ព័ត៌មានជាតិ

កម្លាំងនគរបាលខណ្ឌដូនពេញ ឃាត់ខ្លួនជនសង្ស័យ៣នាក់ ដកហូតថ្នាំញៀន ៧កញ្ចប់

ភ្នំពេញ ៖ កម្លាំងនគរបាល ខណ្ឌដូនពេញ បានឃាត់ខ្លួនជនសង្ស័យ៣នាក់ កាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ ស្ថិតនៅផ្លូវរថភ្លើង R៦ ក្រុម៣៩ ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ ។

លោកទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌដូនពេញ បានឲ្យដឹងថា ជនសង្ស័យទាំង៣នាក់ រួមមាន១-ឈ្មោះ ឯម សារ័ត្ន ភេទប្រុស អាយុ១១ឆ្នាំ ជនជាតិខ្មែរ មុខរបរនិងទីលំនៅមិនពិតប្រាកដ (ជួញដូរ)។
២-ឈ្មោះ ជួន គង់ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរនិងទីលំនៅមិនពិតប្រាកដ (ជួញដូរ)។
៣-ឈ្មោះ ចិត ចិន្តា ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរនិងទីលំនៅមិនពិតប្រាកដ(ប្រើប្រាស់)។

ក្រោយឃាត់ខ្លួន កម្លាំងជំនាញដកហូតបានវត្ថុតាង ចាប់យករួមមាន -ក្រាមពណ៌សថ្លា សង្ស័យជាគ្រឿងញៀន ចំនួន០៧កញ្ចប់តូច (០៦កញ្ចប់តូច ជារបស់ជនសង្ស័យ ឈ្មោះ ឯម សារ័ត្ន និង ០១កញ្ចប់តូច ជារបស់ជនសង្ស័យឈ្មោះ ជួន គង់) ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃុំខ្លួននិងសាកសួរ នៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងចាត់ការតាមនីតិវិធី ៕

To Top