នាព្រឹកថ្ងៃទី៣ ខែតុលា នៅក្នុងពិធីសម្ពោធ “ប៉ុស្តិ៍សុខភាព សម្ដេចព្រះមហាសង្ឃរាជ បូរ គ្រី – ព្រះករុណាព្រះមហាក្សត្រ សីហមុនី” ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា បានសព្វព្រះរាជហឫទ័យ ព្រះប្រទានឥស្សរិយយស មេដាយសហមេត្រី អោយអ្នកសារព័ត៌មានវិទ្យុមិត្តភាពកម្ពុជាចិន Zhang Yanping។ កញ្ញា Zhang Yanping បានបញ្ចប់ការសិក្សាជំនាញភាសាខ្មែរនៅសាលាជនជាតិជ័ងក្វាងស៊ី ប្រទេសចិន នៅឆ្នាំ២០០៤ ហើយបានទទួលតំណែងជាអ្នកសារព័ត៌មាន នៃវិទ្យុមិត្តភាពកម្ពុជាចិន ពីឆ្នាំ២០១២រហូតមកដល់បច្ចុប្បន្ន។ កញ្ញា Zhang Yanpingស្រឡាញ់ចូលចិត្តការងារវិទ្យុផ្សាយ...
ភ្នំពេញ៖ លោក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជា ប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋាន ខណ្ឌដង្កោ នៅរសៀល ថ្ងៃសៅរ៍ ទី០៣ ខែតុលា ឆ្នាំ២០២០ បានអញ្ជើញ ចុះត្រួតពិនិត្យសំណង់សន្ទះមុខលូរំដោះទឹក ភូមិព្រែកកំពឹស ដែលឯកឧត្តម បានជួយឧបត្ថម្ភកសាងឡើង...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីលោក ដូណាល់ ត្រាំ បានចំណាយពេលជាច្រើនខែ ដើម្បីព្យាយាមផ្លាស់ប្តូរ ការផ្តោតអារម្មណ៍របស់ប្រទេស ឱ្យឆ្ងាយពីជំងឺរាតត្បាតកូវីដ-១៩ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន CNN។ លោកបានលើកឡើង ដោយចេតនាពីការគំរាមកំហែង ដែលវាបង្កឡើងដល់ជនជាតិអាមេរិក ជំរុញការព្យាបាលដោយមិនដឹងខ្លួន និងធានាថាប្រទេសនេះ នឹងមានវ៉ាក់សាំងមួយនៅថ្ងៃណាមួយ។ នៅក្នុងសុន្ទរកថា ដែលបានកត់ត្រាទុកមុន នៅឯអាហារពេលល្ងាចលោក ត្រាំ បានសន្យាថា...
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានសម្រេចបញ្ចូល គណបក្សឯកភាពជាតិខ្មែរ ដែលមានឈ្មោះ សរសេរជាអក្សរកាត់ «គ.ឯ.ជ.ខ» មានទីស្នាក់ការកណ្ដាលតាំង នៅផ្ទះលេខA០៨៦ ភូមិសាលាឃុំ ឃុំពពេល ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ក្នុងបញ្ជីគណបក្សនយោបាយ នៅក្រសួងមហាផ្ទៃ ជាផ្លូវការ។ ជាមួយគ្នានេះ ក្រសួងក៏អនុញ្ញាត ឲ្យធ្វើសកម្មភាពស្របតាម ច្បាប់ស្តីពីគណបក្សនយោបាយ លិខិតបទដ្ឋានគតិយុត្តនានាជាធរមាន...
ភ្នំពេញ ៖ គម្រោងសាងសង់ ទីលានចាក់សំរាម ក្នុងខេត្តព្រះសីហនុ រហូតមកទល់ពេលនេះសម្រេចបាន ប្រមាណជា៦.៣៨% ហើយ។ នេះជាការលើកឡើងរបស់លោក កឹម បូរី អនុរដ្ឋលេខាធិការក្រសួង សាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃ ២ ខែតុលា ឆ្នាំ ២០២០ ដែលបានបើកកិច្ចប្រជុំពិភាក្សា ស្តីពី វឌ្ឍនភាពការងារអនុគម្រោង...
ឥស្លាម៉ាបាដ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២០ថា យោធាប៉ាគីស្ថាន បានឲ្យដឹងកាលពីថ្ងៃសុក្រថា ក្រុមភេរវករចំនួន០២នាក់ ត្រូវបានសម្លាប់ នៅក្នុងស្រុកកុលសម្ព័ន្ធ North Waziristan ដែលស្ថិតនៅភាគពាយព្យ នៃប្រទេស ។ នៅក្នុងសេចក្តីប្រកាស របស់យោធាបានឲ្យដឹងថា កងសន្តិសុខ បានបើកប្រតិបត្តិការកម្ទេច ទីតំាងលាក់ខ្លួន របស់ភេរវករមួយកន្លែង នៅតំបន់...
ភ្នំពេញ-ថ្ងៃទី ០៣ ខែតុលា ឆ្នាំ២០២០៖ កម្មវិធីសប្បុរសធម៌ របស់ក្រុមហ៊ុន សាមសុង ក្រោមប្រធានបទ ‘Love & Care’ ត្រូវបានទទួលស្គាល់ថា ជាកម្មវិធីសង្គម ដែលល្អជាងគេ និងជាកម្មវិធី ដែលឈ្នះពានរង្វាន់មាស អាស៊ីប៉ាស៊ីហ្វិក SABRE ប្រចាំឆ្នាំ២០២០ [Asia-Pacific SABRE Awards...
បរទេស៖ ចំនួនអ្នកស្លាប់ ជាសកលដោយសារ វីរុសកូវីដ១៩ មានចំនួនជាង ១,០១៦ លាន នាក់ និងមនុស្ស ជាង ៣៤,២ លានករណីត្រូវបានរកឃើញថា បានឆ្លង ហើយក៏មានមនុស្សជិត ២៣,៧ លាននាក់ ត្រូវបានព្យាបាល ឱ្យជាសះស្បើយ វិញផងដែរ។ នេះបើយោងតាម សាកលវិទ្យាល័យ Johns...
ភីអិនអិន ស្ថានីយទូរទស្សន៍ លំដាប់ជួរមុខនៅកម្ពុជា ឈានមុខគេ ក្នុងការផលិតកម្មវិធីកម្សាន្ត កាន់តែទទួលបាន ការគាំទ្រខ្លាំងឡើងៗ ពីទស្សនិកជន ក៏ដូចជាអ្នកគាំទ្រ។ ដើម្បីជាចំណីចក្ខុបម្រើអារម្មណ៍ ទស្សនិកជន អោយកាន់តែសប្បាយរីករាយ ភីអិនអិន បានបង្កើតកម្មវិធី កម្សាន្តសប្បាយថ្មីសន្លាងមួយទៀត ដែលនឹងធ្វើឲ្យអ្នកតាមដាន ប្លែកភ្នែកជាមួយ នឹងហ្គេមដែលមិនធ្លាប់ បានជួបពីមុនមក។ «សមរភូមិសួនទឹក» គឺជាកម្មវិធីហ្គេមថ្មី ដែលបានបង្កើតឡើង...
វ៉ាស៊ីនតោន៖ សេតវិមានបានឲ្យដឹង នៅថ្ងៃសុក្រម្សិលមិញនេះថា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ នឹងស្នាក់នៅមន្ទីរពេទ្យយោធាមួយ នៅប៉ុន្មានថ្ងៃខាងមុខទៀត បន្ទាប់ពីការធ្វើតេស្តិ៍វិជ្ជមានជំងឺកូវីដ- ១៩ ។ នៅក្នុងសេចក្តីថ្លែងការណ៍ លេខាធិការសារព័ត៌មានសេតវិមាន លោក Kayleigh McEnany បានលើកឡើងថាលោក ប្រធានាធិបតី ដែលមានរោគសញ្ញាស្រាល នៅតែស្ថិតក្នុងស្មារតីល្អ ហើយបានធ្វើការពេញមួយថ្ងៃ។ ដោយសំដៅទៅលើ...
ក្រុមហ៊ុន ក្លាឌីធែល កម្ពុជា (Klar Details Cambodia) សហការជាមួយ ក្រុមហ៊ុនហ្វតតេ (Forte), សេហ្វម៉ូធ័រ (Safe Motor), CamCar Collection, KAC Roadside, Auto Saver (Cambodia), BIZOL, Nextzett, និង...
បរទេស៖ យ៉ាងហោចណាស់មនុស្សចំនួន ៣៤ លាននាក់ បានឆ្លងមេរោគកូវីដ១៩ និង មានអ្នកស្លាប់ ១ លាននាក់ ត្រូវបានគេរាយការណ៍ នៅទូទាំងពិភពលោកគិត ត្រឹមថ្ងៃទី ២ ខែតុលា។ នេះបើយោងតាម អង្គការសុខភាព ពិភពលោក។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២០...
បរទេស៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០ថា តាមការដកស្រង់សម្តី ដោយទីភ្នាក់ងារព័ត៌មាន ដែលបានដកស្រង់សម្តី របស់អ្នកនាំពាក្យមួយរូប មកពីក្រសួងការបរទេស បានឲ្យដឹងថា ប្រទេសចិន បានក្លាយជាប្រទេសចុងក្រោយ គេបង្អស់ ដែលបានជូនពរ ដល់លោកប្រធានាធិបតី សហរដ្ឋអាមេរិក និងភរិយារបស់គាត់ ឲ្យឆាប់ជាសះស្បើយ ពីជំងឺឲ្យបានឆាប់រហ័ស...
លោកស្រី សុខ ណយ វ័យ៤១ឆ្នាំ បច្ចុប្បន្នជាកម្មករសំណង់ ស្នាក់នៅម្តុំជ្រោយចង្វារ បានគាស់ឈ្នះទឹកប្រាក់ ៥លានរៀល នាព្រលប់ថ្ងៃទី២៥ ខែកញ្ញា នាំឲ្យមាន ការភ្ញាក់ផ្អើល ជួយត្រេកអរពីអ្នកជុំវិញ។ ដំណើររឿងនៃការឈ្នះ របស់លោកស្រី ពិតជាមានការចាប់អារម្មណ៍ប្លែក។ លោកស្រីថា៖ « គិតទៅថ្ងៃឈ្នះនោះ ខ្ញុំផឹកតែមួយកំប៉ុងទេ ដែលកំប៉ុងនោះ គឺជាកំប៉ុងសល់ចុងក្រោយ...
បរទេស៖ថ្នាក់ដឹកនាំពិភពលោកនានា ប្រជាពលរដ្ឋនិងឥស្សរជនផ្សេងទៀត តាមសេចក្តីរាយការណ៍ បានមានប្រតិកម្មលាយឡំគ្នា ដោយភាពអាណិតនិងការរិះគន់ ចំពោះលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងភិរិយារបស់លោក តេស្តឃើញឆ្លងជម្ងឺកូវីដ១៩។ លោក ត្រាំ បានប្រកាសនៅថ្ងៃព្រឹកថ្ងៃសុក្រនេះថា លោកនិងស្ត្រីទីមួយសហរដ្ឋអាមេរិក ទើបបានទទួលការធ្វើរោគវិនិច្ឆ័យ គឺលោកនិងភរិយាបានទទួលការធ្វើតេស្តភ្លាមៗ ក្រោយពេលដែលត្រូវបានគេដឹងថា អតីតមន្ត្រីផ្នែកកិច្ចការសារព័ត៌មាន គឺលោក Hope Hicks បានតេស្តឃើញមានឆ្លងមេរោគថ្មីនោះ។...
បរទេស៖ អតីតនាយករដ្ឋមន្រ្តី លោក ថាក់ស៊ីនស៊ីណាវ៉ាត្រា បានទទួលស្គាល់ថា បានឆ្លងវីរុសកូវីដ១៩ បន្តែបាននិយាយថា ឥឡូវនេះ លោកបានជាសះស្បើយទាំងស្រុងហើយ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយកាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់លោក ថាក់ស៊ីន ប្រាប់សារព័ត៌មាន BBC ថៃថា «ខ្ញុំបានចេញពីមន្ទីរពេទ្យកាលពីជាង ២០...
បរទេស៖មន្ត្រីនៅក្នុងប្រទេសអាមេនីនៅថ្ងៃសុក្រនេះ បាននិយាយថា ប្រទេសខ្លួនបានត្រៀមខ្លួនពិភាក្សាគ្នាអំពីបទឈប់បាញ់គ្នាក្នុងតំបន់ Nagorno-Karabakh ជាទីមានការប្រយុទ្ធគ្នាដ៏ខ្លាំងក្លា រវាងកងកម្លាំងអាមេនីនិងអាហ្ស៊ែបៃហ្សង់ បានបន្តអស់រយៈពេល៦ថ្ងៃជាប់គ្នា សម្លាប់និងធ្វើឲ្យរបួសមនុស្សជាច្រើននាក់។ ការប្រយុទ្ធគ្នានៅក្នុងសប្ដាហ៍នេះ គឺជាការកើនដ៏ធំបំផុតក្នុងរយៈពេលជាច្រើនឆ្នាំ ក្នុងជម្លោះមានរយៈកាលរាប់ទសវត្ស ជុំវិញបញ្ហាតំបន់ ដែលស្ថិតនៅខាងក្នុងប្រទេសអាហ្ស៊ែបៃហ្សង់ ប៉ុន្តែស្ថិតនៅក្រោមការគ្រប់គ្រងរបស់ជនជាតិភាគតិចអាមេនី ដែលគាំទ្រដោយប្រទេសអាមេនី។ វាបង្កឲ្យមានការស្នើឲ្យមានបទឈប់បាញ់គ្នាពីទូទាំងពិភពលោក។ ក្នុងសេចក្តីថ្លែងការណ៍មួយនាថ្ងៃសុក្រនេះ ក្រសួងការបរទេសរបស់ប្រទេសអាមេនី បាននិយាយថា ប្រទេសត្រៀមខ្លួនជាស្រេច ដើម្បីចូលរួមជាមួយសហអធិបតីរបស់ក្រុម OSCE...
ណួ-សាល់តាន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០ថា ក្រសួងកសិកម្មបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា សត្វបក្សីប្រមាណជាង៣៣០.០០០ក្បាល នៅក្នុងកសិដ្ឋាន ត្រូវបាននាំយកទៅសម្លាប់ចោលនៅកាហ្សាស្ថាន ដោយសារវីរុស H5N8 នៅក្នុងតំបន់ចំនួន៧នៅទូទាំងប្រទេស ។ សត្វបក្សីជាង១,៧លានក្បាល បានចាក់វ៉ាក់សាំង នៅក្នុងស្រុកដាច់ស្រយាលចំនួន៤២៤ស្រុក នៅក្នុងប្រទេសកាហ្សាស្ថាន ។ ក្រសួងបានឲ្យដឹងដូច្នេះ ។ លើសពីនេះ វ៉ាក់សាំងចំនួន៧,៧លានកម្រិត...
ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់កម្ពុជា-អាមេរិក បានសម្តែងការ ស្វាគមន៍ចំពោះ ក្រុមការងារបច្ចេកទេសនៃ ប្រទេសទាំងពីរដើម្បីធ្វើយ៉ាង ឲ្យសម្រេចកិច្ចព្រមព្រៀង ការអនុវត្តស្តង់ដារ យានយន្តអាមេរិក នៅលើទីផ្សារកម្ពុជា ។ នេះជាការលើកឡើងរបស់លោក ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំកម្ពុជា លោក...
សេអ៊ូល៖ ប្រេសិតនុយក្លេអ៊ែរកំពូល របស់កូរ៉េខាងត្បូង បានឲ្យដឹងថា ប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានបង្កើត“ មូលដ្ឋានគ្រឹះប្រសើរជាងមុន” សម្រាប់ការប្រកាសអំពីការ បញ្ចប់សង្គ្រាមកូរ៉េជាផ្លូវការ។ លោក Lee Do-hoon បានប្រាប់អ្នកសារព័ត៌មានថា“ ដោយសារយើងមានការ ពិភាក្សាទូលំទូលាយ និងមានអត្ថន័យ ខ្ញុំជឿជាក់ថាមូលដ្ឋានដ៏ល្អប្រសើរ ដែលនឹងបន្តបម្រើយើងកាន់តែ ប្រសើរនាពេលអនាគត ត្រូវបានបង្កើតឡើង” ដោយត្រូវការប្រកាសបញ្ចប់...
បរទេស៖ ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅសហរដ្ឋអាមេរិក បាននិយាយនៅថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះថា ចំណងមិត្តភាពរបស់ចិន ជាមួយសហរដ្ឋអាមេរិក កំពុងតែប្រឈមមុខ នឹងភាពលំបាកដ៏ធ្ងន់ធ្ងរ ហើយប្រទេសទាំងពីរ គួរតែខាតបង់ពេលវេលា ក្នុងការដាក់វាលើផ្លូវដ៏ត្រឹមត្រូវ។ លោកឯកអគ្គរដ្ឋទូតចិន Cui Tiankai តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់កម្មវិធីទិវាជាតិ របស់ប្រទេសចិនថា ទីក្រុងប៉េកាំង មានបំណងចង់អភិវឌ្ឍចំណងមិត្តភាព ជាមួយទីក្រុងវ៉ាស៊ីនតោន ដោយសុឆន្ទៈនិងភាពស្មោះត្រង់។...
ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២០ថា នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយ ចេញដោយមជ្ឈមណ្ឌល ឆ្លើយតបនឹងជំងឺកូវីដ១៩ របស់ប្រទេសនេះបានឲ្យដឹង នៅថ្ងៃសុក្រថា រុស្ស៊ី ត្រូវបានគេរាយការណ៍មកថា មានករណីនៃអ្នកជំងឺកូវីដ១៩ថ្មីចំនួន ៩.៤១២នាក់ គិតក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ ដែលជាកំណត់ត្រាខ្ពស់បំផុតប្រចំាថ្ងៃ គិតចាប់តាំងពីថ្ងៃទី១២ ខែមិថុនា ខណៈដែលមានការឆ្លងរាលដាលឡើងវិញ ។ ស្ថិតិផ្លូវការបានឲ្យដឹងថា...
សៅប៉ូឡូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាល បានឲ្យកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសប្រេស៊ីល ត្រូវបានគេរាយការណ៍មកថា មានអ្នកស្លាប់ចំនួន៧២៨នាក់ ដោយសារជំងឺកូវីដ១៩ នៅក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកស្លាប់ នៅទូទាំងប្រទេស បានកើនឡើងដល់ ១៤៤.៦៨០នាក់ ។ ក្រសួងបានឲ្យដឹងថា ទន្ទឹមនឹងនេះដែរ អ្នកឆ្លងជំងឺថ្មីមានចំនួន៣៦.១៥៧នាក់ ត្រូវបានគេរាយការណ៍ឲ្យដឹង ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺបានកើនឡើងដល់...
បរទេស៖ ក្រសួងការបរទេស របស់ប្រទេសបេឡារុស នៅថ្ងៃសុក្រនេះ បាននិយាយប្រាប់ថា ខ្លួនទើបបានចងក្រង បញ្ជីឈ្មោះមនុស្ស ដែលត្រូវហាមឃាត់ មិនឲ្យចូលក្នុងប្រទេស បេឡារុស នៅក្នុងដំណើរការសងសឹក ចំពោះទណ្ឌកម្ម ដែលសហភាពអឺរ៉ុប បានដាក់លើប្រទេសខ្លួន។ យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០...
ភ្នំពេញ៖ នៅព្រឹកទី៣ ខែតុលា ឆ្នាំ២០២០នេះ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដមសីហមុនី ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចយាងក្នុងពិធីសម្ពោធប៉ុស្តិ៍សុខភាព សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី-ព្រះករុណាព្រះមហាក្សត្ស សីហមុនី នៅក្នុងវត្តព្រះឥន្ទសាមគ្គីធម៌ ស្ថិតក្នុងឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ។ ក្នុងព្រះរាជពិធីនេះដែរ លោកឧត្តមសេនីយ៍ទោ ឈឿន...
កូឡុំបូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០ថា ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ក្នុងស្រុកបានដកស្រង់សម្តីចេញ ពីអង្គភាពរោគឆ្លងចំណុះឲ្យ ក្រសួងសុខាភិបាលបានឲ្យដឹងថា ពលរដ្ឋចំនួន ៧០នាក់បានស្លាប់ និងជាង ៦.០០០នាក់បានឆ្លងជំងឺគ្រុនញាក់ នៅក្នុងប្រទេសស្រីល័ង្កា នៅក្នុងឆ្នាំនេះ ។ ស្ថិតិផ្លូវការបានបង្ហាញឲ្យដឹងថា អ្នកជំងឺចំនួន ៦.០៩៦នាក់ ដែលបានឆ្លងជំងឺគ្រុនញាក់ រហូតដល់ខែកញ្ញា និងមានអ្នកចំនួនច្រើនបំផុត...
បរទេស៖ មុននេះរដ្ឋាភិបាលតួកគី បានច្រានចោលការចោទប្រកាន់ អំពីទាហានស៊ីឈ្នួលពីប្រទេសស៊ីរី ដែលកំពុងមានវត្តមាននៅក្នុងតំបន់ Karabakh ដែលជាកន្លែងដែលកម្លាំងអាមេនី និងអាសែបៃហ្ស៊បង់ បានធ្វើការប្រយុទ្ធគ្នាយ៉ាងខ្លាំងអស់រយៈពេល ជាច្រើនថ្ងៃរួចទៅហើយ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា ប្រធានាធិបតីបារាំងលោក Emmanuel Macron បាននិយាយនៅក្នុងកិច្ចប្រជុំ កំពូលសហភាពអ៊ឺរ៉ុប នៅថ្ងៃសុក្រថា...
ភ្នំពេញ៖ កិច្ចខិតខំប្រឹងប្រែងកម្ពុជា ក្នុងវិស័យសិទ្ធិមនុស្ស ត្រូវបានស្វាគមន៍ដោយ ប្រទេសភាគច្រើនដែល បានចូលរួមក្នុងកិច្ចពិភាក្សា របស់អង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២០។ កិច្ចប្រជុំនោះ មានរដ្ឋចំនួន២៧ បានចូលរួមក្នុងកិច្ចពិភាក្សា នេះ។ ក្នុងនោះស្ទើរគ្រប់ប្រទេសចូលរួម ថ្លែងទាំងអស់បានស្វាគមន៍ ចំពោះកិច្ចសហប្រតិបត្តិការ និងការចូលរួមរបស់រាជរដ្ឋាភិបាលកម្ពុជា ជាមួយអ្នករាយការណ៍ពិសេស និង...