ព័ត៌មានជាតិ

ឯកអគ្គរដ្ឋទូតចិន ទទួលជួប ប្រធានសមាគមមិត្តភាព កម្ពុជា-ចិន

ភ្នំពេញ៖ លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា អញ្ជើញមានជំនួបជាមួយ លោក ឯក សំអុល ប្រធានសមាគមមិត្តភាពកម្ពុជា-ចិន និងមន្រ្តីផ្សេងទៀត នាថ្ងៃទី២៣ ខែកញ្ញា ។

ស្ថានទូតចិន បានបញ្ជាក់នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០នេះថា ភាគីទាំងពីរ បានផ្លាស់ប្ដូរយោបល់ស្តីអំពី កិច្ចសហប្រតិបត្តិការទប់ស្កាត់ នឹងជំងឺវីរុស និងទំនាក់ទំនងមិត្តភាព រវាងប្រទេសទាំងពីរ។

លោក ឯក សំអុល បានអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧១ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន ជាពិសេស។

លោក Wang Dexin ប្រធានផ្នែកនយោបាយនៃស្ថានទូតចិនប្រចាំកម្ពុជា និងមន្រ្តីផ្សេងទៀត អញ្ជើញមានវត្តមានក្នុងកិច្ចជំនួបខាងលើ៕

To Top