កំពង់ចាម៖ រដ្ឋបាលខេត្តកំពង់ចាម ត្រៀមឧបត្ថម្ភសម្ភារៈសម្រាប់ការពារ ការឆ្លងជំងឺកូវីដ១៩ ដល់គ្រប់សាលារៀន នាពេលបើកឲ្យសិស្សចូលរៀន នៅថ្ងៃទី២០ ខែកញ្ញា ខាងមុខនេះ ។ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានថ្លែងដូច្នេះ នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ នៅវិទ្យាល័យជួនណាត ស្ថិតក្នុងឃុំក្រឡា ស្រុកកំពង់សៀម ខណ:ពេលជួបសំណេះសំណាល...
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា នេះ មានគ្រឹះស្ថានសាធារណៈ និងឯកជនជាង២០០ ទីតាំងនៅភ្នំពេញត្រូវបានបើកដំណើរការឡើងវិញបន្ទាប់ពីឆ្លងកាត់ការវាយតម្លៃហើយមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ស្របតាមគោលការណ៍ ប្រតិបត្តិស្តង់ដា (SOP) របស់ក្រសួងអប់រំ យុវជន និងកីឡានិងអាជ្ញាធររាជធានីភ្នំពេញ។ ក្នុងឱកាសចុះត្រួតពិនិត្យ ការរៀបចំ និងដំណើរការនៃការសិក្សា របស់សិស្សានុសិស្ស តាមបណ្តាសាលារៀនឯកជន និងរដ្ឋមួយចំនួន នាថ្ងៃដំបូងនេះ លោក ឃួង...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បន្តរកឃើញអ្នកឆ្លងជំងឺកូវិដ១៩ថ្មីចំនួន៦៥៣នាក់ទៀត ជាសះស្បើយចំនួន៤៦៣នាក់ និងស្លាប់ចំនួន៩នាក់។ ក្នុងនោះ ករណីឆ្លងសហគមន៍ចំនួន៥២៣នាក់ និងអ្នកដំណើរពីបរទេសចំនួន១៣០នាក់។ សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១០១ ៤៤៣ នាក់ អ្នកជាសះស្បើយចំនួន ៩៥ ៣៦៧នាក់ និងអ្នកស្លាប់ចំនួន២ ០៦៧នាក់៕
ភ្នំពេញ ៖ ក្រោយពិនិត្យឃើញ គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនជាង២០០ទីតាំងនៅភ្នំពេញ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ស្របតាមគោលការណ៍ប្រតិបត្តិស្តង់ដា (SOP) របស់ក្រសួងអប់រំ យុវជន និងកីឡា និងការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញហើយនោះ គ្រឹះស្ថានទាំងនោះបានចាប់ផ្តើមបើកដំណើរការវិញជាបន្តបន្ទាប់ ។ ជុំវិញការបើកសាលារៀនឡើងវិញនេះ មានមតិមួយចំនួន លើកឡើងថា អាជ្ញាធរយកអាយុជីវិត សិស្សានុសិស្សមកសាកល្បងជាមុន មុននឹងឈានទៅបើកឲ្យរាជធានីភ្នំពេញដំណើរការជាធម្មតាឡើងវិញ ។ ប៉ុន្តែ...
Breaking News: កូរ៉េខាងជើង បាញ់១មីស៊ីល ១គ្រាប់ទៀតហើយ។នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន កូរ៉េខាងត្បូង Yunhap។ សម្ព័ន្ធមិត្តអាមេរិក និយាយថា កូរ៉េខាងជើង បានធ្វើតេស្តមីស៊ីលផ្លោងហើយ។ ប្រទេសជប៉ុននិងកូរ៉េខាងត្បូង បាននិយាយថា ប្រទេសកូរ៉េខាងជើង បានបាញ់មីស៊ីល យ៉ាងតិចមួយគ្រាប់ កាលពីថ្ងៃពុធ ដែលជាការសាកល្បង អាវុធធំទី ២ របស់ប្រទេសនេះ ក្នុងរយៈពេលតិច...
បរទេស៖ ប្រភពមួយនៅក្នុងរដ្ឋាភិបាលបាននិយាយថា ឧបនាយករដ្ឋមន្រ្តីនិង មេដឹកនាំគណបក្ស Palang Pracharath (PPRP) គឺលោក ប្រាវីត វង់ស៊ូវ៉ុន កំពុងស្នើសុំឱ្យគណបក្សទំាងឡាយប្រមូលផ្តុំគ្នា នៅពីក្រោយនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា ចំពេលមានការផ្លាស់ប្តូរសក្ដានុពលផ្ទៃក្នុងនៅ ក្នុងគណបក្សកាន់អំណាចមួយនេះ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយ នៅថ្ងៃទី១៥ ខែកញ្ញា...
បរទេស៖ យន្តហោះទម្លាក់គ្រាប់បែកបំបាំងកាយប្រភេទ B-2 Spirit ថ្មីៗនេះត្រូវបានគេឃើញហោះហើរនៅពីលើមហាសមុទ្រអាត្លង់ទិកជាមួយមិត្តរួមទ័ពអាកាសអាមេរិក F-15s និង Eurofighter Typhoons របស់កងទ័ពអាកាសអង់គ្លេស កំឡុងពេលបេសកកម្មបណ្តុះបណ្តាលមួយដែលព្យាយាមបង្កើតទំនាក់ទំនងណាតូ និងកាត់បន្ថយ“ ហានិភ័យសន្តិសុខ” នៅអឺរ៉ុប។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា កងទ័ពអាកាសអាមេរិកបានបញ្ជាក់នៅថ្ងៃអង្គារនេះថា យន្តហោះទម្លាក់គ្រាប់បែកបំបាំងកាយ...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃ១៥ ខែកញ្ញា ឆ្នាំ២០២១នេះបានប្រកាសបើកយុទ្ធនាការ ចាក់វ៉ាក់សាំងជូនកុមារអាយុ៦ឆ្នាំ ដល់១២ឆ្នាំ ដោយចាប់ផ្តើមពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ ។ សម្តេចថា ចាក់នេះ គឺក្នុងគោលដៅកុមារ ជាងមួយលាន៨ សែន នាក់។ សម្តេចតេជោបន្តថា...
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានណែនាំអភិបាលរាជធានី-ខេត្ត ត្រូវពង្រឹងការអនុវត្តការងាររបសើការិយាល័ប្រជាពលរដ្ឋរាជ ធានី-ខេត្ត ក្រោយពីមានការិយាល័យមួយចំនួន មិនទាន់អាចដំណើរការ ការងាររបស់ខ្លួនស្របតាមតួនាទី និងភារកិច្ច។ រាជរដ្ឋាភិបាល បានសម្រេចបង្កើតឲ្យមានការិយាល័យប្រជាពលរដ្ឋនៅថ្នាក់រាជធានី-ខេត្ត ហើយក្រសួងមហាផ្ទៃ បានប្រកាសដាក់ឲ្យដំណើរការជាផ្លូវការនូវការិយាល័យនេះ កាលពីដើមឆ្នាំ២០២០។ យោងតាមលិខិតរបស់ ក្រសួងមហាផ្ទៃ ថ្មីៗនេះបានឲ្យដឹងថា ក្រសួង បានពិនិត្យឃើញ ការិយាល័យប្រជាពលរដ្ឋរាជធានី-ខេត្ត ភាគច្រើនបានដំណើរការទទួល...
ភ្នំពេញ៖ លោក ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានថ្លែងថា ប្រព័ន្ធធនាគាររក្សាបានភាពធន់ និងរួមចំណែកគាំទ្រ សកម្មភាពសេដ្ឋកិច្ចកម្ពុជា ជាពិសេស ជួយដល់វិស័យទទួល រងផលប៉ះពាល់ និងប្រជាជនងាយរងគ្រោះ ដោយកូវីដ-១៩។ ក្នុងជំនួបពិភាក្សាការងារ ជាមួយក្រុមបេសកកម្ម ពិគ្រោះយោបល់មាត្រា IV របស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដឹកនាំដោយ...
ភ្នំពេញ៖ យោងតាម លទ្ធផលអនុវត្តវិធានការច្បាប់ ចំពោះបុគ្គលដែលល្មើស នឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា កាអនុវត្តវិធានការច្បាប់ មានចំនួន ៧៣ ករណី ៖ ១.ឃាត់ខ្លួន (អប់រំ និងពិន័យ) ២៣២នាក់២.ឃាត់យានយន្ត (រថយន្ត ៤គ្រឿង...
Breaking New: ម៉ាឡេស៊ី បំបែកកំណត់ត្រា អ្នកឆ្លងកូវីដ១៩ ដល់២លាននាក់ គិតត្រឹមយប់ថ្ងៃអង្គារ៍នេះ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារ ព័ត៌មានចិន ស៊ិនហួ នៅមុននេះបន្តិច។ ប្រទេសម៉ាឡេស៊ី បានរាយការណ៍ពី ការឆ្លងថ្មីនៃជំងឺកូវីដ ១៩ ចំនួន ១៥.៦៦៩ នាក់ទៀតគិតត្រឹមពាក់កណ្តាលអធ្រាត្ រថ្ងៃអង្គារនេះ ដែលធ្វើឱ្យចំនួនសរុប ទូទាំងប្រទេស កើនឡើងដល់...
កាប៊ុល៖ ក្រុមតាលីបង់ បានថ្លែងអំណរគុណពិភពលោក ដែលបានសន្យាផ្តល់ជំនួយ សង្គ្រោះបន្ទាន់ រាប់រយលានដុល្លារ ដល់អាហ្វហ្គានីស្ថាន ហើយបានជំរុញឱ្យ សហរដ្ឋអាមេរិកបង្ហាញ“ ទឹកចិត្តចេញពីបេះដូង” ចំពោះប្រទេសក្រីក្រមួយនេះ។ សន្និសីទ អ្នកបរិច្ចាគមួយ នៅទីក្រុងហ្សឺណែវ បានបញ្ចប់ដោយការសន្យា ផ្តល់ជំនួយចំនួន ១,២ ពាន់លានដុល្លារ សម្រាប់អាហ្វហ្គានីស្ថាន ដែលត្រូវបានកាន់កាប់ ដោយក្រុមរឹងរូសតាលីបង់ កាលពីខែមុននៅក្នុងការវាយប្រហារ...
ព្រុចសែល៖ ប្រធានគោលនយោបាយ ការបរទេស សហភាពអឺរ៉ុបលោក Josep Borrell បានលើកឡើងថា សហភាពអឺរ៉ុប គ្មានជម្រើសអ្វីផ្សេង ក្រៅពីចូលរួមជាមួយ របបតាលីបង់ នៅអាហ្វហ្គានីស្ថាន ប្រសិនបើខ្លួនចង់មាន ឥទ្ធិពល លើព្រឹត្តិការណ៍នានា នៅក្នុងប្រទេសនេះ។ ទោះយ៉ាងណាលោក Borrell បានគូសបញ្ជាក់ នៅក្នុងកិច្ចពិភាក្សា ពេញអង្គសភាអឺរ៉ុប នៅទីក្រុង...
ភ្នំពេញ៖ លើកនេះបានកាដូពិសេស 2 កញ្ចប់ធំតែម្តង…! កាន់តែពិសេសអស្ចារ្យ ដើម្បីលើកទឹកចិត្តដល់អតិថិជនដែលរង់ចាំ និងបានធ្វើការចុះឈ្មោះទិញ Galaxy Z Fold3 ឬ Flip3 5G ចាប់ពីថ្ងៃទី 6-30 ខែកញ្ញា ឆ្នាំ2021 និងរង់ចាំមកទទួលទូរស័ព្ទចាប់ពីថ្ងៃទី20 ខែកញ្ញា ឆ្នាំ2021 រហូតដល់ថ្ងៃទី31 ខែតុលា...
ប៉េកាំង៖ ចាប់តាំងពីការបង្កើត ទំនាក់ទំនងសន្ទនាកាលពី ៣០ឆ្នាំមុន ចិន និងអាស៊ាន បានដើរទៅមុខជាមួយគ្នា ដោយទទួលបានលទ្ធផល ជាផ្លែផ្កាលើវិស័យផ្សេងៗ ដោយក្លាយជាគំរូនៃកិច្ចសហប្រតិបត្តិការ ប្រកបដោយភាពរស់រវើក នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ មានការរីកចម្រើនគួរឱ្យកត់សម្គាល់ នៅក្នុងកិច្ចសហប្រតិបត្តិការ លើវិស័យនានា ដូចជាសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។...
ប៉េកាំង៖ អ្នកការទូតចិនម្នាក់បានឲ្យដឹងថា ទោះបីសហរដ្ឋអាមេរិក បានបញ្ចប់វត្តមានយោធារបស់ខ្លួន នៅអាហ្វហ្គានីស្ថានក៏ដោយ ឧក្រិដ្ឋកម្មសម្លាប់ជនស៊ីវិល ដោយកងទ័ពអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន ត្រូវតែស៊ើបអង្កេតឱ្យបានហ្មត់ចត់ ហើយជនដៃដល់ត្រូវតែ ទទួលខុសត្រូវ។ ក្នុងនាមប្រទេសមួយ ក្រុមលោក Jiang Duan រដ្ឋមន្ត្រីបេសកកម្មចិន ប្រចាំអង្គការសហប្រជាជាតិ (UN) នៅទីក្រុងហ្សឺណែវ បានឲ្យដឹងនៅក្នុង សេចក្តីថ្លែងការណ៍រួមមួយនៅថ្ងៃទី២ នៃសម័យប្រជុំលើកទី៤៨...
វ៉ាស៊ីនតោន៖ អាមេរិកសម្រាប់ពាណិជ្ជកម្មសេរី ដែលជាសម្ព័ន្ធនៃ សមាគមឧស្សាហកម្មជាង ១៥០ ដែលរួបរួមគ្នាក្នុងការ ប្រយុទ្ធប្រឆាំងនឹងពន្ធគយ បានជំរុញឱ្យរដ្ឋបាលលោក បៃដិន បញ្ចប់ “សង្គ្រាមពាណិជ្ជកម្ម ដែលវង្វេង” ដែលផ្តួចផ្តើមដោយរដ្ឋបាលមុន ខណៈពន្ធនៅតែបន្តធ្វើឱ្យប៉ះពាល់ដល់ អាជីវកម្មអាមេរិក នៅទូទាំងប្រទេស។ អ្នកនាំពាក្យជនជាតិអាមេរិកាំង ដើម្បីពាណិជ្ជកម្មសេរីលោក Jonathan Gold បានឲ្យនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អាជីវកម្មអាមេរិកជាច្រើននៅតែ...
បរទេស៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡា របស់ប្រទេសថៃ លោក Phiphat Ratchakitprakarn បានបញ្ជាក់ថា ទីក្រុងបាងកក ខេត្តឈុនបូរី ខេត្តភេចបូរី ខេត្ត Prachuap Khiri Khan និងខេត្តឈៀងម៉ៃ នឹងចាប់ផ្តើមអនុវត្តផែនការ បើកដំណើរការទេសចរណ៍ ឡើងវិញនៅថ្ងៃទី១ ខែតុលា តាមផែនការ។ យោងតាមសារព័ត៌មាន...
ភ្នំពេញ ៖ នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ បានឲ្យដឹងថា ប៉ុន្មានថ្ងៃកន្លងទៅនេះ ក្រុមការងារបច្ចេកទេសបានសង្កេតឃើញនូវសារចែករំលែក ជាបន្តបន្ទាប់ក្នុងបណ្តាញសង្គម តួយ៉ាងដូចជាកម្មវិធី Facebook Messenger ស្តីអំពីកម្មវិធីឈ្នះរង្វាន់ប្រាក់ ៥០០០០រៀល ពីក្រុម H&M ដោយគ្រាន់តែធ្វើការឆ្លើយសំណួរស្ទង់មតិ និងចែករំលែកតំណភ្ជាប់ទៅកាន់មិត្តភក្តិ។ តាមរយៈគេហទំព័រហ្វេសប៊ុក នាយប់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ នាយកដ្ឋានព័ត៌មានវិទ្យា...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានឱ្យដឹងថា ការចាក់វ៉ាក់សាំងដូសទី៣ឬដូសជំរុញ តាមពិនិត្យអាស្រ័យ លើមនុស្សម្នាក់ៗខ្លះ ក៍ស្រួលខ្លះក៍មិនស្រួល តែមិនមានគ្រោះថ្នាក់ដល់ ជីវិតទេ។ សូមបញ្ជាក់ថា តាមរយៈគេហទំព័រហ្វេសប៊ុក សម្ដេចតេជោ ហ៊ុន សែន នៅរសៀលថ្ងៃទី១៤ កញ្ញានេះ សម្ដេចតេជោ ក៏បានឱ្យដឹងផងដែរថា “បន្ទាប់ពីចាក់វ៉ាក់សាំងដូសទី៣...
បរទេស៖ មន្រ្តីនៅក្នុងបណ្តាប្រទេសអាស៊ីអាគ្នេយ៍ដែលគ្របដណ្តប់ដោយការផ្តល់ប្រឹក្សានេះនិយាយថា មិនមានព័ត៌មានថ្មីអំពីការគំរាមកំហែងសន្តិសុខកម្រិតខ្ពស់នៅក្នុងប្រទេសរបស់ពួកគេនោះទេ ហើយការគំរាមកំហែងនឹងត្រូវបានត្រួតពិនិត្យជាបន្តបន្ទាប់។ យោងតាមសារព័ត៌មាន ASIA PACIFIC ចេញផ្សាយនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា ស្ថានទូតជប៉ុនប្រចាំនៅទីក្រុងម៉ានីល ប្រទេស ហ្វីលីពីនបាននិយាយនៅថ្ងៃអង្គារទី ១៤ ខែកញ្ញានេះថា រដ្ឋាភិបាលជប៉ុនបានព្រមានពលរដ្ឋរបស់ខ្លួននៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយចំនួន អំពីការវាយប្រហារភេរវកម្មដែលអាចកើតមាន។ ស្ថានទូតជប៉ុននៅទីក្រុងម៉ានីលបានបញ្ជាក់ថា ការព្រមានមួយត្រូវបានចេញដើម្បីជូនដំណឹងដល់ប្រជាពលរដ្ឋរបស់ខ្លួនអំពីការគំរាមកំហែងនេះ ប៉ុន្តែវាមិនអាចចែករំលែកព័ត៌មានលម្អិត ឬបង្ហាញពីប្រភពព័ត៌មានរបស់ខ្លួនបានទេ។...
ភ្នំពេញ៖នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ លោក ទិតសុទ្ធី បូរ៉ាឆាត ចៅក្រមស៊ើបសួរសាលាដំបូង រាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនបណ្តោះអាសន្ន ជនសង្ស័យចំនួន ០៣ នាក់ ០២នាក់ជាស្ត្រីខ្មែរ និងបុរសជនជាតិ នីហ្សេរីយ៉ា អាយុ ៣៨ឆ្នាំ មុខរបរជំនួញ ពីបទឆបោក និងសម្អាតប្រាក់ ។ យោងតាមស្នងការនគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា...
បរទេស៖វិមានក្រឹមឡាំង បាននិយាយនៅថ្ងៃអង្គារនេះថា ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន កំពុងតែធ្វើចត្តាឡីស័ក ក្រោយសមាជិកនៃក្រុមការងារ របស់លោក បានធ្លាក់ខ្លួនឈឺដោយសារជម្ងឺកូវីដ១៩ ដូច្នោះហើយលោកនឹងមិនធ្វើដំណើរទៅប្រទេស តាហ្ស៊ីគីស្ថាន នៅក្នុងសប្ដាហ៍នេះ សម្រាប់កិច្ចប្រជុំសន្តិសុខក្នុងតំបន់ដែលបានគ្រោងទុកនោះទេ។ តាមសេចក្តីរាយការណ៍ លោក ពូទីន មានវ័យ៦៨ឆ្នាំ បានគ្រោងនឹងធ្វើដំណើរទៅប្រទេសតាហ្ស៊ីគីស្ថាន សម្រាប់កិច្ចប្រជុំលំដាប់ខ្ពស់នៃសម្ពន្ធមិត្តក្នុងតំបន់ CSTO និង...
បរទេស៖ ទ័ពជើងទឹកសហរដ្ឋអាមេរិក និងទ័ពជើងទឹកថៃ តាមសេចក្តីរាយការណ៍ នាពេលថ្មីៗនេះ បានប្រារព្ធធ្វើសមយុទ្ធហ្វឹកហាត់ដែន សមុទ្រប្រចាំឆ្នាំមួយ ដើម្បីពង្រឹងកិច្ចការងារនៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក របស់ប្រទេសទាំងពីរ។ សមយុទ្ធត្រៀមលក្ខណៈនិងហ្វឹកហាត់បណ្ដុះបណ្ដាលសហប្រតិបត្តិការប្រចាំឆ្នាំលើកទី២៧នេះ ត្រូវបានប្រារព្ធធ្វើឡើង កាលពីសប្ដាហ៍មុន នៅឈូងសមុទ្រថៃ ជាសមយុទ្ធគ្មានការទំនាក់ទំនងគ្នាផ្ទាល់ ដើម្បីកាត់បន្ថយហានិភ័យនៃជម្ងឺកូវីដ១៩។ នៅក្នុងអំឡុងពិធីមួយ លោក Anurak P មេបញ្ជាការកងអនុសេនាធំកងនាវាចម្បាំងលេខ២របស់ទ័ពជើងទឹកថៃ បានមានប្រសាសន៍យ៉ាងដូច្នេះថា “ការរាតត្បាតនៃជម្ងឺកូវីដ១៩...
យូអិន៖ ប្រធានជំនួយរបស់អង្គការសហប្រជាជាតិបានឲ្យដឹងថា ទឹកប្រាក់ជាង ១,២ ពាន់លានដុល្លារត្រូវបានសន្យាជាអន្តរជាតិ សម្រាប់ប្រជាជននៅអាហ្វហ្គានីស្ថាន ដែលត្រូវការជំនួយមនុស្សធម៌។ លោក Martin Griffiths ប្រធានការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌របស់អង្គការសហប្រជាជាតិ បានបង្ហាញពីចំនួនសរុបនៅក្នុងពិធីបិទកិច្ចប្រជុំរដ្ឋមន្ត្រីស្តីពីអាហ្វហ្គានីស្ថាននៅទីក្រុងហ្សឺណែវ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។ លោក Griffiths បានឲ្យដឹងបន្ទាប់ពីអង្គការសហប្រជាជាតិ បានកោះប្រជុំថ្នាក់ខ្ពស់ដោយបញ្ជាក់ថា យ៉ាងហោចណាស់ថវិកាចំនួន ៦០៦ លានដុល្លារត្រូវការនៅដំណាច់ឆ្នាំនេះ។ ដោយគោរពតាមការសន្យា ដែលបានបង្កើនទ្វេដងនូវជំនួយដំបូងរបស់ខ្លួន...
ភ្នំពេញ៖សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានអះអាងថា បន្ទាប់ពីបានចាក់វ៉ាក់សាំង ដូសទី៣ឬដូសជំរុញរយៈពេលប្រមាណ១០ ម៉ោងកន្លងមកនេះ ស្ថានភាពសុខភាពរបស់សម្ដេចល្អណាស់ មិនមានអ្វីប្លែកក្នុងខ្លួនឡើយ ។តាមរយៈគេហទំព័រហ្វេសប៊ុក សម្ដេចតេជោ ហ៊ុនសែន បានបញ្ជាក់ថា “បន្ទាប់ពីចាក់វ៉ាក់សាំងដូសទី៣ឬដូសជម្រុញរយៈពេល១០ម៉ោងកន្លងមកនេះ សុខភាពខ្ញុំល្អណាស់មិនមានអ្វីប្លែកក្នុងខ្លួននោះឡើយ។ ខ្ញុំនៅធ្វើការដោយពិនិត្យនិងចុះហត្ថលេខាលើឯកសារជាធម្មតា។អ្វីដែលខុសពីធម្មតាគឺគ្រូពេទ្យមិនយល់ព្រមឱ្យខ្ញុំហាត់ប្រាណតាមការស្នើសុំរបស់ខ្ញុំ។ខ្ញុំត្រូវស្តាប់គ្រូពេទ្យដោយរង់ចាំហាត់ប្រាណ នៅថ្ងៃស្អែកវិញ។ចំណែកភរិយាខ្ញុំកាន់តែប្រសើរព្រោះ ក្រោយការចាក់វ៉ាកសាំងភ្លាមគាត់ធ្វើដំណើរទៅសែនឱ្យឪពុក ម្តាយជីដូនជីតាព្រោះថ្ងៃនេះជាថ្ងៃសីល”៕
ប្រទេសកម្ពុជាដើម្បីសម្រេចបានជោគជ័យជាប្រវត្តិសាស្ត្រជាលើកដំបូងរបស់ខ្លួនក្នុងនាមជាម្ចាស់ផ្ទះក្នុងការទទួលធ្វើជាម្ចាស់ផ្ទះ ព្រឹត្តិការណ៍កីឡាថ្នាក់តំបន់អាស៊ីអាគ្នេយ៍ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ខាងមុខនេះ ព្រះរាជាណាចក្រកម្ពុជាបានត្រៀមខ្លួនក្នុងការកសាងនូវហេដ្ឋារចនាសម្ព័ន្ធ ការកសាងសមត្ថភាពអត្តពលិក ថវិកាជាតិ ជាពិសេសគឺស្តាតដែលមានស្តង់ដារសុវត្ថិភាពខ្ពស់ និងប្រកបដោយផាសុខភាពក្នុងការរៀបចំព្រឹត្តការណ៍មួយនេះអោយសាកសមផងដែរ? ដោយសារតែកម្ពុជាពុំទាន់មានពហុកីទ្បដ្ឋានដូចបណ្ដាប្រទេសជិតខាងកម្ពុជាបានមើលឃើញពីប្រទេសចិនជាមិត្តដែកថែបដែលនិងអាចជួយកម្ពុជាគ្រប់កាលៈទេសៈគឺប្រទេសចិនដែលអាចធានាបានការជ្រោមជ្រែងជួយសាងសង់ស្តាតដល់កម្ពុជាបាន ដូចជាការរំពឹងទុកប្រទេសចិនជាបង្អែកដ៏សំខាន់គឺចិនព្រមទទួលយកសំណើរដែលកម្ពុជាស្នើរឲ្យមិត្តចិនជួយសាងសង់ពហុកីទ្បដ្ឋានថ្មី ក្រោមជំនួយឥតសំណងពីរដ្ឋាភិបាលចិន។ ពហុកីឡាដ្ឋានដ៍ធំមួយនេះមានកម្ពស់៣៥ម៉ែត្រ រចនារូបរាងជាកប៉ាល់មានក្បាលពីរដែលមានកំពស់ ៩៩ម៉ែត្រ និងព័ទ្ធជុំវិញដោយគូរបែបសម័យអង្គរហើយតុបតែងជាមួយផ្ការំដួលដែលជានិមិត្តសញ្ញាជាតិរបស់ប្រទេសកម្ពុជា។ពហុកីឡាដ្ឋានជាតិមរតកតេជោនេះមានទីតាំងនៅក្នុងតំបន់អភិវឌ្ឍន៏ទំហំជាង៨៥ហិកតារបស់លោកឧកញ៉ាលីយ៉ុងផាត់ ក្នុងសង្កាត់ព្រែកតាសេក ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ ដែលសាងសង់ឡើងក្រោមថវិកាប្រមាណជិត១៦០លានដុល្លារ។ គម្រោងនេះបានចាប់ផ្តើមដំណើរការសាងសង់កាលពីឆ្នាំ២០១៧...
ភ្នំពេញ៖ គ្រឹះស្ថានសិក្សាសាធារណៈ និងគ្រឹះស្ថានឯកជន ចំនួនសរុប ២២៧ទីតាំងនៅភ្នំពេញ នឹងត្រូវបើកឲ្យសិស្ស ចូលរៀនឡើងវិញ នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១តទៅ បន្ទាប់ពីអាជ្ញាធរ ពិនិត្យឃើញថា មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ស្របតាមគោលការណ៍ប្រតិបត្តិស្តង់ដា (SOP) របស់ក្រសួងអប់រំ យុវជន និងកីឡា និងការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ ។ យោងតាមសេចក្តីប្រកាស របស់រដ្ឋបាលរាជធានីភ្នំពេញ...
បរទេស ៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានមានប្រសាសន៍ នៅថ្ងៃចន្ទសប្ដាហ៍នេះថា សហរដ្ឋអាមេរិក នឹងពិចារណា ចំពោះចំណងមិត្តភាពរបស់ខ្លួន ជាមួយប្រទេសប៉ាគីស្ថាន ក្នុងពេលប៉ុន្មាន សប្ដាហ៍ខាងមុខនេះ ដើម្បីកំណត់តួនាទីដែលទីក្រុងវ៉ាស៊ីនតោនចង់ធ្វើ នៅក្នុងអនាគត នៃប្រទេសអាហ្វហ្គានីស្ថាន ។ តាមសេចក្តីរាយការណ៍ លោករដ្ឋមន្ត្រីការបរទេសអាមេរិករូបនេះ បានប្រាប់គណៈកម្មការកិច្ចការបរទេស របស់រដ្ឋសភាថា...