ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានផ្តល់អនុសាសន៍ ដល់កម្មករ កម្មការិនីទាំងអស់ ត្រូវរួមគ្នាចាប់យកឱកាសការងារ ដែលរាជរដ្ឋាភិបាល បានខិតខំគៀងគរមកឲ្យនៅក្នុងសុខសន្តិភាព ស្ថេរភាព ដែលមិនចាំបាច់ រត់កាត់គ្រាប់ផ្លោង ដូចជំនាន់មុន ។ ប្រសាសន៍របស់សម្តេចធិបតី ណែនាំខាងលើនេះ ធ្វើឡើងក្នុងឱកាសជួបសំណេះសំណាល ជាមួយកម្មករ នៅខណ្ឌកំបូល...
ភ្នំពេញ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ បានអញ្ជើញជួបសំណេះសំណាល ជាមួយក្រុមការងារ យុវជនស្មគ្រចិត្តចំនួន២៤ រូប ដែលបានចូលរួមសង្កេតការណ៍ ពិនិត្យបញ្ជីឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ នៅតាមបណ្តាឃុំទាំង១២ ក្នុងស្រុកខ្សាច់កណ្ដាល ដែលមានរយៈពេល១៩ ថ្ងៃ...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានអះអាងថា អ្នកណាក៏ដោយឲ្យតែពូកែ ប្រើកាំភ្លើងបាញ់បោះសេរី យ៉ាងណាអាណាធិបតេយ្យ ដោយគ្មានក្រែចិត្តថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋ នឹងបញ្ជូនទៅការពារព្រំដែន រាល់ពេលមានបញ្ហាផ្ទុះអាវុធ ជាមួយប្រទេសជិតខាងកម្ពុជា ។ មូលហេតុសម្តេចបានទម្លាយរឿង បញ្ជូនអ្នកពូកែបាញ់បោះទៅព្រំដែននេះ ដោយសារកាលយប់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅរមណីយដ្ឋានគិរីរម្យ...
ភ្នំពេញ ៖ នាឱកាសអញ្ជើញ ចូលជួបសម្ដែងការគួរសមជាមួយ សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក សាន់តូ ដាម៉ូស៊ូម៉ាតូ ឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ីប្រចាំកម្ពុជា បានបេ្តជ្ញាចិត្ត នឹងបន្តពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងសភា រដ្ឋាភិបាល ប្រជាជន និងប្រទេសទាំងពីរ ឲ្យកាន់តែល្អប្រសើរឡើងថែមទៀត។...
បរទេស ៖ មន្ទីរប៉ង់តាហ្គោនកាលពីថ្ងៃចន្ទ បានអះអាងថា រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានធ្វើដំណើរទៅដល់ទីក្រុងគៀវស្ងាត់ៗ ដោយមិនប្រកាសជាមុនឡើយ ។ យោងតាមការចេញផ្សាយរបស់ RT សេចក្តីថ្លែងការណ៍ បាននិយាយថា ដំណើរទស្សនកិច្ចលើកនេះ លោកបានជួបប្រជុំ ជាមួយថ្នាក់ដឹកនាំអ៊ុយក្រែន ដើម្បីផ្តល់ការធានាឡើងវិញអំពីការប្តេជ្ញាចិត្ត របស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការផ្តល់ជំនួយយោធា ដល់អ៊ុយក្រែន...
ភ្នំពេញ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងជាប្រធានក្រុមការងារ ចលនាកសិករ និងទីផ្សារផលិតផលកសិកម្ម របស់ក្រុមការងារ ថ្នាក់កណ្តាល ចុះជួយស្រុកខ្សាច់កណ្តាល កៀនស្វាយ និងល្វាឯម កាលពីព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ បានអញ្ជើញចូលរួម ជួបសំណេះសំណាល សួរសុខទុក្ខ...
ភ្នំពេញ៖ គណៈកម្មាធិការ រៀបចំការប្រណាំងទូក ភូមិព្រៃស្នួល សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះក្រុមហ៊ុន ទឹកបរិសុទ្ធវីតាល់និងមីជាតិ ដែលបានឧបត្ថម្ភជា ទឹកបរិសុទ្ធនិងមីជាតិ សម្រាប់រៀបចំកម្មពិធី និងផ្ដល់ជូនដល់កីឡាករ កីឡាការិនី អុំទូក នៅភូមិព្រៃឈ្នួល ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ។ សូមបញ្ជាក់ថា ភូមិព្រៃស្នួលបាននឹងកំពុងត្រៀម រៀបចំឱ្យមានការលេងប្រណាំងទូក ជាលើកទី៣ ដែលនឹងប្រព្រឹត្តិទៅ...
បរទេស៖ រដ្ឋបាលយោធារបស់ទីក្រុង បាននិយាយថា ប្រទេសរុស្ស៊ី បានបើកការ វាយប្រហារ ដោយយន្តហោះគ្មាន មនុស្សបើកជាច្រើន លើកលើទីក្រុង គៀវ របស់អ៊ុយក្រែន កាលពីព្រឹកថ្ងៃអាទិត្យ សម្រាប់ការវាយប្រហារយប់ទីពីរជាប់ៗគ្នា ដោយបង្កើនការវាយប្រហារ របស់ខ្លួនលើរដ្ឋធានីអ៊ុយក្រែន បន្ទាប់ពីការផ្អាកជាច្រើនសប្តាហ៍។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានលើកទឹកចិត្តឲ្យអាជ្ញាធរ នៅតាមមូលដ្ឋានណែនាំ ទៅដល់ម្ចាស់អាជីវកម្មខុសច្បាប់ ត្រូវកាត់បន្ថយ ហើយងាកមកពង្រីក អាជីវកម្មស្របច្បាប់ៗ ដែលជាមុខរបរល្អៗវិញ។ សម្តេចក៏បានប្រាប់ថា កាត់បន្ថយអាជីវកម្មខុសច្បាប់ នោះតាមរយៈឪពុក-ម្តាយ និងអាណាព្យាបាល ចូលរួមណែនាំទប់ស្កាត់ កុំឲ្យសមាជិកគ្រួសារចូលទៅលេង យូរៗទៅនឹងអាចកាត់បន្ថយហើយ ។ ជាមួយគ្នានេះ...
កំពង់ចាម ៖ អភិបាល ខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២៣ នេះ បានជួបសំណេះសំណាល ជាមួយក្រុមកីឡាករបាល់ទាត់ នៃក្លឹបមន្ទីរ អ.យ.ក ខេត្តកំពង់ចាម មុនពេលចេញទៅ ប្រកួតផ្ដាច់ព្រ័ត្រ យកជ័យលាភីលេខ ១...
បរទេស៖កាសែត Hindustan Times របស់ប្រទេសឥណ្ឌា បានរាយការណ៍ កាលពីថ្ងៃចន្ទម្សិលមិញថា ឆ្មាំព្រំដែននៅក្នុងប្រទេសឥណ្ឌា បានបាញ់ទម្លាក់យន្តហោះគ្មាន មនុស្សបើកយ៉ាង ហោចណាស់១៣ គ្រឿងដែលដឹក គ្រឿងញៀនឆ្លង កាត់ព្រំដែនរបស់ប្រទេស ជាមួយប៉ាគីស្ថាន ក្នុងសប្តាហ៍កន្លងមកនេះ។ ប្រភពដដែលបានសរសេរទៀតថា ភូមិចំនួនពីរក្នុងរដ្ឋ Punjab ដែលជាកន្លែងដែលឧប្បត្តិហេតុ ត្រូវបានគេរាយការណ៍ត្រូវ បានគេដាក់ឱ្យមានការប្រុង ប្រយ័ត្នខ្ពស់...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានឆ្លើយតប ទៅក្រុមប្រឆាំងថា ការដាក់ចេញគោលដៅ នៅឆ្នាំ២០៥០ កម្ពុជាមានប្រាក់ចំណូលខ្ពស់នោះ គឺដើម្បីផលប្រយោជន៍ របស់ប្រជាពលរដ្ឋ ហើយរាជរដ្ឋាភិបាល ក៏ប្ដេជ្ញាសម្រេចឲ្យបានផងដែរ ។ ការលើកឡើងរបស់សម្តេចនេះ បន្ទាប់ពីក្រុមប្រឆាំងនៅក្រៅ ប្រទេសបានរិះគន់ ពីគោលនយោបាយ របស់សម្តេចក្នុង នាមជានាយករដ្ឋមន្រ្តីថ្មី...
បរទេស៖ តុលាការនៅក្នុងប្រទេសអ៊ីតាលី កាលពីថ្ងៃច័ន្ទ បានកាត់ទោសសមាជិក និងសហការីនៃអង្គការឧក្រិដ្ឋកម្ម អ៊ិនដ្រេងហ្គេដា (‘Ndrangheta) ចំនួន ២០៧នាក់ ឱ្យជាប់ពន្ធនាគារ សរុបជាង ២.២០០ឆ្នាំ ដោយបានបញ្ចប់ ដំណាក់កាលដំបូង នៃការកាត់ទោសក្រុមម៉ាហ្វីយ៉ា ដ៏ធំបំផុតនៅក្នុងប្រទេសនេះ ក្នុងរយៈពេលជិត ៤ ទសវត្សរ៍មកនេះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២០...
ភ្នំពេញ ៖ នៅបាំងតែ៥ថ្ងៃទៀតប៉ុណ្ណោះ ដល់ព្រះរាជពិធីបុណ្យអុំទូក សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានឲ្យប្រជាពលរដ្ឋត្រៀមខ្លួន ចូលរួមលេងកម្សាន្តគ្រប់គ្នា ក្រោយខកខានជាច្រើនឆ្នាំ ខណៈតំបន់អភិវឌ្ឍន៍កោះនរា ជាពិសេសស្ពានកោះនរាតែម្តង បានដាក់សម្ពោធប្រើប្រាស់ជាផ្លូវការនោះ នឹងមានកម្មវិធីConcert នានានៅទីតាំងនោះ ៕
តូក្យូ៖ ប្រតិបត្តិកររោងចក្របានឲ្យដឹងថា ជុំទី៣ នៃការបញ្ចោញ ទឹកវិទ្យុសកម្ម ដែលត្រូវបានព្យាបាល ចេញពីរោងចក្រថាមពល នុយក្លេអ៊ែរ Fukushima Daiichi ដែលបានបំផ្លាញចូលទៅក្នុង សមុទ្របានបញ្ចប់កាលពីថ្ងៃច័ន្ទ ដោយប្រតិបត្តិកររោងចក្របានឲ្យដឹងថា ឧបករណ៍ប្រើប្រាស់ នឹងរៀបចំផែនការជុំមួយទៀត ក្នុងឆ្នាំសារពើពន្ធបច្ចុប្បន្ន។ ដូចនៅក្នុងជុំមុនៗ ក្រុមហ៊ុន Tokyo Electric Power Company...
ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃចន្ទ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ បានថ្លែងអំណរគុណ ដល់ក្រុមហ៊ុនជប៉ុន ដែលបន្តផ្តល់កិច្ច សហការបណ្តុះបណ្តាល ធនធានមនុស្ស ដល់សាលាមធ្យម សិក្សាបច្ចេកទេស ហ៊ី វ៉េ សេលើជំនាញជួសជុល និងថែទាំរថយន្ត រួមទាំងគម្រោងបណ្តុះបណ្តាល...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានឲ្យដឹងថា ការជួបកម្មករ-និយោជិត នៅខណ្ឌកំបូល រាជធានីភ្នំពេញ នាពេលនេះ ជាការជួបលើកចុងក្រោយ សម្រាប់ឆ្នាំ២០២៣ ខណៈសម្ដេចគ្រោងជួបកម្មករ-និយោជិតចំនួន២ជុំទៀត ក្នុងអាណត្តិទី៧នេះ។ នាឱកាសអញ្ជើញចុះជួបសំណេះសំណាល ជាមួយកម្មករជិត២ម៉ឺននាក់ នៅតាមបណ្តារោងចក្រ សហគ្រាសមានមូលដ្ឋាន ក្នុងខណ្ឌកំបូល នៅព្រឹកថ្ងៃ២១ វិច្ឆិកា...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានអញ្ជើញចុះជួបសំណេះសំណាល ជាមួយកម្មករ និយោជិតចំនួន ១៨ ១០៨នាក់ នៅតាមបណ្តារោងចក្រ សហគ្រាស ដែលមានមូលដ្ឋាន ក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ។ កម្មករ និយោជិតចំនួន១៨ ១០៨នាក់នេះ មកពីរោងចក្រ...
បរទេស៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy កាលពីថ្ងៃអាទិត្យបានទាមទារឱ្យមានការផ្លាស់ប្តូរ ឱ្យបានឆាប់រហ័សនៅក្នុងប្រតិបត្តិការយោធា របស់អ៊ុយក្រែន និងបានប្រកាសពីការបណ្តេញចេញ មេបញ្ជាការនៃកងកម្លាំងពេទ្យយោធា ថែមទៀតផង។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងថា ការទាមទាររបស់លោក Zelenskyy ត្រូវបានប្រកាសនៅពេលដែលលោក បានជួបរដ្ឋមន្ត្រីការពារជាតិ Rustem Umerov...
បរទេស៖ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច របស់រុស្ស៊ី ជាមួយបណ្តាប្រទេសអាស៊ី និងនៅអាហ្រ្វិកបានបន្តកើនឡើង ខណៈដែលពាណិជ្ជកម្មជាមួយ សហភាពអឺរ៉ុប បានធ្លាក់ចុះ, នេះបើយោងតាមរបាយការណ៍ ចុងក្រោយ ដោយសេវាគយសហព័ន្ធ (FCS) ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងថា ទិន្នន័យដែលបានចេញផ្សាយក្នុងសប្តាហ៍នេះបានបង្ហាញថា ការនាំចេញទៅកាន់ទ្វីបអាស៊ីបានកើនឡើងដល់ ២២៦,៦...
តេអេរ៉ង់៖ ទីភ្នាក់ងារសារព័ត៌មាន Tasnim ពាក់កណ្តាលផ្លូវការ បានរាយការណ៍ថា អង្គភាពឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC) របស់អ៊ីរ៉ង់ បានបង្ហាញនូវកាំជ្រួចមីស៊ីលផ្លោងលឿន ជាងសំឡេង ដែលផលិតក្នុងស្រុកថ្មីមួយប្រភេទ ទៀត។ របាយការណ៍បានឲ្យដឹងថា មីស៊ីលដែលមានឈ្មោះថា Fattah-2 (Conqueror-2) ត្រូវបានបង្ហាញក្នុងអំឡុងពេល ដំណើរទស្សនកិច្ច របស់មេដឹកនាំកំពូលរបស់អ៊ីរ៉ង់លោក Ali Khamenei ទៅកាន់ការតាំងពិព័រណ៍...
បរទេស៖ ការិយាល័យប្រធានាធិបតី របស់ប្រទេស ម៉ាល់ឌីវ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃអាទិត្យថា ប្រទេសម៉ាល់ឌីវបានអំពាវនាវ ជាផ្លូវការឱ្យ ឥណ្ឌា ដកបុគ្គលិកយោធាទាំងអស់ ដែលឈរជើងនៅលើទឹកដី របស់ខ្លួន ដោយបន្ថែមថា ទាហានឥណ្ឌាចំនួន ៧៧ នាក់បច្ចុប្បន្នស្ថិតនៅក្នុង រដ្ឋប្រជុំកោះ ក្នុងមហាសមុទ្រឥណ្ឌា។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៩ ខែវិច្ឆិកា...
ដូហា៖ រដ្ឋមន្ត្រីការបរទេសកាតាបានឲ្យដឹងថា កិច្ចខិតខំប្រឹងប្រែងសម្រុះសម្រួលរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស កំពុងដំណើរការដោយ “វឌ្ឍនភាពល្អ” ត្រូវបានធ្វើឡើងក្នុងរយៈពេល ប៉ុន្មានថ្ងៃកន្លងមកនេះ។ លោក Sheikh Mohammed bin Abdulrahman Al Thani ដែលជានាយករដ្ឋមន្ត្រីនៃប្រទេសកាតា បានធ្វើការកត់សម្គាល់ក្នុងអំឡុងសន្និសីទសារព័ត៌មានរួមគ្នានៅទីក្រុងដូហា របស់ប្រទេសកាតា ជាមួយលោក Josep Borrell អ្នកតំណាងជាន់ខ្ពស់នៃសហភាពអឺរ៉ុប...
សម្ដេចធិបតី អំពាវនាវយុវជន ប្រឡងជាប់ជំនាញ កសិកម្មតាមមូលដ្ឋាន ត្រូវប្រើបេះដូងមកធ្វើការ ដើម្បីជួយកសិករខ្មែរhttps://dap-news.com/?p=373522 សម្តេចធិបតី ៖ រាជរដ្ឋាភិបាល តែងតែគិតពីតុល្យភាព រវាងអ្នកប្រើប្រាស់ និងអ្នកផលិតhttps://dap-news.com/?p=373534 សម្តេចធិបតី ៖ យើងត្រូវគិតគូការប្រកួតប្រជែងផ្ទៃក្នុង តែកុំឲ្យបាត់ភាពប្រកួតប្រជែង ជាមួយប្រទេសជិតខាងhttps://dap-news.com/?p=373495 វិទ្យាស្ថាន ពហុបច្ចេកទេស ខេត្តបន្ទាយមានជ័យ ប្រកាសជ្រើសរើស យុវជន...
ភ្នំពេញ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល នៅថ្ងៃ២០ វិច្ឆិកានេះ បានដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំ លើកទី២ នៃខែវិច្ឆិកា ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត។ ក្នុងកិច្ចប្រជុំនេះដែរ សាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំថ្នាក់ដឹកនាំទទួលបន្ទុក ក្នុងការជួយពង្រឹងបន្ថែមដល់មន្ត្រីក្រោមឱវាទ រួមមាន៖ការចុះពិនិត្យមណ្ឌលសុខភាពធ្វើយ៉ាងណាសូមឱ្យមានគុណភាព ប្រសិទ្ធភាព និងពាំនាំគំរូល្អដើម្បីយកទៅអនុវត្ត ឱ្យមានប្រសិទ្ធភាពខ្ពស់ ។ សម្រាប់ការបណ្តុះបណ្តាលត្រូវមានចក្ខុវិស័យ...
ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានលើកទឹកចិត្តដល់ប្រជាពលរដ្ឋទាំងអស់ដែលមានអាយុចាប់ពី៤០ឆ្នាំឡើង ត្រូវប្រញ៉ាប់ទៅមណ្ឌលសុខភាព ដើម្បីពិនិត្យមើលជាតិស្ករនៅក្នុងឈាម។ នេះជាការលើកឡើងរបស់លោករដ្ឋមន្រ្តីក្នុងឱកាសអញ្ជើញជាអធិបតីប្រារព្ធពិធី ទិវាជំងឺទឹកនោមផ្អែមពិភព លោក ក្រោមប្រធានបទ “ការទទួលបាននូវការថែទាំជំងឺទឹកនោមផ្អែម” រៀបចំដោយក្រសួងសុខាភិបាល សហការជាមួយអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា(WHO)នាថ្ងៃ២០ វិច្ឆិកា។ លោករដ្ឋមន្រ្តីបានផ្ញើសារលើកទឹកចិត្តទៅកាន់ប្រជាពលរដ្ឋឲ្យទៅរកជាតិស្ករនេះ ដើម្បីបង្ការជំងឺទឹកនោមផ្អែម ពីព្រោះជំងឺទឹកនោមផ្អែមនៅកម្ពុជាគឺជាជំងឺរ៉ាំរ៉ៃមួយ និងជាបញ្ហាប្រឈមផ្នែកសុខភាពដ៏ចម្បងមួយចំពោះបុគ្គលគ្រួសារ និងប្រព័ន្ធសុខាភិបាល។ ដូច្នេះប្រជាពលរដ្ឋដែលមានបញ្ហាសុខភាព...
បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់អ៊ីរ៉ង់ បានរាយការណ៍ថា កាលពីថ្ងៃអាទិត្យ កងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ (IRGC) បានបង្ហាញនូវមីស៊ីលល្បឿនលឿនជាងសំឡេងដែលទំនើបបំផុតរបស់ប្រទេសនេះនៅក្នុងពិធីមួយក្នុងទីក្រុង តេហេរ៉ង់ ដែលមានការចូលរួមដោយមេដឹកនាំកំពូលលោក Ayatollah Ali Khamenei ។ មីស៊ីលនេះត្រូវបានគេរាយការណ៍ថាប្រើប្រាស់បច្ចេកវិទ្យារំកិលលឿនជាងសំឡេងដ៏កម្រ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងថា មីស៊ីលនេះត្រូវបានបង្ហាញនៅសាកលវិទ្យាល័យ Ashura...
យូអិន៖ អគ្គលេខាធិការអង្គការ សហប្រជាជាតិលោក Antonio Guterres បានអំពាវនាវជាថ្មីម្តងទៀត ឱ្យមានបទឈប់បាញ់មនុស្សធម៌ ជាការឆ្លើយតបទៅនឹងការកើនឡើង ចំនួនអ្នកស្លាប់ នៅក្នុងតំបន់ហ្គាហ្សា នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ មន្ត្រីជាន់ខ្ពស់អង្គការសហប្រជាជាតិ បានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា “សង្រ្គាមនេះ កំពុង មានចំនួនដ៏គួរឱ្យភ្ញាក់ផ្អើល និងមិនអាចទទួលយកបាន នៃជនរងគ្រោះស៊ីវិល រួមទាំងស្ត្រី និងកុមារ...
ភ្នំពេញ ៖ លោកបណ្ឌិត Charles Yang ប្រធានសហព័ន្ធសន្តិភាពសកល (Universal Peace Federation-UPF) បានលើកឡើងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបញ្ចប់សង្គ្រាម និងនាំមកនូវសន្តិភាពពេញលេញទូទាំងផ្ទៃប្រទេសកម្ពុជា ហើយគំរូវីរភាពនេះ គួរតែត្រូវបានយកតម្រាប់តាម ជាពិសេស បណ្តាប្រទេសមួយចំនួនកំពុងជួបនូវបញ្ហាប្រឈមនៃជម្លោះ និងការបែកបាក់។ ប្រធានសហព័ន្ធសន្តិភាពសកល លើកឡើងបែបនេះ...
ភ្នំពេញ ៖ ស្ថានទូតកូរ៉េ ប្រចាំកម្ពុជា បានរៀបចំមហោស្រពវប្បធម៌កូរ៉េ ណាឌ្រី ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC) មានទីតាំងក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) ចំនួន ២ថ្ងៃ ចាប់ពីថ្ងៃសៅរ៍ ទី១៨ ខែវិច្ឆិកា ដល់ថ្ងៃអាទិត្យ ទី១៩ ខែវិច្ឆិកា។ មហោស្រពលើកនេះ ត្រូវបានសហការរៀបចំដោយ ស្ថានទូតកូរ៉េ...