ព័ត៌មានជាតិ

ប្រឡាយ៥ខ្សែ អរគុណអាជ្ញាធរ និងប្រជាពលរដ្ឋ ក្នុងខេត្តព្រះសីហនុ ដែលបានជួយរំដោះខ្លួន

ភ្នំពេញ ៖ ប្រឡាយចំនួន៥ខ្សែ ដែលរងទុក្ខជាទម្ងន់រាប់សិនឆ្នាំ មកហើយបានថ្លែងអំណរគុណ ដល់អាជ្ញាធរ និងប្រជាពលរដ្ឋ ក្នុងខេត្តព្រះសីហនុ ដែលបានជួយរំដោះពួកគាត់ ឲ្យមានសេរីភាពឡើងវិញ ក្រោយជាប់ការឃុំឃាំង ដោយសារការរស់នៅលើ យ៉ាងអនាធិបតេយ្យ និងចោលសំរាមគ្មាន សណ្ដាប់ធ្នាប់ ពីប្រជាពលរដ្ឋមួយចំនួន រហូតធ្វើឲ្យមានការកកស្ទះ ក៏ដូចជាជន់លិចក្រុងព្រះសីហនុ កាលពីពេលកន្លងទៅ នៅរដូវវស្សា ។

ជាការតបស្នង សងគុណ ប្រឡាយ ដែលរងគ្រោះទាំង៥ខ្សែ សូមបម្រើបងប្អូនត្រឡប់ទៅវិញ ដោយមិនឲ្យស្ទះតទៅទៀតឡើយ ។ ចំពោះប្រឡាយ ដែលនៅសេសសល់ កាយមិនទាន់ សង្ឃឹមថា អាជ្ញាធរនិងប្រជាពលរដ្ឋ នឹងជួយរួមគ្នាដោះស្រាយ ឲ្យអស់ដើម្បីពួកគាត់មានសេរីភាព ក្នុងការជួយបង្ហូរទឹក កុំឲ្យជន់លិចក្នុងខេត្តព្រះសីហនុ ដូចពេលកន្លងមកទៀត ។ ពេលនេះពួកគាត់សប្បាយរីករាយខ្លាំងណាស់ ពេលនេះពួកគាត់មានរូបភាព ជាប្រឡាយឡើងវិញហើយ សង្ឃឹមថា នឹងគ្មានអ្នកណាបោះសំរាម ជាន់ឈ្លីលើពួកគាត់ទៀតទេ ។ ចំណែកប្រព័ន្ធលូផ្សេងៗ ក៏សប្បាយរីករាយផងដែរ ដែលអាជ្ញាធរនិងប្រជាពលរដ្ឋ បានយកចិត្តទុកដាក់រំដោះពួកគេបែបនេះ ហើយសង្ឃឹមថា ការរៀបចំដាក់ប្រព័ន្ធលូ នឹងធ្វើឡើងតាមស្ដង់ដារ បច្ចេកទេស ដើម្បីបញ្ចៀសការជន់លិច ខេត្តព្រះសីហនុតទៅទៀត ៕

ដោយ៖ សយ សុភាព

To Top