ព័ត៌មានជាតិ

កូនប្រុសអធិការ នគរបាលក្រុងបាវិត ស្រវឹងស្រាបាញ់ បំបែកក្បាល ថៅកែហាង សំណាងដាណេ

វាយរៀង៖ បុរសម្នាក់ដែលគេស្គាល់ថា ជាប្រុសលោក កែវ គង់ អធិការនគរបាលក្រុងបាវិត បានបាញ់ម្ចាស់ហាងផឹកស៊ីយីហោ សំណាងអាណេ ដែលមានទីតាំងស្ថិតនៅភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិតខេត្តស្វាយរៀង ។

បើតាមសមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ហាងឈ្មោះ សឿន ដាណេ មានវ័យ ៣៨ឆ្នាំ រស់នៅភូមក្រាំងអាត់ ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ត្រូវបានជនសង្ស័យ កែវ ចិត្រា យកកាំភ្លើងខ្លីបាញ់ឱ្យរងរបួសធ្ងន់ (ត្រូវចំក្បាល) ជនសង្ស័យរូបនេះគឺជា នប្រុសបង្កើតរបស់លោក កែវ គង់ អធិការនគរបាលក្រុងបាវិត។ បន្ទាប់ពីកើតហេតុភ្លាមៗ ជនរងគ្រោះត្រូវបានក្រុមគ្រួសារ ប្រញ៉ាប់បញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យប្រទេសវៀតណាម ។

រីជនសង្ស័យឈ្មោះ កែវ ចិត្រា អាយុ២៨ឆ្នាំជនជាតិខ្មែរ មុខរបរនគរបាល មានទីលំនៅភូមិតាបិប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ក្រោយពេលបង្ករហេតុបាញ់ ប្រហារួចមកក៍បានចូលទៅ សារភាពនៅការិយាល័យព្រហ្មទណ្ឌ កម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាល ខេត្តស្វាយរៀង ។

សូមបញ្ជាក់ថា ហេតុការណ៍ដ៏គួរឱ្យរន្ធត់នេះ កើតឡើងនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ៧:០០នាទីយប់ នៅត្រង់ចំនុចហាងផឹកស៊ីយីហោ សំណាងអាណេ ដែលមានទីតាំងស្ថិតក្នុងភូមិ តាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ៕

To Top