ភ្នំពេញ៖ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសផ្អាក ការប្រមូលផ្ដុំ ការហាត់ហ្វឹកហ្វឺន ការបរិភោគអាហារ និងការ ស្នាក់នៅរួមគ្នា របស់ក្រុមកីឡាករ កីឡាការិនីថ្នាលទាំង៣២ ប្រភេទកីឡាជាបណ្ដោះអាសន្ន ដើម្បីបង្ការទប់ស្កាត់ ការពារ ការរីករាលដាលកូវីដ១៩។ នេះបើយោងតាមលិខិត របស់ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០៕
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែ បណ្តាញអគ្គិសនី របស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ ដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០ នៅតំបន់មួយចំនួន ទៅតាមពេលវេលា និងទីកន្លែង ដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម...
ថ្ងៃទី១៦ ខែមីនា មន្ត្រីជាន់ខ្ពស់ទទួលបន្ទុកកិច្ចការទូត នៃប្រទេសចិន និងអាមេរិក បានជួបពិភាក្សាតាមទូរស័ព្ទ ។ លោក YangJiechi ប្រធានការិយាល័យ នៃគណៈកម្មការ កិច្ចការបរទេសមជ្ឈិមចិន បានបញ្ជាក់យ៉ាងម៉ឺងម៉ាត ចំពោះលោក Mike Pompeo រដ្ឋមន្ត្រីការបរទេសអាមេរិក ថា អ្នកនយោបាយមួយចំនួន របស់អាមេរិក បាននិយាយបង្កាច់បង្ខូច ជាបន្តបន្ទាប់...
សេអ៊ូល៖ រដ្ឋសភាជាតិកូរ៉េខាងត្បូង បានអនុម័តថវិកាបន្ថែម ចំនួន ១១,៧ ពាន់ពាន់លានវ៉ុន (៩,៤២ ពាន់លានដុល្លារ) ដើម្បីជួយទប់ទល់នឹងវីរុសឆ្លងកូរ៉ូណា និងកាត់បន្ថយការខាតបង់សេដ្ឋកិច្ច ពីការផ្ទុះឡើង នៃជំងឺរាតត្បាតមួយនេះ។ សេចក្តីព្រាងច្បាប់ថវិកាបន្ថែម បានឆ្លងកាត់ សម័យប្រជុំពេញអង្គសភា ដោយមានសមាជិកសភា ២២២ រូបក្នុងចំណោម ២២៥ នាក់បានបោះឆ្នោតគាំទ្រ ដោយម្នាក់បានបោះឆ្នោត ប្រឆាំងនឹងច្បាប់នេះ...
សេអ៊ូល៖ ប្រទេសកូរ៉េខាងត្បូង បានឲ្យដឹងថាខ្លួននឹងពន្យារ ពេលឆ្នាំសិក្សាថ្មី សម្រាប់រយៈពេលពីរ សប្តាហ៍ទៀត នៅពេលដែលខ្លួន ប្រយុទ្ធប្រឆាំង នឹងការឆ្លងកូវីដ-១៩ ដែលបានកើតឡើងនៅតាមព្រះវិហារ មន្ទីរពេទ្យ និងសូម្បីតែសាលារៀន ។ យោងតាមក្រសួងអប់រំ បានឱ្យដឹងថា ក្រោមវិធាននេះឆ្នាំសិក្សាថ្មីនៅថ្នាក់មតេយ្យ និងសាលាបឋមសិក្សា មធ្យមសិក្សា និងមធ្យមសិក្សាទូទាំងប្រទេសនឹងចាប់ផ្តើមនៅថ្ងៃទី០៦ ខែមេសា ៥ សប្តាហ៍ក្រោយ...
បរទេស៖ កងកម្លាំងចម្រុះ ដឹកនាំដោយអារ៉ាប៊ីសាអូឌីត នៅប្រទេសយេម៉ែន នៅថ្ងៃអង្គារនេះ បានកម្ទេចទូកផ្ទុកគ្រាប់ផ្ទុះពីរគ្រឿង ដែលដំណើរការ និងបញ្ជាពីចម្ងាយ ដោយក្រុមហូធី ជាសម្ព័ន្ធមិត្តអ៊ីរ៉ង់ ចេញពីខេត្ត Hodeidah នេះបើតាមសេចក្តីរាយការណ៍មួយ របស់ទីភ្នាក់ងារសារព័ត៌មាន SPA។ តាមសេចក្តីរាយការណ៍ ទីភ្នាក់ងារសារព័ត៌មាន SPA បានដកស្រង់សម្តីមន្ត្រីនាំពាក្យ របស់កងកម្លំាងចម្រុះមួយរូបថា ទូកទាំងពីរគ្រឿងនោះ បានបង្កការគម្រាមកំហែង...
បរទេស ៖ ប្រទេសចិន នៅថ្ងៃអង្គារទី១៧ ខែមិនានេះ បានធ្វើសេចក្តីប្រកាស អំពាវនាវមួយចំៗ ទៅកាន់សហរដ្ឋអាមេរិកថា គួរតែបញ្ឈប់ទៅ នៃទណ្ឌកម្មទាំងឡាយ លើប្រទេសអ៊ីរ៉ង់ ខណៈដែលស្ថានភាពវាយប្រហារ ដោយកូរ៉ូណាក្នុងប្រទេសមជ្ឈឹមបូព៍ា មួយនេះកាន់តែអាក្រក់ ទៅហើយនោះ។ គួរបញ្ជាក់ថា មកដល់ពេលនេះ កូរ៉ូណាបានវាយប្រហារ ក្នុងប្រទេសអ៊ីរ៉ង់និង សម្លាប់មនុស្សកើនដល់៩៨៨នាក់ ហើយនិងករណីឆ្លង១៦០០០នាក់ គិតត្រឹមថ្ងៃអង្គារនេះ...
បរទេស ៖ រដ្ឋមន្ត្រីហិរញ្ញវត្ថុជប៉ុន លោក តារ៉ូ អាសូ បាននិយយា នៅថ្ងៃអង្គារនេះថា ប្រទេសជប៉ុន និងសហរដ្ឋអាមេរិក បានធ្វើការបញ្ជាក់ជាថ្មី នូវការត្រៀមលក្ខណៈ ជាស្រេចរបស់ខ្លួន ប្រើប្រាស់រាល់វិធានការសមស្របទាំងអស់ ដើម្បីការពារសេដ្ឋកិច្ច មិនឲ្យរងហានិភ័យបង្កឡើង ដោយការផ្ទុះឆ្លងកូរ៉ូណាវីរុស ។ ថ្លែងក្រោយនិយាយគ្នា តាមទូរស័ព្ទជាមួយលោក Steven Mnuchin...
កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញ នៅវេលាម៉ោង ១២៖៤៥នាទីយប់ ឈានចូល ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ បានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ពីបទ លួច (ឆក់ទូរស័ព្ទដៃមិនបានសម្រេច) ពីជនជាតិចិន កំពុងដើរថ្មើរជើង។ ជនសង្ស័យមាន ១-ឈ្មោះ សោម វណ្ណៈ ហៅឃ្លាំង ភេទប្រុស អាយុ១៦ ឆ្នាំមុខរបរជាងជុសជុលរថយន្ត ទីកន្លែងស្នាក់នៅផ្ទះ២៩៩ផ្លូវ១០...
កោះកុង : លោកវេជ្ជបណ្ឌិត ទៅ មុឹង ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង បានថ្លែងឲ្យដឹងថា ក្រោយពីធ្វើតេស្តចេញជាលទ្ធផល ពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានបង្ហាញវិជ្ជមានវិរុសកូវិត១៩ បានកើតទៅលើ បុរសជនជាតិឥស្លាមម្នាក់ អាយុ៥៧ឆ្នាំ មានទីលំនៅភូមិត្រើយកោះ ឃុំត្រើយកោះ សង្កាត់ដងទង់ ខេត្តកំពត បានចុះមកធ្វើការផ្សព្វផ្សាយ ពីសាសនាឥស្លាម នៅព្រះវិហារសាសនា ភូមិ៤ សង្កាត់ដងទង់...
តេហរ៉ង់ ៖ នៅថ្ងៃអង្គារទី១៧ខែមិនានេះ ប្រទេសអ៊ីរ៉ង់ បានធ្វើការប្រកាស បែបព្រមានខ្លាំងៗ ទៅលើពលរដ្ឋរបស់ខ្លួនថា ព្រឹត្តិការណ៍វាយប្រហារ ដោយកូរ៉ូណានៅក្នុងប្រទេស អាចសម្លាប់មនុស្ស រាប់លាននាក់ ប្រសិនបើពួកគេមិនព្រមធ្វើ តាមការណែនាំរបស់រដ្ឋាភិបាល និងជាពិសេសនៅតែបន្តធ្វើដំណើរ ។ ការប្រកាស ដែលត្រូវបានធ្វើឡើង ដោយអ្នកកាសែត របស់ទូរទស្សន៍ដ៏ធំ ក្នុងស្រុកម្នាក់និង ក៏មានមុខងារជាវេជ្ជបណ្ឌិតផង ប៉ុន្មានម៉ោងប៉ុណ្ណោះ...
បរទេស ៖ រដ្ឋាភិបាល នៃប្រទេសអ៊ីស្រាអែល តាមសេចក្តីរាយការណ៍ នឹងផ្តល់នូវទឹកប្រាក់ដំបូង ១៣លានដុល្លារ ឲ្យដល់ក្រុមហ៊ុនអ៊ីស្រាអែលនានា សម្រាប់ការស្រាវជ្រាវនិងអភិវឌ្ឍ ផលិតផលនិងបច្ចេកវិទ្យា ដែលអាចជួយដល់ការប្រយុទ្ធប្រឆាំង នឹងវីរុសកូវីដ១៩។ ក្រសួងសេដ្ឋកិច្ចអ៊ីស្រាអែល បាននិយាយនៅថ្ងៃអង្គារនេះថា អាជ្ញាធរច្នៃប្រឌិតអ៊ីស្រាអែល ក្រសួងសេដ្ឋកិច្ច និងសមាគមរោងចក្រអ៊ីស្រាអែល ក៏បានអំពាវនាវឲ្យរោងចក្រនានា ប្រគល់នូវគម្រោងស្រាវជ្រាវ និងអភិវឌ្ឍន៍ ដើម្បីជួយអភិវឌ្ឍ ឬក៏ពន្លឿនការផលិតបច្ចេកវិទ្យា...
ភ្នំពេញ ៖ បន្ទាប់ពីទទួលបានគោលការណ៍ ពីរាជរដ្ឋាភិបាល រដ្ឋបាលខេត្តកណ្ដាល សហការជាមួយ ក្រសួងសាធារណការ និងដឹកជញ្ជូន បានអនុញ្ញាត ឲ្យនាវាទេសចរណ៍ កម្ពុជា៥គ្រឿង ដែលកាលពីពេលថ្មីៗនេះ ត្រូវបានអាជ្ញាធរ របស់ប្រទេសវៀតណាម ហាមមិនឲ្យចូលចត ដើម្បីដាក់ភ្ញៀវទេសចរចុះ នោះឲ្យចូលមកកម្ពុជាវិញ ។ នេះបើយោងតាមសេចក្ដី ជូនដំណឹង របស់រដ្ឋបាលខេត្តកណ្ដាល នៅថ្ងៃទី១៨...
បរទេស ៖ ប្រទេសកាណាដា ប្រទេសបារាំង ប្រទេសរុស្ស៊ី និងប្រទេសស៊ូដង់ នៅថ្ងៃចន្ទសប្ដាហ៍នេះ បានបិទច្រកព្រំដែន របស់ខ្លួន នៅក្នុដំណើរឆ្លើយតប ទៅនឹងការឆ្លងរីករាលដាល នៃវីរុសកូវីដ១៩ នេះបើយោងតាមសេចក្តី រាយការណ៍មួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន UPI ។ នាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau...
ហាណូយ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ថា ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានរដ្ឋ បានឲ្យដឹងនៅថ្ងៃអង្គារនេះថា វៀតណាម នឹងព្យួរការផ្តល់ទិដ្ឋាការថ្មី ដល់ជនបរទេសទាំងអស់ ដើម្បីទប់ស្កាត់ ការឆ្លងរីករាលដាលនៃវីរុសកូរ៉ូណា នៅក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ ។ ជាច្រើនសប្តាហ៍ បន្ទាប់ពីប្រកាសនៃការកកើតឡើងវិញ នៃអ្នកដែលឆ្លងវីរុស ចំនួន១៦នាក់...
រ៉ូម៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ថា គិតត្រឹមថ្ងៃចន្ទ ប្រទេសអ៊ីតាលី ត្រូវបានគេរាយការណ៍មកថា មានអ្នកស្លាប់ថ្មី ចំនួន៣៤៩នាក់ ដោយសារវីរុសកូរ៉ូណា ដែលនាំឲ្យតួលេខនៃអ្នកស្លាប់សរុប គិតចាប់ពីខែមកមកដល់ពេលនេះ កើនឡើងដល់២.១៥៨នាក់ ដែលជាតួលេខស្លាប់ច្រើនបំផុត បន្ទាប់ពីប្រទេសចិន ។ ចំនួននៃអ្នកស្លាប់ផ្លូវការ...
ភ្នំពេញ៖ ក្រោមកម្មវិធីហិរញ្ញប្បទានពិសេស របស់រាជរដ្ឋាភិបាល ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ធ.អ.ជ. ក.) នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០នេះ បានប្រកាសបើកហិរញ្ញប្បទាន ៥០ លានដុល្លារ ដើម្បីផ្តល់ឥណទានមានការប្រាក់ទាប គាំទ្រដល់សិប្បកម្ម សហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យកែច្នៃ ផលិតផលកសិកម្ម វិស័យកសិ-ឧស្សាហកម្ម និងវិស័យកសិកម្ម ក្នុងគោលដៅរួមចំណែក...
តូក្យូ៖ អនុប្រធានគណៈកម្មាធិការ អូឡាំពិកជប៉ុនលោក Kozo Tashima បាននិយាយថា លោកបានធ្វើតេស្តិ៍ រកមេរោគវីរុសកូរ៉ូណា នៅពេលមានការ សង្ស័យកាន់តែកើនឡើងថា តើទីក្រុងតូក្យូអាចធ្វើជាម្ចាស់ផ្ទះ ព្រឹត្តិការណ៍អូឡាំពិករដូវក្តៅ បានដោយសុវត្ថិភាព យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។ លោក Tashima បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ មួយចេញដោយសមាគម បាល់ទាត់ជប៉ុនថា ថ្ងៃនេះលទ្ធផលតេស្តិ៍របស់ខ្ញុំ បានបង្ហាញជាវិជ្ជមានចំពោះវីរុសកូរ៉ូណា។...
ភ្នំពេញ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងសុខាភិបាលបានអះអាងថា រហូតមកដល់ពេលនេះ ក្រសួងបានធ្វើតេស្តរកមេរោគកូវីដ១៩ បានចំនួន១១១២ករណី ដោយក្នុងនោះរកឃើញអ្នកផ្ទុកកូវីដ១៩ ចំនួន ៣៥ករណី ដែលសុទ្ធសឹងជាករណីនាំចូលពីបរទេស។ ក្នុងសន្និសីទសារព័ត៌មានស្ដីពី “វឌ្ឍនភាពនិងទិសដៅការងារ របស់រដ្ឋបាលខេត្តកំពង់ឆ្នាំង”និង “បច្ចុប្បន្នភាពជំងឺរលាកសួត បង្កដោយវីរុសកូវីដ១៩”នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ លោកស្រី...
ភ្នំពេញ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានអះអាងថា សម្ដេចសុខសប្បាយជាធម្មតាទេ ហើយព័ត៌មានដែលផ្សាយ អំពីគ្រោះថ្នាក់របស់ខ្ញុំ ដែលបានផ្សព្វផ្សាយដោយ News Fast ជាព័ត៌មានមិនពិត មានគោលបំណងបង្កការភាន់ច្រឡំ និងចេតនាអាក្រក់ណាមួយ។ ប្រតិកម្មរបស់សម្ដេចពិជ័យសេនា ទៀ បាញ់ បានធ្វើឡើងបន្ទាប់ពី គេហទំព័រ News...
អ៊ីរ៉ង់៖ អ្នកនាំពាក្យតុលាការ នៅប្រទេសនេះ បាននិយាយថា ប្រទេសអ៊ីរ៉ង់ បានដោះលែងអ្នកទោស ប្រមាណ ៨៥.០០០ នាក់ ជាបណ្តោះអាសន្ន ក្នុងកិច្ចប្រឹងប្រែងមួយ ដើម្បីប្រយុទ្ធប្រឆាំង នឹងការរីករាលដាល នៃវីរុសនេះ៕ ដោយ៖លី ភីលីព
ការ៉ាកាស់ ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ថា លោក Nicolas Maduro ប្រធានាធិបតីវេណេស៊ុយអេឡា បានថ្លែងកាលពីថ្ងៃចន្ទថា ការធ្វើចត្តឡីស័ក នឹងត្រូវបន្ថែមទៀតដល់រដ្ឋទាំងអស់ ដើម្បីទប់ស្កាត់នឹងការផ្ទុះវីរុសកូរ៉ូណា ។ លោក បានគូសបញ្ជាក់ នៅលើកញ្ចក់ទូទូរសទស្សន៍ កាលពីយប់ថ្ងៃចន្ទថា ការធ្វើចត្តឡីស័កនៅទូទាំងប្រទេស នឹងចាប់ផ្តើមនៅម៉ោង ៥និង០០នាទីព្រឹក...
ប៉េកាំង៖ ប្រទេសចិន បានបញ្ចប់ការស្រាវជ្រាវ ទៅលើថ្នាំ Favipiravir ដែលជាថ្នាំប្រឆាំងវីរុស ដែលបានបង្ហាញ ពីប្រសិទ្ធភាពព្យាបាលល្អ ប្រឆាំងនឹងជំងឺឆ្លងមេរោគ COVID-19 ។ យោងតាមទី ភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា លោក Zhang Xinmin ប្រធានមជ្ឈមណ្ឌលជាតិ...
ញ៉ូវយ៉ក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ថា មជ្ឈមណ្ឌលសម្រាប់ប្រព័ន្ធវិទ្យាសាស្ត្រ និងវិស្វកម្មនៅសាកលវិទ្យាល័យ Johns Hopkins បានឲ្យដឹងថា ចំនួននៃអ្នកមានករណីជំងឺ COVID-19 នៅសហរដ្ឋអាមេរិក បានកើនឡើងដល់៤.៦០០ករណី គិតត្រឹមយប់ថ្ងៃចន្ទ ដែលបានកើនឡើងចាង ១.០០០ករណី នៅក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ ។ មជ្ឈមណ្ឌលបានឲ្យដឹងថា សរុបមានអ្នកស្លាប់ចំនួន...
ហ្សឺណែវ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ថា អង្គការសុខភាពពិភពលោក ហៅកាត់ (WHO) បានចេញរបាយការណ៍ អំពីស្ថានភាពប្រចាំថ្ងៃថា សរុបទៅមានប្រទេសចំនួន ១៥២ហើយ និងតំបន់ជាច្រើនបាន ត្រូវគេរាយការណ៍មកថា បានបញ្ជាក់ថាបានឆ្លងជំងឺ COVID-19 ចំនួន១៦៧.៥១១ករណី គិតត្រឹមព្រឹកថ្ងៃចន្ទ ដោយបានកើនឡើង ១៣.៩០៣ករណី បើធៀបនឹងថ្ងៃមុន ។...
ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ បានអនុញ្ញាតឲ្យលោក ពេជ ប៊ុនធិន រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ព្រមទាំងមន្រ្តីក្រោមឱវាទ ចូលជួបរាយការណ៍ និងស្នើសុំមតិណែនាំ ក្នុងការរៀបចំកញ្ចប់ ឯកសារកម្មវិធីជាតិ កំណែទម្រង់រដ្ឋបាលសាធារណៈ ឆ្នាំ២០២០-២០៣០ និងការរៀបចំឯកសារក្របខណ្ឌគតិយុត្ត សម្រាប់ដាក់ឲ្យអនុវត្ត...