ព័ត៌មានជាតិ

សមាគមសហគ្រិន វ័យក្មេងកម្ពុជារៀបចំ ទិវាលើកទី១ ខេត្តកំពង់ចាម នៃសប្តាហ៍សហគ្រិន ភាពពិភពលោក- កម្ពុជា ឆ្នាំ២០១៩

កំពង់ចាម ៖ នាព្រឹកថ្ងៃទី១៩ វិច្ឆិកា ឆ្នាំ ២០១៩ សមាគមសហគ្រិនវ័យក្មេងកម្ពុជា សហការជាមួយ បណ្តាញ សហ គ្រិនភាពសកលកម្ពុជា បានរៀបចំទិវាសប្តាហ៍សហគ្រិនភាព ដែលជាភាសា អង់គ្លេសហៅថា Global Entreprene urship Week Cambodia ក្រោមប្រធានបទ “ប្រព័ន្ធអេកូទ្បូស៊ីនៃសហគ្រិន ភាពឆ្ពោះទៅរកការរួមបញ្ចូលគ្នា នៅក្នុងសេដ្ខកិច្ចឌីជីថល” នៅសណ្ឋាគារ ៧មករាខេត្តកំពង់ចាម ។

ក្នុងពិធីនោះមានការ ចូលរួមជាអធិបតី ពីលោក ហេង សុខគង់ រដ្ឋលេខាធិការ ក្រ សួងឧស្សាហកម្ម និង សិប្បកម្ម ឧកញ៉ា សុខ ពិសិដ្ឋ ប្រធានអង្គការបណ្តាញសហគ្រិនភាពសកល កម្ពុជា និង ជា នាយកប្រតិបត្តិក្រុមហ៊ុន GGear Group និង លោក លឹម សុជាតិ ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា សាខាខេត្តកំពង់ ចាម និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Laksmi Prime Investment Co., Ltd. ព្រមទាំង អ្នកចូលរួមប្រហែល ៥០០នាក់ ដែលភាគច្រើនជាសិស្ស និស្សិត យុវជន និងសហគ្រិន ដែលមកពីក្រុមហ៊ុនផ្សេងៗ នៅក្នុងខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ ក្រុងភ្នំពេញ និងតាមបណ្ដារខេត្តមួយចំនួនទៀតផងដែរ ។

ក្នុងឱកាសនោះ លោក លោក លឹម សុជាតិ ប្រធានសមាគមសហគ្រិន វ័យក្មេង កម្ពុជា សាខាខេត្តកំពង់ចាម បានលើក ឡើងថា ទិវានេះត្រូវបានរៀបចំក្រោមប្រធានបទខុសៗគ្នា ជារៀងរាល់ឆ្នាំដោយសមាគម តាំងពីឆ្នាំ២០១៣ មកម្ល៉េះក្នុងគោលបំណងលើកទឹកចិត្ត ផ្តល់ចំណេះ ដឹង ដល់យុវជន អ្នកមានបំណងបង្កើតអាជីវកម្ម និងអ្នកកំពុងធ្វើអាជីវកម្ម ដើម្បី ឲ្យពួកគាត់យល់កាន់តែច្បាស់ពីសហគ្រិន ភាព និងមានឱកាសបានជួបជជែក និងសិក្សាស្វែងយល់បន្ថែម ពីសហគ្រិនជោគ ជ័យ ដែលជាវាគ្មិនសុទ្ធសឹងតែមានបទពិ សោធន៍ជាច្រើនឆ្នាំ នៅក្នុងវិស័យធុរៈកិច្ច ក៏ដូចជាក្រសួងស្ថាបន័ពាក់ពន្ធ័នានា ។

លោកថា នេះគឺជាលើកទីមួយហើយ ដែលសមាគមបានរៀបចំទិវានេះនៅខេត្តកំពង់ចាម ហើយរំពឹងថា នឹងនៅតែបន្តប្រារព្ធនៅខេត្តនេះនៅឆ្នាំក្រោយៗទៀតផងដែរ។

នៅក្នុងឆ្នាំ២០១៩ នេះសប្តាហ៍សហគ្រិន ភាពពិភពលោក- កម្ពុជា ក៏មានការលើក យកប្រធានបទតូចៗ សំខាន់ៗចំនួន២ ទៀត មកពិភាក្សា ក្នុងនោះរួមមាន ៖

  • ការរួមបញ្ចូលនិងការប្រើប្រាស់បច្ចេក វិទ្យាក្នុងសហគ្រាស មីក្រូតូចនិងមធ្យមព្រមទាំងឱកាសក្នុងការវិនិយោគក្នុងក្រុងសៀមរាប។
  • ការបង្ហាញពីការប្រើប្រាស់ប្រព័ន្ធទិន្នន័យមគ្គុទេសក៍ វិនិយោគក្រុងខេត្តកំពង់ចាម នៅលើគេហទំព័រwww. investin kampongcham.com – អាជីវកម្ម បែបឌីជីថល និងសេដ្ឋកិច្ចឌីជីថល។

លោក ឧកញ៉ា សុខ ពិសិដ្ឋ ប្រធាននៃអង្គការបណ្តាញសហគ្រិនភាពសកល កម្ពុជា បានអោយដឹងថា ក្រៅពីកម្មវិធីថ្ងៃនេះនៅខេត្តកំពង់ចាម ទិវានេះក៏បាន រៀបចំនៅខេត្តសៀមរាបកាលពីព្រឹកថ្ងៃទី ១៨ ខែវិច្ឆិកាកន្លងទៅម្សិលមិញ ហើយក៏នឹងត្រូវប្រារព្ធឡើងនូវ ២ កន្លែងផ្សេងទៀតដូចជា៖ ព្រឹកថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅភ្នំពេញ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) ដែលវាគ្មិនភាគច្រើនជាអ្នកបង្កើតអាជីវកម្មថ្មី ឬជាភាសាអង់គ្លេសថា Start ups និង ក្រសួង ស្ថាប័នដែលបានធ្វើការដើម្បីគាំទ្រដល់អាជីវកម្មបង្កើតថ្មីទាំងនេះ ។

To Top