ភ្នំពេញ៖ ក្រុមហ៊ុនជីប ម៉ុង លែន ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍ អចនទ្រព្យដ៏ល្បីល្បាញមួយ នៅក្នុងប្រទេសកម្ពុជានឹងធ្វើកម្មវិធីបើកលក់ ទីតាំងថ្មីបន្ថែម ៣ គម្រោងព្រមគ្នាតែម្តង នៅថ្ងៃទី 29 កុម្ភៈ – 01 មីនា ឆ្នាំ 2020។ កម្មវិធីនេះធ្វើឡើងនៅក្នុងគម្រោង ផាក លែន ៥៩៨...
ភ្នំពេញ៖ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ ធនាគារ អេស៊ីលីដា ភីអិលស៊ី ដែលជាធនាគារពាណិជ្ជធំជាងគេ នៅប្រទេសកម្ពុជា បានទទួល ការអនុញ្ញាត ជាគោលការណ៍ពី គណៈកម្មការមូលបត្រកម្ពុជា (គ.ម.ក.) លើការបោះផ្សាយ លក់មូលបត្រ កម្មសិទ្ធិលើកដំបូង ជាសាធារណៈ របស់ធនាគារ នៅថ្ងៃអង្គារ ទី២៥ ខែកុម្ភៈ...
ក្រុមការងារការិយាល័យស្តារនីតិសម្បទា នៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) កាលពីរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ម្សិលមិញនេះ បានចុះទៅដល់គេហដ្ឋានផ្ទាល់របស់ជនរងគ្រោះចំនួន ០៣នាក់ ដើម្បីពិនិត្យស្ថានភាពរបួស ផ្តល់ការប្រឹក្សា និងតាមដានការផ្តល់សេវាស្តារនីតិសម្បទា (សេវាស្តារនីតិសម្បទាផ្នែកវេជ្ជសាស្ត្រ សេវាស្តារនីតិសម្បទាផ្នែកបណ្តុះបណ្តាលវិជ្ជាជីវៈឡើងវិញ និងសេវាស្តារនីតិសម្បទាផ្នែកសង្គម) មានទីតាំងស្ថិតនៅខេត្តកណ្តាល និងខេត្តស្វាយរៀង ។ តាមការឱ្យដឹងពីក្រុមការងារការិយាល័យស្តារនីតិសម្បទា បានបញ្ជាក់ថា ជនរងគ្រោះទាំងបីនាក់ខាងលើគឺសុទ្ធតែទទួលរងគ្រោះថ្នាក់ការងារកាលពីពេលកន្លងទៅ និងមានតម្រូវការសេវាស្ដារនីតិសម្បទាសម្រាប់ជួយសម្រួលដល់ការរស់នៅប្រចាំថ្ងៃ ៖ ១. ឈ្មោះ អ៊ឹម ឡៃស៊ីម ភេទស្រី ទទួលរងគ្រោះថ្នាក់ការងារ កាលពីថ្ងៃ១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ មានទីលំនៅ នៅស្រុកខ្សាច់កណ្តាលខេត្តកណ្ដាល (ពិនិត្យស្ថានភាពរបួស និងផ្តល់សេវាស្តារនីតិសម្បទា)។ ២. ឈ្មោះ នាង សុផល ភេទស្រី ទទួលរងគ្រោះថ្នាក់កាលពីថ្ងៃ១៤ ខែមករា ឆ្នាំ២០១៧ មានទីលំនៅ នៅស្រុកចន្រ្ទា ខេត្តស្វាយរៀង(ពិនិត្យស្ថានភាពរបួស និងផ្តល់សេវាស្តារនីតិសម្បទា)។ ៣. ឈ្មោះ មាស វណ្ណថា ភេទប្រុស ទទួលរងគ្រោះថ្នាក់កាលពីថ្ងៃ១១ ខែឧសភា ឆ្នាំ២០១៦ មានទីលំនៅ នៅស្រុកស្វាយទាបខេត្តស្វាយរៀង (ពិនិត្យ និងផ្តល់ការប្រឹក្សា) ។ ក្រុមការងារការិយាល័យស្តារនីតិសម្បទា បានបញ្ជាក់ទៀតថា៖ ការចុះផ្តល់សេវាស្តារនីតិសម្បទានេះ គឺដើម្បីឆ្លើយតបឱ្យបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព ជាពិសេស គឺជួយសម្រួលដល់ពួកគាត់ តាមរយៈការជួយដោះស្រាយបញ្ហាតាមគោលការណ៍ ដល់លំនៅដ្ឋានផ្ទាល់របស់ពួកគាត់ និងបានផ្សព្វផ្សាយពីក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គមរបស់រាជរដ្ឋាភិបាល និងអត្ថប្រយោជន៍របបសន្តិសុខសង្គម៕
ភ្នំពេញ៖ អតិថិជនរបស់សែលកាត ដ៏មានសំណាងម២រូប ឈ្នះប្រាក់ពិតៗ ម្នាក់ ២០ ០០០ដុល្លារអាមេរិក សុប៤ម៉ឺនដុល្លារ ពីក្រុមហ៊ុន ទូរសព្ទចល័ត សែលកាត ដោយគ្រាន់តែចូលរួម ផ្ញើសារងាយៗ10k ផ្ញើទៅកាន់លេខ 8888 ដើម្បីឈ្នះរង្វាន់ ជារៀងរាល់ថ្ងៃ ។ ក្រុមការងារសែលកាត កាលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ...
ភ្នំពេញ៖ បន្ទាប់ពីលោក វ៉ាង វិនធៀន (Wang Wentian) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជានិង សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បាននិងកំពុង សម្រុះសម្រួល រកគ្រប់វិធានការ ដើម្បីនាំយកវត្ថុធាតុដើម ពីប្រទេសចិនមកផ្គត់ផ្គង់ នៅតាមបណ្ដារោងចក្រមួយចំនួន នៅក្នុងប្រទេសកម្ពុជា ដែលជួបវិបត្តិខ្វះវត្ថុធាតុដើម ក្នុងការផលិតនោះ លោក ប៉ាវ...
ភ្នំពេញ: នៅរសៀលថ្ងៃទី២៦ ខែកុម្ភ: ឆ្នាំ២០២០ មានករណីអគ្គិភ័យឆេះរោងចក្រ ស្ថិតក្នុងសង្កាត់ព្រៃសរ ខណ្ឌដង្កោ រាជធានីភ្នំពេញ ខណ:ពេលនេះសមត្ថកិច្ចកំពុងចេញអន្តរាគមន៍នៅកន្លែងកើតហេតុ មូលហេតុ៕
ភ្នំពេញ៖ ដោយការយកចិត្តទុកដាក់ ចំពោះបងប្អូនអាជីវករ ដែលបាននិងកំពុង ប្រកបរបររកស៊ី លក់ដូរ នៅក្នុងផ្សារអូឬស្សី អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានជំរុញឲ្យ ការដ្ឋានជូសជុលសំណង់ ឡៅតឿផ្សារអូឫស្សី ដែលមានសភាព ប្រេះស្រាំ បើកដំណើរការ ឲ្យបានលឿន ដោយហេតុថា បើទុកយូរបន្តទៀត អាចបង្កគ្រោះថ្នាក់ ដល់ប្រជាពលរដ្ឋ...
ភ្នំពេញ៖ ស្របពេលដែលតាម បណ្ដារោងចក្រមួយចំនួន នៅក្នុងប្រទេសកម្ពុជា កំពុងជួបវិបត្តិខ្វះខាត វត្ថុធាតុដើម ក្នុងការផលិតនោះ លោក វ៉ាង វិនធៀន (Wang Wentian) ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា បានអះអាងថា ប្រទេសចិនកំពុង សម្រុះសម្រួល រកគ្រប់វិធានការដើម្បីផ្ដល់វត្ថុធាតុដើម ជូនក្រុមហ៊ុនកម្ពុជា ដើម្បីធ្វើឲ្យការខូចខាត នៃក្រុមហ៊ុនកម្ពុជា ស្ថិតក្នុងកម្រិតទាបបំផុត...
ភ្នំពេញ៖ ស្របពេលដែលប្រទេស កំពុងមានសុខសន្តិភាព និងការអភិវឌ្ឍន៍ ស្ទើរគ្រប់វិស័យនោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញមុខអះអាងថា កម្ពុជានឹងមិនផ្ដល់ឱកាសឲ្យបរទេស ជ្រៀតជ្រែក ចូលកិច្ចការផ្ទៃក្នុងដែលនាំឲ្យមានការបង្កចលាចល និងបាត់បង់សន្តិភាពនោះទេ។ នៅក្នុងពិធីសម្ពោធ ដាក់ឱ្យប្រើប្រាស់ផ្លូវជាតិ លេខ៥៨ នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្ដេចបានក៏បានរំលឹក ពីគោលនយោបាយ...
ភ្នំពេញ៖ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ ផ្លូវជាតិលេខ៥៨ ដែលជាផ្លូវក្រវ៉ាត់ព្រំដែនកម្ពុជា និងថៃ មានប្រវែងជាង ១៧៤គីឡូម៉ែត្រនៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ជាថ្មីថា ពលរដ្ឋទិញផ្ទះនិងខុនដូរ តម្លៃក្រោម៧ម៉ឺនដុល្លារ មិនជាប់ពន្ធ ប្រថាប់ត្រានោះទេ ។ ក្នុងពិធីសម្ពោធ ដាក់ឱ្យប្រើប្រាស់...
ភ្នំពេញ៖ ក្នុងពិធីសម្ពោធដាក់ ឱ្យប្រើប្រាស់ផ្លូវជាតិ លេខ៥៨ ដែលជាផ្លូវក្រវ៉ាត់ព្រំដែនកម្ពុជា និងថៃ មានប្រវែងជាង ១៧៤គីឡូម៉ែត្រនៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានណែនាំឲ្យប្រើប្រាស់ យន្តហោះរបស់ ប្រទេសកម្ពុជានិងចិន សម្រាប់ដឹកវត្ថុធាតុដើម ពីចិនមកផ្គត់ផ្គង់រោងចក្រ នៅកម្ពុជាដើម្បីបញ្ចៀស វិបត្តិព្យួរការងារកម្មករ។
ភ្នំពេញ៖ ក្នុងពិធីសម្ពោធដាក់ឱ្យ ប្រើប្រាស់ផ្លូវជាតិ លេខ៥៨ ដែលជាផ្លូវក្រវ៉ាត់ ព្រំដែនកម្ពុជា និងថៃ មានប្រវែងជាង ១៧៤គីឡូម៉ែត្រនៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ប្រជាជនចិន ដាក់ឈ្មោះថ្មីឲ្យសម្ដេចថា បុរសសង្ហាដើរបញ្រ្ចាស់ទិស។ ប្រជាជនចិនដាក់ឈ្មោះថ្មី ឲ្យនាយករដ្ឋមន្រ្តីកម្ពុជាថា...
ភ្នំពេញ៖ រន្ធត់ណាស់ ក្រឡាប់រថយន្តធុនធំដឹកទឹក សង្កត់លើម៉ូតូកង់បីឥណ្ឌា ស្លាប់២នាក់ឪពុកកូន និងស្ត្តី្រជាម្តាយពោះធំ ម្នាក់ទៀត រងរបួសបាក់ជើង ចំណេះជិះម៉ូតូ ៣ នាក់ទៀតរងរបួសធ្ងន់ នៅព្រឹកថ្ងៃទី២៦ខែកុម្ភៈ ចំណុចស្តុបព្រែកហូ សង្កាត់ព្រែកហូ ក្រុងទឹកខ្មៅ ខេត្តកណ្តាល។ លោកយី វណ្ណដា អធិការក្រុងទឹកខ្មៅ បានថ្លែងប្រាប់អ្នកសារព័ត៌មានថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះបណ្ដាលឲ្យពីរនាក់ឪពុកកូនស្លាប់ ចំណែកម្ដាយ...
ភ្នំពេញ៖ ក្នុងពិធីសម្ពោធដាក់ឱ្យ ប្រើប្រាស់ផ្លូវជាតិ លេខ៥៨ ដែលជាផ្លូវក្រវ៉ាត់ ព្រំដែនកម្ពុជា និងថៃ មានប្រវែងជាង ១៧៤គីឡូម៉ែត្រ នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានលើកឡើងថា ប្រសិនបើគ្មានមិត្តចិនជួយ ប្រទេសកម្ពុជា មិនមានផ្លូវជាតិលេខ៥៨ និងផ្លូវសំខាន់ៗមួយចំនួន ទៀតដូចថ្ងៃនេះទេ។
ភ្នំពេញ៖ លោក វ៉ាង វិនធៀន (Wang Wentian) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានសម្ដែងការប្ដេជ្ញាចិត្ត យ៉ាងមុតមាំ នៅចំពោះមុខ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាថា នឹងរិះរកគ្រប់វិធីសាស្រ្ត ផ្គត់ផ្គង់វត្ថុធាតុដើម ដល់កម្ពុជា ដើម្បីដោះស្រាយបញ្ហា ប្រឈមលើវិស័យកាត់ដេរ នាពេលបច្ចុប្បន្ន។ លោក...
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីក្នុងពិធីបិទ សន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់រដ្ឋបាលខេត្តបាត់ដំបង និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន នាព្រឹកថ្ងៃពុធ ៤កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ ។
ភ្នំពេញៈ នៅព្រឹកថ្ងៃពុធ ៤កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង លោក វ៉ាង វិនធៀន (Wang Wentian) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា...
បរទេស៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃចន្ទសប្ដាហ៍នេះ បានមានប្រសាសន៍ នៅក្នុងពិធីដង្ហែក្បួនដ៏ធំមួយ នៅក្នុងប្រទេសឥណ្ឌាថា សហរដ្ឋអាមេរិក នឹងនៅតែជាសម្ពន្ធមិត្តដ៏ស្មោះត្រង់ ដែលប្តេជ្ញាការពារឥណ្ឌាពីអំពើភេរវកម្មឥស្លាមជ្រុលនិយម។ ដោយបង្ហាញខ្លួនជាមួយស្ត្រីទីមួយ លោកស្រី Melania Trump និងនាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារ៉េនដ្រា ម៉ូឌី ក្នុងទីចំពោះមុខមនុស្ស១១០.០០០នាក់ នៅពហុកីឡាដ្ឋានទើបកសាងថ្មី...
ភ្នំពេញ៖ គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានសម្រេចចុះបញ្ជី សុំវិនិយោគក្រុមហ៊ុន ចំនួន៥ ក្នុងទំហំវិនិយោគ ជាង២៩លានដុល្លារសហរដ្ឋអាមេរិក។ យោងតាម CDC បានបញ្ជាក់ថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖ ១- “SHANXI...
សេអ៊ូល៖ ប្រទេសកូរ៉េខាងត្បូង បានរាយការណ៍ពីការកើនឡើងរាល់ថ្ងៃនូវចំនួនអ្នកឆ្លងវីរុសថ្មីដោយសារជម្ងឺឆ្លងកូរ៉ូណា ឬកូវីដ- ១៩ ដោយករណីថ្មីភាគច្រើនផ្តោតលើភាគអាគ្នេយ៍នៃទីក្រុងដាហ្គូ ដែលអាជ្ញាធរសុខាភិបាលកំពុងផ្លាស់ប្តូរការផ្តោតអារម្មណ៍ប្រឆាំងនឹងវីរុស និងប្រយុទ្ធប្រឆាំងនឹងការផ្ទុកការរីករាលដាលរបស់វា។ យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន យុនហាប់ បានឲ្យដឹងថា ចំនួន ២៣១ ករណីបន្ថែមទៀតនៃវីរុសថ្មីនេះ បានធ្វើឱ្យចំនួនអ្នកឆ្លងសរុបនៅកូរ៉េខាងត្បូងកើនដល់ ៨៣៣ នាក់។ ជនរងគ្រោះចុងក្រោយពីរនាក់នៃជំងឺ ដែលអាចបណ្តាលឱ្យស្លាប់ត្រូវបានគេដាក់ទៅមន្ទីរពេទ្យ Daenam នៅ Cheongdo...
បរទេស៖អង្គការសហប្រជាជាតិ កំពុងតែពិភាក្សាគ្នាជាមួយប្រទេសតួកគី ដើម្បីជំរុញបង្កើនលំហូជំនួយឆ្លងព្រំដែន ចូលទៅក្នុងប្រទេសស៊ីរីភាគពាយព្យ និងអនុញ្ញាតឲ្យមានការជម្លៀសមនុស្សទាំងនោះ ដែលកំពុងត្រូវការជំនួយផ្នែកសុខាភិបាលបន្ទាន់ ស្របពេលការវាយប្រហារកាន់តែខិតចូលមកជិត។ លោក ជាមន្ត្រីសម្របសម្រួលជំនួយមនុស្សធម៌ ក្នុងតំបន់រងរបស់អង្គការសហប្រជាជាតិសម្រាប់វិបត្តិស៊ីរី បានមានប្រសាសន៍ថា ការប្រយុទ្ធគ្នានោះ ក្នុងពេលបច្ចុប្បន្ននេះ ការប្រយុទ្ធគ្នាកំពុងតែខិតចូលមកប្រកបដោយគ្រោះថ្នាក់ជិតតំបន់ ដែលមានមនុស្សជាងមួយលាននាក់ កំពុងតែរស់នៅក្នុងជំរុំតង់ និងជម្រកបណ្ដោះអាសន្ន។ គួរបញ្ជាក់ថា មានមនុស្សជាង៣លាននាក់ កំពុងតែជាប់នៅក្នុងប្រទេស ស៊ីរីភាគពាយព្យ នៅចន្លោះព្រំដែនតួកគី...
ហាណូយ៖ តបតាមការអញ្ជើញរបស់ លោកស្រី Nguyen Thi Minhអគ្គនាយក នៃអង្គភាពសន្តិសុខសង្គមវៀតណាម ចាប់ពីថ្ងៃទី២០-២២ ខែកុម្ភៈ ឆ្នាំ២០២០ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួល បន្ទុកជានាយក បេឡាជាតិរបបសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈកម្ពុជា បានដឹកនាំគណៈប្រតិភូទៅចូលរួម ក្នុងកិច្ចប្រជុំ ពិភាក្សាការងារ ស្តីពី...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ត្រាំ បានប្រកាសនៅក្នុងសារមួយថា វីរុសកូរ៉ូណា ឬ Covid-19 គឺស្ថិតនៅក្រោមការគ្រប់គ្រងយ៉ាងច្បាស់លាស់ នៅក្នុងសហរដ្ឋអាមេរិក។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ បានឱ្យដឹងថា លោក ត្រាំ ក៏បានកោតសរសើរផងដែរដល់មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺអាមេរិក (CDC) និងអង្គការសុខភាពពិភពលោក (WHO) ចំពោះកិច្ចខិតខំប្រឹងប្រែង...
បរទេស៖ ទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានដកស្រង់សំដី ប្រភពពីរដែលមានដឹងដោយផ្ទាល់អំពីបញ្ហានេះដែលថា នាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោក មហាធៀ មហាម៉េដ បានដាក់លិខិតស្នើលាលែងពីតំណែងទៅកាន់ព្រះមហាក្សត្រ។ យ៉ាងណាក៏ដោយ ព្រះមហាក្សត្រ Abdullah Ri’ayatuddin Al-Mustafa Billah Shah ក៏បានតែងតាំងលោកបណ្ឌិត មហាធៀ ជានាយករដ្ឋមន្ត្រីបណ្តោះអាសន្នរហូតដល់មានការជ្រើសរើស នាយករដ្ឋមន្រ្តីថ្មីស្របតាមមាត្រា ៤៣ (២) (ក) នៃរដ្ឋធម្មនុញ្ញសហព័ន្ធ។...
ភ្នំពេញ៖លោក ស៊ុំ សោភ័ណ នាយករងនៃបេឡាជាតិរបបសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នារសៀលថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០២០ នេះ បានអញ្ជើញជាវាគ្មិន ក្នុងកម្មវិធីកិច្ចពិភាក្សាតុមូល នៃវេទិការាជរដ្ឋាភិបាល-វិស័យឯកជន ពាក់ព័ន្ធទំនាក់ទំនងវិជ្ជាជីវៈ( G-PSF Roundtable Discussion on Industrial Relations) ដែលរៀបចំឡើងដោយសមាគម...
សេអ៊ូល៖ ទិន្នន័យបានបង្ហាញ នៅថ្ងៃអង្គារនេះថា ការផលិតអគ្គិសនីរបស់ ប្រទេសកូរ៉េខាងត្បូង បានធ្លាក់ចុះជាលើកដំបូងក្នុងរយៈពេលជាង ២ទសវត្សរ៍ក្នុងឆ្នាំ២០១៩ ដោយសារសេដ្ឋកិច្ចធ្លាក់ចុះ និងលក្ខខណ្ឌអាកាសធាតុអំណោយផល។ យោងតាមទិន្នន័យពីសាជីវកម្មថាមពល អគ្គីសនីកូរ៉េ (KEPCO) ដែលគ្រប់គ្រងដោយរដ្ឋបានឲ្យដឹង ថា បរិមាណថាមពលអគ្គីសនី ដែលបានបង្កើតដោយរោងចក្រថាមពលរបស់ជាតិបានឈានដល់ ៥៦២.២៣៩ ជីហ្គាវ៉ាត់ម៉ោង (GWh) កាលពីឆ្នាំមុនគឺធ្លាក់ចុះ ១,៥ ភាគរយបើប្រៀបធៀបទៅនឹងឆ្នាំមុន។...
សេអ៊ូល៖ ស្ថាប័ននីតិប្បញ្ញត្តិប្រព័ន្ធតុលាការ និងរដ្ឋបាល នៅកូរ៉េខាងត្បូង កាលពីថ្ងៃច័ន្ទបានព្យាយាមរារាំងការរីករាល ដាលនៃមេរោគឆ្លងថ្មី ដែលបង្ខំឱ្យស្ថាប័នរដ្ឋផ្អាក និងកាត់បន្ថយប្រតិបត្តិការ និងព្រឹត្តិការណ៍នានា។ រដ្ឋសភាបានបញ្ចប់សម័យប្រជុំពេញអង្គរបស់ខ្លួន និងបានបិទអាគារសំខាន់ៗរបស់ខ្លួនជាបណ្តោះអាសន្ន ដែលនេះអាចជាលើកទីមួយ បន្ទាប់ពីត្រូវ បានគេរកឃើញថា មានមនុស្សម្នាក់ដែលឆ្លងវីរុសនេះបានចូលរួមក្នុងវេទិការសភាកាលពីសប្តាហ៍មុន។ អាជ្ញាធរតុលាការ បានអំពាវនាវឱ្យមានការពន្យារពេល ដែលមិនធ្លាប់មានពីមុននៃការសាកល្បងបន្ទាន់ ហេីយក្នុងនោះក្រសួងរដ្ឋាភិបាល បានលុបចោល និងកាត់បន្ថយចំនួនការប្រជុំ ដំណើរទស្សនកិច្ច...
គែរ៖ ទីភ្នាក់ងារអាកាសចរណ៍ស៊ីវិល របស់ប្រទេសកូវ៉ែត បានប្រកាសកាលពីថ្ងៃច័ន្ទថា ដោយអនុលោមទាំងតាមការណែនាំ របស់ក្រសួងសុខាភិបាល ខ្លួនបានផ្អាកជើងហោះហើរទាំងអស់ ទាំងទៅនិងមកពីប្រទេសថៃ កូរ៉េខាងត្បូង និងអ៊ីតាលី បន្ទាប់ពីមានរបាយការណ៍ នៃការផ្ទុះឡើងនៃវីរុសឆ្លង កូរ៉ូណា ឬ Covid-19 នៅក្នុងប្រទេសទាំងនេះ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០...
សេអ៊ូល៖ រដ្ឋមន្រ្តីក្រសួងការពារជាតិ សហរដ្ឋអាមេរិក លោក Mark Esper បានលើកឡើងថា ប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក កំពុងពិចារណា ក្នុងការធ្វើសមយុទ្ធយោធារួមគ្នាឡើងវិញ ដោយសារតែការព្រួយបារម្ភ អំពីវីរុសកូរ៉ូណាថ្មីនេះ។ លោក Esper បានធ្វើការកត់សម្គាល់នេះ បន្ទាប់ពីកិច្ចពិភាក្សា ជាមួយរដ្ឋមន្រ្តីការពារជាតិកូរ៉េខាងត្បូង លោកជុង គយយ៉ុង នៅមន្ទីរប៉ង់តាហ្គោន ទំនងជាសំដៅទៅលើ...