ព័ត៌មានជាតិ

អូស្រ្តាលី បង្ហាញយុទ្ធនាការ ថ្ងៃព្រហស្បតិ៍ សម្រាប់ អ្នកស្រាវជ្រាវ

ភ្នំពេញ៖ ស្ថានទូតអូស្រ្តាលី ប្រចាំកម្ពុជា​ នៅថ្ងៃព្រហស្បត្តិ៍ ទី៨ ខែតុលា ឆ្នាំ២០២០ បានបង្ហាញនូវយុទ្ធនាការថ្ងៃព្រហស្បតិ៍ សម្រាប់អ្នកស្រាវជ្រាវ និយាយពីអ្នក ស្រាវជ្រាវ ដ៍អស្ចារ្យ នៅកម្ពុជា ដែលកំពុងធ្វើការស្រាវជ្រាវ ក្នុងផ្នែកមួយ នៃកម្មវិធីពន្លកចំណេះ របស់យើង។

តាមរយៈបណ្តាញសង្គមហ្វេសប៊ុក ស្ថានទូតអូស្រ្តាលី បានលើកឡើងថា “អ្នកស្រាវជ្រាវ ទាំងនេះ កំពុងធ្វើការស្រាវជ្រាវថ្មីៗ ពីវិធីប្រយុទ្ធប្រឆាំងនឹងផលប៉ះពាល់ នៃជំងឺកូវីដ-១៩ ក្នុង ចំណោមគ្រួសារងាយរងគ្រោះ ការសិក្សាតាមអ៊ីនធឺណេត កម្រិតបំណុល និងភាពអត់ការងារធ្វើ នៅក្នុងវិស័យទេសចរណ៍”។

ស្ថានទូត បានស្នើឱ្យអានគម្រោងស្រាវជ្រាវរបស់ពួកគេ នៅក្នុងរូបនេះ ដែលភ្ជាប់មកជាមួយ។

ស្ថានទូតអូស្ត្រាលី បញ្ជាក់បន្ថែមថា “យើងមានមោទនភាព ដែលបានធ្វើជាដៃគូ ជាមួយអ្នកដែល មានគំនិតដ៏អស្ចារ្យទាំងនេះ”៕

ដោយ៖​ សយ សុភា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top