បរទេស ៖ មន្ត្រីនានាបាននិយាយនៅថ្ងៃពុធនេះថា សហរដ្ឋអាមេរិកនិងកោះតៃវ៉ាន់ នឹងធ្វើការងាររួមគ្នាលើគម្រោងហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក និងអាមេរិកឡាទីន ក្នុងដំណើរទប់ទល់ជាស្តែង ចំពោះផែនការវិនិយោគក្នុងតំបន់ដ៏ធំរបស់ចិន។ ស្ថានទូតអាមេរិកប្រចាំនៅទីក្រុងតៃប៉ិបាននិយាយថា ផែនការថ្មីនេះ នឹងគាំទ្រដល់ហេដ្ឋារចនាសម្ព័ន្ធដ៏មានគុណភាព នៅក្នុងទីផ្សារកំពុងលេចធ្លោរនានា ស្របពេលដែលរដ្ឋមន្ត្រីការបរទេសតៃវ៉ាន់ លោក Joseph Wu បាននិយាយថា វាបានធ្វើឲ្យយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិករបស់សហរដ្ឋអាមេរិក មានភាពត្រូវគ្នា ជាមួយគោលនយោបាយឆ្ពោះ ទៅទិសខាងត្បូងថ្មីរបស់តៃវ៉ាន់។...
ភ្នំពេញ ៖ សម្ដេច ហេង សំរិន ប្រធានរដ្ឋសភា បានថ្លែងថា នៅកម្ពុជា សុខភាពរបស់ប្រជាជនគ្រប់រូប ត្រូវបានធានាដោយរដ្ឋធម្មនុញ្ញ ហើយរាជរដ្ឋាភិបាល អនុវត្តប្រកបដោយលទ្ធផលគួរជាទីពេញចិត្ត។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ សម្ដេច ហេង សំរិន នៅថ្ងៃទី១ តុលា បានឲ្យដឹងថា ថ្ងៃទី១ តុលានេះ កម្ពុជានិងពិភពលោក...
ភ្នំពេញ-១ ខែតុលា ឆ្នាំ២០២០៖ ដើម្បីជួយគាំទ្រ ដល់អាជីវកម្មទើបបង្កើតថ្មី និងអាជីវកម្មខ្នាតតូច និងមធ្យម នៅទូទាំង ប្រទេសកម្ពុជា Impact Hub Phnom Penh បានដាក់ដំណើរការ កម្មវិធីអប់រំថ្មីមួយ សម្រាប់សហគ្រិននៅកម្ពុជា ដែលកម្មវិធីនេះ បានទទួលជំនួយ ពីមូលនិធិ ទឹកប្រាក់ចំនួន ១លានដុល្លារ របស់ក្រុមហ៊ុន Smart Axiata ដើម្បីប្រឆាំង កូវីដ១៩។ កម្មវិធីថ្នាក់សិក្សាអនឡាញនេះ មានគោលបំណងជួយ ដល់សហគ្រិននៅកម្ពុជា ដើម្បីជំនះបញ្ហា ដែលបង្កឡើង ដោយជំងឺរាតត្បាតសកល កូវីដ១៩។ កម្មវិធីនេះបង្កើតឡើង ជាពិសេស សម្រាប់អ្នកដឹកនាំ អាជីវកម្មខ្នាតតូច និងមធ្យម ដែលត្រូវការ ដំណោះស្រាយ ដើម្បីជួយឲ្យអាជីវកម្ម របស់ពួកគេប្រសើរឡើង និងបង្កើតក្រុមហ៊ុន ដែលធន់នឹងគ្រោះមហន្តរាយផ្សេងៗ។ អំឡុងពេល នៃកម្មវិធីសិក្សា អ្នកចូលរួមនឹងរៀនសូត្រ អំពីរបៀបវាយតម្លៃ នៃប្រតិបត្ដិការអាជីវកម្ម នាពេលបច្ចុប្បន្ន របស់ពួកគេដើម្បីសម្របខ្លួន ទៅនឹងការផ្លាស់ប្តូរនៃកាលៈទេសៈ ដោយរៀបចំគម្រោង និងអនុវត្តផែនការថ្មី។ តាមរយៈកម្មវិធីនេះ សហគ្រិនក៏នឹងរៀន អំពីវិធីផ្សេងៗ ដើម្បីទទួលបាន មូលនិធិជំនួយបន្ថែម ការប្រាស្រ័យទាក់ទង ជាមួយអតិថិជន និងវិធីកែលម្អផែនការ ហិរញ្ញវត្ថុរបស់ពួកគេឡើងវិញ ឲ្យសាកសម នឹងទីផ្សារបច្ចុប្បន្ន។ ថ្នាក់រៀនតាមអនឡាញ នឹងមាននៅលើ គេហទំព័ររបស់ Impact Hub ហើយសហគ្រិន អាចចូលមើលខ្លឹមសារ មេរៀនបានគ្រប់ពេល ដោយឲ្យគិតថ្លៃ។ កញ្ញា Olivia Hough នាយកគ្រប់គ្រងរបស់ Impact Hub Phnom Penh មានប្រសាសន៍ថា៖ «គោលដៅនៃកម្មវវិធីពង្រឹងអាជីវកម្ម សម្រាប់អាជីវកម្មខ្នាតតូច និងមធ្យមគឺ ដើម្បីនាំយកចំណេះដឹង ដល់សហគ្រិន នៅទូទាំងប្រទេសកម្ពុជា និងជួយពួកគេបង្កើតអាជីវកម្ម ប្រកបដោយនិរន្តរភាព និងភាពធន់ ដែលអាចជំនះវិបតិ្ត ដូចជាជំងឺរាតត្បាត សកលកូវីដ១៩។» ម្ចាស់អាជីវកម្មទាំងអស់ នឹងអាចចូលមើល វគ្គសិក្សាតាមអនឡាញ ផ្សេងៗគ្នា និងចូលរួមក្នុងការសន្ទនា តាមអនឡាញប្រចាំខែ ជាមួយសហគ្រិន ដទៃទៀតផងដែរ។ ពួកគេក៏អាច ចូលមើលវីដេអូ ប្រភពឯកសារ ករណីសិក្សាដែលមកពី ជុំវិញពិភពលោក និងធ្វើកិច្ចការលំហាត់ ផ្សេងទៀតផងដែរ។ ថ្នាក់រៀនតាមអនឡាញ នឹងចំណាយពេលប្រហែល ១០ ម៉ោង ដើម្បីបញ្ចប់ ហើយអ្នកចូលរួម ដែលទទួលបាន ជោគជ័យទាំងអស់ នឹងទទួលបាន វិញ្ញាបនប័ត្រ នៅចុងបញ្ចប់ នៃវគ្គសិក្សា។ ...
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០ អាវុធហត្ថរាជធានីភ្នំពេញ បានចូលរួមប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងវឌ្ឍនភាពការងារកងរាជអាវុធហត្ថ ៩ខែ និងទិសដៅត្រីមាសទី៤ ឆ្នាំ២០២០ តាមរយៈ Video Conference ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃ កងយោធពលខេមរភូមិន្ទ...
ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ មានគណបក្សនយោបាយ ចំនួន៥ បានដាក់ភ្នាក់ងាររបស់ខ្លួន ដើម្បីសង្កេតមើលដំណើរ ការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត។ សូមជម្រាបថា គណបក្សនយោបាយ ចំនួន៥ រួមមាន ៖ទី១-គណបក្សប្រជាជនកម្ពុជា ,ទី២- គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ,ទី៣-គណបក្សខ្មែររួបរួមជាតិ...
លោក Shen Haixiong អនុរដ្ឋមន្ត្រីក្រសួងឃោសនាការ មជ្ឈិមបក្សកុម្មុយនិស្តចិន និងជាអគ្គនាយកអគ្គស្ថានីយ វិទ្យុនិងទូរទស្សន៍មជ្ឈិមចិនថ្លែងថា ត្រូវបង្កើនកិច្ចសហប្រតិបត្តិការ លើវិស័យការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ជាសកល រួមចំណែកតម្រិះប្រាជ្ញា និងកម្លាំងដើម្បីប្រមូលផ្តុំតម្រិះប្រាជ្ញា និងកម្លាំងរបស់ភាគីនានា និងធ្វើកិច្ចសហប្រតិបត្តិការ ដើម្បីប្រយុទ្ធប្រឆាំងនឹង ជំងឺកូវីដ១៩ កាលពីខែមេសា ឆ្នាំ២០២០នេះ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានផ្តួចផ្តើមគំនិតនូវសកម្មភាព បង្កើនកិច្ចសហប្រតិបត្តិការ អន្តរជាតិដើម្បីរួមគ្នាកសាងផ្លូវសូត្រ...
ភ្នំពេញ ៖ អាជ្ញាធររាជធានីភ្នំពេញ បានសន្យាពន្លឿន ការធ្វើអត្តសញ្ញាណប័ណ្ណ សៀវភៅស្នាក់នៅ និងដោះស្រាយបញ្ហាដទៃទៀត ដែលជាសំណើរ និងសំណូមពរ ជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា ដើម្បីបង្កលក្ខណៈ ងាយស្រួល យកទៅប្រើប្រាស់ តាមតម្រូវការចាំបាច់នានា។ លោក ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សា រាជធានីភ្នំពេញ ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣...
បរទេស៖ នៅមុនការជជែកដេញដោលដណ្តើម តំណែងប្រធានាធិបតីអាមេរិកលើកដំបូងនៅថ្ងៃអង្គារនេះ ប្រទេសចិនបានព្រមានអ្នកនយោបាយ អាមេរិក កុំប្រើ“ បញ្ហារបស់ចិនដើម្បីបង្កើតរឿង” ។ នេះបើតាមកាសែត South China Morning Post (SCMP) បានរាយការណ៍ដោយដកស្រង់ការអត្ថាធិប្បាយរបស់កាសែត People’s Daily ដែលគ្រប់គ្រងដោយរដ្ឋដែលជាក្រុមកាសែតធំជាងគេនៅប្រទេសចិន។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៣០ ខែកញ្ញា...
បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ នៅថ្ងៃពុធថា មេដឹកនាំកូរ៉េខាងជើងលោកគីមជុងអ៊ុន ដែលធ្វើជាប្រធានការិយាល័យនយោបាយ ស្តីពីការឆ្លើយតបនឹងជំងឺកូវីដ១៩ ដោយចង្អុលបង្ហាញអំពីកំហុសមួយចំនួន ក្នុងកិច្ចប្រឹងប្រែងដើម្បី បញ្ឈប់ការរីករាលដាលនៃវីរុសនេះ បន្ទាប់ពីការបាញ់ប្រហារថ្មីៗនេះទៅ លើមន្រ្តីកូរ៉េខាងត្បូងម្នាក់ និងការដុតសាកសព ដែលជាវិធានការប្រឆាំងនឹងមេរោគឆ្លង។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹងថា កាសែត Chongnyon...
ភ្នំពេញ៖ រដ្ឋាភិបាលរុស្ស៊ី បានសន្យាជួយផ្ដល់វ៉ាក់សាំង ប្រឆាំងមេរោគកូវីដ១៩ ក្នុងកម្រិតណាមួយ ដល់ប្រទេសកម្ពុជា ។ នេះបើតាមការបញ្ជាក់ របស់លោក ណី សំអុល អគ្គនាយក នៃអគ្គនាយកដ្ឋានអឺរ៉ុប អាមេរិក អាហ្វ្រិក មជ្ឈឹមបូព៌ា និងជាអ្នកនាំពាក្យរង ក្រសួងការបរទេសខ្មែរ ។ ក្រោយរុស្ស៊ីរកឃើញថ្នាំ វ៉ាក់សាំងប្រឆាំងនឹង ជំងឺកូវីដ១៩...
បរទេស៖ កងទ័ពជើងទឹកសហរដ្ឋអាមេរិក នៅថ្ងៃអង្គារសប្ដាហ៍នេះ បានប្រកាសថា នាវាពិឃាតទ័ពជើងទឹក សហរដ្ឋអាមេរិក នាពេលថ្មីៗនេះ បានបញ្ចប់សមយុទ្ធការពារ ដែនអាកាសយុទ្ធសាស្ត្រ ជាបន្តបន្ទាប់មួយ ជាមួយយន្តហោះចម្បាំង របស់អង្គការណាតូ នៅសមុទ្របាល់ទិក។ នៅក្នុងសេចក្តីប្រកាសព័ត៌មាន លោក John D. John ជាមេបញ្ជាការលើនាវាពិឃាតនោះ បានមានប្រសាសន៍ ប្រាប់យ៉ាងដូច្នេះថា “សមយុទ្ធនេះ...
បរទេស៖ រដ្ឋាភិបាលទីក្រុងអង់ការ៉ា របស់តួកគី ធ្លាប់បានបញ្ជាក់ថា ខ្លួននឹងគាំទ្រដល់រដ្ឋាភិបាលទីក្រុង បាគូ ប្រទេស អាស៊ែបៃហ្ស៊ង់ ទាំងក្នុងការចរចានិងក្នុងការប្រយុទ្ធ ព្រមទាំងព្រមានផងដែរថា ការវាយប្រហារណាមួយប្រឆាំងនឹង ទឹកដីអាស៊ែបៃហ្ស៊ង់ គឺជាការវាយប្រហារប្រឆាំងនឹងតួកគី។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹងថា ប្រធានាធិបតីបារាំងលោកអេម៉ានុយអែល ម៉ាក្រុង បានរិះគន់សេចក្តីថ្លែងការណ៍របស់តួកគី...
ភ្នំពេញ៖ លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានស្នើឱ្យឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា លោក មីកាមិ ម៉ាសាហ៉ីរ៉ូ បន្តជួយគាំទ្រថែមទៀត លើការអភិវឌ្ឍធនធានមនុស្ស និងជំរុញលើកទឹកចិត្តដល់អ្នកវិនិយោគជប៉ុន ឱ្យបង្កើនការវិនិយោគនៅកម្ពុជាបន្ថែម និងពង្រីកទីផ្សារនៅជប៉ុន។ ការស្នើយ៉ាងដូច្នេះ ត្រូវបានធ្វើឡើងក្នុងជំនួបពិភាក្សា រវាងលោករដ្ឋមន្ត្រី អ៉ិត សំហេង ជាមួយលោកឯកអគ្គរាជទូត...
វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ថា ក្រសួងការបរទេស សហរដ្ឋអាមេរិក បានឲ្យដឹងនៅថ្ងៃទី៣០ ខែកញ្ញានេះថា លោក Mike Pompeo រដ្ឋមន្ត្រីក្រសួងការបរទេស សហរដ្ឋអាមេរិក នឹងធ្វើដំណើរទៅកាន់ប្រទេសជប៉ុន កូរ៉េខាងត្បូង និង ម៉ុងហ្គោលី...
ភ្នំពេញ ៖ក្រុមដោះអន្ទាក់សត្វព្រៃ នៃអង្គការ WCS បានប្រទះឃើញសត្វជ្រូកព្រៃ ធំមួយក្បាលកំពុងជាប់ អន្ទាក់ នៅក្នុងដែនជម្រក សត្វព្រៃកែវសីមា ។ ប្រសិនបើគ្មានក្រុមដោះអន្ទាក់ ជួយសង្គ្រោះទេ វានឹងងាប់ បន្ដិចម្ដងៗដោយសារ តែភាពឈឺចាប់។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ WCS នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២០ បានឲ្យដឹងថា អន្ទាក់ចាប់...
BBC៖ ស្ត្រីអាយុ ១៩ ឆ្នាំម្នាក់ បានស្លាប់បន្ទាប់ពីនាងត្រូវបានគេអះអាងថា ត្រូវបានបុរសវណ្ណៈខ្ពង់ខ្ពស់ចំនួន ០៤នាក់ ចាប់រំលោភបូក និងបានបង្កឱ្យមានកំហឹងនៅក្នុងប្រទេសឥណ្ឌា ផងដែរ។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយកាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹងថា ស្ត្រីរងគ្រោះរូបនេះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងទីក្រុងដេលីកាលពី ២ សប្តាហ៍មុន ជាមួយនឹងរបួសធ្ងន់ធ្ងរជាច្រើន។ ការវាយប្រហារបានកើតឡើងនៅថ្ងៃទី ១៤...
ភ្នំពេញ ៖ គ្រឹះស្ថានអង្គរ បានឲ្យដឹងថា ក្នុងរយៈពេល៩ខែ ឆ្នាំ២០២០ កម្ពុជាទទួលចំណូលជាង១៨លានដុល្លារ ពីការ លក់បណ្ណជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយដ្ឋានអង្គរ ៕
គុយវ៉ែត ស៊ីធី់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ថា កាលពីថ្ងៃអង្គារម្សិលមិញនេះ រាជទាយាទ ព្រះនាម Sheikh Nawaf Al-Ahmad Al-Jaber Al-Sabah ត្រូវបានតែងតាំងជា ព្រះចៅអធិរាជថ្មី បន្ទាប់ពីព្រះចៅអធិរាជ Sheikh Sabah Al-Ahmad Al-Jaber Al-Sabah...
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២០ បានបើកកិច្ចប្រជុំប្រកាសសេចក្ដីសម្រេច ស្ដីពី ការបង្កើតក្រុមការងារតាក់តែងលិខិតបទដ្ឋានគតិយុត្តស្ដីពីការបង្ការ និងការពន្លត់អគ្គិភ័យ ក្រោមអធិបតីភាព លោក អ៊ុក គឹមលេខ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ។ នាឱកាសនោះ លោក អ៊ុក គឹមលេខ បានលើកឡើងថា អគ្គិភ័យជាបញ្ហាដែលគួរឲ្យព្រួយបារម្ភ...
បាងកក៖ រដ្ឋាភិបាលថៃ បានជំរុញឱ្យគ្រប់ភាគី ទាំងអស់ជួយដោះស្រាយភាពតានតឹង រវាងក្រុមបាតុករ ដែលទាមទារកំណែទម្រង់ រាជាធិបតេយ្យ និងរាជានិយមជ្រុល ដើម្បីចៀសវាងការប្រឈមមុខ ដាក់គ្នាដោយហិង្សា។ លោកនាយករដ្ឋមន្រ្តីប្រាយុទ្ធ ចាន់អូឆា បានមានលើកឡើងថា“ យើងត្រូវតែរារាំងភាគីទាំងពីរកុំឲ្យ ប៉ះទង្គិចគ្នា អ្នកដឹងទេ មានមនុស្សរាប់លាននាក់ ដែលស្មោះត្រង់នឹងរបបរាជានិយម ហើយពួកគេនៅគ្រប់ខេត្តទាំងអស់ ដូច្នេះសូមជួយយើងក្នុងការលុប បំបាត់ភាពតានតឹងនេះ”។ លោកនាយករដ្ឋមន្រ្តីបានឆ្លើយតប...
ភ្នំពេញ ៖ ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា នៅហ្សឺណែវ បានសម្តែងការខកចិត្តយ៉ាងខ្លាំង ចំពោះការផ្សព្វផ្សាយ នាពេលថ្មីៗនេះលើបណ្ដាញសង្គមរបស់ការិយាល័យ ឧត្តមស្នងការអង្គការ សហប្រជាជាតិទទួលបន្ទុក សិទ្ធិមនុស្សនៅភ្នំពេញ ពាក់ព័ន្ធនឹងការដកស្រង់ព័ត៌មានតែមួយជ្រុង និងពុំមានតុល្យភាពចេញពីរបាយការណ៍ ទាំងមូលរបស់ អគ្គលេខាធិការអង្គការសហប្រជាជាតិ (អ.ស.ប) ស្ដីពីការបំភិតបំភ័យ និងការសងសឹក ចំពោះបុគ្គលដែលសហការ ជាមួយអ.ស.ប និងយន្តការ សិទ្ធិមនុស្សរបស់អ.ស.ប។ យោងតាមសេចក្តីថ្លែងការណ៍...
ព្រះសីហនុ៖ ក្រោយសិស្សានុសិស្សចូលរៀនវិញ ថ្មីនេះលោកឧកញ៉ា ទៀ វិចិត្រ និងគ្រួសារ បានឧបត្ថម្ភ កាតាបសម្រាក់ដាក់សម្ភារៈសិក្សា ដល់សិស្សានុសិស្ស នៅសាលារៀនមួយចំនួន ដូចជានៅសាលារៀន កោះរុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ និងមួយកន្លែងទៀត នៅសាលារៀនក្នុងភូមិ ព្រៃត្បេះ ឃុំពែ្រកពោធិ៍ ។ ឆ្លៀតក្នុងឱកាសនេះ លោកឧកញ៉ា ទៀ...
យូអិន៖ សមាជិកសហភាព អឺរ៉ុបបច្ចុប្បន្ន នៅក្រុមប្រឹក្សាសន្តិសុខ – ដែលមាន បែលហ្ស៊ិក អេស្តូនី បារាំង អាល្លឺម៉ង់ បូកនឹងអៀរឡង់ និងន័រវែស ដែលជាសមាជិកក្រុមប្រឹក្សាចូលថ្មី កាលពីថ្ងៃអង្គារបានអំពាវនាវ ឱ្យមានការបន្តកិច្ចចរចាអ៊ីស្រាអែល – ប៉ាឡេស្ទីន។ នៅក្នុងសេចក្តីថ្លែង ការណ៍រួមបានឲ្យដឹងថា យើងនៅតែជឿជាក់ថាសន្តិភាពសន្តិសុខ និងស្ថេរភាពនៅមជ្ឈឹមបូព៌ា មិនអាចឈានដល់ដោយ...
ការ៉ាកាស៖ ប្រធានាធិបតីវេណេស៊ុយ អេឡាលោកនីកូឡាស់ ម៉ាឌូរ៉ូ កាលពីថ្ងៃអង្គារបានអំពាវនាវ ឱ្យបញ្ឈប់នូវវិធានការបង្ខំ ជាឯកតោភាគី ដូចជាទណ្ឌកម្មសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងពាណិជ្ជកម្ម ដែលបានដាក់ដោយប្រទេសមួយ ប្រឆាំងនឹងប្រទេសមួយផ្សេងទៀត ។ នៅក្នុងសុន្ទរកថា មួយតាមរយៈខ្សែអាត់សំឡេងពីទីក្រុងការ៉ាកាស ចំពោះព្រឹត្តិការណ៍ជាន់ខ្ពស់ របស់អង្គការសហប្រជាជាតិ ស្តីពីការផ្តល់ហិរញ្ញប្បទាន សម្រាប់ការអភិវឌ្ឍ នៅក្នុងយុគសម័យជំងឺកូវីដ-១៩ និងលើសនេះលោក ម៉ាឌូរ៉ូ...
ភ្នំពេញ ៖ ក្នុងរយៈពេល៩ខែ ឆ្នាំ២០២០នេះ កម្ពុជានាំចេញផលិតផលកសិកម្ម បានកើនឡើងល្អប្រសើរ ក្នុងបរិមាណ ជាង៥,៦លានតោន។ យោងតាមគេហទំព័រហ្វេសប៊ុក របស់ លោក វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ បានឲ្យដឹងថា «ការនាំចេញផលិតផលកសិកម្ម ឆ្លងកាត់ច្រកចេញចូលតែមួយ...
មណ្ឌលផ្តល់សេវាកម្ម សាធារណៈថ្មី របស់ក្រសួងសាធារណការ និងដឹងជញ្ជូន ដែលមានវត្តមាន ក្នុងផ្សារទំនើប ជីប ម៉ុង ណូរ៉ូ ម៉ល ត្រូវបានបើកសម្ពោធ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ កាលពីព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន...
គ្រាន់តែក្នុងខែកញ្ញា ឆ្នាំ២០២០ នេះ ថវិកាប្រមាណជាង ២.៦ ពាន់លានរៀល របស់រាជរដ្ឋាភិបាលកម្ពុជា ត្រូវបើកផ្តល់ជូនកម្មការិនី សមាជិក ប.ស.ស. ជាស្ត្រីសម្រាលកូន។
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនី របស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០ ដល់ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២០ ដែលត្រូវផ្អាកផ្គត់ផ្គង់ចរន្តអគ្គិសនី នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹង លម្អិតខាងក្រោម ។...
ភ្នំពេញ ៖ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បានឲ្យដឹងថា គ្រោះថ្នាក់អាចកើតឡើង គ្រប់ពេល វេលា ការយកកាត ប.ស.ស. តាមខ្លួនមានសារៈសំខាន់ណាស់។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ ប.ស.ស. នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២០ បានពន្យល់ថា ក្នុង ករណីរាល់សមាជិក ប.ស.ស. ទាំងអស់មានគ្រោះថ្នាក់ការងារ សូម...