ANKARA៖ ក្រុមហ៊ុនអាកាសចរណ៍ទួរគីមួយនិយាយថា យន្ដហោះរបស់ខ្លួនត្រូវបានប្រើប្រាស់ ដោយខុសច្បាប់ក្នុង ការរត់គេចខ្លួនរបស់អតីតប្រធានក្រុមហ៊ុន Nissan លោក Carlos Ghosn ពីប្រទេសជប៉ុន ខណៈក្រុមហ៊ុន MNG Jet នៅទីក្រុងអ៊ីស្តង់ប៊ុលបាននិយាយថា និយោជិកក្លែងបន្លំ ឯកសារហើយឈ្មោះរបស់ Ghosn មិនបានបង្ហាញនៅលើឯកសារ ពាក់ព័ន្ធនឹងជើងហោះហើរនោះទេ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។ កាលពីដើមសប្តាហ៍នេះលោក...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២០ បានអញ្ជើញចុះទៅដល់ទីតាំងផ្ទាល់ កន្លែងបាក់រលំអាគារ នៅខេត្តកែប កាលពីរសៀលថ្ងៃទី៣ មករា។ សូមរំលឹកថា នៅវេលាម៉ោង ៤៖៣០នាទី នៅរសៀលថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ មានករណីបាករលំអគារមួយកន្លែង...
ភ្នំពេញ៖ ឧបនាយករដ្ឋមន្រ្តីជា សុផារ៉ា រដ្ឋមន្រ្តី ក្រសួងរៀបចំដែន នគរូបនីយកម្ម និងសំណង់ បានចេញសេចក្តីសម្រេចបង្កើតគណៈកម្មការ ធ្វើកោសល្យវិច័យអគាររបស់ឈ្មោះ ឯក សារុន និងប្រពន្ធឈ្មោះ ឈីវ សុធី ដែលបានបាក់រលំ កាលពីល្ងាចថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ ស្ថិតនៅភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប។...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញសួរសុខទុក្ខជនរងគ្រោះជាច្រើននាក់ នៅមន្ទីរពេទ្យបង្អែកខេត្តកែប នៅព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២០ ខណៈក្រុមការងារកំពុងបន្តរុករកអ្នករងគ្រោះ។ បើតាមហ្វេសប៊ុកសម្តេចតេជោ គិតត្រឹមម៉ោង៥ព្រឹក ថ្ងៃទី៤ មករា ឆ្នាំ២០២០ ក្រុមការងារចម្រុះសង្រ្គោះបន្ទាន់បានរកឃើញជនរងគ្រោះចំនួន២៥នាក់ ក្នុងនោះមានស្លាប់៧នាក់។ មកទល់ព្រឹកថ្ងៃទី ៤ មករានេះ ក្រុមការងារសង្រ្គោះបន្ទាន់ កំពុងបន្តប្រតិបត្តិការគាស់រំលើងផ្ទាំងបេតុង...
បរទេស៖ កងទ័ពជើងទឹកអូស្ត្រាលី បានចាប់ផ្តើមជម្លៀសមនុស្សរាប់រយនាក់ ដែលជាប់នៅក្នុងទីក្រុង Mallacoota ដែលត្រូវបានបំផ្លាញដោយភ្លើងឆេះនៅឆ្នេរសមុទ្រ Victoria ហើយភ្លើងឆេះព្រៃដែលកើតឡើងតាំងពីខែកញ្ញាមក គឺបានបណ្តាលឱ្យមនុស្សស្លាប់ចំនួន ១៩ នាក់ នៅក្នុងរដ្ឋទាំងពីរ ក្នុងប្រទេស អូស្រ្តាលី។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ បានឱ្យដឹងដោយផ្អែកតាម ការលើកឡើងរបស់សមាជិកសភាគឺលោក Darren...
តូក្យូ៖ ធនាគារអភិវឌ្ឍន៍ ដែលគាំទ្រដោយរដ្ឋាភិបាលជប៉ុន ចិន និងកូរ៉េខាងត្បូង បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ជាមួយស្ថាប័នហិរញ្ញវត្ថុសាធារណៈ និងឯកជននៅអាស៊ីអាគ្នេយ៍ ដើម្បីឆ្លើយតបតម្រូវការដែលកំពុង កើនឡើងសម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ ធនៅក្នុងតំបន់ដែលមានការរីកចម្រើន យ៉ាងឆាប់រហ័ស។ ធនាគារជប៉ុន សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ ធនាគារអភិវឌ្ឍន៍ចិន និងធនាគារអភិវឌ្ឍន៍កូរ៉េ បានបង្កើតយន្តការសហប្រតិបត្តិការ អន្តរធនាគារអាស៊ានបូក៣ ដើម្បីឆ្លើយតបទៅនឹងតម្រូវការហិរញ្ញវត្ថុយ៉ាងខ្លាំង នៅក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ នេះបើយោងតាម JBIC...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានដាស់តឿនលោក ពេជ្រ ស្រស់ ករណីបាក់រលំអាគារ នៅខេត្តកែប។ ការដាស់តឿនរបស់ សម្តេចធ្វើឡើងតាមរយៈ Comment នៅក្នុង Facebook របស់លោកពេជ្រ ស្រស់តែម្តង។ សម្តេចតេជោ លើកឡើងថា “សង្ឃឹមថាឯកឧត្តម មិនប្រើពេលវេលានេះរុញឲ្យខ្លោច រោលឲ្យឆៅនោះទេ”។...
ភ្នំពេញ៖ ស្ថានទូតអាមេរិក ប្រចាំកម្ពុជា បានសម្តែងសេចក្តីក្រៀមក្រំដោយបានទទួលដំណឹង ស្តីពីការបាក់រលំអាគារ នៅក្រុងឆ្នេរសមុទ្រកែប នាម៉ោង ៤និង៣០នាទីរសៀលថ្ងៃទី៣ ខែមករា។ ទូតបន្តថា “យើងសូមបួងសួង ដល់គ្រួសារជនរងគ្រោះ និងអ្នកដទៃទៀតដែលទទួលរង ហើយយើងសូមសំដែង ការគាំទ្រទាំងស្រុង ចំពោះការខិតខំជួយសង្រោះ ដែលកំពុងបន្ត”៕
ភ្នំពេញ ៖ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ប្រកាសជ្រើសរើសនិស្សិត ឱ្យចូលសិក្សាកម្មវិធីសញ្ញាបត្រអន្តរជាតិ សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅថ្ងៃទី0៤ ខែមករា ឆ្នាំ២០២០ ខាងមុខនេះ ។ សិក្សាជាមួយសាស្រ្តាចារ្យបណ្ឌិតជាតិ និងអន្តរជាតិល្បីៗ ដែលមានបទពិសោធន៍ និងចំណេះដឹងខ្ពស់ ។ កម្មវិធីសិក្សា និងសញ្ញាបត្រ ទទួលស្គាល់ជាលក្ខណៈអន្តរជាតិ...
សេអ៊ូល៖ លោក Kim Gunn អនុរដ្ឋមន្រ្តីក្រសួងការបរទេសថ្មីរបស់កូរ៉េខាងត្បូង បានចេញដំណើរ ទៅសហរដ្ឋអាមេរិក នៅថ្ងៃព្រហស្បតិ៍ សម្រាប់កិច្ចប្រជុំលើកដំបូង របស់លោកជាមួយសមភាគីសហរដ្ឋអាមេរិក ចាប់តាំងពីលោកឡើង កាន់តំណែងកាលពីខែមុន។ លោក Kim Gunn ត្រូវបានគេរំពឹងថា នឹងជួបពិភាក្សាជាមួយលោក David Stilwell ឧបការីរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក សម្រាប់កិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិកនៅទីក្រុងវ៉ាស៊ីនតោន...
សេអ៊ូល៖ កាសែតផ្លូវការរបស់ កូរ៉េខាងជើង បានចុះផ្សាយនៅថ្ងៃសុក្រនេះថា រាល់ការប៉ុនប៉ង ណាមួយដើម្បីរំលោភលើសេចក្តីថ្លៃថ្នូរ និងការរស់រានរបស់រដ្ឋកុម្មុយនិស្ត គួរតែត្រូវបានធ្វើឡើងដោយការវាយប្រហារ “បន្ទាន់ និងមានឥទ្ធិពល” ដោយអំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែងទាំងអស់ ដើម្បីកសាងសមត្ថភាព ការពារជាតិរបស់ខ្លួន។ មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានគំរាមនៅក្នុងការប្រជុំគណបក្សដ៏សំខាន់ មួយនៅចុងខែធ្នូថា ពិភពលោកនឹងឃើញ “អាវុធយុទ្ធសាស្ត្រថ្មី” ឆាប់ៗនេះហើយបានព្រមាន ពីសកម្មភាពជាក់ស្តែងគួរឱ្យភ្ញាក់ផ្អើលមួយ...
បាងកក: ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ទី២ ខែមករាបានឲ្យដឹងថា មនុស្សសរុប ៣១៧នាក់ បានបាត់បង់ជីវិត និង ៣១៦០នាក់ផ្សេងទៀត បានរងរបួសដោយសារ គ្រោះថ្នាក់ចរាចរណ៍ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី នៅប្រទេសថៃ។ គួរឲ្យដឹងថាការបញ្ចូលតួលេខ ត្រូវបានធ្វើឡើងគិតចាប់ពីថ្ងៃទី២៧ ខែធ្នូ ដល់ថ្ងៃទី១ ខែមករាដោយលទ្ធផល រកឃើញទៀតថា ករណីគ្រោះថ្នាក់លើផ្លូវ ធ្វើដំណើរមានទៅដល់ ៣០៧៦ករណី ក្នុងនោះ...
ភ្នំពេញ៖ គិតត្រឹមព្រឹក ថ្ងៃទី៤ ខែមករា ឆ្នាំ២០២០នេះ ក្រុមអ្នកជួយសង្រ្គោះចម្រុះ បានរកឃើញជនរងគ្រោះ ក្នុងគំនរអគារកម្ពស់៦ជាន់ បាក់រលំនៅខេត្តកែបចំនួន ២៥នាក់ ក្នុងនោះស្លាប់ ៧នាក់ ។ មកទល់ពេលនេះ សម្តេចជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយក្រុមការងារចម្រុះ និងអាជ្ញាធរមូលដ្ឋាន កំពុងតែបន្តសកម្មភាពរុករក និងជួយសង្គ្រោះជនរងគ្រោះ ដែលកំពុងជាប់ក្នុងគំនរបាក់បែក នៃការដ្ឋាននេះ។ សូមរំលឹកថា នៅវេលាម៉ោង ៤៖៣០នាទី នៅរសៀលថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ មានករណីបាករលំអគារមួយកន្លែង កម្ពស់ ៦ជាន់ស្ថិតនៅក្បែរវត្តសមាធិ ក្នុងក្រុងកែប ខេត្តកែប ៕
ភ្នំពេញ៖ លោក កឹម សុខា បានចូលរួមរំលែកទុក្ខ យ៉ាងក្រៀមក្រំ ចំពោះជនរងគ្រោះ និងក្រុមគ្រួសារ ដែលបានបាត់បង់ជីវិត ក្នុងហេតុការណ៍បាក់រលំអគារ នៅខេត្តកែប កាលសៀលថ្ងៃទី៣ មករា។ រហូតដល់ពេលនេះ ក្រុមជួយសង្រ្គោះចម្រុះ បានរកឃើញជនរងគ្រោះ ក្នុងហេតុការណ៍បាក់រលំអគារ ដែលមានកម្ពស់៦ជាន់ នៅខេត្តកែប ចំនួន២៥នាក់ ក្នុងនោះ មានអ្នកស្លាប់៧នាក់។...
ភ្នំពេញ ៖ រហូតមកដល់ម៉ោង១២ រំលងអាធ្រាត្រ នេះកម្លាំងសមត្ថកិច្ចចម្រុះ បានជួយសង្គ្រោះជនរងគ្រោះ ក្នុងឧបទ្ទវហេតុបាក់រលំអគារ នៅក្រុងកែប ខេត្តកែបបានជាង២០នាក់ ហេីយក្នុងនោះមានអ្នកស្លាប់ កេីនឡេីងដល់៦នាក់។ សូមរំលឹកថា នៅវេលាម៉ោង ៤៖៣០នាទី រសៀលថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ មានករណីបាករលំអគារមួយកន្លែង កម្ពស់ ៧ជាន់ ស្ថិតនៅក្បែរវត្តសមាធិ ក្នុងក្រុងកែប...
ភ្នំពេញ៖ អ្នក តំណាង រាស្ត្រ ហ៊ុន ម៉ានី នៅរាត្រី ថ្ងៃ ទី ៣ ខែ មករានេះ បានផ្ញេីសារសូមចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសាររងគ្រោះ និងសូមអោយបេសកកម្ម សង្គ្រោះជនរងគ្រោះក្នុងឧបទ្ទវហេតុរលំអគារនៅខេត្តកែប ទទួលបានជោគជ័យ និងទាន់ពេលវេលា។ លោក ហ៊ុន ម៉ានី បាន សរសេរ...
ភ្នំពេញ៖ បេីតាមសេចក្ដីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តកែបបានឲ្យដឹងថា គិតត្រឹមម៉ោង ៩:២៣នាទីយប់នេះ ក្រុមការងារសង្គ្រោះបានជួយសង្គ្រោះជនរងគ្រោះចំនួន ២០នាក់ ក្នុងនោះស្លាប់ ៤នាក់ (ស្រី៣នាក់) ។ រដ្ឋបាលខេត្តបញ្ជាក់ថា មកទល់ពេលនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយក្រុមការងារចម្រុះ និងអាជ្ញាធរមូលដ្ឋានកំពុងសហការគ្នាយ៉ាងមមាញឹក ដើម្បីជួយសង្គ្រោះជនរងគ្រោះដែលកំពុងជាប់ ក្នុងគំនរបាក់បែកនៃការដ្ឋាននេះ។
ភ្នំពេញ៖ នៅម៉ោងប្រមាណជា ១០យប់ថ្ងៃទី៣ ខែមករា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញទៅដល់កន្លែង កើតហេតុបាក់រលំអាគារ ៧ជាន់ នៅខេត្តកែបហើយ ដើម្បីពិនិត្យស្ថានភាពជាក់ស្តែង និងបញ្ជាឲ្យរុករក អ្នកជាប់ក្នុងគំនរផងដែរ។ រហូតមកដល់ពេលនេះកម្លាំងសមត្ថកិច្ចចម្រុះ បានជួយសង្គ្រោះជនរងគ្រោះ ក្នុងឧបទ្ទវហេតុបាក់រលំអគារ នៅក្រុងកែប ខេត្តកែបបានចំនួន១៩នាក់ហើយ ក្នុង នោះស្លាប់៤នាក់៕
ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងអំណរអរគុណចំពោះក្រុមហ៊ុនជីបម៉ុងដែលបានជួយថវិកា ១០មុឺនដុល្លារ ដើម្បីជួយដល់ជនរងគ្រោះ៕
ភ្នំពេញ៖ គិតមកត្រឹមម៉ោងប្រមាណជា ៩និង៣០នាទី យប់ថ្ងៃទី៣ ខែមករា ឆ្នាំ២០២០នេះ មានអ្នកស្លាប់ដោយការបាក់រលំអាគារ នៅខេត្តកែបឡើងដល់ ៤នាក់ហើយ ៕
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងអំណរគុណដល់ អ្នកឧកញ៉ា គិត ម៉េង ដែលបានឧបត្ថម្ភថវិកាចំនួន ១០មុឺនដុល្លារ ជួយដល់ជនរងគ្រោះ ក្នុងករណីបាក់អគារកម្ពស់ ៧ជាន់ នៅខេត្តកែប។
ភ្នំពេញ៖ បុរសម្នាក់ដែលជាកម្មករសំណង់ បានស្រែកយំខ្លាំងៗដោយសារប្រពន្ធមានផ្ទៃពោះ ត្រូវបានអគារបាក់រលំពីលើ ហើយមិនទាន់ដឹងថា ស្លាប់ឬរស់ ខណៈរូបគេត្រូវបាន ជួយសង្រ្គោះចេញមកបាន៕
ភ្នំពេញ៖ លោក ស ថេត ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងកងកម្លាំងនគរបាលទាំងអស់ ចូលរួមរំលែកទុក្ខចំពោះការបាត់បង់ជីវិតនៅក្នុងសោកនាដកម្ម បាក់រលំអគារនៅខេត្តកែបនាល្ងាចនេះ៕
ភ្នំពេញ៖ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គបម) បានសម្តែងការសោកស្តាយ និងរំលែកទុក្ខដល់ជនរងគ្រោះ និងគ្រួសារជនរងគ្រោះទាំងអស់ នៅក្នុងហេតុការណ៍ដ៏អាក្រក់បាក់អគារ ៧ជាន់នៅក្នុងខេត្តកែប។ តាមដំណឹងបឋមដែលគណបក្ស បានទទួលនៅថ្ងៃនេះថា កាលពីវេលាម៉ោង ៤និង៣០ល្ងាច ថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ នេះ មានហេតុការណ៍ដ៏អាក្រក់មួយ នៅក្នុងខេត្តកែប គឺអគារកម្ពស់៧ជាន់ដែលកំពុងសាងសងបានបាក់រំលំ បង្ករការរងគ្រោះដល់កម្មករប្រមាណជា៣០នាក់។ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន នឹងបន្តតាមដានការវិវឌ្ឍស្ថានការណ៍នេះ...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបាបថ្លែងអំណរគុណ ចំពោះលោកឧកញ្ញា ហ៊ុន តូ និងដៃគូសហការ ដែលបានជួយជាថវិកាចំនួន ៥២មុឺនដុល្លារ ដើម្បីជួយដល់ជនរងគ្រោះក្នុងការ រលំអាគារនៅខេត្តកែប។
ភ្នំពេញ: ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិ សន្តិសុខលម្ហសមុទ្រ នៅរាត្រីថ្ងៃសុក្រ ទី៣ ខែមករា ឆ្នាំ២០២០ បានដាក់ផែនការ និងចាត់បញ្ជូនកងកម្លាំងទីបញ្ជាការជួរមុខ ដែលដឹកនាំដោយ ឧត្តមនាវីត្រី ងួន ឧត្តម អនុប្រធាននាយកដ្ឋាននីតិកម្ម កម្លាំងបានចេញទៅចូលរួមរុករកសង្គ្រោះ ជនរងគ្រោះដែលរលំបាក់អគារ...
ភ្នំពេញ ៖ រហូតមកដល់ម៉ោង៨យប់នេះ កម្លាំងសមត្ថកិច្ចចម្រុះ បានជួយសង្គ្រោះជនរងគ្រោះ បាន១៩នាក់ ហើយក្នុងនោះស្លាប់៣នាក់ ក្នុងករណីបាក់រលំអគារ នៅក្រុងកែប ខេត្តកែប នៅរសៀលថ្ងៃទី៣ ខែមករា ឆ្នាំ២០២០។ ខណៈពេលនេះ លោក គន់ គីម ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ អាជ្ញាធរជាតិ គ្រប់គ្រងគ្រោះមហន្តរាយ ក៏បានចុះទៅដល់កន្លែង...
ភ្នំពេញ ៖ ដោយអនុវត្តតាម បទបញ្ជារបស់ នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួង ការពារជាតិ និងជាប្រធានក្រុមការងារ សម្របសម្រួល ការត្រៀមរៀប ចំឆ្លើយតប សង្គ្រោះបន្ទាន់ និងស្តារឡើងវិញ ក្រសួងការពារជាតិកម្ពុជា នាល្ងាចថ្ងៃទី៣ ខែមករា ឆ្នាំ២០២០នេះ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន...