ព័ត៌មានជាតិ

ថ្ងៃនេះ ជាខួបអនុស្សាវរីយ៍ លើក ទី ៧៩ឆ្នាំ នៃការយាងគ្រង ព្រះបរមសិរីរាជ្យសម្បត្តិ គ្រាទី១ របស់សម្តេចតា

ភ្នំពេញ ៖ ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ថ្វាយមហាព្រះរាជកុសល ខួបអនុស្សាវរីយ៍លើក ទី ៧៩ឆ្នាំ (២៨ តុលា ១៩៤១ -២៨ តុលា ២០២០)ការ យាងគ្រងព្រះបរមសិរីរាជ្យសម្បត្តិគ្រាទី១ នៃព្រះករុណា ព្រះបាទ សម្ដេច ព្រះ នរោត្ដម សីហនុ រាជហរិវង្ស ឧភតោសុជាតិ វិសុទ្ធពង្ស អគ្គមហាបុរសរតន៍ និករោត្ដម ធម្មិកមហារាជាធិរាជ បរមនាថ បរមបពិត្រ ព្រះចៅ ក្រុង កម្ពុជា ធិបតី ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ។

ព្រះមហាក្សត្រមានព្រះរាជបន្ទូលថា «ព្រះករុណា ព្រះបាទ សម្ដេចព្រះនរោត្ដម សីហនុ ក្លាយជាព្រះមហាក្សត្រ ១ព្រះអង្គ ក្នុងព្រះជន្ម ១៩ព្រះវស្សា» ៕

To Top