ភ្នំពេញ ៖ ក្រុមការងារប្រតិកម្មរហ័ស នៃអគ្គស្នងការដ្ឋាន នគរបាលជាតិ បានលើកឡើងថា ចំពោះការផ្សាយព័ត៌លោក ម៉ិញ សុធីវណ្ណ អ្នកលេងភ្លេង និងជាមន្រ្តីនៅក្រសួងមហាផ្ទៃ ឆ្លងកូវីដ១៩ ជារឿងមិនពិតឡើយ។ នៅថ្ងៃ២៧ កក្កដា មានព័ត៌មានភ្ញាក់ផ្អើលថា លោក មិញ សុធីវណ្ណ បានឆ្លងជំងឺកូវីដ ពីប្រពន្ធគាត់ ដែលទើបមកពីអាមេរិកថ្មីៗនេះ។...
ភ្នំពេញ៖ លោក សុខ សុភ័ក្រ្ត រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានលើកឡើងថា កម្ពុជានឹងទទួល បានផលប្រយោជន៍ច្រើនជាងប្រទេសចិន ពីការបង្កើតកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីទ្វេភាគី កម្ពុជា-ចិន FTA ។ ក្នុងឱកាសសន្និសីទសារព័ត៌មានស្ដីពី លទ្ធផលបញ្ចប់ នៃកិច្ចចរចាបង្កើតកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីកម្ពុជា-ចិន FTA នៅថ្ងៃទី២៨ កក្កដា លោក រដ្ឋលេខាធិការមានប្រសាសន៍ថា កម្ពុជាបានបើកផ្សារ ដែលអាចនាំចូលទំនិញ ៣៤០មុខ ទៅចិនដែលមុខទំនិញទាំងអស់នោះ ត្រូវបានចុះពន្ធទៅ ០% ភ្លាមៗប្រហែលជា ៩៥% មានដូចជា ផលិតផលកសិកម្ម និងផលិតផលសម្រេចហើយនៅសល់ ៥% ទៀត នឹងចុះពន្ធជាបន្តបន្ទាប់ក្នុងរយៈពេលពី ១០-២០ឆ្នាំ ទើបដល់ ០% ។ លោកបន្តថា ការនាំចូលរបស់កម្ពុជាទៅចិន មានល្បឿនប្រហែលជា ២០-២៥% ហើយក្នុងឆ្នាំ២០១៩កន្លងទៅ ដោយនាំចេញទៅចិនកើនឡើងដល់ ១ពាន់លានដុល្លារ និង នាំចូលពីចិនជិត ៧ពាន់លានដុល្លារ ហើយល្បឿននៃការនាំចេញនាំចូល គឺកម្ពុជាលឿនជាងចិន ។ លោកបន្ថែមថា ចំពោះការចុះហត្ថលេខា លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-ចិន គឺសម្ដេចតេជោ ហ៊ុន សែន បានសម្រេចឯកភាពឲ្យ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ។ ចំពោះពេលវេលានៃ ការចុះហត្ថលេខា នៅពេលណានោះ នឹងជម្រាបជូននាពេលក្រោយ ។ ក្នុងឱកាសនោះដែរលោក ចាន់ សុភាព អគ្គនាយករង នៃ អគ្គនាយកដ្ឋានគោលនយោបាយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមចរចាផ្នែកទំនិញ បានលើកឡើងដែរថា «ខ្ញុំគ្រាន់តែបញ្ជាក់ថា អ្វីដែល មានសំណួរមួយថា ចិននឹងអាចមានផលប្រយោជន៍ ពី FTA នេះច្រើនជាងកម្ពុជា គឺសុំឲ្យលុបបំបាត់នូវការគិតអវិជ្ជមាននេះចេញ ។ ទោះជាអត់មាន FTA នេះ ក៏កម្ពុជានៅតែត្រូវការនាំទំនិញ មកពីចិនដដែល…កម្ពុជា សម្រុកពន្ធនាំចូលទំនិញទៅចិន បានច្រើនភាគរយជាងចិន ។ ចឹងបានថា កុំឲ្យមានទុទិដ្ឋិនិយម និងមានគំនិតថា ចិនអាចចំណេញពី FTA នេះ ច្រើនជាងកម្ពុជា មិនមែនទេ» ។ ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីទ្វេភាគីកម្ពុជា-ចិន ជាគំនិតផ្តួចផ្តើមរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានិងលោក លី គឺជាំង (Li Keqiang) នាយករដ្ឋមន្ត្រីចិន នៅក្នុងជំនួបទ្វេភាគីនាថ្ងៃទី២០-២៣ ខែមករា ឆ្នាំ២០១៩ នៅទីក្រុងប៉េកាំង។ការផ្តួចផ្តើមបង្កើតនូវកិច្ចព្រមព្រៀងនេះ ក្នុងគោលដៅពង្រីកការធ្វើពាណិជ្ជកម្ម វិនិយោគសេវា និងកិច្ចសហប្រតិបត្តិការ ឲ្យកាន់តែស៊ីជម្រៅ សម្រាប់ជាឧត្តមប្រយោជន៍ នៃប្រជាជនរបស់ប្រទេសទាំងពីរ ។ កិច្ចព្រមព្រៀងនេះ នឹងក្លាយជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី លើកដំបូងហើយ សម្រាប់កម្ពុជា ៕ ដោយ ខា ដា
ភ្នំពេញ៖ លោក ហេង សុផាន់ណារិទ្ធ ក្នុងឱកាសអញ្ជើញជាអធិបតី បើកសិក្ខាសាលាស្តីពី “ការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ សម្រាប់កម្មករនិយោជិតកម្ពុជា” នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ បានលើកឡើងថា កន្លងមក ប.ស.ស. បានធ្វើការសហការ ជាមួយក្រសួង ស្ថាប័ន អង្គភាពពាក់ព័ន្ធជាច្រើនក្នុងការរៀបចំ កម្មវិធីផ្សព្វផ្សាយអប់រំ ដល់កម្មករនិយោជិត អ្នកបើកបរយានយន្ដ ដឹកកម្មករនិយោជិត...
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាល នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ បានចុះជួយខណ្ឌដង្កោ អមដំណើរដោយលោក អ៊ុយ សុន សមាជិកក្រុមប្រឹក្សាខណ្ឌដង្កោ និងមានការចូលរួមពីសំណាក់ នាយទាហាន នាយទាហានរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ លោក លោកស្រី...
បរទេស៖ The Bloomberg នៅថ្ងៃចន្ទនេះបានសរសេរថា ខណៈដែលទឹកជំនន់បានកើនឡើងដល់កម្រិតពីលើទន្លេង Yangtze ទៅហើយនោះកាលពីថ្ងៃអាទិត្យ ប៉ុន្តែរដ្ឋាភិបាលចិននៅតែប្រកាសព្រមានថាស្ថានភាពអាក្រក់ គឺមិនទាន់ចប់នៅឡើយហើយ តម្រូវឲ្យធ្វើការជម្លៀសមនុស្សរាប់លាននាក់បន្ថែមទៀត។ យោងតាមការប្រកាស របស់លោករដ្ឋមន្ត្រីទទួលបន្ទុក កិច្ចការងារធនធានទឹករបស់ប្រទេសចិនបានបញ្ជាក់ថាទាំងការងារគ្រប់គ្រង និងជួយសង្គ្រោះនៅពេលនេះ មានសភាពធ្ងន់ធ្ងរខ្លាំងប៉ុន្តែជឿជាក់ថានៅមិនទាន់ដល់កម្រិតកំពូលមួយទៀត ដែលនឹងត្រៀមមកដល់នោះទេ។ គួរឲ្យដឹងដែរថាមកដល់ពេលនេះ ទឹកជំនន់បានវាយប្រហារលើប្រទេសចិន អស់រយៈពេលជិត២ខែទៅហើយគិតចាប់តាំង តែពីខែមិថុនាហើយជាលទ្ធផលខូចខាត សរុបមានទៅដល់១៧ពាន់ប៊ីលានដុល្លារនិងមនុស្សបាត់បង់ ជីវិតប្រមាណជា...
បរទេស៖ យុវជនប្រមាណ ៣៥០ នាក់នៃក្រុមរំដោះភូកេត បានធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាល នៅក្នុងខេត្តដីកោះភាគខាងត្បូងមួយនេះ កាលពីថ្ងៃអាទិត្យ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា ក្រុមបាតុករបានចាប់ផ្តើមប្រមូលផ្តុំគ្នានៅសួន Saphan Hin នៅម៉ោងប្រហែល ៥.៣០ ល្ងាច។ ពួកគេកាន់ផ្ទាំងរូបភាពនិងបដាខ្ពស់ ៗ...
បរទេស៖ កិច្ចព្រមព្រៀងសេដ្ឋកិច្ច និងយោធា ដែលបានចុះហត្ថលេខា រវាងក្រុងតេអេរ៉ង់ និងក្រុងប៉េកាំង គឺជាបុព្វហេតុមួយ ដែលគួរឱ្យព្រួយបារម្ភ នៅក្នុងប្រទេសអ៊ីស្រាអែល ដែលជាជឿជាក់ដោយអតីត ប្រធានរបស់ទីភ្នាក់ងារចារកម្ម Mossad, ព្រោះប្រាក់ដែលនឹងចាក់ចូលប្រទេសអ៊ីរ៉ង់ នឹងធ្វើអោយសេដ្ឋកិច្ច របស់ប្រទេសនេះមានស្ថេរភាព ហើយទីបំផុតនឹងជំរុញ ដល់សាធារណរដ្ឋអ៊ីស្លាមមួយនេះ និងការប៉ុនប៉ងរបស់ខ្លួនដើម្បីប្រកួតប្រជែងសន្តិសុខរបស់រដ្ឋជ្វីហ្វ ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៧...
ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា ម៉ាស៊ីនផលិតទឹកបរិសុទ្ធ ដោយបរិយាកាសធម្មជាតិ-WATERGEN (ប្រភេទ GEN-M) ជាបច្ចេកវិទ្យា មកពីប្រទេសអ៊ីស្រាអែល មានសមត្ថភាពអាចផលិតទឹក បរិសុទ្ធដោយស្វ័យប្រវត្តិ ពីខ្យល់ក្នុងបរិយា កាស ដោយមិនចាំបាច់តភ្ជាប់ ជាមួយប្រភព ទឹកទុយោឡើយ...
ភ្នំពេញ ៖ ដោយមើលឃើញពីភាពចាំបាច់ និងកង្វះខាតទឹកស្អាតប្រើប្រាស់ លោកស្រី ពេជ ចន្ទមុន្នី ប្រធានមូលនិធិអណ្តូងទឹកស្អាត អ្នកឧញ៉ា មហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង និង មហាឧបាសិកា ឌី ប៉ុក បានចាត់អោយក្រុមការងារធ្វើអណ្តូងថែម ជូនចំនួន៥បន្ថែម ទៅដល់ប្រជាពលរដ្ឋរស់នៅ ឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិសាត់...
បរទេស ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន និងប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បានពិភាក្សាគ្នាអំពីជម្លោះ នៅក្នុងប្រទេសអ៊ុយក្រែន ភាគខាងកើត ហើយប្រធានាធិបតីទាំងពីរ បានបង្ហាញការគាំទ្រ ចំពោះបទឈប់បាញ់គ្នា ដែលចាប់ផ្តើមអនុវត្ត នៅថ្ងៃទី២៧ ខែកក្កដានេះ។ ដោយពោលសម្តៅ ដល់ប្រទេសអ៊ុយក្រែន ភាគខាងកើត...
រាល់បញ្ហា ដែលលោកអ្នក ធ្លាប់បានជួបប្រទះ នឹងមិនមានទៀតនោះទេ ជាមួយអ្នកឯកទេស ធ្វើឃ្លាំង រោងចក្រ ដំបូលផ្ទះវីឡា ផ្ទះល្វែង សំយ៉ាប ប្រកក្បឿង និងស័ង្កសី ទ្វារ បង្អួច របង បង្កាន់ដៃ ជណ្តើរ អំពីដែក ជាមួយសិប្បកម្មដែក STK ដោយបានត្រៀមរួចជាស្រេច ក្នុងការបំពេញតម្រូវការ...
ភ្នំពេញ ៖ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប អនុញ្ញាតទទួលពាក្យចូលរៀន រយៈពេលមួយសប្តាហ៍ទៀត ដើម្បីជ្រើសរើសនិស្សិតឱ្យចូលសិក្សាថ្នាក់បណ្ឌិត និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ ខាងមុខនេះ, សិក្សាជាមួយសាស្រ្តាចារ្យ បណ្ឌិតជាតិនិងអន្តរជាតិល្បីៗ ដែលមានបទពិសោធន៍ និងចំណេះដឹងខ្ពស់ ។ ទទួលពាក្យចូលសិក្សា ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី១៥ ខែកក្កដា...
បរទេស៖ រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោក Heiko Maas បាននិយាយក្នុងបទសម្ភាសន៍ ចេញផ្សាយនៅថ្ងៃចន្ទនេះថា ប្រទេសអាល្លឺម៉ង់ នាពេលថ្មីៗនេះ បានបដិសេធច្រានចោលសំណើមួយ ចេញដោយប្រធានាធិបតី សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ដែលឲ្យអញ្ជើញប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន ឲ្យវិលចូលក្នុងក្រុមប្រទេស G7 ដែលមានសេដ្ឋកិច្ចជឿនលឿនបំផុត។...
បរទេស៖ ស្ថានកុងស៊ុលសហរដ្ឋអាមេរិក ប្រចាំនៅក្នុងទីក្រុងឆឹងទូ ស្ថិតនៅក្នុងប្រទេសចិនភាគនិរតី តាមសេចក្តីរាយការណ៍ បានបិទជាផ្លូវការនៅព្រឹកថ្ងៃចន្ទនេះ ស្របពេលមានចំណងមិត្តភាព ធ្លាក់ចុះកាន់តែអាក្រក់ រវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង។ យោងតាមប្រភពព័ត៌មានមួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ បានឲ្យដឹងថា ក្រសួងការបរទេសរបស់ប្រទេសចិន បានធ្វើការបញ្ជាក់ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ស្ថានកុងស៊ុលសហរដ្ឋអាមេរិក...
ភ្នំពេញ ៖ ដោយមើលឃើញ អំពីតម្រូវការទឹកស្អាត ជាចាំបាច់បំផុត សម្រាប់មន្ទីរពេទ្យ ជាពិសេសសម្រាប់ពលរដ្ឋ និងអ្នកជំងឺដែលមកសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ផ្តល់ម៉ាស៊ីនផលិតទឹកបរិសុទ្ធ ដោយបរិយាកាសធម្មជាតិ- WATERGEN ៥គ្រឿង ដល់មន្ទីរពេទ្យមួយចំនួន ក្នុងរាជធានីភ្នំពេញ។ យោងតាមគេហទំព័រហ្វេសប៊ុក របស់សម្ដេចតេជោ ហ៊ុន...
ភ្នំពេញ៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី២៨ កក្កដានេះ បាននិងកំពុងធ្វើសន្និសីទសារព័ត៌មានស្ដីពី «លទ្ធផលបញ្ចប់នៃ កិច្ចចរចាបង្កើតកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីកម្ពុជា-ចិន FTA» ។
បរទេស៖ ជាការឆ្លើយតបនឹងការ រិះគន់របស់លោកមុននេះ ប្រធានាធិបតីអាមេរិក បាននិយាយថា លោកបាននិយាយត្រឹមត្រូវ ជាងមនុស្សដទៃទៀត ហើយវីរុសនឹងរលត់ ទៅទីបំផុតហើយអ្វីៗនឹងត្រឹមត្រូវឡើងវិញ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា ប្រធានសភាគឺលោកស្រី Nancy Pelosi ធ្លាប់បានរិះគន់ប្រធានាធិបតី ដូ ណាល់ត្រាំ ម្តងទៀតចំពោះការចាត់វិធានការរបស់លោក...
វ៉ាស៊ីនតោន៖ ប្រធានាធិបតី ដូ ណាល់ត្រាំ បានបន្ទោសខ្លួនឯងចំពោះ ប្រទេសចិនហើយបានសន្យាថា ការចរចាពាណិជ្ជកម្មរបស់លោក ជាមួយទីក្រុងប៉េកាំង នឹងផ្តល់ផលប្រយោជន៍ ផ្នែកសេដ្ឋកិច្ចដល់ប្រជាជនអាមេរិក ជារៀងរាល់ថ្ងៃសូម្បីតែទ្រព្យសម្បត្តិ ដែលគ្រប់គ្រងដោយលោក ត្រាំ បានបន្តរួមចំណែកដល់ឱនភាព ពាណិជ្ជកម្មជាមួយប្រទេស ដែលលោកបានលើកឡើង។ ចាប់តាំងពីខែកញ្ញាឆ្នាំមុន ទ្រព្យសម្បត្តិរបស់ ត្រាំ នៅសហរដ្ឋអាមេរិកបាននាំចូល ទំនិញពីប្រទេសចិន ជាង...
ភ្នំពេញ៖ ស្របពេលដែលពិភពលោក នៅតែបន្តកើនឡើង នូវជំងឺកូវីដ១៩ នៅឡើយនោះ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានក្រើនរំលឹកក៏ដូចជាអំពាវនាវ ដល់ប្រជាពលរដ្ឋ ប្រុងប្រយ័ត្នឱ្យបានខ្ពស់ចំពោះជំងឺនេះ និងត្រូវបន្តអនុវត្តឱ្យបានម៉ឺងម៉ាត់ នូវរាល់វិធាននានា ដែលក្រសួងសុខាភិបាលបានណែនាំ ដើម្បីបង្ការទប់ស្កាត់ការ រីករាលដាលជំងឺកូវីដនេះ ឲ្យកាន់តែមានប្រសិទ្ធភាព។ តាមរយៈបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុក នៅថ្ងៃទី២៨...
បរទេស៖ រដ្ឋមន្ត្រីបង្រួបបង្រួមថ្មី របស់ប្រទេសកូរ៉េខាងត្បូង លោក Lee In-young បានឡើងកាន់តំណែងនៅថ្ងៃចន្ទនេះ និងបានអំពាវនាវឲ្យមានការផ្លាស់ប្តូរ នៅក្នុងចំណងមិត្តភាពអន្តរកូរ៉េ នេះបើយោងតាម សេចក្តីរាយការណ៍មួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន យុនហាប់ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០។ បន្ទាប់ពីទទួលបាន ការតែងតាំងពីលោកប្រធានាធិបតី មូន ជេអ៊ីន ភ្លាមនោះ...
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា អនុញ្ញាតឱ្យដំណើរការឡើងវិញ នូវសកម្មភាពហាត់ប្រាណ និងលេងកីឡាតាមទីធ្លាសាធារណៈ នៅតាមរាជធានី-ខេត្ត និងក្នុងបរិវេណពហុកីឡដ្ឋានជាតិអូឡាំពិក តែតម្រូវឲ្យគោរពតាមវិធាន សុវត្ថិភាពសុខភាព របស់ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោកឲ្យបាន ត្រឹមត្រូវដើម្បីបង្ការទប់ស្កាត់កូវីដ១៩។ តាមរយៈសេចក្តីជូនដំណឹង នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា «ដោយសារបច្ចុប្បន្ននេះ...
ភ្នំពេញ៖ រដ្ឋបាលខេត្តកោះកុង បានប្រកាសឱ្យដឹងថា ខ្លួនរៀបចំកិច្ចប្រជុំ ជាមួយភាគីពាក់ព័ន្ធ និងប្រជាពលរដ្ឋ៥៨ គ្រួសារ ដែលមានក្បាលដីពាក់ព័ន្ធ នឹងទីតាំងគម្រោងអគ្គិសនី ដុត ធ្យូងថ្ម អានុភាព ៧០០ មេហ្គាវ៉ាត់ ស្ថិតនៅឃុំថ្មស ស្រុកបទុមសាគរ នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ នៅក្នុងវត្តថ្មស ។ យោងតាមសេចក្តីអញ្ជើញ...
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយកាលពីថ្ងៃចន្ទ បានឲ្យដឹងថាអ្នកនាំពាក្យរបស់រដ្ឋាភិបាលអ៊ិរ៉ង់លោក Ali Rabiee ត្រូវបានគេតេស្តឃើញមានវិជ្ជមាកូវីដ១៩ហើយនៅសប្តាហ៍នេះ។ យោងតាមការសារព័ត៌មានក្នុងស្រុក IRNA ដែលបានចេញផ្សាយដែរនោះបានបញ្ជាក់ថាសន្និសិតកាសែតជាប្រចាំសប្តាហ៍ របស់លោក Rabiee ត្រូវបានលប់ចោលទាំងអស់ខណៈដែលលោកកំពុងបន្ត សម្រាកព្យាបាលនៅមន្ទីរពេទ្យនៅឡើយ។ គួរឲ្យដឹងដែរថាចាប់តាំងតែពីការផ្ទុះការឆ្លងកូវីដ១៩តាំងតែ ពីថ្ងៃទី១៩ខែកុម្ភៈមកអ្នកនយោបាយអ៊ីរ៉ង់ជាច្រើនរូបបានឆ្លងហើយក្នុងនោះក៏មានអ្នកបាត់បង់ជីវិតផងដែរដោយឡែកសរុបអ្នកឆ្លងក្នុងប្រទេសនៅពេលនេះ គឺមានទៅដល់២៩៣៦០៦នាក់និងស្លាប់១៥៩១២នាក់៕ ប្រែសម្រួល៖ស៊ុនលី
បរទេស៖ ក្នុងរយៈពេល ៦ ខែកន្លងមកនេះ លោកគីមជុងអ៊ុន បង្ហាញខ្លួនជាសាធារណៈ ចំពេលមានរបាយការណ៍អំពីសុខភាពមិនល្អរបស់មេដឹកនាំកូរ៉េខាងជើង និងសូម្បីតែការស្លាប់របស់លោក បន្ទាប់ពីលោកបានរំលងការជួបជុំសំខាន់ៗមួយចំនួននៅក្នុងប្រទេសកាលពីខែមេសា។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា ទីភ្នាក់ងារសារព័ត៌មាន KSNA របស់កូរ៉េខាងជើងរាយការណ៍ថា មេដឹកនាំកូរ៉េខាងជើងលោក គីមជុងអ៊ុន បានបង្ហាញក្រុមឧត្តមសេនីយ៍នៅក្នុងជួរកងទ័ពរបស់ប្រទេសជាមួយនូវកាំភ្លើងខ្លីរំលឹក ដែលជាផ្នែកមួយនៃព្រឹត្តិការណ៍ដើម្បីប្រារព្ធខួបលើកទី...
បរទេស៖បទឈប់បាញ់គ្នាទាំងស្រុងមួយ រវាងកងកម្លាំងរដ្ឋាភិបាលអ៊ុយក្រែននិងពួកបះបោរគាំទ្ររុស្ស៊ី តាមសេចក្តីរាយការណ៍ បានចាប់ផ្តើមដាក់អនុវត្តជាធរមាន នៅក្នុងប្រទេសអ៊ុយក្រែនភាគខាងកើត បើកការរំពឹងទុកពីការដល់ទីបញ្ចប់នៃជនរង់គ្រោះយោធានិងស៊ីវិល។ បទឈប់បាញ់គ្នានេះ ត្រូវបានគាំទ្រដោយប្រធានាធិបតីនៃប្រទេសរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន និងប្រធានាធិបតីនៃប្រទេសអ៊ុយក្រែន លោក Volodymyr Zelenskiy ដែលបានយល់ស្របពីភាពចាំបាច់នៃការអនុវត្តជាបន្ទាន់នូវចំណាត់ការបន្ថែម គាំទ្រគាំទ្របទឈប់បាញ់គ្នា នៅក្នុងតំបន់ Donbass។ គួរបញ្ជាក់ថា មន្ត្រីចរចានៃប្រទេសអ៊ុយក្រែន ប្រទេសរុស្ស៊ី...
ភ្នំពេញ ៖ លោក អែតដា ដូរ៉ាមី ត្រូវបានប្រកាសតែងតាំងជា អភិបាលរងស្រុកខ្សាច់កណ្តាល ជំនួស លោក ប៊ិន បញ្ញា អតីតអភិបាលរងស្រុកខ្សាច់កណ្តាលដែលតម្រូវឲ្យមកបម្រើការងារនៅខេត្តកណ្តាល ។ ពិធីប្រកាសនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី២៧ ខែកក្កដាឆ្នាំ២០២០ នៅរដ្ឋបាលស្រុកខ្សាច់កណ្ដាល ក្រោមអធិបតីភាព លោក នុត ពុធដារ៉ា អភិបាលរងខេត្តកណ្ដាល...
ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយមបានបញ្ជាក់ ឲ្យដឹងថា ចាប់ពីថ្ងៃទី២៩ កក្កដា ដល់១ សីហាឆ្នាំ២០២០ កម្ពុជានឹងបន្តមានភ្លៀងធ្លាក់រាយប៉ាយតិចទៅច្រើន ហើយមានបាតុភូតធម្មជាតិដូចជា ផ្គរ រន្ទះនិងខ្យល់កន្ត្រាក់ជាដើម។ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក ចេញផ្សាយនៅថ្ងៃ២៨ កក្កដា បានឲ្យដឹងថា តាមរយៈ នៃការប្រែប្រួលជាបន្តបន្ទាប់នៃស្ថានភាពអាកាសធាតុ សង្កេតឃើញមានខ្យល់មូលសូងនិរតីបក់ក្នុងកម្រិតបង្គួរលើកម្ពុជា ខណៈប្រព័ន្ធសម្ពាធទាបអូសបន្លាយលើ ប្រទេសថៃ...
នារដូវក្តៅក្នុងឆ្នាំ១៨៩៧ ភាពតានតឹងនៅក្នុងតំបន់មួយ នៃប្រទេសឥណ្ឌាបានកើនឡើងយ៉ាងឆាប់រហ័សនៅពេល ដែលកងទព័របស់អាណានិគមអង់គ្លេសដែលទើប នឹងរួចដៃក្នុងការកំចាត់ក្រុមបះបោរ Pashtun Tribeនៅក្នុងតំបន់Malakandnតាំងពីដើម ខែសីហា។ សង្គ្រាមរវាងក្រុមបះបោរផងនិងតាម ព្រំដែនផងបានធ្វើឲ្យប្រទេសឥណ្ឌាស្ថិតនៅក្នុងស្ថានភាព អស្ថេរភាពយ៉ាងខ្លាំង។ក្នុងវគ្គមួយនៃប្រវត្តិសាស្ត្រដែល បាននិយាយថានៅថ្ងៃទី២ខែកញ្ញាឆ្នាំ១៨៩៧ ទាហានរបស់ឥណ្ឌាប្រមាណ ២១នាក់ បានដែលកំពុងឈរជើងនៅក្នុងទីតាំងមួយដែល ជាកន្លែងតែមួយគត់សម្រាប់ការធ្វើទំនាក់ទំនង គ្នារវាងក្រុមកងទ័ពជំនួយប៉ុន្តែក្រោយ មកទាហានរបស់អាហ្គានីស្ថានដែលមានឈ្មោះថា Pashtun បានធ្វើការវាយប្រហារ ទៅលើតំបន់នេះដោយប្រើប្រាស់ទាហានប្រមាណជា ១០០០០នាក់។...
តេអេរ៉ង់៖ ប្រធានាធិបតីអ៊ីរ៉ង់លោក ហាសាន់ រ៉ូហានី បានឲ្យដឹងកាលពីថ្ងៃអាទិត្យថា សត្រូវបាន បរាជ័យក្នុងការធ្វើឱ្យសេដ្ឋកិច្ចធ្លាក់ចុះនៅក្នុងប្រទេសអ៊ីរ៉ង់ ក្រោមសម្ពាធនៃការដាក់ទណ្ឌកម្ម។ ទីភ្នាក់ងារសារព័ត៌មាន Tasnim បានចុះផ្សាយឲ្យដឹងថា រដ្ឋបាលអ៊ីរ៉ង់អាចជំនះសម្ពាធសេដ្ឋកិច្ចរបស់សត្រូវ និងបង្កើនផលិតកម្មក្នុងស្រុក បានយ៉ាងជោគជ័យ។ លោកបន្ដថា នៅពេលដែលសត្រូវមានផែនការ បង្កើនសម្ពាធនៃការដាក់ទណ្ឌកម្មដើម្បីបង្អាក់ការផ្គត់ផ្គង់ទំនិញចាំបាច់នៅអ៊ីរ៉ង់ រដ្ឋបាលអ៊ីរ៉ង់អាចចាត់ទុកជាមោឃៈនូវទណ្ឌកម្មនេះ ដោយសហការជាមួយប្រជាជន និងសកម្មជនសេដ្ឋកិច្ចក្នុង ស្រុកសហគ្រិន អ្នកផលិត...