ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង អញ្ជើញសម្ពោធដាក់ដំណើរការ ប្រើប្រាស់ អាគារមូលដ្ឋាន អាវុធហត្ថខណ្ឌ៧មករា ជាផ្លូវការ បន្ទាប់ពីសាងសង់រួចរាល់ អស់មួយរយៈ!

ភ្នំពេញ ៖ អាគារមូលដ្ឋានអាវុធហត្ថខណ្ឌ៧មករាប្រកបដោយប្រណីតភាពដែលរើពីទីតាំងខាងកើត ពហុកីឡាដ្ឋានជាតិអូឡាំពិកទល់មុខរង្វង់មូលវត្តសំពៅមាស មកកាន់ទីតាំងថ្មីកាច់ជ្រុងខាងជើងពហុកីឡដ្ឋានជាតិអូឡាំពិក ត្រូវបាន សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ ក្រោមអធីបតីភាព លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដោយមានការចូលរួមពី លោក លីម សុភា អភិបាល នៃគណៈអភិបាលខណ្ឌ៧មករា ព្រមទាំង អភិបាលរងខណ្ឌ មេបញ្ជាការរង នាយទាហាន នាយទាហានរង ចំណុះឲ្យបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាធានីភ្នំពេញជាច្រើនរូបទៀត។

ពិធីសម្ពោធដាក់ដំណើរការប្រើប្រាស់អាគារមូលដ្ឋានអាវុធហត្ថខណ្ឌ៧មករា!

ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង អញ្ជើញសម្ពោធដាក់ដំណើរការប្រើប្រាស់អាគារមូលដ្ឋានអាវុធហត្ថខណ្ឌ៧មករា ជាផ្លូវការ បន្ទាប់ពីសាងសង់រួចរាល់អស់មួយរយៈ!អាគារមូលដ្ឋានអាវុធហត្ថខណ្ឌ៧មករាប្រកបដោយប្រណីតភាពដែលរើពីទីតាំងខាងកើត ពហុកីឡាដ្ឋានជាតិអូឡាំពិកទល់មុខរង្វង់មូលវត្តសំពៅមាស មកកាន់ទីតាំងថ្មីកាច់ជ្រុងខាងជើងពហុកីឡដ្ឋានជាតិអូឡាំពិក ត្រូវបាន សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ ក្រោមអធីបតីភាព លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដោយមានការចូលរួមពី លោក លីម សុភា អភិបាល នៃគណៈអភិបាលខណ្ឌ៧មករា ព្រមទាំង អភិបាលរងខណ្ឌ មេបញ្ជាការរង នាយទាហាន នាយទាហានរង ចំណុះឲ្យបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាធានីភ្នំពេញជាច្រើនរូបទៀត។លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានបង្ហាញនូវក្តីសោមនស្សរីករាយនិងអបអរសាទរចំពោះសមិទ្ធផលថ្មីនៃអាគារមូលដ្ឋាន អាវុធហត្ថខណ្ឌ៧មករានេះ ដែលអាចទុកជាប្រយោជន៍រួមក្នុងការចូលរួមចំណែក ការពារសន្តិសុខសណ្តាប់ធ្នាប់សង្គម ការពារសុវត្ថិភាពជូនថ្នាក់ដឹកនាំជាតិ-អន្តរជាតិ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ក្នុងភូមិសាស្ត្ររបស់ខ្លួន ដូច្នេះចំពោះប្រជាពលរដ្ឋទាំងឡាយណា ដែលមានបញ្ហាចង់ទំនាក់ទំនង ស្វែងរកការអន្តរាគមន៍ពីសមត្ថកិច្ច អាវុធហត្ថខណ្ឌ៧មករា សូមទៅកាន់ទីតាំង ចូលតាមក្លោងទ្វារពហុកីឡដ្ឋានជាតិ អូរឡាំពិកបត់ទៅខាងឆ្វេងដៃ ជ្រុងខាងជើង។លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានមានប្រសាសន៍បន្ថែមថា អាគារមូលដ្ឋានអាវុធហត្ថខណ្ឌ៧មករាថ្មីនេះ មានបណ្តោយ ២៥.២០ម៉ែត្រ ទទឹង ១៣.៣៦ម៉ែត្រ កម្ពស់៥ជាន់ បំពាក់នូវសម្ភារៈប្រណិតស្តង់ដាទំនើប និងមានបញ្ចូលនូវរចនាបទបែបខ្មែរបុរាណ ត្រូវបានសាងសង់រួចរាល់តាំងពីចុងឆ្នាំ២០១៩ តបតាមការណែនាំ ចង្អុលបង្ហាញ របស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលតែងតែណែនាំដល់មេបញ្ជាការអាវុធហត្ថគ្រប់ថ្នាក់ ត្រូវយកចិត្តទុកដាក់ កសាងហេដ្ឋារចនាសម្ព័ន្ធ សាងសង់អាគារជំរុំជម្រក បន្ទាយស្នាក់នៅ ពីថ្នាក់ជាតិរហូតដល់រាជធានី-ខេត្ត-ក្រុង-ស្រុក-ខណ្ឌតែដោយមានបញ្ហាការផ្ទុះឡើង នូវជំងឺឆ្លងកូវីដ១៩ ទើបអាគារមូលដ្ឋាននេះ ត្រូវបានពន្យាការសម្ពោធរហូតមកដល់បច្ចុប្បន្ននេះ ហើយអាគារនេះក៏ត្រូវបានចាត់ទុកជាគំរូសម្រាប់សាងសង់អាគារមូលដ្ឋានអាវុធហត្ថខណ្ឌផ្សេងៗទៀតក្នុងរាជធានីភ្នំពេញផងដែរ៕#PhnomPenhGRK

បាន​បង្ហោះ​ដោយ Phnom Penh Gendarmerie នៅ សុក្រ 24 កក្កដា 2020

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានបង្ហាញនូវក្តីសោមនស្សរីករាយនិងអបអរសាទរចំពោះសមិទ្ធផលថ្មីនៃអាគារមូលដ្ឋាន អាវុធហត្ថខណ្ឌ៧មករានេះ ដែលអាចទុកជាប្រយោជន៍រួមក្នុងការចូលរួមចំណែក ការពារសន្តិសុខសណ្តាប់ធ្នាប់សង្គម ការពារសុវត្ថិភាពជូនថ្នាក់ដឹកនាំជាតិ-អន្តរជាតិ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ក្នុងភូមិសាស្ត្ររបស់ខ្លួន ដូច្នេះចំពោះប្រជាពលរដ្ឋទាំងឡាយណា ដែលមានបញ្ហាចង់ទំនាក់ទំនង ស្វែងរកការអន្តរាគមន៍ពីសមត្ថកិច្ច អាវុធហត្ថខណ្ឌ៧មករា សូមទៅកាន់ទីតាំង ចូលតាមក្លោងទ្វារពហុកីឡដ្ឋានជាតិ អូរឡាំពិកបត់ទៅខាងឆ្វេងដៃ ជ្រុងខាងជើង។

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានមានប្រសាសន៍បន្ថែមថា អាគារមូលដ្ឋានអាវុធហត្ថខណ្ឌ៧មករាថ្មីនេះ មានបណ្តោយ ២៥.២០ម៉ែត្រ ទទឹង ១៣.៣៦ម៉ែត្រ កម្ពស់៥ជាន់ បំពាក់នូវសម្ភារៈប្រណិតស្តង់ដាទំនើប និងមានបញ្ចូលនូវរចនាបទបែបខ្មែរបុរាណ ត្រូវបានសាងសង់រួចរាល់តាំងពីចុងឆ្នាំ២០១៩ តបតាមការណែនាំ ចង្អុលបង្ហាញ របស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលតែងតែណែនាំដល់មេបញ្ជាការអាវុធហត្ថគ្រប់ថ្នាក់ ត្រូវយកចិត្តទុកដាក់ កសាងហេដ្ឋារចនាសម្ព័ន្ធ សាងសង់អាគារជំរុំជម្រក បន្ទាយស្នាក់នៅ ពីថ្នាក់ជាតិរហូតដល់រាជធានី-ខេត្ត-ក្រុង-ស្រុក-ខណ្ឌ តែដោយមានបញ្ហាការផ្ទុះឡើង នូវជំងឺឆ្លងកូវីដ១៩ ទើបអាគារមូលដ្ឋាននេះ ត្រូវបានពន្យាការសម្ពោធ រហូតមកដល់បច្ចុប្បន្ននេះ ហើយអាគារនេះក៏ត្រូវបានចាត់ទុកជាគំរូសម្រាប់សាងសង់អាគារ មូលដ្ឋានអាវុធហត្ថខណ្ឌផ្សេងៗទៀត ក្នុងរាជធានីភ្នំពេញផងដែរ៕

To Top