាររដ្ឋសាលាក្រុងបូកគោ...
ភ្នំពេញ៖ អង្គភាព អ្នកនាំពាក្យ រាជរដ្ឋាភិបាល នាព្រឹកថថ្ងៃអង្គារ៍ ទី ៨ ខែកុម្ភៈ ឆ្នាំ ២០២២ វេលា ម៉ោង ៩:៣០ នាទីព្រឹក រៀបចំ សន្និសីទ សារព័ត៌មាន ស្តីពី វឌ្ឍនភាពមូលដ្ឋានឃុំ សង្កាត់និងទិសដៅការងារបន្ត ខេត្តព្រះបន្ទាយមានជ័យ នាទីស្តីការ...
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយមបានឲ្យដឹងថា ចាប់ពីថ្ងៃទី៩ដល់១៥ កុម្ភៈខាងមុខនេះ តំបន់មួយចំនួនអាចនឹង មានភ្លៀងផ្គរពីតិចទៅច្រើន។ យោងតាមសេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយមនៅថ្ងៃទី៨ កុម្ភៈស្ដីពី ស្ថានភាពធាតុអាកាសចាប់ពីថ្ងៃទី ៩-១៥ ខែកុម្ភៈ ឆ្នាំ២០២២ បានលើកឡើងថា ក្នុងសប្ដាហ៍ខាងមុខនេះ ព្រះរាជាណាចក្រកម្ពុជា នឹងទទួលនូវឥទ្ធិពលពីជ្រលងសម្ពាធទាប (ឥណ្ឌូនេស៊ី) ក្នុងកម្រិតពីខ្សោយទៅមធ្យម ។...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានកែសម្រួលព័ត៌មានពាក់ព័ន្ធការដោះលែងសាស្រ្តាចារ្យជនជាតិអូស្រ្តាលី ដោយហេតុថា ជនជាតិអូស្រ្តាលីម្នាក់នោះ មិនទាន់ដោះលែងនៅឡើយទេ។ តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា «ព្រឹកមិញ ខ្ញុំ បានលើកឡើងអំពីការដោះលែងជនជាតិអូស្ត្រាលី ដែលខ្ញុំបានស្នើសុំមេដឹកនាំយោធាមីយ៉ាន់ម៉ា។...
ភ្នំពេញ៖នាល្ងាចថ្ងៃសៅរ៍ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២២ សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា-សាខាភ្នំពេញ បានប្រារឰនូវកម្មវិធីជួបជុំសមាជិក ឆ្នាំ២០២២ ក្រោមបរិយាកាសសប្បាយរីករាយនិងស្និតស្នាលបំផុត។ សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា-សាខាភ្នំពេញ មានកិត្តិយស សូមអរគុណដល់អធិបតេយ្យភាពដ៏ខ្ពង់ខ្ពស់របស់ថ្នាក់ដឹកនាំ ថ្នាក់សកល ថ្នាក់ជាតិ និងថ្នាក់តំបន់ទាំងអស់ ព្រមទាំងអរគុណ ដល់សមាជិកសមាជិកានិងភ្ញៀវកិត្តិយស ដែលបានអញ្ជើញចូលរួមក្នុងកម្មវិធី ការជួបជុំទូទៅនៃសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា-សាខាភ្នំពេញ ក្នុងគោលបំណង ដើម្បីជាឱកាសនៃការជួបជុំបង្កើតទំនាក់ទំនង និងពង្រីកបណ្តាញជាមួយថ្នាក់ដឹកនាំនិងសមាជិក ដែលមកពីស្ថាប័នផ្សេងគ្នា...
យេរូសាឡឹម៖ នាយករដ្ឋមន្ត្រីនៃប្រទេសអ៊ីស្រាអ៊ែលលោក Naftali Bennett និងប្រធានាធិបតីអាមេរិកលោក Joe Biden កាលពីថ្ងៃអាទិត្យនេះបានបើកកិច្ចពិភាក្សាគ្នា តាមទូរស័ព្ទមួយទៅលើបញ្ហានុយក្លេអ៊ែររបស់អ៊ីរ៉ង់ ព្រមទាំងបញ្ហាអន្តរជាតិជាច្រើនទៀតផងដែរ។ សេចក្តីថ្លែងការណ៍ដែលត្រូវបាន ធ្វើឡើងដោយការិយាល័យនាយករដ្ឋមន្ត្រី បានបញ្ជាក់ទៀតថាមេដឹកនាំទាំងពីរក៏បានពិភាក្សាគ្នា ទៅលើបញ្ហាប្រឈមមុខរបស់តំបន់ ជាពិសេសសកម្មភាព តានតឹងដែលបង្កឡើងដោយអ៊ីរ៉ង់និងកម្មវិធីនុយក្លេអ៊ែរ។ ក្នុងនោះលោក Bennett ក៏បានធ្វើការថ្លែងអបអរសាទរចំពោះលោកប្រធានាធិបតីអាមេរិក Joe Biden ដែលបានសម្រេចជោគជ័យក្នុងការរៀបចំប្រតិបត្តិការសម្លាប់បានមេដឹកនាំ...
យ៉ាំងហ្គោន៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃចន្ទនេះបានឲ្យដឹងថា ប្រទេសសិង្ហបុរីបានក្លាយទៅជាអ្នកវិនិយោគបរទេសច្រើនបំផុត របស់មីយ៉ាន់ម៉ាក្នុងរយៈពេល៤ខែចុងក្រោយ កាលពីឆ្នាំទៅគិតចាប់ពីខែតុលា មក។ អជ្ញាធរនៃប្រទេសសិង្ហបុរី បានប្រកាសដែរថាមីយ៉ាន់ម៉ាអាចទាក់ទាញយក ទំហំវិនិយោគពីអ្នកវិនិយោគិនសិង្ហបុរី ប្រមាណជា៥០៦លានដុល្លារ ដែលក្នុងនោះសេវាកម្មឯកជនមានទំហំ ប្រមាណជា២០៦លានដុល្លារវិស័យផលិតកម្មប្រមាណ ជា១១៤លានដុល្លារនិងវិស័យសំណង់ប្រមាណ ជា៦៤លានដុល្លារ។ គួរឲ្យដឹងដែរថាក្នុងឆ្នាំ សារពើពន្ធកាលពីឆ្នាំទៅមីយ៉ាន់ម៉ាអាច រកចំណូលបានពីការវិនិយោគពីបរទេសរហូតទៅដល់៣៧០០លានដុល្លារពីបណ្តាក្រុមហ៊ុន ឯកជនបរទេសទាំងឡាយ៕ប្រែសម្រួល៖ស៊ុនលី
ហាណូយ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាននៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២ថា ក្រសួង សុខាភិបាលបានឲ្យដឹងថា សិស្សវៀតណាមជាង១៧លាននាក់នឹងត្រូវត្រឡប់ទៅសាលារៀនវិញនៅថ្ងៃចន្ទនេះ ជាលើកដំបូងក្នុងរយៈពេលប្រហែល១ឆ្នាំ ខណៈអាជ្ញាធរបានប្រកាសផែនការចាប់ផ្តើមចាក់វ៉ាក់សាំងកុមារចាប់ពីអាយុ៥ឆ្នាំ ប្រឆាំងនឹងជំងឺកូវីដ- ១៩ ។ ប្រទេសនៅអាស៊ីអាគ្នេយ៍មួយនេះ បានដកបម្រាមការទប់ស្កាត់មេរោគឆ្លងជាច្រើនរបស់ខ្លួននៅក្នុងខែតុលា ប៉ុន្តែសិស្សស្ទើរតែទាំងអស់ត្រូវបានបង្ខាំងឱ្យចូលរៀនតាមអ៊ីនធឺណិតតាំងពីដើមឆ្នាំមុន ។ ក្រសួងសុខាភិបាលបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សាលារៀនភាគច្រើននៅក្នុងប្រទេសនឹងត្រូវបើកឡើងវិញនៅពាក់កណ្តាលខែកុម្ភៈនេះ...
ហ្សាការតា ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២ថា ក្រសួងដឹកជញ្ជូន បានឲ្យដឹងថា ប្រទេសឥណ្ឌូណេស៊ី បានហាមប្រាមភ្ញៀវទេសចរ បរទេសចូលមកក្នុងប្រទេស ជាបណ្ដោះអាសន្នតាម រយៈអាកាសយានដ្ឋានទីក្រុងហ្សាការតា ក្នុងគោលបំណង ដើម្បីបន្ធូរបន្ថយការរីករាលដាល នៃមេរោគឆ្លង ដែលវីរុសបំប្លែងខ្លួនថ្មី Omicron...
ភ្នំពេញ ៖ លោក Wang Wentian ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា បានថ្លែងថា រដ្ឋាភិបាលចិន រីករាយជាខ្លាំងដែលបានក្លាយជា អ្នករួមដំណើរលើវិថី នៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម របស់កម្ពុជា ព្រមទាំងជាមិត្តជិតស្និទ្ធ បងប្អូនដែកថែប ជាមួយកម្ពុជាទៀតផង ។ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវគម្រោងជួសជុលផ្លូវជាតិលេខ៧ នាថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២...
ភ្នំពេញ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការ ចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានបន្ដក្រើនរំលឹកប្រជាពលរដ្ឋ ត្រូវតែរួសរាន់ទៅចាក់វ៉ាក់សាំងកូវីដ-១៩ ឲ្យបានគ្រប់ៗគ្នា នៅតាមទីតាំង និងមូលដ្ឋានសុខាភិបាល។ ក្នុងឱកាសចុះពិនិត្យមើលដំណើរការ ចាក់វ៉ាក់សាំងកូវីដ-១៩ ចំនួន៣ ទីតាំងបន្ថែមទៀត ស្ថិតនៅក្នុងខេត្តត្បូងឃ្មុំ នាថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២ លោកស្រី...
បរទេស៖ វីដេអូថ្មីមួយបានលេចចេញ តាមប្រព័ន្ធអ៊ីនធឺណែត កាលពីថ្ងៃអាទិត្យ ដែលបង្ហាញពីការធ្លាក់យន្តហោះចម្បាំង F-35C របស់អាមេរិក ហើយបានរអិលចុះ ពីលើនាវាផ្ទុកយន្តហោះ USS Carl Vinson ចូលនៅក្នុងសមុទ្រ នៅកន្លែងណាមួយភាគខាងត្បូង នៃប្រទេសចិន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា ឧបទ្ទវហេតុនេះបានកើតឡើង...
ភ្នំពេញ៖ សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌ ខេត្តប៉ៃលិន កាលពីថ្ងៃទី៧ ខែ កុម្ភៈ ឆ្នាំ២០២២នេះ បានបញ្ជូនខ្លួន ជនសង្ស័យប្រុស-ស្រី ២នាក់ ដែលត្រូវជាដៃគូរស្នេហានឹងគ្នា ទៅកាន់ស្ថាប័នអយ្យការ អមសាលាដំបូងខេត្តប៉ៃលិន ដើម្បីចាត់ការតាមផ្លូវច្បាប់ ជាប់ពាក់ព័ន្ធនឹង អំពើឃាតកម្មគិតទុកជាមុន ដោយរួមគំនិតគ្នា សម្លាប់បុរសកម្មករដំឡូងម្នាក់ ដោយដាក់ថ្នាំសម្លាប់ស្មៅក្នុងកែវស្រា របស់ជនរងគ្រោះ ហើយយកទៅវាលសម្លាប់ចោល ក្នុងចម្ការដំឡូង...
សូមគោរព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរព! សម្ដេច ឯកឧត្តម លោកជំទាវ និងមិត្តភក្តិទាំងអស់ជាទីមេត្រី! ខ្ញុំពិតជាមានកិត្តិយសជាខ្លាំងដែលបានចូលរួមជាមួយសម្ដេចតេជោក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវគម្រោងជួសជុលផ្លូវជាតិលេខ៧ដែលទទួលរងការខូចខាតដោយគ្រោះទឹកជំនន់។ ខ្ញុំសូមតំណាងឱ្យស្ថានទូតចិនប្រចាំកម្ពុជា សូមសម្ដែងអំណរសាទរយ៉ាងកក់ក្តៅចំពោះកម្មវីធីនាថ្ងៃនេះ និងសូមថ្លែងអំណរគុណដោយស្មោះជូនចំពោះក្រុមការងារបច្ចេកទេសការដ្ឋានទាំងចិននិងកម្ពុជាដែលបានខិតខំប្រឹងប្រែងជំរុញឱ្យគម្រោងមួយនេះទទួលបានជោគជ័យជាស្ថាពរ! តាមទំនៀមទម្លាប់ប្រពៃណីចិន ថ្ងៃនេះក៏ស្ថិតក្នុងអំឡុងពេលនៃពិធីបុណ្យចូលឆ្នាំប្រពៃណីចិនឆ្នាំខាលដែរ ខ្ញុំសូមឆ្លៀតឱកាសនាថ្ងៃនេះសូមជូនពរអ្នកទាំងអស់គ្នា ឆ្នាំថ្មីសិរីសួស្តីជ័យមង្គល ទទួលបានជោគជ័យគ្រប់ភារកិច្ច! ផ្លូវជាតិលេខ៧ គឺជាគម្រោងជំនួយរបស់ភាគីចិនដែលចាប់ផ្តើមសាងសង់តាំងពីឆ្នាំ២០០៤ ហើយក៏ជាគម្រោងជំនួយទ្រង់ទ្រាយធំបំផុតរបស់ចិននាពេលនោះផងដែរ។...
បរទេស៖ នាយកប្រតិបត្តិក្រុមហ៊ុន Meta ឬ Facebook លោក Mark Zuckerberg និងនាយកប្រតិបត្តិ Big Tech ផ្សេងទៀតប្រថុយនឹងការជាប់គុក ប្រសិនបើវេទិកាប្រព័ន្ធផ្សព្វផ្សាយ សង្គមរបស់ពួកគេ មិនទប់ស្កាត់ខ្លឹមសារ ដែលចាត់ទុកថា មានគ្រោះថ្នាក់ ក្រោមច្បាប់ សុវត្ថិភាពអនឡាញ នាពេលខាងមុខនោះទេ ។ នេះតាមរដ្ឋមន្រ្តីវប្បធម៌...
បរទេស ៖ យោងតាមរបាយការណ៍សម្ងាត់ របស់អង្គការសហប្រជាជាតិ បានឱ្យដឹងថា ពួក Hacker កូរ៉េខាងជើង បានលួចលុយ រាប់លានដុល្លារ ពីការផ្លាស់ប្តូររូបិយប័ណ្ណឌីជីថលអន្តរជាតិ ក៏ដូចជាការទទួលបាន កម្មសិទ្ធិបញ្ញា ដើម្បីប្រើប្រាស់សម្រាប់ការ អភិវឌ្ឍនុយក្លេអ៊ែរ និងមីស៊ីល។ យោងតាមសារព័ត៌មាន RT ចេញផ្សាយ កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២២...