ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០ បានអញ្ជើញជាអធិបតី និងថ្លែងសុន្ទរកថា បើកវេទិកាកិច្ចសន្ទនាគោលនយោបាយ ក្រោមប្រធានបទ «មេរៀន និងបទពិសោធន៍របស់កម្ពុជា ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩» ដែលបានរៀបចំឡើងនៅវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ ។





