បរទេស៖ នាវាមុជទឹកអ៊ីស្រាអែលមួយគ្រឿង នាពេលថ្មីៗនេះ បានធ្វើដំណើរឆ្លងកាត់តាមព្រែកជីកស៊ុយអែស ហើយបច្ចុប្បន្នកំពុងតែស្ថិតនៅក្នុងសមុទ្រក្រហម ត្រៀមសម្រាប់សកម្មភាព ដែលអាចទៅរួចប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ នេះតាមការផ្សាយរបស់ទូរទស្សន៍អ៊ីស្រាអែល KAN 11។ នាវាមុជទឹកប្រភេទ Dolphin ដែលប្រដាប់ជាចម្បងដោយមីស៊ីលផ្លោងវាយប្រហារក្នុងរយៈចម្ងាយឆ្ងាយ ដែលមានសមត្ថភាពអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែនេះ បានធ្វើដំណើរឆ្លងកាត់ព្រែកជីកនោះ ដោយទទួលបានការយល់ព្រមពីប្រទេសអេហ្ស៊ីប ដែលជាថែទាំងព្រែកជីក។ យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី២៤ ខែធ្នូ...
បរទេស៖ រដ្ឋាភិបាលឥណ្ឌា បានឃុំខ្លួនមេដឹកនាំនយោបាយនិងសកម្មជនតំបន់កាស្មៀរតិចបំផុតចំនួន៧៥នាក់ ដើម្បីទប់ស្កាត់មិនឲ្យមានភាពចលាចលនយោបាយ ក្រោយសម្ពន្ធភាពមួយរបស់គណបក្សនយោបាយតំបន់កាស្មៀរ បានឈ្នះការបោះឆ្នោតក្នុងតំបន់។ ការបោះឆ្នោតជ្រើសក្រុមប្រឹក្សាស្រុក ដែលបានចប់នៅដើមសប្ដាហ៍ននោះ គឺជាការអនុវត្តបែបនេះជាលើកទីមួយ ចាប់តាំងពីរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ណារ៉េនដ្រា ម៉ូឌី បានដកសិទ្ធិពិសេសរបស់តំបន់ដែលមានពួកមូស្លីមភាគច្រើន កាលពីឆ្នាំមិញនេះ។ យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០ បានឲ្យដឹងថា...
បរទេស៖ ប្រទេសរុស្ស៊ី នៅថ្ងៃសៅរ៍នេះ បានអនុម័តឲ្យប្រើប្រាស់ថ្នាំវ៉ាក់សាំងការពារជម្ងឺកូវីដ១៩ Sputnik V សម្រាប់មនុស្សមានវ័យលើស៦០ឆ្នាំ នេះបើយោងតាមសេចក្តីរាយការណ៍មួរបស់ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី ដែលដកស្រង់សម្តីក្រសួងសុខាភិបាលរុស្ស៊ី។ តាមការចេញផ្សាយព័ត៌មានមួយ របស់ទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០ បានឲ្យដឹងថា មនុស្សមានអាយុលើស៦០ឆ្នាំ កាលពីមុន មិនត្រូវបានគេរាប់បញ្ចូលក្នុងកម្មវិធីចាប់ថ្នាំវ៉ាក់សាំងជាតិរបស់ប្រទេសរុស្ស៊ី ស្របពេលដែលមានការចាប់ថ្នាំតេស្តសាកល្បង លើក្រុមមនុស្សវ័យនេះផ្សេងៗគ្នា។ ...
កំពង់ចាម ៖ ក្រោយពីទទួលបានការណែនាំដ៏ខ្ពង់ខ្ពស់ពីសម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅថ្ងៃរ៍ទី២៦ ខែធ្នូឆ្នាំ២០២០នេះ បានដឹកនាំក្រុមការងារ និងមន្ត្រីពាក់ព័ន្ធ ចុះពិនិត្យមើលការរៀបកន្លែងសម្រាប់ធ្វើចត្តាឡីស័ក សម្រាប់បងប្អូនប្រជាពលរដ្ឋ និងពលករចំណូលស្រុក ដែលមានការពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ ដែលគិតមកដល់ពេលនេះ បានរៀបចំគ្រែចំនួន...
សេអ៊ូល៖ ស្ថានទូតចិននៅទីក្រុងសេអ៊ូល បានឲ្យដឹងនៅថ្ងៃសៅរ៍នេះថា អាជ្ញាធរចិន បានពិនិត្យមើលនាវាដឹកប្រេង ទង់ជាតិកូរ៉េខាងត្បូងមួយ ដែលសង្ស័យថា ខ្លួនកំពុងរត់ពន្ធប្រេងចម្រាញ់ ទៅកាន់ប្រទេសចិន។ ការពន្យល់របស់ស្ថានទូត បានធ្វើឡើងបន្ទាប់ពីកាសែត ក្នុងស្រុកមួយបានរាយការណ៍ថា អាជ្ញាធរចិន បានត្រួតពិនិត្យនាវាដឹកប្រេង និងគីមី ដោយមិនដឹងមូលហេតុ ដែលបង្កឱ្យមានការសង្ស័យថា វាជាប់ពាក់ព័ន្ធនឹងការផ្ទេរប្រេងពី នាវាទៅកប៉ាល់ដឹកប្រេង ទៅកាន់ប្រទេសកូរ៉េខាងជើង ដែលត្រូវបានហាមឃាត់ ក្រោមការដាក់ទណ្ឌកម្មរបស់...
បរទេស៖ អាជ្ញាធរដែលគ្រប់គ្រងរោគរាតត្បាត Covid-19 នៅប្រទេសថៃ បានចេញការព្រមានយ៉ាងខ្លាំងកាលពីថ្ងៃសុក្រថា ការសហការជាមួយគោលការណ៍ ណែនាំរបស់យើង ឬវានឹងមានការបិទទ្វារទូទាំង ប្រទេសនៅត្រឹមខែមីនា។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងថា លោក Taweesilp Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាព Covid-19 (CCSA)...
ភ្នំពេញ ៖ ក្រសួងទេសចរណ៍បានលើកទឹកចិត្តទៅដល់ រដ្ឋបាលថ្នាក់ក្រោមជាតិឲ្យចូលរួមយ៉ាងផុលផុស ក្នុងការចុះផ្សព្វផ្សាយ និងណែនាំឲ្យអនុវត្ត «វិធានសុវត្ថិភាពទេសចរណ៍» ដើម្បីទប់ស្កាត់ការរីក រាលដាលនៃជំងឺកូវីដ-១៩។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងទេសចរណ៍ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០ បានឲ្យដឹងថា ដើម្បីលើកទឹក ចិត្តដល់រដ្ឋបាលថ្នាក់ក្រោមជាតិ (ថ្នាក់រាជធានី-ខេត្ត និងថ្នាក់ក្រុង-ខណ្ឌ) ដែល បានចូលរួមយ៉ាងផុលផុសក្នុងការចុះ ផ្សព្វផ្សាយ...
ភ្នំពេញ ៖ លោក គឹម សន្តិភាព រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបញ្ជាក់ថា កម្ពុជាអនុវត្តច្បាប់របស់ខ្លួន ចំពោះជនប្រព្រឹត្តល្មើសច្បាប់ ពុំមានអ្វីចម្លែកឡើយ ហើយអាជ្ញាធរប្រទេសណាក៏ដោយ មានកាតព្វកិច្ចអនុវត្ត នូវមុខការរបស់ខ្លួនដែរ។ លោក គឹម សន្ដិភាព បានសរសេរនៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក នាថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០ ថា...
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានណែនាំដល់ អភិបាលរាជធានី-ខេត្តពីការដំឡើងឋានន្តរស័ក្តិថ្នាក់ប្រចាំឆ្នាំ និងតាមកម្រិតសញ្ញាបត្ររបស់មន្ត្រីរាជការស៊ីវិល ដែលត្រូវបានផ្ទេរទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ នាពេលកន្លងមក សម្រាប់ឆ្នាំ ២០២១ខាងមុខនេះ។ យោងតាមលិខិតរបស់ ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ បានឲ្យដឹងថា ក្រសួងបាន ពិនិត្យឃើញរដ្ឋបាលរាជធានី ខេត្តនីមួយៗ បានខិតខំយកចិត្តទុកដាក់ និងចូលរួមសហការ ក្នុងដំណើរការរៀបចំការដំឡើងឋានន្តរស័ក្តិ...
បរទេស៖ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃសៅរ៍នេះ បានឲ្យដឹងថាប្រទេសបារាំងបានរាយការណ៍អំពីករណីដំបូងនៃកូវីដពូជក្លាយដែលត្រូវបានគេដឹងថាបានតែកំពុងផ្ទុះ នៅក្នុងប្រទេសអង់គ្លេសកាលពីពេលថ្មីៗនេះ។ ការប្រកាសដែលត្រូវបានធ្វើឡើង ដោយក្រសួងសុខាភិបាលនៃប្រទេសបារាំងបានបញ្ជាក់ទៀតថាបុរសម្នាក់ដែលជនជាតិ បារាំងរូបនេះគឺជាអ្នកដែលរស់នៅក្នុងក្រុង Tours និងក៏ជាអ្នកដែលទើបបានធ្វើដំណើរមកពីចក្រភពអង់គ្លេស កាលពីថ្ងៃទី១៩ខែធ្នូផងដែរ។ គួរឲ្យដឹងដែរថាក្រោយការប្រកាសអំពីវត្តមាន នៃកូវីដពូជក្លាយថ្មីនៅអង់គ្លេសរួចមកមានបណ្តាប្រទេសជាង៥០មកហើយ បូករួមទាំងប្រទេសក្បែរខាងផងបានដាក់បម្រាម យ៉ាងតឹនតឹងជាមួយនឹងអង់គ្លេសពាក់ព័ន្ធទៅនឹង ការធ្វើដំណើរឆ្លងគ្នាទៅវិញទៅមក៕ ប្រែសម្រួល៖ស៊ុនលី
វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ ត្រាំ បានធ្វើវិសោធកម្មច្បាប់ការពារជាតិប្រចាំឆ្នាំ ដោយលើកយកការរឹតត្បិតរបស់ខ្លួន លើការដកកងទ័ពសហរដ្ឋអាមេរិក ចេញពីប្រទេសកូរ៉េខាងត្បូង នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានយុនហាប់។ ប្រភពព័ត៌មានបានឲ្យដឹងថា លោកប្រធានាធិបតីបានច្រានចោលច្បាប់ថវិកាការពារជាតិប្រចាំឆ្នាំ ពីបទខកខានមិនបានទទួលយកគោលនយោបាយ“ អាមេរិកដំបូង” របស់លោក។ លោកប្រធានាធិបតី បានឲ្យដឹងនៅក្នុងសារទៅកាន់សភាតំណាង ដែលត្រូវបានចេញដោយសេតវិមានថា “ខ្ញុំនឹងប្រគល់វិលត្រឡប់ទៅវិញ ដោយគ្មានការយល់ព្រមពីខ្ញុំ”។ លោក បានបញ្ជាក់ថា “ច្បាប់នេះមិនរាប់បញ្ចូលវិធានការសន្តិសុខជាតិសំខាន់ៗរួមទាំងបទប្បញ្ញត្តិ ដែលមិនគោរពអតីតយុទ្ធជន...
ស្វាយរៀង ៖ លោកស្រីកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្ដីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់និងទទួលកំព្យូទ័រយួរដៃ កុំព្យូទ័រលើតុ និងម៉ាស៊ីនព្រីនធ័រ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ស្ថានទូតនៃសាធារណៈរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា តាមរយៈ ឯកឧត្តម ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី ជូនដល់រដ្ឋបាលខេត្តស្វាយរៀង ដែលពិធីបានរៀបចំឡើងនៅសាលាខេត្តស្វាយរៀង នាព្រឹកថ្ងៃសៅរ៍ ១២កើត...
បរទេស៖ ទំនាក់ទំនងជាប្តីប្រពន្ធដែលមាន រយៈពេលជាច្រើនទសវត្សមកហើយ រវាងគូស្នេហ៍ជាអ្នកនយោបាយ ២រូបជនជាតិឥណ្ឌាស្ថិតនៅក្នុងរដ្ឋ Bengal បានកំពុងធ្វើឲ្យ រង្គោះរង្គើរសារព័ត៌មានក្នុងស្រុក ជាពិសេសនៅពេលដែលស្ត្រីជា ភរិយាបានសម្រេចចិត្តផ្លាស់ប្តូរបក្សនយោបាយ ទៅជាមួយនឹងបក្សផ្សេងមួយទៀត ទៅវិញហើយដែលវាបានធ្វើឲ្យ ប្តីរបស់គាត់បានធ្វើការព្រមាន ជាសាធារណៈថានឹងលែងលះគ្នា។ កាលពីថ្ងៃអង្គារម្សិលមិញលោក Saumitra Khan សមាជិកសភានៃរដ្ឋាភិបាល របស់លោកនាយករដ្ឋមន្ត្រី Narendar Modi នៃបក្ស...
បរទេស៖ ពន្ធនាគារ Dongbu ដែលស្ថិតនៅភាគខាងកើតទីក្រុងសេអ៊ូល បានរាយការណ៍ថាមាន ២៨៨ ករណីឆ្លងថ្មីនៃវីរុសកូវីដ១៩ នៅក្នុងការផ្ទុះដ៏ធំលើកទី ២ ដោយនាំមកនូវចំនួនសរុបនៃ ការឆ្លងដែលបានផ្សារភ្ជាប់ទៅ នឹងមជ្ឈមណ្ឌលនេះទូទាំងប្រទេសរហូតដល់ចំនួន ៥១៤ នាក់។ នេះបើយោងតាមក្រសួងយុត្តិធម៌ ។ យោងតាមសារព័ត៌មាន Korean Times ចេញផ្សាយនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០...
ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ ២០២០ បានដឹកនាំគណៈប្រតិភូ និងមន្ត្រីបច្ចេកទេសក្រសួង ចុះពិនិត្យមើលវឌ្ឍនភាព ការងារចាក់បេតុងកៅស៊ូ ពីលើផ្លូវបេតុងស៊ីម៉ង់ត៍នៃហេដ្ឋារចនាសម្ព័ន្ធផ្លូវ ទាំង៣៤ខ្សែ ក្នុងក្រុងព្រះសីហនុ ដោយមានការអញ្ជើញចូលរួមពីលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ។...
បរទេស៖ រដ្ឋសភារបស់ប្រទេសរុស្ស៊ី នៅពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ បានធ្វើការអនុម័តសេចក្តីព្រាងច្បាប់ ដែលនឹងអនុញ្ញាតឲ្យទីក្រុងមូស្គូ ធ្វើការបិទទម្រង់បណ្ដាញ សង្គមសហរដ្ឋអាមេរិក ដែលរើសអើងប្រឆាំងនឹង បណ្ដាញព័ត៌មានរបស់រុស្ស៊ី។ សេចក្តីព្រាងច្បាប់រុស្ស៊ីថ្មីនេះ ផ្តោតគោលដៅលើបណ្ដាញសង្គមនានា ដូចជាហ្វែសប៊ុក ធ្វីតធ័រ និងយូធូបជាដើម ដែលមានភាពលេចធ្លោរខ្លាំងឡើង ក្នុងការរារាំងបិទមាតិកា ពីបណ្ដាញព័ត៌មានរុស្ស៊ី ដែលផ្សព្វផ្សាយពីព័ត៌មានមិនពិត។ សេចក្តីព្រាងច្បាប់នោះនិយាយថា បណ្ដាញសង្គមដែលបំពានច្បាប់ថ្មីនេះ នឹងត្រូវដាក់ចូលទៅក្នុងបញ្ជីខ្មៅគេហទំព័រ...
បរទេស៖ នៅព្រឹកថ្ងៃសុក្រប្រធានាធិបតី អាមេរិកលោក ដូ ណាល់ត្រាំ បានច្រានចោលសេចក្តីរាយការណ៍ របស់ប្រព័ន្ធផ្សព្វផ្សាយថា លោកកំពុងពិចារណាដាក់ចេញ ច្បាប់អាជ្ញាសឹកក្នុងគោលបំណង ផ្លាស់ប្តូរលទ្ធផលនៃការ បោះឆ្នោតប្រធានាធិបតីថ្ងៃទី ៣ ខែវិច្ឆិកា ថាជា“ ព័ត៌មានក្លែងក្លាយ” ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងថា...
ដូចរៀងរាល់ឆ្នាំដែរមុនឱកាសបិទបញ្ចប់ពេលវេលាដំណាច់ឆ្នាំ មជ្ឈមណ្ឌលព័ត៌មានអម្ពិល សូមឆ្លៀតពេលនេះរម្លឹកប្រិយមិត្ត អំពីព្រឹត្តការណ៍សំខាន់ៗ ដែលបានកើតឡើងក្នុងឆ្នាំ២០២០នេះ។ ដូចប្រិយមិត្តអ្នកតាមដានមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលជ្រាបហើយថាព្រឹត្តការណ៍ ដែលកំពុងអង្រួនពិភពលោកក្នុងឆ្នាំ២០២០ គឺការរីករាលដាលនៃជំងឺកូវីដ១៩ និងនិយាយដោយឡែក សម្រាប់ប្រទេសកម្ពុជា ។ ចង់ដឹងថា នៅចំពោះមុខការឆ្លងរីករាលដាល នៃជំងឺកូវីដ១៩ កម្ពុជាបានធ្វើអ្វីខ្លះ? *បង្កើតច្បាប់ដាក់ប្រទេសក្នុងគ្រាអាសន្ន៖ នៅចំពោះមុខការរីករាលដាលនៃជំងឺកូវីដ១៩បានបង្ខំឲ្យរាជរដ្ឋាភិបាលកម្ពុជាបង្កើតច្បាប់ប្រទេសក្នុងគ្រាអាសន្នយ៉ាងបន្ទាន់។ច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្នត្រូវបានរាជរដ្ឋាភិបាលបង្កើតឡើងនាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ ដោយផ្អែកតាមមាត្រា២២ ថ្មីនៃរដ្ឋធម្មនុញ្ញ កម្ពុជាដែលចែងថា...
បរទេស៖ ក្រសួងការបរទេសសហរដ្ឋអាមេរិក នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បាននិយាយថា ខ្លួនបានចាប់ផ្តើមដំណើរការ បង្កើតស្ថានកុងស៊ុលអាមេរិក នៅសាហារ៉ាខាងលិច ក្រោយរដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ បានទទួលស្គាល់អធិបតេយ្យភាព របស់ប្រទេសម៉ារ៉ុក លើតំបន់នោះ ក្នុងខែនេះ។ ការទទួលស្គាល់នោះ គឺជាផ្នែកនៃកិច្ចព្រមព្រៀង គាំទ្រដោយអាមេរិក ដែលធ្វើឲ្យប្រទេសម៉ារ៉ុក បានក្លាយជាប្រទេសអារ៉ាប់ទី៤ បន្ទាប់ពីសហភាពអារ៉ាប់រួម បារ៉ែន និងស៊ូដង់...
បរទេស៖ លោកប្រធានាធិបតីតួកគី Tayyip Erdogan នៅថ្ងៃសុក្រនេះ បាននមានប្រសាសន៍ថា ប្រទេសតួកគីចង់ឲ្យមាន ចំណងមិត្ភភាពកាន់តែល្អឡើង ជាមួយប្រទេសអ៊ីស្រាអែល និងថា កិច្ចពិភាក្សាគ្នានៅកម្រិតសម្ងាត់ បានប្រព្រឹត្តទៅហើយ រវាងភាគីទាំងពីរ ប៉ុន្តែលោកបានរិះគន់គោលនយោបាយអ៊ីស្រាអែល ចំពោះប្រជាជនប៉ាឡេស្ទីន ថាមិនអាចទទួលយកបាន។ ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយពិធីបួងសួងមួយនាថ្ងៃសុក្រនេះ នៅក្នុងទីក្រុងអ៊ីស្តង់ប៊ុល លោក Tayyip Erdogan...
ភ្នំពេញ៖ បន្ទាប់ពីស្ថានទូតបានទទួល ដំណឹងពីទុក្ខលំបាកខ្លាំង របស់បងប្អូនពលរដ្ឋខ្មែរមួយចំនួន ដោយសារស្ថានភាពការ រីករាលដាលនៃជំងឺកូវីដ១៩ នៅតាមខេត្តមួយចំនួន ក្រោយការផ្ទុះឆ្លងជំងឺកូវីដ១៩ រលកថ្មីនៅខេត្តសមុទ្រសាខន នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ ក្រុមការងារស្ថានទូត បាននាំ យកអំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា រួមមាន អង្ករ មី ត្រីខ ទឹកស៊ីអីវ ស្ករស អំបិល...
បរទេស៖ មន្ត្រីការពារជាតិរបស់ ប្រទេសជប៉ុនមួយរូប នៅថ្ងៃសុក្រនេះ តាមសេចក្តីរាយការណ៍ បានជំរុញប្រធានាធិបតី ជាប់ឆ្នោតអាមេរិក លោក ចូ បៃដិន ឲ្យមានភាពរឹងមាំ ក្នុងការគាំទ្រដល់កោះតៃវ៉ា់ន់ ប្រឈមមុខនឹងប្រទេសចិន ដោយហៅសុវត្ថិភាពកោះតៃវ៉ាន់ ថាជាបន្ទាប់ក្រហមមួយ។ លោក Yasuhide Nakayama ជាអនុរដ្ឋមន្ត្រីការពារជាតិជប៉ុន បាននិយាយប្រាប់សារព័ត៌មានដូច្នេះថា “យើងមានក្តីព្រួយបារម្ភថា ប្រទេសចិននឹងពង្រីកគោលជំហរ...
បរទេស៖ កងទ័ពជើងទឹកសហរដ្ឋអាមេរិក នាពេលថ្មីៗនេះ បាននិយាយប្រាប់ថា ការអះអាងធ្វើឡើងដោយប្រទេសចិន ដែលថា ខ្លួនបានបណ្ដេញនាវាពិឃាត សមត្ថភាពមីស៊ីលអាមេរិក USS John S. McCain ចេញពីដែនទឹកសមុទ្រចិនខាងត្បូង ដែលមានជម្លោះ គឺមិនពិតនោះទេ។ យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI បានឲ្យដឹងថា សេចក្តីថ្លែងការណមួយពី កងទ័ពជើងទឹកសហរដ្ឋអាមេរិក បានធ្វើការបញ្ជាក់ថា...
បរទេស៖ ក្រសួងហិរញ្ញវត្ថុរបស់ប្រទេសចិន បាននិយាយនៅថ្ងៃសុក្រនេះថា ខ្លួននឹងបន្តលើកលែងពន្ធសម្រាប់ការ នាំចូលផលិតផលចំនួន៦មុខ ពីសហរដ្ឋអាមេរិក ដែលរួមមានទាំងប្រេងសនិងក្រមួនប្រេង សម្រាប់រយៈពេលមួយឆ្នាំទៀត។ យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ បានឲ្យដឹងថា ការបន្តលើកលែងពន្ធ ដែលមានប្រសិទ្ធភាពនៅថ្ងៃទី២៦ ខែធ្នូនេះ នឹងប្រព្រឹត្តទៅរហូតដល់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១។...
បរទេស៖ យោងតាមសេចក្តីរាយការណ៍មួយ ពីទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ បានឲ្យដឹងថា កងយន្តហោះផ្ទុកយន្តហោះ Theodore Roosevelt បានចាប់ផ្តើមចេញដំណើរ ធ្វើប្រតិបត្តិការតាមគម្រោងរបស់ខ្លួន នៅក្នុងសប្ដាហ៍នេះ។ នៅមុនពេលធ្វើដំណើរចាកចេញពីកំពង់ផែ កងទ័ពជើងទឹកនៃកងនាវាផ្ទុកយន្តហោះនោះ ដែលមានចំនួនជាង៥.៥០០នាក់ បានបញ្ចប់នូវអ្វីដែលទ័ពជើងទឹកហៅថា ជាការដាក់ឲ្យនៅដោយឡែក មុនពេលប្រតិបត្តិការ ដើម្បីកាត់បន្ថយហានិភ័យ នៃការឆ្លងមេរោគកូរ៉ូណា...
បរទេស៖ ការអត្ថាធិប្បាយរបស់ជនជាតិថៃម្នាក់ នៅលើគេហទំព័រយូធូប បន្ទាប់ពីមានការកើនឡើងនៃ ករណីជំងឺឆ្លងមេរោគក្នុងចំណោម កម្មករមកពីប្រទេសមីយ៉ាន់ម៉ា បានឱ្យដឹងថា « គ្រប់ទីកន្លែងដែលអ្នកឃើញ ប្រជាជនមីយ៉ាន់ម៉ា បាញ់សម្លាប់ពួកគេ” ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងថា ការផ្ទុះឡើងវីរុសកូវីដ១៩ ដែលត្រូវបានរកឃើញដំបូង នៅផ្សារអាហារសមុទ្រក្បែរទីក្រុងបាងកក...
បរទេស៖ នៅថ្ងៃសុក្ររដ្ឋាភិបាលថៃ បានរាយការណ៍ពីករណីឆ្លងវីរុសកូវីដ១៩ថ្មីចំនួន ៨១ នាក់ ក្នុងនោះរួមមាន ឆ្លងក្នុងសហគមន៍មានចំនួន ៣៧ នាក់, ពលករចំណាកស្រុកចំនួន ៣៥ នាក់ និងរកឃើញវិជ្ជមានពេលធ្វើចត្តាឡីស័កចំនួន ៩ នាក់ ដែលចំនួនសរុបអ្នកឆ្លងវីរុសនេះ បានកើនឡើងដល់ ៥ ៩១០នាក់ ។ យោងតាមសារព័ត៌មាន Bangkok...
ប៉េកាំង៖ ក្រសួងពាណិជ្ជកម្មចិន បានគូសបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសចិន និងសហភាពអឺរ៉ុប (EU) ចាំបាច់ត្រូវខិតខំរួមគ្នា និងជួបគ្នាទៅវិញទៅមក ដើម្បីបញ្ចប់សន្ធិសញ្ញាវិនិយោគទ្វេភាគី។ ប្តេជ្ញាលើកកម្ពស់ការបើកចំហកម្រិតខ្ពស់ ប្រទេសចិន នឹងអនុវត្តការចរចាជាមួយសហភាពអ៊ឺរ៉ុប ក្នុងគោលបំណងលើកស្ទួយផលប្រយោជន៍សន្តិសុខ និងការអភិវឌ្ឍន៍ ក៏ដូចជាក្នុងល្បឿនរបស់ខ្លួន ហើយធ្វើការដើម្បីឈានដល់សន្ធិសញ្ញាវិនិយោគ ដែលទូលំទូលាយមួយ មានតុល្យភាពខ្ពស់។ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានថ្លែងនៅក្នុងការឆ្លើយតបតាមអ៊ិនធឺណិត ដើម្បីឆ្លើយសំណួរទាក់ទងនឹងវឌ្ឍនភាពរបស់ភាគីទាំងពីរក្នុងការចរចា។ អ្នកនាំពាក្យរូបនេះបានលើកឡើងថា...
ភ្នំពេញ ៖ ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំ២០២១ នាពេលខាងមុខនេះ លោក ម៉ាសាហ៊ីរ៉ូ មិកាមិ ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា មានក្ដីសង្ឃឹមថា នឹងអាចទស្សនាកន្លែងជាច្រើនទៀត និងជួបប្រជាជនកម្ពុជា ហើយជូនពរប្រជាជនកម្ពុជា ជួបតែសុភមង្គល នាឱកាសឆ្នាំថ្មី។ តាមរយៈវិដេអូឃ្លីប បង្ហោះនៅលើហ្វេសប៊ុករបស់ស្ថានទូតជប៉ុន ប្រចាំកម្ពុជា នារសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០នេះ...