ព័ត៌មានអន្តរជាតិ

EU អំពាវនាវឲ្យតួកគី ប្រើប្រាស់សកម្មភាព វិជ្ជមានដើម្បីដោះស្រាយ បញ្ហាតានតឹង

បរទេស ៖ នៅថ្ងៃអង្គារនេះអ្នកនាំពាក្យ សហភាពអឺរ៉ុបបានចេញមកបញ្ជាក់ថា សហភាពអឺរ៉ុបឬ EU នៅតែមានឆន្ទៈក្នុងការ ទុករយៈពេលរហូត ដល់ខែធ្នូសម្រាប់ ប្រទេសតួកគី ក្នុងការចាត់វិធានការជាវិជ្ជមាន ដើម្បីកាត់បន្ថយភាពតានតឹង ដែលកំពុងកើតមាននា
ពេលថ្មីៗនេះ ។

យោងតាមរបាយការណ៍ និងប្រព័ន្ធផ្សព្វផ្សាយប្រធានាធិប តីតួកគីលោក Recep Tayyip Erdogan បានប្រើប្រាស់ពាក្យ សំដីដាក់
សមភាគីបារាំងរបស់គាត់ គឺលោក Emmanuel Macron ដែលធ្លាប់បានថ្លែងថ្កោលទោសយ៉ាងខ្លាំង ទៅលើការសម្លាប់គ្រូបង្រៀន ប្រវត្តិសាស្រ្ត
បារាំងថា ជាការវាយប្រហារភេរវកម្ម របស់ក្រុមអ៊ីស្លាមជ្រុលនិយម។

នៅក្នុងសន្និសីទកាសែតប្រចាំថ្ងៃ អ្នកនាំពាក្យកិច្ចការបរទេស នៃគណៈកម្មការលោក Peter Stano បាននិយាយថាជំហរ របស់រដ្ឋ
សមាជិកទាំង ២៧ របស់សហភាពអឺរ៉ុប បានបញ្ជាក់យ៉ាងច្បាស់ នៅក្នុងកិច្ចប្រជុំកំពូលរបស់មេដឹកនាំទាំងនោះ តាំងតែពីដើមខែតុលា ដោយបានថែមដាក់ចេញនូវបន្ទាត់
វិជ្ជមានសម្រាប់ ប្រទេសតួកគីក្នុងការ ផ្សះផ្សាឡើងវិញ នូវបញ្ហាដ៏តានតឹងមួយនេះ ៕

ប្រែសម្រួល៖ស៊ុនលី

To Top