វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានឲ្យដឹងនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន ABC ថាលោកមិនឃើញមានវិធីដកថយពីអាហ្វហ្គានីស្ថានដោយគ្មាន“ ភាពវឹកវរកើតឡើងឡើយ” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។ លោក បៃដិន ដែលកំពុងប្រឈមមុខនឹងការរិះគន់ពីសាធារណជនជុំវិញការជម្លៀសដ៏ច្របូកច្របល់នោះ បានការពារការសម្រេចចិត្តរបស់លោក ក្នុងការដកកងទ័ពអាមេរិក ចេញពីអាហ្វហ្គានីស្ថាន នៅក្នុងបទសម្ភាសន៍នេះ។ នៅពេលសួរថាតើការដកអាមេរិកអាចត្រូវបានដោះស្រាយបានល្អជាងនេះដែរទេ លោក បៃដិន បានឆ្លើយថា“ ទេខ្ញុំមិនគិតថា...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Zhao Lijian បានលើកឡើងថា ប្រសិនបើសហរដ្ឋអាមេរិក គ្មានអ្វីត្រូវលាក់បាំងទេនោះ គួរតែអញ្ជើញអង្គការសុខភាពពិភពលោក (WHO) ដើម្បីធ្វើការស៊ើបអង្កេតប្រភពដើមនៃជំងឺកូវីដ-១៩ នៅមន្ទីរពិសោធន៍ Fort Detrick និងសាកលវិទ្យាល័យ North Carolina របស់ខ្លួន។ លោក Zhao បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃមួយថា“ នេះគឺជាភាពស្មោះត្រង់ និងអាកប្បកិរិយារបស់ប្រទេសមួយ...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជាបានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៥៣៣នាក់ទៀត ជាសះស្បើយចំនួន៦៣២នាក់ និងស្លាប់ចំនួន១៧នាក់។ ក្នុងនោះ ករណីឆ្លងសហគមន៍ចំនួន៣៨៨នាក់ និងអ្នកដំណើរពីបរទេសចំនួន១៤៥នាក់។ គិតត្រឹមព្រឹក ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងសរុបចំនួន៨៧ ៧២៣នាក់ អ្នកជាសះស្បើយចំនួន៨៣ ២៩៨នាក់ និងអ្នកស្លាប់ចំនួន១ ៧៤៧នាក់៕
ភ្នំពេញ៖ រដ្ឋបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្តីពីការរកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ចំនួន ១៩នាក់ថ្មី និងមានករណីជាសះស្បើយ ២៦នាក់។ រដ្ឋបាលខេត្តត្បូងឃ្មុំ សូមអំពាវនាវដល់អ្នកប៉ះពាល់ផ្ទាល់ សូមរួសរាន់ទៅជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ និងអ្នកប៉ះពាល់ប្រយោលសូមធ្វើចត្តាឡីស័ក តាមផ្ទះរៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃដាច់ខាត។ ក្នុងករណីចេញរោគសញ្ញាដូចជា ផ្ដាសាយ ក្អក...
ភ្នំពេញ ៖ ដើម្បីចូលរួមប្រយុទ្ធប្រឆាំង ការរីករាលដាល ជំងឺកូវីដ១៩ នៅព្រឹកថ្ងៃ ទី១៩ ខែសីហា ឆ្នាំ២០២១ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង សុខាភិបាល តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រគល់គ្រឿង បរិក្ខារពេទ្យ និងថវិកា ដែលជាជំនួយ...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានណែនាំក្រុមនិស្សិត ជាប់អាហារូបករណ៍ ទៅសិក្សានៅប្រទេសជប៉ុន ក្រៅពីការសិក្សានោះ ត្រូវដាក់សំណួរថា ហេតុអ្វីជនជាតិជប៉ុន អាចធ្វើឲ្យប្រទេសរបស់ខ្លួន រីកចំរើន និងក្លាយជាមហាអំណាចសេដ្ឋកិច្ច?។ នាឱកាសអនុញ្ញាត ឲ្យបេក្ខជនជ័យលាភីអាហារូបករណ៍ អភិវឌ្ឍន៍ធនធានមនុស្សផ្ដល់ ដោយប្រទេសជប៉ុន ហៅកាត់ថា JDS...
ភ្នំពេញ ៖ ខណៈប្រទេសកំពុងស្ថិតក្នុងបរិបទជំងឺកូវីដ១៩ កំពុងរាតត្បាតយ៉ាងណាក្តី ប្រធានរដ្ឋសភាកម្ពុជា និងប្រធានរដ្ឋសភា នៃសាធារណរដ្ឋ ប្រជាធិបតេយ្យ ប្រជាមានិតឡាវ បាន ជំរុញការផ្លាស់ប្តូរបទពិសោធន៍ ការងារតាមរយៈបច្ចេកវិទ្យាអនឡាញ ។ ការជំរុញនេះធ្វើឡើង ក្នុងជំនួបរវាងសម្តេចហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណា ចក្រកម្ពុជា ជាមួយ លោក សាយ...
ភ្នំពេញ ៖ លោក Park Heung Kyeong ឯកអគ្គរដ្ឋទូតកូរ៉េ ប្រចាំកម្ពុជា បានកោតសរសើរ រាជរដ្ឋាភិបាលកម្ពុជា ចំពោះយុទ្ធនាការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋរបស់ខ្លួន នៅទូទាំងប្រទេស ។ យោងតាមរបាយការណ៍របស់ ក្រសួងសុខាភិបាល បានឲ្យដឹងថា តិតត្រឹមថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ...
ភ្នំពេញ ៖ លោក PABLO KANG ឯកអគ្គរាជទូតអូស្ដ្រាលីប្រចាំកម្ពុជា បានឲ្យដឹងថា កម្មវិធីអភិវឌ្ឍន៍ ក្នុងរយៈពេល៥ ឆ្នាំបន្ទាប់ទៀតនៅកម្ពុជា គឺអូស្រ្តាលីមានថវិកា គាំទ្រជាង៩០លានដុល្លារ ដែលនឹងផ្តោតលើកកម្មវិធី មួយចំនួន ក្នុងជំហានបន្ទាប់នៅកម្ពុជា។ ក្នុងជំនួបពិភាក្សាការងារ ជាមួយ លោក អូន ព័ន្ធមុនីរត្ន័ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច...
ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការរកឃើញ ករណីវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ៨៧នាក់ថ្មី និងមានករណីជាសះស្បើយចំនួន ១៩៩នាក់ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១។ សូមបញ្ជាក់ថា គិតមកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៦៤៧៩នាក់ បានព្យាបាលជាសះស្បើយចំនួន ៥០១៣នាក់ ស្លាប់៧៥នាក់ និងកំពុងសម្រាកព្យាបាល ១៣៩១នាក់...
ភ្នំពេញ៖ កាអនុវត្តវិធានការច្បាប់ ចំពោះបុគ្គលល្មើស វិធានការសុខាភិបាល និងវិធានការរដ្ឋបាល នាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ សមត្ថកិច្ចជំនាញ បានរកឃើញមនុស្ស ចំនួន ១,៨៦៧នាក់ និងពិន័យជាប្រាក់់ចំនួន ១៧,៥០០,០០០រៀល។ យោងតាមចេញសេចក្តីជូនដំណឹង របស់គណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ (គ.អ.ក) បានបញ្ជាក់ថា កាអនុវត្តវិធានការច្បាប់មានចំនួន ៨៩៣ករណី ៖...
ភ្នំពេញ៖ រដ្ឋបាលខេត្តព្រៃវែង បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការរកឃើញ ករណីវិជ្ជមានកូវីដ-១៩ ចំនួន៤៨នាក់ថ្មី ខណៈមានករណីជាសះស្បើយចំនួន១០២នាក់ និងស្លាប់ចំនួន២នាក់ ក្នុងមូលដ្ឋានក្នុងស្រុក ចំនួន១២ និងមកពីរាជធានីភ្នំពេញ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ ខេត្តព្រៃវែង រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៥.៣៨៧នាក់...
ភ្នំពេញ៖ រដ្ឋបាលខេត្តឧត្តរមានជ័យ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៧២នាក់ថ្មី ខណៈមានករណីជាសះស្បើយ ចំនួន១០នាក់ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ ខេត្តឧត្តរមានជ័យ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ សរុបចំនួន ៥.៩១៨នាក់ ក្នុងនោះ បានព្យាបាលជាសះស្បើយចំនួន...
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃពុធនេះ ឲ្យដឹងថាក្រុមប្រឹក្សារដ្ឋនិងរដ្ឋមន្ត្រីក្រសួងការបរទេសចិនលោក Wang Yi បានធ្វើការសន្ទនាគ្នាជាមួយនឹងលោកHaji Erywan ប្រេសិតពិសេសប្រចាំនៅអាស៊ានសម្រាប់ កិច្ចការងារមីយ៉ាន់ម៉ានិងជារដ្ឋមន្ត្រីការបរទេសទី២ របស់ប្រ៊ុយណេផងអំពីបញ្ហាស្ថានភាពនៅក្នុង ប្រទេសមីយ៉ាន់ម៉ានាពេលបច្ចុប្បន្ន។ លោក Wang បានបង្ហាញអំពីការកោតសរសើរអំពីការចែករំលែករបស់ប្រទេស ប្រ៊ុយណេនៅក្នុងកិច្ចការងារអភិវឌ្ឍរវាងប្រទេសចិន និងអាស៊ានព្រមទាំងអរគុណយ៉ាងខ្លាំងចំពោះប្រ៊ុយណេ សម្រាប់ការងារព្យាយាមលើកកំពស់អំពីកម្រិត ទំនាក់ទំនងរវាងចិននិងអាស៊ានផងដែរ។ លោកបន្តដោយសង្ឃឹមថា ប្រ៊ុយណេនឹងរក្សាការងារដើរតួយ៉ាងល្អបែបនេះ បន្តទៀតដើម្បីធានាទៅដល់កិច្ចប្រជុំនៃ ខួបអនុស្សាវរីយលើកទី៣០នៃការបង្កើតកិច្ចសន្ទនា គ្នារវាង...
បរទេស៖ រដ្ឋមន្ត្រីការពារជាតិអាហ្វហ្គានីស្ថាន ដែលត្រូវបានបណ្តេញចេញពីតំណែង គឺលោក Bismillah Khan Mohammadi បានអំពាវនាវឱ្យប៉ូលីសអន្ដរជាតិ ចាប់ខ្លួនអតីតប្រធានាធិបតីអាហ្វហ្គានីស្ថាន លោក Ashraf Ghani ហើយបានចោទប្រកាន់អតីតប្រធានាធិបតីរូបនេះថា បានលក់ទឹកដីមាតុភូមិ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា លោក Mohammadi...
បរទេស៖ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan បាននិយាយនៅពេលថ្មីៗនេះថា សហរដ្ឋអាមេរិក មិនមានផែនការបច្ចុប្បន្នបញ្ជូនបុគ្គលិកយោធាអាមេរិក ទៅកាន់ប្រទេសហៃទី ក្រោយគ្រោះរញ្ជួយដីមួយ សម្លាប់មនុស្សតិចបំផុត១.៤០០នាក់។ លោក Jake Sullivan បាននិយាយប្រាប់អ្នកសារព័ត៌មានថា វាលឿនហួសពេក ក្នុងការវាយតម្លៃពីផលប៉ះពាល់នៃគ្រោះរញ្ជួយដី លើដំណើរការនយោបាយរបស់ប្រទេសហៃទី ហើយមន្ត្រីសហរដ្ឋអាមេរិក កំពុងតែធ្វើការវាយតម្លៃចំពោះរឿងនោះ។ តាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន...
ភ្នំពេញ ៖ ផ្លូវដែលតាលីបង់ត្រូវទៅ ក្រោយជោគជ័យ លើការគ្រប់គ្រងប្រទេសអាហ្វហ្គានីស្ថាននោះ គឺប៉ាគីស្ថាន រុស្ស៊ី និងចិន។ នេះជាការលើកឡើងរបស់លោកបណ្ឌិត ហេង វ៉ាន់ដា នាយកវិទ្យាស្ថាន វ៉ាន់ដាគណនេយ្យ ។ លោកថា បច្ចុប្បន្ន ថ្វីត្បឹតតាលីបង់កាន់កាប់ ប្រទេសអាហ្វហ្គានីស្ថាន ដោយមិនច្បាំងមែន តែតាលីបង់ត្រូវតែខិតខំធ្វើឲ្យស្ថានការណ៍មានភាពប្រក្រតីឡើងវិញ និងបង្កើនទំនាក់ទំនងឲ្យមានការទទួលស្គាល់ពីអន្តរជាតិឡើងវិញ ពិសេស...
បរទេស៖មេដឹកនាំប្រឆាំង ក្នុងប្រទេសវេណេស៊ុយអេឡា លោក Freddy Guevara បាននិយាយនៅពេលថ្មីៗនេះថា លោកមានបំណងចង់ចូលរួម ក្នុងកិច្ចចរចានយោបាយ ជាមួយលោកប្រធានាធិបតី នីកូឡាស់ ម៉ាឌូរ៉ូ ប៉ុន្តែនៅតែកំពុងរង់ចាំបក្សប្រឆាំង ធ្វើការសម្រេចចិត្ត លើបញ្ហានេះ។ លោក Freddy Guevara មានវ័យ៣៥ឆ្នាំ តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់សារព័ត៌មានមួយ ក្នុងបទសម្ភាសន៍នៅផ្ទះរបស់លោក ក្នុងទីក្រុងការ៉ាកាស់...
បរទេស៖ នៅក្នុងរបាយការណ៍មួយ ទីភ្នាក់ងារថាមពល អាតូមិកអន្តរជាតិ ហៅកាត់ថា IAEA បាននិយាយប្រាប់ថា ការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូម របស់ប្រទេសអ៊ីរ៉ង់ នៅក្នុងពេលបច្ចុប្បន្ននេះ កំពុងឈានចូលទៅជិតដល់ កម្រិតអាវុធហើយ។ យោងតាមព័ត៌មាន ចេញផ្សាយនៅថ្ងៃអង្គារ ប្រទេសអ៊ីរ៉ង់ នាពេលថ្មីៗនេះ បានធ្វើការពន្លឿនក្នុងការចម្រាញ់ សារធាតុអ៊ុយរ៉ានីញ៉ូមរបស់ខ្លួន ឲ្យដល់កម្រិតសុទ្ធ ៦០ភាគរយ គឺកើនពីចំនួន ២០ភាគរយនៅក្នុងខែមេសា...
បរទេស៖ មន្ទីរបញ្ចកោណ តាមសេចក្តីរាយការណ៍ កំពុងតែត្រៀមរៀបចំ បញ្ជូនក្រុមការងារជួយផ្នែក វេជ្ជសាស្ត្ររហូតដល់ទៅចំនួន ៥ក្រុម ដើម្បីប្រយុទ្ធប្រឆំាងនឹងជម្ងឺកូវីដ១៩ នៅខាងក្នុងទឹកដី នៃសហរដ្ឋអាមេរិក។ មន្ត្រីនាំពាក្យមន្ទីរបញ្ចកោណ លោក John Kirby បាននិយាយប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃអង្គារសប្ដាហ៍នេះថា ក្រុមការងារទាំងនោះ នឹងរួមបញ្ចូលទាំងបុគ្គលិក វេជ្ជសាស្ត្រប្រហែល ២០នាក់ ដែលមានទាំងវេជ្ជបណ្ឌិត គិលានុប្បដ្ឋាយិកា...
បរទេស៖ យោងតាមអតីតប្រធានាធិបតី អាមេរិចអាមេរិក គឺសហរដ្ឋអាមេរិកបានផ្តល់ឱ្យ ទាហានអាហ្វហ្គានីស្ថាននូវ “ សំណាង” ប្រភេទ“ សូកប៉ាន់” ពួកគេដើម្បីការប្រយុទ្ធ។ រឿងនេះកើតឡើងចំពេល មានការរិះគន់យ៉ាងខ្លាំងថា សហរដ្ឋអាមេរិកបានចាកចេញ ពីអាហ្វហ្កានីស្ថាន ដែលបានជួយកងទ័ពអាមេរិក ដល់ជោគវាសនារបស់ពួកគេ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអង្គារ បានឲ្យដឹងថា ប្រទេសលីប៊ី បានប្រកាសក្នុងការបើកច្រកព្រំដែន ជើងគោក និងអាកាសផងដែរ ជាមួយនឹងប្រទេសជិតខាង ទុយនេស៊ីវិញហើយ។ លោកនាយករដ្ឋមន្ត្រី Abdul Hamed Dbeibah ដែលជាអ្នកបានចេញបញ្ជា ទៅកាន់លោករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមទាំងរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន ដើម្បីឲ្យចាប់ផ្តើម អនុវត្តនូវកិច្ចការងារទាំងនេះ ប៉ុន្តែដោយស្របទៅតាមស្ថានភាព នៃការរីកដាលនៃវិរុសកូវីដ ជាក់ស្តែងផងដែរ។...
បរទេស៖ នាយកដ្ឋានសុខាភិបាលរបស់ថៃ ណែនាំឱ្យចាក់វ៉ាក់សាំងការពារជំងឺកូវីដ -១៩ ដល់យុវជនអាយុ ១២-១៨ ឆ្នាំដែលមានជំងឺរ៉ាំរ៉ៃ ចំពេលមានការព្រួយបារម្ភ ពីការកើនឡើងនៃការឆ្លងមេរោគ នៅក្នុងក្រុមអាយុនេះ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា អគ្គនាយក Suwannachai Wattanayingcharoenchai បាននិយាយកាលពីថ្ងៃអង្គារថា ការឆ្លងមេរោគ...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា ( EDC ) បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារ ជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញ អគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋាន ពង្រីកផ្លូវ រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ ដល់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពត នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន១៩នាក់ថ្មី និងមានករណីស្លាប់ម្នាក់ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១នេះ ខេត្តកំពត រកចឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៣.៤៤៥នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ៣.២០៧នាក់ និងកំពុងសម្រាកព្យាបាល១៨០នាក់ ស្លាប់៥៨នាក់៕
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ធំ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញករណី វិជ្ជមានជំងឺកូវីដ១៩ ចំនួន៤៤នាក់ និងជាសះស្បើយចំនួន ១៤១នាក់។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១នេះ ខេត្តកំពង់ធំ រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន២.៩៩៦នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ២.០៥៥នាក់ និងកំពុងសម្រាកព្យាបាល៨៥២នាក់ ស្លាប់៨៩នាក់៕
ភ្នំពេញ៖រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ បានចេញសេចក្តីប្រកាសព័ត៌មាន ស្ដីពីការរកឃើញករណីវិជ្ជមានកូវីដ១៩ ចំនួន៦៨៩នាក់ថ្មី និងមានករណីជាសះស្បើយចំនួន១៩៤នាក់។ រដ្ឋបាលខេត្តបន្ទាយមានជ័យ សូមអំពាវនាវដល់អ្នកប៉ះពាល់ផ្ទាល់ សូមរួសរាន់ទៅជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ និងអ្នកប៉ះពាល់ប្រយោលសូមធ្វើចត្តាឡីស័ក តាមផ្ទះរៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃដាច់ខាត។ ក្នុងករណីចេញរោគសញ្ញាដូចជា ផ្ដាសាយ ក្អក ហៀរសំបោរ ឈឺបំពង់ក...
ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពី ករណីរកឃើញករណី វិជ្ជមានកូវីដ១៩ ចំនួន៧១នាក់ថ្មី និងមានករណីជាសះស្បើយ៨៨នាក់ និងស្លាប់ម្នាក់។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ ខេត្តបាត់ដំបង រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៤.៩១៦នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ៣.៧៣០នាក់ និងកំពុងសម្រាកព្យាបាល១.១២៥នាក់ ស្លាប់៦១នាក់៕
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ពាក្យ”ទិញពីកសិករ” សំដៅដល់កសិករក្រីក្រ ដែលដាំមៀនដោយផ្ទាល់ សម្រាប់ចំការមៀនរបស់មន្ត្រីទាំងស៊ីវិលទាំង កងកម្លាំងប្រដាប់អាវុធ ឬរបស់ឧកញ៉ា អ្នកឧកញ៉ា ឬអ្នកជំនួញត្រូវរកទីផ្សារ ដោយខ្លួនឯង។ នៅលើគេហទំព័រហ្វេសប៊ុក នាព្រលប់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១នេះ សម្ដេចតេជោ ហ៊ុន សែ...
បច្ចុប្បន្នភាព សហរដ្ឋអាមេរិក បានរងគ្រោះចំនួន២លើក រួចមកហើយ ដោយសារដង្កូវចេញពីសាច់ឯង នៅប្រទេសអាហ្កានិស្ថាន គឺអង្គការភេរវកម្ម ពិភពលោក អាល់កៃដា (Al Qaeda) ពួកឧទ្ទាម តាលីបង់ (Taliban rebel) ដែលបានឈ្នះសង្គ្រាម ជាមួយអាមេរិក ។ ដង្កូវចេញពីសាច់ឯង គឺសំដៅទៅលើអង្គការ ភេរវកម្ម អាល់កៃដា...