ភ្នំពេញ ៖ ក្រោយបែកធ្លាប់វិដេអូជិត៤០វិនាទីដែលមានក្រុមក្មេងស្រី៤នាក់ បានធ្វើសកម្មភាពវាយ ទាត់ធាក់ទៅលើក្មេងស្រីដែលជាសិស្សសាលាផ្សារដើមថ្កូវក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមនរួចមក សមត្ថកិច្ចបានចុះទៅឃាត់ខ្លួនពួកគេនៅរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០នេះហើយ។
បើតាមសកម្មភាពវាយទៅលើក្មេងស្រីម្នាក់នោះ កើតឡើងតាំងពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩មកម្ល៉េះ តែទើបបែកធ្លាយនារសៀលនេះ។
ក្មេងស្រីជនរងគ្រោះរៀនថ្នាក់ទី៨ ឈ្មោះ ស្រ៊ុន កែវមរកត អាយុ ១៦ឆ្នាំ ស្នាក់នៅសង្កាត់ផ្សារដើមថ្កូវ ផ្លូវ៣៤៣០ ។ ចំណែកក្រុមជនបង្កមានគ្នា៤នាក់រៀន ថ្នាក់ទី ៩ ម្នាក់ ៕