ភ្នំពេញ៖ អតីតសិស្សសាលាវត្តភ្នំ បានជួបជុំលោកគ្រូអ្នកគ្រូ ក្នុងអំឡុងទស្សវត្ស១៩៨០ ដើម្បីជាការដឹងគុណដល់ការបង្រៀនក្នុងឱកាសឆ្នាំថ្មីនេះ។
កម្មវិធីនេះធ្វើឡើងនៅសណ្ឋាគារមេគង្គយូរ ក្នុងសង្កាត់ជ្រោយចង្វារ ត្រើយម្ខាង នាព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២០។
កម្មវិធីធ្វើឡើងក្នុងគំនិតផ្តួចផ្តើមរបស់លោក យ៉ា ទូច មន្រ្តីខុទ្ទកាល័យអង្គរក្សនាយករដ្ឋមន្រ្តី។
លោកបានថ្លែងថា លោកនៅតែរាប់អានអតីតមិត្តគ្រប់គ្នាដោយមិនប្រកាន់ពណ៌សំបុល និងឋានៈអ្វីឡើយ។
ចំណែកលោកគ្រូ ចំរើន បង្រៀនផ្នែកគណិតវិទ្យា បានថ្លែងអំណរគុណ ចំពោះអតីតសិស្សទាំងអស់ដែល បានចូលរួម និងបានរៀបចំកម្មវិធីនេះឡើង ព្រោះនេះជាលើកទី១ហើយ ក្នុងរយៈពេល៣០ឆ្នាំក្រោយការបញ្ចប់ការសិក្សារបស់ប្អូនៗ៕




