ហៃទី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ថា ចំនួនពលរដ្ឋដែលបានស្លាប់ដោយ សារគ្រោះរញ្ជួយដីកម្រិត៧,២រ៉ិចទ័រ ដែលបានកើតឡើងកាលពីថ្ងៃទី១៤ សីហា នៅក្នុងប្រទេសហៃទី បានកើនឡើងដល់២.២០៧នាក់ ជាមួយគ្នានេះដែរ ចំនួន៣៤៤នាក់នៅបន្តបាត់ខ្លួន ។ ទីភ្នាក់ងារការពារជនស៊ីវិលរបស់ប្រទេសនេះបាន រាយការណ៍ឲ្យដឹងកាលពីថ្ងៃអាទិត្យ ។ ទីភ្នាក់ងារបានឲ្យដឹងនៅលើបណ្តាញសង្គម Twitter ថា មួយសប្តាហ៍បន្ទាប់ពីគ្រោះរញ្ជួយដី ក៏បានបន្សល់នូវអ្នករងរបួសតិចបំផុត១២.២៦៨នាក់...
វ៉ាស៊ីនតោន៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក Lloyd Austin បានបញ្ជាឱ្យក្រុមហ៊ុនអាកាស ចរណ៍អាមេរិក ផ្តល់យន្តហោះចំនួន ១៨ គ្រឿង ដើម្បីគាំទ្រដល់បេសកកម្មជម្លៀសប្រជាជន ចេញពីអាហ្វហ្គានីស្ថាន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ អ្នកនាំពាក្យមន្ទីរបញ្ចកោណលោក ចន ឃឺរី បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក Lloyd Austin បានបញ្ជាឱ្យមេបញ្ជាការ បញ្ជាការដឹកជញ្ជូនអាមេរិក ធ្វើឱ្យដំណាក់កាលទី...
នារសៀល ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់តំណាងទទួល ត្រីខកំប៉ុង ចំនួន៤០០កេស រួមនឹងថវិការ២០លានរៀល ពី អ្នកនាង ចន ច័ន្ទលក្ខិណា តំណាងឲ្យ អ្នកឧកញ៉ា...
ភ្នំពេញ ៖ ដោយទទួលបានការអនុញ្ញាតពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញទៅកាន់ប្រទេសបារាំង រយៈពេល២សប្តាហ៍ ចាប់ថ្ងៃទី២២ សីហា ដល់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២១ ដោយសារធុរផ្ទាល់ខ្លួន។ យោងតាមសេចក្តីជូនដំណឹងរបស់ខុទ្ទកាល័យ សម្តេចក្រឡាហោម...
បរទេស៖ ក្រសួងការបរទេសរុស្សី កាលពីថ្ងៃសៅរ៍បានធ្វើការប្រកាសថា រដ្ឋាភិបាលក្រុងមូស្គុ បានប្តេជ្ញាចិត្តរួចរាល់ហើយ ក្នុងការតបតទៅវិញ ចំពោះទណ្ឌកម្មថ្មីដែលត្រូវបានដាក់ដោយ អាមេរិកទៅលើនាវាមួយគ្រឿង និងក្រុមហ៊ុនចំនួន២ របស់ខ្លួនដែលមានការពាក់ព័ន្ធ ទៅនឹងគម្រោងបង្ហូរហ្កាស Nord Stream 2 ។ បញ្ហានៃគម្រោងយក្ស របស់រុស្សីដែលមានតម្លៃប្រមាណ ជា១១ពាន់លានដុល្លារ ដែលជាគម្រោងបង្កើនបន្ថែមគុណ នឹង២ទៅលើបំពង់បង្ហូរស្រាប់ ដែលតភ្ជាប់កាត់សមុទ្រ ប៉ាល់តិកនិងអាចអនុញ្ញាតិឲ្យរុស្សី...
កាប៊ុល ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ថា ក្រុមតាលីបង់ បាននិយាយ កាលពីសៅរ៍ថា ខ្លួនមានចេតនា ដើម្បីធ្វើកិច្ចការទូត និងទំនាក់ទំនងពាណិជ្ជកម្ម ជាមួយប្រទេសទាំងអស់ នៅទូទាំងពិភពលោក ក្នុងនោះបូករួមទាំង សហរដ្ឋអាមេរិក ផងដែរ ទន្ទឹមនឹងនេះដែរ ប្រមុខដឹកនាំនយោបាយរបស់ខ្លួន ត្រូវបានគេរាយការណ៍ថា បានមកដល់ក្រុងកាប៊ុល ដើម្បីពិភាក្សាអំពីការរៀបចំរដ្ឋាភិបាលថ្មីមួយ...
បច្ចុប្បន្នភាព អ្នកជំនាញផ្នែកកិច្ចការ អន្តរជាតិជាច្រើន បានលើកឡើង ប្រហាក់ប្រហែលគ្នាថា ក្រុមតាលីបង់ នៅប្រទេស អាហ្វហ្កានិស្ថាន កំពុងរៀបចំយុទ្ធសាស្ត្រ ក្នុងការយកជ័យជម្នះទាំង នៅលើសមរភូមិប្រយុទ្ធ និងទាំងការទូតនៅលើឆាកអន្តរជាតិ ។ នេះបើយោងតាម Xinhua ។ ចាប់តាំងពីថ្ងៃអាទិត្យ ទី១៥ ខែសីហា ឆ្នាំ២០២១នេះ ក្រុមតាលីបង់នៅប្រទេស អាហ្វហ្កានិស្ថាន...
កាលីហ្វ័រនីញ៉ា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ថា ភ្លើងឆេះព្រៃដែលមាន ឈ្មោះថា Dixie Fire បានឆាបឆេះលើផ្ទៃដីជាង៧០០.០០០អារ គិតត្រឹមរសៀលថ្ងៃសុក្រ នៅក្នុងតំបន់ជនបទ នៅភាគខាងង ជើងកាលីហ្វ័រនីញ៉ា នៃទឹកដីសហរដ្ឋអាមេរិក ។ យោងតាមក្រសួងព្រៃឈើ និងការពារអគ្គីភ័យប្រចាំរដ្ឋកាលីហ្វ័រនីញ៉ ហៅកាត់ថា (CAL FIRE) បានឲ្យដឹងថា...
តេហរ៉ង់ ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ថា ក្រសួងកិច្ចការបរទេស របស់ប្រទេសអ៊ីរ៉ង់ បានបដិសេធ កាលពីថ្ងៃសៅរ៍ដែលថា ទីប្រឹក្សាយោធា របស់ប្រទេសខ្លួនត្រូវ បានសម្លាប់នៅក្នុង ទឹកដីយេមែន ។ លោក Saeed Khatibzadeh អ្នកនាំពាក្យក្រសួងការបរទេស បានច្រានចោល ចំពោះការធ្វើការបកស្រាយ...
ប៉េកាំង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ថា គ្រោះរញ្ជួយដីមួយកម្រិត៦,៩រ៉ិចទ័រ អង្រួននៅលើដែនកោះ South Sandwich នៅព្រឹកថ្ងៃអាទត្យនេះ ។ យោងតាមទីភ្នាក់ងារ ស្ទង់ទិន្នន័យ និងភូមិសាស្ត្ររបស់សហរដ្ឋអាមេរិក ហៅកាត់ (USGS)បានឲ្យដឹងថា គ្រោះរញ្ជួយដី កម្រិត៦,៩រ៉ិចទ័រ បានវាយប្រហារ មកលើ តំបន់ដែនកោះ South...
បរទេស ៖ យន្តហោះអ៊ីស្រាអែល តាមសេចក្តីរាយការណ៍ បានវាយប្រហារ ទីតាំងពួកហាម៉ាស់ នៅក្នុងតំបន់ហ្គាហ្សា ក្រោយមានការបាញ់ ប្រយុទ្ធគ្នាដ៏ខ្លាំងក្លាឆ្លងព្រំដែន បានធ្វើឲ្យទាហានអ៊ីស្រាអែល មួយរូប និងជនជាតិប៉ាឡេស្ទីន៤១ នាក់ រងរបួស ។ ការបង្កឲ្យមានមនុស្ស រងរបួសនេះ បានកើតមានឡើង នៅក្នុងអំឡុងការតវ៉ា ក្នុងតំបន់ហ្គាហ្សា ដែលរួមចំធ្វើឡើង ដោយពួកហាម៉ាស់...
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃសៅរ៍នេះបានឲ្យដឹងថា ប្រធានាធិបតីអ៊ីរ៉ង់លោក Ebrahim Raisi បានធ្វើការលើកឡើង និងបញ្ជាក់ថា កិច្ចការងារអទិភាពចំបងនៅពេលនេះសម្រាប់រដ្ឋាភិបាល គឺការងារប្រយុទ្ធប្រឆាំងទៅនឹងកូវីដ និងការកែលំអប្រព័ន្ធ សុខាភិបាលផងដែរ។ ថ្លែងទៅកាន់សភា លោក Raisi បាននិយាយថា ការពន្លឿនការចាក់វ៉ាក់សាំង ជាសាធារណៈការអនុវត្តពិធីការ សុខភាពនិងការធ្វើឱ្យប្រសើរឡើង នូវការព្យាបាល គឺជាអាទិភាពកំពូលរបស់រដ្ឋាភិបាល...
ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាស ព័ត៌មាន បញ្ជាក់ពីការបន្ត រកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន៤៨៦នាក់ អ្នកជំងឺចំនួន៥៧៥នាក់ ជាសះស្បើយ និងអ្នកស្លាប់ថ្មីចំនួន១៤នាក់។
ភ្នំពេញ ៖ ក្រសួងសុខាភិបាល ចេញសេចក្តីជូនព័ត៌មាន ស្តីពីបច្ចុប្បន្នភាព នៃការរកឃើញវីរុសកូវីដ-១៩ បំប្លែងថ្មី B.1.617.2 (Delta) គិតត្រឹមថ្ងៃទី៣១ ខែមីនា ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ មានចំនួន៩៩៩នាក់ ៕
បរទេស ៖ ប្រទេសអ៊ូសបេគីស្ថាន បានប្រកាសកាលពីថ្ងៃសុក្រថា បន្ទាប់ពីកិច្ចពិភាក្សា ជាមួយតាលីបង់ ប្រទេសអ៊ូសបេគីស្ថាន បានបញ្ជូនជនភៀសខ្លួនអាហ្វហ្គានីស្ថាន ចំនួន ១៥០ នាក់ត្រឡប់ទៅមាតុប្រទេសវិញ ដែលក្រុមមន្រ្តីប្រទេសនេះ បាននិយាយថា កំពុងបំពេញតាមបំណង របស់ជនភៀសខ្លួន ។ យោងតាមសារព័ត៌មាន News Week ចេញផ្សាយនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១...
បរទេស៖ យោងតាមសារព័ត៌មាន The Telegraph បានឲ្យដឹងថា ស្ត្រីជនជាតិអាហ្វហ្គានីស្ថានម្នាក់ ត្រូវបានក្រុមតាលីបង់ចាប់ដុតទាំងរស់ ដោយសារតែពួកគេមិនពេញចិត្តនឹងអាហារដែលនាងបានរៀបចំ។ យោងតាមសារព័ត៌មាន MNS ចេញផ្សាយនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា សារព័ត៌មាន The Telegraph បានរាយការណ៍ថាអតីតចៅក្រមម្នាក់ឈ្មោះ Najla Ayoubi បានប្រាប់ទូរទស្សន៍ Sky...
ភ្នំពេញ ៖ កាលពីយប់មិញ សមត្ថកិច្ចបានឃាត់ខ្លួន អ្នកល្មើសបម្រាម ជាង៣០០នាក់ និងពិន័យជាប្រាក់ បានចំនួន២លាន៦០ម៉ឺនរៀល។ យោងតាមសេចក្តី ជូនដំណឹងស្តីពីលទ្ធផល អនុវត្តវិធានការច្បាប់ ចំពោះបុគ្គលដែលល្មើសនឹងវិធានការ សុខាភិបាល និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី ២១ ខែសីហា ឆ្នាំ២០២១ បានបញ្ជាក់ថាកាអនុវត្តវិធានការច្បាប់ មានចំនួន ១៥២ ករណី...
ប៉េកាំង ៖ នាយករដ្ឋមន្ត្រីប្រទេសចិន លោក Li Keqiang នៅសប្តាហ៍នេះ បានធ្វើការប្រកាសអំពាវនាវ និងព្រមានចំៗទៅលើមន្ត្រីរដ្ឋាភិបាល របស់ខ្លួនជាច្រើននាក់ ដែលនឹងមានការពាក់ព័ន្ធ ទៅនឹងកំហុស ដែលបានធ្វើឲ្យមានមនុស្សបាត់បង់ជីវិត ជាច្រើនរយនាក់ ដោយសារគ្រោះទឹកជំនន់ កាលពីពេលកន្លងមកថ្មីៗនេះ។ មនុស្សប្រមាណ ជា៣០០នាក់ បានបាត់បង់ជីវិតនៅក្នុងខេត្ត Henan កាលពីខែមុនរួមទាំង២៩២នាក់ នៅក្នុងរដ្ឋធានី...
បរទេស ៖ រដ្ឋាភិបាលរបស់លោកប្រធានាធិបតីអាមេរិក នៅសប្តាហ៍នេះបានធ្វើការលើកឡើងសាជាថ្មីថា ជំហរបស់ខ្លួនទៅនឹងកោះតៃវ៉ាន់ ជាច្រើនទសវត្សមកហើយនោះ គឺនឹងមិនប្រែប្រួលនោះឡើយ ។ សេចក្តីប្រកាសនេះ បានប្រកាសឡើង នៅក្នុងពេលដែលប្រធានាធិបតី អាមេរិកលោក Joe Biden ក៏បានធ្វើការប្តេជ្ញា ចិត្តដែរថានឹងឆ្លើយតប ទៅនឹងប្រទេសចិន ចំពោះការវាយ ប្រហារទាំងឡាយ ណាមកលើកោះមួយនេះ ដូចទៅនឹងការការពាររបស់ អាមេរិក...
បរទេស ៖ ក្រោយដណ្ដើមបានការកាន់កាប់យ៉ាងលឿនលើប្រទេស អាហ្វហ្គានីស្ថាន មន្ត្រីនាំពាក្យចលនាឥស្លាម មួយរូប បាននិយាយប្រាប់ នៅថ្ងៃសៅរ៍នេះថា ពួកតាលីបង់មានបំណង បង្ហាញ នូវទម្រង់រដ្ឋាភិបាលថ្មី សម្រាប់ប្រទេសអាហ្វហ្គានីស្ថាន ក្នុងពេលពីរបីសប្ដាហ៍ ខាងមុខនេះ ។ យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១...
បរទេស ៖ ដោយប្រញាប់ប្រញាល់ ចាកចេញពីទីក្រុងកាប៊ុល កាលពីសប្តាហ៍មុន បុគ្គលិកស្ថាន ទូតអាមេរិក បានដុតបំផ្លាញលិខិតឆ្លងដែន របស់បុគ្គលអាហ្វហ្គានីស្ថាន ដែលបានដាក់ពាក្យសុំទិដ្ឋាការ អាមេរិក រួមជាមួយទង់ជាតិនិង ស្លាកសញ្ញាអាមេរិក ។ សារព័ត៌មាន Politico បានរាយការណ៍ កាលពីថ្ងៃសុក្រអំពីព្រឹត្តិការណ៍ ដែលឈានទៅដល់ការចូលកាន់ កាប់រដ្ឋធានីរបស់អាហ្វហ្គានីស្ថាន កាលពីថ្ងៃអាទិត្យសប្តាហ៍មុន។ យោងតាមសារព័ត៌មាន...
បរទេស ៖ អតីតយុទ្ធជនអាមេរិកជាង ៤ ៣០០ នាក់ បានចុះហត្ថលេខាលើលិខិតចំហមួយ ដោយសរសើរអំពីការសម្រេចចិត្ត របស់ប្រធានាធិបតីលោក ចូបៃដិន ក្នុងការបញ្ចប់សង្គ្រាម នៅប្រទេសអាហ្វហ្កានីស្ថាន ដោយអះអាងថា នេះគឺជា“ រឿងត្រឹមត្រូវដែលត្រូវធ្វើ” ។ យោងតាមសារព័ត៌មាន News Week ចេញផ្សាយកាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១...
ភ្នំពេញ ៖ លោក សេង យូអ៊ាន់ អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ បានឲ្យដឹងថា មកដល់ពេលនេះ មានថ្នាក់ដឹកនាំ និងមន្រ្តីចំណុះក្រសួងមហាផ្ទៃ ចំនួន២.១៩៨នាក់ បានឆ្លងជំងឺកូវីដ-១៩ ក្នុងនោះ ជាសះស្បើយ ចំនួន១.៤៤១នាក់ កំពុងព្យាបាល ចំនួន៧៣៦នាក់ និងស្លាប់ ចំនួន២១នាក់។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក សម្ដេច...
ម៉ូស្គូ៖ ទីភ្នាក់ងារសារព័ត៌មាន Tasnim បានរាយការណ៍ថា នាវាចម្បាំងរបស់កងទ័ពជើងទឹករុស្ស៊ីចំនួន ២ គ្រឿងបានចូលចតនៅកំពង់ផែ Bandar Anzali ភាគខាងជើងប្រទេសអ៊ីរ៉ង់ ដើម្បីចូលរួមក្នុងការប្រកួត យោធាអន្តរជាតិមួយនេះ។ នាវាចម្បាំងរុស្ស៊ី ដែលមានសមាជិកនាវិកសរុបចំនួន ១០៦ នាក់នៅលើនោះនឹងចូលរួម ក្នុងការប្រកួតលើកទី ៦ នៃការប្រកួត Sea Cup ដែលជាផ្នែកមួយនៃ...
បរទេស៖ រដ្ឋមន្ត្រីអន្តោប្រវេសន៍កាណាដា លោក Marco Mendicino បាននិយាយនៅថ្ងៃសុក្រសប្ដាហ៍នេះថា ប្រទេសកាណាដា នឹងពិចារណាទទួលយកជនភៀសខ្លួន អាហ្វហ្គានីស្ថានបន្ថែម ជំនួសឲ្យសហរដ្ឋអាមេរិក ឬក៏សម្ពន្ធមិត្តដទៃទៀត ប្រសិនបើត្រូវបានគេស្នើឲ្យធ្វើដូច្នោះ។ យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន The Star នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថា លោក...
បរទេស៖ ក្រសួងការបរទេសឥណ្ឌូនេស៊ី បាននិយាយនៅថ្ងៃសៅរ៍នេះថា ប្រទេសឥណ្ឌូនេស៊ី បានបញ្ជូនបេសកកម្មការទូត ប្រចំាអាហ្វហ្គានីស្ថាន ចេញពីទីក្រុងកាប៊ុល ទៅកាន់ប្រទេសប៉ាគីស្ថានហើយ ក្រោយកងកម្លាំងទ័ពអាកាសខ្លួន បានជម្លៀសមនុស្សជាច្រើននាក់ បន្ទាប់ពីពួកតាលីបង់ ដណ្ដើមកាន់កាប់អំណាច។ ក្នុងសុន្ទរកថា មួយធ្វើឡើងនៅអាកាសយានដ្ឋានយោធា Halim ក្នុងទីក្រុងហ្សាកាតា លោកស្រី Retno Marsudi បានមានប្រសាសន៍យ៉ាងដូច្នេះថា “ជាបណ្ដោះអាសន្ន បេសកកម្មការទូតក្នុងទីក្រុងកាប៊ុល...
បរទេស៖ ប្រទេសអង់គ្លេស និងសហរដ្ឋអាមេរិក នៅថ្ងៃសុក្រសប្ដាហ៍នេះ បានដាក់ទណ្ឌកម្មលើក្រុមបុរស ដែលពួកគេនិយាយថា គឺជាភ្នាក់ងារចារកម្មរុស្ស៊ី ទទួលខុសត្រូវបំពុលមេដឹកនាំ ប្រឆាំងរុស្ស៊ី លោក Alexei Navalny កាលពីមួយឆ្នាំមុន។ ប្រទេសទំាងពីរនេះ តាមសេចក្តីរាយការណ៍ បានដាក់ទណ្ឌកម្មផ្តោតលើ ជនជាតិរុស្ស៊ីចំនួន៧នាក់ ហើយក៏បានចេញ សេចក្តីថ្លែងការណ៍រួមគ្នាមួយ ដែលបានធ្វើការព្រមាន ចំពោះប្រទេសរុស្ស៊ី ជុំវិញរឿងអាវុធគីមី។...
បរទេស៖សមាជិករដ្ឋសភាចិន នៅថ្ងៃសុក្រម្សិលមិញនេះ តាមសេចក្តីរាយការណ៍ បានអនុម័តច្បាប់ ដែលដាក់ការរឹតបន្តឹងកាន់តែខ្លាំង លើការដែលក្រុមហ៊ុនឯកជន អាចប្រមូលនិងគ្រប់គ្រងទៅលើទិន្នន័យឯកជនផ្ទាល់ខ្លួនរបស់អតិថិជន។ តាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថា ច្បាប់ថ្មី ដែលនឹងមានសុពលភាពចាប់ផ្តើមអនុវត្តនៅក្នុងខែវិច្ឆិកានោះ នឹងធ្វើវាឲ្យលំបាកកាន់តែខ្លាំង និងចំណាយកាន់តែច្រើនឡើង សម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យានៅក្នុងប្រទេសចិន ដើម្បីចូលទៅប្រើប្រាស់ព័ត៌មានរបស់អតិថិជន។ ច្បាប់ការពារព័ត៌មានផ្ទាល់ខ្លួនរបស់ទីក្រុងប៉េកាំងនេះ គឺជាក្រុមច្បាប់ដំបូងជុំវិញរឿងការប្រមូលទិន្នន័យ ដែលត្រូវបានអនុម័តឡើងនៅក្នុងប្រទេសចិន...
បរទេស៖យោងតាមប្រព័ន្ធផ្សព្វផ្សាយ របស់ប្រទេសកូរ៉េខាងជើង នៅពេលថ្មីៗនេះ បានឲ្យដឹងថា ប្រទេសកូរ៉េខាងជើង បានប្រារព្ធធ្វើសន្និសីទមួយ ដែលនិយាយអំពីបច្ចេកវិទ្យានិងសំណង់។ ទីភ្នាក់ងារសារព័ត៌មានកណ្ដាលរបស់ទីក្រុងព្យុងយ៉ាង KCNA បានរាយការណ៍ថា សន្និសីទនោះ បានប្រារព្ធធ្វើឡើងពីថ្ងៃអង្គារដល់ថ្ងៃព្រហស្បតិ៍ និងរៀបចំធ្វើឡើងដោយអគ្គសហព័ន្ធវិទ្យាសាស្ត្រនិងបច្ចេកវិទ្យារបស់កូរ៉េ។ ផ្នែកនៃបច្ចេកវិទ្យានៃសន្និសីទនោះ បានផ្តោតលើការបន្តការអប់រំសម្រាប់និស្សិត ដោយមិនមានការអាក់ខាន សូម្បីតែក្នុងស្ថានភាពមានអាសន្ននានា រួមមានទាំងវិបត្តិសុខាភិបាលសាធារណៈ និងគ្រោះមហន្តរាយធម្មជាតិផ្សេងៗផងដែរ។ ចំណែកសម្រាប់ផ្នែកនៃសំណង់ អ្នកវិទ្យាសាស្ត្រ វិស្វករនិងសាស្ត្រាចារ្យរបស់ប្រទេស...
ស្វាយរៀង ៖លោកស្រី កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានប្រគល់ផ្លែមៀន (តាង៉ែន) ចំនួន១០តោន ជូនដល់រដ្ឋបាលខេត្តស្វាយរៀង នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១។ លោកស្រីបានមានប្រសាសន៍ថា ៖ ការប្រគល់នូវផ្លែមៀន (តាង៉ែន) នេះគឺស្របតាមការអំពាវនាវរបស់ សម្ដេចតេជោ ហ៊ុន...