បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃសៅរ៍នេះបានឲ្យដឹងថា ប្រទេសស៊ូដង់គឺនឹងត្រៀមខ្លួនដើម្បីដំណើរការជាធម្មតា ឡើងវិញនូវទំនាក់ទំនងជាមួយនឹងប្រទេសអ៊ីស្រាអ៊ែល ដែលវាបានក្លាយទៅជាព័ត៌មានចុងក្រោយបង្អស់ នៃក្រុមប្រទេសនៅអារ៉ាប់ជាមួយនឹងអ៊ីស្រាអ៊ែល។ នៅក្នុងពេលជាមួយគ្នានេះអាមេរិក ដោយមានលោក Donald Trump ជាអ្នកប្រកាសផងដែរថាស៊ូដង់ គឺត្រូវបានដកឈ្មោះចេញពីបញ្ជីស្បែកខ្មៅ របស់អាមេរិកជាប្រទេសដែលឧបត្ថម្ភគាំទ្រ ពីក្រោយទៅលើក្រុមភេវរកម្មអន្តរជាតិ ហើយដោយមានទាំងការដកបម្រាមសេដ្ឋកិច្ច និងវិនិយោគចេញផងដែរ។ នៅក្នុងសេចក្តីប្រកាសរបស់លោក Donald Trump នោះផងដែរលោកក៏បានបញ្ជាក់ដែរថាលើសពីនេះ...
បរទេសៈ ប្រធានាធិបតីបារាំងលោក Emmanuel Macron នៅសប្តាហ៍នេះមានប្រសាសន៍ថាប្រទេសរបស់លោក នឹងប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ១៩រហូតដល់ពាក់កណ្តាលឆ្នាំក្រោយខណៈពេល ដែលបច្ចុប្បន្នករណីឆ្លងកើតមានដល់ទៅជាងមួយលាននាក់ទៅហើយ។ កាលពីថ្ងៃសុក្រប្រទេសបារាំង បានកត់ត្រានូវករណីថ្មីប្រមាណជាង ៤០ ០០០ ករណីនិង ២៩៨ នាក់បានស្លាប់។ ប្រទេសផ្សេងទៀតរួមមានប្រទេសរុស្ស៊ី ប៉ូឡូញអ៊ីតាលីនិងស្វីសក៏មានចំនួនខ្ពស់ថ្មីផងដែរ។ មកដល់ពេលនេះអង្គការសុខភាពពិភពលោកWHO បាននិយាយថាការកើនឡើងនូវករណីឆ្លងក្នុងតំបន់អ៊ឺរ៉ុប គឺជាពេលវេលាដ៏សំខាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសនេះ។ គួរឲ្យដឹងដែរថាមកដល់ពេលនេះគេបានដឹងថា ករណីឆ្លងកូវីដ១៩ប្រចាំថ្ងៃនៅអឺរ៉ុបបានកើនឡើងទ្វេដងក្នុងរយៈពេល ១០...
ញូវយ៉ក៖ អង្គការសហប្រជាជាតិបានឲ្យដឹងថា សន្ធិសញ្ញាហាមឃាត់នុយក្លេអ៊ែរ ដែលត្រូវបានអនុម័តដោយអង្គការអន្ដរជាតិមួយនេះ នៅពេលនេះគឺនៅសល់មួយជំហានទៀតពីការចូលជាធរមាន ខណៈប្រទេស និងតំបន់ចំនួន ៤៩ បានផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងនេះជាមួយនឹងកម្រិតតម្រូវការចំនួន ៥០ ។ សន្ធិសញ្ញាស្តីពីការហាមឃាត់អាវុធនុយក្លេអ៊ែរ ដែលត្រូវបានអនុម័តនៅឆ្នាំ២០១៧ នឹងចូលជាធរមានរយៈពេល ៩០ ថ្ងៃបន្ទាប់ពីវាត្រូវបានផ្តល់សច្ចាប័នដោយប្រទេស និងតំបន់យ៉ាងតិច ៥០ ។ ទោះបីជាកតិកាសញ្ញានេះនឹងមិនអាចតម្រូវឱ្យ រដ្ឋអំណាចនុយក្លេអ៊ែរស្របច្បាប់ ដើម្បីកម្ចាត់ឃ្លាំងអាវុធរបស់ខ្លួនក៏ដោយ...
បរទេស៖ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Mike Pompeo តាមសេចក្តីរាយការណ៍ នឹងធ្វើដំណើរទៅប្រទេសឥណ្ឌា នៅសប្ដាហ៍ក្រោយ ដើម្បីពង្រឹងចំណងមិត្តភាពយុទ្ធសាស្ត្រជាមួយមហាយក្សអាស៊ី ដែលកំពុងតែជាប់គាំងក្នុងជម្លោះព្រំដែនជាមួយចិន ហើយនេះគឺជាកិច្ចប្រឹងប្រែងដ៏ថ្មីបំផុតរបស់ទីក្រុងវ៉ាស៊ីនតោន ជំរុញសម្ពន្ធមិត្តប្រឆាំងទីក្រុងប៉េកាំង។ ជាផ្នែកនៃការបង្កើនការទប់ទល់ ចំពោះកំណើនអំណាចសេដ្ឋកិច្ចនិងយោធាចិននៅក្នុងតំបន់នោះ លោក Mike Pompeo ក៏នឹងធ្វើដំណើរទៅកាន់ប្រទេសស្រីលង្កានិងម៉ាលឌីវ ដែលប្រទេសនៅមហាសមុទ្រឥណ្ឌាទាំងពីរនេះ កំពុងតែតស៊ូជាមួយការជាប់បំណុលចិនធ្ងន់ធ្ងរ នាំយកមកទំនុកបម្រុងគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗ។ យោងតាមសេចក្តីរាយការណ៍មួយពីកាសែត...
បរទេស៖ រដ្ឋបាលលោក ត្រាំ តាមសេចក្តីរាយការណ៍ បានប្រកាសនៅថ្ងៃសុក្រសប្ដាហ៍នេះថា ប្រទេសអ៊ីស្រាអែល និងប្រទេសស៊ូដង់ នាពេលថ្មីៗនេះ បានព្រមព្រៀងគ្នាបង្កើតចំណងមិត្តភាពផ្លូវការ ក្រោមកិច្ចព្រមព្រៀងសម្របសម្រួលដោយសហរដ្ឋអាមេរិក។ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរនោះ នៅក្នុងកិច្ចសន្ទនាគ្នាតាមទូរស័ព្ទមួយ ជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu និងនាយករដ្ឋមន្ត្រីស៊ូដង់ លោក...
ឡុងដ៏៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ថា តួលេខផ្លូវការបានបង្ហាញឲ្យដឹងកាលពីថ្ងៃសុក្រថា ជនជាតិអង់គ្លេសផ្សេងទៀតចំនួន២០.៥៣០នាក់ បានធ្វើតេស្តរកឃើញថា មានមេរោគបង្កជំងឺកូវីដ១៩ ដែលនាំឲ្យតួលេខសរុបនៃអ្នកឆ្លងវីរុសកូរ៉ូណា នៅក្នុងប្រទេសបានកើនឡើងដល់៨៣០.៩៩៨នាក់ ។ ទិន្នន័យបានបង្ហាញថា អ្នកស្លាប់ដោយសារវីរុសកូរ៉ូណា នៅក្នុងប្រទេសអង់គ្លេស បានកើនឡើងពី២២៤នាក់ដល់៤៤.៥៧១នាក់ ។ តួលេខចុងក្រោយបង្អស់ត្រូវបានប្រកាសឲ្យដឹង គឺនៅ Warrington ដែលជាទីក្រុងមួយស្ថិតនៅភាគខាងជើងនៃប្រទេសអង់គ្លេស ត្រូវបានគេរំពឹងថា...
អាប៊ូចា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ថា ប្រភពមួយចេញពីប្រធានាធិបតី បានបញ្ជាក់ប្រាប់ដល់ស៊ិនហួកាលពីថ្ងៃសុក្រថា សរុបទៅមានពលរដ្ឋចំនួន៦៩នាក់ ត្រូវបានគេសម្លាប់ក្នុងអំឡុងពេលតវ៉ាក្នុងគោលបំណងបញ្ចប់សកម្មភាពដ៏ព្រៃផ្សៃរបស់ប៉ូលិស នៅក្នុងប្រទេសនីហ្សេរីយ៉ា ។ លោក Muhammadu Buhari ប្រធានាធិបតីនីហ្សេរីយ៉ា បានប្រកាសពីតួលេខដល់អតីតមេដឹកនាំប្រទេស ក្នុងអំឡុងពេលប្រជុំមួយដើម្បីគូសបញ្ជាក់អំពីស្ថានភាពសន្តិសន្តិសុខបច្ចុប្បន្ននៅនីហ្សេរីយ៉ា ។ ប្រភពបានឲ្យដឹងដូច្នេះ ។ យោងតាមសេចក្តីថ្លែងការណ៍ផ្លូវការមួយ ដែលបានប្រកាសឲ្យដឹងក្រោយពីកិច្ចប្រជុំថា...
បរទេស៖ ក្រុមអ្នកតវ៉ាប្រឆាំងរដ្ឋាភិបាលក្នុងប្រទេសថៃ បាននិយាយកាលពីថ្ងៃសៅរ៍ថាពួកគេនឹងធ្វើបាតុកម្មនៅថ្ងៃអាទិត្យនិងថ្ងៃច័ន្ទបន្តទៀត បន្ទាប់ពីនាយករដ្ឋមន្រ្តីលោក ប្រាយុទ្ធ ចាន់អូចា បានធ្វើព្រងើយកន្តើយនឹងឱសានវាទកំណត់ត្រឹមម៉ោង ១០ យប់របស់ពួកគេដើម្បីលោកលាលែងពីតំណែង។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ ២០២០ បានឱ្យដឹងថា នៅពេលអ្នកសារព័ត៌មានថាតើលោកនឹងចុះចេញពីតំណែងដែរឬទេ? ឧត្តមសេនីយ៍ប្រាយុទ្ធបាននិយាយយ៉ាងស្រួលថា “ នឹងមិនចុះនោះទេ” បន្ទាប់ពីការបន់ស្រន់ព្រះពុទ្ធសាសនានៅវត្ត...
ព្រុចសែល៖ ស្ថានភាពសេដ្ឋកិច្ចទូទៅស្ថានភាពហិរញ្ញវត្ថុសាធារណៈការធ្វើអន្តោប្រវេសន៍ និងសុខភាព គឺជាក្តីបារម្ភកំពូលរបស់ពលរដ្ឋសហភាពអឺរ៉ុប (EU) បើយោងតាមការស្ទង់មតិ Standard Eurobarometer ចេញផ្សាយកាលពីថ្ងៃសុក្រ។ ការស្ទង់មតិនេះធ្វើឡើងក្នុងខែកក្កដា និងសីហាក្នុងចំណោមមនុស្សជិត ២៧.០០០ នាក់។ ការស្ទង់មតិនេះរកឃើញថា ប្រជាជនអឺរ៉ុប ៦៤ ភាគរយគិតថាស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេសរបស់ពួកគេ គឺមិនល្អហើយ ៤២ ភាគរយគិតថាសេដ្ឋកិច្ចរបស់ប្រទេសរបស់ពួកគេ នឹងងើបឡើងវិញពីផលប៉ះពាល់អវិជ្ជមាន នៃការរាតត្បាតជំងឺកូវីដ-១៩...
បរទេស៖ និស្សិតហុងកុងបានសន្យាគាំទ្រចលនា គាំទ្រលទ្ធិប្រជាធិបតេយ្យនៅប្រទេសថៃ បន្ទាប់ពីរលកបាតុកម្មប្រឆាំងរដ្ឋាភិបាល បានធ្វើឱ្យរញ្ជួយរដ្ឋធានីអស់រយៈពេលជាងមួយសប្តាហ៍មកនេះ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា ក្រុមបាតុករកំពុងស្វែងរកការបណ្តេញលោកនាយករដ្ឋមន្រ្តីប្រាយុទ្ធ ចាន់អូចា ដែលជាអតីតមេដឹកនាំរដ្ឋប្រហារយោធា ដែលត្រូវបានតំឡើងជាថ្មីបន្ទាប់ពីការបោះឆ្នោតដ៏ចម្រូងចម្រាសកាលពីឆ្នាំមុន។ ពួកគេក៏កំពុងអំពាវនាវឱ្យមានការធ្វើវិសោធនកម្ម ធម្មនុញ្ញប្រជាធិបតេយ្យ និងកំណែទម្រង់រាជាធិបតេយ្យផងដែរ។ ការប្រមូលផ្តុំប្រឆាំងរដ្ឋាភិបាល កំពុងបង្កឱ្យមានការស្រែកតវ៉ានៅបរទេស។ កាលពីថ្ងៃច័ន្ទសកម្មជនហុងកុងបានប្រមូលផ្តុំគ្នា...
សៅប៉ូឡូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាលរបស់ប្រទេសប្រេស៊ីល បានឲ្យដឹងកាលពីថ្ងៃសុក្រថា ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ១៩នៅក្នុងប្រទេសប្រេស៊ីល បានកើនឡើងដល់១៥៦.៤៧១នាក់ បន្ទាប់ពីមានអ្នកជំងឺចំនួន៥៧១នាក់បានស្លាប់បន្ថែមទៀត ក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ។ ក្រសួងបានឲ្យដឹងថា ទន្ទឹមនឹងនេះដែរ មានអ្នកឆ្លងជំងឺកូវីដ១៩បន្ថែមទៀតចំនួន៣០.០២៦នាក់ត្រូវបានគេរាយការណ៍ឲ្យដឹង ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុបទូទាំងប្រទេសកើនឡើងដល់៥.៣៥៣.៦៥៦នាក់ ។ ប្រទេសប្រេស៊ីល ត្រូវបានគេចាត់ទុកថា ជាប្រទេសមួយដែលរងគ្រោះធ្ងន់ធ្ងដោយសារជំងឺឆ្លងរាតត្បាតនៅទូទំាងពិភពលោក ដែលស្ថិតក្នុងលំដាប់លេខ២ដែលមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ច្រើនជាងគេបន្ទាប់ពីសហរដ្ឋអាមេរិក និងឈរក្នុងលំដាប់លេខ៣ដែលមានអ្នកឆ្លងជំងឺច្រើនជាងគេ...
បរទេស៖ ប្រទេសអូស្រ្តាលីនឹងផ្តល់ថវិកាចំនួន ១០០ ០០០ ដុល្លារអូស្រ្តាលី ឬស្មើនឹង៧១ ៣៩០ ដុល្លារអាមេរិក សម្រាប់ជំនួយមនុស្សធម៌ជាបន្ទាន់ដល់ប្រជាជនដែលរងគ្រោះដោយសារទឹកជំនន់នៅភាគកណ្តាលប្រទេសវៀតណាម។ ជំនួយត្រូវបានប្រកាសនៅថ្ងៃសុក្រដោយឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំនៅប្រទេសវៀតណាមលោក Robyn Mudie ។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា តំបន់កណ្តាលរបស់វៀតណាម...
ភ្នំពេញ៖ ក្រោយតាមដានអាកាសធាតុ នៅតាមបណ្តាប្រទេសមួយចំនួនរួចមក ក្រសួងធនធាន និងឧតុនិយម បានប្រកាសថា កម្ពុជាចាប់ពីថ្ងៃទី ២៨ ដល់ថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០២០ នឹងមានភ្លៀងធ្លាក់លាយឡំជាមួយខ្យល់ខ្លាំង។ សេចក្តីជូនដំណឹងនៅថ្ងៃ២៥ តុលា នេះបានឲ្យដឹងថាក្នុងនោះបណ្តាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន រួមមានខេត្ត រតនគិរី ស្ទឹងត្រែង ព្រះវិហារ...
ភ្នំពេញ៖ តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ បានអោយដឹងកាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០នេះថា អ្នកឧកញ៉ា គិត ម៉េង និងលោកស្រី បានឧបត្ថម្ភអង្ករ ចំនួន១០០តោន សម្រាប់ចែកជូនបន្ត ដល់ជនរងគ្រោះ និងងាយរងគ្រោះ ដោយជំនន់ទឹកភ្លៀង ។ សម្រាប់ ការចូលរួមឧបត្ថម្ភ អង្ករនាឱកាសនេះ រដ្ឋបាលរាជធានីភ្នំពេញ ដែលមានលោក ឃួង...
បរទេស៖ បញ្ហាទឹកជំនន់នៅទីក្រុង ហូជីមិញ បានកើតឡើងកាន់តែធ្ងន់ធ្ងរក្នុងរយៈពេល ៩ ខែដំបូងក្នុងឆ្នាំ២០២០នេះ ដោយមានផ្លូវចំនួន ១៨ ខ្សែទៀតបានលិចលង់ក្នុងពេលមានភ្លៀងធ្លាក់ខ្លាំង។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា ផ្លូវសរុបចំនួន ៣៥ ខ្សែដែលបានជន់លិចក្នុងចន្លោះខែមករានិងកញ្ញាគឺមានចំនួនច្រើនជាងផ្លូវចំនួន ១៧ ដែលបានកត់ត្រាក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន, នេះបើយោងតាមរបាយការណ៍របស់មន្ទីរសំណង់ក្រុងដែលបានដាក់ជូនស្ថាប័ននីតិប្បញ្ញត្តិទីក្រុង...
រ៉ាម៉ាឡា៖ រដ្ឋាភិបាលប៉ាឡេស្ទីន កាលពីថ្ងៃសុក្របានថ្កោលទោសការធ្វើឱ្យប្រក្រតីនៃទំនាក់ទំនងរវាងស៊ូដង់ និងអ៊ីស្រាអែល នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ។ ប្រធានាធិបតីប៉ាឡេស្ទីនបានបញ្ជាក់ នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន បានថ្កោលទោស និងការបដិសេធ ចំពោះការធ្វើឱ្យមានទំនាក់ទំនងធម្មតាជាមួយអ៊ីស្រាអែល ដែលដណ្តើមយកទឹកដីប៉ាឡេស្ទីន។ សេចក្តីថ្លែងការណ៍នោះបានបញ្ជាក់ថា“ គ្មាននរណាម្នាក់មានសិទ្ធិនិយាយក្នុងនាមប្រជាជនប៉ាឡេស្ទីន និងបុព្វហេតុប៉ាឡេស្ទីនបាននោះទេ” ។ នៅក្នុងនោះដែរ ក៏បានឲ្យដឹងផងដែរថា ផ្លូវទៅកាន់សន្តិភាពពេញលេញ និងយុត្តិធម៌ត្រូវតែផ្អែកលើច្បាប់អន្តរជាតិ ដំណោះស្រាយនៃភាពស្របច្បាប់អន្តរជាតិ និងឯកសារយោងជាក់លាក់តាមរបៀប...
ប៉េកាំង៖ ប្រធានាធិបតីចិនលោកស៊ីជីនពីង បាននិយាយកាលពីថ្ងៃសុក្រថា ប្រទេសចិននឹងមិនអនុញ្ញាតឱ្យកងកម្លាំងណាមួយ រំលោភអធិបតេយ្យភាពជាតិ ឬបំបែកទឹកដីដ៏ពិសិដ្ឋរបស់ខ្លួន ហើយនឹងអាចប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែង។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងដោយផ្អែកតាម ការលើកឡើងរបស់លោក ស៊ី ជីនពីងថា « យើងនឹងមិនដែលអង្គុយមើលអ្វីដែលខូចខាត ដល់អធិបតេយ្យភាពសន្តិសុខ និងផលប្រយោជន៍អភិវឌ្ឍន៍ជាតិរបស់យើងឡើយ ហើយយើងក៏នឹងមិនអនុញ្ញាតឱ្យនរណាម្នាក់ឬកម្លាំងណាមួយ មករំលោភបំពាននិងបែងចែកទឹកដីដ៏ពិសិដ្ឋ...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីសាធារណរដ្ឋលោក ដូណាល់ ត្រាំ និងគូប្រជែងខាងប្រជាធិបតេយ្យលោកចូ បៃដិន បានប៉ះទង្គិចគ្នាកាលពីថ្ងៃព្រហស្បតិ៍ជុំវិញការទូតកូរ៉េខាងជើង និងជំងឺរាតត្បាតក្នុងការជជែកដេញដោល ចុងក្រោយរបស់អ្នកទាំងពីរ មុនពេលការបោះឆ្នោតប្រធានាធិបតីអាមេរិកនៅថ្ងៃទី០៣ ខែវិច្ឆិកា ខណៈការស្ទង់មតិនៅតែបន្តបង្ហាញពីការប្រឆាំងជំទាស់នឹងមនុស្សទូទៅ។ ការបង្ហាញរយៈពេល ៩០ នាទីបន្ទាប់ពីការជជែកដេញដោលគ្នា របស់ប្រធានាធិបតីលើកដំបូង ដែលជាការជួបវឹកវរនៅចុងខែកញ្ញា ដែលត្រូវបានសម្គាល់ដោយការរំខាន និងការហៅឈ្មោះ ក៏ដូចជាការលុបចោលការជជែក ពិភាក្សាតាមពេលវេលា ដែលបានគ្រោងទុកលើកទី២...
បរទេស៖ ព្រះមហាក្សត្រ និងព្រះមហាក្សត្រីយានី បានថ្លែងអំណរគុណដល់អ្នកគាំទ្ររួមទាំងអតីតមេដឹកនាំអាវលឿងនិងបុរសម្នាក់ដែលបានលើករូបថតរបស់ព្រះចៅ Bhumibol នៅក្បែរកន្លែងប្រមូលផ្តុំបាតុករវ័យក្មេងដែលអ្នកខ្លះបានទាមទារឱ្យធ្វើកំណែទម្រង់រាជាធិបតេយ្យ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា ព្រះមហាក្សត្រនិងព្រះមហាក្សត្រីយានី កាលពីល្ងាចថ្ងៃសុក្របានអញ្ជើញយាងជាអធិបតីក្នុងពិធីសាសនាមួយដែលប្រារព្ធពិធីរំលឹកខួបអនុស្សាវរីយ៍របស់ព្រះមហាក្សត្រ Rama V នៅសាលមហោស្រព Amarin Winitchai ក្នុងព្រះបរមរាជវាំង។ អ្នករួមព្រះរាជដំណើរ...
បរទេស៖ ក្រុមអ្នកតវ៉ាដើម្បីលទ្ធិប្រជាធិបតេយ្យរបស់ក្រុម Ratsadon (ប្រជាជន) បានប្រមូលផ្តុំគ្នានៅមុខពន្ធនាគារ Bangkok Remand ក្នុងសង្កាត់ Chatuchak ចាប់តាំងពីរសៀលថ្ងៃសុក្រ ដោយជំរុញឱ្យអាជ្ញាធរដោះលែង មេដឹកនាំបាតុកម្មដែលត្រូវបានចាប់ខ្លួននិងឃុំខ្លួននៅក្នុងពន្ធនាគារ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា មេដឹកនាំបាតុកម្មបានងាកមកថ្លែងសុន្ទរកថាប្រឆាំងរដ្ឋាភិបាល ដោយទាមទារឱ្យនាយករដ្ឋមន្រ្តីគឺលោកឧត្តមសេនីយ៍ប្រាយុទ្ធ ចាន់អូចា...
សេអ៊ូល៖ លោក Lee In-young បានធ្វើការកត់សម្គាល់នៅក្នុងសម័យប្រជុំសវនកម្មសភា ក្នុងការឆ្លើយតបទៅនឹងសំណួររបស់សមាជិកសភា អំពីរបៀបដែលរដ្ឋាភិបាល នឹងទាញកិច្ចសហប្រតិបត្តិការពីកូរ៉េខាងជើង លើឧប្បត្តិហេតុដ៏សាហាវនេះ (ការបាញ់សម្លាប់មន្រ្តីជលផល) នៅពេលដែលក្រុងព្យុងយ៉ាង មិនឆ្លើយតបនឹងការអំពាវនាវរួមគ្នារបស់ក្រុងសេអ៊ូល។ យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន យុនហាប់ ដោយដកស្រង់សម្ដីរបស់លោក Lee In-young បានលើកឡើងថា“ យើងនឹងត្រូវរកវិធីសាស្ត្រ ដើម្បីដោះស្រាយបញ្ហាដោយរលូនតាមរយៈការសន្ទនា” ។ មន្រ្តីជលផលម្នាក់អាយុ...
សេអ៊ូល៖ ក្រសួងការបរទេសបានឲ្យដឹងថាប្រទេសកូរ៉េខាងត្បូង គ្រោងនឹងផ្តល់ជំនួយមនុស្សធម៌ចំនួន ១០ លានដុល្លារដើម្បីគាំទ្រជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ដែលបានភៀសខ្លួនចេញពីប្រទេសមីយ៉ាន់ម៉ា និងធ្វើជាម្ចាស់ផ្ទះនៅតាមតំបន់។ ទីក្រុងសេអ៊ូល បានធ្វើការសន្យាកាលពីថ្ងៃព្រហស្បតិ៍ ក្នុងអំឡុងពេលនៃសន្និសីទជាក់ស្តែងស្តីពីការគាំទ្រដោយនិរន្តរភាព សម្រាប់ការឆ្លើយតបរបស់ ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ដែលជាបណ្តាញពហុភាគី បានបង្កើតឡើងដើម្បីពិភាក្សាអំពីជំនួយមនុស្សធម៌ និងវិធានការគាំទ្រផ្សេងទៀត សម្រាប់ជនជាតិភាគតិច។ ក្រសួងបានឲ្យដឹងថានៅក្នុងសម័យប្រជុំនេះអនុរដ្ឋមន្រ្តីការបរទេសទី ២ លោក Lee Tae-hoបានអំពាវនាវឱ្យមានការបង្កើនជំនួយ បន្ទាន់សម្រាប់...
សេអ៊ូល៖ មន្ត្រីនៅទីក្រុងសេអ៊ូល បានឲ្យដឹងថារដ្ឋមន្រ្តីក្រសួងវប្បធម៌នៃបណ្តាប្រទេសអាស៊ានបូក ៣ រួមមានកូរ៉េខាងត្បូង ចិន និងជប៉ុន បានឯកភាពគ្នាពង្រឹងការផ្លាស់ប្តូរវប្បធម៌ និងសិល្បៈពហុភាគីទោះបីជាមានការរីករាលដាលនៃវីរុសឆ្លងក៏ដោយ។ ភាគីទាំងអស់បានឲ្យដឹងថាកិច្ចព្រមព្រៀងត្រូវបានឈានដល់សម័យប្រជុំដែលចូលរួមដោយរដ្ឋមន្រ្តីក្រសួងវប្បធម៌កីឡា និងទេសចរណ៍កូរ៉េខាងត្បូងលោក Park Yang-woo និងសមភាគីរបស់លោក មកពីប្រទេសចិន ជប៉ុន និងប្រទេសសមាជិកអាស៊ានចំនួន ១០ ។ កិច្ចប្រជុំរដ្ឋមន្រ្តីវប្បធម៌អាស៊ានបូក ៣ ប្រចាំឆ្នាំលើកទី...
បរទេស៖ យោងតាមការប្រកាសរបស់អង់គ្លេសបានបញ្ជាក់ថា ការវាយតំលៃរបស់ការិយាល័យទទួលបន្ទុកកិច្ចការងារ គេហដ្ឋានបានបង្ហាញថា ប្រជាជនហុងកុងរហូតដល់មួយលាននាក់អាច នឹងទទួលយកការផ្តល់ជូនសញ្ជាតិរបស់ចក្រភពអង់គ្លេស ដើម្បីគេចពីការបង្ក្រាបរបស់ចិនហើយវានឹងធ្វើឲ្យឱ្យសេដ្ឋកិច្ចអង់គ្លេសមានប្រាក់ចំណូលជិត ៦ ពាន់លានផោនពីចំណូលពន្ធ។ ការហូរចូលនៃពលរដ្ឋហុងកុងជាលទ្ធផលនៃការទទួល ជនអន្តោប្រវេសន៍ដែលមានល្បឿនលឿនបំផុតមួយ របស់រដ្ឋាភិបាលហើយគេអាចមើល ឃើញនឹងមានរហូតដល់ ៥០០ ០០០ នាក់ នឹងធ្វើដំណើរមកដល់ចក្រភពអង់គ្លេសក្នុងឆ្នាំដំបូង ដែលខុសប្លែកពីគ្រោង ការណ៍ស្រដៀងគ្នាពីមុនៗ ពីចំនួនត្រឹមតែ ១៥ ០០០...
ហាណូយ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាលបានឲ្យដឹងថា ប្រទេសវៀតណាម បានរាយការណ៍មកថា មិនទាន់មានករណីថ្មីនៃជំងឺកូវីដ១៩នោះទេ គិតត្រឹមថ្ងៃសុក្រនេះ ជាមួយគ្នានេះដែរ សរុបនៃអ្នកឆ្លងជំងឺនៅថេរ គឺចំនួន១.១៤៨នាក់ និងមានអ្នកស្លាប់ចំនួន៣៥នាក់ ។ ក្រសួងបានប្រកាសថា អ្នកជំងឺចំនួន១.០៤៩នាក់ នៅក្នុងប្រទេស បានជាសះស្បើយទាំងអស់គិតត្រឹមថ្ងៃសុក្រនេះ ។ ក្រសួងបានឲ្យដឹងថា ទន្ទឹមនឹងនេះដែរ...
ដើម្បីអបអរ ព្រះរាជពិធីបុណ្យអ៊ុំទូក និងជាការថ្លែងអំណរគុណ ដល់អតិថិជន ដែលតែងតែគាំទ្រ ក្រុមហ៊ុនស៊ុនស៊ីម៉ិចកូ អស់រយៈពេលជាង ២៧ឆ្នាំមកនេះ ក្រុមហ៊ុនស៊ុនស៊ីម៉ិចកូ បានបើកយុទ្ធនាការ ប្រូម៉ូសិនពិសេស លក់លាងឃ្លាំង ដែលមានការបញ្ចុះតម្លៃ ការថែមជូនកាដូពិសេសៗ និងឱកាសឈ្នះរង្វាន់រថយន្ត Ford Ecosports 2020 អមជាមួយនឹងរង្វាន់ម៉ូតូ និងរង្វាន់ផ្សេងៗ ជាច្រើនទៀត។ រាល់ការចំណាយទឹកប្រាក់150$...
បរទេស ៖ ទូរទស្សន៍ CNN ចេញផ្សាយនៅថ្ងៃសុក្របានឲ្យដឹងថា អគ្គស្ថានទូតអាមេរិកប្រចាំ នៅក្នុងប្រទេស តួកគី បានចេញសេចក្តីព្រមាន មួយទៅកាន់ពលរដ្ឋរបស់ខ្លួនទាំងអស់ ដែលមានវត្តមានក្នុងប្រទេសនេះថា នឹងអាចកើត មានសកម្មភាពវាយប្រហារដោយភេវរកម្ម នៅក្នងទីក្រុងអ៊ីស្តង់ប៊ូលផង និងកន្លែងផ្សេងទៀតផង។ យោងតាមការប្រកាសនេះ បានបញ្ជាក់ថា ស្ថានទូតអាមេរិក បានទទួលរបាយការណ៍ ដ៏គួរឲ្យជឿជាក់ ដែលបង្ហាញថា ការវាយប្រហារដោយភេវរកម្ម...
ញ៉ូដេលី ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ថា ក្រុមអ្នកផលិតវ៉ាក់សាំង របស់ប្រទេសឥណ្ឌា ឈ្មោះថា Bharat Biotech បានអះអាងថា វ៉ាក់សាំងកូវីដ១៩ ដែលមានឈ្មោះថា Covaxin យ៉ាងហោចណាស់នឹងមានប្រសិទ្ធិភាព៦០ភាគរយ ។ លោក Sai Prasad នាយកប្រតិបត្តិ ក្រុមហ៊ុន...
ភ្នំពេញ៖ ធនាគារ អេស៊ីលីដា ក្រោមកិច្ចសហការជាមួយ គណៈកម្មការមូលបត្រកម្ពុជា (គ.ម.ក) និងផ្សារមូលបត្រកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០នេះ បានរៀបចំ វគ្គបណ្តុះបណ្តាលវិនិយោគិន ក្នុងវិស័យមូលបត្រ ស្តីពី ឱកាសចំណេញក្នុងការ វិនិយោគលើមូលបត្រ ដើម្បីចែករំលែកបទពិសោធន៏ និងផ្តល់ជាចំណេះដឹងពាក់ព័ន្ធ នឹងយុទ្ធសាស្ត្រជួញដូរមូលបត្រ ជូនដល់វិនិយោគិន និងសាធារណជន ។...