នយោបាយ

ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន អញ្ជើញបើកវគ្គបណ្តុះ បណ្តាលអប់រំចិត្តសាស្ត្រដល់កងទ័ព ក្នុងកងពលតូចដឹកជញ្ជូនលេខ ៩៩

ភ្នំពេញ៖ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ នាព្រឹកថ្ងៃទី២ ខែមិនា ឆ្នាំ២០២០នេះ បានអញ្ជើញជាអធិបតី បើកវគ្គបណ្តុះបណ្តាល អប់រំចិត្តសាស្ត្រ ឆ្នាំ២០២០ ក្នុងកងពលតូចដឹកជញ្ជូនលេខ៩៩។

ក្នុងវគ្គបណ្តុះបណ្តាលនេះដែរ ឧត្តមសេនីយ៍ត្រីយ៍ ប៉ិច សាខន មេបញ្ជាការរងកងពលតូចដឹកជញ្ជូនលេខ៩៩ បានអានសាររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនជនរួមជាតិ ស្តីពីវិធានការរបស់រាជរដ្ឋាភិបាល ដើម្បីគ្រប់គ្រងផលប៉ះពាល់ពីជំងឺរលាកផ្លូវដង្ហើមធ្ងន់ធ្ងរ (ខូវិដ.១៩) និងការព្យួរភាពអនុគ្រោះពន្ធលើទំនិញមួយចំនួន ក្រោមកម្មវិធី-ទំនិញគ្រប់មុខ លើកលែងអាវុធ (EBA) ជូនដល់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ នៅកងពលតូចដឹកជញ្ជូនលេខ៩៩ ៕

To Top