ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ស្អែកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត នឹងអញ្ជើញដឹកនាំ គណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋបារាំង និងចូលរួមវេទិកា សេដ្ឋកិច្ចពិភពលោក នៅសហព័ន្ធស្វីស...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT អាវុធទំនើបមានតម្លៃជាង១ពាន់លានដុល្លារ ដែលអាមេរិកបញ្ជូន ទៅកាន់អ៊ុយក្រែន ត្រូវបានបាត់ចេញ ពីរបាយការណ៍គ្រប់គ្រង ។ សេចក្តីប្រកាសនេះ ត្រូវបានធ្វើឡើង អគ្គអធិការ នៃមន្ទីរបញ្ចកោណក្រោយពេលដែល កំណែថ្មីនៃការរកឃើញ នៃការស៊ើបអង្កេតនេះ ត្រូវបានបង្ហាញជា សាធារណៈនៅថ្ងៃព្រហស្បតិ៍មួយ ថ្ងៃបន្ទាប់ពីវាត្រូវបានបញ្ជូន ទៅសភាសហរដ្ឋអាមេរិក។ ការស៊ើបអង្កេតផ្តោត លើការអនុវត្តនីតិវិធីត្រួតពិនិត្យ...
បរទេស ៖ ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ថា សេតវិមានគាំទ្រ គំនិត នៃការរឹបអូសទ្រព្យសម្បត្តិ របស់រុស្ស៊ី ដែលត្រូវបានបង្កក ចាប់តាំងពីការផ្ទុះឡើង នៃជម្លោះក្នុងប្រទេសអ៊ុយក្រែន ដោយលើកឡើង ពីអនុស្សរណៈរបស់ក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក ឬហៅកាត់ថាNSC។ ប្រភពដដែលបានសរសេរទៀតថា NSC ដែលជាវេទិកាចម្បងរបស់ប្រធានាធិបតី សហរដ្ឋអាមេរិក សម្រាប់ការពិចារណា លើបញ្ហាសន្តិសុខជាតិ យោធា...
ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយមបានអំពាវនាវ អាជ្ញាធរដែនដី និងសាធារណៈជន ចូលរួមសហការថែរក្សា ប្រើប្រាស់ទឹកដោយសន្សំសំចៃ ក្នុងកម្រិតខ្ពស់ ជាពិសេសបណ្តាតំបន់ជនបទ ដាច់ស្រយាល ដែលនៅ ឆ្ងាយពីប្រភពទឹក ។ តាមរយៈសេចក្ដីជូនដំណឹងបន្ថែម ស្ដីពីអាកាសធាតុបន្តរដូវប្រាំង ដល់ដើមខែឧសភា ២០២៤ ក្រសួងបានឲ្យដឹងថា បន្ទាប់ពីបានធ្វើការតាមដាន និងព្យាករណ៍ស្ថានភាពអាកាសធាតុរួចមក ឃើញថា...
ភ្នំពេញ ៖ លោក អ៊ង់ គឺមភឿន នាយកនៃវិទ្យាស្ថាន ពហុច្ចេកទេសភូមិភាគ តេជោសែនឦសាន ស្ថិតនៅខេត្តក្រចេះ បានឱ្យដឹងថា យុវជនក្នុងខេត្តក្រចេះ ចាប់អារម្មណ៍លើជំនាញ៧មុខ ក្នុងចំណោមកម្ម វិធីបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដើម្បីលើកកម្ពស់ ជីវភាពក្រុមគ្រួសារ ។...
ភ្នំពេញ ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានថ្លែងថា សភាកម្ពុជា បើកទទួលស្វាគមន៍ជានិច្ច គ្រប់គណៈប្រតិភូ សភាអឺរ៉ុប មកបំពេញទស្សនកិច្ច ក្នុងការពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អ ជាមួយគ្នា ក្នុងគោលបំណង ដើម្បីធានាការពារសុខសន្តិភាព និងការអភិវឌ្ឍ ប្រកបដោយចីរភាព ។ ក្នុងជំនួបជាមួយលោក ហ្សាន...
ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ «មតិស្តីពីការកសាងប្រទេសចិន ដ៏ស្រស់ស្អាតដោយ គ្រប់ជ្រុងជ្រោយ នៃគណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយសីស្តចិន និងក្រុមប្រឹក្សាកិច្ចការរដ្ឋចិន»បានដាក់ចេញ ។ មតិនេះបានលើកឡើងថា ការកសាងប្រទេសចិន ដ៏ស្រស់ស្អាតគឺជាគោលដៅដ៏សំខាន់ សម្រាប់ការកសាងប្រទេស សង្គមនិយមទំនើបកម្ម ដោយគ្រប់ជ្រុងជ្រោយពោល គឺផែនការ៥ឆ្នាំទី១៤ (ឆ្នាំ២០២១-២០២៥) គឺសម្រេចឱ្យបាន នូវការបន្តកែលម្អបរិស្ថានអេកូឡូស៊ី ផែនការ៥ឆ្នាំទី១៥ (ឆ្នាំ២០២៦-២០៣១)...
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤នេះ បានចេញសេចក្ដីជូនដំណឹង អំពីវិធានការហាមឃាត់ ការនាំចូលជាបណ្តោះអាសន្ន នូវគ្រឿងក្នុង និងបំណែកសាច់បង្កក រយៈពេល៦ខែ ។ ក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម បានបញ្ជាក់ថា «វិធានការផ្អាកការនាំចូលជាបណ្ដោះអាសន្ននេះ នឹងចាប់ផ្ដើមអនុវត្ត ពីថ្ងៃទី១២ ខែមីនា...
ភ្នំពេញ ៖ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានឱ្យដឹងថា តាំងពីជំនាន់ សម្តេចតេជោ ហ៊ុន សែន រហូតដល់រាជរដ្ឋាភិបាល បន្តវេនដឹកនាំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត រាល់ពេលទទួលដំណឹង ពីដំណើរទស្សនកិច្ច របស់ប្រមុខដឹកនាំ របស់ខ្លួន ទៅក្រៅប្រទេស និស្សិតនិងប្រជាពលរដ្ឋ...
ភ្នំពេញ ៖ តបតាមការអញ្ជើញរបស់ លោកសាស្ត្រាចារ្យ គ្លេស ធ្លាប់ ស្ថាបនិក និងជាប្រធានប្រតិបត្តិ វេទិកាសេដ្ឋកិច្ចពិភពលោក សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញចូលរួមកិច្ចប្រជុំ ប្រចាំឆ្នាំលើកទី៥៤ នៃវេទិកាសេដ្ឋកិច្ច ពិភពលោក នៅថ្ងៃទី១៦-១៧ ខែមករា ឆ្នាំ២០២៤...
ស្វាយរៀង ៖ លោកបណ្ឌិត សម តារា អ្នកតំណាងរាស្ត្រ មណ្ឌលស្វាយរៀង រួមទាំងលោកស្រីអភិបាលស្រុក និងសមាជិកក្រុមប្រឹក្សា ខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ បានចុះសួរសុខទុក្ខ និងឧបត្ថម្ភដល់ពលរដ្ឋ មានជីវភាពខ្វះខាតចំនួន៤ គ្រួសារ ។នៅក្នុងឱកាសនោះដែរ លោក សម តារា បានស្នើដល់អាជ្ញាធរ...
កំពង់ចាម ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាលជាមួយ និវត្តជនរបស់សមាគមសង្គហៈមិត្ត បុគ្គលិក មន្ត្រីរាជការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅសាលាខេត្តកំពង់ចាម ។ ថ្លែងក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត បានពាំនាំការផ្ដាំសួរសុខទុក្ខពី សម្តេចតេជោ...
បរទេស ៖ សហរដ្ឋអាមេរិក បានបញ្ជាក់ថា ខ្លួនបានដឹកជញ្ជូនឥន្ធនៈ យ៉ាងច្រើនពីមូលដ្ឋានយោធា នៅរដ្ឋហាវ៉ៃ ទៅកាន់កន្លែងស្តុកទុក នៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ ។ សេចក្តីប្រកាសនេះ បានធ្វើឡើងបន្ទាប់ពីសមាជិកព្រឹទ្ធសភាមួយរូប ក្នុងប្រទេសហ្វីលីពីន បានលើកឡើង ពីការព្រួយបារម្ភថា ទីក្រុងវ៉ាស៊ីនតោន កំពុងរៀបចំទីតាំងផ្គត់ផ្គង់យោធា ជាមុនសម្រាប់ជម្លោះ ដែលអាចកើតមានជាមួយចិន ជុំវិញបញ្ហាកោះតៃវ៉ាន់ ។ ភាពតានតឹងរវាងក្រុងវ៉ាស៊ីនតោន...
បរទេស៖ ប្រទេសចិនត្រូវបានគេប៉ាន់ប្រមាណថាបានវ៉ាដាច់ប្រទេសជប៉ុនជាអ្នកនាំចេញរថយន្តធំជាងគេបំផុតរបស់ពិភពលោកជាលើកដំបូងក្នុងឆ្នាំ ២០២៣ ជាមួយនឹងការលក់ដែលជំរុញដោយតម្រូវការខ្លាំងនៅក្នុងប្រទេសរុស្ស៊ី និងការកើនឡើងនៃការចង់បានរបស់ពិភពលោកសម្រាប់រថយន្តអគ្គិសនី។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា យោងតាមសមាគមរថយន្តដឹកអ្នកដំណើរចិន (CPCA) គឺថា ការនាំចេញរថយន្តសរុប (រថយន្តដឹកអ្នកដំណើរ រថយន្តក្រុង និងរថយន្តដឹកទំនិញ) បានកើនឡើង ៥៦ភាគរយ ពីឆ្នាំ ២០២២...
បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីថ្ងៃពុធថា ប្រទេសរុស្ស៊ីបានបង្ហាញពីភាពធន់ពិតប្រាកដ ដោយមិនចុះចាញ់នឹងសម្ពាធពីបរទេស។ លោកបាននិយាយថា រុស្ស៊ីគឺជា “ប្រទេសដែលមានស្វ័យភាពគ្រប់គ្រាន់” ដែលសេដ្ឋកិច្ចកំពុងរីកចម្រើន បើទោះបីជាមានការដាក់ទណ្ឌកម្មក៏ដោយ ខណៈដែលប្រទេសជាសមាជិកសហភាពអឺរ៉ុបកំពុងរស់នៅឆ្លងកាត់ “ពេលវេលាដ៏លំបាក”។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក...
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ នាពេលថ្មីៗនេះ បានចេញសេចក្ដីសម្រេចលុបឈ្មោះ «គណបក្សបញ្ញាទំនើប» ចេញពីបញ្ជីគណបក្សនយោបាយ៕
ភ្នំពេញ៖ ក្រសួងបរិស្ថាន រួមជាមួយក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃសុក្រ ទី១២ ខែមករា ឆ្នាំ២០២៤ បានដាក់ចេញវិធានការ ៨ចំណុចដើម្បីការពារ និងទប់ស្កាត់ភ្លើងឆេះព្រៃ ។ ការដាក់ចេញវិធានការនេះ ដើម្បីជាការផ្សព្វផ្សាយក្រើនរំលឹក ឲ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេស ប្រជាសហគមន៍នៅតាមតំបន់ការពារធម្មជាតិត្រូវយកចិត្តទុកដាក់ទប់ស្កាត់ និងការពារកុំឲ្យមានភ្លើងឆេះព្រៃដោយប្រការណាមួយជាយថាហេតុ។ ជាមួយគ្នានេះ ក្រសួងទាំងពីរ ក៏បានកត់សម្គាល់ឃើញដែរថា ភ្លើងឆេះព្រៃបានបង្កឲ្យមានការបាត់បង់ព្រៃឈើ...
ភ្នំពេញ ៖ ក្នុងជំនួបជាមួយលោកស្រី Liurka Rodriguez Barrios ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋគុយបា និងគណៈប្រតិភូនាថ្ងៃ១០ មករាលោកសាស្ត្រា ចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានលើកឡើងថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្តគុយបា បានជួយបណ្តុះបណ្តាល និងបង្ហាត់បង្ហាញជំនាញ វេជ្ជសាស្ត្រដល់គ្រូពេទ្យ និងនិស្សិតពេទ្យកម្ពុជា ។ លោកបន្តថា គុយបា...
ភ្នំពេញ ៖ ដើម្បីពង្រឹងប្រសិទ្ធភាព នៃការអនុវត្តច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងចូលរួមលើកកម្ពស់អភិបាលកិច្ចល្អ និងនីតិរដ្ឋនៅកម្ពុជា ក្រសួងមហាផ្ទៃ បានធ្វើការរំលឹកសារជាថ្មីចំពោះ សមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ត្រូវបំពេញកាតព្វកិច្ចតាមការកំណត់ដោយច្បាប់ ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល។ តាមរយៈសេចក្ដីជូនដំណឹងរបស់ក្រសួងមហាផ្ទៃ នាថ្ងៃទី១១ មករា បានបញ្ជាក់ថា កន្លងមក រាជរដ្ឋាភិបាលកម្ពុជាតែងតែប្រកាន់ខ្ជាប់នូវការលើកស្ទួយសិទ្ធិសេរីភាពក្នុងការបង្កើត និងការធ្វើសកម្មភាពរបស់សមាគមនិងអង្គការមិនមែន រដ្ឋាភិបាលក្នុងស្រុក...
ភ្នំពេញ ៖ លោក សំ វិច្ឆិកា អ្នកនាំពាក្យនៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ បានអំពាវនាវឲ្យបុរសម្នាក់ឈ្មោះ ពិសិដ្ឋ រតនា អាយុ៣១ឆ្នាំ មុខរបរប្រធានការិយាល័យលេខាក្រុមប្រឹក្សា ស្រុកកៀនស្វាយ ចូលខ្លួនមកបំភ្លឺជុំវិញហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ នៅចំណុចបុរីហាយធិចចំប៉ាក្បាលកោះ លើផ្លូវលេខជាតិលេខ១ ភូមិជ្រោយអំពិល១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រវាងរថយន្តម៉ាក...
ភ្នំពេញ៖លោក ជិន តារ៉ា នាយកវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (ITI) បានលើកឡើងថា វិទ្យាស្ថានរបស់លោកបានជ្រើសរើសជំនាញចំនួន១២ ដែលសុទ្ធសឹងតែជំនាញត្រូវបានសិក្សា និងពិភាក្សាយ៉ាងល្អិតល្អន់ជាមួយបណ្តាវិស័យឯកជនដែលជាដៃគូរបស់វិទ្យាស្ថានមុនដាក់ចូលទៅក្នុងកម្មវិធីបណ្តុះបណ្តាលថ្នាក់ជាតិស្តីពី ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស១,៥ លាននាក់។ លោកបន្តថា ជំនាញចំនួន ១២ នោះមានដូចជា ការដំឡើងបណ្តាញអគ្គិសនីក្នុងអាគារ ការផ្សារលោហៈដោយធ្នូ ការផ្សារអគ្គិសនី ការផ្សារដោយឧស្ម័ន ការបន្ស៊ីលោហៈ សេវាកម្មបរិក្ខាត្រជាក់ក្នុងគេហដ្ឋាន...
ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រើអភិក្រមទាំង៥ ដោយបានចុះហត្ថលេខា បញ្ចប់មុខតំណែង លោក ខេង យ័ន ពីអភិបាលក្រុងកែប ក្រោយអភិបាលក្រុងរូបនេះ បានប្រើប្រាស់អំណាចនៃតួនាទីរបស់ខ្លួន ប្រព្រឹត្តអំពើដែលនាំឲ្យប៉ះពាល់ ដល់ផលប្រយោជន៍រដ្ឋ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋជាច្រើន។ ជាមួយអនុក្រឹត្របញ្ចប់មុខតំណែង សម្ដេចធិបតី ហ៊ុន ម៉ាណែត បានភ្ជាប់នូវសារដ៏មានអត្ថន័យថា៖...
គៀវ៖ ទីភ្នាក់ងារសារព័ត៌មាន Ukrinform ដែលគ្រប់គ្រងដោយ រដ្ឋាភិបាលបានរាយការណ៍កា ដោយលើកឡើង ពីការព្យាករណ៍ចុងក្រោយ ដោយធនាគារពិភពលោកថា ផលិតផលក្នុងស្រុកសរុប (GDP) របស់អ៊ុយក្រែន ទំនងជានឹងកើនឡើង ៣,២ ភាគរយនៅឆ្នាំនេះ ។ ធនាគារពិភពលោកបានឲ្យដឹងថានៅឆ្នាំ២០២៥ សេដ្ឋកិច្ចអ៊ុយក្រែន ត្រូវបានគេរំពឹងថា នឹងកើនឡើង ៦,៥ ភាគរយ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ...
បរទេស៖ ក្រុមហ៊ុនវៀតណាមជិត ៣.០០០ បានទទួលលេខកូដ ដែលផ្តល់ដោយប្រទេសចិន ដែលអនុញ្ញាតឱ្យក្រុមហ៊ុន ទាំងនោះនាំចេញផលិតផលកសិកម្ម និងផលិតផលម្ហូបអាហារ ទៅកាន់ទីផ្សារប្រទេសចិន។ យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា យោងតាមអាជ្ញាធរ ជូនដំណឹងអំពីអនាម័យ និងភូតគាមអនាម័យវៀតណាម និងអង្កេត (SPS...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤នេះ បាននិងកំពុងធ្វើដំណើរត្រឡប់មកកម្ពុជាវិញ បន្ទាប់ពីបានផលិតកែវភ្នែក សិប្បនិមិត្តចំនួន៥គ្រាប់នៅទីក្រុងតូក្យូ ប្រទេសជប៉ុន រួចរាល់ ។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងថា សម្ដេចកំពុងធ្វើដំណើរត្រឡប់ទៅកម្ពុជាវិញ បន្ទាប់ពីបានផលិតកែវភ្នែក...
ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ស្ដីពីការរៀបចំផែនការយុទ្ធសាស្ដ្រ អភិវឌ្ឍន៍ជនបទ រយៈពេល ៥ឆ្នាំ (២០២៤ – ២០២៨) របស់ក្រសួងអភិវឌ្ឍន៍ជនបទ ។ កិច្ចប្រជុំបានដំណើរការ ដោយមានការពិភាក្សា យ៉ាងផុលផុស សំដៅកំណត់ឲ្យបានចក្ខុវិស័យថ្មី...
ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានចេញផែនការស្ដីពី យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី៩ រយៈពេល ១ឆ្នាំ ចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤។ គណៈបញ្ជាការយុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់នេះ ដឹកនាំដោយ លោក នេត សាវឿន ឧបនាយករដ្ឋមន្ត្រី...
អង់ការ៉ា៖ ប្រធានសភាតួកគីលោក Numan Kurtulmus បានឲ្យដឹងថា ប្រទេសស៊ុយអែត បានបំពេញនូវផ្នែកសំខាន់មួយ នៃការទាមទាររបស់តួកគី សម្រាប់ការដេញថ្លៃ ដើម្បីចូលជាសមាជិក អង្គការណាតូ របស់ប្រទេស Nordic ។ លោក Kurtulmus បានប្រាប់អ្នកយកព័ត៌មានថា “យើងឃើញថា ស៊ុយអែតក៏បំពេញនូវផ្នែកសំខាន់នៃការទទួលខុសត្រូវរបស់ខ្លួនផងដែរ” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោកបានលើកឡើងថា “ប្រសិនបើយើងធ្វើសកម្មភាពរួមគ្នា...
វ៉ាស៊ីនតោន៖ មន្ទីរបញ្ចកោណ បានឲ្យដឹងថា សហរដ្ឋអាមេរិក និងចិន បានបន្តកិច្ចចរចា សម្របសម្រួល គោលនយោបាយការពារជាតិ ដែលត្រូវបានផ្អាកដោយសារតែភាពតានតឹង រវាងប្រទេសទាំងពីរ កើនឡើងក្នុងឆ្នាំ២០២២។ ក្នុងអំឡុងពេល នៃកិច្ចពិភាក្សារយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃចន្ទនេះ មន្ត្រីការពារជាតិរងបានពិភាក្សា អំពីបញ្ហាជាច្រើន ចាប់ពីការលើកកម្ពស់ទំនាក់ទំនង យោធាទៅយោធា ដូចដែលបានព្រមព្រៀង ដោយមេដឹកនាំ របស់ពួកគេកាលពីខែវិច្ឆិកា ដល់តៃវ៉ាន់...
ភ្នំពេញ៖ លទ្ធផល នៃការអនុវត្តផែនការយុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ចំនួន ៨លើក កន្លងទៅនេះ ចាប់ពីឆ្នាំ២០១៧-២០២៣) កងកម្លាំងអនុវត្តច្បាប់ បានឃាត់ខ្លួនជនសង្ស័យ ១២០.៣០៧នាក់ ចាប់យកសារធាតុញៀនគ្រប់ប្រភេទទម្ងន់ប្រមាណ ២៧.៦៤១គីឡូក្រាម និងសារធាតុគីមីផ្សំប្រមាណ ៥២០.០០៥គីឡូក្រាម រួមទាំងមធ្យោបាយ សម្ភារៈ និងវត្ថុតាងជាច្រើនទៀត។ តាមរយៈផែនការស្ដីពី យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី៩រយៈពេល ១ឆ្នាំ...