បរទេស៖ យោងតាម ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង របស់លោក គីម ជុងអ៊ុន បានចេញលិខិតសុំទោសដ៏កម្រមួយ ចំពោះការសម្លាប់មន្ត្រីកូរ៉េខាងត្បូងម្នាក់។ នេះបើយោងតាម ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹងថា លោក គីម ជុងអ៊ុន ត្រូវបានគេរបាយការណ៍ថា បានប្រាប់សមភាគីកូរ៉េខាងត្បូង លោក...
វ៉ាស៊ីនតោន៖ មន្រ្តីក្រសួងការបរទេសបានឲ្យដឹងថា សហរដ្ឋអាមេរិក ប្តេជ្ញាសម្របសម្រួលយ៉ាងជិតស្និទ្ធ ជាមួយកូរ៉េខាងត្បូង ក្នុងការទាក់ទងជាមួយកូរ៉េខាងជើង មួយថ្ងៃ បន្ទាប់ពីប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជេអ៊ីន បានអំពាវនាវ ឱ្យមានកិច្ចខិតខំប្រឹងប្រែងអន្តរជាតិ ដើម្បីប្រកាសបញ្ចប់សង្គ្រាមកូរ៉េ។ អ្នកនាំពាក្យ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ថា“ សហរដ្ឋអាមេរិក និងសាធារណរដ្ឋកូរ៉េ សម្របសម្រួលគ្នាយ៉ាងជិតស្និទ្ធ លើការខិតខំរបស់យើង ទាក់ទងនឹងកូរ៉េខាងជើង”...
ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ នេះ ប្រធានការិយាល័យ គោលនយោបាយ និងប្រធានក្រុមការងារបច្ចេកទេស នៃគម្រោង SPIN លោក ហេង សុផាន់ណារិទ្ធ ដោយមានការចាត់តាំង ពីសំណាក់លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក បេឡាជាតិសន្តិសុខសង្គម បានបន្តដឹកនាំ កិច្ចប្រជុំក្រុមការងារ...
សេអ៊ូល៖ ក្រសួងការពារជាតិ បានឲ្យដឹងនៅថ្ងៃសុក្រនេះថា ប្រទេសកូរ៉េខាងត្បូង បានរឹតបន្តឹងជំហរ ត្រៀមខ្លួនជាស្រេចសម្រាប់យោធា ដើម្បីបង្កើនការឃ្លាំមើល ចលនាយោធារបស់កូរ៉េខាងជើង ជាពិសេសនៅជិតព្រំដែនសមុទ្រដ៏តានតឹង បន្ទាប់ពីការសម្លាប់ ជនជាតិកូរ៉េខាងត្បួងដ៏សាហាវមួយរូប របស់ប្រទេសនេះ។ កាលពីថ្ងៃអង្គារកងទ័ពកូរ៉េខាងជើង បានបាញ់មន្ត្រីជលផល ដែលកំពុងចុះចត នៅក្នុងដែនទឹករបស់ខ្លួន ហើយបានដុតសាកសព របស់ជនរងគ្រោះចោលទៀតផង។ លោកបានបាត់ខ្លួនកាលពីថ្ងៃមុន ខណៈដែលលោកកំពុងបំពេញភារកិច្ច នៅក្បែរកោះយ៉ុនប៉ូយុង នៅព្រំដែនសមុទ្រលឿង។...
បរទេស៖ទីភ្នាក់ងារ ចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថាប្រទេសឥណ្ឌូនេស៊ី ត្រូវបានគេដឹងថា បានទទួលចំនួនកើនឡើងថ្មី នៃអ្នកឆ្លងកូវីដ១៩ ដែលធ្វើឲ្យតួលេខសរុបកើនឡើង ដល់ទៅ២៦២០២២នាក់ ក្រោយការរកឃើញករណីថ្មី ចំនួន៤៦៣៤នាក់រួចមក ។ ការប្រកាស ដែលត្រូវបាន ធ្វើឡើង ដោយក្រសួងសុខាភិបាល នៃប្រទេសឥណ្ឌូនេស៊ីក៏បានបង្ហាញ ដែរថាតួលេនៃអ្នកបាត់ជីវិតថ្មី មានប្រមាណជា១២៨នាក់ ដែលបានធ្វើឲ្យចំនួនអ្នកបាត់បង់ជីវិត សរុបកើនដល់១០១០៥នាក់ ។...
កោះកុង : ដើម្បីសុខសុវត្ថិភាព ភូមិ ឃុំ មានសុវត្ថិភាព ដល់ប្រជាពលរដ្ឋគ្រប់មូលដ្ឋាន ដល់ ប្រជាពលរដ្ឋ រដ្ឋបាលខេត្តកោះកុង បានរៀបចំពិធីប្រជុំផ្សព្វផ្សាយ “ស្តីពីលទ្ធផលការងារ ត្រួតពិនិត្យគ្រឿងញៀន ប្រចាំឆមាសទី១ និងលើកទិសដៅការងារឆ្នាំ២០២០ នាថ្ងៃទី២៥ខែកញ្ញាឆ្នាំ២០២០ ក្រោមការចូលរួមក្រោម អធិបតីភាព ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា អគ្គលេខាធិការរងអាជ្ញាធរ...
សេអ៊ូល៖ កូរ៉េខាងជើង បន្ដរក្សាភាពស្ងប់ស្ងាត់ ស្តីពីការសម្លាប់មន្ត្រីជលផល របស់កូរ៉េខាងត្បូង ដែលរសាត់ទៅក្បែរព្រំដែន សមុទ្រអន្តរកូរ៉េខាងលិច មួយថ្ងៃបន្ទាប់ពីក្រុងសេអ៊ូល ទាមទារឲ្យ កូរ៉េខាងជើងសុំទោស ចំពេលមានកំហឹងជាសាធារណៈ។ កាលពីថ្ងៃព្រហស្បតិ៍ ក្រសួងការពារជាតិកូរ៉េខាងត្បូង បានបញ្ជាក់ថា ទាហានកូរ៉េខាងជើង បានបាញ់សម្លាប់មន្ត្រីកូរ៉េខាងត្បូងអាយុ ៤៧ ឆ្នាំដែលចូលទៅក្នុងទឹករបស់ពួកគេ ហើយបានដុតសាកសព របស់លោក នៅក្នុងដែនទឹកក្បែរព្រំដែនសមុទ្រលឿង រវាងភាគីទាំងពីរ។...
ភ្នំពេញ៖ សមាគមអ្នកសារព័ត៌មានកម្ពុជា ចិន (សសកច-CCJA) សូមចូលរួម ជាមួយអ្នកសារព័ត៌មាន នៅក្នុងប្រទេសកម្ពុជា និងនៅជុំវិញពិភពលោក អបអរសាទរទិវាអន្តរជាតិស្តីពី «សិទ្ធិទទួលព័ត៌មាន» ដែលត្រូវបានមហាសន្និបាត អង្គការសហប្រជាជាតិ លើកទី៧៤ ប្រកាសនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៩ ក្នុងគោលបំណងបង្កើតឱកាសចូលរួម ដើម្បីពិភពលោក សម្រេចឲ្យបាននូវ គោលដៅអភិវឌ្ឍន៍សហសវត្សរ៍ ។ សម្រាប់ឆ្នាំ២០២០នេះ...
សេអ៊ូល៖ ប្រធានាធិបតីលោក មូន ជេអ៊ីនបានធានាដល់ ប្រជាជនកូរ៉េខាងត្បូង នៅថ្ងៃសុក្រនេះថា រដ្ឋាភិបាលរបស់លោក នឹងដោះស្រាយយ៉ាងម៉ឺងម៉ាត់ នូវរាល់សកម្មភាពណា ដែលគំរាមកំហែងដល់អាយុជីវិត និងសុវត្ថិភាពរបស់ពួកគេ។ លោកបានថ្លែងទៅកាន់ ពិធីអបអរសាទរទិវាកងកម្លាំង ប្រដាប់អាវុធលើកទី ៧២ ដែលបានធ្វើឡើងនៅទីបញ្ជាការ បញ្ជាការពិសេសសង្គ្រាម ក្នុងទីក្រុងអ៊ីនឆុន ខេត្តហ្គីងហ្គី បន្ទាប់ពីមានរបាយការណ៍ថា កូរ៉េខាងជើង បានបាញ់សម្លាប់...
ភ្នំពេញ ៖ បុណ្យសមុទ្រលើកទី៩ ជុំទី៣ ដែលគ្រោងធ្វើនៅខែធ្នូ ឆ្នាំ២០២០នេះ ត្រូវបានលើកពេល ទៅប្រារព្ធនៅខែធ្នូ ឆ្នាំ២០២១វិញ ។ នេះជាសម្រេចរបស់រាជរដ្ឋាភិបាល។ បើយោងតាមលិខិត របស់គណៈរដ្ឋមន្រ្តីនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានយល់ព្រមឲ្យក្រសួងទេសចរណ៍ លើកពេលការប្រារព្ធពិធីរៀបចំ បុណ្យសមុទ្រនេះ...
សេអ៊ូល៖ យន្តហោះឈ្លបយកការណ៍ របស់សហរដ្ឋអាមេរិកមួយគ្រឿង បានហោះលើសមុទ្រលឿង កាលពីដើមសប្តាហ៍នេះ នៅពេលដែលកូរ៉េខាងជើង បានសម្លាប់យ៉ាងអយុត្តិធម៌ នូវមន្រ្តីកូរ៉េខាងត្បូងម្នាក់ នៅជិតព្រំដែនសមុទ្រខាងលិច។ ប្រទេសកូរ៉េខាងជើង បានបាញ់មន្ត្រីជលផល ដែលកំពុងចុះចតនៅក្នុងដែនទឹករបស់ខ្លួន ហើយបានដុតសាកសពរបស់លោក នេះបើយោងតាមយោធាកូរ៉េខាងត្បូង។ លោកបានបាត់ខ្លួនកាលពីថ្ងៃមុន ខណៈដែលលោក កំពុងបំពេញភារកិច្ច នៅក្បែរកោះយ៉ុនប៉ូយុង នៅព្រំដែនសមុទ្រលឿង។ អាមេរិក បានហោះហើរយន្ដហោះ RC-135S...
ភ្នំពេញ ៖ “ខ្ញុំក៏បានសម្តែងនូវក្តីសង្ឃឹម និងចង់ឃើញ ប្រទេសកម្ពុជា និងសហគមន៍អឺរ៉ុប (EU) បន្តពង្រឹងកិច្ចសហប្រតិបត្តិការគ្នា ដើម្បីលើកស្ទួយ និងការពារផលប្រយោជន៍ របស់ប្រជាពលរដ្ឋ ជាពិសេសក្នុងកាលៈទេសៈបច្ចុប្បន្ននេះ និង ទៅអនាគតផងដែរ”។ នេះជាសំដីលោក កឹម សុខា ក្នុងជំនួបជាលើកទី២ ជាមួយលោកស្រី Carmen Moreno ឯកអគ្គរដ្ឋទូត...
សេអ៊ូល ៖ សហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ បានសម្តែងការគាំទ្រ ដល់កូរ៉េខាងត្បូង ក្នុងការថ្កោលទោសកូរ៉េខាងជើង ចំពោះការបាញ់សម្លាប់មន្ត្រី រដ្ឋាភិបាលកូរ៉េខាងត្បូងមួយរូប និងទាមទារការពន្យល់ ពីរដ្ឋកុម្មុយនិស្តមួយនេះ។ អ្នកនាំពាក្យក្រសួង ការបរទេសអាមេរិក បានប្រាប់ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ថា “ យើងគាំទ្រយ៉ាងពេញទំហឹង ចំពោះការថ្កោលទោស របស់សម្ព័ន្ធមិត្តកូរ៉េខាងត្បូង របស់យើង ចំពោះទង្វើនេះ និងការអំពាវនាវ របស់សាធារណរដ្ឋកូរ៉េ...
បាងកក ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថា អតីតរដ្ឋមន្ត្រីម្នាក់របស់ប្រទេសថៃ ត្រូវបានតុលាការកាត់ទោស ឲ្យជាប់គុករយៈពេល៥០ឆ្នាំ បន្ទាប់ពីត្រូវបានគេរកឃើញថា គាត់បានប្រើប្រាស់អំណាច របស់គាត់លើគម្រោងសាងសង់ផ្ទះ របស់រដ្ឋាភិបាលមួយ កាលពីជាងទសវត្សមុន។ តុលាការកំពូល នៃប្រទេសថៃ បានប្រកាសទោសប្រឆាំង ទៅនឹងអតីតសមាជិក និងក៏ជាអ្នកនយោបាយ ដែលត្រូវបានគេស្គាល់ឈ្មោះថា Watana Muangsook និងក៏ជាអតីតរដ្ឋមន្ត្រី...
បរទេស ៖ នៅថ្ងៃព្រហស្បតិ៍នេះ កោះតៃវ៉ាន់ បានអះអាងថា ប្រទេសចិន បានបញ្ជូនយន្តហោះស៊ើបការណ៍យោធា ចំនួនពីរគ្រឿងធ្វើដំណើរ ឆ្ពោះមកកាន់កោះ នេះរយៈពេលបីថ្ងៃ ជាប់គ្នាមកហើយ ។ ភាពតានតឹង បានកើនឡើង នៅច្រកសមុទ្រតៃវ៉ាន់ ខណៈសហរដ្ឋអាមេរិក បានបង្កើនកម្រិត នៃការចូលរួមរបស់ខ្លួនជាផ្លូវការ ជាមួយកោះដែលគ្រប់គ្រងដោយឯករាជ្យ ដែលចិននៅតែចាត់ទុកថា ជាផ្នែកមួយនៃទឹកដីជាតិរបស់ខ្លួន។ គួរឲ្យដឹងដែរថា...
ភ្នំពេញ ៖ លោក សម រង្ស៊ីបានប្រកាសចូលស្រុកជាលើក ទី២ នាពេលខាងមុខនេះ ក្រោយពីលោកនិរទេសខ្លួនឯង ទៅរស់នៅក្រៅស្រុក អស់រយៈពេលជាច្រើន ហើយអតីតមេបក្សប្រឆាំងថា នឹងមានប្រជាពលរដ្ឋនៅទូទាំងប្រទេស ក្រោកមកបើកផ្លូវស្វាគមន៍ ។ ប៉ុន្តែការប្រកាសនេះ អ្នកនាំពាក្យគណបក្ស កាន់អំណាច លោក សុខ ឥសាន បានឆ្លើយតបថា គ្មានពលរដ្ឋណាម្នាក់...
ស្ថិតនៅក្នុងទីតាំងភូមិសាស្ត្រ មួយដែលត្រូវ បានមហាអំណាច ប្រទាញប្រទង់គ្នា កម្ពុជា ប្រៀបបីដូចជាកូនក្រមុំដ៏ស្រស់ស្អាតម្នាក់ដែល មហាអំណាចណាក៏ ចង់បានយកធ្វើជាកម្មសិទ្ធិផ្តាច់មុខ របស់ខ្លួនដែរ ។ ក្នុងស្ថានភាពបែបនេះ ប្រាកដណាស់ថា វាជាការលំបាកខ្លាំងណាស់ សម្រាប់ប្រទេសតូចមួយ ដូចកម្ពុជាក្នុងការ ប្រកាន់ជំហរ នយោបាយការបរទេស ដើម្បីគេចផុតពី ឥទ្ធិពល របស់មហាអំណាច ។ ទោះជាយ៉ាងនេះក៏ដោយ...
អ៊ីស្លាម៉ាបាដ៖ អ្នកជំនាញប៉ាគីស្ថាន បានប្រាប់ស៊ីនហួថា ការប៉ុនប៉ងរដ្ឋបាលរបស់សហរដ្ឋអាមេរិក ដើម្បីដាក់កម្រិតលើក្រុមហ៊ុនបច្ចេកវិទ្យាចិន និងដើម្បីទប់ស្កាត់ការអភិវឌ្ឍបច្ចេកវិទ្យា និងកំណើនសេដ្ឋកិច្ចរបស់ចិន នឹងត្រូវបរាជ័យ។ ការវាយលុករបស់សហរដ្ឋអាមេរិក ដែលមិនមានការចាប់អារម្មណ៍ លើវិស័យបច្ចេកវិទ្យានៃប្រទេសចិន បានរារាំងដល់អាជីវកម្មរបស់ក្រុមហ៊ុនចិនមួយចំនួនធំ នេះបើយោងតាមលោក Shakeel Ahmad Ramay សេដ្ឋវិទូនយោបាយ និងជាប្រធានមជ្ឈមណ្ឌលសិក្សាអាស៊ី នៅវិទ្យាស្ថានគោលនយោបាយ អភិវឌ្ឍន៍ដោយចីរភាព នៅប្រទេសប៉ាគីស្ថាន។ អ្នកជំនាញបានលើកឡើងថា...
បរទេស ៖ រដ្ឋមន្ត្រីការបរទេសបារាំង នៅថ្ងៃពុធសប្ដាហ៍នេះ បានអំពាវនាវឲ្យដៃគូអន្តរជាតិបង្កើនសម្ពាធ លើកម្លាំង នយោបាយលីបង់ ដើម្បីឲ្យបង្កើតរដ្ឋាភិបាលមួយ និងបានព្រមានជាថ្មីថា នៅពេលដែលកំណែទម្រង់ កំពុងតែប្រព្រឹត្តទៅនោះ នឹងមានជំនួយផ្នែកហិរញ្ញវត្ថុ ដ៏សំខាន់ចូលមកដល់ ។ លោក Jean-Yves Le Drian បានថ្លែងក្នុងសុន្ទរកថា មួយប្រាប់ដល់សមាជិកក្រុមគាំទ្រ អន្តរជាតិលីបង់ថា “កម្លាំងនយោបាយ...
បរទេស៖ ក្រសួងថាមពលរបស់ សហភាពអារ៉ាប់រួម និងអ៊ីស្រាអែល តាមសេចក្តីរាយការណ៍ បានពិភាក្សាគ្នាអំពីភាព អាចទៅរួចនៃសហប្រតិបត្តិការ និងឱកាវិនិយោគ ដែលរួមបញ្ចូលទំាងការ នាំចេញឧស្ម័នធម្មជាតិទៅអឺរ៉ុប នៅក្នុងវីដេអូខលមួយ កាលពីថ្ងៃពុធម្សិលមិញនេះ។ អ៊ីស្រាអែលនិងសហភាពអារ៉ាប់រួម បានចុះហត្ថលេខាលើ កិច្ចព្រមព្រៀងមួយកាលពីថ្ងៃទី១៥ ខែកញ្ញា ដើម្បីបង្កើតចំណងមិត្តភាពការទូត ជាកិច្ចព្រមព្រៀងមួយ ដែលរដ្ឋមន្ត្រីថាមពល លោក Yuval Steinitz...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ នៅថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០២០ បានអញ្ជើញជួបពិភាក្សា ការងារជាមួយក្រុមប្រឹក្សាធុរកិច្ច សហរដ្ឋអាមេរិក-អាស៊ាន តាមប្រព័ន្ធវីដេអូ។ សូមជម្រាបថា កិច្ចប្រជុំជួបពិភាក្សាការងារ នាពេលនេះ មានការចូលរួមពីរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គលេខាធិការ...
ភ្នំពេញៈ ស្ថានទូតបារាំង ប្រចាំកម្ពុជា នៅថ្ងៃសុក្រ ដែទី២៥ ខែកញ្ញា ឆ្នាំ២០២០ បានប្រកាសឱ្យដឹងថា ខ្លួនបានរៀបចំវេទិកាមួយ ជាមួយតំណាងអង្គការក្រៅរដ្ឋាភិបាល និងតំណាងស្ថានទូតបរទេសប្រចាំកម្ពុជា ដើម្បីពីការប្តេជ្ញារបស់ខ្លួន ក្នុងការគាំទ្រដល់សេរីភាពបញ្ចេញមតិ និងគុណតម្លៃប្រជាធិបតេយ្យ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ តាមរយៈបណ្តាសង្គមហ្វេសប៊ុក ស្ថានទូតបារាំងបានបញ្ជាក់ថា ស្ថានទូតបារាំង ថ្ងៃទី២៤ ខែកញ្ញាម្សិលមិញ គឺជាខួប២៧ឆ្នាំនៃរដ្ឋធម្មនុញ្ញប្រទេសកម្ពុជា។ ឯកអគ្គរដ្ឋទូតបារាំងបានចូលរួមក្នុងវេទិកាមួយ...
ភ្នំពេញ៖ Sisters of Code គឺជាក្លឹបដែលជួយក្មេងស្រីកម្ពុជាគ្រប់វ័យ អភិវឌ្ឍជំនាញសរសេរកូដរបស់ពួកគេ នៅក្នុងបរិយាកាសប្រកប ដោយភាពរីករាយ និងបរិយាបន្ន – បើកទ្វារ សម្រាប់អាជីពក្នុងផ្នែក #STEM នាពេលអនាគត។ នេះបើតាមការប្រកាសរបស់ស្ថានទូត អូស្រ្តាលី នៅថ្ងៃសុក្រ ទី២៥ ខែកញ្ញា ឆ្នាំ២០២០។ ស្ថានទូត អូស្រ្តាលី...
បរទេស ៖ រដ្ឋមន្ត្រីការបរទេស សហរដ្ឋអាមេរិក លោក Mike Pompeo នៅថ្ងៃពុធសប្ដាហ៍នេះ បានព្រមានអ្នកនយោបាយ សហរដ្ឋអាមេរិក ស្ថិតក្នុងលំដាប់រដ្ឋនិងតំបន់ ឲ្យមានការប្រុងប្រយ័ត្ន ចំពោះមន្ត្រីការទូតចិន ដែលលោកនិយាយថា អាចនឹងកំពុងតែព្យាយាមអូសទាញពួកគេ ឲ្យជាផ្នែកនៃយុទ្ធនាការឃោសនា និងចារកម្ម របស់ទីក្រុងប៉េកាំង។ ថ្លែងនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន លោក Mike Pompeo...
បរទេស ៖ ក្រសួងការបរទេសចិន នៅថ្ងៃព្រហស្បតិ៍នេះ តាមសេចក្តីរាយការណ៍ បាននិយាយថា ខ្លួនគាំទ្ររដ្ឋាភិបាលហុងកុង ក្នុងពង្រឹងការគ្រប់គ្រង លើប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ បន្ទាប់ពីមានសកម្មភាពប៉ូលីស ហុងកុងបង្រួមនិយមន័យ តំណាងសារព័ត៌មាន ។ យោងតាមប្រភពព័ត៌មានមួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ បានឲ្យដឹងថា មន្ត្រីនំាពាក្យក្រសួងការបរទេសចិន...
ភ្នំពេញ៖ អាវុធហត្ថរាជធានីភ្នំពេញ នាព្រឹកថ្ងៃសុក្រ ទី២៥ ខែកញ្ញា ឆ្នាំ២០២០ ចូលរួមប្រជុំ Video Conference ស្តីពីការផ្សព្វផ្សាយផែនការ ការពារសន្តិសុខ និង ត្រៀមកម្លាំងការពារសន្តិសុខ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត។ ពិធីនេះក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស...
បរទេស៖ ដោយធ្វើការថ្កោលទោស ចំពោះអំពើព្រៃផ្សៃ មន្ត្រីក្រសួងការពារជាតិ របស់ប្រទេសកូរ៉េខាងត្បូង តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសកូរ៉េខាងជើង បានបាញ់សម្លាប់មន្ត្រីជលផល កូរ៉េខាងត្បូងដែលបាត់ខ្លួន និងដុតសាកសពរបស់គាត់ចោល កាលពីដើមសប្ដាហ៍នេះ។ ជនរងគ្រោះមានវ័យ ៤៧ឆ្នាំ ដែលជាមន្ត្រីមួយរូបរបស់ ក្រសួងសាគរនិងជនផល បានបាត់ខ្លួនកាលពីថ្ងៃចន្ទ ក្នុងខណៈជិះទូកល្បាតដែនទឹកចម្ងាយ ៦ម៉ាយ ខាងត្បូងខ្សែបន្ទាត់ព្រំដែនភាគខាងជើង ដែលជាព្រំដែនសមុទ្រមានជម្លោះ រវាងប្រទេសកូរ៉េទាំងពីរ៕...
បរទេស៖ ក្នុងសកម្មភាពមួយទប់ស្កាត់ មិនឲ្យទីក្រុងហាវ៉ាណា ទទួលបានរូបិយប័ណ្ណសហរដ្ឋអាមេរិក រដ្ឋបាលរបស់លោក ត្រាំ តាមសេចក្តីរាយការណ៍ បានដាក់ទណ្ឌកម្មថ្មី លើប្រទេសគុយបា ដោយហាមឃាត់ពលរដ្ឋអាមេរិក មិនឲ្យស្ថាក់នៅក្នុងសណ្ឋាគារ ដែលជាកម្មសិទ្ធិរបស់រដ្ឋាភិបាល និងមិនឲ្យនាំចូលគ្រឿងស្រវឹង និងផលិតផលថ្នាំជក់ របស់ប្រទេសគុយបា។ ក្នុងពេលប្រកាសទណ្ឌកម្ម នៅក្នុងអំឡុងព្រឹត្តិការណ៍សេតវិមាន គោរពដល់អតីតយុទ្ធជន នៃឆ្នេរសមុទ្រជ្រូក ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់...
បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើង តាមសេចក្តីរាយការណ៍ បានថ្កោលទោស រដ្ឋាភិបាលកូរ៉េខាងត្បូង សម្រាប់ការស្នើឲ្យមាន គោលនយោបាយសេដ្ឋកិច្ច ដែលលើកកម្ពស់បរិស្ថាន និងធ្វើឲ្យកាន់តែប្រសើរឡើង នូវចំណងមិត្តភាព ជាមួយទីក្រុងព្យុងយ៉ាង។ អត្ថបទដែលចេញដោយ ទីភ្នាក់ងារផ្សព្វផ្សាយកូរ៉េខាងជើង Arirang Meari បាននិយាយថា កិច្ចព្រមព្រៀងថ្មីកូរ៉េរបស់ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីន គឺមិនខុសពីសំណើមូលនិធិបៃតង...