បរទេស៖ រដ្ឋមន្ត្រីការបរទេសប៉ាគីស្ថាន លោក Shah Mahmood Qureshi បានទៅដល់ទីក្រុងកាប៊ុល នៅថ្ងៃព្រហស្បតិ៍នេះ សម្រាប់ដំណើរទស្សនកិច្ច រដ្ឋធានីអាហ្វហ្គានីស្ថាន ជាលើដំបូងរបស់លោក ចាប់តាំងពីជ័យជំនះពួកតាលីបង់ ក្នុងខែសីហា ក្រោយប៉ុន្មានសប្ដាហ៍បន្ទាប់ ពីមានភាពតានតឹងជុំវិញការរឹតបន្តឹង លើផ្លូវដឹកជញ្ជូនរវាងប្រទេសជិតខាងពីរ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការបរទេស របស់ប្រទេសប៉ាគីស្ថាន បាននិយាយប្រាប់ថា លោក Shah...
ញូវដេលី៖ រដ្ឋាភិបាលឥណ្ឌា បានសម្រេចបន្ធូរបន្ថយច្បាប់ ដាក់ឲ្យនៅដោយឡែក សម្រាប់អ្នកដំណើរអន្តរជាតិ ដែលធ្វើដំណើរមកពី ប្រទេសមួយចំនួន ។ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ ។ ក្រសួងសុខាភិបាលឥណ្ឌា នៅថ្ងៃពុធម្សិលមិញ បានចេញនូវសេចក្តីណែនាំថ្មីមួយ ដែលបញ្ជាក់ពីបទដ្ឋាននៃការ ដាក់ឲ្យនៅដោយឡែក សម្រាប់អ្នកដំណើរអន្តរជាតិ មកពីប្រទេសដែល មានកិច្ចព្រមព្រៀង ជាមួយឥណ្ឌា ស្តីពីការទទួលស្គាល់...
កូឡាឡាំពួរ៖ យោងតាមក្រសួងសុខាភិបាលម៉ាឡេស៊ី បានរាយការណ៍ ពីការឆ្លងថ្មីនៃជំងឺកូវីដ-១៩ ចំនួន ៥,៥១៦ ករណីទៀតគិតត្រឹម ពាក់កណ្តាលយប់ថ្ងៃពុធនេះ ដែលធ្វើឱ្យចំនួនឆ្លងសរុបជាតិកើនឡើងដល់ ២,៤០៧,៣៨២ ករណី។ ទិន្នន័យចំនួន ១៤ នៃករណីថ្មី ត្រូវបាននាំចូលដោយមាន ៥,៥០២ ករណីជាការចម្លងក្នុងស្រុក។ ការស្លាប់ ៧៦ នាក់ទៀតត្រូវបានរាយការណ៍ ដែលធ្វើឱ្យចំនួនអ្នកស្លាប់កើនឡើងដល់ ២៨,១៣៨...
ភ្នំពេញ៖ ក្រសួងធនធានទឹកនិងឧតុនិយម នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១នេះ បានឱ្យដឹងថា ស្ថានភាពទឹកតាមច្រក ព្រំប្រទល់ កម្ពុជា-ថៃ នៅវេលាម៉ោង ៦:៣០ព្រឹក ដូចជា ៖ ១-ច្រកក្បាលស្ពាន ទឹកអូរ ស្រកសរុប ៣.៨ម៉ែត្រ ស្ថិតនៅស្រុកម៉ាលៃ ។២-ច្រកអូរល្ងុង ទឹកអូរស្រក ០.១ម៉ែត្រ ស្ថិតនៅក្រុងប៉ោយប៉ែត...
Update ៖ ម្ចាស់ហ្ការ៉ាស់សាំង PTT ផ្លូវបេតុងព្រៃស ទាញកាំភ្លើងបាញ់សម្លាប់ខ្លួនឯង ព្រោះវិបត្តិលុយកាក់ធ្ងន់ធ្ងរhttps://dap-news.com/national/2021/10/21/192040/ ត្រីរាជដែលសន្មត់ ធំជាងត្រីបបែលយក្ស-ត្រីគល់រាំង មានអាយុ ៦០ឆ្នាំ កំពុងឈានទៅការផុតពូជ (Video)https://dap-news.com/national/2021/10/21/191946/ លោក សយ សុភាព ៖ អាមេរិក អូស្ត្រាលី ឥណ្ឌា ជប៉ុនបារម្ភខ្លាំងណាស់ ខ្លាចចិន...
ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្ដីសម្រេច ស្ដីពីការដាក់ឱ្យអនុវត្តន៍គោលការណ៍ណែនាំ ស្ដីពីការគ្រប់គ្រងសព អ្នកជំងឺទូទៅ នៅតាមមន្ទីរពេទ្យ និងផ្ទះ ប្រកបដោយសុវត្ថិភាព ។ ខ្លឹមសារលម្អិតមានដូចខាងក្រោម៖
ថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០២១ អ្នកប្រើ បណ្តាញអ៊ីនធឺណែត ម្នាក់ឈ្មោះ Dylanali បានបង្ហោះអត្ថបទមួយ ដែលមកពី ឯកសារ Google ដែលមានចំណងជើងថា “ពាក្យ ភូតកុហក និង ការពិតអំពីវីរុសកូវីដ ១៩ ” ។ អត្ថបទនេះបានកត់ត្រាពី ខ្លឹមសារពាក់ព័ន្ធនឹង...
ភ្នំពេញ៖ លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌល សារព័ត៌មាន ដើមអម្ពិល និងជាប្រធាន សមាគមអ្នកសារព័ត៌មាន កម្ពុជា-ចិន បានធ្វើការកោត សរសើរចំពោះលោក សេង សារី អ្នកស្រាវជ្រាវសង្គម ក្នុងការវិភាគដោយ ឈរលើគោលការណ៍ វិទ្យាសាស្ត្រពិត។ ការកោតសរសើរលោក សេ សារី ពីសំណាក់លោក...
បរទេស៖ប្រទេសកូរ៉េខាងជើង បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា សហរដ្ឋអាមេរិក កំពុងតែមានប្រតិកម្មខ្លាំងហួស ចំពោះការតេស្តមីស៊ីលថ្មីៗនេះរបស់កូរ៉េខាងជើង និងបានចោទសួរពីភាពស្មោះត្រង់នៃការស្នើសុំធ្វើកិច្ចពិភាក្សាគ្នារបស់ទីក្រុងវ៉ាស៊ីនតោន ដោយព្រមានពីការមានផលវិបាកមិនល្អ។ យោងតាមកាសែតកណ្ដាលកូរ៉េខាងជើង KCNA បានឲ្យដឹងថា មន្ត្រីនាំពាក្យក្រសួងការបរទេសរបស់ទីក្រុងព្យុងយ៉ាងមួយរូប បាននិយាយថា ការតេស្តមីស៊ីលផ្លោងថ្មីពីនាវាមុជទឹកនៅក្នុងសប្ដាហ៍នេះ គឺជាផ្នែកនៃផែនការពាក់កណ្ដាលនិងរយៈពេលវែងរបស់កូរ៉េខាងជើង ដើម្បីបង្កើនកិច្ចការពារខ្លួនឯង និងគ្មានគោលដៅលើអាមេរិក ឬក៏ប្រទេសដទៃណាមួយនោះទេ។ តាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី២១...
បរទេស៖ នាយករដ្ឋមន្រ្តីថៃ គឺឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា បាននិយាយកាលពីថ្ងៃពុធទី ២០ ខែតុលាថា រដ្ឋាភិបាលនឹងគ្រប់គ្រងតម្លៃប្រេងម៉ាស៊ូតដល់ក្នុងតម្លៃ ៣០បាតក្នុងមួយលីត្រ បន្ទាប់ពីតម្លៃប្រេងឥន្ធនៈបានឡើងថ្លៃនាពេលថ្មីៗនេះនិងប៉ះពាល់ដល់វិស័យជាច្រើន ជាពិសេសប្រតិបត្តិករដឹកជញ្ជូនទំនិញ។ យោងតាមសារព័ត៌មាន The Nation ចេញផ្សាយនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់លោក ប្រាយុទ្ធថា «យើងមានប្រភេទប្រេងម៉ាស៊ូតជាច្រើនប្រភេទដែលមានលក់នៅលើទីផ្សារដូចជា B7,...
បរទេស៖នៅក្នុងកិច្ចខិតខំប្រឹងប្រែងមួយ ដើម្បីទប់ស្កាត់ការកើនឡើងនៃករណីឆ្លងជម្ងឺកូវីដ១៩ និងការសម្លាប់ពីជម្ងឺនេះ ប្រធានាធិបតិរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន នៅថ្ងៃពុធសប្ដាហ៍នេះ បានចេញបញ្ជាឲ្យបិទផ្អាកការងារនៅមានប្រាក់ឈ្នួលរយៈពេលមួយសប្ដាហ៍ សម្រាប់អ្នកធ្វើការងារ នៅក្រុមហ៊ុនពាណិជ្ជកម្មមិនសំខាន់និងនៅក្នុងរដ្ឋាភិបាល។ យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ បានឲ្យដឹងថា ការបិទផ្អាកនេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣០ ខែតុលា រហូតដល់ថ្ងៃទី០៧...
«តើអាចមានអ្វីកើតឡើង ប្រសិនបើ» គឺជាឃ្លាបង្ហាញពីស្ថានភាពសម្មតិកម្មមួយ។ មានពេលខ្លះ ឃ្លានេះភ្ជាប់មកជាមួយការស្រមើស្រមៃតាមលក្ខខណ្ឌ ឬអាចបង្ហាញពីការសោកស្តាយចំពោះការសម្រេចចិត្តខុសលើអ្វីមួយ។ យើងធ្វើការសម្រេចចិត្តជារៀងរាល់ថ្ងៃ ពីការសម្រេចចិត្តលើអាហារពេលព្រឹក រហូតដល់ការសម្រេចចិត្តលើអាជីពមួយ។ ការសម្រេចចិត្តខ្លះនាំឱ្យមានលទ្ធផលវិជ្ជមាន ហើយខ្លះទៀតអាចនាំឱ្យមានការខកចិត្ត។ ទោះលទ្ធផលយ៉ាងណាក៏ដោយ ក៏ការសម្រេចចិត្តខ្លះអាចជាចំណុចរបត់មួយនៃជីវិតរបស់យើងទាំងមូលផងដែរ។ ចំពោះខ្ញុំ ខ្ញុំអាចគិតទៅលើសេណារីយ៉ូរាប់ពាន់ថា “តើអាចមានអ្វីកើតឡើង ប្រសិនបើ…”។ ប៉ុន្តែ សេណារីយ៉ូដែលផ្លាស់ប្តូរជីវិតសម្រាប់ខ្ញុំគឺ៖ ប្រសិនបើខ្ញុំមិនត្រលប់មកពីប្រទេសអូស្រ្តាលី ដើម្បីកសាងជីវិតរបស់ខ្ញុំនៅកម្ពុជានៅពេលនោះ តើអាចមានអ្វីកើតឡើង?...
ភ្នំពេញ ៖ លោក គី សេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថាន សិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា បានបង្ហាញ ក្ដីសង្ឃឹមថា គម្រោងផ្លូវរថភ្លើងល្បឿនលឿន ពីខេត្តយូណាន ប្រទេសចិន ដោយឆ្លងកាត់ប្រទេសឡាវ នឹងតភ្ជាប់មកប្រទេសកម្ពុជា ឆាប់ៗនេះ។ ការលើកឡើងរបស់ លោក គី សេរីវឌ្ឍន៍ បែបនេះ ក្រោយពីផ្លូវរថភ្លើងល្បឿនលឿន...
ភ្នំពេញ ៖ លោកបណ្ឌិត សេង សារី អ្នកស្រាវជ្រាវសង្គម បានលើកឡើងថា ក្នុងរយៈពេលប្រមាណជា៤ ទសវត្សកន្លងមកនេះ មានតែសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាម្នាក់គត់ ដែលបានបានកសាងប្រវត្តិសាស្រ្ត ក្នុងការបញ្ចប់ជំលោះ នយោបាយកម្ពុជា ។ តាមរយៈបណ្តាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក នាថ្ងៃ២១ តុលានេះ លោក...
បរទេស ៖ កាលពីថ្ងៃអង្គារ ប្រតិបត្តិកររថយន្តដឹកទំនិញ និង អ្នកបើកបរជាង ២០០ នាក់ ដែលជាសមាជិក សមាគមនៅខេត្ត Chonburi, Sisaket, Amnat Charoen និងខេត្ត Ubon Ratchathani បានប្រមូលផ្តុំគ្នា នៅតាមដងផ្លូវធំ ៗ នៅភាគខាងជើងខាងត្បូង និងភូមិភាគឦសានប្រទេសថៃ...
ភ្នំពេញ ៖ ខណៈសាំងស៊ូពែរនៅសល់តែ១៥០រៀលទៀត នឹងឡើងដល់ ៥០០០រៀល លោក ពេជ្រ ស្រស់បានបញ្ចេញ យោបល់ថា ដើម្បីជួយសម្រាលបន្ទុក ពលរដ្ឋអំពីសាំងនេះ រដ្ឋត្រូវតែបន្ថយពន្ធ នាំចូលប្រេង ទើបអាចចុះថ្លៃបាន។ លោក ពេជ្រ ស្រស់បានប្រាប់ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នាថ្ងៃ២១ តុលា ថា រដ្ឋត្រូវមើលនូវ...
បន្ទាយមានជ័យ : លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ បានថ្លែង ព្រមានចំៗ ចំពោះមន្ត្រីនគរបាល ដែលឈរជើង តាមបន្ទាត់ព្រំដែលកម្ពុជា-ថៃ ថាក្នុងនាមជានគរបាលជាតិ ដាច់ខាត មិនត្រូវ ពាក់ពន្ធ័ជាមួយឈ្មួញឬបទល្មើស ជួញដូរថ្នាំញៀន និងមេខ្យល់នាំមនុស្ស ឆ្លងដែនខុសច្បាប់ឡើយ បើរកឃើញបទល្មើស នៅគោលដៅណា លោកនឹងមានវិធានការ...
ការបណ្តាក់ភ្លើងគប់ ជាខ្លឹមសារសំខាន់ និងជានិមិត្តសញ្ញា នៃការប្រកួតកីឡាអូឡាំពិក និងជាវប្បធម៌ចំណីចក្ខុសំខាន់ នៃការប្រកួតកីឡាអូឡាំពិក ហើយក៏ជាវិធីសំខាន់ ដែលបង្ហាញពីគុណតម្លៃ និងទស្សនាទាន នៃ ការប្រកួតកីឡាអូឡាំពិក និងបង្កើតបរិយាកាស សម្រាប់ការប្រកួតកីឡា អូឡាំពិកផងដែរ ។ ថ្ងៃទី២០ ខែតុលា ភ្លើងគប់ ភ្លើងគប់សម្រាប់ រក្សាភ្លើង និង សម្លៀកបំពាក់...
ថ្ងៃទី២០ ខែតុលា លោកXi Jinping អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្ស កម្មុយនិស្តចិន បានអញ្ជើញចុះត្រួតពិនិត្យ ច្រកទន្លេលឿង នៅទីក្រុងDongying ខេត្តShandong ។ នៅរសៀលថ្ងៃដដែល លោកបានមក ដល់កំពង់ផែ ច្រកទន្លេលឿង មជ្ឈមណ្ឌល តាមដាន ពីអេកូឡូស៊ី នៃតំបន់ដីសណ្តទន្លេលឿង និងតំបន់គាំពារធម្មជាតិ ថ្នាក់ជាតិ...
វ៉ាស៊ីនតោន ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ថា ក្រសួងចំណីអាហារ និងឱសថសហរដ្ឋអាមេរិក ហៅកាត់ថា (FDA) កាលពីថ្ងៃពុធបានអនុញ្ញាត ឱ្យមានការចាក់ថ្នាំកូវីដ-១៩ ដោយប្រើវ៉ាក់សាំង Moderna និងJohnson & Johnson ហើយបានអនុម័ត កម្រិតថ្នាំលាយ និងផ្គូផ្គងគ្នា សម្រាប់បច្ចុប្បន្ននេះ ដែលត្រូវបានអនុម័ត...
អ.ស.ប៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ថា សហរដ្ឋអាមេរិកអង់អង់គ្លេស និងបារាំង បានគូសបញ្ជាក់ កាលពីថ្ងៃពុធទី២០ ខែតុលាដល់អង្គការ សហប្រជាជាតិ (UN)ថា ប្រទេសកូរ៉េខាងជើង បានធ្វើឱ្យមានការរីកចម្រើន នៅក្នុងកម្មវិធីអាវុធរបស់ខ្លួន បន្ទាប់ពីការបាញ់បង្ហោះ គ្រាប់មីស៊ីលផ្លោងចេញពីនាវាមុជទឹក ។ ថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ...
ភ្នំពញៈ នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ ដែលជាថ្ងៃទី៩ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានឆ្លៀតពេលដ៏មមាញឹក ចុះត្រួតពិនិត្យការងារពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត នៅតាមសង្កាត់ចំនួន៣ រួមមាន៖ សង្កាត់រកាខ្ពស់ ឃុំព្រែកគយ និងសង្កាត់សិត្បូ ដែលជាការិយាល័យ ចុះឈ្មោះបោះឆ្នោត...
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យ ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈកម្មការគ្រប់គ្រង ល្បែងពាណិជ្ជកម្មកម្ពុជា ហៅកាត់ថា “គ.ល.ក” ដើម្បីធានាដល់ការអនុវត្តមុខងារ និងភារកិច្ច ព្រមទាំងសិទ្ធិ ដែលកំណត់ នៅក្នុងច្បាប់ការគ្រប់គ្រង ល្បែងពាណិជ្ជកម្ម ប្រកបដោយប្រសិទ្ធភាពខ្ពស់ ៕
តូក្យូ ៖ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំប្រទេសជប៉ុន ដែលត្រូវបាន តែងតាំង លោក Rahm Emanuel កាលពីថ្ងៃពុធ បានប្តេជ្ញាបង្កើនទំនាក់ទំនងទ្វេភាគី ខណៈដែលប្រទេសចិន ព្យាយាម“ យកឈ្នះតាមរយៈការបែងចែក” ខណៈដែលស្វាគមន៍ ការកើនឡើងសក្តានុពល នៃការចំណាយលើវិស័យការពារជាតិរបស់ជប៉ុន ។ ដោយហៅភាពជាដៃ គូទ្វេភាគីថាជា“ គ្រឹះនៃសន្តិភាព និងវិបុលភាពនៅឥណ្ឌូប៉ាស៊ីហ្វិក...
សេអ៊ូល ៖ ទិន្នន័យការិយាល័យគយ បានបង្ហាញនៅថ្ងៃព្រហស្បតិ៍នេះថា ការនាំចេញរបស់កូរ៉េខាងត្បូង ទទួលបានកំណើនពីរខ្ទង់ក្នុងរយៈពេល ២០ ថ្ងៃដំបូងនៃខែតុលា ដោយសារតម្រូវការ ពិភពលោកងើបឡើងវិញ ពីជំងឺរាតត្បាតកូវីដ-១៩ ។ យោងតាមសេវាកម្មគយកូរ៉េ បានឱ្យដឹងថា ការនាំចេញទៅក្រៅប្រទេស មានចំនួន ៣៤,២ ពាន់លានដុល្លារអាមេរិកក្នុងរយៈពេលពីថ្ងៃទី០១ ដល់ថ្ងៃទី ២០ ខែតុលា កើនឡើង...
ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ផៃ ស៊ីផាន បានថ្លែងនៅថ្ងៃទី២១ តុលា ថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ឲ្យអនុវត្តនយោបាយបើកចំហ ដែលជារាជរដ្ឋាភិបាលស្ដាប់ ក្នុងការផ្ដល់សេវាសាធារណៈ (អ្នកបម្រើរាស្រ្ដ)។ រាជរដ្ឋាភិបាលស្ដាប់ គឺបង្ហាញភាពជិតស្និទ្ធ ការយកចិត្ដទុកដាក់ និងភក្ដីភាពរបស់រដ្ឋ ដើម្បីភាពសុខសាន្ដ និងសុខដុមនីយកម្មរបស់រាស្រ្ដ ។ តាមរយៈបណ្តាញសង្គមហ្វេសប៊ុក...
ហ្សាការតា ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយ កាលពីរាត្រីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ថា ចំនួនករណីនៃការឆ្លង ជំងឺកូវីដ-១៩ នៅក្នុងប្រទេស ឥណ្ឌូនេស៊ី បានកើនឡើង៩១៤នាក់ គិតក្នុងរយៈពេល១ថ្ងៃ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺកើន ឡើងដល់៤.២៣៧.២០១២នាក់ ដោយចំនួន អ្នកស្លាប់បានកើនឡើង ពី២៨នាក់ នាំឲ្យកើនដល់១៤៣.០៧៧នាក់ ។ ក្រសួងសុខាភិបាល បានឲ្យដឹងថា...
ដាម៉ាស់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយ កាលពីរាត្រីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ថា ទីភ្នាក់ងារព័ត៌មានរដ្ឋ SANA បានរាយការណ៍មកថា យ៉ាងហោច ណាស់ មនុស្សចំនួន១៤នាក់ បានបាត់បង់ជីវិត និង២នាក់ ផ្សេងទៀតបានរងរបួស នៅក្នុងពេលមានវាយប្រហារ ដោយគ្រាប់បែកមកលើ រថយន្តក្រុងយោធា១គ្រឿង នៅភាគកណ្តាល នៃទីក្រុងដាម៉ាស់ កាលពីថ្ងៃពុធ ។...