ព័ត៌មានជាតិ

ឯកឧត្តម លឹម គានហោ គោរពជូនពរ សម្តេចក្រឡាហោម ស ខេង ក្នុងឱកាសខួបចម្រើនជន្មាយុ៧២ ឈានចូល៧៣ឆ្នាំ

ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងលោកជំទាវ ព្រមទាំងមន្ត្រីក្រោមឱវាទទាំងអស់ សូមគោរពជូនពរ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅក្នុងឱកាសខួបចម្រើនជន្មាយុ៧២ឈានចូល៧៣ឆ្នាំ សូមជូនពរជ័យ បវរសួស្តីសិរីវឌ្ឍនា វិបុលសុខជូនសម្ដេចក្រឡាហោម សូមមានសុខភាពល្អ បរិបូរណ៌ កម្លាំងមាំមួន ប្រាជ្ញាសារតីភ្លឺស្វាង មានអាយុយឺនយូរ។

សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្ដិសិទ្ធិទាំងឡាយក្នុងលោក ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គតាមជួយបីបាច់ថែរក្សា ប្រទានពរជ័យ សិរីសួស្ដី ជ័យមង្គលគ្រប់ប្រការជូនដល់ សម្ដេច និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ និងសូមបានប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

To Top