ព័ត៌មានអន្តរជាតិ

ព្យុះកំបុតត្បូង Nivar បង្កឲ្យមានភ្លៀងធ្លាក់ យ៉ាងគំហុក បង្ខំឲ្យជម្លៀសពលរដ្ឋឥណ្ឌាប្រមាណាង២០ម៉ឺននាក់



ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ថា ក្រុមមន្ត្រីបាននិយាយថា ព្យុះកំបុតត្បូង Nivar បានបង្កឲ្យមានគ្រោះបាក់ដី កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ដែលកើតចេញពីភ្លៀងធ្លាក់ដ៏អាក្រក់បំផុត នៅរដ្ឋ Tamil Nadu និង Puducherry ។

ព្យុះកំបុតត្បូងនេះ បានឆ្លងកាតដែនដីឆ្នេរសមុទ្រនៅជិតក្រុង Marakkanam នៅរដ្ឋ Tamil Nadu ដែលនៅជិតនឹងរដ្ឋ Puducherry ដែលមានកម្លាំងខ្យល់បោកបក់ពី១២០ដល់១៣០គីឡូម៉ែត្រក្នុង១ម៉ោង និងអាចឡើងដល់១៤០គីឡូម៉ែត្រក្នុង១ម៉ោង ។

មន្ត្រីមួយរូបមកពីការិយាល័យឧតុនិយក្នុងស្រុក បានឲ្យដឹងថា “ព្យុះកំបុតត្បូង បាននាំមកទឹកភ្លៀងធ្លាក់យ៉ាងគំហុក ដែលធ្លាក់រាយប៉ាយនៅតំបន់មាត់សមុទ្រ ក្នុងរួមមាន Chennai រដ្ឋធានីនៃរដ្ឋ Tamil Nadu ” ។ “សមុទ្របានប្រែក្លាយមើលទៅគួរឲ្យខ្លាចបំផុត ក្នុងអំឡុងពេលមានគ្រោះបាក់ដីកើតឡើង” ។

ក្រុមអាជ្ញាធរ បានធ្វើការជម្លៀសពលរដ្ឋប្រមាណជាង២០០.០០០នាក់ ដែលរស់នៅរដ្ឋឆ្នេរសមុទ្រ ដើម្បីបញ្ចៀសពីគ្រោះដោយព្យុះកំបុតត្បូង Nivar ដែលជាព្យុះមានកម្លាំងខ្លាំងបំផុតនៅលើតារាងទី៥ ដែលជាខ្នាតនៃប្រភេទព្យុះចំនួន៧ដែលកើតឡើងនៅក្នុងប្រទេសឥណ្ឌា ៕ ប្រែសម្រួល: ម៉ៅ បុប្ផាមករា

To Top