វ៉ាស៊ីនតោន៖ គ្មានអ្វីគួរឱ្យសង្ស័យនោះទេ ដែលលទ្ធិប្រជាធិបតេយ្យនៅសហរដ្ឋអាមេរិក មានហានិភ័យធ្ងន់ធ្ងរ” នេះបើយោងតាមអត្ថបទដែលចេញផ្សាយដោយគេហទំព័រព័ត៌មានអាមេរិក Vox នាពេលថ្មីៗនេះ។ អត្ថបទបានសរសេរថា មានមនុស្សមិនតិចនាក់នោះទេនៅសហរដ្ឋអាមេរិក កំពុងយកចិត្តទុកដាក់ចំពោះអ្វីដែលគេហៅថា “កិច្ចប្រជុំកំពូល ដើម្បីលទ្ធិប្រជាធិបតេយ្យ” ហើយថាពាក្យរបស់សេតវិមាន ដែលបង្ហាញមកយ៉ាងចម្លែក” ។ នៅឆ្នាំនេះ អត្ថបទនោះបានឲ្យដឹងថា “បានចាប់ផ្តើមជាមួយនឹងការវាយប្រហារលើវិមានកាពីតូល ដែលរៀបចំឡើង ដើម្បីរារាំងការផ្លាស់ប្តូរអំណាច” ហើយអ្នកនយោបាយមួយចំនួនបន្តផ្សព្វផ្សាយការអះអាងមិនពិត អំពីការក្លែងបន្លំការបោះឆ្នោតនៅឆ្នាំ២០២០...
ភ្នំពេញ៖ លោកថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាអនុប្រធានគណៈអចិន្ដ្រៃយ៍ នៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) និងជាប្រធានគណៈកម្មការរៀបចំការប្រកួតកីឡាទូកក្ដោង ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២១ នៅព្រឹកថ្ងៃទី១២ ខែធ្នូនេះ បានដឹកនាំប្រតិភូ ចុះពិនិត្យទីតាំងប្រកួត និងសួរសុខទុក្ខប្រភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនី មុនចាប់ផ្ដើមការប្រកួតផ្លូវការព្រឹត្តិការណ៍ប្រចាំតំបន់នេះ នាថ្ងៃទី១៣ ខែធ្នូស្អែកនេះ...
បរទេស៖ ប្រធានាធិបតី នៃប្រទេសតួកគី លោក Recep Tayyip Erdogan កាលពីថ្ងៃសៅរ៍ម្សិលមិញនេះ បានធ្វើការលើកឡើងថា សកម្មភាពរបស់បណ្តាញសង្គម គឺជាបញ្ហាមួយក្នុង ចំណោមបញ្ហាផ្សេងទៀត ដែលធ្វើឲ្យប៉ះពាល់ដល់ ដំណើរការ ប្រជាធិបតេយ្យ។ រដ្ឋាភិបាលរបស់លោក Erdogan បានដាក់ផែនការមួយចំនួន ក្នុងការកំណត់ច្បាប់ ឲ្យបាននូវទោសឧក្រិដ្ឋ នៃការចែកចាយព័ត៌មានក្លែងក្លាយ និងមិនពិតនៅលើប្រព័ន្ធអនឡាញប៉ុន្តែ...
បរទេស៖ រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Yoshimasa Hayashi និងរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានព្រមព្រៀងគ្នា នៅថ្ងៃសៅរ៍សប្ដាហ៍នេះ លើភាពចំបាច់ក្នុងការពង្រឹង សម្ពន្ធភាព របស់ប្រទេសទាំងពីរ ស្របពេលបរិយាកាស សន្តិសុខ ក្នុងតំបន់កាន់តែតានតឹងឡើង។ តាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News បានឲ្យដឹងថា...
បរទេស៖ ស្ថានទូតសហរដ្ឋអាមេរិក ប្រចាំនៅក្នុងប្រទេសម៉ិកស៊ិក បាននិយាយនៅថ្ងៃសៅរ៍ថា សហរដ្ឋអាមេរិក ម៉ិកស៊ិក និងបណ្ដាប្រទេសក្នុងតំបន់មួយចំនួន នឹងធ្វើការសម្របសម្រួល ដើម្បីចាប់ខ្លួន បណ្ដាញអ្នកជួញដូរមនុស្ស ដែលត្រូវទទួលខុសត្រូវ ចំពោះហេតុការណ៍ សម្លាប់ជនអន្តោប្រវេសន៍ ជាច្រើននាក់។ ស្ថានទូតអាមេរិក បានប្រកាសការបង្កើតក្រុមសកម្ម ទទួលបន្ទុកស៊ើបអង្កេត កំណត់អត្តសញ្ញាណនិងចាប់ខ្លួនឈ្មួញខុសច្បាប់ ដែលពាក់ព័ន្ធក្នុងការរៀបចំឈុតឆាកខ្លីមួយ មានមនុស្សច្រើនជាង១៦០នាក់ ដែលបានកើតឡើងកាលពីថ្ងៃព្រហស្បតិ៍ ក្នុងរដ្ឋ...
បរទេស៖ ប្រេសិតពិសេសចិន មួយរូប កាលពីថ្ងៃសៅរ៍ម្សិលមិញនេះ បានធ្វើការអំពាវនាវ ឲ្យមានការបន្តដំណើរការឡើងវិញ នៃជំនួយហិរញ្ញវត្ថុ ព្រមទាំងសេដ្ឋកិច្ចផងដែរ ពីសំណាក់អន្តរជាតិ ចំពោះបញ្ហានៅប្រទេសស៊ូដង់ ខណៈដែលការវិវត្តនយោបាយ ក្នុងប្រទេស កំពុងត្រឡប់ទៅរក ភាពប្រក្រតីឡើងវិញ។ លោក Dai Bing អនុប្រធានអចិន្ត្រៃយ៍ តំណាងនៅអង្គការសហប្រជាជាតិ បានបញ្ជាក់ថាមកដល់ពេលនេះ ស្ថានភាពនយោបាយ នៅស៊ូដង់...
តៃប៉ិ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ថា កោះតៃវ៉ាន់បានបញ្ជាក់ កាលពីថ្ងៃសៅរ៍នេះ ករណីដំបូងរបស់ខ្លួន នៃមេរោគបំប្លែងខ្លួនថ្មី Omicron ត្រូវបានរកឃើញ នៅក្នុងមនុស្ស៣នាក់ ដែលបានមកពីបរទេស ។ មជ្ឈមណ្ឌលបញ្ជា ការរាតត្បាតកណ្តាល របស់កោះនេះ បានឲ្យដឹងថា ការឆ្លងត្រូវបានរកឃើញ...
បរទេស៖ ធនាគារពិភពលោក កាលពីថ្ងៃសៅរ៍ បានឈានទៅដល់ការចុះកិច្ចព្រមព្រៀង យល់ព្រមលើកការផ្តល់កំចី ដែលមានទំហំទឹកប្រាក់ ប្រមាណជា៦០០លានដុល្លារ ទៅឲ្យប្រទេសហ្វីលីពីន ដើម្បីជួយស្តារ សេដ្ឋកិច្ចឡើងវិញ។ ធនាគារពិភពលោក World Bank បាននិយាយថាកំចីនេះ នឹងយកទៅជួយគាំទ្រ ដល់រដ្ឋាភិបាលជាមួយ នឹងកំណែទំរង់ដែល កំពុងដំណើរការស្រាប់ ដែលជួយអាចលើកកំពស់ ទៅដល់វិស័យឯកជនផង កាត់បន្ថយនៃតម្លៃថ្លៃដើម អាជីវកម្មផង...
ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ថា ទីភ្នាក់ងារឧតុនិយម អាកាសធាតុ និងភូមិសាស្ត្រ បានឲ្យដឹងថា គ្រោះរញ្ជួយដីកម្រិត ៥,៦រ៉ិចទ័រ អង្រួននៅខេត្ត Maluku ភាគខាងកើត នៃប្រទេសឥណ្ឌូនេស៊ី កាលពីយប់ថ្ងៃសៅរ៍ ។ ទីភ្នាក់ងារខាងលើ បានបញ្ជាក់ថា គ្រោះរញ្ជួយដីបានកើតឡើងនៅវេលាម៉ោង ២២និង២៩នាទី ម៉ោងនៅហ្សាការតា...
ឡុងដ៏៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ថា ករណី Omicron ចំនួន៦៣៣ករណីផ្សេងទៀត ត្រូវបានបញ្ជាក់នៅក្នុងប្រទេសអង់គ្លេស ដែលជាការកើនឡើងប្រចាំថ្ងៃដ៏ធំបំផុត ចាប់តាំងពីវីរុសកូវីដ-១៩ត្រូវបានរកឃើញក្នុងប្រទេស ដោយធ្វើឱ្យករណីសរុបដែលរកឃើញក្នុងប្រទេសកើនដល់១.៨៩៨នាក់ នេះបើតាមអាជ្ញាធរសុខាភិបាលអង់គ្លេស បានឲ្យដឹងកាលពីថ្ងៃសៅរ៍ ។ ទិន្នន័យចុងក្រោយបំផុត បានកើតឡើង នៅគ្រាដែលអ្នកជំនាញកំពុងព្រមានថា Omicron អាចបណ្តាលឱ្យមនុស្សពី២៥.០០០នាក់ ដល់៧៥.០០០នាក់ ស្លាប់នៅក្នុងប្រទេសអង់គ្លេស...
បរទេស៖ ប្រធានាធិបតីអាមេរិកលោក Joe Biden និយាយថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន មិនដែលមានគម្រោងបញ្ជូនទាហាន ទៅប្រទេសអ៊ុយក្រែននោះទេ ប៉ុន្តែសហរដ្ឋអាមេរិក បានព្រមានប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ថានឹងមានផលវិបាកក្នុងករណី មានការឈ្លានពានណាមួយ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា លោក Biden...
ភ្នំពេញ: សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ១០ ខែ ធ្នូ ឆ្នាំ ២០២១ បានបើកសវនាការជំនុំជម្រះលើបណ្ដឹងឧទ្ធរណ៍របស់ជនជាប់ចោទ ជនជាតិខ្មែរអ៉ីស្លាមចំនួន២នាក់ គឺ លោកអះម៉ាត់ យ៉ះយ៉ា និង ក្មួយប្រុសម្នាក់ ដែលត្រូវបានតុលាការរាជធានីភ្នំពេញ កាលពីខែសីហា ២០១៩ កាត់ទោស ដាក់ពន្ធធានាគារ កំណត់...
ជីកាហ្គោ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ថា ចំនួនអ្នកស្លាប់អាចនឹងកើនឡើងដល់១០០នាក់ បន្ទាប់ពីព្យុះកំបុតត្បូងចំនួន៣០ព្យុះបានបោកបក់កាត់រដ្ឋចំនួន៦ ពេញមួយយប់ នៅផ្នែកកណ្តាលនៃសហរដ្ឋអាមេរិក រួមមានរដ្ឋ Arkansas, Mississippi, Illinois, Kentucky, Tennessee និង Missouri។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍កាលពីថ្ងៃសៅរ៍ថា រោងចក្រផលិតទៀននៅរដ្ឋ Kentucky ត្រូវបានបំផ្លាញទាំងស្រុង ។...
បរទេស៖ ប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden បាននិយាយថា រដ្ឋាភិបាលនឹងធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើទៅបានដើម្បីជួយតំបន់កណ្តាលនៃប្រទេសដែលត្រូវបានបំផ្លិចបំផ្លាញដោយព្យុះកំបុតត្បូង។ លោក Biden ក៏បានចុះហត្ថលេខាលើសេចក្តីប្រកាសស្តីពីគ្រោះមហន្តរាយរបស់សហព័ន្ធ ដោយបញ្ចេញមូលនិធិសម្រាប់រដ្ឋ Kentucky ដែលជារដ្ឋដែលរងផលប៉ះពាល់ខ្លាំងជាងគេ។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់លោក Biden ថា ព្យុះកំបុតត្បូងនេះស្ថិតក្នុងចំណោមព្យុះដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រអាមេរិក។ មនុស្សជាង...
បរទេស៖ វិមានក្រឹមឡាំង, ក្រសួងការបរទេសរុស្ស៊ី និងយោធារបស់ប្រទេសនេះ បានអះអាងម្តងហើយម្តងទៀតថា រដ្ឋាភិបាលទីក្រុងមូស្គូ គ្មានចេតនា “ឈ្លានពាន” នរណាម្នាក់ ចំពេលប៉ុន្មានសប្តាហ៍នៃការអះអាងដ៏ខ្លាំងក្លាដោយប្រព័ន្ធផ្សព្វផ្សាយ និងមន្ត្រីរបស់លោកខាងលិចថា រុស្ស៊ីប្រហែលជាកំពុងរៀបចំការឈ្លានពានប្រឆាំងនឹងអ៊ុយក្រែន។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោកស្រី Liz Truss...
ភ្នំពេញ ៖ លោក យិត បុណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា គម្រោងសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ ប្រវែង១៩០គីឡូម៉ែត្រ សម្រេចបាន ៧០,៩៣% ហើយ គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២១។ ថ្មីៗនេះ លោក យិត បុណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន...
ហាណូយ៖ រដ្ឋាភិបាលវៀតណាម បានអនុម័តការបន្តជើងហោះហើរ ពាណិជ្ជកម្ម ទៀងទាត់រវាងប្រទេសវៀតណាម និងគោលដៅអន្តរជាតិ ដែលមានសុវត្ថិភាពខ្ពស់ពីជំងឺកូវីដ-១០ ចាប់តាំងពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២២។ ទីភ្នាក់ងារសារព័ត៌មាន វៀតណាម បានរាយការណ៍នៅថ្ងៃសៅរ៍នេះថា យោងតាមការជូនដំណឹងចុងក្រោយ របស់ការិយាល័យ រដ្ឋាភិបាលវៀតណាម គោលដៅទេសចរណ៍ ទាំងនោះរួម មាននៅក្នុងប្រទេសចិន ជប៉ុន កូរ៉េខាងត្បូង ថៃ...
បរទេស៖ រដ្ឋមន្ត្រីការបរទេស សហរដ្ឋអាមេរិក លោក Antony Blinken នៅថ្ងៃសុក្រនេះ បានប្រារព្ធធ្វើកិច្ចពិភាក្សាដ៏មានអំណោយផលល្អ ជាមួយសមភាគី មកពីប្រទេសអង់គ្លេស អាល្លឺម៉ង់ និងបារាំង រួមមានទំាងការពិភាក្សាគ្នា អំពីកិច្ចព្រមព្រៀងនុយក្លេអ៊ែអ៊ីរ៉ង់ នេះបើតាមសម្តីមន្ត្រីនាំពាក្យ ក្រសួងការបរទេសមួយរូប នៅថ្ងៃសៅរ៍។ មន្ត្រីនាំពាក្យរូបនោះ បាននិយាយយ៉ាងដូច្នេះថា “លោករដ្ឋមន្ត្រី Antony Blinken...
បរទេស៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក Ebrahim Raisi បាននិយាយនៅថ្ងៃសៅរ៍នេះថា ទីក្រុងតេអេរ៉ង់មានភាពហ្មត់ចត់ ក្នុងកិច្ចពិភាក្សានុយក្លេអ៊ែរបស់ខ្លួន ជាមួយនឹងមហាអំណាចពិភពលោក នៅក្នុងទីក្រុងវីយែន នេះបើតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន IRNA។ កិច្ចពិភាក្សាគ្នា ដោយប្រយោល រវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ ដើម្បីស្តារកិច្ចព្រមព្រៀងនុយក្លេអ៊ែ ឆ្នាំ២០១៥ បានបន្តឡើងវិញ នៅក្នុងថ្ងៃព្រហស្បតិ៍ នៅរដ្ឋធានីនៃប្រទេសអូទ្រា ហើយមន្ត្រីការទូតមកពីបារាំង...
(ភ្នំពេញ) ថ្ងៃទី ១២ ខែធ្នូ ឆ្នាំ២០២១៖ ទែនៗ…ឱកាសឈ្នះរង្វាន់ដ៏ធំអស្ចារ្យបានមកដល់ទៀតហើយ…! រីករាយមហាប្រូម៉ូសិនយក្សចុងឆ្នាំក្នុងឱកាសគ្រីស្ទម៉ាស់ពី សាមសុង…! រង្វាន់លើកនេះកាន់តែធំ…កាន់តែអស្ចារ្យ…និងកាន់តែកក្រើក…! ងាយៗបំផុត…អតិថិជនទាំងអស់គ្រាន់តែជាវស្មាតហ្វូន ឬ ថេប្លេត សាមសុង ម៉ូដែលណាក៏ដោយដែលមានប័ណ្ណធានាត្រឹមត្រូវនៅតាមបណ្តាហាងទំនើប ឬដេប៉ូចែកចាយផលិតផល សាមសុង ផ្លូវការ ទូទាំងប្រទេស ចាប់ពីថ្ងៃទី 12 ធ្នូ ដល់ថ្ងៃទី...
ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងតំណាងប្រចាំប្រទេសអាណត្តិថ្មី នៃកម្មវិធីអភិវឌ្ឍន៍សហ ប្រជាជាតិ (UNDP) ប្រចាំកម្ពុជា បានបង្ហាញជំហរ យ៉ាងមុតមាំ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និង ភាពជាដៃគូ ដើម្បីបន្តសម្រេចបាននូវសមិទ្ធផល ដូចបានគ្រោងទុក។ ការបង្ហាញជំហរ បែបនេះធ្វើឡើង នៅក្នុងជំនួបពិភាក្សាការងារ រវាងលោក ឈៀង យ៉ាណារ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយក រដ្ឋមន្ត្រី...
ភ្នំពេញ៖ លោក Derek Chollet ទីប្រឹក្សាក្រសួង ការបរទេសសហរដ្ឋអាមេរិក បានអះអាងជាថ្មីថា អាស៊ានគឺជាចំណុចស្នូលសម្រាប់ គោលនយោបាយការបរទេស របស់សហរដ្ឋអាមេរិក នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក និងរំពឹងដល់ការធ្វើការយ៉ាង ជិតស្និទ្ធជាមួយកម្ពុជាក្នុងនាម ជាប្រធានអាស៊ាន ឆ្នាំ២០២២។ ការលេីកឡេីងរបស់លោកទីប្រឹក្សា ក្រសួងការបរទេសអាមេរិក ធ្វេីឡេីងក្នុងឱកាសជួប សវនាការជាមួយលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ នៅទីស្តីការក្រសួង ។ ក្នុងឱកាសនោះដែរ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានសម្តែងនូវការត្រៀមលក្ខណៈ ជាស្រេចរបស់កម្ពុជា ក្នុងការបំពេញតួនាទីជាប្រធានអាស៊ាន និងបានគូសបញ្ជាក់អំពី អាទិភាពនានារបស់កម្ពុជា នៅក្នុងសរសរស្តម្ភសហគមន៍ ទាំងបីរបស់អាស៊ាន។ លោកឧបនាយករដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា មូលបទ «អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា» ជាកិច្ចខិតខំប្រឹងប្រែង ដើម្បីលើកកម្ពស់ស្មារតី របស់អាស៊ានជាគ្រួសាររួបរួមគ្នា ជាមួយឆន្ទៈខ្ពស់នៃភាព «ទាំងអស់រួម គ្នា» ក្នុងការថែរក្សាសន្តិភាព និងវិបុលភាពនៅក្នុងតំបន់ និងពិភពលោក។ លោកឧបនាយករដ្ឋមន្ត្រី បានស្វាគមន៍ដល់ការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះតួនាទី របស់កម្ពុជាក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ និងឯកសារសមិទ្ធផលនានា ដើម្បីពន្លឿនកិច្ចខិតខំប្រឹងប្រែង កសាងសហគមន៍អាស៊ាន និងលើកកម្ពស់ទំនាក់ទំនងជាមួយដៃគូខាងក្រៅរបស់ អាស៊ាន។ លោកឧបនាយករដ្ឋមន្ត្រី ក៏បានស្វាគមន៍ផងដែរចំពោះការបន្តការប្តេជ្ញាចិត្ត របស់សហរដ្ឋអាមេរិក ក្នុងការថែរក្សាឱ្យបានមជ្ឈភាពអាស៊ាន ក៏ដូចជាសន្តិភាព និងវិបុលភាពក្នុងតំបន់។ លោក Derek Chollet បានអះអាងជាថ្មីថា “អាស៊ានគឺជាចំណុចស្នូលសម្រាប់គោល នយោបាយការបរទេស របស់សហរដ្ឋអាមេរិកនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក និងរំពឹងដល់ការធ្វើការយ៉ាងជិតស្និទ្ធ ជាមួយកម្ពុជាក្នុងនាម ជាប្រធានអាស៊ានឆ្នាំ២០២២” ។ លោកទីប្រឹក្សា បានជម្រាបថា ប្រធានាធិបតី ចូ បៃដិន ក៏កំពុងរំពឹងដល់ការធ្វើជាម្ចាស់ផ្ទះនៃ កិច្ចប្រជុំកំពូលអាស៊ាន- សហរដ្ឋអាមេរិក នៅទីក្រុងវ៉ាស៊ីនតោន នាពេលឆាប់ៗខាងមុខនេះផងដែរ ដែលក្នុងអំឡុងពេលនោះ ភាគីទាំងពីរ នឹងពិភាក្សាគ្នាអំពីបញ្ហា និងរបៀបវារៈជាច្រើន រួមមាន ទំនាក់ទំនងដៃគូសន្ទនាអាស៊ាន- អាមេរិក ការឆ្លើយតបនឹងជំងឺកូវីដ-១៩ និងការស្ដារសេដ្ឋកិច្ចឡើងវិញ ក្រោយជំងឺរាតត្បាតជាដើម ៕
សាហាវដូចតោ ខ្លាំងដូចដំរី មិនគួរមកចាញ់សុច!https://dap-news.com/national/2021/12/11/205540/ កូវីដ១៩ បំផ្លាញសេដ្ឋកិច្ចកម្ពុជា ជិត៣ពាន់លានដុល្លារ និងឆក់ជីវិតពលរដ្ឋ ជិត៣ពាន់នាក់https://dap-news.com/national/2021/12/11/205558/ អតីតមន្រ្តីបក្សប្រឆាំង ពីររូប ទៀតបានទទួលនីតិសម្បទា នយោបាយឡើងវិញhttps://dap-news.com/national/2021/12/11/205588/ លោក កឹម សុខា បន្តជួបមន្រ្តីការទូតបរទេស ក្រោយប្រេះស្រាំជាមួយ លោក សម រង្ស៊ីhttps://dap-news.com/national/2021/12/11/205602/ កម្ពុជា ត្រៀមខ្លួនរួចជាស្រេច...
ហាវ៉ាណា៖ គណៈកម្មាធិការអូឡាំពិកគុយបា (COC) បានថ្កោលទោសការធ្វើនយោបាយនៃកីឡាអូឡាំពិករដូវរងានៅទីក្រុងប៉េកាំង ឆ្នាំ២០២២ នាពេលខាងមុខ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ប្រភពព័ត៌មានពី COC បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយចេញផ្សាយដោយកាសែតកីឡាផ្លូវការ JIT ថា “ការប្រើប្រាស់ព្រឹត្តិការណ៍កីឡាជាវេទិកានៃសម្ពាធនយោបាយត្រូវតែឈានដល់ទីបញ្ចប់” ។ COC បានឲ្យដឹងថា ការសម្រេចចិត្តរបស់ប្រទេសលោកខាងលិចមួយចំនួនមិនបញ្ជូនបុគ្គលិកការទូតទៅការប្រកួតនេះ ធ្វើឱ្យប៉ះពាល់ដល់គណៈប្រតិភូ និងស្មារតីនៃភាតរភាព និងភាតរភាពនៃព្រឹត្តិការណ៍នេះ ដោយអំពាវនាវឱ្យរក្សាសារសន្តិភាព និងតម្លៃនៃអូឡាំពិក។...
ប៉េកាំង៖ អ្វីដែលគេហៅថា “កិច្ចប្រជុំកំពូល ដើម្បីលទ្ធិប្រជាធិបតេយ្យ” ដែលធ្វើឡើងដោយសហរដ្ឋអាមេរិកនាពេលថ្មីៗនេះ បានព្យាយាមរារាំងលទ្ធិប្រជាធិបតេយ្យ ក្រោមលេសនៃលទ្ធិប្រជាធិបតេយ្យ ញុះញង់ឱ្យមានការបែងចែក និងការប្រឈមមុខគ្នា និងធ្វើឱ្យខូចប្រព័ន្ធអន្តរជាតិជាមួយអង្គការសហប្រជាជាតិជាស្នូល និងសណ្តាប់ធ្នាប់អន្តរជាតិ ក្រោមការដឹកនាំរបស់ខ្លួន នេះ បើ តាម អ្នក នាំ ពាក្យ ក្រសួង ការ បរទេស ចិន...
ភ្នំពេញ៖ ក្នុងនាមជាប្រធានអាស៊ាន នៅ២០២២ ប្រមុខការទូតកម្ពុជា លោក ប្រាក់ សុខុន បានបញ្ជាក់ប្រាប់ លោក Derek Chollet ទីប្រឹក្សានៃក្រសួងការបរទេស សហរដ្ឋអាមេរិក ថា កម្ពុជាត្រៀមលក្ខណៈជាស្រេច ក្នុងការបំពេញតួនាទីជាប្រធានអាស៊ាន ស្របពេលដែល លោក ចូ បៃដិ ប្រធានាធិបតី សហរដ្ឋអាមេរិក...
ភ្នំពេញ៖ ដើម្បីអបអរសាទរបុណ្យណូអែល និងចូលឆ្នាំសកលខាងមុខនេះ ក្រុមហ៊ុនអ័រគីដេ ឌីវែឡុបម៉ិន បានរៀបចំកម្មវិធីផ្តល់ជូនយ៉ាងពិសេសនោះគឺ ORKIDE MEGA SALES ប្រចាំឆ្នាំជាមួយនឹងការបញ្ចុះតម្លៃរហូតដល់ ១១% និងរង្វាន់ Lucky Draw ដែលអាចទទួលបានកញ្ចប់ការសម្រាកលំហែកាយនៅ Resort លំដាប់ផ្កាយ៥ កោះរ៉ុង ខេត្តព្រះសីហនុ រយះពេល២យប់ ៣ថ្ងៃ សម្រាប់មនុស្សពីរនាក់...
ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១ថា នាយកដ្ឋានសុខាភិបាលរបស់ ទីក្រុងញ៉ូដេលីរបស់ប្រទេសឥណ្ឌា នៅថ្ងៃសៅរ៍នេះ បានកត់ត្រាករណីទី២ នៃប្រភេទវីរុស Omicron ដែលបង្កជំងឺកូវីដ-១៩ ដែលបានមកពីប្រទេសហ្ស៊ីមបាវ៉េ ។ នេះបើតាមការបញ្ជាក់ របស់នាយកដ្ឋានសុខាភិបាល របស់ទីក្រុងញ៉ូដេលី បានឲ្យដឹងដូច្នេះ ។ បើយោងតាមប្រវត្តិ ធ្វើដំណើររបស់អ្នកជំងឺ គាត់បានធ្វើដំណើរ...
នៅយុគ្គសម័យថ្មីនេះ សហរដ្ឋអាមេរិក នៅតែប្រើប្រាស់យុទ្ធសាស្ត្រ ចាស់ដដែលក្នុងការជាន់ពន្លិចប្រទេសដែលជាគូប្រជែង ឥទ្ធិពលរបស់ខ្លួន ដោយរុញច្រានប្រទេស ក្នុងតំបន់គូប្រជែងអោយប្រឈមមុខជំនួសសហរដ្ឋអាមេរិក និងយុទ្ធសាស្ត្របំបែកម្លាំង ។ ចាប់តាំងពីរដ្ឋបាលរបស់ អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ រហូតមកដល់រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកបច្ចុប្បន្ន លោក ចូ បៃដិន បានចាត់ទុកប្រទេសចិនជាគូប្រជែងដ៏គ្រោះថ្នាក់ និងមានរយៈពេលយូរ សម្រាប់សហរដ្ឋអាមេរិក ។...
អាមេរិក ប្រឈមនឹងការបែកបាក់ផ្ទៃក្នុង យ៉ាងធ្ងន់ធ្ងរhttps://dap-news.com/international/2021/12/06/203960/ លោកស្រី អ៊ុងសាន ស៊ូជី និងអតីតប្រធានាធិបតី លោក Win Myint ត្រូវតុលាការកាត់ទោស ឱ្យជាប់ពន្ធនាគារ ម្នាក់ៗ ៤ឆ្នាំhttps://dap-news.com/international/2021/12/06/204273/ សេតវិមាន នឹងប្រកាសអំពីការធ្វើពហិការ ផ្នែកការទូត នៅក្នុងព្រឹត្តិការណ៍កីឡារដូវរងារ ឆ្នាំ២០២២ នៅទីក្រុង ប៉េកាំងhttps://dap-news.com/international/2021/12/06/204255/ របាយការណ៍...